Friday, September 18, 2015

សម្តេចតេជោ ហ៊ុន សែន ជួបសវនាការជាមួយអនុប្រធានសភាចិន

សម្តេច​អគ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ​នៅតែលើក ​ទឹកចិត្ត​ ជំរុញកិច្ច​សហការរវាង​ប្រទេសទាំងពី​រកម្ពុជា ចិន​ ទទួលបាន​ទំហំពាណិជ្ជកម្ម ​ឡើងដល់៥ពាន់ ​លានដុល្លារ​អាមេរិក​ នៅឆ្នាំ២០១៧។ ​

ការលើកឡើ​ងរបស់​សម្តេចតេជោ​នាយករដ្ឋ​មន្ត្រីកម្ពុជា​នូវបញ្ហាខាង​លើនេះ ត្រូ​វបានធ្វើឡើង ​នៅក្នុង​ ឱកាសដែល ​ឯកឧត្តម ​ARKEN IMIR BAKI អនុប្រធាន ​រដ្ឋសភាចិន ​ចូលជួបសវនាការ​ ជាមួយ ​សម្តេចនៅវិមាន​សន្តិភាព ​នារសៀល​ថ្ងៃទី១៧កញ្ញា​នេះ ។ 

ក្រោយពី​ជំនួបបញ្ចប់ ​ឯកឧត្តម​ អ៊ាង ​សុផល្លែត ​ជំនួយការស​ម្តេចតេជោនាយ​ករដ្ឋមន្ត្រី ​បានឱ្យអ្នក​ សារព័ត៌មានដឹងថា៖​ នៅក្នុងជំនួបនេះ ​ឯកឧត្តម ​ ARKEN ​បានវាយតម្លៃ​ខ្ពស់ចំពោះការអភិវឌ្ឍ ​រីក ចំរើន ​នៅកម្ពុជា ​ហើយឯកឧត្តម ​បានមានប្រ​សាសន៍ថា ​នេះជាដំណើរទស្សនកិ​ច្ចលើកទី១​របស់ឯក​ឧត្តមមកកាន់​កម្ពុជា ​ហើយបានមើល​ឃើញថាព្រះរាជា​ណាចក្រកម្ពុជាគឺ​មានស្ថេរភាព​នយោបាយ ​ការអភិវឌ្ឍ ​វិស័យសេដ្ឋកិច្ច ​ហើយប្រជាជន​កំពុងតែមានជីវភាព ​កាន់តែល្អប្រសើរ។ ​ក្នុងន័យនេះ ឯ​កឧត្តម ​បានសាទរ​ និងបានគោរព​ជំរាបជូនសម្តេចដែរថា ​បេសកកម្មរ​បស់ឯកឧត្តម​ មកកាន់កម្ពុជា ​នាពេលនេះ ដើ​ម្បីពង្រឹង​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរផង​ និងពង្រីក​កិច្ចសហប្រតិ​បត្តិការ ​វាងរដ្ឋ សភា ​ព្រឹទ្ធសភា និ​ងប្រជាជននៃ​ប្រទេសទាំងពីរ​។

ជាការឆ្លើយតប​ សម្តេចតេជោ ​ហ៊ុន សែន ​បានអបអរសាទរ​ចំពោះជោគជ័យ​ដ៏ធំធេង ​ដែលចិនបាន​ ប្រារព្ធខួប​លើកទី៧០ ​នៃការឈ្នះ​សង្គ្រាមជាមួ​យពួកហ្វាស៊ីស​កន្លងមក។ ​ទន្ទឹមនេះសម្តេច​ បានសម្តែង ​នូវការសាទរ​ ចំពោះការរី​កចម្រើនលូតលាស់ដ៏​ធំធេង ​របស់ប្រជាជនចិន​ ជាពិសេសលើ​វិស័យសេដ្ឋកិច្ច ​និងបាន​សម្តែងនូវការរីករាយចំ​ពោះទំនាក់ទំនង ​ដ៏ល្អរវាងប្រ​ទេសទាំងពីរ​ ដែលចិន​បាននាំមុខ ​ក្នុងការ ផ្តល់ជំ​នួយឥតសំណង់ ​និងកម្ចីសម្បទាន ​ដល់កម្ពុជា ​ព្រមទាំងការ​វិនិយោគនៅ​កម្ពុជាផងដែរ។ ​ប៉ុន្តែ ទោះជា ​យ៉ាងណាក៏ដោយ​ កម្ពុជានិងចិន ​ត្រូវតែធ្វើយ៉ាង​ណាសម្រេច​ឲ្យបានទំហំពា​ណិជ្ជកម្ម ​៥ពាន់ ​លានដុល្លារស​ហរដ្ឋអាមេរិក ​នៅក្នុងឆ្នាំ២០១៧ ​ដូចដែលបាន​កំណត់ នារយៈ​ពេលកន្លងម​ក។


ពាក់ព័ន្ធ​នឹងទំនាក់ទំនង​នៃប្រទេសទាំងពីរ ​សម្តេចតេជោ ​បានមាន​ប្រសាសន៍ថា ​គប្បីជម្រុញទំនាក់ ​ទំនង កិច្ច​សហប្រតិបត្តិ​ការលើវិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​វិនិយោគ ​ធ្វើឲ្យកាន់តែខ្លាំង​ព្រោះថានេះ ​ជា ការទ្រទ្រង់​ខាងផ្នែកទំ​នាក់ទំនងន​យោបាយ៕​






No comments:

Post a Comment