កិច្ចប្រជុំមួយដែលបានកំណត់ធ្វើជាលើកចុងក្រោយនៅទីក្រុងឡូវែល
រដ្ឋម៉ាហ្សាឈូសេត សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ហើយដែលអ្នតគាំទ្ររបស់ខ្លួនយល់ឃើញថា
វាមានសារៈសំខាន់បំផុត ក្នុងការវាយរម្លៃស្ថានការនយោបាយចុងក្រោយរបស់ពួកចលនាឧទ្ទាមក្រៅច្បាប់
និងការសម្រេចអនុវត្តតាមការកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីវិលត្រឡប់ចូលស្រុកវិញនោះ
បែរជាមិនបានឃើញវត្តមានរបស់មេចលនាឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ទៅវិញ។ អវត្តមានរបស់ សម រង្ស៊ី ក្នុងកិច្ចប្រជុំនោះ
វាពិតជាបាននិងកំពុងបង្កើតឱ្យមានការមន្ទិលសង្ស័យកាន់តែខ្លាំងឡើងពីសំណាក់អ្នកគាំទ្ររបស់ខ្លួន
ពិសេសពីសំណាក់អ្នកស្ម័គ្រស្លាប់របស់តែម្តង។ តើហេតុអ្វីការប្រជុំនោះ
បានជាបាត់មុខតួឯកដ៏សំខាន់ក្នុងសាច់រឿងដ៏សំខាន់បំផុតក្នុងពេលនោះ? តើនោះអាចជាផែនការដកថយរបស់
សម រង្ស៊ី ទេឬ?
ជាការពិត
កិច្ចប្រជុំនេះមានសារសំខាន់បំផុត សម្រាប់ថ្នាក់ដឹកនាំនៃចលនាឧទ្ទាមក្រៅច្បាប់ ពិសេស
សម្រាប់អ្នកគាំទ្រ និងពួកអ្នកស្ម័គ្រស្លាប់របស់ខ្លួន
ដែលបានទន្ទឹងរងចាំការថ្លែងឱ្យប្រាកដច្បាស់
និងជាការសម្រេចចុងក្រោយសម្រាប់ការវិលត្រឡប់របស់មេចលនាឧទ្ទាមក្រៅច្បាប់។ ហើយការប្រជុំនេះ
មានសារសំខាន់បំផុតក្នុងការកំណត់ផែនការប្រមូលកម្លាំងសរុប ការបញ្ជាកម្លាំង និងថវិកា
ដែលចាំបាច់បំផុតក្នុងផែនការវិលត្រឡប់ចូលស្រុកវិញរបស់ សម រង្ស៊ី តែម្តង។ ក៏ប៉ុន្តែ
ទីបំផុតវាមានហេតុផលដ៏គួរឱ្យមានការសង្ស័យជាច្រើនជុំវិញការបាត់មុខតួឯកក្នុងកិច្ចប្រជុំដ៏សំខាន់មួយនោះទៅវិញ។
រឿងពិតប្រាកដនោះ ក៏ដោយសារវាគ្មានការគាំទ្រពីទី១៖ កិច្ចប្រជុំនោះ ត្រូវបានគេតម្រូវឱ្យមានអ្នកចូលរួមឱ្យបាន
១០០០អ្នក ក៏ប៉ុន្តែជាក់ស្តែងអ្នកដែលបានទៅចូលរួម មានចំនួនតិចជាងមួយរយនាក់
ដែលមិនបានឆ្លើយតបតាមការរំពឹងទុក ទី២៖ ប្រសិនបើមេចលនាឧទ្ទាមនោះ ទៅចូលរួមក្នុងកិច្ចប្រជុំនោះ
វានឹងទទួលការអាម៉ាស និងបាក់មុខយ៉ាងខ្លាំងបំផុត ដោយតែសំណួរសួរដេញដោលជុំទិសក្នុងកិច្ចប្រជុំនោះ
ដែលខ្លួននឹងពិបាកឆ្លើយឱ្យប្រាកដច្បាស់ អំពីការសម្រេចចិត្តថា តើនឹងវិលត្រឡប់ចូលស្រុកវិញតាមកាលកំណត់
ឬយ៉ាងណា? បើវិលចូលស្រុក តើហ៊ានប្រឈមមុខនឹងខ្នោះ ដាក់គុក តាមរយៈការអនុវត្តវិធានការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលដែរឬទេ?
តើពិតជាក្លាហ៊ានទៅចាប់លោកនាយករដ្ឋមន្រ្តីឬទែ? តើពិតជាហ៊ានទទួលយកមធ្យោបាយបង្ហូរឈាមមែនឬ?
តើអ្នកគាំទ្រប្រាកដជាហ៊ានស្ម័គ្រស្លាប់ជាមួយឬទេ?។ល។ ដែលសុទ្ធសឹងជាសំណួរចាក់ដោតចំៗ
ដែលមេចលនាឧទ្ទាមមិនហ៊ានទៅប្រឈមនឹងសំណួរទាំងនោះទេ។ ជាក់ស្តែង
មេចលនាឧទ្ទាមមិនបានទៅទេ តែខ្លួនបានធ្វើការរឆ្លើយឆ្លងតាមស្កាយទៅវិញ ហើយគេឃើញតែ ជូឡុង
សូមួរ៉ា ចូលរួមទៅវិញ ដែលមើលទៅហាក់ដូចជាសោះកក្រោះជាទីបំផុត។
ដូច្នេះ
អវត្តមាន ឬការបាត់មុខរបស់មេចលនាឧទ្ទាមពីកិច្ចប្រជុំនោះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវផែនការដកថយយ៉ាងប្រាកដរបស់មេចលនាឧទ្ទាមក្រៅច្បាប់នេះ។
មូលហេតុក៏ព្រោះតែទី១៖ មេចលនាឧទ្ទាមបានវាយតម្លៃយ៉ាងច្បាស់ថា
វានឹងគ្មានការគាំទ្រពីមជ្ឈដ្ឋានជាតិនិងជាតិ ក្នុងផែនការទៅផ្តួលរំលំរាជរដ្ឋាភិបាល ឬ
ទៅចូលរួមការញុះញង់ និងបំផុសបំផុលឱ្យមានអំពើរដ្ឋប្រហាររំលំរាជរដ្ឋាភិបាលស្របច្បាប់បានឡើយ។
ទី២៖ មេចលនាឧទ្ទាមបានដឹងច្បាស់ថា សមត្ថកិច្ចនឹងអនុវត្តវិធានការផ្លូវច្បាប់ចាប់វៃខ្នោះ
មេឧទ្ទាម សម រង្ស៊ី បញ្ចូលគុកភ្លាមតែម្តង ព្រោះនោះ គឺជាជំហរដាច់ខាតរបស់រាជរដ្ឋាភិបាល
ដែលបានដាក់ចេញរួចជាស្រេចហើយថា បើទោះក្នុងតម្លៃណាក៏ដោយក៏ត្រូវចាប់វៃខ្នោះ
និងដាក់គុកតែម្តង ហើយជនទាំងឡាយណាដែលបានចូលរួមក្នុងសកម្មភាពញុះញង់ និងបំផុសបំផុលជាមួយនឹងក្រុមចលនាឧទ្ទាមក្រៅច្បាប់នឹងប្រឈមមុខនឹងវិធានការផ្លូវច្បាប់។
បើទោះបីគេឃើញ
គណៈអចិន្ត្រៃយ៍នៃចលនាឧទ្ទាមក្រៅច្បាប់នោះ បានចេញសេចក្តីសម្រេចប្រាំចំណុចរបស់ខ្លួន
ដើម្បីរៀបចំរបស់ដែលហៅថា ផែនការជាយុទ្ធសាស្រ្តចូលស្រុករបស់មេឧទ្ទាម និងថ្នាក់ដឹកនាំឧទ្ទាមក្រៅច្បាប់នោះក៏ដោយក៏មជ្ឈដ្ឋានជាតិ
និងអន្តរជាតិនៅតែមើលឃើញមានមន្ទិលសង្ស័យជាច្រើនដែលបានបង្ហាញយ៉ាងច្បាស់ថា
មេចលនាឧទ្ទាមក្រៅច្បាប់មួយនេះនឹងមិនហ៊ានវិលត្រឡប់ចូលស្រុកវិញទេ
អាស្រ័យដោយបុគ្គលនេះ ជាជនមហាកំសាកបានរត់គេចចេញពីសំណាញ់ច្បាប់ជាដរាបរហូតមក
ហើយមេចលនាឧទ្ទាមក្រៅច្បាប់មួយនេះនៅតែប្រើប្រាស់វោហាសាស្រ្តអណ្តាតរលាស់គ្មានការទទួលខុសត្រូវ
ដោយប្រើយុទ្ធសាស្រ្តមេស្វានឹងកូនស្វាឱ្យចូលទៅជាប់ក្នុងទ្រុងជំនួសខ្លួន គឺឱ្យអ្នកគាំទ្ររបស់ខ្លួនទៅជាប់គុក
រងគ្រោះជំនួសខ្លួន ក្នុងចលនាញុះញង់
និងបំផុសបំផុលឱ្យមានអំពើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋភិបាលស្របច្បាប់ទៅវិញ។
ហើយក្នុងសេចក្តីសម្រេចដ៏ឆ្កួតលីលា
ដែលពួកគេអួតអាងអំពីការត្រៀមផ្តល់ថវិកាជូនកងទ័ពដែលនឹងផ្តាច់ខ្លួនចេញពីលោកនាយករដ្ឋមន្រ្តី
គឺឧបាកលដ៏ស្មោគគ្រោកបង្កើតឱ្យមានការបែកបាក់ជាតិ ក្នុងចេនាទុច្ចរិតញុះញង់
និងបំផុសបំផុលឱ្យមានការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ផ្ទុយពីរដ្ឋធម្មនុញ្ញ
ផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ផ្ទុយនឹងឆន្ទៈរបស់ប្រជាជនជាម្ចាស់ឆ្នោត
ម្ចាស់ជោគវាសនានៃប្រទេសជាតិ ដែលអ្នកបោះឆ្នោតជាង៨៣.០២% បានចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដីគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេស
ដែលមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែនជាប្រមុខ។
ជារួម មជ្ឈដ្ឋានជាតិ
និងអន្តរជាតិបានយល់កាន់តែច្បាស់ថា មេចលនាឧទ្ទាមក្រៅច្បាប់នឹងមិនហ៊ានចូលស្រុកតាមការសន្យារបស់ខ្លួននោះឡើយ
ដោយសារបុគ្គលរូបនេះ បានដឹងច្បាស់ថា ទោះក្នុងតម្លៃណាក៏ដោយ សមត្ថកិច្ចនឹងចាប់ខ្លួន
និងញាត់គុកតែម្តង ពេលណាបុគ្គលរូបនេះបានជាន់ដីខ្មែរ។ ម្យ៉ាងវិញទៀត
បុគ្គលជាទណ្ឌិតរូបនេះបាននិងកំពុងដើរធ្លាក់ចូលក្នុងមហាជ្រោះមរណៈខាងនយោបាយដោយខ្លួនឯង
បញ្ចប់ជីវិតនយោបាយដោយខ្លួនឯង ដោយសារទង្វើចុងក្រោយរបស់ខ្លួននេះ ជាពិសេស ថ្លើមពាសមេឃ
ហ៊ានប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ដែលប្រជារាស្រ្តក្នុងនគរនេះបានចាត់ទុកព្រះមហាក្សត្រ
ជាម្លប់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់បំផុតរបស់ប្រជារាស្រ្តខ្មែរ។ ដូច្នេះ
ការបាត់មុខ ឬ អវត្តមានរបស់តួឯកក្នុងកិច្ចប្រជុំនៃគណអចិន្ត្រៃយ៍នៃចលនាឧទ្ទាមក្រៅច្បាប់កាលពីថ្ងៃទី១៣-១៤
កញ្ញា នៅទីក្រុងឡូវែល គឺវាមិនមែនជាអចតនារបស់មេចលនាឧទ្ទាមក្រៅច្បាប់ប៉ុណ្ណោះទេ
ក៏ប៉ុន្តែ ការពិតការរៀបចំផែនការដកថយទាំងស្រុង
ដោយមិនហ៊ានវិលត្រឡប់ចូលស្រុកតាមការសន្យានោះឡើយ៕
ដោយ ឡុង បូរិតា
No comments:
Post a Comment