Tuesday, February 20, 2018
ខេត្តស្វាយរៀង បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨
ស្វាយរៀង៖ នៅថ្ងៃ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានរៀបចំយុទ្ធនាការអបអរសាទរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ មណ្ឌលភូមិភាគទី៦ ក្រោមអធិបតីភាពលោកស្រី ឌួង វណ្ណា សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង លោក គឹម ធា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងជាបេក្ខជនពេញសិទ្ធិសមាជិកព្រឹទ្ធសភានីតិកាលទី៤ មណ្ឌលភូមិភាគទី៦ លោក ប៊ុន សាវ៉ា់ន់ សមាជិកព្រឹទ្ធសភាបំរុងមណ្ឌលភូមិភាគទី៦ និង លោកស្រី ពៅ ភាព សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំអង្គតាសូ ព្រមទាំងគណៈកម្មាធិការគណបក្សស្រុកស្វាយជ្រំ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារចុះជួយឃុំ ដែលបានជួបជាមួយសមាជិកក្រុមប្រឹក្សា៣ឃុំ គឺឃុំអង្គតាសូ ឃុំស្វាយអង្គ និងឃុំគោកព្រីង សរុបទាំងអស់ចំនួន ៦១នាក់។
ពិធីនេះបានបង្ហាញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រដែលឈានទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ថ្ងៃទី២៤ ខែកុម្ភៈ ជាថ្ងៃ(ស) ហើយថ្ងៃទី២៥ ខែកុម្ភៈ ជាថ្ងៃបោះឆ្នោត និងមិនមានការហែរក្បួនឃោសនាតាមដងផ្លូវសាធារណៈក្នុងយុទ្ធនាការបោះឆ្នោតនោះឡើយ ហើយការិយាល័យបោះឆ្នោត សរុបទូទាំងប្រទេសមានចំនួន ៣៣ការិយាល័យ។ ដោយឡែក អង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងចំនួន ១១.៦៩៥នាក់ និងតំណាងរាស្ត្រក្នុងតំណែងចំនួន ១២៣រូប៕

អន្តរក្រសួងពិនិត្យមើលគម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ
លើកឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីធ្វើការពិនិត្យពិភាក្សាលើការរៀបចំ និងអនុវត្តផែនការសកម្មភាពលើគម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ នៅទីស្តីការក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងបរិស្ថានបានអនុវត្តគោលនយោបាយយុទ្ឋសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបរួមគ្នា ដោយក្នុងនោះក្រសួងបរិស្ថាន បានធ្វើទំនើបកម្មក្នុងការធ្វើអោយប្រសើរឡើងនូវការអនុវត្តការងារបរិស្ថាននៅក្នុងទីក្រុង ជាពិសេសការគ្រប់គ្រងសំរាម និងប្រព័ន្ធលូបង្ហូរទឹកនៅក្នុងទីក្រុង និងពិភាក្សា រកនូវដំណោះស្រាយធ្វើយ៉ាងណាកុំអោយមានការកកស្ទះសំរាមក្នុងលូបង្ហូរទឹកកខ្វក់។ ជាមួយគ្នានេះ លោក រដ្ឋមន្រ្តីក៏បានស្នើដល់ថ្នាក់ដឹកនាំអន្តរក្រសួងធ្វើការពិភាក្សាឱ្យបានផុលផុសលើចំនុចមួយចំនួនដូចជា៖ ការស្តារប្រព័ន្ធប្រឡាយទឹក ការពិនិត្យមើលឡើងវិញនូវរចនាសម្ព័ន្ធសម្រាប់សាងសង់ ក៏ដូចជា រចនាសម្ព័ន្ធចាស់ឡើងវិញ ពិនិត្យស្ថានីយ៍ច្រោះទឹក ពិនិត្យនីវ៉ូទឹក និងសិក្សាលើទំហំលូដែលត្រូវប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងការហូរទឹកមិនទាន់នៅក្នុងទីក្រុង ជាពិសេសត្រូវរកយុទ្ធសាស្រ្ត រក្សា និងដោះស្រាយអាងស្តុកទឹក ដែលអាចស្តុកទឹកមានទំហំធំនៅជាយក្រុងផងដែរ។ លោក សាយ សំអាល់ បានចាត់ទុកថា ការងារដោះស្រាយបញ្ហាបរិស្ថាន គឺជាកិច្ចការដែលត្រូវអនុវត្តរួមគ្នា និងទាមទារការចូលរួមអនុវត្ត ដើម្បីបរិស្ថានល្អ ទីក្រុង និងទីប្រជុំជនមានសោភ័ណ្ឌភាពប្រសើរឡើង។ បានដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពីបណ្តាក្រសួងពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួង បរិស្ថាន និងបណ្តាក្រុមហ៊ុនដែលត្រូវចូលរួមអនុវត្ត។
សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងលើការរៀបចំ និងអនុវត្តផែនការ សកម្មភាពលើគម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ បានដំណើរការដោយផ្តោតលើការអនុវត្តផែនការសកម្មភាពចំនួន៦ រួមមាន៖ ទី១-ការ វិភាគតាមបែបវិទ្យាសាស្រ្តពីបម្រែបម្រួលទឹកភ្លៀង ទី២-សិក្សា និងធ្វើបច្ចុប្បន្នភាពផែនទីស្ថានភាពដី ទី៣-ការស្តារប្រព័ន្ធលូដែលមានស្រាប់ដល់ឆ្នាំ២០២០ ទី៤-ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូថ្មី សំខាន់ៗបន្ថែម និងគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តាមការចាំបាច់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ទី៥-ពិនិត្យលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព និងពិគ្រោះយោបល់ជាមួយក្រុមហ៊ុន METRO PLUS LIMITED ក្រុមហ៊ុន SHANGGHAI CONSTRUCTION GROUP CO.,LTD. និងក្រុមហ៊ុន ION EXCHANGE(INDIA) LTD. ក្នុងការអនុវត្តគម្រោងវិនិយោគលើការស្តារ និងកសាងប្រព័ន្ធលូ និងប្រព្រឹត្ត កម្មទឹកកខ្វក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង ទី៦-ការរៀបចំក្រុមការងារអន្តរក្រសួងដើម្បីអនុវត្ត ដែល មានសមាសភាពក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងសាលារាជធានីភ្នំពេញ៕

នៅថ្ងៃស្អែក ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពេញអង្គដើម្បីអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់បន្ថែមទោសលើការប្រមាថព្រះមហាក្សត្ររួមទាំងសេចក្តីព្រាងច្បាប់២ទៀត
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភាបានសម្រេចបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោសលើការប្រមាថព្រះមហាក្សត្រ រួមទាំងសេចក្តីព្រាងច្បាប់២ទៀត។
កិច្ចប្រជុំពេញអង្គនៅថ្ងៃស្អែកនេះ នឹងធ្វើឡើងក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយក្នុងនោះមានរបៀបវារៈចំនួន៤រួមមាន៖
១- សេចក្តីព្រាងធម្មនុញ្ញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ
២- សេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងការបន្ថែមទោសលើការប្រមាថព្រះមហាក្សត្រ,
៣- សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
និង៤- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-វៀតណាម។
សូមបញ្ជាក់ថា សេចក្តីព្រាងទាំង៤នេះ ត្រូវបានរដ្ឋសភា អនុម័ត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨៕
សូមអានសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាខាងក្រោម៖

មន្ទីរសុខាភិបាលខេត្តកំពង់ចាម នឹងធ្វើការវះកាត់ជម្ងឺឡើងបាយភ្នែកដោយឥតគិតថ្លៃ
ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យវះកាត់ភ្នែកនៃសាធារណរដ្ឋប្រជាមានិតចិន (ខេត្ត ក្វាងស៊ី) សហការជាមួយក្រុមគ្រូពេទ្យកម្ពុជា នៃមន្ទីរពេទ្យខេត្តកំពង់ចាម នឹងរៀបចំធ្វើការវះកាត់ជម្ងឺឡើងបាយភ្នែកដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាមចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
សូមអានសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាមខាងក្រោម៖

ចូលឆ្នាំចិន វៀតណាម ៣ថ្ងៃ ភ្ញៀវទេសចរណ៍មកកម្សាន្តខេត្តព្រះសីហនុជិត ៩ម៉ឺននាក់
ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលការងារទេសចរណ៍ និងចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងរយៈ ៣ថ្ងៃ នៃពិធី បុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម មានភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ មកកម្សាន្តនៅខេត្តព្រះសីហនុ មានចំនួន ៨៨.០០០នាក់ កើនឡើង ៦ភាគរយ ប្រៀបធៀបទៅនឹងពិធីបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០១៧ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន ៧៩.០៥០នាក់ កើន ៦,១ភាគរយ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៨.៩៥០នាក់ កើន ៥,២៩ភាគរយ ។
ភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តតាមកោះ និងរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានចំនួន ៩.០០៦នាក់ កើន ៧,៧៦ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤.៣០៥នាក់ កើនឡើង ៥.២៥ភាគរយ និងភ្ញៀវអន្តរជាតិ ៤.៧០១នាក់ កើនឡើង ២.៩៣ភាគរយ ។
ឈ្មោះរមណីយដ្ឋានដែលភ្ញៀវទេសចរណ៍និយមទៅក្នុងនោះរួមមាន៖ រមណីយដ្ឋានពិកនិក ស្រុកកំពង់សិលាមានភ្ញៀវចំនួន ១.២២០នាក់ រមណីយដ្ឋានថ្មរូង ស្រុកកំពង់សិលា មានភ្ញៀវចំនួន ២.១៨០នាក់ និងរមណីយដ្ឋានក្បាលឆាយ ក្រុងព្រះសីហនុ មានភ្ញៀវចំនួន ៦.៦៧១នាក់ ។
លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃ កន្លងមកនេះ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈត្រូវបានរៀបចំគ្រប់គ្រង ការពារ និងរឹតបន្តឹងបានយ៉ាងល្អប្រសើរតាមផែនការ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលគ្រប់ផ្នែក ជំនាញបានចេញប្រតិបត្តិការល្បាតតាមគោលដៅ និងភូមិសាស្ត្រក្នុងខេត្តព្រះសីហនុ៕

ការបន្តពង្រឹងការងារមន្ទីរពិសោធន៍នៅតាមមូលដ្ឋានសុខាភិបាលសាធារណ:ជាកត្តាជំរុញឱ្យការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព
នៅថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែ កុម្ភ: ឆ្នាំ ២០១៨នេះ នាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល បានរៀបចំសិក្ខាសាលាស្តីពីការវាយតម្លៃមន្ទីរពិសោធន៍កម្ពុជាដោយប្រើបញ្ជីផ្ទៀងផ្ទាត់សម្រាប់ទទួលស្គាល់គុណភាព CamLQMS និងវិថីឆ្ពោះទៅរកការទទួលស្គាល់គុណភាពក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល ដោយមានសិក្ខាកាមចូលរួមជាអនុប្រធានមន្ទីរសុខាភិបាលនិងអ្នកទទួលខុសត្រូវមន្ទីរពិសោធន៍មកពីបណ្តារាជធានី-ខេត្ត តំណាងអង្គការសុខភាពពិភពលោក អង្គការ DMDP និង I-TECH សរុបប្រមាណជា៧០នាក់។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ការបន្តពង្រឹងការងារមន្ទីរពិសោធន៍នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ជាកត្តាជំរុញឱ្យការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព។ លោកស្រីក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់យកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អនិងគោរពក្រមសីលធម៌វិជ្ជាជីវ:សុខាភិបាលពិសេសផ្នែកមន្ទីរពិសោធន៍នេះឱ្យបានល្អខ្ជាប់ខ្ជួន។ មន្ទីរពិសោធន៍ត្រូវផ្សាភ្ជាប់ជាមួយការងារពិនិត្យជំងឺនិងធ្វើរោគវិនិច្ឆ័យរបស់លោកគ្រូ អ្នកគ្រូពេទ្យដែលជាកត្តាមិនអាចខ្វះបានឡើយ។ មន្ទីរពិសោធន៍មានគុណភាពល្អ នឹងជួយជំរុញឱ្យការវិនិច្ឆ័យរោគកាន់តែបានសុក្រឹតល្អ ហើយផ្តល់ការព្យាបាលបានចំគោលដៅជំងឺឆាប់ជាសះស្បើយ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានជំរុញឱ្យមានការគ្រប់គ្រងមន្ទីរពិសោធន៍ល្អនិងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យជាចាំបាច់ កុំទុកការងារមន្ទីរសោធន៍ជាកិច្ចការបន្ទាប់បន្សំឬដាច់ដោយឡែកចេញពីមន្ទីរពេទ្យឱ្យសោះ ដោយមន្ទីរពេទ្យចាំបាច់ត្រូវតែមានមន្ទីរពិសោធន៍ល្អប្រកបដោយគុណភាពដើម្បីជួយដល់ការងារព្យាបាលក្នុងមន្ទីរពេទ្យបានល្អប្រសើរ។ ម្យ៉ាងទៀត មន្ទីរពិសោធន៍ក៏ជាកន្លែងផ្តល់លទ្ធផលសម្រាប់ការងារស្រាវជ្រាវជំងឺផងដែរ។
លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល បានសង្កត់ធ្ងន់បន្ថែមសូមឱ្យខិតខំជំរុញមន្ទីរពិសោធន៍ទាំងអស់ឆ្ពោះទៅរកគុណភាពតាម ISO15189 និងបំពេញតាមគោលការណ៍ IHR 2005 ជាចាំបាច់។ លទ្ធផលមន្ទីរពិសោធន៍ត្រឹមត្រូវតាមបច្ចេកទេស ជួយដល់ការស្វែងរកមូលហេតុនៃជំងឺបានពិតប្រាកដ ហើយអាចជួយក្នុងការដាក់ចេញនូវវិធានការណ៍ការពារទប់ស្កាត់ជំងឺនានាបានផងដែរ។ សូមកុំឱ្យមានការវិភាគជំងឺខុស ឬព្យាបាលមិនពូកែ ដោយសារតែលទ្ធផលមន្ទីរពិសោធន៍ផ្តល់ចេញមកមិនត្រឹមត្រូវឱ្យសោះ។ លោកស្រីបានថ្លែងកោតសរសើរដល់ការខិតខំនានាក្នុងពេលកន្លងមករបស់បុគ្គលិកសុខាភិបាលនិងផ្នែកពាក់ព័ន្ធទាំងអស់ដែលធ្វើឱ្យមានការទប់ស្កាត់បាននូវការចម្លងជំងឺដូចជា MERS, SARS, Ebola, និងZika ជាដើម ហើយថ្មីៗនេះមានការទប់ស្កាត់បានល្អប្រសើរនូវការចម្លងរោគពីបក្សីមកមនុស្សសម្រាប់ជំងឺផ្តាសាយបក្សី H5N1 ផងដែរ៕

មន្រ្តីសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា កោតសរសើរពីវឌ្ឍនភាពនៃវិស័យការងារកម្ពុជា
មន្ត្រីសម្របសម្រួលនៃអង្គការសហប្រជាតិប្រចាំកម្ពុជា លោកស្រី Claire Vander Vaeren បាន កោតសរសើរពីវឌ្ឍនភាពនៃវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដែលបានជំរុញ កំណើនសេដ្ឋកិច្ចឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេល៥ឆ្នាំចុង ក្រោយនេះ ពោលក្នុងអំឡុងពេលអាណត្តិការងារ ជាអ្នកសម្របសម្រួលរបស់លោកស្រីនៅកម្ពុជា។
ការមើលឃើញពីតថភាពនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោកស្រី Claire Vander Vaeren ជាមួយលោក អ៊ឹត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នៅ
ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក អ៊ឹត សំហេង បានលើកឡើងថា តាមរយៈបេសកកម្មរយៈពេល៥ឆ្នាំ របស់លោកស្រីតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជានេះ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ ពិតជាមានលក្ខណៈល្អប្រសើរ និងមានវឌ្ឍនភាពខ្ពស់។ វឌ្ឍនភាពជោគជ័យទាំងឡាយដែលកម្ពុជាទទួលបាននេះ គឺមិនអាចកាត់ផ្ដាច់ពីភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានឡើយ ក៏រឹតតែមិនអាចកាត់ផ្ដាច់បានពីតួនាទីរបស់លោកស្រី Claire Vander Vaeren ដែលជាអ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិផងដែរ។
លោក អ៊ឹត សំហេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានក្ដីសោមនស្សរីករាយខ្លាំងណាស់ ដែលទទួលបាននូវគម្រោងល្អៗជាច្រើន ក្នុងភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ និងគោលនយោបាយការងារ ដែលកម្ពុជាទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ជាពិសេសគោលនយោបាយជាតិ ស្តីពីការ អប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និង
វិជ្ជាជីវៈ និងភាពជាដៃគូជាមួយអង្គការ ILO ដែលបានរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ។
លោកស្រី Claire Vander Vaeren បានបញ្ជាក់ថា ក្នុងអាណត្តិការងាររយៈពេល៥ឆ្នាំរបស់លោកស្រី លោកស្រីបានមើលឃើញថា វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ពិតជាមានវឌ្ឍនភាពរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។
លោកស្រីបានថ្លែងយ៉ាងដូច្នេះថា «៥ឆ្នាំចុងក្រោយនេះ វិស័យការងារកម្ពុជាមានវឌ្ឍនភាពយ៉ាងខ្លាំង។ អង្គការសហប្រជាជាតិ មានមោទនភាពក្នុងការធ្វើការងារជាមួយកម្ពុជា ជាមួយនឹងសមិទ្ធផលដែលសម្រេចបានជាមួយ លោក អ៊ឹត សំហេង ។ លោកស្រីបន្តថា យើងបានធ្វើការងារច្រើនជាមួយគ្នាលើវិស័យការងារ ពិសេសវិស័យគាំពារសង្គម ការលើកកម្ពស់ប្រាក់ឈ្នួលអប្បបរមា ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការទប់ស្កាត់បញ្ហាដែលកើតមានពីការធ្វើចំណាកស្រុក ការផ្ដល់អំណាចដល់ស្រ្តីក្នុងវិស័យការងារ ហើយចុងក្រោយនេះ យើងនឹងពិភាក្សាលើគម្រោងថ្មីទៀតផងដែរ ស្ដីពីមុខរបរ និងការងារយុវជន ដែលមានការជួយសម្របសម្រួលពីអង្គការ ILO ដែលជាអង្គការមួយដ៏សកម្ម ក្នុងការងារសហការជាមួយរាជរដ្ឋាភិបាល លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។
លោកស្រីបានលើកទឹកចិត្ត និងជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិ ដែលនឹងមកដល់កម្ពុជានាពេលខាងមុខនេះ ដើម្បីបន្តវឌ្ឍនភាពការងារទៅមុខទៀត ចំណែក រដ្ឋមន្ត្រីក្រសួងការងារក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិផងដែរ៕

ទំនាក់ទំនង ចិន-ជប៉ុន និងការកើនឡើងភាពល្អូកល្អើនផ្នែកនយោបាយនៅអាស៊ីបូព៌ា
នៅថ្ងៃទី ២៧ និង ២៨ ខែមករា ឆ្នាំ ២០១៨ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono បានបំពេញទស្សនកិច្ចនៅប៉េកាំងដើម្បីធ្វើឲ្យប្រសើរររឡើងដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ភាគីចិនបានប្រកាសជាសាធារណៈនូវចេតនារបស់ខ្លួនក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយជប៉ុនវិញដែរ។ បរិយាកាសនោះមានភាពវិជ្ជមាន។ លោក Kono បានជួបជាមួយមេដឹកនាំចិនដ៏មានឥទ្ធិពលពីររូប គឺនាយករដ្ឋមន្ត្រី លី ខឹឈៀង និងលោក Yang Jiechi ដែលចង់ពង្រីក និងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាង ចិន និងជប៉ុន។
កិច្ចប្រជុំនេះគឺជាការធ្វើបន្តពីការពិភាក្សាគ្នាដែលបានធ្វើកាលពីពេលមុននៅកិច្ចប្រជុំកំពូល APEC នៅដាណាង នៅថ្ងៃទី ១១ និង ១២ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅពេលមេដឹកនាំចិននិងជប៉ុនបានជួបគ្នានៅក្រៅកិច្ចប្រជុំនោះ។ វាគឺជាព្រឹត្តិការណ៍មួយដែលនាយករដ្ឋមន្ត្រីជប៉ុនបានចាត់ទុកថា ជា “ការចាប់ផ្តើមថ្មី” សម្រាប់ទំនាក់ទំនងចិន និងជប៉ុន។ វាគឺជាចេតនា និងការប្រាថ្នាដ៏ច្បាស់ក្នុងការធ្វើឲ្យប្រសើរររឡើងដល់ទំនាក់ទំនងទ្វេភាគីនោះ។ ចំណុចសំខាន់នៅក្នុងរបៀបវារៈរបស់មេដឹកនាំទាំងពីរនៅពេលនោះគឺការផ្តោតលើភាពតានតឹងដែលកើតឡើងនៅក្នុងឧបទ្វីបកូរ៉េ។ ចំណុចដែលពិភាក្សានៅ ដាណាង រវាងចិន និងជប៉ុនក៏រាប់បញ្ចូលទាំងការបង្កើតវេទិកាប្រាស្រ័យទាក់ទងទ្វេភាគីរវាងប្រទេសទាំងពីរដែរ។
ខាងផ្នែកសេដ្ឋកិច្ចវិញ មានចេតនាខ្លះរបស់ចិន និងជប៉ុនក្នុងការសម្លឹងទៅរកការវិនិយោគរួមគ្នានៅក្នុងតំបន់ផ្សេងៗទៀតរបស់ពិភពលោក។ ទោះបីជាមានកត្តាប្រឈមដូចជាប្រជាជនកាន់តែចាស់ (ជប៉ុន) និងការបន្តសម័យអន្តរកាលពីសេដ្ឋកិច្ចផ្តល់សន្ទុះដោយការនាំចេញទៅជាសេដ្ឋកិច្ចពឹងការចំណាយក្នុងស្រុក (ចិន) ក៏ដោយ ក៏ចិន និងជប៉ុននៅតែជាសេដ្ឋកិច្ចធំជាងគេទីពីរនិងទីបីរបស់ពិភពលោកដែរ។ សមត្ថភាព និងសក្តានុពលរបស់គេក្នុងការធ្វើកិច្ចសហប្រតិបត្តិការនិងកាត់បន្ថយភាពក្រីក្រនៅក្នុងពិភពលោកគឺមានភាពធំធេងណាស់។
នៅអំឡុងខែមករា ឆ្នាំ ២០១៨ នេះ លោក Kono ត្រូវបានរដ្ឋមន្ត្រីការបរទេសចិន Wang Yi ទទួលនៅ Diaoyutai State Guesthouse។ ឪពុករបស់នាយករដ្ឋមន្ត្រីជប៉ុនគឺជាមិត្តចាស់របស់ចិន។ លោក Kono ស្ថិតនៅកៀក និងទុកចិត្តដោយទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ លោក Kono បានផ្ញើរសារទៅកាន់ប៉េកាំង ដោយលើកឡើងពីចេតនារបស់នាយករដ្ឋមន្ត្រីគាត់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចជាច្រើននៅអនាគតដ៏ខ្លីនេះនឹងកើតមានឡើង ឧទាហរណ៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរទ្វេភាគីរវាងប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីជប៉ុន ជាអ្វីមួយដែលមិនបានកើតឡើងចាប់ពីឆ្នាំ ២០១២ មក ហើយនាយករដ្ឋមន្ត្រីចិន លី ខឹឈៀង ត្រូវគេរំពឹងថា នឹងទៅទស្សនកិច្ចក្រុងតូក្យូសម្រាប់កិច្ចប្រជុំត្រីភាគីជាលើកដំបូង ចាប់ពីឆ្នាំ ២០១៥ មក។ ពាណិជ្ជកម្មទ្វេភាគីអាចជារបៀបវារៈ ដោយសារប្រទេសទាំងពីរគឺជាវិនិយោគិនធំជាងគេនៅក្នុងប្រទេសនីមួយៗ។ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងមេដឹកនាំកំពូលរបស់ប្រទេសទាំងពីរនឹងក្លាយជានិមិត្តរូបដ៏ខ្លាំងសម្រាប់ទំនាក់ទំនងពេលអនាគតរបស់គេ ហើយក៏នឹងបង្កើតបរិយាកាសសម្រាប់មន្ត្រីក្នុងការប្រាស្រ័យទាក់ទងគ្នាផងដែរ។ សម្រាប់មូលហេតុជួបគ្នាវិញ គ្មានមូលហេតុណាប្រសើររជាងខួបទី ៤០ នៃទំនាក់ទំនងចិន និងជប៉ុនទេ។ នេះអាចបំបាត់ចោលនូវការមិនទុកចិត្តគ្នារវាងប្រទេសទាំងពីរដែរ។
កូរ៉េខាងជើងនៅតែជាបញ្ហាបន្ទាន់ ដែលប្រទេសទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការរបស់គេ។ លោក Kenji Kanasugi អគ្គនាយកនៃការិយាល័យកិច្ចការអាស៊ី និងពិភពលោកនៅក្រសួងការបរទេសជប៉ុន និងលោក Kong Xuanyou បេ្រសិតពិសេសចិនសម្រាប់កិច្ចការកូរ៉េបានបើកកិច្ចចរចាគ្នាស្តីពីកូរ៉េខាងជើងនៅថ្ងៃទី ២៩ ខែមករា។ ជប៉ុនមានភាពរសើបខ្លាំងជាមួយកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ជាអ្វីមួយដែលគេអាចយល់បាន ដោយសារតែគ្រាប់មីស៊ីលអន្តរទ្វីបកូរ៉េខាងជើងបានហោះឆ្លងកាត់កោះភាគខាងជើងរបស់ជប៉ុន ហើយបានជំរុញឲ្យក្រុងប៉េកាំងប្រើប្រាស់ឥទ្ធិពលពិសេសរបស់ខ្លួនជាមួយក្រុងព្យុងយ៉ាងក្នុងការលប់ចោលកម្មវិធីនេះ ហើយចូលរួមសហគមន៍អន្តរជាតិឡើងវិញ។ ជប៉ុនគាំទ្រដល់គោលវិធីសហការគ្នាដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង។
ការជូនដំណឹងជាមុនអំពីការបាញ់គ្រាប់មីស៊ីលនាពេលថ្មីៗនេះនៅកោះហាវ៉ៃ និងជប៉ុនបានបង្ហាញពីអារម្មណ៍កាន់តែតានតឹងក្នុងចំណោមប្រជាជនជប៉ុន និងអាមេរិក។ គេចាំបាច់ត្រូវការដោះស្រាយបញ្ហាភ័យខ្លាចពីការផ្ទុះសង្គ្រាមនុយក្លេអ៊ែរនៅក្នុងតំបន់។ នៅពេលថ្មីបំផុតនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានព្រមានតំបន់នោះអំពីការអាចចូលប្រើប្រាស់ប៊ូតុងនុយក្លេអ៊ែរ។ ការឆ្លើយឆ្លងដាក់គ្នារវាង គីម និងប្រធានាធិបតី ត្រាំ ក្រោយមកបានកើតឡើង។ ប៉េកាំងចង់រួមចំណែកក្នុងការកាត់បន្ថយវិបត្តិនេះ ដោយធ្វើតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដើម្បី ដាក់សម្ពាធក្រុងព្យុងយ៉ាងដើម្បី បញ្ឈប់ការធ្វើតេស្តគ្រាប់មីស៊ីលនិងនុយក្លេអ៊ែរ។ ជប៉ុន នាពេលថ្មីៗនេះបាននិយាយថា ខ្លួននឹងផ្តល់ជំនួយសេដ្ឋកិច្ចដល់ក្រុងព្យុងយ៉ាំង ប្រសិនបើខ្លួនខ្លួនបញ្ឈប់ការបង្ករហេតុនិងការធ្វើតេស្តមីស៊ីលនិងនុយក្លេអ៊ែរ។ ជប៉ុនក៏បាន និងកំពុងព្យាយាមនាំយកជនជាតិជប៉ុន ឬស្វែងរកទីតាំងរបស់ជនជាតិជប៉ុនដែលត្រូវបានចាប់ជំរិតដោយក្រុងព្យុងយ៉ាងដែរ។
ចិន និងជប៉ុនក៏កំពុងតែសកម្មក្នុងការធ្វើឲ្យប្រសើររឡើងដល់ទំនាក់ទំនងត្រីភាគីជាមួយកូរ៉េខាងត្បូងដែរ។ ជំនួបត្រីភាគីត្រូវបានលុបចោលនៅឆ្នាំ ២០១២ ដោយចិន ដោយសារតែជម្លោះកំពុងកើតមានជាមួយជប៉ុនលើប្រជុំកោះ Diaoyu/Senkaku។ នាវាឆ្មាំសមុទ្រមកពីប្រទេសទាំងពីរក៏បានបន្តលែងល្បែងឆ្មាចាប់កណ្តុរនៅសមុទ្រចិនខាងកើតនៅក្នុងតំបន់សមុទ្រជាប់ជម្លោះ។ ប៉ុន្តែ កិច្ចព្រមព្រៀងនាពេលបច្ចុប្បន្នក្នុងការជួបគ្នាត្រីភាគីនោះគឺជាពេលល្អ ដោយសារតែបញ្ហាទាំងនោះត្រូវការប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង។ ក្នុងសញ្ញាដំបូងក្នុងការបើកកិច្ចប្រជុំត្រីភាគីនៅឆ្នាំ ២០១៨ នោះ កូរ៉េខាងត្បូង ជប៉ុន និងចិនបានលើកឡើងពីបញ្ហានេះនៅហ្វីលីពីនអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ឆ្នាំ ២០១៧។ មានចំណុចរួមសម្រាប់ប្រទេសអាស៊ីបូព៌ាទាំងបីនោះក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដែលជាការចំាបាច់ដើម្បីកាត់បន្ថយកម្តៅនៅឧបទ្វីបកូរ៉េ។
ចិន និងជប៉ុនក៏កំពុងធ្វើឲ្យប្រសើររឡើងនូវទំនាក់ទំនងរបស់គេជាមួយកូរ៉េខាងត្បូងរៀងៗខ្លួនផងដែរ។ ការឈោងរបស់ជប៉ុនទៅរកកូរ៉េខាងត្បូងគឺពេញលេញតែម្តង ដោយសារតែនាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសជាសាធារណៈនូវចេតនារបស់គាត់ក្នុងការចូលរួមកីឡាអូឡាំពិករដូវរងារនៅកូរ៉េខាងត្បូង។ កិច្ចការងារទូតចិនបានបង្ហាញនូវភាពកក់ក្តៅនាពេលថ្មីៗនេះ ដោយបានជួសជុលទំនាក់ទំនងជាមួយក្រុងសេអ៊ូល បន្ទាប់ពីភាពប្រទូសរ៉ាយអស់ពេលជិត ១ ឆ្នាំលើការសម្រេចចិត្តរបស់សេអ៊ូលក្នុងការឲ្យអាមេរិកដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅក្នុងកូរ៉េខាងត្បូង។ គេនិយាយថា កិច្ចព្រមព្រៀងធ្វើឡើងរវាងប៉េកាំងនិងសេអ៊ូលចំពោះការចូលខិតជិតគ្នានោះមានមូលដ្ឋានលើការសន្យារបស់សេអ៊ូលក្នុងការព្យួរការពង្រាយបន្ថែមនូវប្រព័ន្ធការពារមីស៊ីលនោះ។ ប៉េកាំងបានមើលឃើញរ៉ាដាដ៏មានឥទ្ធិពលរបស់ប្រព័ន្ធការពារមីស៊ីលនោះក្នុងក្រសែភ្នែកសង្ស័យ ដោយចាត់ទុកវា ថាជាឧបករណ៍ដែលស្ទាក់ចាប់ការបាញ់គ្រាប់មីស៊ីលនិងការបំលាស់ទីយន្តហោះយោធានៅចិននិងដែនអាកាសខ្លួន។
នៅពីក្រោយនៅភាពទូទៅនៅអាស៊ីបូព៌ានោះ ស្ថានភាពនៅឧបទ្វីបកូរ៉េបានបង្ហាញពីភាពប្រសើររឡើង ដោយសារតែកូរ៉េទាំងពីរបានផ្តោតលើកីឡាអូឡាំពិករដូងរងារនោះ ដោយកូរ៉េខាងជើងបានបញ្ជូនគណៈប្រតិភូទៅកាន់ព្រឹត្តិការណ៍នោះ និងប្រកួតរួមគ្នានៅក្នុងពិធីបើកទៀតផង។
ចំពេលនឹងសុទ្ធិដ្ឋនិយមបែបប្រុងប្រយ័ត្ននោះ មានសញ្ញាខ្លះពីការមិនចុះសម្រុងគ្នាជាច្រើនដូចជាការបើកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចូលក្នុងដែនទឹកជាប់ជម្លោះរវាងចិន និងជប៉ុន។ មហាអំណាចទាំងពីរនេះដែលធ្វើការជាមួយអាមេរិកអាចនាំមកនូវសន្តិភាពនិងការអភិវឌ្ឍទៅកាន់តំបន់នោះ ប្រសិនបើពួកគេមានឆន្ទៈពិភាក្សាគ្នាអំពីភាពខ្វែងគំនិតគ្នារបស់គេ។
រយៈពេល ៦ ឆ្នាំបន្ទាប់ពីឆ្នាំ ២០១២ មក មានភាពរអាក់រអួលក្នុងទំនាក់ទំនងទ្វេភាគី ដោយសារតែការខ្វែងគំនិតគ្នាលើប្រជុំកោះ Diaoyu/Senkaku នោះ ចិននិងជប៉ុនកំពុងព្យាយាមបញ្ជៀសការខូចខាត និងងាកចេញពីភាពតានតឹង។ អ្វីដែលសន្សល់ទុកសម្រាប់មេដឹកនាំទាំងពីរជួបគ្នានោះគឺការឲ្យមន្ត្រីរបស់ភាគីទាំងពីរពិនិត្យមើលកាលបរិច្ឆេទដ៏មមាញឹករបស់មេដឹកនាំគេដើម្បីកំណត់ថ្ងៃសមរម្យសម្រាប់ជំនួបទ្វេភាគីរបស់មេដឹកនាំកំពូលទាំងពីរនោះ៕
ប្រភព៖ IPP Review ចុះថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០១៨

ប្រាក់ដុល្លារខ្សោយរបស់ Trump អាចជះឥទ្ធិពលអាក្រក់ដោយរបៀបណា
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីអាមេរិក លោក Donald Trump កម្រដែលថា នឹងមិនរិះគន់ចំពោះអ្វីដែលគាត់មើលឃើញថា ជាការធ្លាក់ចុះនៃតម្លៃប្រាក់យ័នណាស់។ លោក Trump បានលើកឡើងថា អត្រាប្តូរប្រាក់ កំពុង “ប៉ះពាល់” និង “សម្លាប់” ពួកយើង។ ក៏ប៉ុន្តែ ចាប់តាំងពីការឡើងកាន់អំណាចមក ប្រាក់យ័នបានងើបឡើងជាង ៨ ភាគរយ។ រដ្ឋាភិបាលទីក្រុងប៉េកាំង មានក្តីសង្ឃឹមថា ជំហរនេះនឹងផ្តល់នូវការការពារចេញពីភាពខឹងសម្បាររបស់លោក Trump។ មន្ទិលនេះ បានផ្តល់នូវការយកចិត្តទុកដាក់របស់សេតវិមានចំពោះគោលនយោបាយពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង។ ខណៈដែលប្រាក់យ័នឡើងថ្លៃ លទ្ធផលនៃចេតនានេះ អាចនឹងមិនដូចអ្វីដែលលោក Trump សង្ឃឹមនោះទេ។
រយៈពេល ១២ ខែមុន គឺជារយៈពេលបង្ហាញពីរបៀបដែលអាមេរិកកំពុងបើកចំហពាណិជ្ជកម្មរបស់ខ្លួនជាថ្មី។ កាលពីខែមុន នៅទីក្រុង Davos ប្រទេស Switzerland លោក Trump បាននិយាយថា “យើងកំពុងបង្កើតបរិស្ថានមួយ ដែលនឹងទាក់ទាញមូលធន ការវិនិយោគ និងផលិតកម្ម។”
នៅឆ្នាំ ២០១៦ ចិនបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងកំណត់ត្រានៃការកាន់កាប់ទឹកប្រាក់ក្រៅប្រទេសប្រមាណជា ២៤៦ ពាន់លានដុល្លារ។ ជាការពិត នៅឆ្នាំ ២០១៧ នេះ គឺជាឆ្នាំមួយខុសប្លែកគ្នា ដោយសារតែគោលនយោបាយ “America First” សេតវិមាន បានពង្រឹងការគ្រប់គ្រងមូលធនក្នុងស្រុករបស់ខ្លួន ជាមួយនឹងការប្រុងប្រយ័ត្នក្នុងចំណោមដៃគូមួយចំនួន។ ការធ្លាក់ចុះនៃចំនួនទឹកប្រាក់វិនិយោគរបស់អាមេរិកនៅក្រៅប្រទេសត្រូវបានប្រកាសឡើង។ តាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ M&A Knowledge Base បានលើកឡើងថា ទឹកប្រាក់ដែលស្ថិតក្នុងកិច្ចព្រមព្រៀងរបស់អាមេរិក គឺប្រមាណជា ២ ពាន់លាននៅឆ្នាំ ២០១៧ ចុះពី១៥ ពាន់លាននៅដើមឆ្នាំ ២០១៦។
ការងើបឡើងនៃប្រាក់យ័ន បានធានាថា ភាពតានតឹងទាំងនេះ នឹងនៅតែមានភាពមិនច្បាស់លាស់។ មហាសេដ្ឋីចិន កំពុងតែមានការព្រួយបារម្ភក្នុងការទិញចូលប្រាក់អាមេរិក បើទោះបីជាពួកគេកំពុងមើលឃើញថា ទីផ្សារពិភពលោកំពុងអំណោយផលក៏ដោយ។ ហើយចំណុចនេះ គឺជាចំណុចដែលថា តើប្រាក់ដុល្លារចុះខ្សោយរបស់លោក Trump នឹងជះឥទ្ធិពលអាក្រក់ទៅទីណា។
ចំណុចចម្បងមួយសម្រាប់គណបក្សកុម្មុយនីស្តចិន គឺការបង្កើតមូលដ្ឋានឥទ្ធិពលដើម្បីបង្កើនអំណាចខាងសេដ្ឋកិច្ច។ ឧទាហរណ៍ដូចជា ការធ្វើពាណិជ្ជកម្មកុំព្យូទ័ររបស់ក្រុមហ៊ុន IBM ទៅហើយក្រុមហ៊ុន Lenovo ជាដើម។
ចិនកំពុងតែបង្កើនចង្ខុវិស័យរបស់ខ្លួនលើការបង្កើនឥទ្ធិពលខាងលំហូរដាច់ប្រាក់។ ការងើបឡើងនៃប្រាក់យ័ន បានធ្វើឱ្យក្រុមហ៊ុន Apple, Boeing, General Motors, Nike និងក្រុមហ៊ុន United Airlines មានការបង្អាក់ដល់ការទិញសាច់ប្រាក់នៅលើទីផ្សារ។
ហេតុអ្វីបានជាត្រូវអុកឡុកឱ្យក្រុមហ៊ុន Microsoft, Starbuck និង Telsa ធ្វើការវិនិយោគរួមគ្នា នៅពេលដែលអ្នកអាចធ្វើការវិនិយោគដោយខ្លួនឯងបាននោះ? ហេតុអ្វីបានជាត្រូវស្វែងរកព័ត៌មានផ្នែកច្បាប់ក្នុងការបង្កើតក្រុមហ៊ុនវិនិយោគខាងវិស័យហិរញ្ញវត្ថុ Chinese Goldman Sachs នៅពេលដែល Wall Street បានធ្វើការងារលើរឿងហ្នឹងហើយនោះ? ចិនក៏មានទឹកប្រាក់ ៣,២ ទ្រីលានដុល្លារ នៃប្រាក់បម្រុងទុកអន្តរជាតិ ដើម្បីវិនិយោគនៅក្នុងវិស័យហិរញ្ញវត្ថុ។
ទីក្រុងវ៉ាស៊ីនតោន បានបញ្ចប់ការដាក់ដេញថ្លៃសម្រាប់ក្រុមហ៊ុនថាមពលចិន ដោយលើកឡើងអំពីការព្រួយបារម្ភចំពោះបញ្ហាសន្តិសុខជាតិ ពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ។ ការខ្វែងគំនិតគ្នានោះ គឺប្រធានាធិបតី ដែលចេញគោលនយោបាយ “American First” នឹងទាត់ចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនតាមតែគាត់អាចធ្វើបាន។ បញ្ហានេះ អាចនឹងធ្វើឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនស្ថិតក្នុងស្ថានភាពលំបាកមួយ ដោយសារតែវានឹងមិនអាចបង្ហាញពីការដើរតួនាទីបើកចំហ និងតម្លាភាព ខណៈពេលដែលការដេញថ្លៃរបស់ក្រុមហ៊ុនចិនត្រូវបានច្រានចោលនោះ។
ការងើបឡើងនៃប្រាក់យ័ន បានជំរុញឱ្យមហាសេដ្ឋីចិន មានលទ្ធភាពកាន់តែច្រើនក្នុងការអុកឡុកនៅក្នុងពាណិជ្ជកម្មរបស់អាមេរិក។ ត្រូវមានការប្រុងប្រយ័ត្ននៅអ្វីដែលលោក Trump ចង់បាននោះ៕
ប្រភព៖ Asia Times ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨

Subscribe to:
Posts (Atom)