Wednesday, January 13, 2016

សម្ដេច​តេជោ៖ ពីជំហាន​មួយ​ទៅ​កាន់​ជំហាន​មួយ​ទៀត ធ្វើអោយ​មរត​កវប្បធម៌​របស់​យើង​កើន​ឡើង​ជាមួយ​វឌ្ឍនៈ​ភាព​របស់ប្រទេស​យើង

សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដី និងសម្ដេចគតិព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី ហ៊ុន សែ​ន កាលពី​ល្ងាច ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញ​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី​​ប្រឡង​​សិ​ល្បៈបុ​រាណ"​ម​រ​ត​ក​វប្បធម៌ខ្មែរ" និង​ប្រគល់​រង្វាន់ ដល់ម្ចាស់​ជ័យលាភី​ដល់​បេក្ខជន នៅមជ្ឈ​មណ្ឌល​​ពិព័រណ៌ និងស ន្និ​បា​​​​ត​កោះពេជ្រ។
នៅក្នុងឱកាសនោះ​សម្ដេច​តេជោ ហ៊ុន សែន បានរំលឹក​ថា ​ប្រមាណ​ជា​៣០​ឆ្នាំមុន​នេះ​វិស័យ​វប្បធម៌​​ក​ម្ពុជា​​នៅ​​​ពេ​ល​នោះ​អ្វីៗ​គឺស្ថិត​​នៅ​ក្នុ​ង​ស្ថានភាព​ នៃការ​ប្រមូល​ដើមទុន ដែលកាលនោះ​អតីត​រដ្ឋមន្រ្ដី​​វប្បធម៌ ឯកឧត្ដម កែវ ចិន្ដា និង​ឯ​ក​​ឧត្ដម ឆេង ផុន បានខិត​ខំប្រមូល​ទុននៃ​វប្បមធ៌ ដែលបាន​​បាត់ប​ង់​ដោ​យ​​ពួក​ខ្មែរក្រហម។ សម្ដេច​តេជោ ហ៊ុន សែនបានលើក​ឡើង ថា​ពីជំហាន​មួយទៅ​កាន់ជំហាន​មួយ​​ទៀត យើ​​ងបាន​​ធ្វើអោយ​មរតក​វប្បធម៌​របស់​យើង បានចាប់​ផ្ដើមកើន​ឡើង​ជាមួ​យ​វឌ្ឍនៈ​ភាព​របស់​​ប្រទេស​​យើង។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវ​នាវ​ដល់ជន​រួមជាតិ​ខ្មែរទាំងអស់ ត្រូវចូលរួម​ស​ក​ម្មភាព​ថែរក្សា​សម្ប​ត្ដិ​វប្បធម៌ និង​សិល្បៈ​វប្បធម៌​ជាតិ ដោយ​មិនគ្រាន់​តែលើក​ឡើង ហើយ​មិនមាន​​ស​កម្ម​ភាព​នោះទេ។ ​ជាមួយ​គ្នានេះ​សម្ដេច​តេជោ ហ៊ុន សែន បានស្នើឲ្យ​ក្រសួងវប្បធម៌ និងវិចិ​ត្រ​សិល្បៈ រួមសហការ​ជាមួយវិស័យ​ឯកជន ធ្វើយ៉ាង​ណាចូល​រួមថែ​រក្សាវប្បធម៌​ជាតិខ្មែរ ឲ្យមាន​កា​ររីក​​ចំរើន​បន្ដទៅមុខទៀត។
ចំណែកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានមាន​ប្រសាសន៍ ក្នុង​ឱកា​ស​​នោះ​ដែរ​ ថា ព្រឹត្ដិការណ៍​វប្បធម៌​ដ៏មាន​សារៈសំខាន់ បានបង្ហាញ​នូវកិច្ច​សហការ​ល្អ​រវាងរដ្ឋ និងវិស័យ​​ឯកជន លើកទឹក​ចិត្ដដល់​អ្នក​និពន្ធ សិល្បៈករ​-​សិល្បៈការនី ឲ្យខិត​ខំបញ្ចេញ​នូវ​សកម្មភាព និងទេព​​កោ​ស​ល្យ​ពិតៗ ជាការ​បំផុស​ឲ្យមាន​ការ​ចូល​រួម​ថែ​រក្សា​ការពារ និងលើក​ស្ទួយ​សិល្បៈច​ម្រៀង​ខ្មែរ​ប្រពៃ​ណី​បុរាណ។
លោកជំទាវ ភឿង សកុណា បានលើកឡើង​ថា ការរៀប​ចំព្រឹត្ដិការ​ណ៍នេះ ក៏ជាការ​បណ្ដុះ​នូ​វ​ស្មារតី​​ស្រ​លាញ់ និង​ការយល់​ដឹងអំពី​គុណ​ប្រយោជន៍ នៃសិល្បៈ​វប្បធម៌​ ដែល​ជា​អត្ដសញ្ញាណ ជាព្រលឹង​របស់​ជាតិ ដែល​ជាមូល​ដ្ឋាន​នៃសាម​គ្គីភាព នៃប្រជាជាតិ​កម្ពុជា  សំដៅរួមគ្នា​ជាធ្លុងមួយ​ក្នុងការ​ថែរក្សា និង​លើកកម្ពស់​តំលៃ​​ចម្រៀង​ប្រពៃណី ចម្រៀង​យីកេ និងចម្រៀង​បាសាក់ ដែលជាបេតិ​កភណ្ឌ​វ​ប្ប​ធ​ម៌អរូបី​របស់ជាតិ ស្របតាម​គោលការណ៍​របស់រាជ​រដ្ឋាភិបាល គឺ"រដ្ឋគាំទ្រ ដៃគូឯកជនជាអនុវត្ដបន្ដ​"៕  

No comments:

Post a Comment