Tuesday, November 03, 2015

បទអត្ថាធិប្បាយ, ការផ្លាស់ប្តូររបបគឺជាការលេងល្បែងដ៏គ្រោះថ្នាក់

គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយរដ្ឋាភិបាល​​របស់​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បច្ចុប្បន្ន​នេះ​គឺជា​រដ្ឋាភិបាល​កាន់​អំណាច​ដ៏​យូរ​ជាង​គេ​​ ​តាម​រយៈ​ការ​បោះឆ្នោត​​ពី​ប្រជាជន​​នៅក្នុង​ប្រវត្តិ​សាស្ត្រ​នយោ​បាយ​សម័យ​ថ្មី​​របស់​កម្ពុជា។​
កិច្ច​ខិតខំ​ប្រឹង​ប្រែង​សកម្ម​​ ដើ​ម្បី​ដាក់​ឲ្យអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ​ដោយ​ប្រើ​កម្លាំង​ទំនង​ជា​នឹង​មិន​ទទួល​ជោគ​ជ័យ​​នោះទេ ប្រសិន​បើ​​វា​មិន​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​បរិ បទ​​នៃ​លក្ខ​ខណ្ឌ​ក្នុង​ស្រុក​ ​ដើម្បី​​​ងាយ​ដល់​ការ​ផ្លាស់​ប្តូរ​​​ដ៏​គំហ៊ុក​មួយ​។
អ្នក​ស្រាវ​ជ្រាវ​បាន​ឲ្យ​និយម​ន័យ​​ការ​ផ្លាស់​ប្តូរ​របប​ ថា​  ជា​​ការ​បណ្តេញ​ចេញ​មេដឹកនាំ​​​មាន​សមត្ថ​ភាព​របស់​រដ្ឋ​មួយ​ដោយ​ប្រើ​កម្លាំង​ឬ​ដោយ​ការ​បង្ខំ ដែល​​នៅ​តែ​មាន​អធិបតេយ្យ​​​ជា​ផ្លូវ​ការ​​នៅ​ពេល​ក្រោយ​មកដោយ​រដ្ឋាភិបាល​នៃ​​រដ្ឋ​មួយ​ទៀត​ ឬ​និយាយ​តាម​បែប​ផ្សេង​ទៀត​​ ដែល​ដឹក​នាំ​ដោយ​​រដ្ឋាភិបាល​កូន​ជឹង។​
នៅ​កម្ពុជា គណបក្ស​​សង្គ្រោះ​ជាតិ​ដែល​ជាគណបក្ស​ប្រឆាំង​​បាន​ដឹក​នាំ​បាតុកម្ម​មហា​ជន​​ដែល​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​ និងការ​ប្រើ​​អំពើ​ហិង្សា ដែល​អ្វី​ៗ​ទាំង​អស់​នោះ​ ​​គឺជា​ការ​ធ្វើ​ឡើង​ដើម្បី​ស្រែក​អំពាវ​នាវ​​​ដោយ​​ចេតនា​អាក្រក់​ ​ ទាម​ទា​រឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​នៃរដ្ឋាភិបាល​​ជាប់​ឆ្នោត​ស្រប​ច្បាប់​​នៅ​ក្នុង​ការ​បោះឆ្នោត​​ដ៏​ក្តៅ​គគុក​​មួយ​ក្នុង​ឆ្នាំ២០១៣ ដែល​គេ​ឃើញ​គណបក្ស​កាន់​​អំណាច​ ទទួល​រង​នូវ​​ការ​បាត់​បង់​​ចំនួន២២អសនៈ​ដោយ​​មិន​នឹក​ស្មាន បើ​​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ២០០៨។
ស្រដៀង​គ្នា​ដែរ ជា​រឿយ​ៗបណ្តារ​របប​​​​​បន្តុប​ដោយ​​លោក​ខាងលិច​​ ​ ​ជំនួស​រដ្ឋាភិ បាល​ក្នុង​តំណែង​​  នៅ​ក្នុង​ករណី​ផ្សេង​ៗ​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​ គឺការ​ប្តូរ​របប​ត្រូវ​​បាន​បង្ខំ​ទៅ​លើ​ពួក​មតិភាគ​ច្រើន​ឲ្យ​​នៅ​ស្ងៀម​ស្ងាត់ ​   ដោយពួក​​មតិភាគតិច​​ស្រែក​ក្តុង​ក្តាំង​​ ​ ដែល​​មាន​ការ​គាំទ្រ​ដោយ​សម្ងាត់​​​ និង​ដោយ​ចំហរ​ពី​ពួក​ក្រុម​លាក់​មុខ។​
រដ្ឋជា​ច្រើន​ដែល​បាន​ជួប​នឹង​ការ​ប្តូរ​របប​​តាម​រយៈ​ការ​បង្ខំ​ឲ្យ​ចុះ​ចេញ​​ ដោយ​ប្រើ​អំពើ​ហិង្សា​​ ត្រូវ​បាន​ក្លាយជា «​រដ្ឋ​បរាជ័យ» ជា​ឧទាហរណ៍​គឺ​ ប្រទេស​អា​ហ្គានីស្ថាន អ៊ីរ៉ាក់ លីប៊ី ហៃទី ហុង​ដូរ៉ាស់ សូម៉ាលី យេ​មែន និង ​អ៊ុយ​ក្រែន។ រី​ឯរដ្ឋាភិបាល​ស៊ីរី​​នៅ​តែរក្សា​បាន​អំណាច​ បើ​ទោះ​បីជា​​បាន​បាត់​បង់​ការ​គ្រប់​គ្រង​ទឹក​ដី​ភាគ​ច្រើន​របស់​ខ្លួន​ក៏​ដោយ។​
ការ​ឈឺ​ចាប់​​ដ៏​ក្រៃលែង​នោះ​​​​ គឺ​កំពុង​អូស​បន្លាយ​នៅប្រ​ទេស​ស៊ីរី ដែល​បង្ករ​ឲ្យ​មាន​ជន​​ភៀស​ខ្លួន​​យ៉ាង​គំហ៊ុក​ទៅ​កាន់​អឺរ៉ុប​ ​និង​​ម​ហន្តរាយ​​ដល់​អាយុជីវិត​ ដែល​រឿង​ទាំង​អស់​នេះ​​ត្រូវ​បាន​​បង្ករ​​ និង​រៀប​ចំ​ឡើង​ដោយ​អ្នក​មាន​ផល​ប្រយោជន៍​ផ្ទាល់ ​ជា​មួយ​​រដ្ឋាភិបាល​​កំ​ពុង​កាន់​តំណែង។​
មេរៀន​មួយ​ទៀត​ដែលគេ​​ត្រូវ​​រៀន​សូត្រ​​ពី​ការ​ប្តូរ​របបដោយ​បង្ខំ​នោះ ​​ គឺ​ការ​កើន​ឡើង​នូវ​​អំពើ​ភេរវ​កម្ម​​ និង​​​បណ្តាញ​ភេរវ​ករ​ ដូច​ជា​អង្គការ​រដ្ឋ​អ៊ីស្លាម ពួក​តាលីបង់ និង​ក្រុម​ផ្សេង​ៗ​ទៀត​ដែល​​​បាន​រីក​ដុះ​ដាល​​នៅ​ក្នុង​ភាព​​ចលាចល​ ដែល​កំពុង​កើត​ឡើង​​នៅ​ក្នុង​ប្រទេស ដែល​ជា​លទ្ធផល​នៃ​ការ​ប្តូរ​របប។​
ប្រហែល​ជា​អាច​ធ្ងន់​ធ្ងរ​ដូច​ការ​ព្រមាន​​​របស់​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ អំពី​ចលាចល​ស៊ីវិល​​​និ​ង​អាច​មាន​សង្គ្រាម​ស៊ីវិល​ថែម​ទៀត​នោះ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឡើង​មក​កាន់​អំណាច​ និង​អនុ​វត្ត​គោល​នយោ​បាយ​ប្រជាភិថុត​របស់​ខ្លួន​នោះ។ គេ​ប្រាកដ​ជា​គិត​ពិចារ​ណា​​ភ្លាម​​ ដោយ​សារតែ​អ្នក​និពន្ធ​ម្នាក់​​ជឿថា ពាក្យ​សម្តី​បំប៉ោង​​របស់​គណបក្ស​សង្គ្រោះជាតិ​ ​​និង​​ក្រុម​ថ្នាក់​ដឹកនាំ​របស់គេ​​នោះ​​​ បាន​ជំរុញ​ឲ្យ​មាន​ពាក្យ​សម្តី​  និង​​ប្រតិកម្ម​ធ្ងន់ៗ​​បែប​នេះ។​

តាម​ពិត​ទៅ ការ​ទាម​ទារ​ដដែល​ៗ ​របស់​គណបក្ស​សង្គ្រោះជាតិ ​​ឲ្យ​មាន​ការ​ប្តូរបប​នៅ​រាល់​ការ​បោះឆ្នោត​ជាតិ​នោះ ​ គឺជា​ធម៌​សូត្រមួយ​​  ដែល​ទាម​ទារ​ដោយ​អ្នក​គាំទ្រ​សម្ងាត់​របស់​ពួក​​គេ​​ដែលកំពុង​រង់​​ចាំ​​ឆក់​​យក​ចំណែក​ នូវ​អ្វី​ៗ​ដែល​​ហូរ​ចេញ​ពី​ការ​ផ្លាស់​ប្តូរ​របប។​
ស្រ​ដៀង​គ្នា​នេះ​ បំ​ណង​នៃយុទ្ធសាស្ត្រ​របស់​ «ពួកអ្នក​ទ្រឹស្តី​អាមេរិក​កាំង» ដើម្បីប្តូរ​របបនោះ​​គឺបែរ​ជា​ទទួល​ផល​ផ្ទុយ​ទៅ​​វិញ និង​បន្តមាន​ភាព​ចលាចល ​​និង​ការ​ដួល​រលំ​សេដ្ឋ​កិច្ច​​​ ជា​យ​ថា​ហេតុ​​ នៅ​ទី​កន្លែង​ជា​ច្រើន​ក្នុង​​ពិភព​លោក​​ ​ ដែល​សកម្មភាព​បែបនេះ​បាន​កើត​​​ឡើង​  និង​បាន​អនុញ្ញាត​ឲ្យ​កើត​មានឡើង​​មក​លើ​ពួក​មតិភាគ​ច្រើន​ដែល​នៅ​ស្ងៀម​ស្ងាត់។​
ដូច​អ្នក​សារព័ត៌មាន​ម្នាក់​បាន​លើក​ឡើង​  នៅ​ក្នុង​យុគ្គ​សម័យ​នៃ​​ចល​នា​នយោ​បាយ​​ទន់​ទេរ  ​​វិល​វល់​  និង​គ្មាន​តម្លៃ​​  ដែល​តាម​​​ពាក្យ​សម្តី​​របស់លោក​​ George Orwell បាន​អះ​អាង​ថា   ភាសា​នយោ​បាយ​ ដែល​បាន​ប្រើ​ប្រាស់​​ដោយ​រំ​លោភ​ ដើម្បី​ «កុហក​ តែ​​ស្តាប់​ទៅ​ដូច​ជា​ពិត​ប្រាកដ​​ និងជា​​ឃាតកម្ម​ដោយ​​គោរព» គឺ​មិន​យោង​ការ​​​ពិតទាល់​តែ​សោះ។ រីឯ ពាក្យស​ម្តី​ដែល​លើក​​ឡើង​ដោយ​ លោក​សម រង្ស៊ី និង​ លោក​ កឹម​ សុខា នៃ​គណបក្ស​សង្គ្រោះជាតិ  ​​ទៅ​លើ​បញ្ហា​រសើប​​ខ្លាំង​នានា​ បាន​បង្ហាញ​ពី​ភាព​ក្មេងខ្ចី​ខាង​នយោ​បាយ​ និង​ឥរិយាបទ​​មិន​អើពើ​ទៅលើ​សុខមាល​ភាពទូ​ទៅ​​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​។

ជ្រុលពេក
          វា​គ្រាន់​​តែមានអត្ថបទសរសេរ​​បែបនយោបាយ  និងការ​ឃោសនា​ហួស​ហេតុ​ពេក ដែលធ្វើឲ្យ​បញ្ហាកាន់តែ​រសើប ប៉ុន្តែផ្តល់ការ​ពន្យល់តិចតួច​ពី​ព្រឹត្តិការណ៍ពិតប្រាកដ ជាក់​ស្តែង​​ជា​ជា​ងថា​ វាជាការប្រមូលផ្តុំនៃប្រយោគ ដែលធ្លាប់ប្រើប្រាស់ពីមុនមក ដោយ​សកម្ម​ជន និង​ជន​ដែល​ញុះញង់​ប្រជាជនអ្នកបោះឆ្នោត និង​សាធារណ​ជន​ឲ្យ​មាន​ការ​យល់​ច្រ​ឡំ​បល់ និងអ្នកផ្សេងទៀត​ដែល​យក​ចិត្តទុកដាក់ស្តាប់​រឿងរ៉ាវ​នៅ​លើ​ពិភពលោក​ ជាមួយ​នឹង​គោល បំណងមួយគឺ «ការផ្លាស់​ប្តូរ​របប»
តំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សប្រឆាំងបានធ្វើកិច្ចការឲ្យ​មេរបស់ខ្លួន ខណៈ ពេល​ដែលមេរបស់ពួកគេចង់នៅស្ងៀមស្ងាត់។ ក៏ប៉ុន្តែ តំណាងរាស្រ្តទាំងនោះ ជាមួយនឹង លោក សម រង្ស៊ី និងលោក កឹម សុខា បានបង្កើតឲ្យ​មានភាពអួរ​អាប់​ដ៏​ខ្លំាង​​ផ្នែកនយោ បាយ​ លើធាតុ​ពិត​នៃ​នយោបាយ និងបរិយាកាសដែលអាចកើតមាននៅកម្ពុជា។
នៅ​ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់​ ដែល​បាន​ឆ្លង​កាត់​  «ប្តូរ​របប»​  ក្រៅ​ប្រព័ន្ធការ​បោះ​ឆ្នោត​បាន​លើក​ស្លាក​សញ្ញាថា​ «រដ្ឋ​បរាជ័យ»​ លើក​លែង​តែមាន​​ករណី​តិច​តួច​ណាស់។
ភាពចលាចល ការប្រណាំងប្រជែងអំ​ណាច ភាពចន្លោះប្រហោងផ្នែកសន្តិសុខ ការ​បញ្ឆ្រៀត​ចូល​នៃ​ពួក​ក្រុម​ជ្រុលនិយម និងភេរវកម្មនឹងអាច​កើតមានដូចប្រទេសដ៏​ទៃ​ទៀត​ដែរ​។
          ប្រវត្តិសាស្រ្តបានបង្ហាញឲ្យ​ឃើញ​ម្តង​ហើយ​ម្តង​ទៀត ថា​ការផ្លាស់ប្តូររបប ដែលបិទ​បាំងនៅក្នុងរូបភាព​មហា​អស្ចារ្យ  នៃការ​ដើរ​តួ​ប្រ​កាស​ខ្លួន​ឯង​ ​ថា​ជា​បដិវត្តន៍​របស់​ប្រជាជន តែ​​ត្រូវ​បានបរាជ័យ​ ក្នុងការលើក​បន្តុប​មេដឹកនាំមិន​មែន​ប្រជាធិបតេយ្យ ជា​ជាង​មេដឹកនាំ​ដែលកំ​ពុង​កាន់អំណាច។
ការបណ្ដេ​ញ​ចេញមេ​ដឹកនាំ​​ជាប់ឆ្នោតមួយរូប​  ដោយ​ផ្ទុយនឹងលទ្ធិប្រជាធិបតេយ្យ   ដែល​​គាំ​ទ្រដោយ​លោកខាងលិច  ហាក់ដូចជាសកម្មភាព​ប្រជា​ធិបតេយ្យប្រជាជនមួយ​នៅ ក្នុង​ប្រទេស​ដែលបាន​​រៀប​រាប់​ខាង​លើ ​​   ដែលការផ្លាស់ប្តូររបបបានទទួល​ជោគ​ជ័យ ហើយ ​ប្រហែលជាអ្វីដែលលោក សម រង្ស៊ី និងលោក កឹម សុខា កំពុងសង្ឃឹមទុក​នោះ​ហើយ។
          ​មេ​សូត្ររត់​មាត់​​​  «ការផ្លាស់ប្តូររបប»​ ដោយសារតែគ​ណបក្ស​ប្រ​ជា​ជន​កម្ពុជា​​ និង​លោក ហ៊ុន សែន បាន​កាន់អំណាចអស់រយៈពេលដ៏យូរនោះ គឺ​ជាពាក្យនិយាយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ និង​​គ្មាន​សម​ហេតុសម​ផល​។
          ខ​ណ:ដែល​ការផ្លាស់ប្តូរប្រសិនបើ​កើតមានឡើងមែន លុះត្រាតែការផ្លាស់ប្តូរ​នោះ​ធ្វើ​ឡើង​​តាម​រយៈប្រអប់សន្លឹកឆ្នោត ដែលលទ្ធផលទាំងអស់​ត្រូវ​បានអនុ​មតិ​​​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត តែ​ត្រូវ​បាន​ទាមទារឲ្យ​មាន​ការ​ប្តូរ​លទ្ធផល​ដោយ​គណបក្ស​សង្រ្គោះ​ជាតិ។ តែ​ទោះជាយ៉ាងណាក៏ដោយ មាន​មនុស្ស​តិច​តួច​ណាស់​ដែលគេ​គិ​ត​ថា គេ​នឹង​ទទួល​យក​ការ​ទាម​ទារ​នេះបាន​​។​  

          ទោះជាយ៉ាង​ណាក៏ដោយ ខណ​:ដែល «​ការផ្លាស់ប្តូរ» នោះ​មិនធ្វើឡើងតាមរយៈ​​​សន្លឹក​​ឆ្នោតទេ តែ​ដោយសារការ​សំអាងពី​​ខាង​ក្រៅ​គួរឲ្យ​ខ្លាច ​ជា​ក្រុម​បាត​ដៃ​ឥត​ស្រ​មោល  ​ ​នៅពេលនោះហើយគឺជាសិទ្ធិរបស់​រដ្ឋាភិ​បាល​កាន់​អំណាច ​​​ដោយ​​ប្រើ​នូវ​គ្រប់​មធ្យោ​បាយ​​ និង​ច្បាប់ទាំងឡាយដែល​មាន   ដើម្បីទប់ទល់នឹងការ​ប៉ុន​ប៉ង​ «​ផ្លាស់ប្តូរ»​ នេះ​​៕






No comments:

Post a Comment