Thursday, March 01, 2018
ក្រសួងការបរទេស ប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅសម្រាប់ឆ្នាំ២០១៨
នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបើក សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ខ្លួន នៅទីស្ដីការក្រសួងការបរទេស ដែលពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមដោយថ្នាក់ដឹងនាំ និងមន្ត្រីរបស់ក្រសួងការបរទេសក៏ដូចជាឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជាមួយចំនួនទៀតផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មាន «សន្និបាតប្រចាំឆ្នាំ២០១៨» នេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ក្នុងនោះ ក្រសួងនឹងពិនិត្យពិភាក្សាឡើងវិញពីសកម្មភាព និងការប្រឈមនានា ក្នុងឆ្នាំ២០១៧ ព្រមទាំងកំណត់ទិសដៅការទូតឆ្នាំ២០១៨ តាមរយៈវាគ្មិនសំខាន់ៗមកពីក្រសួងនានា មកធ្វើបទបង្ហាញដែលនឹងលើកកម្ពស់ចំណេះដឹង ពង្រីកកម្រិតវិភាគ និងការយល់ដឹងច្បាស់លាស់ដល់អ្នកការទូតកម្ពុជា ដើម្បីអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងការពាររាជរដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិ។
តាមរបាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា នៅក្នុងបរិបទនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ក្នុងការការពារដាច់ខាតនូវផលប្រយោជន៍ប្រទេសជាតិ។ គួបផ្សំនឹងការខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងបណ្តាប្រទេសជាមិត្តក្នុងពិភពលោក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការពន្យល់បកស្រាយជូនបណ្តាប្រទេសជាមិត្តទាំងអស់ពីអង្គហេតុ និងអង្គច្បាប់នៃវិធានការដែលប្រកាន់យកដោយស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ សំដៅទប់ស្កាត់ «បដិវត្តន៍ពណ៌» ពង្រឹងនីតិរដ្ឋ រក្សាការពារសន្តិភាព ស្ថិរភាព និងជីវភាពរស់នៅដោយសុខសាន្តរបស់ប្រជាជន។
ទន្ទឹមនឹងនេះក្រសួងក៏បានធ្វើការផ្សព្វផ្សាយឯកសារ «ប្រាប់ពីការពិត» កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ និងបានបញ្ជូនឯកសារមូលដ្ឋាន ជាបន្តបន្ទាប់ឱ្យគ្រប់ស្ថានបេសកកម្មកម្ពុជា នៅបរទេសដើម្បីប្រើប្រាស់តាមតម្រូវការចលនាការទូតជាមួយប្រទេសម្ចាស់ផ្ទះ ព្រមទាំងបានចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យជាបន្តបន្ទាប់ ធ្វើការបដិសេធនូវរាល់ការចោទប្រកាន់គ្មានមូលដ្ឋានមកលើរាជរដ្ឋាភិបាល ហើយបានការពារយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍គោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ យន់ សាវឿន

បទអត្ថាធិប្បាយ៖ ការសន្និដ្ឋានរបស់ក្រុមប្រឹក្សាអឺរ៉ុបស្តីពីកម្ពុជាបានបង្ហាញពីការបន្តកិច្ចសហប្រតិ្តបតិការជាមួយកម្ពុជា ជាជាងទណ្ឌកម្ម
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ថ្មីៗនេះ នៅទីក្រុងប្រ៊ុចហ្សែល ក្រុមប្រឹក្សាអឺរ៉ុបដែលមានសមាសភាពថ្នាក់រដ្ឋមន្រ្តីការបរទេសមកពីបណ្តាប្រទេសចំនួន២៧បានជួបប្រជុំគ្នា ស្តីពីស្ថានការណ៍នយោបាយនៅកម្ពុជា ហើយចុងក្រោយក្រុមប្រឹក្សាមួយនេះ បានចេញសេចក្តីសន្និដ្ឋានមួយ មានចរិកលក្ខណៈជាសំណូមពរ និងការស្នើឱ្យគណៈកម្មការ ឬ រដ្ឋាភិបាលអឺរ៉ុប និងតំណាងជាន់ខ្ពស់អឺរ៉ុប តាមពិនិត្យមើល និងជំរុញបន្តកិច្ចសហប្រតិ្តបតិការជាមួយកម្ពុជាលើវិស័យការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព ការអនុវត្តនីតិរដ្ឋ ពិសេស លើលក្ខខណ្ឌនានា ក្នុងការនាំផលិតផលក្នុងវិស័យឧស្សាហកម្មតម្បាញ កាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ព្រមទាំងការបូបចូលក្នុងទីផ្សារអឺរ៉ុប ព្រោះ អឺរ៉ុបជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញរបស់កម្ពុជា។ កម្ពុជាជាប្រទេសដែលធ្លាប់បានហែលក្នុងភ្លើងសង្រ្គាមស៊ីវិល បានទទួលវិនាសអន្តរាយខ្ទេចខ្ជីស្ទើរទាំងស្រុង ដោយសារសង្រ្គាមស៊ីវិលម្តងហើយម្តងទៀត តើសហភាពអឺរ៉ុបសុខចិត្តបោះបង់ប្រជាជនខ្មែរជាង១៦លាននាក់ ទៅតោងយកខ្មោចបក្សសង្រ្គោះជាតិ ឬចលនាឧទ្ទាមក្រៅច្បាប់ ដើម្បីជាថ្នូរនឹងរបស់ដែលហៅថា ប្រជាធិបតេយ្យអាណាធិបតេយ្យ? ហើយរវាងប្រជាធិបតេយ្យបែបអាណាធិបតេយ្យ ជាមួយនឹងសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ តើសហភាពអឺរ៉ុបគួរជ្រើសយកជម្រើសមួយណា សម្រាប់សេចក្តីសុខសាន្តយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា និងជាតិមាតុភូមិកម្ពុជាដ៏អភ័ព្វមួយនេះ?
ជាការពិតសេចក្តីសន្និដ្ឋានរបស់ក្រុមប្រឹក្សាអឺរ៉ុបដែលមាន១១ ចំណុចរៀបរាប់លើ៣ទំព័រកន្លះមិនបានបង្ហាញអំពីវិធានការជាក់លាក់ ឬ ការដាក់ទណ្ឌកម្មណាមួយ មកលើររដ្ឋាភិបាលកម្ពុជានោះទេ។ សេចក្តីសន្និដ្ឋានជារួមបានបង្ហាញយ៉ាងច្បាស់តែអំពីការព្រួយបារម្ភ ក្នុងទម្រង់ស្នើឱ្យរដ្ឋាភិបាលអឺរ៉ុប និងតំណាងជាន់ខ្ពស់អឺរ៉ុបបន្តតាមដានកិច្ចសហប្រត្តិបតិការជាមួយនឹងរដ្ឋាភិបាលកម្ពុជាលើវិស័យការគោរពសិទ្ធិមនុស្ស សេរីភាព ការអនុវត្តនីតិរដ្ឋ ការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពិសេស លើលក្ខខណ្ឌនានានៃការនាំមុខទំនិញឧស្សាហកម្មចូលទីផ្សារអឺរ៉ុបប៉ុណ្ណោះ។ ហើយក្នុងន័យអធិប្បាយមិនជាក់លាក់នោះ សហភាពអឺរ៉ុបលើកឡើងថា ខ្លួននឹងចាត់វិធានការជាក់លាក់ ប្រសិនបើស្ថានការមិនបានល្អប្រសើរ។
តែទោះយ៉ាងណាក៏ដោយកម្ពុជាជាប្រទេសអធិបតេយ្យ ឯករាជ្យ និងមានបូរណភាពទឹកដី ក្នុងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជន និងប្រជាជាតិកម្ពុជា ដែលជាម្ចាស់នៃជោគវាសនានៃប្រទេសនេះទាំងមូល។ រដ្ឋធម្មនុញកម្ពុជាឆ្នាំ១៩៩៣ ជាច្បាប់កំពូលរបស់ប្រទេស ដែលតាមរយៈនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវជំហរឥតងាករេក្នុងការអនុវត្តតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតជាសាកល និងអសាកលយ៉ាងទៀតទាត់។ ស្ថាប័នទាំងបីរួមមាន រដ្ឋសភា តុលាការ និងរដ្ឋាភិបាលអនុវត្តអំណាចឯករាជ្យដាច់ពីគ្នា។ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋគ្រប់រូបត្រូវបានគោរព និងអនុវត្តតាមគោលការណ៍នីតិរដ្ឋ។ ក៏ប៉ុន្តែ រដ្ឋាភិបាលកើតចេញពីការជ្រើសតាំងដោយសម្លេងភាគច្រើនពីពលរដ្ឋត្រូវមានកាតព្វកិច្ចអនុវត្តនីតិរដ្ឋ ដើម្បីធានាថា សង្គមកម្ពុជាមានសុខសន្តិភាព និងសណ្តាប់សង្គមល្អ ជូនសេចក្តីសុខសាន្តដល់ពលរដ្ឋទូទៅ។ ហើយការសម្រេចរំលាយគណបក្សសង្រ្គោះជាតិកន្លងទៅ គឺសិទ្ធិអំណាចរបស់តុលាការកំពូល។ ជាការពិត ឋិតលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស គឺមិនចាំបាច់រំពឹងតែអតីតបក្សសង្រ្គោះជាតិមួយនោះទេ កម្ពុជាមានបក្សនយោបាយច្រើន កំពុងធ្វើសកម្មភាពនយោបាយដោយសេរីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយកម្ពុជា ហើយប្រជាពលរដ្ឋខ្មែរអាចចូលរួមគាំទ្រ និងធ្វើសកម្មភាពបានដោយសេរី ជាមួយបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត។
ជារួមប្រទេសកម្ពុជា ក្រោយសន្តិភាពទីក្រុងប៉ារីស និងដោយអនុវត្តស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ បាន និងកំពុងបន្តប្រកាន់យកជំហររក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសនានាក្នុងពិភពលោក ពិសេស ជាមួយនឹងសហគមន៍អឺរ៉ុប ហើយប្រជាជនកម្ពុជាទាំងមូលសង្ឃឹមថា សហភាពអឺរ៉ុប (EU) នឹងបន្តជំហររក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដូចដែលកម្ពុជាកំពុងមានចំពោះសហភាពអឺរ៉ុប។ ហើយសហគមន៍អឺរ៉ុបនឹងចាប់យកផលប្រយោជន៍ទៅវិញទៅមកជាមួយប្រជាជនខ្មែរជាង១៦លាននាក់ ប្រសើរជាងចាប់យកខ្មោចបក្សសង្រ្គោះជាតិ ឬ ចលនាឧទ្ទាមក្រៅច្បាប់។ ហើយលំហនៃលទ្ធិប្រជាធិបតេយ្យមិនអាស្រ័យលើតែអតីតបក្សសង្រ្គោះជាតិមួយនោះទេ បក្សនយោបាយជាច្រើនកំពុងធ្វើសកម្មភាពដោយសេរី ហើយបក្សនយោបាយជាច្រើនទៀតនឹងត្រូវបង្កើតឡើងនាពេលខាងមុខដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសាកលដោយសេរីនាពេលខាងមុខដ៏ខ្លី ហើយប្រជាជនខ្មែរទាំងមូលមានសិទ្ធិសម្រេចលើជោគវាសនាប្រទេសជាតិ គឺពួកគេនឹងចូលរួមបោះឆ្នោតដោយសេរីដើម្បីជ្រើសរើសមេដឹកនាំ ឬ បក្សនយោបាយដែលពួកគេពេញចិត្ត៕
ដោយ ឡុង បូរិតា

ក្រសួងការពារជាតិ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅថ្មី សម្រាប់ខែមីនា
ក្រសួងការពារជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំបើកកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារបន្តរបស់ក្រសួងការពារជាតិ សម្រាប់ខែមីនា ឆ្នាំ២០១៨។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការនៃក្រសួងការពារជាតិ។
តាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា រយៈពេលពេញ១ខែ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ក្នុងការការពារអធិបតី បូរណភាពទឹកដី។
លោកបានបន្តថា កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ បានបន្តពង្រឹងប្រៀបការពារជាតិលើគ្រប់វិស័យ នៅតាមតំបន់ព្រំដែន ធ្វើល្បាតជាប្រចាំដើម្បីត្រួតពិនិត្យគ្រប់គ្រង សភាពការណ៍ និងភូមិសាស្រ្តទទួលខុសត្រូវ ព្រមទាំងចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់ផងដែរ។ ទន្ទឹមនឹងនេះ ក៏បានបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើង ដោយសន្តិវិធី។
បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អំឡុងខែកុម្ភៈកន្លងទៅនេះ កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ក៏បានសហការចូលរួមសកម្មភាពបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យនានា ក៏ដូចជាការអនុវត្តបទបញ្ជា និងអនុសាសន៍របស់រាជរដ្ឋាភិបាលយ៉ាងតឹងរ៉ឹងផងដែរ ៕
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ដោយសារគោលនយោបាយសុខដុមនីយកម្មសាសនា យើងអាចរស់នៅជាមួយគ្នាដោយសុខដុមរមនា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដោយសារការដឹកនាំត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយសុខដុមនីយកម្មសាសនាដែលមិនត្រូវឱ្យមានការរើសអើងនោះបានធ្វើឱ្យប្រទេសយើងគេចផុតពីជម្លោះសាសនាស្របពេលដែលមានប្រទេសជាច្រើនកំពុងតែមានបញ្ហាជម្លោះសាសនាឥតឈប់ឈរ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅភូមិព្រែកឪជ្រឹងក ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើតពេញបូរមី ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សាសនាខុសគ្នាមិនមែនជាឧបសគ្គរារាំងនៃការអភិវឌ្ឍន៍ប្រទេសទេ ប្រទេសខ្លះកំពុងកើតមានជម្លោះសាសនាពេញទី ហើយការកាប់សម្លាប់រវាងគ្រីស្ទសាសនា និងឥស្លាមសាសនា គឺមានលក្ខណៈធ្ងន់ធ្ងរខ្លាំងមែនទែន ប៉ុន្តែក៏មានប្រទេសខ្លះក៏មានពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាជាមួយនឹងឥស្លាមសាសនាផងដែរ។ លោកបន្ថែមថា ប៉ុន្តែសម្រាប់ប្រទេសរបស់យើង លោកនៅតែធានាថា នឹងបន្តការខិតខំរួមជាមួយនឹងព្រះសង្ឃ ជាមួយនឹង ហាគឹម តួន មេដឹកនាំនៃគណៈចលនាឥស្លាមគ្រប់ថ្នាក់ និងរួមជាមួយថ្នាក់ដឹកនាំនៃគ្រិស្ទបរិស័ទដើម្បីធ្វើឱ្យភាពសុខដុមរមនានៃសាសនានានាបន្តការរីកលូតលាស់ និងការយោគយល់អធ្យាស្រ័យគ្នាតទៅទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ចំណុចទាំងអស់នេះហើយដែលបានឆ្លុះបញ្ចាំងអំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងក្របខ័ណ្ឌនៃការធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនាដោយគ្មានការរើសអើង៕
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រះពុទ្ធសាសនា បានដើរតួនាទីសំខាន់ក្នុងការទូន្មានប្រៀនប្រដៅ អប់រំមនុស្សឲ្យមានមេត្តាធម៌ និងធ្វើអំពើល្អដល់គ្នាទៅវិញទៅមក
ត្បូងឃ្មុំ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនូវ របង ខ្លោងទ្វារ ផ្លូវចូលវត្ត និងសមិទ្ធផលនានា នៅវត្តព្រះលានព្រះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទូន្មានប្រៀនប្រដៅមនុស្សនិងអប់រំមនុស្ស ឲ្យមានមេត្តាធម៌ សណ្តោសប្រោសប្រណី ពិសេសការធ្វើអំពើល្អដល់គ្នាទៅវិញទៅមក។
លោក ហ៊ុន ម៉ាណែត បានបន្តថា ពុទ្ធចក្រ និងអាណាចក្រ បាននឹងកំពុងដើរទន្ទឹមគ្នា រួមជាមួយសាសនាដទៃទៀត ក៏មានការអភិវឌ្ឍគួរឲ្យកត់សំគាល់ និងប្រកបដោយសុខដុមនីយកម្ម ក្រោមម្លប់នៃសុខសន្តិភាព ដែលការរីកចម្រើននេះ បានបង្ហាញជាវិជ្ជមាន អំពីការខិតខំប្រឹងប្រែងឆ្លងកាត់ឧបស័គ្គគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ។ ដូចគ្នានេះដែរ គណបក្សប្រជាជនកម្ពុជា មានគោលការណ៍ដឹកនាំត្រឹមត្រូវប្រកបដោយព្រះធម៌ ដូចជា ការស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការផ្តល់សិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការរស់នៅ ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន កម្មករនិយោជិត មន្ត្រីរាជការ តាមរយៈការកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ ការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ និងការទទួលបានកំណើនសេដ្ឋកិច្ចជាតិ។
លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា ជាមួយនេះ ការបង្រួបបង្រួមជាតិ ការផ្សះផ្សារជាតិ ការអត់អោនខន្តីយោគយល់គ្នាទៅវិញទៅមក គ្រប់និន្នាការនយោបាយអាចរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបានទាំងអស់។ ផ្ទុយពីគណបក្សមួយទៀត ដោយគ្មានបានធ្វើអ្វីសោះ បានត្រឹមតែញុះញង់ លាបពណ៌បំបែកបំបាក់សាមគ្គីភាព បង្ខូចកិត្តិយសប្រទេសជាតិ កាឡៃការពិតនៅកម្ពុជា មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ ពួកគេបាននឹងកំពុងបង្កើតចលនាខុសច្បាប់ ដើម្បីបង្កអស្ថេរភាពសង្គម សំដៅបង្អាក់ដល់ដំណើរការអភិវឌ្ឍនៅកម្ពុជា។ ទោះបីការធ្វើព្យុះភ្លៀង របស់ជនអគតិទាំងនោះយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែទទួលបានយុត្តិធម៌ សច្ចធម៌ ពីសំណាក់សហគមន៍អន្តរជាតិ ពិសេសថ្មីៗនេះ ប្រទេសជប៉ុន បានបន្តផ្តល់ជំនួយដល់កម្ពុជាដដែល និងនៅតែបន្តការអភិវឌ្ឍប្រទេសជាតិ ឈរលើលទ្ធិប្រជាប្រធិបតេយ្យ សេរីពហុបក្ស ស្ថិតក្រោមដំបូលនៃច្បាប់រដ្ឋធម្មនុញ្ញតែមួយ។
ជាចុងក្រោយ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សប្បុរសជននានា មានលោក អ៊ី គឹមអូន ជាដើម ដែលបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីឧបត្ថម្ភដល់ការសាងសង់សមិទ្ធផលនានាក្នុងព្រះសាសនានេះ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា សាសនាទាំងអស់នៅកម្ពុជាកើតឡើងដំណាលគ្នាដោយសារថ្ងៃ៧មករា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា សាសនាទាំងអស់នៅកម្ពុជាគឺបានកើតឡើងដំណាលគ្នាក្នុងពេលតែមួយពោលគឺកើតឡើងដោយសារថ្ងៃរំដោះ៧មករា ទើបធ្វើឱ្យសាសនាទាំងអស់បានរស់ឡើងវិញ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅភូមិព្រែកឪជ្រឹងក ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១៥កើតពេញបូរមី ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃរំដោះ៧មករា ១៩៧៩ មិនត្រឹមតែរំដោះជាតិនិងប្រជាជនកម្ពុជាឱ្យរួចផុតពីការកាប់សម្លាប់ដោយពួកបនប្រល័យពូជសាសន៍នោះទេ ថែមទាំងរំដោះពពួកប្រែតដែលជាជំនឿរបស់ខ្មែរក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទោះបីរំដោះជាតិរួចហើយ បើសិនគ្មានគោលនយោបាយរបស់រាជរដ្ឋាភិបាល បើកឱកាសឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានសេរីភាពជំនឿ សាសនានោះទេ ក៏ប្រជាពលរដ្ឋយើងគ្មានឱកាសបានគោរពតាមជំនឿរបស់ខ្លួននោះដែរ៕

Subscribe to:
Posts (Atom)