រឿងអាស្រូវស្នេហាលួចលាក់របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក
កឹម សុខា គឺជារឿងពិត។ គិតត្រឹមនេះសិន រឿងពីមុនមកកុំទាន់និយាយ យើងបរិយាយត្រឹមនេះតទៅមុខ
ព្រោះបើរំលឹករឿងស្រីក្មេងៗ មានអាយុស្មើកូន ហើយ កឹម សុខា ឆីនោះ អាចថា រាប់ឈ្មោះមួយហត់ដែរ។
នៅក្នុងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ អមដោយមេធាវីការពារនាង បានឆ្លើយប្រាប់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ
នូវការពិតខ្ទេចគ្មានសល់ថា រឿងពិតគឺ លោក កឹម សុខា បង្គាប់នាងឲ្យនិយាយ កាលពីនាងចូលទៅបំភ្លឺនៅខាងប្រឆាំងភេវរកម្មរបស់ក្រសួងមហាផ្ទៃ។
ការផ្ដល់បទសម្ភាសន៍ខុសពីការពិតឲ្យសារព័ត៌មាន ការឆ្លើយបំភ្លឺខុសពីការពិតឲ្យសមត្ថកិច្ច
គឺសុទ្ធតែមានការរៀបចំ និងមានការណែនាំពីលោក កឹម សុខា ជាមុនទាំងអស់នៅមុនពេលនាងចូលបំភ្លឺ។
សក្ខីកម្មនៅចំពោះមុខព្រះរាជអាជ្ញានេះ
ស្រីមុំ ពុំត្រូវបានព្រះរាជអាជ្ញាចោទបទល្មើសអ្វីទេ ប៉ុន្ដែអ្នកដែលពាក់ព័ន្ធរៀបចំរឿងនេះ
សុទ្ធតែកំពុងដេកព្រួយនៅផ្ទះ ដោយសារតែស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបង្ហើបថា
អ្នកពាក់ព័ន្ធដែលរៀបចំរឿងនេះ នឹងត្រូវចូលតុលាការទាំងអស់។
មិនដល់មួយថ្ងៃផង
ក្រោយស្រីមុំឆ្លើយបំភ្លឺនូវការពិតគ្មានសល់នោះ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលស្និទ្ធនឹងលោក
កឹម សុខា បានលួចបង្ហើបប្រាប់ថា លោក កឹម សុខា និងភរិយា ព្រមទាំងកូនស្រី បានចាកចេញយ៉ាងស្ងាត់ស្ងៀមទៅកាន់ទីក្រុងបាងកក
ប្រទេសថៃ កាលពីវេលាម៉ោង ៧ និង៣០នាទី ព្រលប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ និងបន្តឆ្ពោះទៅកាន់ប្រទេសទី៣។
ប្រភពមន្រ្តីជាន់ខ្ពស់
CNRP ប្រាប់ទៀតថា លោក កឹម សុខា និងក្រុមគ្រួសារ
បានទិញសំបុត្រយន្តហោះតែទៅប៉ុណ្ណោះ (one way) និងបានបន្តទិញសំបុត្រយន្តហោះនៅទីក្រុងបាងកក
ដើម្បីបន្តដំណើរទៅកាន់ប្រទេសទី៣។ ចំណែកការវិលត្រឡប់មកកាន់កម្ពុជាវិញ នៅមិនទាន់ដឹងច្បាស់ពីពេលវេលានោះទេ។
នៅពេលនេះ
កុំថាឡើយប្រជាពលរដ្ឋធម្មតា សូម្បីតែមន្ត្រីជាន់ខ្ពស់ ឬសកម្មជនតស៊ូស្ទើរស្លាប់ខ្លួននៅបក្សប្រឆាំង
ក៏មិនដឹងពីដំណើររបស់លោក កឹម សុខា ដែរ។ រឿងនេះ មុននិងក្រោយគង់តែ កឹម សុខា ចូលតុលាការទេ
ពីព្រោះការស៊ើបសួររបស់តុលាការមុខតែនឹងដល់វេនប្រធានស្តីទីបក្សសង្គ្រោះជាតិរូបនេះ។
ប្រទេសទី៣
ដែលលោក កឹម សុខា ទៅនោះ តើអាចទៅរស់នៅយ៉ាងរំភើយជាមួយមេបក្ស លោក សម រង្ស៊ី ដែរឬទេ? ចម្លើយថា អាចប្រហែល ៩០ភាគរយដែរ ព្រោះនៅទីនោះប្រៀបដូចឋានសួគ៍ា ស្រួលជាងសកម្មជនជាង
១០នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស ដោយសារតែចាញ់បោកការបញ្ឆោតរបស់មេបក្សទាំង២
ដែលមានជើងវែង ឡើងយន្ដហោះលឿននាំទាំងគ្រួសារទៅបានទៀត។
តែទោះយ៉ាងណា
មិនមាននរណាម្នាក់ហ៊ានជឿជាក់ថា លោក កឹម សុខា ចូលស្រុកវិញ ប្រឈមមុខក្នុងតុលាការ
ធ្វើវីរបុរសហ៊ានជាប់គុក មិនកំសាកដូចមេបក្សកូនអាក្បត់ជាតិនោះទេ៕