នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុក ចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទមួយជូនសាធារណៈជនឱ្យបានយល់ច្បាស់អំពីលោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា ដោយដាក់ចំណងជើងថា អ្នកឃ្លាំមើលអំពើពុករលួយមានប្រវត្តិមិនស្អាតស្អំ ដែលមានខ្លឹមសារដូចខាងក្រោម៖
ធ្វើបុណ្យពិតជាបុណ្យជួយមែន! នៅសុខៗ ចៅចាក់ស្មុក មាននិស្ស័យបានជួបអង្គុយនិយាយលេងពីនេះពីនោះ ក្នុងហាងកាហ្វេមួយ ជាមួយអ្នកដែលមានឧបនិស្ស័យស្គាល់ និងដឹងរឿងរ៉ាវចម្លែកៗ ជាច្រើននៅក្នុងពិភពអង្គការ សមាគមនៅកម្ពុជា។ យើងដឹងហើយថា អង្គការមួយចំនួនបានបំពេញការងារយ៉ាងល្អតាមវិជ្ជាជីវៈរបស់ខ្លួន តែអង្គការខ្លះទៀតបានវាយប្រហារលើរដ្ឋាភិបាល និងស្ថាប័នមួយចំនួនថា ពុករលួយ ឬគ្មានតម្លាភាពជាដើម។ ប៉ុន្តែបើតាមប្រសាសន៍លោកកែម ឡី នៅ អំឡុងឆ្នាំ ២០១២ បានលើកឡើងថា តាមការស្រាវជ្រាវរបស់គាត់ អង្គការសង្គមស៊ីវិលនៅកម្ពុជាមួយចំនួនធំបានប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំងក្លាដែរ។
នៅថ្ងៃនេះ ចៅចាក់ស្មុក ចង់ណែនាំឱ្យស្គាល់ប្រធានអង្គការម្នាក់ គឺប្រធានអង្គការតម្លាភាពកម្ពុជា។ តើគាត់ជានរណាដែរ មានប្រវត្តិការងារយ៉ាងណា? តើអ្នកតាមដានអំពើពុករលួយមានជាប់ពាក់ព័ន្ធនឹងអំពើ ពុករលួយដែរឬទេ?
ប្រធានអង្គការតម្លាភាពអន្តរជាតិនៅកម្ពុជាមានឈ្មោះថា ព្រាប កុល។ មុននឹងបានធ្វើជាប្រធានអង្គការនេះ ព្រាប កុល គ្រាន់តែជាបុគ្គលិកផ្នែករដ្ឋបាលមួយរូបនៅអង្គការ Church World Service (CWS) ប្រចាំការនៅខេត្ត ស្វាយរៀង ដែលជាស្រុកកំណើតរបស់ខ្លួន។ ព្រាប កុល បានបម្រើការងារនេះចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ១៩៩៩ ប៉ុន្តែនៅឆ្នាំ ១៩៩៩ដដែល ព្រាប កុល ត្រូវបានប្រធានអង្គការ CWS រកឃើញថា បានប្រព្រឹត្តអំពើពុករលួយ ធំមួយដែលមានលក្ខណៈជាប្រព័ន្ធជាមួយគនរបស់ខ្លួនមានឈ្មោះ អ៊ុ រតនា (ប្រធាន), ព្រាប កុល (រដ្ឋបាល) ព្រំ បុប្ជា (គណនេយ្យករ បច្ចុប្បន្នជាប្រធានអង្គការជំនួយជនបទ (Rural Aids Organization) នៅខេត្ត ស្វាយរៀង និងជាអ្នកដែលតែងតែនាំកូនមកធ្វើបាតុកម្ម ជាមួយក្រុមអ្នកតវ៉ាបឹងកក់រហូតមក ដើម្បីទទួលបានលុយ ៦០ ដុល្លារ ក្នុង ១ ថ្ងៃសម្រាប់កូនម្នាក់), សារុន (ប្រធានផ្នែកដៃគូ)។ ពួកគេជាអ្នកមានឥទ្ធិពលក្នុងអង្គការ CWS បំផុត។
ក្រុម ព្រាប កុល ត្រូវបានចោទប្រកាន់ជាច្រើនករណីក្នុងនោះរួមមាន ទី១-លួចលុយ និងលួចអង្កររបស់កម្មវិធី ស្បៀងអាហារពិភពលោក (World Food Program) លក់ដើម្បីយកលុយដាក់ហោប៉ាវខ្លួនឯង ទី២-យកឪពុក បង្កើតរបស់ខ្លួនមកធ្វើការជាអ្នកបើកឡានដែលខុសគោលការណ៍របស់អង្គការ ទី៣-ចំណាយលុយទូរស័ព្ទរបស់ អង្គការខុសគោលការណ៍ ដោយ ព្រាប កុល តែងតែទូរស័ព្ទទៅនិយាយញ៉ែតាប៉ែជាមួយស្រីក្មេងៗរបស់ខ្លួន នៅរៀងរាល់យប់ នៅចន្លោះពីម៉ោង ១០ ទៅ ម៉ោង ១២ អាធ្រាត ដោយចំណាយលុយ ចន្លោះពី ២០០ ទៅ ៣០០ ដុល្លារ រៀងរាល់ខែ ដែលនេះគឺជាការខ្ជះខ្ជាយធនធានរបស់អង្គការដើម្បីសេចក្តីសុខផ្ទាល់ខ្លួន។ បន្ទាប់ពីរកឃើញនូវបញ្ហា នេះត្រូវប្រធាន CWS ឈ្មោះ Josephine បញ្ជាឲ្យចេញសងប្រាក់!
លើសពីនេះទៅទៀត ព្រាប កុល បានប្រើប្រាស់ឡានអង្គការដើរចូលបារ៍ និងខារ៉ាអូខេពេញខេត្ត និង ចំណាយលុយកិបកេងអង្គការទៅសង (រាល់ពេលផឹក តែងតែស៊ីញ៉េជានិច្ច…ជាពិសេសនៅបារ៍ទន្លេរវៃគោ…)។ ក្រោយមក ព្រាប កុល ត្រូវបានប្រធានអង្គការ CWS នៅរាជធានីភ្នំពេញបណ្តេញចេញពីការងារ។ ប៉ុន្តែ ព្រាប កុល ដែលពូកែសួនតួនេះ ហាក់មានសំណាងដោយបានចូលទៅធ្វើការនៅអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់ អាមេរិក ហៅកាត់ថា NDI ជាមួយ មុត ចន្ថា ប៉ុន្តែ ទាំងពីរនាក់នេះ មិនដែលត្រូវរ៉ូវគ្នាសោះ។ មុត ចន្ថា បច្ចុប្បន្ន ជាជំនួយការលោក កឹម សុខា ដែលជាប្រធានថ្មីបក្សព្រះច័ន្ទ។ ពេលបំពេញការងារនៅទីនោះ ព្រាប កុល ត្រូវបានប្រធាន NDI ដែលមានចរិតប្រុសស្រឡាញ់ប្រុស ពេញចិត្ត និងតែងតាមការពារជានិច្ច។ ទំនងដោយសារតែ ព្រាប កុល ជាប្រុសស្អាតក្នុងកែវភ្នែកគាត់ទេដឹង?
ក្រោយមក មុត ចន្ថា បានខ្ទាតចេញពីអង្គការ NDI ដោយមិនដឹងហេតុផល តែទំនងមកពីភាពមិនត្រូវរ៉ូវគ្នា ការចាក់រុកមិនគោរពចាស់ទុំរបស់ព្រាប កុល។ មិនយូរប៉ុន្មាន ព្រាប កុល ក៏ត្រូវចាកចេញពី NDI ដែរ ក្រោយពេលប្រធានរបស់ខ្លួន ដែលជាភេទទី៣ បានចាកចេញ។ ព្រាប កុល ត្រូវអត់ការងារមួយរយៈពេលយូរ។
ក្រោយមក ព្រាប កុល ទទួលបានការងារថ្មីនៅ World Bank (WB) ហើយបានធ្វើការមិនបាន ៦ ខែស្រួលបួលផង ក៏ត្រូវចាកចេញជាថ្មីដោយសារមានទំនាស់មិនចុះសម្រុង និងសមត្ថភាពមិនដល់។ សូមជម្រាបថា ព្រាប កុល រៀនសូត្របានតិច និងគ្មានសញ្ញាបត្រខ្ពស់ទេ។ ព្រាប កុល អត់ការងាររាប់ខែ ដោយខូចឈ្មោះព្រោះ អសមត្ថភាពផង ពុករលួយផង។ ព្រាប កុល ផ្លាស់ប្តូរដូរមុខរបរទៅសហការរកស៊ីផ្នែកព័ត៌មានវិទ្យា IT ជាមួយក្រុមហ៊ុន Angkor One.Com ក្នុងតួនាទីជា CEO ដោយផ្សាយពាណិជ្ជកម្មរាល់ព្រឹកជាមួយទូរទស្សន៍ CTN កាលនោះ។
ក្រោយមិនបានផល និងទំនាស់ជាមួយភាគហ៊ុនធំរបស់ Angkor One ព្រាប កុល បានចាប់ផ្តើមបែកគំនិតសរសេរ សៀវភៅ YES YOU CAN ដែលបកប្រែពីភាសាបរទេស ហើយដាក់ឈ្មោះខ្លួនឯង លួចកម្មសិទ្ធិបញ្ញារបស់គេ និង ដោយព្យាយាមអួតតាម Facebook ពីការងាររបស់ខ្លួននៅ World Bank ព្រោះមិនសូវមានអ្នកណាដឹង តែនិយាយតិចពី NDI និងអត់សោះពីប្រវតិ្តនៅអង្គការ CWS ដោយសារតែខ្លួនត្រូវបណ្តេញចេញយ៉ាងអាម៉ាស។ សំណាងបានមកដល់ជាថ្មី ព្រាប កុល បានបោះបង់កម្មវិធី YES YOU CAN មកធ្វើជាប្រធានអង្គការតម្លាភាព អន្តរជាតិនៅកម្ពុជា ដោយសារលោកប្រធាននៅបរទេស មិនបានដឹងពីអំពើពុករលួយ និងបក្សពួក ដែលព្រាប កុល បានអនុវត្តន៍ យ៉ាងជោគជ័យអស់រាប់ឆ្នាំ។
គិតៗទៅ ចង្អុលគេដៃមួយ ប៉ុន្តែ ភ្លេចគិតថាម្រាមដៃបីទៀតចង្អុលមកខ្លួនឯង។ អង្គការសង្គមស៊ីវិល និង មនុស្ស ដូច ព្រាប កុល នេះ ជាមនុស្សឱកាសនិយម និងពូកែអែបអបបំផុត។ ខ្លួនមិនចេះតែអួតថាខ្លួនចេះ ចម្លងគំនិតគេ យកមកធ្វើគំនិតខ្លួនឯង។ សរសេរសារលើហ្វេសប៊ុកពេលខ្លះ មានអារម្មណ៍ថា អន្ទិតនេះដូចជាមានភាពមិនប្រក្រតី។
ឥឡូវតាំងខ្លួនជាទេវតាមកនិយាយទេសនាអំពីអំពើ ពុករលួយ ខណៈខ្លួនឯងដិតដាមដោយប្រវត្តិ នៃភាព មិនស្ងាតស្អំ អំពើពុករលួយ និងភាពមិនប្រក្រតី សូម្បីបច្ចុប្បន្នដែលកំពុងដឹកនាំអង្គការតម្លាភាពកម្ពុជា រាល់ថ្ងៃ ក៏ព្រាប កុល បានព្យាយាមក្នុងការកម្ចាត់អ្នកចេះដឹង និងមិនទ្រខ្លួនចេញដែរ។ តើព្រាប កុល ហ៊ានស្បថ មុខព្រះអង្គដងកើ បញ្ជាក់ពីភាពស្អាតស្អំខ្លួនឯងបានទេ? លាងខ្លួនឯងមិនជ្រះផង មកប្រដៅគេ!
ពិតជាគួរ ឱ្យ អាណិតចៅហ្វាយបរទេសរបស់ខ្លួនដែលចាញ់បោក ព្រាប កុល ដាក់លុយជំនួយមក ព្រាប កុល កេះបង្ហូរ តាម ក្រោមតុ។ គិតទៅអ្នកដែលមានប្រវត្តិពោរពេញដោយភាពមិនស្អាតស្អំដូចនេះ បែរជាក្លាយទៅជាប្រធានអង្គការ ដែលមើលឃ្លាំមើលរឿងតម្លាភាពទៅវិញ! នៅវគ្គក្រោយ ចៅចាក់ស្មុក នឹងបង្ហាញជូននូវតួអង្គថ្មីទៀតនៃអង្គការ ដែលល្បីនៅកម្ពុជា!
ពិតជាគួរ ឱ្យ អាណិតចៅហ្វាយបរទេសរបស់ខ្លួនដែលចាញ់បោក ព្រាប កុល ដាក់លុយជំនួយមក ព្រាប កុល កេះបង្ហូរ តាម ក្រោមតុ។ គិតទៅអ្នកដែលមានប្រវត្តិពោរពេញដោយភាពមិនស្អាតស្អំដូចនេះ បែរជាក្លាយទៅជាប្រធានអង្គការ ដែលមើលឃ្លាំមើលរឿងតម្លាភាពទៅវិញ! នៅវគ្គក្រោយ ចៅចាក់ស្មុក នឹងបង្ហាញជូននូវតួអង្គថ្មីទៀតនៃអង្គការ ដែលល្បីនៅកម្ពុជា!