Tuesday, October 31, 2017

សមាជិកក្រុមប្រឹក្សាឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម២រូបទៀត ប្រកាសដើរចេញពីគណបក្សសង្រ្គោះជាតិ

សមាជិកក្រុមប្រឹក្សាឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម២រូបទៀត មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។

សមាជិកក្រុមប្រឹក្សាឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម២រូបនោះរួមមាន៖
១-លោក ប៊ុត ប៊ុនធឿន អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំថ្មពូន។
២-លោកស្រី ហេង ភារម្យ រស់នៅភូមិអណ្តូងតាឡឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំថ្មពូន។

យោងតាមលិខិតប្រកាសចាកចេញពីគណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា សមាជិកក្រុមប្រឹក្សាឃុំថ្មពូនទាំង២រូប សុទ្ធតែបានបញ្ជាក់ថា «ពីមុនមិននឹកស្មានថា ការតស៊ូដណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ប៉ុន្ដែក្រោយពីបានឃើញឃ្លីបវីដេអូ និងសកម្មភាពជាក់ស្ដែងញុះញង់ បំបែកបំបាក់ខ្មែរជាពីរ។ លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាលបម្រើបរទេស គឺដើម្បីអំណាច មិនគិតពីមហន្ដរាយរបស់ជាតិមាតុភូមិឡើយ និងជាអំពើក្បត់ជាតិ។ ហេតុនេះហើយបានជាសុខចិត្ត សូមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ»៕



No comments:

Post a Comment