Tuesday, July 14, 2015

សមាគមយុវជនកំណែទម្រង់រដ្ឋបានចេញសេចក្តីថ្លែងការណ៏គាំទ្រការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម និង អង្គការមិនមែនរដ្ឋាភិបាល

កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ ប្រធាន​សមាគមយុវជន​កំណែទម្រង់​រដ្ឋបាន​ចេញ សេចក្តី​ថ្លែងការណ៍គាំ​ទ្រចំពោះ ការអនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពីសមាគម និង​អង្គការមិន​មែនរដ្ឋាភិបាល​បន្ទាប់​ពីច្បាប់នេះ ត្រូវបានអនុម័ត​ដោយសមាជិក​រដ្ឋសភាសម្លេង​ភាគច្រើន​ក្នុងសម័យ​ប្រជុំពេញអង្គរ​ដ្ឋសភាលើក​ទី៤ នីតិកាល​ទី៥ កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥។
លោក ប៉ុល សីហា ប្រធានសមាគម​យុវជន​កំណែទម្រង់​រដ្ឋបានឱ្យ​ដឹងថា សេចក្តី​ព្រាងច្បាប់​ស្តីពីសមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល​ពិតជាមានភាព​ចាំបាច់​យ៉ាងខ្លាំង ដើម្បី​ឱ្យសមាគម និងអង្គការ​មិនមែនរដ្ឋា ភិបាលក្លាយ​ជានីតិបុគ្គល​ស្របច្បាប់ និង​ទទួលបាន​ការគាំពារដោយច្បាប់ ​ហើយជាក់​ស្តែងការពិគ្រោះ និង​ពិភាក្សាលើសេចក្តី​ព្រាងច្បាប់​នេះ ត្រូវបាន​ធ្វើឡើងតាំង​ពីឆ្នាំ១៩៩៥មក​ម្ល៉េះ។ ជាមួយគ្នា​នេះដែរសមាជិក​ព្រឹទ្ធសភាគណបក្ស​ប្រឆាំងក៏ធ្លាប់​បានស្នើឱ្យ​បង្កើតច្បាប់​នេះតាំងពី​ឆ្នាំ១៩៩៩ បើយោង​តាមសេចក្តី​ថ្លែង​ហេតុ របស់សមាជិក​ព្រឹទ្ធសភាគ​ណបក្សប្រឆាំង ចុះថ្ងៃ​ទី១៣ ខែធ្នូ ឆ្នាំ១៩៩៩ ដោយ​មានការចុះហត្ថលេខា​តំណាងដោយ​ឯកឧត្តម ថាច់ សេដ្ឋា។
លោកប្រធាន​សមាគមក៏​បានបន្ត​ថា លោក​មានការសោក​ស្តាយបំផុត​ចំពោះអ្នកតំណាងរាស្ត្រ​គណបក្ស ប្រឆាំង ដែល​បានធ្វើពហិការមិន​ចូលរួមអនុម័ត​លើសេចក្តី​ព្រាងច្បាប់​ដ៍មានសារៈ​សំខាន់នេះ​ ដែលបាន​ធ្វើ ឱ្យខ្លួន​ប្រាសចាកពីតួនាទីតំណាងរាស្ត្រដែល​ទទួលអណត្តិ​ក្នុងមុខងារ​របស់​ខ្លួន។ លោក ប៉ុល សីហា ក៏បាន​បន្ថែម​ទៀតថា ទង្វើ​ររបស់អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំងគឺ បាននិង​កំពុងតែដើរ​ផ្ទុយពីគោល ការណ៍​នីតិរដ្ឋ។
លោក ប៉ុល សីហា ប្រធាន​សមាគមយុវជន​កំណែទម្រង់​រដ្ឋ ក៏បានអំពាវ​នាវដល់​សមាគម និងអង្គការ​មិន មែនរដ្ឋាភិបាល ក៏ដូចជាគណបក្ស​នយោបាយ​ទាំងអស់ មេត្តាចូល​រួមបន្តពិនិត្យ​តាមដាន​លើការអនុវត្តន៍ ច្បាប់នេះបន្ទាប់​ពីចូល​ជាធរមាន។ លោក​ប្រធានសមាគម​ក៏បានអំពាវ​នាវបន្ថែមទៀត​ដល់សមាគម និង អង្គការមិនមែនរដ្ឋាភិបាល​ទាំងអស់ ឱ្យគោរព​តាមខ្លឹម​សារច្បាប់​ដែលបាន​អនុម័ត​ដោយសមាជិក​រដ្ឋសភា ក្នុងសម្លេង​គាំទ្រ​លើសពីពាក់​កណ្តាល ព្រោះ​ការអនុម័ត​ច្បាប់នេះគឺជាដំណើរការ​វិជ្ជមានស្របតាម​គោល ការណ៍​ប្រជាធិបតេយ្យ​នីយកម្ម និងនីតិរដ្ឋ៕

No comments:

Post a Comment