Friday, January 15, 2016

លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ស្នើឱ្យវិស័យឯកជន បន្ដជួយគាំទ្រផ្ដល់ថវិកាបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍ គម្រោងទឹកស្អាត និងអនាម័យជូនដល់ប្រជាពលរដ្ឋ

ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានស្នើឱ្យ​វិស័យឯកជន​បន្ដចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ     វិស័យទឹក​ស្អាត និងអនាម័យជូន​ដល់ប្រជាពល​រដ្ឋ ដើម្បីជួយ​លើកកម្ពស់ដល់​សុខភាព និង សុវត្ថិភាព​អនាម័យ ឱ្យកាន់តែប្រើ​សើរឡើង។
ថ្លែងក្នុង​ពិធីប្រគល់មូល​និធិកូកា កូឡា សម្រាប់គម្រោង​ផ្គត់ផ្គង់ទឹក​ស្អាត និងអនាម័យ​សហគមន៍ ផ្ដល់ជូន​ដល់សមាគមនារី​កម្ពុជា ដើម្បី​សន្ដិភាព និងអភិវឌ្ឍន៍ នារសៀល​ថ្ងៃទី១៤ ខែ   មករា នៅ​សណ្ឋាគារកាំបូឌី​យ៉ាណា លោកជំទាវ ម៉ែន សំអន បានមាន​ប្រសាសន៍ថា ការបន្ដអនុវត្ដគម្រោងទឹកស្អាត និងអនាម័យ​នៅតាមតំបន់​ជនបទ នឹងរួមចំ​ណែក ជួយផ្គត់​ផ្គង់ទឹកស្អាត​ជូនប្រជាពលរដ្ឋ បានប្រើប្រាស់គ្រ​ប់គ្រាន់ មានសុខភាព​ល្អ និងជួយលើក​កម្ពស់គុណភាពជីវិត​រស់នៅកាន់​តែល្អប្រសើរ។
លោកជំទាវ​បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់​ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន​ភេសជ្ជៈ កម្ពុជាកូ​កា កូឡា បានផ្ដល់ថវិ​កាតាមរយៈសមាគមនារី សម្រាប់​អនុវត្ដគម្រោងទឹ​កស្អាត និង​អនាម័យ សហគមន៍ក្រី​ក្រនៅខេត្ដកំពង់ស្ពឺ និង​ខេត្ដកំពង់ឆ្នាំង ដែលបាន​ជួយសាង​សង់អណ្ដូង​ទឹកស្អាតប្រ​ភេទធំ ចំនួន៦២អណ្ដូង ផ្ដល់ធុង​ចម្រោះទឹកស្អាតចំនួន​៥៤០ធុង រទេះដឹកទឹកចំនួន២២ តប្រព័ន្ធ​ទឹកស្អាត​ជូនប្រជាពលរដ្ឋចំនួន​៥៨៥គ្រួសារ ដែលចំ​ណាយថវិ​កាប្រមាណ​៣២៥០០០ដុល្លារ។
លោកជំទាវ​ឧបនាយករដ្ឋម​ន្រ្ដីបានបន្ដថា រាជរដ្ឋាភិបាល​កម្ពុជាបង្ហាញការស្វាគមន៍​ចំពោះក្រុមហ៊ុន វិនិយោគធំៗ និងក្រុមហ៊ុន​ពហុជាតិជាច្រើន​រួមទាំង​ក្រុមហ៊ុនកូកា កូឡា​ផងដែរ ដែលបាន​ចម្រេចចិត្ដយ៉ាងត្រឹមត្រូវក្នុង​ការវិនិយោគនៅ​កម្ពុជា។ ជាក់ស្ដែ​ងថ្មីៗនេះ ក្រុម​ហ៊ុកូកា កូឡា បានបោះទុនវិនិយោគនូវ ទឹកប្រាក់ចំនួន​១០០លានដុល្លារ សម្រាប់​ការសាង​សង់រោងច​ក្រផលិតភេសជ្ជៈ និងផលិត​សំបកដប​កូកា កូឡា ដែលនេះ​បង្ហាញឱ្យ​ឃើញថា ក្រុមហ៊ុនបាន​យល់ច្បាស់អំពី​ស្ថានភាព និងសភាពការណ៍​អាជីវកម្ម ប្រកបដោយ​ស្ថេរភាពនយោ​បាយ សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម និងសស្ថេរភាពម៉ា​ក្រូសេដ្ឋកិច្ច រួមផ្សំនឹង កត្ដាអនុគ្រោះផ្សេងៗទៀត ដែលរួម​មានកម្លាំង​ពលកម្មមាន​តម្លៃថោក និងគោល​នយោបាយគាំ​ទ្រវិស័យ ឯកជន​របស់រាជរដ្ឋាភិបាល​កម្ពុជា។
លោក ដេវីដ វិកលីវើត នាយក​ក្រុមហ៊ុន​ភេសជ្ជៈកូកា កូឡាប្រចាំ​កម្ពុជា បានឱ្យដឹងថា គម្រោងទឹក ស្អាត​នេះ គឹដើម្បី​ធ្វើយ៉ាងណា​ឱ្យប្រជាពលរដ្ឋ​ក្រីក្រនៅក្នុងតំបន់គោល​ដៅ ទទួល​បាននូវទឹកស្អាត សម្រាប់ ប្រើប្រាស់​នៅក្នុងជីវភាព​រស់នៅប្រចាំថ្ងៃ និងបង្កើន​ឥរិយាបទ​ជាវិជ្ជ​មានចំពោះ​បញ្ហាអនាម័យ ក្នុងការរួមចំណែកធ្វើ​ឱ្យប្រជាពលរដ្ឋ​នៅតាមសហគមន៍​មានជីវភាព និងសុខភាព​កាន់តែប្រសើរ​ជាងមុន។
នៅឆ្នាំ២០១៦នេះ គម្រោង​ផ្គត់ផ្គង់ទឹក​ស្អាត និងអនាម័យ​សហគមន៍ ក្រុមហ៊ុនកូកា កូឡា បានបន្ដផ្ដល់មូល​និធិជួយដល់​សមាគមនារី​កម្ពុជា ដើម្បីសន្ដិភា​ព និងអភិវឌ្ឍ​ន៍នូវទឹកប្រាក់ ចំនួន ៨៥០០០ដុល្លារ ដើម្បីតបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៩០០គ្រួសារ នៅសង្កាត់ផ្សារ​ឆ្នាំង ក្រុង កំពង់ឆ្នាំង ខេត្ដកំពង់​ឆ្នាំង៕



No comments:

Post a Comment