

ផ្អែកតាមលទ្ធផលក្រុមការងារបានសង្កេតឃើញថា យុវជនមានការចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់
លើសពីការរំពឹងទុក។ ចំណែកប្រជាជន ក៏មានការពេញចិត្ត អាណិត
ស្រលាញ់ ជឿទុកចិត្តមកលើ សម្ដេចតេជោ ហ៊ុន សែន និង
បន្ដការគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា បន្ដទៀត ព្រោះពួកគាត់យល់ថា
មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនៅជាមួយប្រជាជនគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ
ជាក់ស្ដែងដូចដែលក្រុមការងារយុវជនបានទៅដល់
ពិសេសបានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំកំពូលទាំង
៣ របស់គណបក្ស គឺ សម្ដេចតេជោ ហ៊ុន សែន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន។
ទន្ទឹមនឹងការសាកសួរសុខទុក្ខ ក្រុមការងារបានប្រើប្រាស់វិធីសាស្ដ្រនៃការឃោសនា
គឺផ្សព្វផ្សាយពីគោលនយោបាយកម្មវិធីនយោបាយរបស់គណបក្ស
សមិទ្ធផលរបស់គណបក្ស តាមរយៈការប្រើឧគ្ឃោសនសព្ទ
ការនិយាយដោយផ្ទាល់មាត់ជាមួយប្រជាជន។ ក្រៅពីនេះ នៅមានការចែកខិតប័ណ្ណរបស់គណបក្ស
និងការបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកបក្ស ក៏ដូចជាអ្នកគាំទ្រ៕
អត្ថបទៈ ក្រុមការងារយុវជន ខេត្តតាកែវ