Tuesday, September 22, 2015

ថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា នឹងជួបប្រជុំពិភាក្សាគ្នាអំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់អគ្គ​លេខាធិការ​ដ្ឋានរដ្ឋស​ភាថ្ងៃទី ​២១ ខែកញ្ញា ឆ្នាំ២០១៥ ​បានឲ្យដឹងថា ​ថ្នាក់ដឹក​នាំតំណាងរាស្ត្រ ​នៃគណបក្ស​ដែលមាន​អាសនៈ​នៅក្នុងរដ្ឋសភា ​នឹងជួបប្រជុំ​ពិភាក្សាគ្នា ​អំពីការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-​សង្កាត់ ​នៅថ្ងៃពុធ​ ទី២៣ ​ខែកញ្ញា ​ឆ្នាំ២០១៥​ វេលាម៉ោង​ ១៧: ៣០ នាទី​ល្ងាចនៅវិមាន​រដ្ឋសភា។ ​


ថ្នាក់ដឹក​នាំតំណាងរាស្ត្រ ​នៃគណបក្ស​ប្រជាជនកម្ពុជា ​ដឹកនាំដោយ ​សម្តេចក្រឡា​ហោម ស ខេង ​ប្រធាន ​ចំណែកថ្នាក់​ដឹកនាំតំណាង​រាស្ត្រ នៃគណបក្ស​សង្រ្គោះជាតិ ​ដឹកនាំដោយ ឯកឧត្តម​ សម រង្ស៊ី​ ប្រធាន៕​

No comments:

Post a Comment