Tuesday, November 03, 2015

ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហុងគ្រី បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា

នៅព្រឹកថ្ងៃ​ទី០៣ ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ ​ឯកឧត្តម ឡាស្លូ ​កូវើ (Laszlo Kover) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​ហុងគ្រី ​រួមជាមួយ​នឹងគណៈប្រតិភូ​មួយចំនួនទៀត ​បានអញ្ជើញ​មកដល់ ប្រទេស​កម្ពុជាហើយ ​ដោយមាន​សម្តេច ហេង ​សំរិន ប្រធាន​រដ្ឋសភាជាតិ​នៃកម្ពុជា ​អញ្ជើញទទួល​ដំណើរ។
យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់អគ្គ​លេខាធិការដ្ឋាន ​រដ្ឋសភា ​ស្តីពីការអញ្ជើញ​មក បំពេញ​ទស្សនកិច្ចជា​ផ្លូវការ​ និងជាមិត្តភាព ​នៅព្រះរាជាណា​ចក្រកម្ពុជា ​របស់គណៈប្រតិ​ភូជាន់ ខ្ពស់រដ្ឋ​សភា នៃប្រទេស​ហុងគ្រី ដែ​លដឹកនាំដោយ ​ឯកឧត្តម​ ឡាស្លូ កូ​វើ ដំណើរទស្សន​កិច្ចនេះគឺ ចាប់ពី​ថ្ងៃទី០៣​ ដល់ថ្ងៃទី០៤ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥ នៅភ្នំពេញ​ និងចាប់ពីថ្ងៃ​ទី ០៦ ​ដល់ថ្ងៃទី ​០៨ ខែវិច្ឆិកា ​ឆ្នាំ២០១៥​ នៅខេត្ត ​សៀមរាប​។
គណៈប្រតិភូនៃ​ប្រទេសហុងគ្រី ​ក៏គ្រោងជួបជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ​នៃព្រះរាជាណាចក្រ​ កម្ពុជាផងដែរ​   នៅក្នុងដំណើរ​ទស្សនកិច្ចលើកនេះ ​ដោយក្នុងនោះ​គឺគម្រោងចូល​ជួបទ្វេភាគី ​ជាមួយសម្តេចពញា​ចក្រី ហេង​ សំរិន ​ប្រធានរដ្ឋសភា, ចូលជួបសម្តែង​ការគួរសម​ជាមួយ ស​ម្តេចសេនាភក្តី ​សាយ ឈុំ ​ប្រធានព្រឹទ្ធសភា ​និងចួលជួប​សម្តែងការគួរ​សមជាមួយ ​សម្តេចតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាច​ក្រកម្ពុជា។
ក្រៅពីនេះគណៈប្រតិភូ​ជាន់ខ្ពស់ក៏គ្រោង​នឹងអញ្ជើញ​ទស្សនាសារ​មន្ទីរជាតិ ​និងព្រះបរមរាជ​វាំង, អញ្ជើញ​ទស្សនាប្រាសាទ​បាយ័ន ​ប្រាសាទតាព្រហ្ម ​ប្រាសាទអង្គរវត្ត​ ទស្សនាសារមន្ទីរ​ជាតិអង្គរ និង​ទស្សនាអាទិ​សង់អង្គរ​៕




No comments:

Post a Comment