Friday, July 17, 2015

អង្គភាពព័ត៌មាន និងប្រតិ​កម្មរហ័ស ស្នើ​ឯកឧត្តម សម រង្ស៊ី បញ្ចប់នូវការ​យក​បញ្ហា​ព្រំដែន មក​ធ្វើជា​ល្បែង​នយោបាយ

នៅល្ងាចថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៥នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញនូវសេចក្តី​ថ្លែង​ការណ៍មួយ ដោយបានលើកឡើងថា ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​​ ក្នុង​ការ​រក្សាការពារ​អធិបតេយ្យជាតិ និង​បូរណភាព​ទឹក​ដី នៃ​ព្រះ​រាជាណាចក្រកម្ពុជា​  ឯកឧត្តម សម រង្ស៊ី គួរ​បញ្ចប់​នូវ​ការ​យក​បញ្ហា​ព្រំ​ដែន​ ក៏​ដូច​ជា​​ការ​យក​ផែន​ទី​នៅ​ទីផ្សារ​ មក​ធ្វើ​ជា​​ល្បែង​នយោបាយ​ ដើម្បី​បំ​ភ័ន្ត​សាធារណ​មតិក្នុង​ផល​ប្រយោ​ជន៍​​នយោបាយ ​របស់ក្រុម​ខ្លួន​ ដែល​ទង្វើ​បែប​នេះ​ វាផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​អ្វី​ដែល​រាជ​រដ្ឋា​ភិបាល ​បាន​និង​កំពុង​ធ្វើ​ប្រកបដោយ​តម្លាភាព​ ហ្មត់ចត់ និង​ត្រឹម​ត្រូវ​ សមដូច​ពាក្យ​ស្លោក​ខ្មែរមួយ​ឃ្លា​ពោលថា «មាសសុទ្ធ មិន​ខ្លាច​ភ្លើង» ។
​នៅក្នុងសេចក្តីថ្លែងការណ៍ អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស នៃទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ មាន​ការ​ភ្ញាក់​ផ្អើល និង​ខក​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​ឃើញ​ការ​បង្ហោះនៅ​លើគេហ​ទំ​ព័រ​ហ្វេសប៊ុក​របស់​ឯកឧត្តម​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៥ អំ​ពីផែនទី​បោន​ខ្នាត​/១០០.០០០ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិបាន​ទិញ​ពី​ផ្សារ​ប្រទេស​បារាំង​ក្នុង​តម្លៃ ១៥៣.៩១ Euros ស្មើ​នឹង​ ​១៦៨​ដុល្លារអាមេរិក ។
ទង្វើរបស់​ឯកឧត្តម សម រង្ស៊ី ខាង​លើ​នេះ បានបង្ហាញ​យ៉ាង​ច្បាស់​ពី​ចេត​នាដ៏​អាក្រក់​ក្នុង​ការ​បន្ទាបបន្ថោក​ បន្តុះ​បង្អាប់នូវ​តម្លៃ​ការងាររបស់​ប្រមុខនៃ​រាជ​រដ្ឋាភិបាលកម្ពុជាដែល​ប្រសូត្រ​ចេញ​ពី​ការ​បោះ​​ឆ្នោត ហើយបាន​ផ្ញើ​លិខិត​​ទៅអង្គការ​សហប្រជាជាតិ និង​​ប្រទេសមហាអំ​ណាច​ទាំង​បី ជាពិសេសសាធារណរដ្ឋបារាំង ក្នុង​ការ​សុំ​ខ្ចី​ផែន​ទី​ផ្លូវ​ការ​ ដើម្បី​យក​មក​ផ្ទៀង​ផ្ទាត់​ជា​មួយ​នឹងភាព​ត្រឹម​ត្រូវ​ពិត​ប្រាកដរបស់​ផែន​ទី​ខ្នាត១/១០០.០០០ ដែល​​​រាជ​រដ្ឋា​ភិបា​ល​ បាន​និង​កំ​ពុង​ប្រើប្រាស់​ក្នុង​ការ​កំ​ណត់ និង​បោះ​បង្គោល​​ព្រំ​ដែនជា​មួយ​ប្រទេស​​​ជិត​ខាង​។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានហៅទង្វើរបស់​ឯកឧត្តម សម រង្ស៊ី ក៏​ជា​ការបន្ថោក​តម្លៃ​នៃ​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​របស់​ព្រះ​រាជាណា​ចក្រ​កម្ពុ​ជា​ផងដែរ និង​មាន​ចេត​នាបង្ហាញ​ឲ្យ​ឃើញ​ថា «ផែន​ទី​ដែល​ទិញនៅ​តាម​ផ្សារ នេះ​ មាន​តម្លៃ​ជាង​ផែន​ទីផ្លូវ​ការ​​ដែល​រាជ​រដ្ឋាភិបាល បាន​និង​កំពុង​ប្រើ​ និងជាង​ផែន​ទី​ដែល​អាច មាន​រក្សាទុកនៅ​ប្រទេសមហាអំ​ណាច​ទាំង​បីទៅ​ទៀត»។
ម៉្យាង​វិញ​ទៀត តាម​ព័ត៌មាន​ច្បាស់​ការ​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗនេះមាន​ការ​ស្នើ​សុំ​ពីបណ្តា​អ្នក​ស្រាវ​ជ្រាវ​បញ្ហា​ប្រវត្តិសាស្ត្រ​​ នូវ​ផែន​ទី​ដែល​ឯកឧត្តម សម រង្ស៊ី បាន​ទិញ​មក​ពី​ផ្សារ​នោះ​ ដើម្បី​ការ​សិក្សា ស្វែង​យល់​ពីការ​ពិត ក៏​​ឯកឧត្តម សម រង្ស៊ី មាន​ការ​លាក់​លៀម មិន​ព្រមផ្តល់​ឲ្យទៀត ដែល​មិនស្រប​ទាល់​តែ​សោះ​ទៅ​នឹង​អ្វី​ដែល​ ​ឯកឧត្តម សម រង្ស៊ី    ធ្លាប់​បាន​អះ​អាង​នាពេល​កន្លង​មក​អំពី​គោល​ការ​ណ៍​​ តម្លាភាព ហើយប្រការនេះ​ វា​​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ការ​ងារ​របស់​រាជ​រដ្ឋាភិបាល​ ​ដែលបាន​និង​កំ​ពុង​ធ្វើផង​ដែរ​។
ប្រការដែល​គួរ​ឲ្យ​ងឿង​ឆ្ងល់​បំ​ផុត​ជាង​នេះ​ទៅទៀតនោះ តាម​រយៈវប្បធម៌​សន្ទនារវាង​ថ្នាក់​ដឹក​នាំកំ​ពូល​​នៃ​គណបក្ស​នយោ​បាយ​ទាំងពីរ គឺបានផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​​ ក្នុងការ​ពិភាក្សា និង​ដោះ​ស្រាយ​ដោយ​សន្តិវិធី​នូវ​រាល់​បញ្ហា​ជាតិ និង​សង្គម​ ចុះហេតុអ្វីបាន​ជា​ឯកឧត្តម សម រង្ស៊ី ​មិន​បញ្ជូនជាផ្លូវ​ការនូវផែន​ទី​ដែល​បាន​ទិញពី​ផ្សារ​នោះ​​ទៅ​ប្រមុខរាជរដ្ឋាភិបាល ក្នុង​នាម​ជា​សមភាគី​សន្ទនារបស់​ខ្លួន ឬ​ក៏បញ្ជូន​ទៅស្ថាប័ន​ពាក់​ព័ន្ធ ដូចជាស្ថាប័ន​នីតិបញ្ញត្តិ ដែលឯកឧត្តមក៏ជាអ្នក តំណាងរាស្រ្តផងដែរ ដើម្បី​កិច្ច​សហការ​ដោយ​ស្មោះ​ស នេះ​បើឯកឧត្តម​ សម រង្ស៊ី ពិត​ជា​មាន​សុឆន្ទៈ ពិត​ប្រាកដ ដើម្បីរួម​ចំ​ណែក​ក្នុង​​ស្មារតី​ស្ថាប​នាជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​គិត​គូដោះ​ស្រាយ​បញ្ហា អធិបតេយ្យ​ និង​បូរណ​ភាព​​ទឹកដី​មែន​នោះ​។
ទង្វើដែល​គ្មាន​ការ​ទទួល​ខុសត្រូវរបស់​ឯកឧត្តម សម រង្ស៊ី គឺអាចមាន​តម្លៃ​ស្មើ​ទៅ​នឹង​​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ចំ​ពោះ​អធិប​តេយ្យជាតិ និង​បូរណភាព​ទឹក​ដី​ និង​បាន​បង្ហាញយ៉ាង​ច្បាស់​អំពី​​ឧបាយកលទុច្ចរិត​របស់ ឯកឧត្តម សម រង្ស៊ី ក្នុង​ការ​ធ្វើ​នយោបាយ​ប្រជា​ភិថុតិ​ បោកប្រាស់​សាធារណ​មតិ ជាតិ និង​អន្តរជាតិ​ដោយ​មិន​អាច​ប្រកែក​បានឡើយ​​។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ទូ​ទៅ មាន​ការ​អប​អរ​សាទរ​ និង​គាំ​ទ្រ​ចំពោះ​ការផ្តួច​ផ្តើម​គំ​និត​ប្រកប​ដោយ​ភាព​ក្លាហាន​ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី ​ចំ​ពោះ ជោគ​វាសនា អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹក​ដី​កម្ពុជា​ តាម​រយៈការ​ស្នើ​សុំ​ខ្ចីជា​ផ្លូវ​ការ​នូវ​ផែន​ទី​​ពីអង្គការ​សហប្រជាជាតិ និង​ច្បាប់​ចម្លង​នៃ​ផែន​ទី​ពី​​ប្រទេស​មហាអំ​ណាច​ទាំង​បី បែរជា​ឯកឧត្តម សម រង្ស៊ី យក​ផែន​ទី​ដែល​ទិញ​នៅ​តាម​ផ្សារ​ ពី​ប្រទេស​បារាំង​មក​បង្ហោះ​ផ្សព្វ​ផ្សាយ​ ក្នុង​គោល​បំ​ណង​បំ​ពុល​សាធារណមតិ ជា​ពិសេសក៏​អាច​ជា​ការ​ញុះ​ញង់​បង្កើត​ស្មារតី​ជាតិនិយម​ជ្រុល​ ដើម្បី​កេង​ចំ​ណេញ​ខាង​នយោបាយ​ ដោយ​ពុំ​បាន​គិត​គូទាល់​តែ​សោះ​ អំពី​ផល​វិបាក​ និង​គ្រោះ​មហន្ត​រាយ​ដ៏​ធំ​ធេង​ដល់​ជាតិ​កម្ពុជា​ទាំង​មូល​ដែលអាចកើត​ចេញ​ពី​ទង្វើ​គ្មាន​ការ​ទទួល​ខុសត្រូវ​នេះ​៕




សមត្ថកិច្ចកម្ពុជា និងវៀតណាម ជួបគ្នា ដើម្បីបញ្ជៀសអំពើហិង្សា ពេលពលរដ្ឋខ្មែរ ចុះពិនិត្យបង្គោលព្រំដែន នៅខេត្តស្វាយរៀង

មន្ត្រីជាន់​ខ្ពស់នៃក​ងកម្លាំង​ការពារ​ព្រំដែនប្រ​ទេសកម្ពុជា​ និងវៀតណា​ម ​បានឯកភា​ពគ្នា នឹងខិ​តខំទប់​ស្កាត់ ​អំពើហិង្សា ​នៅតាមបន្ទាត់​ព្រំដែន ​រវាងប្រជា​ពលរដ្ឋ​ប្រទេសទាំ​ងពីរ ខណៈពេ​លដែលក្រុ​មតំណាង​រាស្ត្រគណ​បក្សសង្គ្រោះជា​តិ នឹងចុះ​ទៅពិនិត្យ​បង្គោលព្រំ​ដែន ​លេខ២០​២-២០៣​ នៅភូមិ​ធ្លកថ្មី ​ឃុំត្នោត ​ស្រុកំពង់​រោទ៍ខេ​ត្តស្វាយ​រៀងនៅថ្ងៃ​ទី១៩ខែ​កក្កដាឆ្នាំ​២០១៥ខា​ងមុខនេះ។​

គេហ​ទំព័រន​គរបា​លជាតិ ​បានផ្សា​យថា ​ការបញ្ជាក់​នេះ គឺបាន​ធ្វើឡើងនៅ​ក្នុងជំ​នួបរ​វាងលោក​ឧត្តមសេ​នីយ៍ទោ ​វ៉ ​ត្រុងវៀត ​មេបញ្ជា​ការកង​ទ័ពការ​ពារព្រំដែន​វៀតណាម​ ជាមួយ​លោកនាយឧ​ត្តមសេ​នីយ៍ ​ដាំ ​វុទ្ធី​ អគ្គស្ន​ងការរ​ងនគ​របាលជាតិ ​នារសៀល​ថ្ងៃ១៦ ​ខែកក្កដា​ ឆ្នាំ២០​១៥ ​នៅអ​គ្គស្នងការ​ដ្ឋាននគរ​បាលជាតិ។​

លោកនា​យឧត្ត​មសេនីយ៍​ ដាំ ​វុទ្ធី​ បានស្នើ​ឲ្យសមភា​គីវៀតណា​ម គោរ​ពនូវកិ​ច្ចព្រ​មព្រៀងដែលបា​នធ្វើ​កាលពី​ថ្ងៃទី១៧​ខែមករា​ឆ្នាំ១៩​៩៥និ​ងបន្តភា​ពស្ងប់​ស្ងាត់នៅ​តាមខ្សែ​បន្ទាត់ព្រំ​ដែន។​

នៅ​ក្នុងគម្រោង​ ដែលមា​នក្រុមប្រ​ជាពលរដ្ឋ​ ចុះពិនិត្យប​ង្គោលព្រំដែន ​នៅថ្ងៃទី១​៩ ខែកក្កដា​ ឆ្នាំ២០១៥​ ខាងមុខ​នេះ លោកនា​យឧត្តម​សេនីយ៍ ​ដាំ ​វុទ្ធី ​សុំឲ្យភាគី​វៀតណាម ​ចូលរួម​សហការ​គ្នារក្សាសុ​វត្ថិភាព ​សន្តិសុខ​ សណ្តាប់ធ្នាប់ ​កុំឲ្យមានអំពើ​ហិង្សាកើត​ឡើង ខ​ណៈនៅថ្ងៃនោះ ​ក្រុមប្រជា​ពលរដ្ឋ​ ដឹកនាំដោ​យតំណាងរា​ស្ត្រគណបក្ស​សង្គ្រោះជាតិ​ នឹងចុះ​ទៅពិនិត្យ​បង្គោល​ព្រំដែន ​លេខ២០២​-២០៣​ នៅភូមិធ្ល​កថ្មី ឃុំត្នោ​តស្រុកំព​ង់រោទ៍ខេត្ត​ស្វាយរៀង។​

ជាកិ​ច្ចឆ្លើយត​ប លោកឧត្ត​មសេនីយ៍​ទោ វ៉​ ត្រុង​វៀត ​មេបញ្ជាកា​រកងទ័​ពការពា​រព្រំដែនវៀ​តណាម ​បានលើក​ឡើងថា ​កងកម្លាំង​ទាំងពី​រ ត្រូវតែរួ​មគ្នាសហកា​រការពា​រសុវត្ថិភា​ព សន្តិសុខ ​សណ្តាប់​ធ្នាប់ ​នៅតាមប​ន្ទាត់ព្រំដែ​នឲ្យបានល្អ ធ្វើ​យ៉ាងណា​ឲ្យព្រំដែន​ប្រទេសទាំង​ពីរ គឺជា​ព្រំដែនសេដ្ឋ​កិច្ច អ​ភិវឌ្ឍ ​និងសហ​ប្រតិបត្តិកា​រ៕


កម្ពុជាស្នើចិនជួយពង្រឹងផ្នែកច្បាប់ និងធ្វើអធិការកិច្ចនៅតាមក្រសួងស្ថាប័ននានា ក្នុងគោលបំណងកាត់បន្ថយអំពើពុករលួយ

កម្ពុជាស្នើ​សុំដល់គ​ណៈប្រតិ​ភូគណៈក​ម្មាធិការ​ត្រួតពិនិត្យ​វិន័យនៃ​ គណៈកម្មា​ធិការ​មជ្ឈិម​បក្សកុម្មុយ​នីស្ដចិន​ បន្ដជួយ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និងជំនាញ​បច្ចេកទេស​នានា ដ​ល់មន្ដ្រីអ​ធិការកិច្ច​កម្ពុជា​ ដើម្បី​ពង្រឹងវិស័យ​ច្បាប់ ​និងធ្វើ​អធិការ​កិច្ចនៅ​តាមក្រសួង​ស្ថាប័ននានា​ ក្នុងគោល​បំណងកាត់​បន្ថយអំពើ​ពុករលួយ​ឱ្យមាន​ប្រសិទ្ធភាព​។

 លោក​ជំទាវ​ ម៉ែន​ សំអន​ រដ្ឋមន្ត្រី​ក្រសួងទំ​នាក់ទំនង​ជាមួយ​រដ្ឋសភា ​ព្រឹទ្ធសភា និង​អធិកា​រកិច្ច ​មានប្រសា​សន៍នៅក្នុ​ងជំនួ​បពិភាក្សាកា​រងារជាមួ​យគណៈប្រតិ​ភូគណៈក​ម្មាធិការ ​ត្រួតពិនិត្យវិ​ន័យនៃ​គណៈកម្មា​ធិការមជ្ឈិមប​ក្សកុម្មុយនី​ស្ដចិន​ ក្រុមអធិការ​កិច្ចចិន នៅទី​ស្ដីការក្រ​សួង​ កាលពីថ្ងៃ​ទី១៦ ​ខែកក្កដា ​ឆ្នាំ២០១៥ ​ថា ​ទំនាក់ទំន​ងរវាងប្រ​ទេសក​ម្ពុជា និងចិន​ គឺមានទំ​នាក់ទំនង​មិត្តភាព​យូរលង់ ​តាំងពីបុរាណកា​លមក ​ជាពិសេស​បំផុត គឺបាន​បង្កើតទំនាក់​ទំនងយ៉ាងស៊ី​ជម្រៅជាប្រវ​ត្តិសាស្ត្រ ​ដែលបាន​កសាង​ឡើងដោយ​ថ្នាក់ដឹកនាំ​ជំនាន់មុន​ នៃប្រទេស​ទាំងពីរ​ គឺសម្តេច​ព្រះវររាជ​បិតា "ព្រះបរ​មរតន​កោដ្ឋ"​និងលោកប្រធាន​ម៉ៅសេទុង។ ​

លោកជំទាវ​ មានប្រសា​សន៍បន្ដថា ​វឌ្ឍនភាព​របស់ចិ​នបានចូ​លរួមចំ​ណែកជួយ​ដល់កំណើ​នសេដ្ឋ​កិច្ចរបស់ក​ម្ពុជា ​ឱ្យមានស​ន្ទុះខ្លាំងក្លានា​ពេលបច្ចុ​ប្បន្ននេះ ​តាមរ​យៈការចូលវិនិ​យោគរ​បស់ធុរកិច្ច​ចិននៅក​ម្ពុជា ​ការផ្តល់ហិរញ្ញ​ប្បទានរ​បស់រដ្ឋា​ភិបាល​ចិន ដ​ល់រាជរដ្ឋាភិបា​លកម្ពុជា ​រួមមាន ​ជំនួយឥត​សំណង ​និងឥណទា​នគ្មានកា​រប្រាក់ ​ជំនួយផ្នែ​កសម្ភារៈ ​ជំនួយហេដ្ឋា​រចនាសម្ព័ន្ធ ​ស្ពាន ​ផ្លូវថ្នល់​ និងបណ្តា​រចនា​សម្ព័ន្ធចាំ​បាច់ច្រើនទៀ​ត។​ ចំពោះប​រិការណ៍​អន្តរជា​តិវិញ ​រាជរដ្ឋាភិ​បាលកម្ពុជា ​ប្រកាន់ភ្ជា​ប់នូវន​យោបាយកា​របរទេ​សរប​ស់ខ្លួនដោ​យឥតងា​ករេគឺគាំទ្រ ​នយោបាយ​ចិនតែ​មួយ​មិនត្រឹម​តែប៉ុណ្ណោះក​ម្ពុជាបានគាំ​ទ្រចិនលើ​គ្រប់វេទិកា​អន្តរជាតិ​។ ជាមួយនឹ​ងការរីក​លូតលាស់ឥ​តឈប់ឈរ​ នៃសង្គ​មសេដ្ឋកិច្ច​ចិន ​កម្ពុជា សូ​មចូលរួម​អបអរសា​ទរចំពោះ​ឧត្តមភាព​សេដ្ឋកិច្ចចិន​ ដែលបាន​ក្លាយជាប្រ​ទេសមហាអំ​ណាចសេដ្ឋកិ​ច្ចទី២លើពិ​ភពលោក។​