ប្រភពព៌ត័មានពីក្រសួងការបរទេសកម្ពុជាបានដឹងថា
លោក ចន ឃែរី (Jonh
Kerry) ប្រមុខការទូតអាមេរិកំាងនឹងមកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា
រយៈពេល២ថ្ងៃ ទី២៥-២៦ ខែមករា
ឆ្នាំ២០១៦ខាងមុខ។ នេះជាដំណើរទស្សនកិច្ចជាប្រវត្ដិសាស្រ្ដ
មួយទៀត ដែលគេឃើញប្រមុខការទូតអាមេរិកមកធ្វើទស្សនកិច្ចនៅកម្ពុជា
ដែលនឹងជាលើកទី៣ក្នុងរយៈពេល៦០ឆ្នាំគត់។
គេគួររំឭកថា រដ្ឋមន្រ្ដីការបរទេសអាមេរិកំាង
មកធ្វើទស្សនកិច្ចលើកទីមួយ នៅឆ្នាំ១៩៥៥ គឺលោក John
Foster Dulles ឆ្នាំ១៩៥៥ បន្ទាប់ពីកម្ពុជាបានទទួលឯករាជពីរឆ្នាំ និងលើកទីពីរនៅ ឆ្នាំ១៩៩៥
គឺលោក Warren
Christopher។
អស់រយៈពេលប្រមាណ៦ទសវត្សរ៍
ដែលមានកំពូលអ្នកការទូតរបស់ប្រទេសមហាអំណាចលើពិភពលោកមកកម្ពុជា
ជាប្រទេសតូចតាចយ៉ាងនេះ គឺមិនមែនជារឿងធម្មតាទេ។ រឿងដែលមិនធម្មតានេះ
យើងសូមធ្វើការអធិប្បាយសង្ខេបដូចខាងក្រោម៖
ទីមួយ) លោក ចន ឃែរី ដែលនឹងធ្វើមកទស្សនកិច្ចកម្ពុជានេះ
គឺក្រោមការណែនំារបស់លោកប្រធានាធិបតី ប៉ារ៉ាក់ អូប៉ាម៉ា
ដែលបច្ចុប្បន្ននេះ ភាសានយោបាយអាមេរិកឲ្យឈ្មោះថា «ប្រធានាធិបតីចំាផ្ទះ-Lame Dick President»។ ដូចការសន្យារបស់លោក
អូប៉ាម៉ា កាលពី ខែវិច្ឆិកា
ឆ្នាំ២០១៥ កន្លងទៅ នៅ គូឡាឡាំពួ នឹងលោកអញ្ជើញប្រមុខរដ្ឋាភិបាលទំាង១០ របស់អាស៊ាន
ទៅប្រជុំលើកក្រោយនៅសហរដ្ឋអាមេរិក។ លោកអូប៉ាម៉ា បានកំណត់រួចហើយគឺយកថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រារព្វនៅទីក្រុងមួយនៅរដ្ឋធានីកាលីហ្វ័រនីភូមិភាគខាងជើង។
ដោយសារកិច្ចសហប្រត្ដិការរវាងអាមេរិកនិងកម្ពុជា
មិនសូវមានភាពរលួនកន្លងមក ម្យ៉ាងទៀតនយោបាយរបស់អាមេរិក កំពុងតែទាក់គ្នាដូចខ្សែរអំបោះ
ក្នុងយុទ្ធសាស្រ្ដនយោបាយភូមិសាស្រ្ដ (Geopolitics) សំដៅនៅប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក។
ដូចនេះជាការចំាបាច់ណាស់ ដែលតម្រូវឲ្យតំណាងប្រេសិតពិសេសរបស់ លោក អូប៉ាម៉ា
ត្រូវមកជួបលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីអញ្ជើញជាផ្លូវការផង
និងជជែកគ្នាក្រៅផ្លូវការ។
ទង្វើនេះ
គឺជាអ្វីដែលគេហៅថា
ជាការរៀបចំយុទ្ធសាស្រ្ដរបស់ប្រទេសមហាអំណាចដើម្បីឲ្យសម័យប្រជុំ
កំពូលនៅពាក់កណ្ដាលខែកុម្ភៈខាងមុខ
ត្រូវតែប្រព្រឹត្ដទៅឲ្យបានលទ្ធផលយ៉ាងណាដែលអាមេរិកចង់បាន
ជៀសវាងការប្រទូស្ដប្រទ្រាស់គ្នា ក្នុងពេលអង្គប្រជុំ។
ចំណែកឯរឿងទីពីរនេះ
យើងយល់ថាជានយោបាយកេងចំណេញសុទ្ធសាធ គឺបានធ្វើឲ្យយើងនឹកដល់កិច្ចប្រជុំកំពូលនៅកម្ពុជា
កាលពីខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ដែលមានវត្ដមានរបស់ លោក
អូប៉ាម៉ា និងប្រមុខការទូតរបស់លោក អូប៉ាម៉ា គឺ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ដែលកាលណោះ បានដាក់សម្ពោតមកលើលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន
បង្ខំឲ្យរដ្ឋាភិបាលកម្ពុជាគិតគួរឲ្យមែនទែនក្នុងរឿងសិទ្ធិមនុស្សនៅកម្ពុជា
សម្រួលបរិយាកាសនយោបាយឲ្យដល់បក្សប្រឆំាង ក្នុងគោលបំណងចង់ឲ្យមេដឹកនំាបក្សប្រឆំាង គឺលោក
សម រង្ស៊ី បានវិលចូលមកប្រទេសកម្ពុជាវិញ ដើម្បីបានមកចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៣។
ក្នុងបរិការនេះ យើងយល់ថា អ្នកវិភាគនយោបាយមួយចំនួនក៏អាចយល់បាន
និងរង់ចំាស្ដាប់ លោក ចន ឃែរី តើលោកនឹងច្រៀងចម្រៀងដដែលៗ ពេលមកកម្ពុជាឬយ៉ាងណា? បើយ៉ាងនោះមែន លោក ឃែរី ពិតជាច្រៀងមិនហួសពីប្រធានបទ៖
លើកកំពស់សិទ្ធិមនុស្សនៅកម្ពុជា បន្ទូរបន្ថយបរិយាកាសនយោបាយនៅកម្ពុជា
អនុញ្ញាតឲ្យបក្សប្រឆំាងស្រែកឡូឡាតាមចិត្ដនៅកម្ពុជា ត្រូវរំលោភនីតិវិធី
និងច្បាប់របស់កម្ពុជា គឺសុំឲ្យដោះលែងអ្នកជាប់ទោសព្រហ្មទណ្ឌ
ដែលជាសមាជិកសកម្មរបស់បក្សប្រឆំាង អនុញ្ញាតឲ្យលោក សម រង្ស៊ី
បានចូលស្រុកវិញ ។ល។
ចំណុចចុងក្រោយ
ដែលយើងរៀបរាប់មកនេះ យើងយល់ថា
គឺពិតជាប្រយោជន៍របស់លោក អូប៉ាម៉ា
និងក្រុមរបស់គាត់សុទ្ធសាធ ពិសេសគណបក្សប្រជាធិបតេយ្យដែលបច្ចុប្បន្ន
កំពុងឆ្លងកាត់ព្យុះសង្ឃារា
កំពុងឃោសនាដណ្ដើមការគំាទ្រពីសំណាក់ពលរដ្ឋអាមេរិកកំាង
ដើម្បីឈានដល់ការឈ្នះឆ្នោតលើគណបក្សសាធារណរដ្ឋ
ក្នុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងប្រព្រឹត្ត នៅថ្ងៃ
ទី៨
ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។
ក្នុងន័យនេះ
ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា ធ្វើតាមសំណូមពរ លោក ចន ឃែរី នោះ
គឺទីមួយ ធ្វើឲ្យខ្មែរដែលមានសញ្ឆាតិអាមេរិកកំាងរាប់ម៉ឺននាក់ បោះឆ្នោតឲ្យគណបក្ស
ប្រជាធិបតេយ្យ ដែលពួកអាណិកជនទំាងនោះជាអ្នកគំាទ្រគណបក្សប្រឆំាងនៅកម្ពុជា។ ទីពីរ គឺលោក
ចន ឃើរី បង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជា យកច្បាប់នីតិរដ្ឋ មកអង្គុយលើតែម្ដង។
ជាសរុប អ្វីដែលយើងបានអធិប្បាយមកនេះ
គឺគ្រាន់តែចង់បង្ហាញថាប្រទេសនីមួយៗ ទោះបីជាប្រទេសនោះតូចក្ដី
ឬធំដល់ជាមហាអំណាចទោលក្រោមមេឃក្ដី គេតែងតែដើរនយោបាយធ្វើឲ្យចំណោញប្រទេសគេ
ទោះជារឿងរ៉ាវតូចតាចក្ដី គេត្រូវតែឈ្នះ រីឯកម្ពុជាវិញ គេក៏ត្រូវតែគិតប្រយោជន៍របស់ប្រទេសគេដែរ។
ដូច្នេះការធ្វើអធិប្បាយនេះ
គ្រាន់តែជាទស្សនទានមួយចង់បង្ហាញឲ្យប្រជាពលរដ្ឋខ្មែរយល់អំពីដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិក
ដែលមកកម្ពុជា គឺច្បាស់ជាកាន់កំាបិតមុខពីរមកជាមួយពុំខាន! យើងសង្ឃឹមថា
នយោបាយសហរដ្ឋអាមេរិក នឹងមិនដើរតាមលំអានប្រវត្ដិសាស្រ្ដឆ្នាំ១៩៧៥
ម្ដងទៀតទៅចុះ៕