Tuesday, May 02, 2023

សុន្ទរកថាសម្ដេច តេជោ ហ៊ុន សែន ក្នុងពិធីប្រគល់ និងទទួលគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក” ពី អង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្រ្ត» ពីសកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាងនៃសាធារណរដ្ឋឥណ្ឌូនេស៊ី

 សូមក្រាបថ្វាយបង្គំ

សម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ
សម្តេចសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ
សម្តេចព្រះមហាសង្ឃរាជ ប្រាសិទ្ធ ស៊ូតដាបានឌូ (Prasit Suddhabandhu)ទីប្រឹក្សាកំពូលនៃអង្គការ ពុទ្ធសាសនិកពិភពលោក និងជាព្រះចៅអធិការវត្តបូ ប្រទេសថៃ
សម្តេចសង្ឃ មេត្តាយ៉ សាគីយ៍ពុទ្ធថា (Metteyya Sakyaputta) ព្រះសង្ឃនាយករងនៃ មូលនិធិអភិវឌ្ឍន៍លុម្ពិនី
ឯកឧត្តម ហ្កាណេស ប្រាសាទ ទីមីលស៊ីណា (Ganesh Prasad Timilsina)ប្រធានរដ្ឋសភានេប៉ាល់
ឯកឧត្តម ផាឡប់ ថអារី ប្រធានអង្គការពុទ្ធសាសនិកពិភពលោក
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី
លោក ម៉ូរីតា នរីតាដ (Morita Noritada) ព្រឹទ្ធបុរសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី
តំណាងសកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ន សាធារណរដ្ឋឥណ្ឌូនេស៊ី
តំណាងជាន់ខ្ពស់នៃអង្គទូត និងអង្គការយូណេស្កូ
សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា!


ជាបឋម ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គុំ និងសូមគោរព ស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្ដេចព្រះមហាសង្ឃរាជ សម្តេចសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកសី អ្នកនាង កញ្ញាទាំងអស់ដែលបាននិមន្ត និងអញ្ជើញមកកាន់រាជធានី ភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាដែលជាទីក្រុងប្រវត្តិសាស្ត្រ និងត្រូវបានទទួលស្គាល់ថាជាទីក្រុងសម្បូណ៌ដោយវប្បធម៌ ព្រមទាំងជាសាក្សីភាពនៃការរីកចម្រើនខាងព្រះពុទ្ធសាសនានៅក្នុងសង្គមកម្ពុជាអស់រយៈពេលប្រមាណ ៥០០ ឆ្នាំកន្លងមកនេះ។

រាជធានីនេះ ពិតជាស័ក្តិសមបំផុតសម្រាប់ការប្រារព្ធទិវាវិសាខបូជានាថ្ងៃនេះ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ជាទិវាពិភពលោកដ៏មានសារៈសំខាន់មួយ សម្រាប់មនុស្សជាតិទាំងមូល​។ ខ្ញុំព្រះករុណាខ្ញុំ សូមឆ្លៀតយកឱកាសដ៏វិសេសវិសាលនេះថ្លែងអំណរគុណដល់គណៈកម្មាធិការ និងអាជ្ញាធរ​ពាក់ព័ន្ធទាំងអស់ដែលបានរៀបចំពិធីដ៏មហោឡារិកនេះឡើង ខ្ញុំព្រះករុណាខ្ញុំ ក៏សូមសម្តែងនូវអំណរគុណជូនចំពោះ អង្គការពុទ្ធសាសនិកពិភពលោក និងសកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាងនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជ្រើសរើសថ្ងៃដ៏ពិសិដ្ឋនេះដើម្បីផ្ដល់គោរមងារជា «ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក» និងផ្ដល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ជូនដល់ខ្ញុំព្រះករណាខ្ញុំ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានចិត្តអំណរប្រកបដោយការគោរពយ៉ាងខ្លាំងចំពោះកាយវិការដ៏ប្រពៃថ្លៃថ្លានេះ។

ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់ លោក ម៉ូរីតា នវីតាដា (Morita Noritada) ដែលបាន និងកំពុងភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មជាមួយបណ្តាប្រទេសមេគង្គ និងលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់តាំងពីឆ្នាំ១៩៩៣។ សាមសិបឆ្នាំក្រោយមក នាថ្ងៃនេះ លោក ម៉ូរីតា ក៏កំពុងមានវត្តមាននៅទីនេះជាមួយយើងទាំងអស់គ្នាផងដែរ។ ការទទួលបានគោរមងារ និងសញ្ញាបត្រកិត្តិយសនាថ្ងៃនេះ កើតមានឡើង ដោយសារតែការចូលរួមរបស់ លោក ម៉ូរីតា ដែលបានបំពេញតួនាទីជាច្រើនក្នុងនាមជាព្រឹទ្ធបុរសមួយរូបរបស់អាស៊ី លោក ម៉ូរីតា គឺជាមនុស្សដំបូងគេរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានមកជួបខ្ញុំដើម្បីពិភាក្សាអំពីការចូលរួមរបស់កម្ពុជាទៅក្នុងកម្មវិធី សហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។ ការចូលរួមដោយមិនគិតពីការនឿយហត់របស់លោក ម៉ូរីតា ក្នុងការស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញ ស័ក្តិសមនឹងទទួលបានពីខ្ញុំ នូវការកោតសរសើរ និងការគោរពអស់ពីដួងចិត្ត។ ជាក់ស្ដែង លោក ម៉ូរីតា មិនត្រឹមតែជាអ្នកដែលបានទៅទស្សនាប្រាសាទព្រះវិហារច្រើនជាងគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដែលបានជួយបង្កើនសន្ទុះនៃការជំរុញដល់ភាពជោគជ័យនៃគំនិតផ្តួចផ្តើមជាច្រើននៃកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍ និងកសាងសន្តិភាព រវាងកម្ពុជា និងថៃ។

សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកសី អ្នកនាងកញ្ញា!
ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយសនាពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ខ្ញុំព្រះករុណាខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ និងបានបង្ហាញអំពីទំនាក់ទំនងដែលមិនអាចកាត់ថ្លៃបានរវាងព្រះពុទ្ធសាសនា សន្តិភាព ការអភិវឌ្ឍ និងសន្តិសហវិជ្ជមាន ប្រកបដោយសុខដុមរមនានៃមនុស្សជាតិ។ ខ្ញុំសូមនិយាយតាមបែបសាមញ្ញថា ការផ្តល់ជូននេះ គឺពិតជានិមិត្តរូបនៃពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធដែលបានជ្រាបចូលទៅក្នុងជីវិតរស់នៅរបស់មនុស្សលោក ទាំងទិដ្ឋភាពសង្គម វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច។

ក្នុងនាមជាពុទ្ធសាសនិកមួយរូប ខ្ញុំព្រះករុណា បានស្វែងយល់ឃើញថា ពុទ្ធោវាទរបស់ព្រះសម្មា​សម្ពុទ្ធ គឺជាទស្សនវិជ្ជាមូលដ្ឋាននៃភាពប្រាកដ និងជាក់ស្ដែងនិយម ដែលផ្តល់តម្លៃដល់ការប្រកាន់យកនូវភាពអហិង្សា ការអត់ឱន ការយកចិត្តទុកដាក់ ការគោរព សេចក្តីស្រឡាញ់ មេត្តា និងករុណា។ គុណតម្លៃទាំងអស់នេះ គឺជាប្រភពនៃការបំផុសគំនិតដ៏សំខាន់បំផុតរបស់ខ្ញុំព្រះករុណាខ្ញុំ និងជាពន្លឺនៃការដឹកនាំជីវិតផ្ទាល់ខ្លួន និងការបំពេញវិជ្ជាជីវៈរបស់ខ្ញុំព្រះករុណាខ្ញុំរហូតមក។

ក្នុងនាមជាប្រជាជាតិមួយ ខ្ញុំព្រះករុណាខ្ញុំ សូមគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលការណ៍នេះតំណាងឱ្យស្មារតី និងទស្សនវិជ្ជាតែមួយរបស់កម្ពុជា។ ខ្ញុំព្រះករុណា មានមោទនភាពក្នុងការនិយាយថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការកសាងជាតិឡើងវិញក្រោយជម្លោះ ក៏ដូចជាការចូលរួមស្ថាបនារបស់យើងក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងការកសាងសន្តិភាពក្នុងតំបន់ និងពិភពលោក។

ក្នុងស្មារតីនេះ ខ្ញុំព្រះករុណា សូមសម្តែងនូវការទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏វិសេសវិសាល និងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ អង្គការពុទ្ធសាសនិកពិភពលោក ក្នុងការផ្សព្វផ្សាយពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ ការលើកតម្កើងតម្លៃនៃព្រះពុទ្ធសាសនា និងការផ្សារភ្ជាប់ពុទ្ធបរិស័ទជុំវិញពិភព លោក ដើម្បីបុព្វហេតុដ៏ឧត្ដុង្គឧត្តមនៃសន្តិភាពសម្រាប់មនុស្សជាតិទាំងមូល។ ផ្អែកលើមូលដ្ឋាននេះ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវការគាំទ្រអស់ពីចិត្តចំពោះបេសកកម្ម និងចក្ខុវិស័យរបស់អង្គការពុទ្ធសាសនិកពិភពលោក ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយអន្តរជំនឿបន្ថែមទៀតដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាតិ និងភពផែនដីរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ កោតសរសើរចំពោះឥស្លាមសាសនា និងសាសនាផ្សេងដែលបានរួមចំណែកដល់ការកសាងសន្តិភាព រក្សាសន្តិភាព និងការអភិវឌ្ឍកម្ពុជារយៈពេលកន្លងមក និងបច្ចុប្បន្ននេះ។ ស្របពេលជាមួយគ្នានេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមសម្តែងនូវការទទួលស្គាល់នូវកិច្ច ខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដោយមានការគាំទពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការលើកកម្ពស់ច្រករបៀងវប្បធម៌ សាសនា និងអរិយធម៌ដែលតភ្ជាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គ តំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ជាច្រើនផ្សេងទៀត។

ឈរលើវឌ្ឍនភាពទាំងអស់នេះ ខ្ញុំព្រះករុណាខ្ញុំមានកិត្តិយស ចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួនដូចខាងក្រោម៖

ទី១. ខ្ញុំព្រះករុណាខ្ញុំ សូមលើកទឹកចិត្តឱ្យមានការអភិវឌ្ឍនូវ គំនិតផ្ដួចផ្ដើមជាច្រើនបន្ថែមទៀត ដែលផ្សារភ្ជាប់នូវ អរិយធម៌ព្រះពុទ្ធសាសនានៅជុំវិញពិភពលោកដើម្បីលើកកម្ពស់ការអប់រំការផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធដើម្បីឱ្យស្ថាប័នសិក្សា ធនាគារគំនិត (think tanks) វិទ្យាស្ថានពុទ្ធ សាសនិក ឬសកលវិទ្យាល័យ អាចបញ្ចូលតម្លៃទាំងនេះទៅក្នុងកម្មវិធីអប់រំ និងស្រាវជ្រាវ។

ទី២. យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងចំណោមប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងតំបន់ទន្លេមេគង្គ និងលើពិភពលោកដើម្បីបណ្តុះតម្លៃ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលនាំទៅរកយុត្តិធម៌ សាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក ការអត់ឱន និងការរួមរស់ប្រកប​ដោយសន្តិសហវិជ្ជមាននៃមនុស្សជាតិ។

ទី៣. ឈរលើការប្តេជ្ញានៅក្នុងមហាសន្និបាតលើកទី៦ របស់ អង្គការពុទ្ធសាសនិកពិភពលោក ដែលប្រារព្ធឡើង នៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៦១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សិរីវឌ្ឍនា ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់សហគមន៍ពុទ្ធសាសនិកពិភពលោក បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលដើម្បីបញ្ចប់សង្គ្រាម ការស្អប់ខ្ពើម អំពើហឹង្សា និងអំពើផ្សេងៗដែលបំផ្លាញមនុស្សជាតិយើង។

ទី៤. ជាមួយនឹងការគោរពចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ យើងមិនត្រូវភ្លេចជាមួយនឹងការធ្វើសុខុដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលមានវត្តមាននៅកម្ពុជា ពិសេសឥស្លាមសាសនា និងគ្រឹស្តសាសនាដែលនេះគឺជាចំណុចខ្លាំងរបស់កម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន។

សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកសី អ្នកនាងកញា!
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់សាជាថ្មីថា កម្ពុជានឹងបន្តប្រកាន់យកនូវគុណតម្លៃ គុណធម៌ និងទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ហើយប្រជាជនកម្ពុជាទាំងអស់នឹងបន្តទទួលបាននូវសេរីភាពខាងសាសនាដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់យើង។

ខ្ញុំព្រះករុណា សូមអំពាវនាវឱ្យ អង្គការពុទ្ធសាសនិកពិភពលោក ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងសហគមន៍ពុទ្ធសាសនាកម្ពុជា និងអន្តរជាតិមកពីគ្រប់និកាយធ្វើការរួមគ្នាជាមួយអង្គការ យូណេស្កូ និងទីភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀត ដើម្បីលើកកម្ពស់សុខដុមរមនាអន្តរជំនឿបន្ថែមទៀតដើម្បីសម្រេចឱ្យបាននូវគោលដៅរួមរបស់យើង គឺសន្តិភាព និងស្ថេរភាព។ ជាចុងក្រោយ ខ្ញុំព្រះករុណា សូមគាំទ្រលើគំនិតផ្ដួចផ្ដើមរៀបចំពិធីរំលឹកខួប ៧៥ ឆ្នាំ នៃអង្គការពុទ្ធសាសនិកជន ពិភពលោក នៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៥។ ខ្ញុំព្រះករុណាខ្ញុំ សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​៕

*************


Speech by Samdech Techo HUN SEN
At the Conferment Ceremony for Honorary Title “Patron of World Fellowship of Buddhists” by the World Fellowship of Buddhists and “Honorary Doctorate in Humanities” by Universitas Negeri Padang of Indonesia


CNV:

Holy Venerable the Great Supreme Patriarchs of two orders of Nikay;
Holy Venerable Heads and Venerable Monks from all Buddhist denominations;
Holy Venerable the Great Supreme Patriarchs Prasit Suddhabandhu, Senior Advisor of the World Fellowship of Buddhists and Head of Wat Bo Pagoda, Thailand;
Venerable Metteyya Sakyaputta, Venerable Deputy Head of the Lumbini Development Trust;
Excellency Ganesh Prasad Timilsina, Chairman of the National Assembly of Nepal;
Hon. Mr. Phallop Thaiarry, President of the World Fellowship of Buddhists;
Her Excellency Madam Khuon Sudary, Chairperson of the Asian Cultural Council;
Hon. Mr. Morita Noritada, Wiseman of the Asian Cultural Council;
Representatives of Universitas Negeri Padang;
High Representatives of the Diplomatic Corps and the UNESCO;
Samdechs, Excellencies, Ladies and Gentlemen!

To begin, I have a great honor and delight to welcome Holy Venerables, Samdech, Excellencies, Ladies and Gentlemen to Phnom Penh, the Capital City of the Kingdom of Cambodia, a historical city, which has been recognized as a city rich in culture, and is a testament to the progress of Buddhism in the Cambodian society for the last 500 years.

This city is well suited for celebrating the Visakha Bochea Day, recognized by the United Nations as a day of global significance for humanity. I would like to take this opportunity to humbly thank the Organizing Committee and all the authorities concerned, for splendidly organizing and hosting this auspicious ceremony. I would also like to thank the World Fellowship of Buddhists (WFB) for granting the title “Patron of the World Fellowship of Buddhists” and Universitas Negeri Padang of the Republic of Indonesia for granting the “Honorary Doctorate in Humanities” to me. I am truly grateful for this noble gesture.

I would also like to take this opportunity to thank Hon. Mr. Morita Noritada, who has been actively connecting the Mekong countries and promoting peace and regional development since 1993. After thirty years, he is also being here with us today. May I dedicate the acceptance of the Title and the Degree to the contributions he has made in his many capacities as one of the wisemen of Asia. He is the first person from the Asian Development Bank to have met with me to discuss about having Cambodia joining the Greater Mekong Subregion Economic Cooperation Programme. His relentless participation in the rehabilitation and reconstruction of Cambodia deserves my heartfelt appreciation and respect. Not only has he been visiting Preah Vihear Temple the most, he also provided a stimulus to the success of the many Cambodia-Thailand peacebuilding and development cooperation initiatives.

Holy Venerable,
Samdech, Excellencies, Ladies and Gentlemen!
The granting of the Title and the Degree signifies the great honour for myself and the people of Cambodia, and embodies the inextricable interplays of Buddhism, peace, development and the peaceful and harmonious co-existence among mankind. Put it simply, this truly is the tenets of the Teachings of the Buddha that resonate prominently in social, cultural, political and economic lives of the people.

As a Buddhist myself, I find the Teachings of the Buddha a fundamental philosophy of realism and pragmatism that treasures the application of non- violence, tolerance, care, respect, love, compassion and mercy. These virtues have been the single most important source of inspiration for the leading of my personal and professional life.

As a nation, I wish to highlight that Cambodia has adopted Buddhism as the State religion in the 1993 Constitution. This represents our single spirit and philosophy. I am proud to say that Buddhism has been the underlying yardstick for Cambodia’s peacebuilding, national reconciliation, post- conflict reconstruction and rehabilitation, and our constructive engagement in regional and international humanitarian and peace efforts in the region and the world.

In this regard, I would like to acknowledge and appreciate the outstanding achievements and efforts of the WFB in propagating the Teachings of the Buddha, promoting the values of Buddhism and connecting Buddhist communities across the world, to achieve the noble causes of peace for humanity. On these grounds, I would like to wholeheartedly support the mission and vision of the WFB in further promoting inter-faith propagation to serve the interests of humanity and our Planet Earth. I would also like to take this opportunity to commend Islam and other religions that have been contributing to peace building, peacekeeping and development in Cambodia in the past and at present. At the same time, I would also like to acknowledge the efforts of the Asian Cultural Council, with the support of the Asian Vision Institute, for being steadfast in promoting the cultural, religious and civilized corridors, connecting countries in the Mekong, Asia Pacific region and beyond.

To build on these progresses, I take the pleasure to share my personal perspectives as follows:

Encourage the development of initiatives that link the Buddhist civilization around the world to further promote the education, propagation and publication of the Teachings of the Buddha, through which academic institutions, think tanks, Buddhist institutes or universities can build into their educational and research programmes.
Promote the deeper and closer practical cooperation among the Buddhist countries in the Mekong and beyond, to cultivate Buddhism values and philosophies, leading to justice, solidarity, mutual respect, tolerance and peaceful coexistence of humanity.
In light of the resolution adopted at the 6th General Conference of the WFB held in Phnom Penh in 1961 under the auspicious leadership of Her Majesty Sisowath Monivong Kossamak Nearireat Srey Vathana, the Queen Mother and the Head of State His Highness Prince Norodom Sihanouk, I would like to call on the world Buddhist communities to continue closely working with governments, State institutions and civil society organizations to end and prevent all kinds and forms of war, hatred, violence and other acts that are destructive to humanity.

On behalf of the Royal Government of Cambodia, I would like to reiterate that Cambodia will continue to embrace the Buddhism values, virtues and philosophies, and the people of Cambodia will continue to enjoy the freedom of religions as stated under our Constitution.

I wish to call on the WFB, the Asian Cultural Council, and the Cambodian and international Buddhist communities to work together with UNESCO and other United Nation agencies to further promote inter-faith harmony to achieve our common goal of peace and stability. In closing my remarks, I am of the view that the 75th Anniversary of the WFB should be held in the Kingdom of Cambodia in 2025. I would like to wish you all the four gems of Buddha’s blessings, namely longevity, nobility, happiness and strength.

 

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត

 


នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងផ្តល់ការគាំទ្រដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងការសហការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម។ ក្នុងពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងទាំងពីរ សរុបប្រមាណ ២៨០ នាក់ ផងដែរ។

អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ របស់ក្រសួង ស្ថាប័ន ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ទន្ទឹមនឹងនេះ អនុស្សរណៈនេះក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូលរួមប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដានៅលើឯកសារ និងការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលរបស់ខ្លួនផងដែរ។

ក្រោយពីបញ្ចប់ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និង ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន សាកសួរសំណួរនិងសុំការបំភ្លឺបន្ថែមពាក់ព័ន្ធនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់នេះផងដែរ។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។



រាជរដ្ឋាភិបាល ប្រគល់ប្រាក់រង្វាន់ជ័យលាភីម្ចាស់មេដាយមាស ជូនដល់កីឡាការិនី ខាន់ ចេសា គ្រូបង្ខឹក និង គ្រូជំនួយ ដែលបានចូលរួមប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក


នៅរសៀលថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៣ ឯកឧត្តម បណ្ឌិតសភាចារ្យ  ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡា បានអញ្ជើញជួបសំណេះសំណាល និង ប្រគល់ប្រាក់រង្វាន់ជ័យលាភីម្ចាស់មេដាយមាស ជូនដល់កីឡាការិនី ខាន់ ចេសា គ្រូបង្ខឹក និង គ្រូជំនួយ ដែលបានចូលរួមប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក ដែលបានប្រព្រឹត្តពីថ្ងៃទី២៧ ខែ តុលា ដល់ ថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម ។ សូមជម្រាបថា ៖ ខាន់ ចេសា គឺកីឡាការិនីជឺជីតស៊ូជើងខ្លាំងរបស់កម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក កីឡាការនីឆ្នើមរូបនេះ ធ្លាប់ដណ្ដើមបានពានជាច្រើន ខណៈស្នាដៃធំៗដែលដណ្ដើមបានជូនកម្ពុជា គឺឈ្នះមេដាយមាសកីឡាអាស៊ី កាលពីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី និង ឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ ជាមួយគ្នានេះដែរ កីឡាការនី រូបនេះកំពុងទន្ទឹងរង់ចាំការប្រកួតស៊ីហ្គេម ជាលើកទី២ របស់ខ្លួនក្នុង SEA Games នាឆ្នាំ២០២៣ ដែរកម្ពុជាទទួលរៀបចំទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៤ ដ្បិតខកខានកាលពី ២ឆ្នាំមុននៅប្រទេសវៀតណាម។ ទោះជាយ៉ាងនេះក្ដី កីឡាការិនីជឺជីតស៊ូដ៏ឆ្នើមរបស់កម្ពុជារូបនេះបានចាត់ទុកថា ការមិនបានចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ ដោយសារលើសទម្ងន់ គឺជារឿងអាក្រក់ណាស់ ហើយវាជាមេរៀនមួយ សម្រាប់នាងផ្ទាល់។ កីឡាការិនី ខាន់ ចេសា  ខិតខំប្រឹងប្រែងរក្សាទម្ងន់របស់ខ្លួន ដើម្បីកុំឱ្យខកខាក សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣។

គូសបញ្ជាក់ថា៖ ប្រាក់រង្វាន់ជ័យលាភីម្ចាស់មេដាយមាស កីឡាការិនី ខាន់ ចេសា ទទួលបានប្រាក់រង្វាន់ចំនួន ៤០ លានរៀល គ្រូបង្វឹកទទួលបានប្រាក់រង្វាន់ចំនួន ៤០ លានរៀល និង គ្រូជំនួយទទួលបានប្រាក់រង្វាន់ចំនួន ២៨ លានរៀល។ សូមបញ្ជាក់ថា ៖ កីឡាការិនីកូនខ្មែរកាត់អាមេរិករូបនេះត្រូវប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសាគី (Gi) ទម្ងន់ ៥២គីឡូក្រាម និង វិញ្ញាសាគ្មានគី (No-Gi) ទម្ងន់៥២គីឡូក្រាម។ ចំពោះវិញ្ញាសាសរុបនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ លើប្រភេទកីឡាជឺជីតស៊ូ សរុបចំនួន១៣វិញ្ញាសា ក្នុងនោះវិញ្ញាសាផ្នែបុរស៦ ផ្នែកនារី៥ និង វិញ្ញាសាចម្រុះមានចំនួន២។ ការប្រកួតគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅសាលD នៃមជ្ឈមណ្ឌលពិព័រណ៌ជ្រោយចង្វារ OCIC៕







ភ្ញៀវទេសចរសប្បាយចិត្ត ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំធ្វើកៅអីឈើនៅក្រោមម្លប់ដើមឈើក្នុងបរិវេណប្រាសាទអង្គរ

ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទអង្គរវត្ត សម្តែងការសប្បាយចិត្ត ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំធ្វើជាកៅអីឈើនៅក្រោមម្លប់ដើមឈើក្នុងបរិវេណប្រាសាទអង្គរ និងប្រាសាទផ្សេងៗក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីជាផ្នែកមួយជួយសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអំឡុងពេលដើរទស្សនាប្រាសាទ បានសម្រាកពីការនឿយហត់ ចុករោយដៃជើង ពិសេសអ្នកមានវ័យចំណាស់ជាដើម។

លោកយាយ ឃួន មុំ អាយុ៦៨ឆ្នាំ និងលោកយាយ ឃួន ទូច អាយុ៧៣ឆ្នាំ ជាបងប្អូនមកបីខេត្តត្បូងឃ្មុំ អង្គុយសម្រាករង់ចាំកូនចៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត មានប្រសាសន៍ដោយទឹកមុខរីករាយថា ការរៀបចំឱ្យមានកៅអីសម្រាប់ឱ្យភ្ញៀវទេសចរអង្គុយពិតជាល្អប្រសើរណាស់។ ពិសេសចំពោះមនុស្សចាស់ដូចលោកយាយ ដែលមានជំងឺប្រចាំកាយ ដើរក៏ឆាប់ហត់ផងនោះ។ លោកយាយទាំងពីរបញ្ជាក់ទៀតថា ពីមុនមិនធ្លាប់មានកៅអីសម្រាប់ឱ្យភ្ញៀវអង្គុយរបៀបនេះឡើយ។ បច្ចុប្បន្នអាជ្ញាធរបានរៀបចំកៅអីអង្គុយនៅក្រោមម្លប់ឈើផង មានភាពត្រជាក់ ទីតាំងដែលរៀបចំដាក់កៅអីមានបរិយាកាសល្អ អាចមើលឃើញទេសភាពប្រាសាទ ភ្ញៀវទេសចរដើរឆ្លងកាត់ទៅវិញទៅមក ជួយឱ្យអារម្មណ៍ធូរស្បើយពីការនឿយហត់ ទោះបីលោកយាយមិនបានចូលទៅខាងក្នុងប្រាសាទក៏អាចអង្គុយមើលពីចម្ងាយទាំងសប្បាយចិត្ត។

លោក សែម ចន្ធា មកពីខេត្តកណ្តាល បានឱ្យដឹងថា បរិវេណក្នុងនិងក្រៅប្រាសាទអង្គរវត្តបានផ្លាស់ប្តូរជាច្រើន មានដើមឈើតូចធំ ស្មៅបៃតងគ្រប់រដូវកាល មានសណ្តាប់ធ្នាប់ និងអនាម័យ ពិសេសការរៀបចំឱ្យកៅអីអង្គុយនៅក្រោមដើមឈើ។ លោកបានសម្តែងការរំភើប និងថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានរៀបចំសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិអង្គុយសម្រាកដើម្បីស្រូបខ្យល់អាកាសដ៏បរិសុទ្ធនៅលើទឹកដីអង្គរ។ លោក ចន្ធា ចង់ឱ្យភ្ញៀវទេសចរដែលមកទស្សនានៅតាមប្រាសាទហើយមានភាពហត់នឿយ អាចមកអង្គុយសម្រាកនៅកៅអីក្រោមម្លប់ឈើវិញ ចៀសវាងអង្គុយលើថ្មប្រាសាទ កាត់បន្ថយការកកស្ទះ រួមទាំងចូលរួមថែរក្សាកៅអី និងបរិស្ថាន ដើម្បីកម្ពុជាស្រស់ស្អាតទាំងអស់គ្នា៕






សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»

 

នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និង​សញ្ញា​​បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» ដែលពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចតេជោ និងជាប្រធានកាកបាទក្រហមកម្ពុជា រួមទាំងកូនៗរបស់សម្ដេចទាំងទ្វេរផងដែរ។ ពិធីនេះបានរៀប​ចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ។ 



សម្តេចតេជោ​ ហ៊ុន សែន បានមានប្រសាសន៍សូមថ្លែងអំណរគុណដល់គណៈកម្មាធិការ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរៀបចំពិធីដ៏មហោឡារិក និងសូមសម្តែងនូវ អំណរគុណជូនចំពោះ អង្គការពុទ្ធសាសនិកពិភពលោក និង សកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជ្រើសរើសថ្ងៃដ៏ពិសិដ្ឋនេះដើម្បីផ្តល់គោរមងារជា «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» និងផ្ដល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ជូនដល់សម្តេចនាពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា សម្តេចពិតជាមានចិត្តអំណរប្រកបដោយការគោរពយ៉ាងខ្លាំងចំពោះកាយវិការដ៏ប្រពៃថ្លៃថ្លានេះ និងថ្លែងអំណរគុណដល់លោក ម៉ូរីតា នរីតាដា (Morita Noritada) ដែលបាន និងកំពុងភ្ជាប់ទំនាក់ទំនងយ៉ាងសកម្ម ជាមួយបណ្ដាប្រទេសមេគង្គ និងលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់តាំងពីឆ្នាំ១៩៩៣។៣០ឆ្នាំក្រោយមក នាថ្ងៃនេះ លោក ម៉ូរីតា ក៏កំពុងមាន វត្តមាននៅទីនេះជាមួយយើងទាំងអស់គ្នាផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ការទទួលបានគោរមងារ និងសញ្ញាបត្រកិត្តិយសនាថ្ងៃនេះ កើតមានឡើងដោយសារតែការចូលរួមរបស់ លោក ម៉ូរីតា ដែលបានបំពេញតួនាទីជាច្រើនក្នុងនាមជាព្រឹទ្ធបុរសមួយរូបរបស់អាស៊ី។ លោក ម៉ូរីតា គឺជាមនុស្សដំបូងគេរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានមក

សម្តេចដើម្បីពិភាក្សាអំពីការចូលរួមរបស់កម្ពុជាទៅក្នុងកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។ការចូលរួមដោយមិនគិតពីការនឿយហត់របស់លោក ម៉ូរីតា ក្នុងការស្តារនិង កសាងប្រទេសកម្ពុជាឡើងវិញ ស័ក្តិសមនឹងទទួលបានពីសម្តេចនូវការកោតសរសើរ និងការគោរពអស់ពីដួងចិត្ត។ ជាក់ស្តែង លោក ម៉ូរីតា មិនត្រឹមតែជាអ្នកដែលបានទៅទស្សនាប្រាសាទ ព្រះវិហារច្រើនជាងគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដែលបាន ជួយបង្កើនសន្ទុះនៃការជំរុញដល់ភាពជោគជ័យនៃគំនិតផ្តួចផ្តើម ជាច្រើននៃកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍ និងកសាងសន្តិភាព រវាងកម្ពុជា និងថៃ ទៀតផង។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយសនាពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនកម្ពុជាទាំងអស់ និងបានបង្ហាញអំពីទំនាក់ទំនងដែលមិនអាច កាត់ថ្លៃបានរវាងព្រះពុទ្ធសាសនា សន្តិភាព ការអភិវឌ្ឍ និង សន្តិសហវិជ្ជមាន ប្រកបដោយសុខដុមរមនានៃមនុស្សជាតិ ។

ការផ្តល់ជូននេះ គឺពិតជានិមិត្តរូបនៃពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធដែលបានជ្រៀបចូលទៅក្នុងជីវិតរស់នៅរបស់មនុស្សលោក ទាំងទិដ្ឋភាពសង្គម វប្បធម៌ នយោបាយ និង សេដ្ឋកិច្ច។

សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលការណ៍នេះតំណាងឱ្យស្មារតី និងទស្សនវិជ្ជាតែមួយរបស់កម្ពុជា ។ សម្តេចមានមោទនភាពក្នុងការនិយាយថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការកសាងជាតិឡើងវិញ ក្រោយជម្លោះក៏ដូចជាការចូលរួមស្ថាបនារបស់យើង។

សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏វិសេសវិសាល និងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ អង្គការពុទ្ធសាសនិកពិភពលោក ក្នុងការផ្សព្វផ្សាយពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ ការលើកតម្កើងតម្លៃនៃព្រះពុទ្ធសាសនា និងការផ្សារភ្ជាប់ពុទ្ធបរិស័ទជុំវិញពិភពលោក ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពសម្រាប់មនុស្សជាតិទាំងមូល។ សម្តេចតេជោបានគាំទ្រអស់ពីចិត្តចំពោះបេសកកម្ម និងចក្ខុវិស័យរបស់អង្គការ ពុទ្ធសាសនិកពិភពលោក ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយអន្តរជំនឿបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាតិ និងភពផែនដីរបស់យើង។ សម្តេចក៏សូមយកឱកាសនេះ កោតសរសើរចំពោះឥស្លាមសាសនា និងសាសនាផ្សេងដែលបាន រួមចំណែកដល់ការកសាងសន្តិភាព រក្សាសន្តិភាព និងការអភិវឌ្ឍកម្ពុជា រយៈពេលកន្លងមក និងបច្ចុប្បន្ននេះ។

សម្តេចតេជោ មានប្រសាសន៍ដោយសម្តែងនូវការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដោយមានការគាំទ្រពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការលើកកម្ពស់ច្រករបៀងវប្បធម៌ សាសនា និង អរិយធម៌ដែលតភ្ជាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គ តំបន់អាស៊ីប៉ាស៊ីហ្វិក និង តំបន់ជាច្រើនផ្សេងទៀត។ ឈរលើវឌ្ឍនភាពទាំងអស់នេះ សម្តេចសូមចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួនដូចខាងក្រោម៖

ទី១-សូមលើកទឹកចិត្តឱ្យមានការអភិវឌ្ឍនូវ គំនិតផ្ដួចផ្ដើមជាច្រើនបន្ថែមទៀត ដែលផ្សារភ្ជាប់នូវអរិយធម៌ព្រះពុទ្ធសាសនានៅជុំវិញពិភពលោកដើម្បីលើកកម្ពស់ការអប់រំការផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធដើម្បីឱ្យស្ថាប័ន-សិក្សា ធនាគារគំនិត (think tanks) វិទ្យាស្ថានពុទ្ធ សាសនិក ឬ សកលវិទ្យាល័យ អាចបញ្ចូលតម្លៃទាំង នេះទៅក្នុងកម្មវិធីអប់រំ និង ស្រាវជ្រាវ ។

ទី២-យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងចំណោមប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងតំបន់ទន្លេមេគង្គ និងលើពិភព លោកដើម្បីបណ្តុះតម្លៃ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលនាំទៅរកយុត្តិធម៌ សាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក ការអត់ឱន និងការរួមរស់ប្រកបដោយសន្តិសហវិជ្ជមាននៃមនុស្សជាតិ។

ទី៣-ឈរលើការប្តេជ្ញានៅក្នុងមហាសន្និបាតលើកទី៦ របស់អង្គការពុទ្ធសាសនិកពិភពលោក ដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៦១ ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ ព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សិរីវឌ្ឍនា ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ, សម្តេចសូមអំពាវនាវដល់សហគមន៍ពុទ្ធសាសនិកពិភពលោក បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលដើម្បីបញ្ចប់សង្គ្រាមការស្អប់ខ្ពើម អំពើហឹង្សា និង អំពើផ្សេងៗដែលបំផ្លាញមនុស្សជាតិយើង។

ទី៤-ជាមួយនឹងការគោរពចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ យើងមិនត្រូវភ្លេចជាមួយនឹងការធ្វើសុខុដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលមាន វត្តមាននៅកម្ពុជា ពិសេសឥស្លាមសាសនា និងគ្រឹស្តសាសនា ដែលនេះគឺជាចំណុចខ្លាំងរបស់កម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់សារជាថ្មីថា កម្ពុជានឹងបន្តប្រកាន់យកនូវគុណតម្លៃ គុណធម៌ និងទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ហើយប្រជាជនកម្ពុជាទាំង អស់នឹងបន្តទទួលបាននូវសេរីភាពខាងសាសនាដូចមានចែងក្នុង រដ្ឋធម្មនុញ្ញរបស់យើង ។

សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវឱ្យអង្គការពុទ្ធសាសនិក ពិភពលោក ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងសហគមន៍ពុទ្ធសាសនាកម្ពុជា និងអន្តរជាតិ មកពីគ្រប់និកាយធ្វើការរួមគ្នាជាមួយអង្គការ យូណេស្កូ និងទីភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀត ដើម្បីលើកកម្ពស់សុខដុមរមនាអន្តរជំនឿបន្ថែមទៀត ដើម្បីសម្រេចឱ្យ បាននូវគោលដៅរួមរបស់យើង គឺសន្តិភាព និងស្ថេរភាព៕