Saturday, September 23, 2023

ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផេននី វ័ង (Penny Wong) រដ្ឋមន្រ្តីការបរទេស អូស្រា្តលី


នាព្រឹកថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សា ជាមួយ លោកជំទាវ ផេននី វ័ង រដ្ឋមន្រ្តីការបរទេស អូស្រា្តលី។

បន្ទាប់ពីការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ លោកជំទាវរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី និងគណៈប្រតិភូ សម្តេចធិបតី បានជម្រាបជូនអំពីជំហររបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអូស្ត្រាលី ក្នុងវិស័យសក្ដានុពល ទាំងក្រោមយន្តការទ្វេភាគី និងពហុភាគី។ លោកជំទាវ បានស្វាគមន៍ចំពោះគោលជំហរនេះ និងបានលើកឡើងអំពីចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី ក៏ដូចជាគំនិតផ្តួចផ្តើមជាច្រើនទៀត ដែលប្រទេសទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេស នៅលើមាគ៌ានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ទន្ទឹមនេះ លោកជំទាវ បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ឱ្យអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលកំណត់ច្បាស់នូវគោលដៅ និងមាគ៌ានយោបាយដែលកម្ពុជាត្រូវដើរ ក៏ដូចជាវិស័យនៃកិច្ចសហប្រតិបត្តិការ ដែលអូស្រ្តាលីអាចចូលរួមជាមួយកម្ពុជា ដូចជា វិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស វិស័យពាណិជ្ជកម្ម និងវិនិយោគជាដើម។ ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះអូស្ត្រាលី ដែលផ្តោតយកចិត្តទុកដាក់ដល់របៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចមានការផ្តល់អាហារូបករណ៍ជូនដល់សិស្ស-និស្សិតកម្ពុជា ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការបណ្តុះបណ្តាល ធនធានមនុស្សរបស់កម្ពុជាជាសក្ខីភាពស្រាប់។

ក្រៅពីកិច្ចពិភាក្សាលើវិស័យដែលជាកម្មវត្ថុនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្ដេចធិបតី ក៏បានពន្យល់បន្ថែមអំពីទិដ្ឋភាពនយោបាយ និងការកសាងសង្គមប្រជាធិបតយ្យរបស់កម្ពុជា ជូន លោកជំទាវ។ ជាក់ស្តែង សម្ដេចធិបតី បានលើកឡើងអំពីការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាភ័ស្តុតាងមិនអាចប្រកែកបាន នៃការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ សម្ដេចធិបតី ក៏បានលើកឡើងបន្ថែមទៀតអំពីជំហរដ៏គត់មត់របស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា រួមមានជាអាទិ៍៖ ការបន្តកែទម្រង់អភិបាលកិច្ច និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល ការអនុញ្ញាតឱ្យមានអង្គការក្រៅរដ្ឋាភិបាលរាប់ពាន់ដំណើរការ និងការអនុញ្ញាតបន្តសុពលភាពអាណត្តិអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិនៅកម្ពុជា ខណៈដែលប្រទេសជាច្រើនក្នុងតំបន់មិនអនុញ្ញាតក៏ដោយ។ បន្ទាប់ពីបានស្តាប់នូវជំហរ និងទស្សនវិស័យវែងឆ្ងាយទាំងនេះរបស់ សម្ដេចធិបតី លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបញ្ជាក់ជូន សម្ដេចធិបតី អំពីជំហររបស់អូស្ត្រាលី ក្នុងការបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងឱ្យបាននូវឧត្តមប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជម្នះនូវរាល់ឧបសគ្គ និងភាពខុសគ្នានៃទស្សនៈ ដើម្បីគាំទ្រឱ្យគ្នាទៅវិញទៅមកលើគ្រប់ទិដ្ឋភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ជារួម ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ ជាពិសេស តាមរយៈទំនាក់ទំនងល្អប្រសើររវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងធុរកិច្ច និងធុរកិច្ច៕







ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ

 
នាព្រឹកថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ។

ជាកិច្ចចាប់ផ្ដើម, ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ សម្ដេចធិបតី និងគណៈប្រតិភូ និងបានគូសបញ្ជាក់ថា ប្រទេសនីមួយៗ ជាពិសេស ប្រទេសដែលមានប្រាក់ចំណូលទាប ត្រូវរៀបចំឱ្យបានច្បាស់លាស់ នូវក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការបន្ស៊ី ជាមួយគោលដៅអភិវឌ្ឍប្រកបចីរភាព របស់អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ ឯកឧត្ដមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពោលគឺ យុទ្ធសាស្ត្របញ្ចកោណ ដែលបានបន្ស៊ីជាមួយគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនេះ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានអរគុណដ៏ជ្រាលជ្រៅចំពោះប្រទេសកម្ពុជាដែលបានចូលរួម និងបញ្ជូនមន្ត្រីទៅបំពេញការងារកសាងសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួន។

ជាការឆ្លើយតប, សម្ដេចធិបតី ក៏មានក្តីសោមនស្សដែលបានជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអគ្គលេខាធិការ នៅទីក្រុងញូវយ៉ក ក្រោយពីបានជួបពិភាក្សាគ្នាកាលពី ២សប្ដាហ៍មុន នៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី និងបានរំលេចថា បញ្ហាប្រឈមនៅបន្តមាន គ្រាន់តែស្ថិតនៅក្រោមទម្រង់ផ្សេងៗគ្នាប៉ុណ្ណោះ។ ក្នុងន័យនេះ សម្ដេចធិបតី បានរំលេចថា ការរក្សាបាននូវសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ចាំបាច់ត្រូវសម្រេចឱ្យបាន នៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយនឹងកត្តាសន្តិភាពនេះ ក្នុងនាមប្រជាជន និងប្រទេសកម្ពុជា សម្ដេចអធិបតី សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានរៀបចំដំណើរការកសាងសន្ដិភាព និងការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលនាំឱ្យកម្ពុជាមានថ្ងៃនេះ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏វាយតម្លៃខ្ពស់ចំពោះការចូលរួម និងឧបត្ថម្ភគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ ក្នុងកិច្ចដំណើរការនៃការរៀបចំតុលាការកាត់ទោសខ្មែរក្រហម ដែលអនុញ្ញាតឱ្យកម្ពុជាបិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដើម្បីធ្វើដំណើរឆ្ពោះទៅរកអនាគតមួយដ៏ត្រចះត្រចង់។ សម្តេចធិបតី ក៏បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការ ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចធិបតី នឹងបន្តនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដោយមិនមានការផ្លាស់ប្តូរឡើយ។ ជាក់ស្ដែង កម្ពុជាបន្តចូលរួមនៅក្នុងកិច្ចប្រតិបត្តិការថែរក្សា និងកសាងសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនមន្ត្រីជំនាញខាងដោះមីន និងជំនាញផ្សេងទៀត ទៅបំពេញបេសកកម្ម ក្រៅប្រទេស ដែលមានចំនួនប្រមាណជាង ៩.០០០ ពាន់នាក់ គិតមកដល់សព្វថ្ងៃនេះ។

ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស កម្ពុជាបន្តការកសាងសង្គមមួយ ដោយឈរលើការគោរពច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ជាងនេះទៅទៀត ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចធិបតី បានចុះហត្ថលេខាបន្តសុពលភាពអាណត្តិរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិនៅកម្ពុជា ដែលនេះឆ្លុះបញ្ចាំងអំពីសុច្ឆន្ទៈរបស់កម្ពុជាក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្ស បើទោះបីជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល មិនមានប្រទេសណាអនុញ្ញាតឱ្យមានការិយាល័យរបស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សក៏ដោយ។ ក្នុងទិសដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់អនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានភ្ជាប់ និងបន្ស៊ីជាមួយគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ, កម្ពុជាចង់ទទួលបាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ និងក្នុងស្មារតីវាយតម្លៃខ្ពស់ដល់សុខសន្តិភាពពេញលេញ ដែលកម្ពុជាកំពុងទទួលបាន និងដែលជាចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ។

ជាមួយនឹងការពេញចិត្តចំពោះការពន្យល់ និងបកស្រាយរបស់ សម្ដេចធិបតី ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ជូនសារជាថ្មីថា កម្ពុជាគួរជឿជាក់ចំពោះប្រព័ន្ធអង្គការសហប្រជាជាតិ ដែលតែងតែមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការកាត់បន្ថយភាពក្រីក្រ ការអនុវត្តគោលការណ៍នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ក្រោមស្មារតីឈ្នះ ឈ្នះ ។ ក្នុងន័យនេះ អង្គការសហប្រជាជាតិនឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជា ដើម្បីសម្រេចបានជោគជ័យនៅក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។

នៅទីបញ្ចប់ សម្តេចធិបតី បានពាំនាំនូវការសួរសុខទុក្ខ និងការនឹករឭកពីសំណាក់ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តមអគ្គលេខាធិការ ដែលជាមិត្តដ៏យូរលង់ និងដ៏ល្អរបស់ សម្តេចតេជោ។



សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកូកប្រកាសឱ្យវិនិយោគិនអាមេរិក មកវិនិយោគនៅកម្ពុជា


 (ញូវយ៉ក, អាមេរិក)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកូក​ប្រ​កាស​​អញ្ជើញ​វិនិយោគិន និងធុរជនសហរដ្ឋអាមេរិក មកសិក្សាស្វែងយល់ពីសក្ដា​នុពលវិនិយោគ​នៅក្នុងប្រទេសកម្ពុជា។

បេសកកម្មចេញទៅក្រៅប្រទេស៣លើកក្រោយបង្កើតរាជរដ្ឋាភិបាល ក្រៅតែពីការស្វះស្វែងពង្រីក​ទំនាក់​ទំនងការទូត និងកិច្ចសហប្រតិបត្តិការនានាហើយនោះ ការកៀរគរអ្នកវិនិយោគចូលមក​កម្ពុជា ក៏ជាកិច្ចការដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់តម្លៃខ្ពស់បំផុត។ នៅឥណ្ឌូនេស៊ី នៅ​ប្រទេស​ចិន ក៏ដូចគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត តែង​ឆ្លៀតពេលដ៏មមាញឹកពីកិច្ចប្រជុំនានា ទៅចូលរួមក្នុងវេទិកាធុរកិច្ច។

នាទីក្រុងញូវយ៉ក នាថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀត​អញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែលជាការរៀបចំឡើងរវាងសភាពាណិជ្ជកម្ម​អាមេរិក និងសភាពាណិជ្ជកម្មកម្ពុជា។ វេទិកានេះ រៀបចំឡើងដើម្បីជាការជួបគ្នារវាងធុរជនកម្ពុជា និងអាមេរិក ហើយសិក្សាពីគ្នា ស្វែងរកឱកាសសហការគ្នាបើកការវិនិយោគរវាងកម្ពុជា និងអាមេ​រិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមក្នុង​វេទិកានេះ។ សម្តេចធិបតី បានលើកឡើងដែរថា វេទិកាធុរកិច្ចអាមេរិក-កម្ពុជា​ឆ្លុះបញ្ចាំងឱ្យឃើញ​នូវ​សារៈសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក ដោយឈរលើមូលដ្ឋាន​គោរព​គ្នា​ទៅវិញទៅមក ការផ្តល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួម។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចទៀតថា វេទិកានៅថ្ងៃនេះ ត្រូវបានតៀបចំឡើងក្នុង​ពេល​​វេលាដ៏សមស្រប និងមានសារៈសំខាន់​ដល់​ប្រទេស​ទាំងពីរ ក្នុងខណៈសេដ្ឋកិច្ចសកលបន្តរង​ផលប៉ះពាល់ដោយភាពមិនប្រាកដប្រជា ដែល​បណ្តាលមកពីបញ្ហាប្រឈម និងនិន្នាការសកល​សំ​ខាន់ៗ។

ក្នុងបំណងបញ្ចុះបញ្ចូលឱ្យអ្នកវិនិយោគចូលមកកាន់កម្ពុជានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុង​នាមជាបណ្ឌិតផ្នែកសេដ្ឋកិច្ចមួយរូបដែរ បានប្រឹងប្រែងលើកបង្ហាញទិដ្ឋភាពជាច្រើនក្នុងសង្គម​កម្ពុជា មានទិដ្ឋភាពនយោបាយ ទិដ្ឋភាពសេដ្ឋកិច្ច និងទិដ្ឋភាពសង្គម ព្រមទាំងគោលនយោបាយ​របស់​រាជរដ្ឋាភិបាលនីតិកាលថ្មីផងដែរ។ ការលើកបង្ហាញទាំងនេះ ក្នុងគោលបំណងឱ្យអ្នកវិនិយោគ​មើលឃើញថា កម្ពុជា គឺពិតជាឱកាសសម្រាប់ដ៏ស័ក្តិសមសម្រាប់ពួកគេវិនិយោគ។ (សម្រង់ប្រសាសន៍ដើមសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជា)

បន្ទាប់ពីបានលើកបង្ហាញនូវសូចនាករនានាហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹង​ថា ហើយនៅដើមឆ្នាំនេះ សម្តេចមានឱកាសបានជួបប្រតិភូសហរដ្ឋអាមេរិក ដែលរៀបចំដោយ​សភា​ពាណិជ្ជកម្មសហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មអាស៊ាន ហើយសម្តេចសង្ឃឹមថា​នឹងមាន​ឡើង​ជាប្រចាំ ហើយកម្ពុជារីករាយក្នុងការស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ​សមាជិករដ្ឋា​ភិបាល​ថ្មីរបស់សម្តេច។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា វិនិយោគិនសហរដ្ឋអាមេរិក​នឹងឃើញ​ពីកាលា​នុវត្តភាពក្នុងការវិនិយោគ និងសិក្សាបន្ថែមអំពី សក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគ​នៅកម្ពុជា​។ ដូចមានពាក្យស្លោក «បានឃើញម្ដង ប្រសើរជាងបាន ឮមួយពាន់ដង» ដូច្នេះសូមវិនិយោ​គិន​មក​ស្វែងយល់អំពីកម្ពុជា។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រយ៉ាង​មុតមាំ​ដល់កាលានុវត្តនភាពសម្រាប់បង្កើត ប្រតិបត្តិការ និងការពង្រីកធុរកិច្ច ព្រមទាំងដោះស្រាយ​រាល់​បញ្ហាប្រឈម ទាំងបញ្ហាចាស់ និងថ្មី ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យឯកជន​ឱ្យបានពេញ​លេញ និងក្លាយជាដៃគូគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍសម្រាប់ជា​ប្រយោជន៍​ទៅវិញទៅមក និងវិបុលភាពរួមប្រកបដោយ បរិយាបន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា នៅតែបន្ដពង្រីកទំហំទីផ្សារខ្លួន តាមរយៈការធ្វើ​សមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជ​កម្ម​សេរីទាំងទ្វេភាគី និងពហុភាគី។ យន្ដការទ្វេភាគីដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីអា​ស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា​-កូរ៉េ, និង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RECP)។

សូមជម្រាបថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៦,២៧២លានដុល្លារ ថយចុះ៥.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានចំនួន ៦,៦៤៥លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យបានបញ្ជាក់ទៀតថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៦,១១១លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់​ជាង ១៦០លានដុល្លារ។ ផលិតផលសំខាន់ៗដែល​កម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា សហរដ្ឋអាមេរិក និងកម្ពុជា មានទំនាក់ទំនងមិត្ត​ភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរ​ណាស់​មកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៥០ ដែល​ទំនាក់​​ទំនង​ការទូតប្រទេសទាំងពីរ ត្រូវបានបង្កើត​ឡើង​ជាលើកដំបូង ដោយមានការធ្វើឱ្យប្រសើរ​ឡើងជាលំដាប់នូវទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំងពីរ។

ទំនាក់ទំនងសេដ្ឋកិច្ច ក៏បានរីកលូតលាស់យ៉ាងឆាប់រហ័ស លំហូរពាណិជ្ជកម្មទ្វេភាគី បានឈាន​ដល់ទំហំ ១៣.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ហើយសហរដ្ឋអាមេរិក នៅបន្ត​ជា​ទីផ្សារនាំចេញ​ធំ​បំផុតសម្រាប់កម្ពុជា។ ជាពិសេសសម្រាប់ទីផ្សារសម្លៀកបំពាក់ វាយនភណ្ឌ ស្បែក​ជើង និងផលិត​ផល​សម្រាប់ការធ្វើដំណើរ។

ប៉ុន្តែការវិនិយោគដោយផ្ទាល់ពី​សហរដ្ឋអាមេរិ​ក​នៅ​កម្ពុជា មានកម្រិតទាបនៅឡើយ បើទោះបីជា​សហរដ្ឋអាមេរិក គឺជាប្រភពវិនិយោគដ៏ធំមួយនៅ​ក្នុង​សកលលោក។ នៅកម្ពុជា ទំហំវិនិយោគ​ផ្ទាល់ពីសហរដ្ឋអាមេរិក បានបន្តកើនឡើងពី ២២៥លាន​ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១០ បានកើនឡើងដល់ ៨៩៣លានដុល្លារអាមេរិក នៅក្នុងឆ្នាំ​២០២២។

បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សាជីវកម្មពហុជាតិអាមេរិក ដែលវិនិយោគនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Ford កូកា-កូឡា Tiffany និងក្រុមហ៊ុន General Electric ដែលបានឆ្លុះបញ្ចាំងនៃកំណើនទំហំទីផ្សារកម្ពុជា និង​ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា៕


សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

CMF:

  • ឯកឧត្តម ដេននីស ហ្វ្រង់ស៊ីស (Dennis Francis) ប្រធានមហាសន្និបាត
  • ឯកឧត្តម អាន់តូនីញ៉ូ ហ្គូទរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ
  • ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ជាបឋម, ខ្ញុំសូមអបអរសាទរ ឯកឧត្តម ដេននីស ហ្វ្រង់ស៊ីស (Dennis Francis) ក្នុងឱកាសដែលឯកឧត្តម ជាប់ឆ្នោតធ្វើជាប្រធានសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ការពិភាក្សាក្រោមមូលបទ “ការកសាងទំនុកចិត្ត និងការជំរុញសាមគ្គីភាពសកលឡើងវិញ៖ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ ២០៣០ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅរកសុខសន្តិភាព វិបុលភាព ការរីកចម្រើន និងចីរភាពសម្រាប់ទាំងអស់គ្នា» គឺសមស្របនឹងកាលៈទេសៈ និងបរិបទសកលលោកនាពេលនេះ។

ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំដ៏ឧត្ដុង្គឧត្តមនេះ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំប្តេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកទាំងអស់ក្រោមស្ថាប័នអង្គការសហប្រជាជាតិដ៏ឧត្តុង្គឧត្តម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួមរបស់យើង។

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ខ្ញុំមានកង្វល់រួមអំពីអស្ថិរភាពពិភពលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនាពេលនេះ។ ការវិវត្តកាន់តែដុនដាបនៃសង្គ្រាមនៅអ៊ុយក្រែន និងផលវិបាកធ្ងន់ធ្ងរនៃសង្គ្រាម សបញ្ជាក់ពីការបាត់បង់ជំនឿពីរដ្ឋសមាជិក និងកង្វះទំនុកចិត្តទៅលើពហុភាគីនិយម។ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបណ្ដាប្រទេសមានអំណាចធំៗ បានរុញច្រានឱ្យមានការបង្វែរធនធានយកទៅប្រើប្រាស់ក្នុងគោលដៅពង្រីកសមត្ថភាពផ្នែកសន្តិសុខវិញ។ ប្រការនេះបានធ្វើឱ្យធនធានដែលត្រូវការចាំបាច់ ដើម្បីដោះស្រាយផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ និងការខិតខំសម្រេច របៀបវារៈឆ្នាំ ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកាន់តែខ្សត់ខ្សោយទៅ។ ទន្ទឹមនឹងនេះ ការប្រែប្រួលអាកាសធាតុក៏គំរាមកំហែងដល់អត្ថិភាពនៃមនុស្សជាតិផងដែរ។ បើគ្មានសកម្មភាពប្រកបដោយមហិច្ឆតា និងបន្ទាន់របស់ពួកយើងទេ ពិភពលោកនឹងជួបប្រទះការកើនឡើងនៃអត្រាភាពក្រីក្រ ភាពអត់ឃ្លាន ហានិភ័យនៃជំងឺរាតត្បាត និងវដ្ដដ៏ជ្រាលជ្រៅនៃអស្ថិរភាព និងជម្លោះ។

ឥឡូវនេះ គឺជាវេលាចំបាច់ ដើម្បីស្ដារឡើងវិញនូវទំនុកចិត្ត ផ្នែកសន្តិសុខជាយុទ្ធសាស្ត្ររវាងប្រជាជាតិទាំងអស់ និងទំនុកចិត្តទៅលើប្រព័ន្ធសកលដែលផ្អែកលើវិធានច្បាប់។ ការណ៍នេះតម្រូវឱ្យរដ្ឋទាំងអស់គោរពឱ្យបានពេញលេញនូវច្បាប់ និងបទដ្ឋានអន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ យើងត្រូវពង្រឹង និងបង្កើនអំណាចកោះប្រជុំនៃប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីជំរុញសាមគ្គីភាពសកលឡើងវិញ និងកសាងពិភពលោកដែលមានសុខសុវត្ថិភាព និងវិបុលភាពកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។ ការងារសំខាន់បំផុតនោះ គឺត្រូវផ្ដោតលើការដោះស្រាយបញ្ហាអភិវឌ្ឍន៍ និងការការពារការរីករាលដាលនៃជម្លោះដែលកំពុងកើតមាន។

ក្នុងន័យនេះ កម្ពុជាវាយតម្លៃខ្ពស់ចំពោះ «របៀបវារៈថ្មីសម្រាប់សន្តិភាព» របស់ឯកឧត្តមអគ្គលេខាធិការ ជាមួយនឹងអនុសាសន៍ប្រកបដោយមហិច្ឆតាសម្រាប់ស្ថិរភាពពិភពលោក និងចក្ខុវិស័យសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការជាសកល ដូចដែលបានរៀបរាប់នៅក្នុងរបាយការណ៍ ស្តីពី «របៀបវារៈរួមរបស់យើង»។ កម្ពុជាគាំទ្រពេញទំហឹងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអគ្គលេខាធិការ ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ។ ខ្ញុំជឿជាក់ថាការអំពាវនាវរបស់ឯកឧត្តមអគ្គលេខាធិការ ឱ្យមាន «កញ្ចប់ថវិកាជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដែលមានទំហំ ៥០០ ប៊ីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំនេះ ដល់ឆ្នាំ២០៣០ ដើម្បីវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព និងសកម្មភាពដើម្បីអាកាសធាតុ នឹងធ្វើឱ្យវឌ្ឍនភាពកន្លងមកនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រឡប់ទៅរកគន្លងដើមនៃវឌ្ឍនភាពឡើងវិញ។ កិច្ចព្រមព្រៀងសាមគ្គីភាពអាកាសធាតុ ដែលឯកឧត្តមអគ្គលេខាធិការបានស្នើ ក៏នឹងនាំទៅរកការកាត់បន្ថយការបំភាយឧស្ម័នស្របតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែក្នុងកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន»។

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ជាមួយនឹងសន្តិភាព និងស្ថិរភាពឋិតថេរ កម្ពុជាបន្តរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១,៦% ហើយសេដ្ឋកិច្ចរបស់យើងបានកើនឡើងជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ រហូតដល់មានការផ្ទុះឡើង នៃជំងឺរាតត្បាតកូវីដ-១៩។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលជោគជ័យបំផុត នៅក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងការងើបឡើងវិញក្រោយវិបត្តិ។ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២ បានងើបឡើងវិញក្នុងអាត្រា ៥,២% និងត្រូវបានព្យាករថា បន្តកើនឡើងក្នុងរង្វង់ ៥,៦% នៅឆ្នាំ២០២៣ នេះ។

ដូចដែលបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ត្រួតពិនិត្យជាតិស្ម័គ្រចិត្តលើកទី ២ របស់កម្ពុជា (VNRs) កាលពីខែកក្កដា កន្លងទៅ ៧២,៥% នៃសូចនាករ និងសូចនាកររងនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សុទ្ធ​តែមានវឌ្ឍនភាពល្អ។ ប្រទេសយើងកំពុងផ្លាស់ប្តូរពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍ នៅឆ្នាំ២០២៧ ដោយសារតែមានគោលនយោបាយដ៏ត្រឹមត្រូវ និងសមត្ថភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចខ្ពស់ ការបែងចែកផលពីកំណើនប្រកបដោយសមធម៌ ក៏ដូចជាសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់។

ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ ក៏មានការរីកចម្រើនជាលំដាប់។ កាលពីខែកក្កដា ឆ្នាំនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយ ១៨ ចូលរួមប្រកួតប្រជែង។ ប្រជាជនជាង ៨,២ លាននាក់ បានទៅបោះឆ្នោតស្មើនឹងអត្រាអ្នកទៅបោះឆ្នោត ៨៤,៥៩% ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣។ នេះគឺជាសក្ខីភាពយ៉ាងច្បាស់បង្ហាញពីភាពចាស់ទុំនយោបាយ និងភាពក្លៀវក្លារបស់ប្រជាជនយើង នៅក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យ។ ការបោះឆ្នោតនេះត្រូវបានវាយតម្លៃយ៉ាងទូលំទូលាយថា សេរី យុត្តិធម៌ និងអាចទុកចិត្តបាន ដោយអ្នកសង្កេតការណ៍រាប់ពាន់នាក់ បូករួមទាំងអ្នកសង្កេតការណ៍អន្តរជាតិ ៣៣៣ នាក់ មកពីប្រទេសចំនួន ៦៥។

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

កម្ពុជា ក៏ដូចប្រទេសកំពុងអភិវឌ្ឍជាច្រើនទៀតដែរ នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព នៅត្រឹមឆ្នាំ២០៥០។ ក្នុងគោលដៅនេះ និងស្របតាមការអំពាវនាវរបស់ឯកឧត្តមអគ្គលេខាធិការ ចំពោះរដ្ឋសមាជិកដើម្បីអនុវត្ត «ផែនការសង្គ្រោះសម្រាប់មនុស្សជាតិ និងភពផែនដី» រាជរដ្ឋាភិបាលយើងខ្ញុំប្ដេជ្ញាចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលខ្ញុំទើបបានប្រកាសជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ។

យុទ្ធសាស្ត្របញ្ចកោណនឹងចាប់ផ្តើមអនុវត្តពីដំណាក់កាលទី១ ដោយមានបាវចនាចំនួនប្រាំគឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកអាទិភាពគន្លឹះ ៥ គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស គឺ «បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹង បដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ខ្ញុំសូមជម្រាបដែរថា គោលដៅចម្បងនៃយុទ្ធសាស្ត្រនេះ រួមមាន ម៉្យាង រក្សាចលនការនៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ជារួម និងម៉្យាងទៀត កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង ៥ រួមមាន៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស និងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ដើម្បីជោគជ័យនៃយុទ្ធសាស្ត្របញ្ចកោណ កម្ពុជានឹងខិតខំពន្លឿនការកែទម្រង់អភិបាលកិច្ច ដើម្បីធានាថា រដ្ឋបាលសាធារណៈដំណើរការដោយប្រសិទ្ធភាព និងមានសុចរិតភាពខ្ពស់។ យើងនឹងការពារឱ្យបានដាច់ខាតនូវសន្តិភាព, ស្ថិរភាពនយោបាយ, សន្ដិសុខ និងសណ្តាប់ធ្នាប់សង្គម ទន្ទឹមនឹងការខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ យើងក៏នឹងពង្រឹងបន្ថែមទៀត នូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ហើយបន្តស្វាគមន៍ការគាំទ្រទាំងឡាយពីប្រទេសដៃគូជាមិត្ត ទាំងផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន នៅក្នុងការអនុវត្តគោលនយោ​បាយអាទិភាព ដើម្បីជួយឱ្យកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន ព្រមទាំងជំរុញសមាហរណកម្មទៅក្នុងតំបន់ និងពិភពលោក។

កម្ពុជានឹងបន្តដើរលើមាគ៌ានយោបាយការបរទេសបច្ចុប្បន្ន ដែលឯករាជ្យ អព្យាក្រឹត ផ្អែកលើវិធានច្បាប់ គោរពគ្នាទៅវិញទៅមក ដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។ កម្ពុជាប្រឆាំងដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។ កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ។ កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងទៀត។ កម្ពុជានឹងខិតខំបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិ ទូទាំងពិភពលោក តាមរយៈក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់យើង។

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី!

បន្ថែមលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខណ្ឌសកល កម្ពុជាក៏បានបន្ថែគោលដៅដោយឡែករបស់ខ្លួនទាក់ទងនឹងសកម្មភាពមីន គឺ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។ ក្នុងការខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឱ្យមានការបន្តផ្ដល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។ យើងក៏សូមលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានកាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជា “ឃាតកលាក់មុខ» និងបន្តគំរាមកំហែងដល់សន្តិសុខមនុស្សជាតិ បើទោះបីជាសង្គ្រាមប្រដាប់អាវុធបានបញ្ចប់ទៅហើយក្តី។

កម្ពុជាសូមស្វាគមន៍នូវគំនិតផ្ដួចផ្តើម «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» ដែលបានដាក់ចេញដោយ ឯកឧត្តម អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ និងពិតជាមានមោទនភាពដែលកម្ពុជាត្រូវបានជ្រើសរើសចូលរួម ក្នុងគំនិតផ្តួចផ្តើមនេះ ក្នុងនាមជាប្រទេសឈានមុខមួយ នៅក្នុងចំណោមប្រទេស ដែលមានសក្ដានុពលទាំង ១០។ ជាមួយគ្នានេះ, ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បីបញ្ចប់សង្គ្រាម ដោះស្រាយឫសគល់ នៃជម្លោះ និងពង្រឹងសាមគ្គីភាព ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាគាំទ្រពេញទំហឹងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្តិភាព។ កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីរួមចំណែកបន្ថែមទៀតដល់ដំណើរការនេះ កម្ពុជាបានសម្រេចចិត្តឈរឈ្មោះជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ ហើយយើងខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្រដ៏មានតម្លៃរបស់ឯកឧត្តម លោកជំទាវ សម្រាប់បេក្ខភាពរបស់យើងខ្ញុំនៅក្នុងស្ថាប័ននេះ។

  • ឯកឧត្តម លោកជំទាវ លោក លោកសី្រ!

ជារួម ទោះបីជាយើងមានបញ្ហាប្រឈម និងអស្ថិរភាពច្រើនក៏ដោយ យើងក៏នៅតែអាចកសាងពិភពលោកឱ្យកាន់តែប្រសើរសម្រាប់ទាំងអស់គ្នាបាន តាមរយៈការធ្វើការរួមគ្នា ឆ្ពោះទៅរកគោលដៅរួមរបស់យើង ព្រមទាំងការពង្រឹងទំនុកចិត្តទៅវិញទៅមក និងសាមគ្គីភាពជាសកល។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុម័ត “សេចក្ដីថ្លែងការណ៍នយោបាយនៃកិច្ចប្រជុំកំពូល នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» និង «សេចក្តីព្រាងសេចក្តីសម្រេចនៃកិច្ចប្រជុំកំពូលនៃអនាគត»។ យើងជឿជាក់ថា ឯកសារទាំងនេះនឹងជួយឱ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រក្សាបាននូវគន្លងវឌ្ឍនភាពរបស់ខ្លួនតាមផែនការ និងសម្រេចគោលដៅត្រឹមឆ្នាំ ២០៣០។

សូមអរគុណ!

*************

Statement of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, at the 78th Session of the United Nations General Assembly
-----------

  • His Excellency Dennis Francis, President of the United Nations General Assembly,
  • His Excellency Antonio Guterres, Secretary-General of the United Nations,
  • His Excellencies, Lok Jumteav, Ladies and Gentlemen!

To begin, I would like to congratulate His Excellency Dennis Francis on his election as President of the Seventy-Eighth Session of the UN General Assembly. Our debate is timely and very relevant to the current global context “Rebuilding trust and reigniting global solidarity: Accelerating action on the 2030 Agenda and its Sustainable Development Goals towards peace, prosperity, progress, and sustainability for all”.

It is my great pleasure to address this esteemed gathering today as the new Prime Minister of the Kingdom of Cambodia. I am committed to working closely with all Member States under this august body of the United Nations to realize our shared aspirations.

  • Excellencies, Distinguished Delegates

I share the prevailing concern over the growing global instability and geopolitical tensions we all witness at present. The escalation of the war in Ukraine and its grave consequences reflect a significant erosion of 1 trust among Member States and lack of confidence in multilateralism. The competition between super and major powers has diverted available resources to expand security capabilities amid widening gaps in funding to address the lingering effect of COVID-19 and achieve the SDG 2030 Agenda. Climate change is meanwhile threatening the existence of humanity. Without our bold and urgent action, the world will see further increases in poverty, hunger, and risks of pandemic. And more entrenched cycles of instability and conflict.

It is now high time to restore the strategic security trust among all nations and trust in the rules-based global system – in which all states fully respect international laws and norms, and principles enshrined in the UN Charter. We should strengthen and leverage the convening power of the UN system to help reignite global solidarity to build a safer and more prosperous world for all. First and foremost, we must more strongly emphasize addressing development issues and preventing existing conflicts from widening.

In this regard, Cambodia highly appreciates the UN Secretary-General’s New Agenda for Peace with its ambitious recommendations for global stability and his vision for the future of global cooperation as outlined in his report “Our Common Agenda”. We strongly support his SDG and climate initiatives. I’m confident that his call for an SDG Stimulus – to invest 500 billion dollars a year on sustainable development and climate action between now and 2030 – will put progress on SDG implementation back on track. The “Climate Solidarity Pact” he proposed will lead to a reduction of emissions in line with the principle of responsibilities. common but differentiated

  • Excellencies, Distinguished Delegates

With enduring peace and stability, Cambodia continues to make notable progress on every front. Over the past two decades, poverty fell steadily, at an average annual rate of 1.6 percent. And our economy grew by more than 7 percent a year until COVID-19 broke out. We were hailed as one of the most successful countries in controlling the pandemic and recovering from its impact. Economic growth returned to 5.2 percent in 2022 and is expected to continue growing at 5.6 percent in 2023.

As highlighted in our Second Voluntary National Review in July, 72.5 percent of Cambodia’s SDG indicators and sub-indicators are well on track. The country is steadily transitioning from Least Developed to Developing Country status in 2027. This is thanks to sound government policies and our ability to maintain peace, political stability, high economic growth, equitable distribution of benefits from growth and forging good cooperation with all stakeholders.

Our democratic-building process steadily advanced. In July of this year, has Cambodia successfully held general elections, with 18 political parties contesting. Over 8.2 million people casted their ballots a turnout rate of 84.59 percent. This is the highest since UN-supervised elections in 1993 and a clear indication of our people’s greater political maturity and enthusiasm in exercising their democratic rights.​​ The election has been widely assessed as free and fair, credible, and just, by thousands of observers, including 333 from abroad representing 65 countries.

  • Excellencies, Distinguished Delegates

Like many developing countries, Cambodia has a lot more to do to reach our goal of becoming an upper-middle-income country by 2030 and a resilient, vibrant and prosperous high-income country by 2050. To this end – and in line with the Secretary General’s call for Member States to deliver a “Rescue Plan for People and Planet” my government is committed to taking transformative actions through our recently launched Pentagonal Strategy for Cambodia’s socio-economic development over the next 25 years.

The Pentagonal Strategy is being implemented from Phase I in the five areas of growth, employment, equity, efficiency, and sustainability. The five key priorities are people, roads, water, electricity and technology especially digital technology to address the Fourth Industrial Revolution and the digital transformation of Cambodia’s economy. I would like to add that the main objectives of this strategy include – on the one hand, maintaining the good momentum of peace, economic growth and development in general. On the other hand, building and strengthening the foundations to accelerate national development through resilience in five areas the public sector, the economy, the financial sector, human and social capital, and the environment including climate change response.

For the success of the Pentagonal Strategy, Cambodia will accelerate its governance reforms to ensure that our public administration runs efficiently with a high-level of integrity. We will safeguard peace, political stability, security and social order and maintain macro-economic stability. To this end, Cambodia will further enhance partnerships and cooperation for development and keep welcoming the support of all friendly partners, both technical and financial, to help Cambodia achieve its SDGs while continuing to deepen its regional and global integration.

Cambodia will continue on its present path of independent and neutral foreign policy based on the rule of law, equal mutual respect and adherence to the principles of the UN Charter to promote its national interests, strengthen existing friendships and build more amicable ties. Cambodia remains resolute against the threat or use of force in international relations, interference in the internal affairs of and aggression against other independent nations. CAMBODIA SHALL NOT AUTHORIZE ANY FOREIGN MILITARY BASE ON ITS TERRITORY, AS CLEARLY STATED IN ITS CONSTITUTION. CAMBODIA WILL NOT ALLOW ANY COUNTRY NOR ANY GROUP TO USE ITS TERRITORY AGAINST ANOTHER COUNTRY. Cambodia will further endeavor to strengthen and expand good cooperation with nations around the world through bilateral, regional and international frameworks to contribute to global peace, security, stability, sustainable development and prosperity shared by all.

  • Excellencies, Distinguished Delegates

In addition to the SDGs under the global framework, Cambodia has added its own specific goal related to mine action namely, a “Mine- Free Cambodia by 2025”. In this effort, we call for continued financial and technical support. We also urge greater participation by the international community to raise awareness of the dangers of landmines and unexploded ordnance, the “hidden killers” that threaten human security even after armed conflicts end.

Cambodia welcomes the “Global Accelerator on Jobs and Social Protection for Just Transitions” initiated by His Excellency António Guterres. We are proud to be selected as one of the 10 potential pathfinder countries. To achieve the SDGs, Cambodia calls on the international community to intensify efforts, strengthen cooperation, and rebuild trust and confidence to end wars, address the root causes of conflicts and reinvigorate solidarity for SDG achievement.

As a troop-contributing country, Cambodia fully supports increasing the portion of ODA for peacebuilding. Cambodia remains steadfast in its commitment to PKOS in contributing to international peace, security and stability which are crucial for sustainable development. To further contribute to this process, Cambodia has decided to stand for membership of the Organizational Committee of the Peacebuilding Commission for the term 2025 to 2026. We seek your invaluable support for our candidature to this body.

  • Excellencies, Distinguished Delegates

In conclusion, despite many challenges and instability, we can build a better world for all by working together towards our common goals with reinforced mutual trust and global solidarity. Cambodia fully supports the adoption of the SDG Summit Political Declaration and the Draft Decision of the Summit of the Future. These documents will help keep the SDGs on track and ensure their achievement by 2030.

Thank you.










ព្រះរាជវត្តមានព្រះមហាក្សត្រ ប្រតិភូ និងអត្តពលិកកម្ពុជា ក្នុងពិធីបើកកីឡាអាស៊ី លើកទី១៩ ដែលកំពុងប្រារព្ធធ្វើនៅទីក្រុង Hangzhou

(ហាន់ចូវ)៖ ព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ ដែលលើកពេលពីឆ្នាំ២០២២ ដោយសារជំងឺរាតត្បាតកូវីដ-១៩ កំពុងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅរាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិន ដោយមានប្រតិភូ និងអត្តពលិក ៤៥ប្រទេសចូលរួម ។

ពិធីបើកការប្រកួតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសក៏មានព្រះរាជវត្តមានរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលត្រូវបានម្ចាស់ផ្ទះចិន ស្ដេចយាងព្រះអង្គ ជាភ្ញៀវកិត្តិយសពិសេស ក្នុងពិធីបើកនេះផងដែរ ។

ជាមួយគ្នានោះ គេឃើញមានវត្តមានប្រតិភូ និងអត្តពលិកកម្ពុជា ក៏បានចូលរួមដង្ហែក្បួន ដើម្បីអបអរសាទរពិធីបើកផ្លូវការ នៃព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ីនេះដែរ រួមមាននាយបេសកកម្ម ១រូប ដឹកនាំដោយលោក ញាណ សុខវិសាល, នាយបេសកកម្មរង ១រូប, មន្ដ្រីរដ្ឋបាល មន្ដ្រីព័ត៌មាន និងមន្ដ្រីពេទ្យ ២០នាក់, កីឡាករបាល់បោះ ៦នាក់, កីឡាបាល់ទះ ១៥នាក់, កីឡាគុនដាវ ៣នាក់ និងកីឡាយូដូម្នាក់ សរុបទាំងអស់ចំនួន ៤៧នាក់ ។

ដោយឡែកមានអត្តពលិកឆ្នើម ២រូប ត្រូវបានជ្រើសឲ្យកាន់ទង់ជាតិកម្ពុជា នាំមុខក្បួនដង្ហែប្រតិភូកីឡាកម្ពុជា រួមមានកីឡាករ ទេព ឆរ៉ាត ម្ចាស់មេដាយមាសកីឡាបាល់បោះស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាការិនីឆ្នើមផ្នែកកីឡាគុនដាវ គឺកីឡាការិនី ហៃ ស្រីស្រស់ ។

គួរដឹងថា បេសកកម្មខាងលើ ប្រតិភូកីឡាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ថោង ខុន ឧទេសរដ្ឋមន្រ្តី ប្រធានគណកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ហើយមន្ដ្រីកីឡាជាន់ខ្ពស់កម្ពុជា ក៏មានវត្តមានក្នុងពិធីបើកនៅកន្លែងភ្ញៀវ VIP ផងដែរ ៕




















ខ្លឹមសារនៃជំនួបទ្វេភាគី និងពិភាក្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក


នារសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប​ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland)​ អនុរដ្ឋមន្ត្រីការបរទេសស្ដីទី អាមេរិក ។

នៅក្នុងជំនួបនេះ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន​ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលបានអញ្ជើញមកទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចពិភាក្សាទូទៅ​ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ និងបានអបអរសាទរចំពោះការជ្រើសតាំងសម្ដេចធិបតី ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ លោកជំទាវវ៉ិចតូរីយ៉ា នូលែន បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក​ ស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ដូចប្រទេសកម្ពុជាទាំងមូល ទទួលបានជោគជ័យ។
កិច្ចពិភាក្សាបានផ្តោតលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានគោរពជម្រាបជូន សម្ដេចធិបតី ថា​ សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដោយ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានស្នើពន្លឿននីតិវិធីនៃការទទួលយកពលរដ្ឋទាំងនោះ។ ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ថាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជានឹងពិនិត្យ កែសម្រួលនីតិវិធី ឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្ដេចធិបតី ក៏បាន ស្នើឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ជាពិសេសចំពោះពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍ និងដែលមានបញ្ហាសុខភាព។ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានបញ្ជាក់ថាបញ្ហាសុខភាព គឺជាអ្វីដែលសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់កន្លងមក និងបន្តយកចិត្តទុកដាក់ ជាពិសេសបន្ថែមទៀត តាមការស្នើរបស់ សម្ដេចធិបតី។
ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ លើវិស័យដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់៕