Friday, January 15, 2016

រដ្ឋមន្រ្ដី​ការ​បរទេស និង​ពាណិជ្ជ​កម្ម​ហុងគ្រី អបអរ​សាទរ​ចំពោះ​សម្ដេច​តេជោ ដែលបាន​ដឹកនាំ​ប្រទេស​ឲ្យមាន​ការអភិវឌ្ឍន៍

រដ្ឋមន្រ្ដីការបរទេស និងពាណិជ្ជកម្មហុងគ្រីលោក ពិទ័រ ហ្ស៊ីហ្សារតុ (Péter Szijjártó ) បានសម្ដែងការ​អប​អ​រ​សាទ​រជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ដែលដឹកនាំប្រទេសកម្ពុជា ឲ្យមាន​ការ​អភិ​វឌ្ឍន៍​ ជាពិសេសវិស័យកំណើនសេដ្ឋកិច្ច ដែលមានកំណើនយ៉ាងខ្ពស់ ក្នុងរយៈពេល២០ឆ្នាំក​ន្លងមក​នេះ ហើ​យកា​​រអភិវ​ឌ្ឍន៍ក៏មានល្បឿនយ៉ាងលឿនផងដែរ។ ការសាទរជូនប្រមុខរាជរដ្ឋាភិបាល នេះបាន​ធ្វើ​ឡើងគ្រាដែល​រដ្ឋមន្រ្ដីការបទេសហុងគ្រីលោក ពិទ័រ ហ្ស៊ីហ្សារតូ ត្រូវសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត្ដឲ្យចូលជួបស​ម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នៅល្ងាចថ្ងៃទី១៤ ខែមក​រា ឆ្នាំ២០១៦នេះ។  

លោក ព័ទ័រ ហ្ស៊ីហ្សារតូ បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្រ្ដីថា ប្រទេសហុងគ្រី​បានបើក​ការិ​យា​ល័យតំណាងពាណិជ្ជកម្មប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗនេះ ហើយក៏បានចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀ​ងទៅលើការគាំពារ ការពារ និងលើកស្ទួយវិនិយោគជាមួយព្រះរាជាណាចក្រកម្ពុជាដែរ។ ក្នុង​នោះ​ហុងគ្រី ក៏បានបើកធនាគារផ្ដល់ឥណទាននៅកម្ពុជារួចហើយដែរ។ រដ្ឋមន្រ្ដីការបរទេស និងពាណិ​ជ្ជក​ម្ម​ហុងគ្រី បានជម្រាបជូនសម្ដេចតេជោបន្ថែមថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងហុងគ្រី កំពុងតែ​មា​នសក្ដានុពលយ៉ាងខ្លាំង។

ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ លោកមានការចាប់​អារម្មណ៍​លើ​​វិស័យមួយចំនួន ដូចជា​វិស័​យបច្ចេកវិទ្យា វិស័យកសិកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធជាដើម ដែល​វិ​ស័​យទាំងនេះប្រទេសទាំង២ អា​ចចាប់យកនូវសក្ដានុពលដើម្បីជាកម្លាំង ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិកា​ររ​វា​ងប្រទេសហុងគ្រី និកម្ពុជា។ លើសពីនេះទៀតលោកបានពិនិត្យឃើញថា​ ប្រទេសទាំងពីរ កំពុង​មា​​ន​​សក្ដានុពល ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងន័យនេះដែររដ្ឋាភិបាលហុងគ្រីបានស​ម្រេ​ច​ផ្ដល់អាហារ​រូបករណ៍ដល់និស្សិតកម្ពុជាចំនួន១៥កន្លែងក្នុងមួយឆ្នាំៗ ចាប់ពីឆ្នាំ២០១៦នេះតទៅ។


ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា សម្ដេចមាន​ការរីករាយ​ជា​ខ្លាំង ដែល​​មិត្ដចាស់នាពេលនេះ បានកំពុងតែរួបរួមគ្នា ចងសម្ព័ន្ធជាដៃគូនឹងគ្នា ​ជាពិសេស​នៅលើវិ​ស័យ​ពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។ ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា អាទិភាព​របស់​ព្រះរាជាណាចក្រកម្ពុជា គឺធ្វើយ៉ាងណាលើកស្ទួយការវិនិយោគ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិស័យទេសចរណ៍។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យភាគីហុងគ្រី ពិនិត្យមើល​លទ្ធផល ភាពសហកាដោយធ្វើការរួមគ្នាបានផងដែរ៕ 




No comments:

Post a Comment