Tuesday, August 08, 2017

ការផ្តោតសំខាន់របស់ចិន៖ “ត្រៀមខ្លួនដើម្បីឈ្នះសង្រ្គាម” ប្រធានាធិបតីចិន លោក ស៊ី  បញ្ជារឱ្យធ្វើកំណែទម្រង់កងទ័ពចិន PLA

ប្រធានាធិបតីចិន លោក ស៊ី ជីងពីង បាននិយាយនៅក្នុងថ្ងៃប្រារព្ធខួបលើកទី ៩០ នៃកងទ័ព PLA ថា ចិនត្រូវតែជំរុញការធ្វើកំណែទម្រង់កងទ័ពរបស់ខ្លួនទៅរកកម្រិតពិភពលោកមួយ ដែលអាចមានសមត្ថភាពប្រយុទ្ធ និងឈ្នះសង្រ្គាម ដោយសារតែចិននឹងមិនធ្វើការសម្រុះ​សម្រួល​លើបុព្វហេតុការពារអធិបតេយ្យភាព ដោយយោធានោះទេ។

លោក ស៊ី ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន (CPC) និងជាប្រធានគណកម្មាធិការកណ្តាលយោធា (CMC) បាននិយាយថា “គ្មាននរណាម្នាក់រំពឹងថា ពួកយើងនឹងលេបផ្លែឈើល្វីង ដែលវាប៉ះពាល់ដល់អធិបតេយ្យ សន្តិសុខ ឬក៏ផលប្រយោជន៍របស់យើងទេ”។

គាត់បន្តថា យោធាចិនបានធ្វើកំណែទម្រង់បរិស្ថាននយោបាយរបស់ខ្លួន រៀបចំទម្រង់ និងប្រព័ន្ធយោធា ព្រមទាំងកែសម្រួលរបៀបធ្វើការងារជាង ៥ ឆ្នាំមកហើយ។ PLA គួរការងាររបៀបដឹកនាំរបស់ CPC និងប្រព័ន្ធសង្គមនិយម ការងារអធិបតេយ្យជាតិ សន្តិសុខ និងផលប្រយោជន៍ក្នុងតំបន់ និងពិភពលោក។

គាត់បន្តទៀតថា “ប្រជាជនចិនស្រឡាញ់សន្តិភាព។ យើងនឹងមិនស្វែងរកការពង្រឹកទឹកដី ឬក៏ឈ្លានពាននោះទេ ក៏ប៉ុន្តែ យើងមានទំនុកចិត្តក្នុងការការពារការឈ្លានពានណាមួយ មកលើយើង។ យើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ អង្គការណាមួយ ឬក៏គណបក្សនយោបាយ ណាមួយបំបែកទឹកដីរបស់ចិននោះទេ។

គាត់ថ្លែងទៀតថា “ថ្ងៃនេះ យើងកាន់តែខិតជិតដល់គោលដៅនៃការអភិវឌ្ឍកាន់តែល្អប្រសើរ ជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្រ្ត ហើយអំណាចយោធារបស់យើងក៏កាន់តែល្អប្រសើរផងដែរ។

PLA បានចាប់កំណើននៅថ្ងៃទី១ ខែសីហា ឆ្នាំ ១៩២៧។ ថ្ងៃនេះ PLA មានបុគ្គិលយោធាប្រមាណជា ២ លាននាក់។ PLA បានធ្វើដំណើរឆ្ពោះទៅរកកងកម្លាំងមួយ ដែលរឹងមាំ និងមានព័ត៌គ្រប់ជ្រុងជ្រោយ ដើម្បីប្រតិបត្តិការ។

កងកម្លាំងត្រូវតែដើរតាមគោលដៅ និងឆន្ទៈរបស់គណបក្សគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។ គាត់បន្តថា គោលការណ៍គឺជាជំនឿទុកចិត្តមួយ ដែលមិនអាចប្រឆាំងបាន។

គាត់បានលើកឡើងទៀតថា ដរាបណាកងទ័ពមានការគាំទ្រពីប្រជាជន “ជញ្ជាំងដែករបស់យើង” នឹងត្រូវបានការពារ។

យោងតាមលោក ស៊ី ចាប់តាំងពីសមាជលើកទី ១៨ របស់ CPC ឆ្នាំ ២០១២ មក គណបក្សបានដាក់គោលដៅស្ថាបនាយោធាមួយយ៉ាងរឹងមាំ ហើយដើរតាមបក្សប្រយុទ្ធដើម្បីឈ្នះ។ គណបក្សបានពង្រឹងការងារនយោបាយក្នុងជួរកងទ័ព និងបានប្រឹងប្រែងដើម្បីធានាឱ្យមានបរិស្ថានស្អាតមួយ ដែលគ្មានអំពើពុករលួយក្នុងជួរកងទ័ព។

កំណែទម្រង់ធំៗត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រួមមានការបង្កើតអគ្គបញ្ជារការកងទ័ព កងកម្លាំងមីស៊ីល និងកងកម្លាំងគាំទ្រផ្នែកយុទ្ធសាស្រ្ត។

នាយកដ្ឋាន ៤ ត្រូវបានរៀបចំឡើងវិញ ឱ្យក្លាយទៅជាទីភ្នាក់ងារចំនួន ១៥ របស់ CMC ហើយទីបញ្ជារការចំនួន ៥ ត្រូវបានផ្លាស់ប្តូរទៅជា ទីបញ្ជារការតំបន់យោធាចំនួន ៧។ CMC ទទួលបន្ទុករដ្ឋបាលយោធាទាំងអស់ ខណៈដែលទីបញ្ជារការទទួលបន្ទុកលើប្រតិបត្តិការ និងការអភិវឌ្ឍ។ គាត់បន្តថា ការផ្លាស់ប្តូរជាមូលដ្ឋានបានធ្វើឡើងនៅក្នុងអភិបាលកិច្ចនៃយោធា ដែលធ្វើឱ្យការប្រយុទ្ធមានប្រសិទ្ធភាពស្របតាម បទដ្ឋានរបស់យោធា។

លោក ស៊ី បានបញ្ជាក់ជាថ្មីថា CPC ជាអ្នកដឹកនាំផ្តាច់មុខលើ PLA ដែលជាមូលដ្ឋានគ្រឹះមួយធានាឱ្យកងទ័ពរក្សាបាននូវសមត្ថិភាពប្រយុទ្ធ។ គាត់បន្តថា “គោលការណ៍របស់យើងគឺបក្សបញ្ជារកងទ័ព ហើយយើងនឹងមិនអនុញ្ញាតឱ្យកងទ័ពបញ្ជារបក្សបានទេ។ គាត់ចេញបញ្ជារឱ្យ PLA គោរពតាមបញ្ជាររបស់គណកម្មាធិការកណ្តាល CPC និង CMC។

គាត់ថ្លែងទៀតថា CPC បានដាក់ចេញនូវគំនិតថ្មីៗ និងតម្រូវការដែលពាក់ព័ន្ធនឹងការការពារជាតិ និងការស្ថាបនាកងទ័ពជាង ៥ ឆ្នាំកន្លងមកហើយ។ ទ្រឹស្តីទាំងនេះ គួរតែត្រូវបានបំពេញ និងអភិវឌ្ឍន៍ដើម្បីឆ្លើយតបទៅនឹងឩបសគ្គ និងដោះស្រាយបញ្ហាថ្មីៗ។

លោក ស៊ី បានជំរុញឱ្យ PLA ផ្តោតលើការត្រៀមខ្លួនសម្រាប់សង្រ្គាម ដើម្បីឈានទៅរកប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព ហើយកងកម្លាំងយ៉ាងខ្លាំងក្លាមួយ តែងតែ “ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធ” ហើយមានសមត្ថភាពប្រយុទ្ធ និងធានាបាននូវជោគជ័យ។

PLA ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតប្រព័ន្ធកងកម្លាំងយោធាទំនើបមួយ ដែលមានសមត្ថភាពទទួលបានមូលដ្ឋានព័ត៌មានសង្រ្គាម។

លោក ស៊ី បាននិយាយថា ចិនត្រូវតែបង្កើយប្រព័ន្ធយុទ្ធសាស្រ្តជាតិមួយ ដែលមានសមត្ថភាពក្នុងសមាហរណកម្មកងទ័ពស៊ីវិល។ នេះគឺជាការសម្រចចិត្តមួយដើម្បីផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍជាតិ និងសន្តិសុខជាតិ។ វាក៏ជាវិធានការមួយដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខផងដែរ។

លោក ស៊ី ក៏បានជំរុញកងទ័ពឱ្យចងចាំក្នុងចិត្ត ដើម្បីលះបង់ជីវិតប្រយុទ្ធដើម្បីប្រជាជន។ PLA បានចាក់ឬសយ៉ាងជ្រៅជាមួយប្រជាជន ហើយអំណាចរបស់វា ក៏កើតចេញពីប្រជាជនដែរ។ PLA ត្រូវតែរក្សាទំនាក់ទំនងនេះជាមួយប្រជាជន រួមសុខទុក្ខជាមួយប្រជាជន។

លោក ស៊ី បាននិយាយថា ចិនតែងតែជាអ្នកបង្កើតនូវសន្តិភាពក្នុងពិភពលោក ផ្តល់វិភាគទានដល់ការអភិវឌ្ឍរបស់ពិភពលោក ព្រមទាំងប្រកាន់ភ្ជាប់នូវសណ្តាប់ធ្នាប់អន្តរជាតិ។ គាត់បន្តទៀតថា ពិភពលោកមិនមានសន្តិភាពគ្រប់កន្លែងនោះទេ ក៏ប៉ុន្តែ បើមានសន្តិភាព ត្រូវតែការពារ។

គាត់ថ្លែងទៅកាន់កងទ័ពថា “រីករាយទៅនឹងសន្តិភាព គឺជាសេចក្តីសុខរបស់ប្រជាជន ខណៈដែលការពារសន្តិភាព គឺជាការទទួលខុសត្រូវរបស់កងទ័ព។ PLA នឹងបន្តផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការកងទ័ពជាលក្ខណៈអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសន្តិសុខពិភពលោក៕

ប្រភព : Xinhua ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧

No comments:

Post a Comment