Tuesday, September 22, 2015

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងអញ្ជើញចូលរួមក្នុង «វេទិកាសេដ្ឋកិច្ចអាស៊ី អ៊ឺរ៉ុបលើកទី៦»

យោងតាម​សេចក្តីជូន​ព័ត៌មានចុះ​ថ្ងៃទី២២​ ខែកញ្ញា ​ឆ្នាំ២០១៥ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ហោ ​ណាំហុង ​រដ្ឋមន្ត្រីការបរ​ទេស ​និងសហប្រតិបត្តិ​ការអន្តរជាតិ ​នឹងអញ្ជើញ​ចូលរួមក្នុង​ «វេទិកា​សេដ្ឋកិច្ចអាស៊ី ​អ៊ឺរ៉ុបលើកទី៦»​ នៅស៊ីអាន​ ខេត្តសានស៊ី​ សាធារណ​រដ្ឋប្រជាមានិត​ចិន ពីថ្ងៃទី២៣​ ដល់ថ្ងៃទី២៦​ ខែកញ្ញា ​ឆ្នាំ២០១៥​ និងចូលរួមអម​ដំណើរ ​សម្តេចអគ្គ​មហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជាណា​ចក្រកម្ពុជា ​ចូលរួម ​«កិច្ចប្រជុំ​ប្រមុខដឹកនាំពិភពលោក ​ស្តីពីសមភាព​យេនឌ័រ​ និងការលើក​កម្ពស់ស្រ្តី៖ ​ការប្តេជ្ញាចិត្ត​ឆ្ពោះទៅរកវិធាន​ការ «ដែល​នឹងប្រព្រឹត្ត​ទៅនៅទីក្រុង​ញីវយ៉ក ​ពីថ្ងៃទី២៥​ ដល់ថ្ងៃទី២៧​ ខែកញ្ញា ​ឆ្នាំ២០១៥។​

ក្នុងនាម​ជាតំណាងរបស់​សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុ​ន សែន ​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ​នឹងថ្លែងសុ​ន្ទរកថាក្នុង​កិច្ចពិភាក្សាទូទៅ​នៃ «សម័យ​ប្រជុំលើកទី៧០​របស់មហា​សន្និបាតអង្គការ​សហប្រជាជាតិ»​ និងអញ្ជើញ​ចូលរួម ​«កិច្ចប្រជុំកំពូល​ប្រមុខដឹកនាំ​ស្តីពីការរក្សាសន្តិភាព»​ ដែលរៀបចំ​ដោយឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​បារ៉ាក់ ​អូបាម៉ា ឯក​ឧត្តមអគ្គលេខា​ធិការនៃអង្គការ​សហប្រជាជាតិ ​បាន គីមូន។ ​ក្នុងឱកាសស្នា​ក់នៅទីក្រុងញីវ​យ៉ក​ ឯកឧត្តមឧ​បនាយករដ្ឋមន្ត្រី ​នឹងចូលរួម​ក្នុងកិច្ចប្រជុំមួយ​ចំនួន ​ដូចខាងតទៅ៖​ ១-កិច្ចប្រជុំក្រៅ​ផ្លូវការថ្នាក់​រដ្ឋមន្ត្រីអាស៊ាន ​២-កិច្ចប្រជុំរដ្ឋ​មន្ត្រីការបរទេស​អាស៊ានជា​មួយអគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ​ និងប្រធានម​ហាសន្និបាតអង្គការ​សហប្រជាជាតិ​លើកទី៧០, ៣-​កិច្ចប្រជុំក្រៅផ្លូវ​ការថ្នាក់រដ្ឋមន្ត្រីអា​ស៊ាន សហរដ្ឋ​អាមេរិក ​និង៤-កិច្ចប្រជុំ​លើកទី២ថ្នាក់រដ្ឋមន្រ្តីអា​ស៊ាន សម្ព័ន្ធ​មិត្តប៉ាស៊ីហ្វិក។​

បន្ថែមពី​នេះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រី្ត ​នឹងមានជំនួប​មួយចំនួន​ផងដែរ​ តាមការស្នើ​សុំរបស់រដ្ឋមន្ត្រីការ​បរទេស ​អូស្រ្តាលី ​ប៉ូឡូញ ហ្ស​កហ្ស៊ី ស៊ុយអ៊ែត ​សាធារណរដ្ឋប្រ​ជាធិបតេយ្យប្រជាមានិត​កូរ៉េ និងទីប្រឹក្សា​ក្រសួងការ​បរទេសអាមេរិក​៕



No comments:

Post a Comment