Friday, July 21, 2017
លោក អ៊ិត សំហេង ជួបសំណេះសំណាល សាកសួរសុខទុក្ខ បងប្អូនពលករខ្មែរ នៅសាមុទ្របាកាន ព្រះរាជាណាចក្រថៃ
នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងគណៈប្រតិភូកម្ពុជាបាន អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ បងប្អូនពលករខ្មែរកំពុងធ្វើការនៅក្រុមហ៊ុន GFPT Public Company នៅសាមុទ្របាកាន នៅព្រះរាជាណាចក្រថៃ បន្ទាប់ពីបានជួបជាមួយលោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសង្គមថៃ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការពង្រឹងការអនុវត្តលក្ខខណ្ឌការងារ និងការការពារពលករកម្ពុជា។
នាឱកាសនោះ លោកបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះលោកអគ្គរាជទូត មន្ត្រីស្ថានទូត តំណាងមន្ទីរការងារថៃ បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃទាំងអស់ ព្រមទាំងតំណាងក្រុមហ៊ុនផ្ដល់សេវាការងាររក្រៅប្រទេស ជាពិសេសលោកក៏បានអរគុណដល់ក្រុមហ៊ុន GFPT ដែលបានរៀបចំឱ្យមានកម្មវិធីនេះឡើង។ ឆ្លៀតក្នុងឱកាសនេះ លោកក៏សូមពាំនាំមកនូវសេចក្ដីនឹករលឹក និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែខ្វល់ខ្វាយដល់សុខទុក្ខរបស់បងប្អូនពលករ និងសូមជូនពរសព្វសាធុការពរជូនដល់បងប្អូនខ្មែររស់នៅថៃទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានធ្វើការលើកឡើងពីបញ្ហារសើប មួយចំនួនដែលទាក់ទងទៅនឹងបងប្អូនពលករខ្មែរយើងនៅថៃជាពិសេស បងប្អូនពលករ ខុសច្បាប់ ដោយអាជ្ញាធរថៃបានកែទំរង់ច្បារឹតប់បន្តឹងដល់និយោជក និង កម្មករខុសច្បាប់ ដែលនេះជាកង្វល់របស់ក្រុមគ្រួសាររបស់ពលករខ្មែរយើងលើសុវត្ថិភាព និងការបណ្តេញចេញរបស់ភាគីថៃ។ លោកបានស្នើរឱ្យក្មួយៗរក្សាភាពនឹងនរ និងបន្តខិតខំបំពេញការងាររបស់ខ្លួន ដោយសុវត្ថិភាពរបស់ក្មួយៗត្រូវបានធានាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រោមកិច្ចព្រមព្រៀងគ្នាលើដំណោះស្រាយសន្តិវិធី ដែលក្នុងនោះ ភាគីថៃបានឯកភាពក្នុងការពន្យាពេលក្នុងការអនុវត្តសេចក្តីប្រកាសរបស់ខ្លួនរយៈ ៦ខែ ដែលគិតចាប់ពីខែកក្កដានេះរហូតដល់ ខែមករា ឆ្នាំ២០១៨ ដើម្បីឱ្យបងប្អូនពលករ មានពេលវេលាគ្រប់គ្រាន់ទៅបំពេញសំណុំឯកសារពាក់ព័ន្ធនានាក្នុងការទទួលបានភាពស្របច្បាប់ក្នុងការបម្រើការងារ ហើយភាគីថៃក៏បានរៀបចំបើកមជ្ឈមណ្ឌល ១០កន្លែងនៅបាងកក និងច្រើនកន្លែងទៀតនៅតាមខេត្តនានា សម្រាប់ផ្តល់ឱកាសដល់បងប្អូនកម្មករកម្ពុជា មកធ្វើឯកសារស្របច្បាប់ផងដែរ។ ជាងនេះទៅទៀត កម្ពុជាបានបើកនូវយុទ្ធនាការទ្រង់ទ្រាយធំរយៈពេល ១០០ថ្ងៃ ក្នុងការផ្តល់លិខិតធ្វើដំណើរ និងប័ណ្ណOCWC ដល់បងប្អូនពលករចំនួន ១៦ម៉ឺននាក់ ហើយការធ្វើលិខិត ឆ្លងដែន នឹងត្រូវធ្វើរួចក្នុងរយៈ ពេលមួយថ្ងៃដែលមានតម្លៃ២៣៥០បាត ហើយក្នុងបេសកកម្មនេះ យើងបានបញ្ជូនក្រុមការងារ២០០នាក់ មកបំពេញកិច្ចការងារនេះផងដែរ។ ដូចនេះសូមបងប្អូន ដែលមិនទាន់មានឯកសារស្របច្បាប់សូមនាំគ្នា ទៅទទួលសេវានេះនៅស្ថានទូតកម្ពុជាប្រចាំក្រុងបាងកក និងតាមទីតាំងផ្តល់អត្តសញ្ញាណនានា ដែលបាននឹងកំពុងផ្តល់សេវា និងរៀបចំឯកសារស្របច្បាប់ជូនបងប្អូនពលករ ឱ្យបានទាន់ពេលវេលា និងឆាប់បានត្រឡប់ទៅបំពេញការងាររៀងៗខ្លួនវិញ ពោលគឺនៅពេលដែលបងប្អូនពលករយើងមកទទួលយកសេវានេះភ្លាម ក្រុមការងារយើងនឹងរៀបចំបែបបទជូនជាបន្តបន្ទាប់ភ្លាមដើម្បីអាចធ្វើកិច្ចការនេះចប់ក្នុងថ្ងៃតែមួយជូនបងប្អូនតែម្តង។
ស្របពេលជាមួយគ្នានេះដែរ សភាពការណ៍ក្នុងប្រទេសកម្ពុជាយើងកំពុងតែមានភាពល្អប្រសើរ ដោយមានសុខសន្តិភាព និងស្ថេរភាពពេញលេញដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ជាមធ្យម៧%ប្រចាំឆ្នាំ ក្នុងនោះអត្រាអ្នកមានការងារធ្វើមានរហូតដល់៩៩.៣% ហើយមន្ត្រីរាជការ ទទួលបានប្រាក់ខែយ៉ាងតិច ៨០ម៉ឺនរៀល បងប្អូនកម្មករទទួលបានប្រាក់ឈ្នួលអប្បរមា ១៥៣ដុល្លារ រួមនឹងអត្ថប្រយោជន៍ផ្សេងៗទទួលបានពី១៧០ ទៅ១៨១ ដុល្លារ ហើយកំពុងតែត្រូវបានតំឡើងជាបន្តបន្ទាប់ក្រោមយន្តការត្រីភាគីរបស់រាជរដ្ឋាភិបាល ជាងនេះទៅទៀតក៏ទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត រួមមានរបបសន្តិសុខសង្គម គ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍នៅពេលខាងមុខ។
លោកបន្តថា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយចំណាកស្រុកដោយសុវត្ថិភាពនិងស្របច្បាប់ ហើយបច្ចុប្បន្នមានបងប្អូនពលករខ្មែរនៅក្រៅប្រទេសជាង១លាននាក់ នៅប្រទេសថៃមាន១លាន៥ម៉ឺននាក់ ដែលទទួលបានប្រាក់ឈ្នួល ៣០០បាតក្នុងមួយថ្ងៃ និងនៅប្រទេសនានាទៀតដូចជា ជប៉ុន កូរ៉េ ម៉ាឡេ និងសឹង្ហបូរី ហើយកន្លងមកទទួលបានចំណូលមធ្យមប្រហែល ជិត២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ជាងនេះទៅទៀតពលករយើងទទួលបានការបណ្ដុះបណ្ដាលជំនាញ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងទៀត ហើយពេលត្រឡប់ទៅវិញ បងប្អូនពលករ គឺជាធនធានមនុស្ស ដែលមានជំនាញខ្ពស់ដើម្បីកសាងប្រទេសតាមរយះការងារនៅក្នុងស្រុកយើង។ ទាំងនេះ គឺកើតចេញពីទំនាក់ទំនងការទូតល្អរវាងកម្ពុជា-ថៃ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ និងបានជុំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានប្រយោជន៍សម្រាប់ការអភិវឌ្ឍ។
ទន្ទឹមនឹងនេះ លោកក៏បានបញ្ចាក់ថា ពលករយើងចាប់ផ្តើមពីប្រព័ន្ធ បណ្តុះបណ្តាលជំនាញដែលធ្វើការមានប្រាក់ចំណូល តែលក្ខខណ្ឌមិនមែនពលករ ហើយការជ្រើសរើស និងបញ្ជូនពលករ គឺធ្វើឡើងតាមប្រព័ន្ធ MOU ដែលមានភាពស្របច្បាប់ តម្លាភាព និងសុវត្ថិភាព ដែលរក្សាលក្ខខណ្ឌការងារល្អ ហើយហានិភ័យការងារនានាដែលកើតឡើងជាយថាហេតុ នឹងត្រូវបានដោះស្រាយតាមច្បាប់។
ជារួមការធ្វើចំណាកស្រុកជាបញ្ហាសាកលដែលប្រទេសជាច្រើនបាននឹងកំពុងផ្តល់លទ្ធភាពដល់ពលកររបស់ខ្លួនទៅធ្វើការនៅក្រៅប្រទេស ដើម្បីអាចទទួលបាននូវប្រាក់ចំណូលខ្ពស់ ក្នុងការទ្រទ្រង់ជីវភាព ព្រមទាំងការដកយកបទពិសោធន៍ និងជំនាញវិជ្ជាជីវៈ ដែលអាចឱ្យពួកគេរកការងារធ្វើ ឫបើកអាជីវកម្មផ្ទាល់ខ្លួនបានបន្ទាប់ពីការវិលត្រឡប់មកប្រទេសខ្លួនវិញ។ ដោយឡែកនៅតំបន់អាស៊ីមានប្រទេសចំនួន ៧ ក្នុងចំណោម ១០ ប្រទេសដែលបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស លើកលែងតែប្រទេសប្រុយណេ សឹង្ហបូរី និងម៉ាឡេស៊ី។
លោករដ្ឋមន្រ្តីក៏បានធ្វើការអំពាវនាវដល់ បងប្អូនពលករយើងឱ្យរស់នៅ ធ្វើការងារដោយគោរពច្បាប់របស់ប្រទេសថៃ រក្សាសាមគ្គីភាព ទំនាក់ទនងល្អជាមួយថៃ និងខឹតខំរៀនបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ពេលចប់កិច្ចសន្យាវិលទៅប្រទេសវិញក្មួយៗនឹងមានជំនាញ និងលទ្ធភាពប្រកបរបរខ្លួនឯង ឫស្វែងរកការងារធ្វើដែលប្រកបដោយភាពថ្លៃថ្នូរនិងប្រាក់កំរៃខ្ពស់៕

សហភាពអឺរ៉ុបគំរាមដាក់ទណ្ឌកម្មប្រឆាំងនឹង Poland ចំពេលមាន ការភ័យខ្លាចថាប្រជាធិបតេយ្យរបស់ខ្លួនស្ថិតក្រោមការគំរាមកំហែង
អស់រយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីលោក Trump បានកោតសរសើរប្រទេសនេះថា មានមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។ កាលពីថ្ងៃពុធសហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្មប្រទេស Poland ជុំវិញការស្នើសុំផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប្រទេសនេះ គ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងច្បាប់ថ្មីដែលផ្តោតលើប្រព័ន្ធតុលាការ។
បាតុកម្មនេះបានទាក់ទាញមនុស្សជាច្រើនកាលពីចុងសប្ដាហ៍មុន នៅរដ្ឋធានី Warsaw និងទីក្រុងសំខាន់ៗដទៃទៀត ដោយកាន់ទង់ជាតិ និងសំដែងការគាំទ្ររបស់ពួកគេចំពោះឯករាជ្យភាពប្រព័ន្ធតុលាការ។
ការប្រមូលផ្តុំគ្នារួមជាមួយការព្រមានរបស់សហភាពអឺរ៉ុប គឺជាការតវ៉ាចុងក្រោយនៃការត៉វាជាច្រើនប្រឆាំងនឹងអ្វីដែលក្រុមអ្នករិះគន់មើលឃើញថា ជាការបន្តចេតនារបស់គណបក្សយុត្តិធម៌ និងច្បាប់ដែលកំពុងកាន់អំណាច ដើម្បីបំរួញស្ថាប័នប្រជាធិបតេយ្យជាច្រើនរបស់ប្រទេសចាប់តាំងពីខ្លួនឡើងកាន់អំណាចនៅចុងឆ្នាំ ២០១៥។
ប៉ុន្តែ ទោះបីជាមានការព្រួយបារម្ភចំពោះគោលនយោបាយជាតិនិយម និងគោលនយោបាយមិនសេរីកាន់តែខ្លាំងឡើងៗ ចាប់តាំងពីការឡើងកាន់អំណាចក្តី ក៏ច្បាប់ថ្មីមួយដែលសភា Poland កំពុងតែពិភាក្សាដេញដោលគ្នានឹងធ្វើឱ្យមានការផ្លាស់ប្តូរសំខាន់ៗមួយចំនួនរបស់គណបក្ស។ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌មានភាពទូលំទូលាយគ្រប់គ្រាន់ ដែលអាចឱ្យសហភាពអឺរ៉ុបចេញការព្រមានម្តងហើយម្តងទៀតដល់ប្រទេស Poland ហើយឥឡូវនេះកំពុងគំរាមកំហែងដល់ផលវិបាកផ្លូវច្បាប់។
អនុប្រធានទី ១ នៃគណៈកម្មការអឺរ៉ុបលោក Frans Timmermans បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Brussels ថា «ពួកគេនឹងលុបចោលឯករាជ្យភាពប្រព័ន្ធតុលាការដែលនៅសល់ ហើយដាក់ប្រព័ន្ធតុលាការក្រោមការគ្រប់គ្រងនយោបាយរបស់រដ្ឋាភិបាល» ។
បាតុករប្រមូលផ្តុំគ្នានៅមុខវិមានប្រធានាធិបតី ក្នុងអំឡុងពេលធ្វើបាតុកម្មអហិង្សាប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅ Warsaw ប្រទេស Poland ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៧។
ច្បាប់ថ្មីដែលបានដាក់បង្ហាញកាលពីសប្តាហ៍មុននឹងផ្តល់ឱ្យគណបក្សនេះនូវអំណាចគ្រប់គ្រងលើស្ថាប័នយុត្តិធម៌របស់ប្រទេសយ៉ាងឆាប់រហ័ស។ ប្រសិនបើច្បាប់នេះត្រូវអនុម័ត គណបក្សយុត្តិធម៌ និងច្បាប់នឹងទាត់ចោលចៅក្រមកំពូលៗរបស់ប្រទេស Poland និងតែងតាំងសមាជិកថ្មីនៃតុលាការកំពូល។ ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យគណបក្សនេះគ្រប់គ្រងយ៉ាងមានប្រសិទ្ធិភាពលើស្ថាប័នមួយ ដែលជាអ្នកសម្រេចចុងក្រោយលើករណីព្រហ្មទណ្ឌទាំងអស់នៅក្នុងប្រទេស ក៏ដូចជាភាពស្របច្បាប់នៃការបោះឆ្នោត។
វាកើតមានឡើង ចំពេលច្បាប់មួយផ្សេងទៀតត្រូវបានអនុម័តកាលពីថ្ងៃសុក្រ ដែល ផ្តល់ឱ្យរដ្ឋាភិបាលនូវអំណាចកាន់តែធំ ដើម្បីតែងតាំងចៅក្រម។
ការផ្លាស់ប្តូរនេះបានជំរុញឱ្យមន្រ្តីសហភាពអឺរ៉ុបធ្វើការជ្រើសរើសយកមាត្រា ៧ មកប្រើឡើងវិញ ដែលមាត្រានេះមិនត្រូវបានគេប្រើពីមុនមក ដែលអាចឱ្យមានការដាក់ទណ្ឌកម្មដល់ប្រទេស Poland ក្រោមការចោទប្រកាន់ពីបទរំលោភសិទ្ធិជាមូលដ្ឋាន។
ប៉ុន្តែផ្លូវទៅកាន់ការដាក់ទណ្ឌកម្មណាមួយលើប្រទេស Poland អាចមានរយៈពេលយូរនិងមានភាពចម្រូងចម្រាស ហើយនឹងប្រឈមមុខនឹងការប្រឆាំងពីរដ្ឋាភិបាលដែលមានចិត្តមិនសេរីស្រដៀងគ្នា ដូចជា Hungary ជាដើម។
ការកែទម្រង់ប្រព័ន្ធយុត្តិធម៌គឺជាគំរូចុងក្រោយបំផុតអំពីរបៀបដែលរដ្ឋាភិបាល Poland កំពុងដើរឆ្ពោះទៅរកភាពមិនប្រក្រតី និងប្រឆាំងនឹងការរួបរួមគ្នានៃសហភាពអឺរ៉ុប។
ទោះបីជាមានសម្លេងតិចតួចនៅក្នុងសភា Poland ក៏ដោយ ក៏គណបក្សយុត្តិធម៌ និងច្បាប់បានជំរុញទៅមុខដោយជោគជ័យតាមរយៈគោលនយោបាយមួយចំនួនរបស់ខ្លួន និងបានពង្រឹងអំណាចរបស់ខ្លួន។ នៅឆ្នាំ ២០១៦ គណបក្សនេះបានអនុម័តកំណែទម្រង់ដែលអនុញ្ញាតឱ្យខ្លួនទទួលបានការគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងចលនាមួយ ដែលបានជំរុញការតវ៉ាជាសាធារណៈ និងការថ្កោលទោសពីមន្រ្តីសហភាពអឺរ៉ុប។
កាលពីឆ្នាំមុន សហភាពអឺរ៉ុបក៏បានផ្ញើការព្រមានជាផ្លូវការដល់ Poland អំពីកំណែទម្រង់ប្រព័ន្ធតុលាការដែលបានគ្រោងទុក ហើយប្លុកនេះក៏កំពុងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងប្រទេស Poland Hungary Czech Republic ចំពោះការបដិសេធមិនទទួលយកជនភៀសខ្លួនដែលជាផ្នែកមួយនៃផែនការតាំងទីលំនៅរបស់សហភាពអឺរ៉ុប។
ភាពតានតឹងយូរអង្វែងទាំងនេះរវាងសហភាពអឺរ៉ុប និង Poland បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលការប្រយុទ្ធប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌បានកើនឡើង។
ខណៈដែលសហភាពអឺរ៉ុបឆ្លើយតបដ៏មានសក្តានុពលនោះ ទន្ទឹមនឹងនេះដែរ ច្បាប់ប្រព័ន្ធតុលាការអាចត្រូវបានអនុម័តនៅចុងសប្តាហ៍នេះ៕

ប្រភព: The Huffington Post ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧
អ្នកធ្វើការនៅខាងក្នុងបាននិយាយថា ធនាគារ ADB ត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយធនាគារ AIIB នៅក្នុងតំបន់អាស៊ី
អតីតមន្ត្រីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB) ដែលនាំមុខដោយអាមេរិក និងជប៉ុនបាននិយាយថា ឥឡូវនេះធនាគារ ADB កំពុងតែបើកចំហដើម្បីសហការជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី Asian Infrastructure Investment Bank (AIIB) របស់ប្រទេសចិន ទោះបីជាសក្តានុពលសម្រាប់ការប្រកួតប្រជែងនៅតែរង់ចាំមើលនៅឡើយ។
លោក Jeff Procak អតីតអ្នកជំនាញផ្នែកកិច្ចសហប្រតិបត្តិការសម្រាប់នាយកដ្ឋានតំបន់អាស៊ីខាងកើតរបស់ធនាគារ ADB បានប្រាប់សារព័ត៌មាន Asia Times ថា «បន្ទាប់ពីការចាប់ផ្តើមដ៏លំបាក ដែលបណ្តាលមកពីមូលហេតុចម្បងដោយប្រទេសជប៉ុន និងសហរដ្ឋអាមេរិច មិនបានមើលឃើញនូវតម្រូវការឱ្យមានធនាគារសម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងតំបន់អាស៊ី គឺធនាគារ ADB ឥឡូវនេះកំពុងស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយធនាគារ AIIB។
ខណៈពេលនេះដែរ គាត់បានកត់សម្គាល់ថា «កិច្ចសហប្រតិបត្តិការ» រវាងធនាគារទាំងពីរនេះសម្រាប់ពេលបច្ចុប្បន្ននេះ គឺមានកម្រិតក្នុងការផ្តល់ហិរញ្ញវត្ថុដល់គម្រោងតូចៗរួមគ្នានៅក្នុងប្រទេសប៉ាគីស្ថាន និងបង់ក្លាដេស។
លោក Procak ទទួលបន្ទុកផ្តល់ជំនួយបច្ចេកទេសរបស់ធនាគារ ADB សម្រាប់ពាណិជ្ជកម្មនៅអាស៊ីកណ្តាល មុនពេលចូលនិវត្តន៍នៅក្នុងខែវិច្ឆិកា។ មុនពេលចូលរួមជាមួយធនាគារ ADB នៅក្នុងឆ្នាំ២០០៩ គាត់បានបម្រើការជាមន្រ្តីរបស់ធនាគារពិភពលោកប្រចាំប្រទេសរុស្ស៊ី។
អស់រយៈពេលដ៏យូរ លោក Procak បាននិយាយថា ធនាគារ AIIB អាចងើបមុខឡើងឋានៈជាគូប្រជែងដ៏ខ្លាំងថែមទៀតសម្រាប់ធនាគារ ADB បន្ទាប់ពីឆ្លងកាត់ដំណាក់កាលចាប់ផ្តើមរបស់ខ្លួន។
លោក Procak បាននិយាយថា «នៅពេលដែលធនាគារ AIIB មានបុគ្គលិកគ្រប់គ្រាន់ ហើយមាននីតិវិធីប្រតិបត្តិការសមស្របទៅលើចំណុចដែលវាអាចដំណើរការ និងផ្តល់មូលនិធិដល់គម្រោងឯករាជ្យរបស់ធនាគារអភិវឌ្ឍន៍ដទៃទៀតផ្ទាល់របស់ខ្លួននោះ ការប្រកួតប្រជែងកាន់តែច្រើនអាចធ្វើឱ្យមានភាពស្មុគស្មាញដល់ទំនាក់ទំនងនេះ» ដោយលើកឡើងថា អតីតបុគ្គលិកធនាគារ ADB មួយចំនួនកំពុងធ្វើការឱ្យធនាគារ AIIB រួចហើយ។
ផលប្រយោជន៍ទៅវិញទៅមក
និយាយពីទិដ្ឋភាពវិជ្ជមានវិញ លោក Procak បានកត់សម្គាល់ថា ធនាគារ ADB បានព្យាយាម ដើម្បីរក្សាធនាគារទាំងពីរឱ្យទទួលបានការធ្វើពាណិជ្ជកម្ម ដោយធ្វើការកែប្រែឡើងវិញនូវការប៉ាន់ប្រមាណអំពីតម្រូវការវិនិយោគទុនហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីរបស់ខ្លួនបន្តឆ្ពោះទៅមុខ។
នៅឆ្នាំ២០០៩ ធនាគារ ADB បានកំណត់ការចំណាយផ្នែកហេដ្ឋារចនាសម្ព័ន្ធបែបនេះប្រហែល ៨ ទ្រីលានដុល្លារ គិតត្រឹមឆ្នាំ២០២០។ ប៉ុន្តែបច្ចុប្បន្ននេះ ធនាគារ AIIB កំពុងតែស្ថិតនៅក្នុងស្ថានភាពនេះ ហើយធនាគារ ADB បានបង្កើនការប៉ាន់ប្រមាណលើការវិនិយោគក្នុងតំបន់របស់ខ្លួនទ្វេដងរហូតដល់ចំនួន ១៧ ទ្រីលានដុល្លារ នៅត្រឹមឆ្នាំ២០៣០។
ធនាគារ ADB បានយល់ព្រមផ្តល់ហិរញ្ញវត្ថុលើកដំបូងរបស់ខ្លួនជាមួយធនាគារ AIIB សម្រាប់គម្រោងធ្វើផ្លូវរបស់ប្រទេសប៉ាគីស្ថាន កាលពីខែមិថុនា ឆ្នាំ២០១៦។ ធនាគារទាំងពីរនេះ បានផ្តល់ប្រាក់កម្ចីធនាគារមួយៗចំនួន ១០០ លានដុល្លារសម្រាប់គម្រោងនេះ ដែលជាផ្នែកមួយនៃការដឹកជញ្ជូនឆ្លងកាត់ដែលមានប្រវែង ១៨០០ គីឡូម៉ែត្រ តភ្ជាប់កំពង់ផែការ៉ាជី Karachi ជាមួយនឹងទីក្រុងនៅភាគខាងជើង រួមទាំងទីក្រុង Lahore និងទីក្រុង Islamabad ផងដែរ។
លោក Takehiko Nakao ប្រធានធនាគារ ADB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះជារឿងប្រវត្តិសាស្រ្តសម្រាប់ធនាគារ ADB និងធនាគារ AIIB ខណៈដែលយើងរួមគ្នាបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធបន្ទាន់នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក»។
ធនាគារ ADB បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញវត្ថុរួមលើកទីពីរជាមួយធនាគារ AIIB កាលពីខែវិច្ឆិកា សម្រាប់គម្រោងឧស្ម័នធម្មជាតិនៅប្រទេសបង់ក្លាដែស។ ធនាគារ ADB បានចាប់ផ្តើមទុន ១៦៧ លានដុល្លារ ហើយធនាគារ AIIB បានផ្តល់ប្រាក់កម្ចី ៦០ លានដុល្លារបន្ថែមទៀតសម្រាប់គម្រោងនេះ ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការផលិត និងការផ្ទេរពីតំបន់ឧស្ម័ននៅភាគខាងជើងដាកា។
លោក Procak ព្រមានថា វាជាការប្រញ៉ាប់ពេកដើម្បីប្រាប់ថា តើធនាគារទាំងពីរនេះនឹងមានទំហំសហប្រតិបត្តិការគ្នាដល់កម្រិតណា។ ធនាគារ AIIB ទើបតែចាប់ផ្តើមកាលពីឆ្នាំទៅ ហើយកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនៅមានកម្រិតនៅឡើយ។
លោក Scott MacDonald ជាសេតវិទូ និងជាអ្នកជំនាញឯកទេសផ្នែកហានិភ័យនៅអាស៊ីក៏បាននិយាយថា ធនាគារទាំងពីរនេះ ត្រូវតែសហការគ្នាដើម្បីរក្សាបាននូវកំណើននៅក្នុងតំបន់ឱ្យបានរឹងមាំ។
គាត់បាននិយាយថា ខណៈដែលមានធនាគារអភិវឌ្ឍន៍ចម្រុះបែបដ៏ធំពីរនេះប្រតិបត្តិការនៅក្នុងអាស៊ី ជាការពិតហើយគឺមានភាពស្មុគស្មាញ ដោយសារតែតំបន់នេះនៅតែត្រូវការមូលនិធិដ៏ធំសម្បើមនៅឡើយ អញ្ចឹងធនាគារអភិវឌ្ឍន៍ទាំងពីរនេះប្រហែលជាមិនគ្រប់គ្រាន់ទេ។
ការរាលដាលនៃហានិភ័យ
លោក Procak ដែលជាអ្នកជំនាញផ្នែកផ្លូវដែក និងគម្រោងដឹកជញ្ជូនផ្សេងៗទៀតបាននិយាយបញ្ជាក់ថា ការផ្តល់ហិរញ្ញវត្ថុរួមគ្នានៅក្នុងធនាគារទាំងពីរនេះ គឺជាវិធីល្អដើម្បីជួយចែករំលែកហានិភ័យ ក៏ដូចជាការផ្តល់ឱ្យគេរាល់គ្នានៅផលប្រយោជន៍ផងដែរ។
លោក David Dollar អតីតមន្ត្រីធនាគារពិភពលោក និងជាបេសកជនទទួលបន្ទុករតនាគាររបស់អាមេរិកប្រចាំនៅទីក្រុងប៉េកាំង ក៏បានយល់ស្របស្ថានភាពនេះ។
លោក Dollar បាននិយាយថា «ការផ្តល់ហិរញ្ញវត្ថុរួមគ្នាគឺជាវិធីសមហេតុផលមួយនៅក្នុងស្ថានភាពហានិភ័យដែលរីករាលដាល»។
បន្ថែមទៅលើចំណុចហិរញ្ញវត្ថុរួម លោក Procak បាននិយាយថា កិច្ចសហប្រតិបត្តិការអាចបង្កើតចេញជាធនាគារអភិវឌ្ឍន៍ច្រើនយ៉ាង តាមរយៈការដាក់ទុកបញ្ចូលគ្នានៅក្នុងគម្រោងដ៏ធំរបស់ខ្លួន។
និយាយពីទិដ្ឋភាពអវិជ្ជមាននោះវិញ លោក Procak បាននិយាយថា ធនាគារអភិវឌ្ឍន៍ដូចជាធនាគារ ADB និងធនាគារ AIIB មិនល្អសម្រាប់បញ្ចុះបញ្ចូលប្រទេសទាំងនោះ ក្នុងការចំណាយថវិកា និងអនុវត្តកម្មវិធីជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលពួកគេបានសាងសង់។
កិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរនេះ គឺផ្តោតទៅលើតំបន់អាស៊ីខាងត្បូង។ ក៏ប៉ុន្តែលោក Procak និយាយថា អាស៊ីខាងត្បូង និងអាស៊ីកណ្តាលហាក់ដូចជាទទួលបានផលពីកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរនេះនៅថ្ងៃអនាគត់។
លោក Procak និយាយថា ប្រទេសជាច្រើនមិនខ្វល់ពីការខ្ចីលុយដើម្បីការពារបរិស្ថាន សុខុមាលភាពសាធារណៈ និងវិស័យអប់រំអ្វីឡើយ ដូច្នេះផ្នែកការដឹកជញ្ជូនគឺជាផ្នែកដែលបរាជ័យ ហើយត្រូវតែធ្វើ ទោះជាយ៉ាងណាក៏ដោយ ផែនការនយោបាយសាធារណៈគឺជាផ្នែកដែលត្រូវការវិនិយោគដ៏ខ្លាំបំផុត៕
ប្រភព : Asia Times ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧
សមុទ្រចិនខាងត្បូង ៧ ឆ្នាំក្រោយមក
នៅខែនេះ កាលពី៧ ឆ្នាំមុន នៅឯវេទិកាថ្នាក់តំបន់អាស៊ានក្នុងទីក្រុងហាណូយ អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រី Hillary Clinton បានធ្វើឱ្យសាធារណជន និងជនជាតិចិនមានការភ្ញាក់ផ្អើលសម្រាប់ការធ្វើអន្តរាគមន៍ចូលនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង (SCS)។ ទង្វើនេះបានធ្វើឱ្យជាប់ពាក់ព័ន្ធដល់ទីក្រុងវ៉ាស៊ីនតោន ក្នុងរបៀបមួយដែលទំនងជាមើលមិនឃើញថា វាកើតចេញពីទីក្រុងវ៉ាស៊ីនតោន និងក្នុងតំបន់ទេ នាពេលនោះ។
ខណៈដែលមានការលេចចេញនូវគោលបំណងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី Clinton បានចង្អុលបង្ហាញឱ្យឃើញថា សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង គឺជាផលប្រយោជន៍របស់អាមេរិក។ មានការរំលេចឱ្យឃើញថា ដោយសារតែការជ្រើសរើសនូវការចូលរួមជាសាធារណៈ គឺបានជំរុញឱ្យចិនគោរពច្បាប់ ឈប់សាងសង់ និងការធ្វើយោធូបនីយកម្មនៅលើកោះ ហើយគោរពតាមសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ដែលទីក្រុងវ៉ាស៊ីនតោនយល់ឃើញថា ខ្លួនកំពុងតែព្យាយាមបង្កើតសកម្មភាពនៅសមុទ្រចិនខាងត្បូងដោយគ្មានអំណាចពិតប្រាកដ។
ទីក្រុងប៉េកាំងមិនអើពើចំពោះការដាស់តឿនរបស់អាមេរិកឡើយ ហើយសំខាន់បានប្រាប់ទីក្រុងវ៉ាស៊ីនតោនឱ្យគិតពីអាជីវកម្មរបស់ខ្លួន។ តាមទស្សនៈរបស់ទីក្រុងប៉េកាំង គឺថាទីក្រុងវ៉ាស៊ីនតោនកំពុងតែធ្វើខ្លួនឱ្យជាប់ពាក់ព័ន្ធទៅនឹងបញ្ហាដែនអធិបតេយ្យ និងសន្តិសុខរបស់ចិន។
អស់រយៈពេល៦ ទសវត្សរ៍កន្លងមកហើយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ៥០ ម៉្លេះ នៅពេលដែលទីក្រុងប៉េកាំងបានកាន់កាប់កោះរបស់ជនជាតិចិនជាតិនិយមដែលបោះបង់ចោលនៅលើកោះ Paracel ភាគខាងកើត។
ក្រៅពីស្តារឡើងវិញនូវដែនអធិបតេយ្យដែលបាត់បង់ ការការពារជាតិរបស់ប្រទេសចិនក៏បានជាប់ទាក់ទងដោយផ្ទាល់ផងដែរទៅនឹងការគ្រប់គ្រងសណ្ឋានដីមួយចំនួននៅសមុទ្រចិនខាងត្បូង។ មូលដ្ឋានមួយចំនួននៅលើកោះ Paracel និងកោះ Spratly ផ្តល់នូវជម្រៅយុទ្ធសាស្រ្តសម្រាប់ផែនការការពារសត្រូវដែលចង់វាយបប្រហារប្រទេសចិន តាមរយៈសមុទ្រចិនខាងត្បូង។
ប្រទេសចិនក៏រំពឹងយ៉ាងខ្លាំងផងដែរលើផ្លូវពាណិជ្ជកម្មតាមដែនទឹក ដែលឆ្លងកាត់ទៅភាគខាងលិចនៃកោះ Spratly។
ដូច្នេះរយៈពេល ៧ ឆ្នាំក្រោយមក តើឥឡូវនេះពួកយើងនៅកន្លែងណា? តើគោលនយោបាយរបស់អាមេរិកមានបំណងចង់សម្រុះសម្រួលចំពោះឥរិយាបថរបស់ចិនដែលបានប្រព្រឹត្តនៅសមុទ្រចិនខាងត្បូងដែរឬទេ? ហើយតើអ្វីដែលជាមធ្យោបាយសម្រាប់ដោះស្រាយនាពេលខាងមុខទៀត?
ទី១ អាមេរិកបានដើរតួដោយប្រយោល ប៉ុន្តែតួនាទីសំខាន់គឺគាំទ្រការសម្រេចចិត្តរបស់ទីក្រុងម៉ានីលដែលដាក់ពាក្យបណ្តឹងទៅកាន់តុលាការអន្តរជាតិចំពោះការទាមទារ និងសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង។
ទី២ គ្មានផលប្រយោជន៍អ្វីដែលអាមេរិកត្រូវសម្របសម្រួលនោះទេ។ ការដឹកជញ្ជូននៅតែបន្ត ដោយគ្មានការរំខាន ខណៈដែលអាមេរិកមិនអើពើនោះ។ តម្រូវការរបស់ខ្លួនដែលត្រូវអនុវត្តន៏ជាមុនលើកិច្ចប្រតិបត្តិការយោធានៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ចិន។ កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់អាមេរិកនៅតែបន្តធ្វើដំណើរ និងប្រតិបត្តិការនៅលើទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។
ទី៣ សន្ធិសញ្ញាការពារជាតិដែលមានទៅវិញទៅមករបស់អាមេរិក (MDT) ជាមួយនឹងទីក្រុងម៉ានីលនៅតែមានសុពលភាពដដែល ហើយចិនមិនបានព្យាយាមធ្វើតេស្តវា ដោយការបង្ហូរឈាមជាមួយនឹងជនជាតិហ្វីលីពីនឡើយ៕
ប្រភព: East Asia Forum ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧
អភិបាលខេត្តរតនគិរី ណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្រោយពីមានការបិទទំបន់វារីអគ្គិសនី
រតនគិរី៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំប្រធាន អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនចុះពិនិត្យស្ថានភាពទឹកទន្លេសេសាន្ត នៅស្រុកវើនសៃ ក្រោយពីមានការបិទទំបន់វារីអគ្គិសនីសេសាន្តក្រោមពីរ នៅខេត្តស្ទឹងត្រែង និងពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ។
អភិបាលខេត្តរតនគិរី បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរស្រុកវើនសៃ ក៏ដូចជាស្រុកនៅជាប់តាមដងទន្លេសេសាន្ត និងទន្លេស្រែពក ត្រូវអប់រំណែនាំប្រជាពលរដ្ឋ ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលទប់ទំនប់វារីអគ្គិសនីសេសាន្តក្រោមពីរនេះបិទទ្វារទឹក។ ជាមួយគ្នានេះ កម្លាំងជំនាញទាំងអស់ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ជួយប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ក្នុងករណីទឹកជន់ឡើងដោយកំហុកណាមួយ ហើយត្រូវសហការជាមួយស្រុកជាប់ព្រំប្រទល់ ជូនដំណឹងអំពីការប្រែប្រួលស្ថានភាពទឹក ឱ្យប្រជាពលរដ្ឋបានជ្រាប និង មានការប្រុងប្រយ័ត្នខ្ពស់។
បន្ទាប់ពីចុះពិនិត្យស្ថានភាពទឹកទន្លេសេសាន្តរួចមក លោក ថង សាវុន បានបន្តចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាពលរដ្ឋនៅក្នុងស្រុកវើនសៃផងដែរ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឱ្យដឹងថា ការងារបង្ករបង្កើនផលស្រូវស្រែរដូវវស្សារបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកវើនសៃ ក៏ដូចជានៅទូទាំងខេត្តរតនគិរី គិតត្រឹមសប្តាហ៍ទី៣ ខែកក្កដានេះ អនុវត្តបាន ៦៤,៨៩% ស្មើ ១៧,០៦៦ហិកតា នៃផែនការសរុប ២៦,៣០០ហិកតា ក្នុងនោះស្រូវចំការដាំបុកសម្រេចបាន ១០,២១៥ហិកតា ស្មើ ៩២% ស្រូវស្រែអនុវត្តបាន ៦,៨៥១ហិកតា ស្មើ ៤៥% នៃផែនការ។
ដោយឡែកនៅរដូវវស្សានេះ អាកាសធាតុអំណោយផលល្អ ដល់ការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករ ភ្លៀងធ្លាក់គ្រប់គ្រាន់គ្របដណ្តប់គ្រប់តំបន់ជាមួយគ្នានេះ ប្រព័ន្ធធារាសាស្ត្រមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ស្រោចស្រពផ្ទៃដីរបស់ប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ លោក ថង សាវុន បានណែនាំ ឱ្យមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីការប្រែប្រួលអាកាសធាតុ ស្ថានភាពទឹកទន្លេ និងទឹកភ្លៀងដល់ប្រជាពលរដ្ឋបានដឹង និង ត្រៀមលក្ខណៈគ្រប់គ្រាន់ ហើយត្រូវជំរុញការងារប្រពលវប្បកម្មដំណាំស្រូវតាមបែបទំនើបកម្ម ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានទិន្នផលខ្ពស់ និងបន្តផ្តល់បច្ចេកទេសកសិកម្មថ្មីៗ ដល់ប្រជាពលរដ្ឋជាប់ជានិច្ច ខិតខំកសាង និង ស្តារនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រស្រោចស្រព និងដឹកជញ្ជូនគ្រប់ប្រភេទ ដែលបម្រើ ឱ្យការងារកសិកម្ម និង ឧស្សាហកម្មរបស់ប្រជាពលរដ្ឋ៕
ក្រុមហ៊ុនវិនិយោគដឹកជញ្ជូន ហឺណាន របស់ចិន ប្រគល់សម្ភារបរិក្ខារគ្រឿងចក្រ ដល់ក្រសួងក្រសួងសាធារណការ
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារបរិក្ខារគ្រឿងចក្រ ពីក្រុមហ៊ុនវិនិយោគដឹកជញ្ជូន ហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីនេះបានប្រព្រឹត្តទៅនៅមូលដ្ឋានស្ថាបនាផ្លូវថ្នល់ (អូរដឹម) ស្ថិតនៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក Li An អគ្គទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មអមស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការ បុគ្គលិករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បាននឹងកំពុងពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេស វិស័យដឹកជញ្ជូន ដែលមានវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ភាគីនៃប្រទេសទាំងពីរ កំពុងអនុវត្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយភ្ជាប់ជាមួយនយោបាយយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ វិថីមួយរបស់ចិន។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការបញ្ចប់ការសិក្សាផែនការមេ អភិវឌ្ឍផ្លូវល្បឿនលឿន និងចងក្រងផែនការបណ្តាញផ្លូវថ្នល់របស់កម្ពុជា។ តាមរយៈ ក្រុមហ៊ុនវិនិយោគដឹកជញ្ជូនហឺណាន បានជួយផ្ដល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន២០រូប លើការគ្រប់គ្រង សាងសង់ផ្លូវល្បឿនលឿន និងជាពិសេស បានផ្ដល់សម្ភារៈបរិក្ខា គ្រឿងចក្រថែទាំផ្លូវថ្នល់ នាពេលនេះ ដែលមានតម្លៃសរុបប្រមាណមាណ ១លានដុល្លារ អាមេរិក។
ទន្ទឹមនឹងការទទួលបាននូវសម្ភារៈបរិក្ខាគ្រឿងចក្រដ៏មានសារៈសំខាន់នេះ លោកទេសរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់អង្គភាព ក្រោមឪវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ទាំងអស់ត្រូវយកចិត្តទុកដាក់លើកការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់សម្ភារៈបរិក្ខា និងគ្រឿងចក្រ ទាំងអស់នេះឱ្យបានត្រឹមត្រូវចំទិសដៅ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលដែលយើងសម្រេចបាន នាពេលកន្លងមក រួមទាំងថ្ងៃនេះផងដែរនោះ គឺជាសមិទ្ធផល ដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសកម្ពុជា-ចិន ដូច្នេះ យើងត្រូវរួមគ្នាបន្តនូវវប្បធម៌ កិច្ចសហប្រតិបត្តិការនេះ ឲ្យបានល្អរហូតតទៅ។

ជាចុងក្រោយនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរយ៉ាងស្មោះអស់ចិត្ត ជូនចំពោះក្រុមហ៊ុនវិនិយោគដឹកជញ្ជូនហឺណាន ជាពិសេសប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាមិត្តជិតស្និទ្ធិ និងមានទំនាក់ទំនងចំណងមិត្តភាពជាប្រវត្តិសាស្រ្តដ៏យូរលង់ ដែលបានផ្តល់សម្ភារៈរិក្ខាគ្រឿងចក្រយ៉ាងច្រើនមកក្រសួងសាធារណការ និងដឹកជញ្ជូន៕
ស្នងការនគរបាលខេត្តកំពង់ធំ ប្រជុំដាក់ផែនការត្រៀមការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងពិធីបួងសួងនៅប្រាសាទសំបូរព្រៃគុក
កំពង់ធំ៖ លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំជាមួយលោកស្នងការរងគ្រប់ផែន លោកអធិការ-អធិការរងទាំង៨ ក្រុង-ស្រុក ដើម្បីដាក់ផែនការដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងពិធីបួងសួងសុំសេចក្ដីសុខសប្បាយ នៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខ។
ផែនការការងារអាទិភាព ដែលលោកស្នងការបានដាក់ចេញក្នុងកិច្ចប្រជុំខាងលើ រួមមាន៖
១- ផ្សព្វផ្សាយសេចក្ដីណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្ដីពីវិន័យរបស់កងកម្លាំងនគរបាលជាតិ។
២- ផែនការការពារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងគណៈប្រតិភូជាន់ខ្ពស់ ដែលនឹងអញ្ជើញមកធ្វើការបួងសួងសុំសេចក្ដីសុខសប្បាយ នៅតំបន់ប្រាសាទសំបូរព្រៃគុក។
៣- ពង្រឹងវិន័យកងកម្លាំងទូទាំងខេត្ត ដើម្បីប្រសិទ្ធភាពការងារ។
៤- ត្រូវផ្លាស់ប្តូរឥរិយាបទពីអ្នកគ្រប់គ្រង ឱ្យទៅជាអ្នកបម្រើសេវាកម្មល្អជូនប្រជាពលរដ្ឋ ព្រមទាំងអនុវត្តកិច្ចប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបប្រទះគ្រោះថ្នាក់ផ្សេងៗ ផ្ដល់សេវាប្រកបដោយភាពទន់ភ្លន់ រួសរាយរាក់ទាក់ សុភាពរាបសារ និងខិតខំធ្វើអំពើល្អ ធ្វើជាគំរូល្អដើម្បីឱ្យប្រជាពលរដ្ឋជឿទុកចិត្ត។

កាលពីពេលកន្លងទៅ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រកាសឱ្យដឹងថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ អាជ្ញាធរខេត្តនឹងរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងអបអរសាទរប្រាសាទសំបូរព្រៃគុក ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ការសម្រេចបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ប្រទេស ជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជា។
សូមជម្រាបថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីខ្មែរសម័យចេនឡាមានឈ្មោះថា «ឥសានបុរៈ» ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលម្អលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឱ្យដឹងថា នៅទីនោះមានប្រាសាទប្រមាណជាង ១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ៕
នាយកសាលាអាវុធហត្ថកំបូល បើកវគ្គបំប៉នជំនាញការអភិវឌ្ឍន៍ និងភាពជាអ្នកដឹកនាំដល់កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ លោក អឿ សាវ៉ន នាយកសាលាកំបូល បានថ្លែងដាស់តឿនដល់សិក្ខាកាមជានាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺថា មុនសម្រេចឬការវិនិច្ឆ័យអ្វីមួយគួរតែពន្យាពេលបន្តិច កាន់តែល្អហើយកុំឱ្យតម្លៃមនុស្ស ទៅតាមការប្រៀបធៀបរបស់អ្នកដទៃឱ្យសោះ គឺត្រូវវាងតម្លៃអ្វី ទៅតាមការពិត និងចំណេះដឹងពិតប្រាកដរបស់ខ្លួន។
លោក អឿ សាវ៉ន លើកឡើងបែបនេះ ខណៈដែលលោកបានអញ្ជើញធ្វើបើកវគ្គបំប៉នជំនាញការអភិវឌ្ឍន៍ និងភាពជាអ្នកដឹកនាំ ដល់កងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីសំណាក់លោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសិក្ខាកាមជានាយទាហាន នាយទាហានរងប្រមាណ១០០នាក់ នៅក្នុងបញ្ជការដា្ឋនកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
លោក អឿ សាវ៉ន បានបន្តថា ថ្ងៃនេះយើងបានជួបគ្នាយើងបានទទួលចំណេះពីគ្នាទៅវិញទៅមកហើយជឿជាក់ថាកងរាជអាវុធហត្ថ និងមានអ្វីប្លែកបន្តិចម្នាក់ៗ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងឋានៈលោកគ្រូយោធាចារ្យ ដែលបានមកធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍គំនិត និងភាពជាថ្នាក់ដឹកនាំនៅថ្ងៃនេះ ជូនដល់នាយទាហាន និងនាយទាហានរងទាំងអស់គ្នាក្នុឱកាសនេះ។
លោក បានបញ្ជាក់ថា នៅក្នុងមេរៀនភាពជាអ្នកដឹកនាំ យើងជាមន្ត្រីអនុវត្តច្បាប់មុន និងសម្រេចវិនិច្ឆ័យកិច្ចការសំខាន់ គួរណាស់តែយើងពន្យាពេលបន្តិច ដូចគ្នាទៅនិងបើយើងអ្នកណាមួយ យើងគ្រាន់ពន្យាពេលឱ្យយូរបន្តិចកំហឹងយើង និងស្ងប់ទៅវិញ ហើយអាចបាត់ខឹងទៅវិញតែម្តង ហើយមនុស្សមិនត្រូវវាយ
តម្លៃមនុស្សទៅតាមការប្រៀបធៀបរបស់អ្នកដទៃម្នាក់បានទេ។
តម្លៃមនុស្សទៅតាមការប្រៀបធៀបរបស់អ្នកដទៃម្នាក់បានទេ។
ជាការពិតណាស់មនុស្សម្នាក់ៗកើតមកសុទ្ធតែមានជំនាញពីកំណើតរៀងៗខ្លួនបើទោះអ្នកនោះមិនអក្សរ មិនចេះលេខ មិនចេះការងារផ្សេងតែគេចេះ ងូតទឹក ដុសធ្មេញ និងឆ្លុះកញ្ចក់ផងដែរ។ មនុស្សរាល់ថ្ងៃបានផ្តល់ចំណីដល់ផ្លូវកាយជាប្រចាំតែបើមនុស្សយើងមិនបានផ្តល់ ឱ្យចំណីផ្លូវចិត្តយើងទេនោះយើង នឹងខ្វះការពិចារណាខុសត្រូវបែងចែកល្អ និងអាក្រក់ឱ្យត្រឹមត្រូវឡើយ។
លោក ជូ សារុន បានថ្លែងប្រាប់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថជាសិក្ខាកាមថា មេរៀនការអភិវឌ្ឍន៍គំនិត និងភាពជាថ្នាក់ដឹកនាំ មានសារៈសំខាន់ណាស់ក្នុងការពង្រឹងគោលជំហរ សតិអារម្មណ៍ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថគ្រប់រូប ជាពិសេសបង្កើនការយល់ដឹងទាំងគំនិត ប្រាជ្ញាស្មារតី ដើម្បីអភិវឌ្ឍន៍សមត្ថភាពការងារ ក្នុងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព។
លោក បានបន្តថា យើងមានពេលត្រឹមតែ១ថ្ងៃ អំពីការអភិវឌ្ឍន៍គំនិត និងភាពជាថ្នាក់ដឹកនាំ ក្នុងវគ្គបំប៉នជំនាញនេះ គឺមានរយៈពេលខ្លីណាស់ដូច្នេះសិក្ខាកាម និងនាយទាហាន នាយទាហានរង នៃកងរាជ អាវុធហត្ថខេត្តទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់ សិក្សារៀនសូត្រ និងកត់ត្រាគ្រប់ខ្លឹមសារមេរៀន និងហ៊ានសួរលោកគ្រូយោធាចារ្យដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនបានមួយកម្រិតថែមទៀត៕

លោក កែម រិទ្ធិសិទ្ធ ប្រតិកម្មនឹងព្រះសង្ឃ ប៊ុត ប៊ុនតិញ ចំពោះការបំភ្លៃរឿងជំពាក់ថ្លៃបបរបុណ្យសព ខួបមួយឆ្នាំរបស់បណ្ឌិត កែម ឡី
បន្ទាប់ពីព្រះសង្ឃ ប៊ុត ប៊ុនតិញ បានប្រកាសនៅក្នុងវិទ្យុអាស៊ីសេរីផ្សាយយប់មិញថា រឿងជំពាក់លុយថ្លៃបបរពេលធ្វើបុណ្យសពគម្រប់ខួបមួយឆ្នាំរបស់លោកបណ្ឌិត កែម ឡី នៅខេត្តតាកែវ ព្រះតេជគុណមិនទាន់ជឿលើការចំណាយផ្សេងៗ និងជំពាក់ថ្លៃបបរប្រមាណ៧៨០០ដុល្លារ, ព្រះតេជគុណ បានលើកឡើងថា រឿងជំពាក់ប្រាក់គេនេះមិនមែនជារឿងទីមួយទេ ព្រោះកាលពីពេលធ្វើបុណ្យ១០០ថ្ងៃ ក៏ជំពាក់គេដែរ ហើយព្រះតេជគុណបានលើកឡើង អំពីតុល្យភាពនៃការចូលបច្ច័យបុណ្យ និងទូទាត់ថ្លៃបបរ និងចំណាយផ្សេងៗ ប៉ុន្តែសង្ឃដីការបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានលោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសលោកបណ្ឌិត កែម ឡី ដែលជាអ្នករៀបចំពិធីបុណ្យដោយផ្ទាល់ ទាត់ចោលនិងបានថ្លែងថា អ្នកដែលមិនបានចូលរួមចាត់ចែង មិនដឹងកុំចេះតែថា។
ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី២០ ខែកក្កដា យ៉ាងដូច្នេះថា «អាត្មាវិភាគរឿងបបរនៅភ្នំពេញ អស់រាប់រយខ្ទះ ព្រោះបុណ្យ៣ថ្ងៃ ហេតុអីបានអស់តែ១៨,០០០ដុល្លារ ដល់ពេលទៅខេត្តតាកែវ បុណ្យមួយល្ងាច និងមួយព្រឹកអស់១៨,០០០ដុល្លារដែរ ចំនួនមនុស្សតិច ចឹងបានអាត្មាថារបៀបបូកលេខបុណ្យហ្នឹងគេបូកយ៉ាងមិចដែរ បានជាវាបានខាតសម្បើមម្ល៉េះ។ ដោយឡែកបុណ្យមួយឆ្នាំអាត្មាធ្វើការស្មានត្រួសៗ ព្រោះអាត្មាបញ្ជូនព្រះសង្ឃទៅ៥-៦អង្គដែរ ដើម្បីឱ្យទៅតាមដានមើលទិដ្ឋភាព និងចំនួនមនុស្ស ការវិភាគទូទៅមិនតិចជាង៦,០០០នាក់ទេ ហើយបើ៦,០០០នាក់ ទៅចូលរួមបុណ្យលោកឧត្តមបណ្ឌិត កែម ឡី ក្នុងម្នាក់ស្មានជាមធ្យមមិនតិចជាង៣ដុល្លារទេ បើ៣ដុល្លារគុណ៦,០០០ វាស្មើនឹង១៨,០០០ដុល្លារ ហើយបើម្នាក់៥ដុល្លារគុណ៦,០០០នាក់ វាស្មើនឹង៣០,០០០ដុល្លារ ហើយ៣០,០០០ដុល្លារ បបរ៩៥ខ្ទះ យើងយកមកទូទាត់វាអត់ខាតទេគឺសល់ទៀតប្រាក់ហ្នឹង។ ហើយបើយើងគិតថារោង វាមិនលើសពីមួយកង់២០ម៉ឺននោះទេ ហើយជួលប៉ុន្មានរយកង់ ក្នុងមួយថ្ងៃមួយល្ងាច ឬបើរោងផងអីផង អាចថា៥០ដុល្លារ ហើយ៥០ដុល្លារប៉ុន្មានរយកង់ បានថាទៅជំពាក់លុយគេ»។
ជុំវិញបញ្ហានេះលោក កែម រិទ្ធីសិទ្ធ ប្អូនប្រុសបង្កើតលោកបណ្ឌិត កែម ឡី បានថ្លែងប្រតិកម្មតបទៅវិញយ៉ាងដូច្នេះថា «រឿងជំពាក់ថ្លៃបបរ អ្នកផ្សេងមិនដឹងកុំចេះតែថា ខ្ញុំជាអ្នករៀបចំផ្ទាល់ដឹងពីការចំណាយផ្សេងៗដូចជា៖ បបរចំណាយរហូតដល់១១៤ខ្ទះ មិនមែន៩៥ខ្ទះ ដូចការលើកឡើងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញទេ ចំណែកបាយចំណាយអស់៦តុទៀត។ ព្រះសង្ឃនិមន្តតែជាង៥០អង្គ ប៉ុន្តែពេលនិមន្តមកជាង១០០អង្គ នេះជាចំណុចមួយចំនួនប៉ុណ្ណោះមានការចំណាយផ្សេងៗជាច្រើនទៀតផងដែរ។ ចំណែកការចូលបច្ច័យរបស់បងប្អូនប្រជាពលរដ្ឋវិញមាន ខ្លះចូល៣០០០រៀល, ៤០០០រៀល និងខ្លះ៥០០០រៀល មិនមែន៣ដុល្លារដូចការលើកឡើងរបស់ព្រះតេជគុណនោះទេ យើងមានបញ្ជីកត់ឈ្មោះអ្នកចូលរួមបុណ្យ»។
លោក កែម រិទ្ធីសិទ្ធ បានបន្តលើកឡើងថា ព្រះសង្ឃ ប៊ុត ប៊ុនតិញ មិនបាននិមន្តមកចូលរួមបុណ្យខួបគម្រប់មួយឆ្នាំទេ ដូច្នេះមិនបានដឹងច្បាស់អំពីការរៀបចំ និងការចំណាយទេ អញ្ចឹងកុំចេះតែថា។ ចំណែកថវិកាមួយម៉ឺនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានសន្តានចិត្តចូលបុណ្យ, លោកបានចាត់ចែងសងគេហើយ។ លោក កែម រិទ្ធីសិទ្ធ បានអះអាងថា ការទទួលទានបច្ច័យយើងមិនប្រកាន់បក្សខាងណានោះទេ ប្រសិនបើយើងប្រកាន់បក្សនោះ យើងមិនមែនជាអ្នកធ្វើបុណ្យទេ។
គួរបញ្ជាក់ថា តាំងពីលោក កែម ឡី ទទួលមរណភាព គេតែងបានឃើញមេដឹកនាំគណបក្សប្រឆាំងទៅចូលរួមធ្វើសកម្មភាពក្នុងពិធីបុណ្យ និងកាងយកផលចំណេញលើសពថែមទៀតផង។ តែពេលក្រុមគ្រួសារសពរបស់លោក កែម ឡី ជួបទុក្ខលំបាកគេមិនឃើញថ្នាក់ដឹកនាំបក្សប្រឆាំង ចេញមុខជួយដោះស្រាយនោះឡើយ។ លោក កែម រិទ្ធិសិទ្ធ បានគោរពថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានចូលបច្ច័យសម្រាប់ការចំណាយផ្សេងៗ។ លោក កែម រិទ្ធិសិទ្ធ បានចាត់ទុកលោក ហ៊ុន សែន ជាមេដឹកនាំមានទឹកចិត្តសណ្តោសប្រណី ទោះបីមិនបានចេញមុខដោយចំហរ តែតែងតាមដានរាល់ទុក្ខលំបាករបស់ក្រុមគ្រួសារលោក ហើយបានចូលបច្ច័យដើម្បីដោះស្រាយទុក្ខលំបាកភ្លាមៗ៕
ខេត្តបាត់ដំបង រៀបចំពិធីបង្សុកូលរាប់បាត្រឧទ្ទិសកុសល និងរៀបចំអដ្ឋិធាតុវីរយុទ្ធជនពលីចំនួន ១,៧០៦អដ្ឋិធាតុ ដាក់នៅក្នុងវិមានរំលឹកគុណ វីរជនយុទ្ធជនពលី
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបង្សុកូល និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន៣៨អង្គឧទ្ទិសកុសល និងរៀបចំអដ្ឋិធាតុវីរយុទ្ធជនពលីចំនួន ១,៧០៦អដ្ឋិធាតុ ដាក់នៅក្នុងវិមានរំលឹកគុណវីរជនយុទ្ធជនពលីខេត្តបាត់ដំបង “វិមានសព” ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការ បញ្ជាការរង យោធភូមិភាគទី៥ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្នងការដ្ឋាននគរបាលខេត្ត លោក លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាល អភិបាលរងក្រុង មន្ទីរ អង្គភាព មន្ត្រីរាជការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ នៅក្នុងបរិវេណវិមានរំលឹកគុណវីរជនយុទ្ធជនពលីខេត្តបាត់ដំបង “វិមានសព” ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕
គិលានុបដ្ឋាក ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីអោយការផ្តល់សេវាថែទាំអ្នកជំងឺ កាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយសមធម៌
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង ចំនួន១៩នាក់ ត្រូវបានប្រកាសទទួលស្គាល់កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងលោក អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ។
លោក ម៉ម ម៉ាល័យ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង អណត្តិទី១បានអោយដឹងថា កិច្ចការសកម្មភាពដែលក្រុមការងារបានធ្វើកន្លងមកនេះ គឺបានផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រង លើការងារប្រកបដោយវិជ្ជាជីវៈឯកជនក្នុងវិស័យ វេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត និង ជំនួយវេជ្ជសាស្រ្ត។ ច្បាប់ស្តីពីការគ្រប់គ្រង និងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ក្រមសីលធម៌គិលានុបដ្ឋាក របៀបនៃការថែទាំអ្នកជំងឺ និយាមនៃការថែទាំអ្នកជំងឺ ក្នុងព្រះរាជាណាចក្រកម្ពុជា និងផែនការយុទ្ធសាស្ត្រជាតិ សម្រាប់គណៈវិជ្ជាជីវៈសុខាភិបាល។
តាមសេចក្តីសម្រេចលេខ១៩ កគជ/១៧ សម្រេចទទួលស្គាល់លោក ម៉ម ម៉ាល័យ ជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង និងសមាសភាពក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក ចំនួន១៨រូបផ្សេងទៀតផងដែរ សម្រាប់អណត្តិទី២។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ និងលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ការបង្កើតគណៈគិលានុបដ្ឋាកនៅកម្ពុជានេះឡើង គឺក្នុងគោលបំណងពង្រឹងការលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយជាតិកាត់បន្ថយបាតុភាពអវិជ្ជមានបណ្តាលមកពីការមិនគោរពអោយបានត្រឹមត្រូវ នូវគោលការណ៍ ក្រមសីលធម៍វិជ្ជាជីវៈជំនួយវេជ្ជសាស្ត្រ និងដើម្បីការពារកិត្តិយស និងឥស្សរភាពរបស់វិជ្ជាជីវៈ អោយបានសមស្របទៅនឹងមូលហេតុផងដែរ។
លោក អ៊ុន សាន និងលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា ដើម្បីធានាអោយបាននូវគុណភាពនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ទាំងវិស័យរដ្ឋ និងឯកជន ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តមានតួនាទីដ៍សំខាន់ ក្នុងការគ្រប់គ្រងតាមដាននូវរាល់សកម្មភាពរបស់គិលានុបដ្ឋាកទាំងអស់ ដែលប្រកបវិជ្ជាជីវៈថែទាំ ដើម្បីផលប្រយោជន៍លើកកម្ពស់ វិជ្ជាជីវៈថែទាំនៅកម្ពុជា។
លោក អ៊ុន សាន បានបន្ថែមថា ចំពោះគិលានុបដ្ឋាក មានឱកាសជួបអ្នកជំងឺច្រើនជាងគ្រូពេទ្យ ដូចនេះសកម្មភាពទាំងល្អ និងអាក្រក់គឺបានស្តែងចេញឡើង ដូចនេះគិលានុបដ្ឋាក ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈរបស់គិលានុបដ្ឋាក ដើម្បីអោយការផ្តល់សេវាថែទាំអ្នកជំងឺនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយសមធម៌៕

លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រ ចំពោះការបរិច្ឆាគព្រះរាជទ្រព្យ ដល់កាកបាទក្រហមកម្ពុជា
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្យ ដែលសារលិខិតនោះមាន ខ្លឹមសារថា៖ «ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជទ្រព្យ ចំនួន ១,០០០ ដុល្លារអាមេរិក របស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជ ហឫទ័យ ប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកក្កដា ឆ្នាំ២០១៧ នេះ»។
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្រ្តី និងបុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែង តែប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ ជួយសង្គ្រោះ ប្រជារាស្រ្តកម្ពុជាក្រីក្រ ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
«ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជៈបារមី នៃវត្ថុសក្តិសិទ្ធិនានាក្នុងលោក ព្រះបារមីទេវតា រក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមី នៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ ព្រះអង្គសូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបព្រះបរមសុខ គ្រប់ប្រការគង់ប្រថាប់ ក្នុងព្រះមហាសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តកម្ពុជា ជ្រកកោនតរៀងទៅ»៕
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ផ្តល់ថវិកាជួយចាក់ដីគ្រួសចំនួន ២០ឡានធំ ក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍រៀង
ជាការឆ្លើយតប និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ លោកគ្រូ~អ្នកគ្រូ និងសិស្សានុសិស្សនៅភូមិពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ មាល័យ បានផ្តល់ថវិកាជួយចាក់ដីគ្រួសចំនួន ២០ឡានធំក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍រៀង និងជួយជុសជុលផ្លូវលំក្នុងភូមិ ដែលមានប្រវែងខ្លីៗ សរុបប្រវែង៣០០០ម៉ែត្រ (ក្នុងភូមិគោកអំពិល និងភូមិពោធិ៍រៀង)។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំងចាក់ និងជួសជុលនៅទីនោះជាមួយក្រុមការងារ និងប្រជាពលរដ្ឋម្ចាស់ឆ្នោត៕
ក្រសួងការងារ ដុតដៃដុតជើង ផ្តល់លិខិតឆ្លងដែន និងឯកសារស្របច្បាប់ផ្សេងៗ ជូនពលករកម្ពុជាដែលទៅធ្វើការនៅប្រទេសថៃ
បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ ជូនពលករទៅធ្វើការនៅប្រទេសថៃ ព្រមជាមួយគណៈប្រតិភូ បានអញ្ជើញពិនិត្យមើលសកម្មភាពនៃការផ្តល់លិខិតឆ្លងដែន និងឯកសារស្របច្បាប់ផ្សេងៗជូនដល់ពលករកម្ពុជា នៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក។
ក្នុងឱកាសនេះបងប្អូនពលករដែលបានមកទទួលសេវានេះ បានសម្តែងនូវសេចក្តីរំភើបរីករាយយ៉ាងខ្លាំង ចំពោះក្រុមការងារ ដែលបានបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការផ្តល់សេវា និងរៀបចំឯក សារស្រប ច្បាប់ដល់បងប្អូនពលករ ដើម្បីឱ្យពួកគាត់អាចទទួលបានទាន់ពេលវេលា និងឆាប់បានត្រឡប់ទៅបំពេញ ការងាររៀងៗខ្លួនវិញពោលគឺនៅពេលដែលបងប្អូនពលករមកទទួលយកសេវានេះភ្លាម ក្រុមការងារនឹងរៀប ចំបែបបទជូនជាបន្តបន្ទាប់ភ្លាមៗដើម្បីអាចធ្វើកិច្ចការនេះចប់ក្នុងថ្ងៃតែមួយជូនពួកគាត់តែម្តង៕

Subscribe to:
Posts (Atom)