Wednesday, October 29, 2014
ពិធីបិទសន្និសីទប្រចាំឆ្នាំលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ឡាវ៖ បញ្ហាថ្មីៗនិងដំណោះស្រាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន គាំទ្រ និងជម្រុញឲ្យបណ្ឌិតសភាកម្ពុជា វៀតណាម ឡាវ បន្តកិច្ចសហការស្រាវជ្រាវ
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងឡាយលើបរិស្ថាន កសិកម្ម ផលិតកម្មសត្វ ព្រៃឈើ និងជលផល ដោយបានដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយជាតិនិងផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០។
នៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និសីទអន្តរជាតិលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា វៀតណាម ឡាវ បញ្ហាថ្មីៗ និងដំណោះស្រាយ និងសិក្ខាសាលាកសាងសមត្តភាពស្តីពីចីរភាពសន្តិសុខថាមពល តាមរយៈកំណើនបៃតងក្នុងអនុតំបន់មេគង្គ ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជានៅវិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា ភាពជាដៃគូដ៏ពិតប្រាកដនៃកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងចំណោមរដ្ឋាភិបាលអង្គការសង្គមស៊ីវិល និងសហគមន៍នៃអ្នកសិក្សាស្រាវជ្រាវគឺពុំមែនត្រឹមតែជាទស្សនាទានប៉ុណ្ណោះទេ ប៉ុន្តែជាការអនុវត្តជាក់ស្តែង និងប្រកបដោយផ្លែផ្កាក្នុងតំបន់របស់យើង។ យើងទាំងអស់គ្នាមានតួនាទីថែរក្សា និងពង្រឹងសន្តិភាពសន្តិសុខ ស្ថេរភាព និងការអភិវឌ្ឍរបស់សង្គមជាតិរៀងៗខ្លួន និងរបស់តំបន់យើង ទាំងមូល ក្នុងបរិបទនៃសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។
ទាក់ទងនឹងការផ្លាស់ប្តូរបទពិសោធន៍ នៃការសិក្សាស្រាវជ្រាវដោយបណ្ឌិត្យសភានៃប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីបានបន្តថា ដោយសារបច្ចុប្បន្ននេះ ខណៈពេលដែលយើងកំពុងរស់នៅក្នុងពិភពលោកមួយនៃសកលភាវូបនីយកម្មយើងជួបប្រទះនូវបញ្ហាស្មុគស្មាញ និងភាពមិនប្រាកដប្រជាកាន់តែច្រើនឡើងៗ ដែលតម្រូវឱ្យប្រទេស និងរដ្ឋាភិបាលទាំងអស់ ជាពិសេសប្រទេសជិតខាងជាមិត្តត្រូវធ្វើការរួមគ្នា។
នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកបច្ចុប្បន្នមានការប្រឈមថ្មីៗជាច្រើនដែលកើតចេញពីកត្តាមនុស្ស និងធម្មជាតិ។ ភាពក្រីក្រគម្លាតនៃការអភិវឌ្ឍយ៉ាងធំ និកម្មភាព ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិនៅតែជាបញ្ហាប្រឈមជាចម្បងយ៉ាងសំខាន់ដែលត្រូវដោះស្រាយ ដើម្បីសម្រេចបាននូវសង្គមមួយដែលមានសន្តិសុខស្បៀង សន្តិសុខថាមពល សន្តិសុខធនធានទឹក ការងារសមរម្យ យុត្តិធម៌សង្គម ការការពារបរិស្ថាន និងអភិបាលកិច្ចល្អ។
ទាក់ទងនឹងកាវិវឌ្ឍន៍រីកចំរើននៅក្នុងប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានផ្តល់ជាអនុសាសន៍ថា កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងប្រទេសទាំង៣ បាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវតម្រូវការប្រើប្រាស់ថាមពល។ ដើម្បីធានាបាននិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបញ្ហាសន្តិ សុខថាមពល និងកិច្ចការពារបរិស្ថាន ត្រូវតែមានដំណោះស្រាយសមស្រប ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិទាំងអស់។
លោកជំទាវ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា សន្និសីទអន្តរជាតិ លើកទី៣ស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ ៖ បញ្ហាថ្មីៗ និងដំណោះស្រាយ ត្រូវបានរៀបចំឡើង ដោយរាជបណ្ឌិត្យសភាកម្ពុជាកាលព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅសណ្ឋាគារភ្នំពេញដោយមានការចូលរួមពីប្រធានសភារាជបណ្ឌិត្យសភាកម្ពុជា ប្រធានបណ្ឌិត្យសភាវៀតណាម និងប្រធានរាជបណ្ឌិតសភាឡាវ។
លោកជំទាវ ខ្លូត ធីតា មានប្រសាសន៍បន្តថា វេទិកានេះជាវេទិកាវិទ្យាសាស្ត្រមួយមានបំណងបើកឱកាសឱ្យអ្នកស្រាវជ្រាវអ្នកវិទ្យាសាស្ត្រ បានបង្ហាញអំពីលទ្ធផលស្រាវជ្រាវជជែកពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បីរកឱ្យឃើញនូវគំនិតថ្មីៗ សម្រាប់ជាប្រយោជន៍ដល់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងបី និយាយដោយឡែក និងតំបន់មនិយាយជារួម។
លោកជំទាវ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាឲ្យដឹងថា អង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានផ្តោតលើចំណុចសំខាន់ លើគោលនយោបាយបច្ចុប្បន្ននៃប្រទេសនីមួយៗក្នុងការជម្រុញឲ្យមាននិរន្តរភាពថាមពលក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ។
ផលប៉ះពាល់ដល់វិស័យបរិស្ថាន បណ្តាលមកពីការធ្លាក់ចុះការប្រើប្រាស់ថាមពលធម្មជាតិ ការលូតលាស់នៃសំណង់អគារ និងយានយន្ត។ ប្រធានបទចំនួន៤ ផ្សេងទៀត ត្រូវបានលើកឡើងជុំវិញបច្ចេកវិទ្យាបៃតងនៃថាមពលករកើតឡើងវិញ ជាពិសេសលើថាមពលវារីអគ្គិសនី នៅអាងទន្លេមេគង្គ ព្រមទាំងមានការលើកឡើងពីហានិភ័យមួយចំនួន មានការប៉ះពាល់ដល់ការអភិវឌ្ឍតាមតំបន់មេគង្គ ដែលអាចកើតឡើងដោយសារតែការវិវត្តនៃបច្ចេកវិទ្យា៕
កម្ពុជា វៀតណាម ឡាវ បង្ហាញការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមរួម
ខណៈពេលដែលយើងកំពុងរស់នៅក្នុងពិ ភពលោកមួយ នៃសកលភាវូបនីយកម្ម យើងជួបប្រទះនូវបញ្ហាស្មុគស្មាញ និងភាពមិនប្រាកដប្រជាកាន់តែច្រើនឡើងៗ ដែលតម្រូវឱ្យប្រទេសនិងរដ្ឋាភិបាលទាំងអស់ ជាពិសេស ប្រទេសជិតខាងជាមិត្ត ត្រូវតែធ្វើការរួមជាមួយគ្នាក្នុងការដោះស្រាយ។
ថ្លែងនៅទីស្តីការគណ:រដ្ឋមន្ត្រី កាលពីនារសៀលថ្ងៃទី២៨ តុលា ក្នុងពិធីបិទសន្និសីទប្រចាំឆ្នាំលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ឡាវ បញ្ហាថ្មីៗ និងដំ ណោះស្រាយ និងពិធីបិទសិក្ខាសាលា កសាងសមត្ថភាព ស្តីពីចីរភាពសន្តិសុខថាមពលតាមរយៈកំណើនបៃតងក្នុងអនុតំបន់ទន្លេមេគង្គ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញពីការចាប់អារម្មណ៏ថា អង្គសន្និសីទទាំងមូលបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមដៃគ្នា ដោះស្រាយបញ្ហាប្រឈមរួម ដែលប្រជាជននៃប្រទេសទាំងបីកំពុងជួបប្រទះ។ ឯកឧត្តមបានបន្តថា នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកបច្ចុប្បន្ន មានការប្រឈមថ្មីៗជាច្រើន ដែលកើតចេញពីកត្តាមនុស្ស និងធម្មជាតិ។ ភាពក្រីក្រ គម្លាតនៃការអភិវឌ្ឍយ៉ាងធំ និកម្មភាព ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ នៅតែជាបញ្ហាប្រឈមជាចម្បងយ៉ាងសំខាន់ដែលតម្រូវឲ្យមានការរួមដៃគ្នាក្នុងការដោះស្រាយ នោះទើបយើងអាចធានាបាននូវសន្តិសុខស្បៀង សន្តិសុខថាមពល សន្តិសុខធនធានទឹក ការងារសមរម្យ យុត្តិធម៌សង្គម ការការពារបរិស្ថាន និងអភិបាលកិច្ចល្អសម្រាប់សង្គមជាតិនីមួយៗក៏ដូចជាសម្រាប់តំបន់និងពិភពលោកទាំងមូល។
ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា ប្រជាជនកម្ពុជា ឡាវ វៀតណាម មានសំណាងដោយបានឃើញការអភិវឌ្ឍជាវិជ្ជមានដ៏ខ្លាំងក្លានៃប្រទេសទាំង៣ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងនិម្មាបនកម្មក្នុងតំបន់អាស៊ីទាំងមូល។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់នេះ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ធំៗបីគឺ សន្តិភាព ស្ថេរភាព និងទំនាក់ទំនងសេដ្ឋកិច្ច។ ឯកឧត្តម ក៏បានសំណូមពរឲ្យមានការកែលម្អ និងថែរក្សាវប្បធម៌នៃភាពជាដៃគូ និងទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងបី ដើម្បីរួមគ្នាបន្តអភិវឌ្ឍតំបន់នេះប្រកបដោយជោគជ័យ ហើយត្រូវខិតខំឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមដែលនៅសល់។
រីឯសិក្ខាសាលាកសាងសមត្ថភាពស្តីពីចីរភាពសន្តិសុខថាមពលតាមរយៈកំណើនបៃតងក្នុងអនុតំបន់ទន្លេមេគង្គ ដែលបានបិទបញ្ចប់ព្រមគ្នានេះ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ អាន ចាត់ទុកថាគឺជាវេទិកាវិទ្យាសាស្រ្តដ៏សំខាន់មួយទៀត ដែលបានផ្តល់ឱកាសឱ្យអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ បានពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ និងបង្ហាញនូវរបកគំហើញថ្មីៗនានា ពាក់ព័ន្ធនឹងសន្តិសុខថាមពល និងកំណើនបៃតងក្នុងអនុតំបន់ទន្លេមេគង្គ។ សិក្ខាសាលានេះបានផ្តោតការយកចិត្តទុកដាក់លើប្រធានបទដ៏មានសារៈសំខាន់ ដូចជា សន្តិសុខថាមពលប្រកបដោយចីរភាពដែលនាំឱ្យមានការអភិវឌ្ឍជានិរន្តរ៍ យុទ្ធសាស្ត្រថាមពលប្រកបដោយចីរភាពដើម្បីទ្រទ្រង់កំណើនបៃតង បច្ចេកវិទ្យាបៃតងនៃថាមពលកកើតឡើងវិញ និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។សិក្ខាសាលានេះ បានផ្តល់នូវគំនិតថ្មីៗ និងអនុសាសន៍ល្អៗ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងអស់ក្នុងអនុតំបន់ទន្លេមេគង្គ ដែលអាចបម្រើដល់ការកសាងយន្តការ ឬវិធានការចាំបាច់នានា សំដៅធានាសន្តិសុខថាមពលប្រកបដោយចីរភាព ដែលជាសមាសភាគដ៏ចាំបាច់មួយនៃការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងឡាយលើបរិស្ថាន កសិកម្ម ផលិតកម្មសត្វ ព្រៃឈើ និងជលផល ដោយបានដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០៕

Subscribe to:
Posts (Atom)