នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដែលជាថ្ងៃទី២ នៃពិធីបុណ្យទន្លេ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកម្មវិធីជិះកង់កម្សាន្ត ចំងាយ ១០គីឡូម៉ែត្រ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមជិះកង់ប្រមាណជាង ៥០០នាក់។
Saturday, March 16, 2019
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ភរិយា អញ្ជើញដង្ហែរព្រះមហាក្សត្រក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីសាធារណរដ្ឋកូរ៉េ
នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដង្ហែរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី យាងចូលរួមក្នុងពិធីលៀងសាយភោជន៍ជូនជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដល់ លោក មូន ចេអ៊ិន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងលោកជំទាវ នៅព្រះបរមរាជវាំង។
លោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង ៣:១០នាទី កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ (១៤-១៦ មីនា)។ ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េពេលនេះ គឺបានពង្រឹងនូវចំណងមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការកាន់តែល្អរឹងមាំទូលំទូលាយថែមទៀតរវាង កម្ពុជា និងកូរ៉េខាងត្បូង ជាពិសេសគឺពង្រឹងនូវសន្តិភាព ស្ថិរភាព និងផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនថែមទៀត៕
ក្រសួងការបរទេសកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះជនរងគ្រោះក្នុងព្រឹត្តិការណ៍បាញ់សម្លាប់នៅវិហារអ៊ីស្លាម ក្នុងប្រទេសណូវែលហ្សេឡង់
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជា បានចូលរួមសម្តែងនូវសមានចិត្តអាណិតអាសូរ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះជនរងគ្រោះ និងអ្នកជាទីស្រឡាញ់របស់ពួកគេ ក្នុងហេតុការណ៍បាញ់សម្លាប់នៅក្នុងវិហារឥស្លាម Al Noor និង Linwood នៅទីក្រុង Christchurch ប្រទេសណូវែលហ្សេឡង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
Subscribe to:
Posts (Atom)