Tuesday, September 22, 2015

ឯកឧត្តម ផៃ ស៊ីផាន៖ ការប្រកាសពីគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន គឺបង្ហាញថាសម្តេច មានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងកិច្ចប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយមហាជនរបស់សម្តេច ដោយសេរីភាព ដើម្បីការអភិវឌ្ឍន៍សង្គម

តាមរយៈកិច្ច​សម្ភាសន៍​រវាងអង្គភាព​ព័ត៌មាន​ Freshnews ​ជាមួយនឹង ​ឯកឧត្តម​ ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​ និងជាអ្នក​នាំពាក្យទីស្តី​ការគណៈរដ្ឋមន្ត្រី ​កាលពីថ្ងៃទី​ ២១ ខែកញ្ញា ​ឆ្នាំ២០១៥​ ស្តីពីគណនី ​Facebook​ ផ្លូវការ ​របស់សម្តេចតេជោ ​ហ៊ុន សែន ​ឯកឧត្តម ផៃ​ ស៊ីផាន បាន​បញ្ជាក់ឲ្យដឹងថា ​ការប្រកាសឲ្យ​ដឹងអំពីគណនី ​Facebook​ ផ្លូវការនេះ ​គឺបង្ហាញថា ​សម្តេចតេជោ ​ហ៊ុន សែន មានលទ្ធភាព​គ្រប់គ្រាន់ ​នៅក្នុងកិច្ចប្រា​ស្រ័យទាក់ទង​ផ្ទាល់ ជាមួយ​មហាជនរបស់​សម្តេច ​ដូចជាការបង្ហាញ​នូវទស្សនៈ ​ឬសេចក្តី​អំពាវនាវ​ទៅកាន់សាធារ​ណៈជន ​ក្នុងនាមអ្នក​ទទួលខុស​ត្រូវជាន់ខ្ពស់​ម្នាក់នាំមុខ​របស់រដ្ឋ ​ហើយនឹងមិន​ខ្លាចការបញ្ចេញ​យោបល់ ​ឬវាយប្រហារ​ដល់រូបសម្តេចទេ ​ប៉ុន្តែវាគឺជាកិច្ច​ចូលរួមបន្ថែម​ទៀតនូវសេរីភាព ​នៃការបញ្ចេញ​យោបល់ ​សម្រាប់ការអភិ​វឌ្ឍន៍សង្គម។​

ឯកឧត្តម ​ផៃ ស៊ីផាន ​បានគួសបញ្ជាក់ថា ​ដោយសារតែ ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ​កើតចេញពីប្រ​ជាពលរដ្ឋ​ភាគច្រើន​របស់កម្ពុជា ​តាមរយៈការ​ទុកចិត្ត ​និងសេចក្តី​សង្ឃឹមរបស់ប្រ​ជាពលរដ្ឋ ដែល​បានផ្តល់ឲ្យ ​សម្តេចតេជោ ​នូវការងារ​ និងការ​ទទួលខុសត្រូវខ្ពស់ ​ជានាយក​រដ្ឋមន្ត្រី គឺ​សម្តេចបាន​ដើរតួជានាយក​រដ្ឋមន្ត្រី ​នៃការងាររដ្ឋ​គ្រប់គ្រង ​និងនាំមុខការងារ​របស់គណៈរដ្ឋ​មន្ត្រី ដែលជាក្រុ​មបំរើប្រជាព​លរដ្ឋ ហើយស​ម្តេចតេជោ ​លោកមានទស្សនៈ​ទានយល់ឃើញ​វែងឆ្ងាយ ទាំងវិស័យ​សង្គម​ ដើម្បីសន្តិភាព ​ការរីកចំរើន និ​ងឯកភាពជាតិ។​


អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋ​មន្ត្រី បានប​ន្ថែមថា ​Facebook ​របស់សម្តេចតេជោ ​គឺជាលំហរទស្សនៈសា​ធារណៈមួយ ​ដែលសម្តេច​ទទួលបាន ​ដឹង និងយល់​ពីសេចក្តីត្រូ​វការពិត​ប្រាកដ សេចក្តី​បារម្ភពិតប្រាកដ ​ឬសំណូមពរ​ពិតប្រាកដ​ របស់ប្រជាពលរដ្ឋ​ ដែលធ្វើអោយ​ប្រជារាស្ត្រ និងនាយ​ករដ្ឋមន្ត្រីនៅ​ជិតស្និទ្ធជា​មួយគ្នា។ មួ​យវិញទៀត ​ឯកឧត្តម ផៃ​ ស៊ីផាន ​ក៏បានចាត់​ទុកថា Facebook​ របស់សម្តេចតេជោ ​គឺជាទិដ្ឋភាព​រដ្ឋបាលប្រកប​ដោយប្រសិទ្ធិភាព ​រវាងរបាយកា​រណ៍ជាផ្លូវការ​របស់មន្ត្រី ​និងរបាយការណ៍រ​បស់ប្រជាពលរ​ដ្ឋជូនផ្ទាល់​ដល់សម្តេច​តេជោ។ ជា​មួយគ្នានេះដែរ​ សម្តេចតេជោ ​នឹងមានលទ្ធភាព​គ្រប់គ្រាន់ ​នៅក្នុងកិច្ចប្រា​ស្រ័យទាក់ទង​ផ្ទាល់ ជាមួយមហាជ​នរបស់​សម្តេច ​ដូចជាការបង្ហាញនូ​វទស្សនៈ ​ឬសេចក្តីអំពាវនា​វរបស់សម្តេច ​ទៅកាន់សាធារ​ណៈជន ​ក្នុងនាមជារាមច្បង ​ឬអ្នកទទួលខុ​សត្រូវជាន់ខ្ពស់​ម្នាក់នាំមុខ​របស់រដ្ឋ។ ឧទាហរណ៍​ជាក់ស្តែង ​នៅលើទំព័រហ្វេសប៊ុក​ របស់សម្តេច​តេជោ សម្តេ​ចបានអំពាវនាវ​ដល់យុវជន ឲ្យយកចិត្តទុក​ដាក់ចំពោះ​សុវត្ថិភាព ​និងអនាគត​របស់ខ្លួន ​ជាជាងក្លាយទៅ​ជាឧបករណ៍នយោបាយ​នៃគណបក្ស ​ដែលពុំទទួលខុ​សត្រូវចំពោះសកម្មភាពញុះ​ញង់បំពានច្បាប់​រដ្ឋ៕


No comments:

Post a Comment