Tuesday, March 12, 2019
រសៀលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល
នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល។ សន្និបាតនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាពថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍសជាច្រើនទៀត។ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសុខាភិបាលនេះ ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែបានអញ្ជើញជាអធិបតីបិទសន្និបាតការងាររបស់ក្រសួងសុខាភិបាលជារៀងរាល់ឆ្នាំផងដែរ ដើម្បីយកឱកាសនេះផ្តល់នូវអនុសាសន៍ និងការទូន្មានមួយចំនួនដល់ក្រុមគ្រូពេទ្យ ក្នុងបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់កម្ពុជា។
គេហទំព័រ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងផ្សាយបន្តផ្ទាល់(Live)ពិធីនេះនៅម៉ោង៣:៣០ នាទីរសៀល ពីសណ្ឋាគារសូហ្វីតែល ភ្នំពេញ៕
អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន កោតសរសើរពី ការអភិវឌ្ឍន៍វីកចម្រើនជាវិជ្ជមានយ៉ាងឆាប់រហ័សនៅកម្ពុជា
នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Norio Yamaguchi អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។ លោក Norio បានគោរពជម្រាបជូន លោកនាយករដ្ឋមន្ត្រីថា បើប្រៀបធៀបកាលពី៣ឆ្នាំមុន និងពេលនេះដែលលោកបានមកឃើញប្រទេសកម្ពុជាគឺបានឃើញច្បាស់ពីការផ្លាស់ប្ដូរ និងអភិវឌ្ឍន៍វីកចម្រើនជាវិជ្ជមានយ៉ាងឆាប់រហ័ស។
លោក Norio សប្បាយរីករាយចំពោះចំណងសហប្រតិបត្តិការ កាន់តែរីក លូតលាស់ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជាជប៉ុន។ កាលពីពេល ថ្មីៗនេះ ក្រុមប្រតិភូលោក ក៏បានជួបសភាពាណិជ្ជកម្មកម្ពុជាដើម្បីស្វែង យល់ពីស្ថានភាពវិនិយោគនៅក្នុងប្រទេស។ ក្រុមពាណិជ្ជករទាំងក្នុងស្រុក និងក្រៅស្រុកបានផ្ញើសេចក្តីគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈលោក ណារ្យូ ជូនចំពោះ លោកនាយករដ្ឋមន្រ្តី ដែលបានចាត់វិធានការ សម្រួលដល់ការនាំទំនិញចេញចូលតាមច្រកនានាដោយបានលុបបំបាត់កាំកុងត្រូល ដែលធ្វើឱ្យមានភាពងាយស្រួលនិង កាត់បន្ថយបានការ ចំណាយច្រើន។ ចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យពាណិជ្ជករជប៉ុនរីករាយស្វាគមន៍ និងកក់ក្តៅក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។
លោក Nario ដែលបានដឹកនាំអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពវិនិយោគ ជាពិសេសផ្នែកវិនិយោគកម្រិតតូច និងកម្រិតមធ្យម ដែលកំពុងចាប់អារម្មណ៍ពីភាគីជប៉ុន ទន្ទឹមនឹងស្ថានភាពសេដ្ឋកិច្ចនៅប្រទេសជប៉ុនកំពុងនៅហ្នឹងស្ងៀម ដែលនេះគឺជាឱកាសសម្រាប់កម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោក Nario បានសុំការណែនាំដោយផ្ទាល់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរមុននឹងចាប់ផ្តើមវេទិកាសាធារណៈរាជរដ្ឋាភិបាល និងឯកជននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូន លោក Nario និងគណៈប្រតិភូទាំងអស់ថា ជាការពិតណាស់អាទិភាពរបស់ កម្ពុជាគឺនៅដដែលទេ ប៉ុន្តែការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពចម្បង អ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជានៅពេលនេះគឺពង្រឹងសេដ្ឋកិច្ចកម្ពុជា ធ្វើយ៉ាងណាឱ្យកំណើនបន្តកើន ឡើងជាង ៧% ។
ទន្ទឹមនឹងនេះ តាមរយៈការខិតខំប្រឹប្រែងរបស់រាជរដ្ឋាភិបាល គឺបានដំឡើង ប្រាក់ខែដល់មន្រ្តីរាជការ និងកម្មករ ជាមួយគ្នានេះទៀត រាជរដ្ឋាភិបាល កំពុងតែជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានការប្រកួតប្រជែង ពិសេសតាមរយៈ ការធ្វើកំណែទម្រង់និងគោរពតាមបាវចនារបស់រាជរដ្ឋាភិបាលគឺ កែទម្រង់ ផ្ទៃក្នុង និងពង្រឹងទំនាក់ទំនងខាងក្រៅ ជាមួយអភិក្រមទាំង៥ ជាមួយនឹង កំណែទម្រង់សេដ្ឋកិច្ច សម្អាតបញ្ហាទាំងឡាយដែលផ្តល់ភាពអនុគ្រោះ ច្រើនដែលជាប្រយោជន៍ម្រាប់អ្នកវិនិយោគនៅកម្ពុជា។
ចំពោះស្ថានភាព EBA គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមាន ប្រសាសន៍បញ្ជាក់ប្រាប់ភាគីជប៉ុនថា ទោះបីកម្ពុជាមាន ឬគ្មាន EBA គឺកម្ពុជាត្រូវតែខិតខំពង្រឹងសេដ្ឋកិច្ច តាមរយៈបន្តបើកទីផ្សារនៅក្រៅ ប្រទេសឱ្យកាន់តែច្រើន។ ទោះបីយើងនៅមាន EBA ពេលនេះ តែពេល ក្រោយក៏គង់តែនឹងបាត់ទៅវិញដែរ ដូច្នេះកម្ពុជាត្រូវតែចេះរស់ដោយ ដង្ហើមខ្លួនឯងឱ្យខានតែបាន។
កម្ពុជាមិនយកប្រទេសសមាជិកអ៊ឺរ៉ុបណាមួយជាសត្រូវទេ ប៉ុន្តែនៅតែជាមិត្ត ល្អ មានកិច្ចសហប្រតិបត្តិការគ្នាល្អ និងចាត់ទុកជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម ល្អជាមួយគ្នា។ នៅឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជាមានមោទនៈភាព ក្នុងរៀបចំវេទិកាប្រជុំកំពូលដ៏ធំមួយអាស៊ីអ៊ឺរ៉ុប -The Asia-Europe Meeting (ASEM) ដែលប្រទេសជាសមាជិកអ៊ឺរ៉ុបទាំងអស់នឹងមកកាន់ប្រទេសកម្ពុជា ទៀតផង។
កំណែទម្រង់សេដ្ឋកិច្ច និងការចាប់ផ្តើមអនុវត្តន៍អភិក្រមទី ៥ គឺកំពុងផ្តល់នូវ ផលប្រយោជន៍ដល់អ្នកវិនិយោគគិន និងពាណិជ្ជករក្នុងការកាត់បន្ថយនូវ ការចំណាយ ដែលមានរួមទាំងចំណាយលើតុ និងចំណាយក្រោមតុជាដើម ដូចជា៖
១- ការបញ្ចុះតម្លៃអគ្គិសនី,
២- ការដកតួនាទីកាំកុងត្រូចេញពីច្រកព្រំដែន, និង
៣- ការរំលាយចោលអង្គភាពកាំសាប ដែលមានអាយុកាល៤០ ឆ្នាំមកហើយ។
១- ការបញ្ចុះតម្លៃអគ្គិសនី,
២- ការដកតួនាទីកាំកុងត្រូចេញពីច្រកព្រំដែន, និង
៣- ការរំលាយចោលអង្គភាពកាំសាប ដែលមានអាយុកាល៤០ ឆ្នាំមកហើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងពិនិត្យទៅលើបញ្ហាស្កែនទំនិញ (SCAN) ព្រោះថាបានស៊ីពេលវេលាយូរដែលធ្វើឱ្យប៉ះពាល់ដល់ពេលវេលា នៃការនាំទំនិញចេញចូល។ លោក បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួង សាធារណៈការរួចហើយ ចំពោះទំនិញចូលកម្ពុជាគឺមិនចាំបាច់ត្រូវឱ្យ ស្កែន ទេ ហើយចំពោះទំនិញដែលចេញទៅក្រៅប្រទេស គឺស្កែនទៅលើតែ ប្រទេសណាដែលតម្រូវឱ្យ ស្កែន បើមិនតម្រូវការទេ គឺមិនចាំបាច់ឡើយ ព្រោះវាបង្កឱ្យមានកាលំបាកយឺតយ៉ាវនិងខាតបង់ពេលវេលាលុយកាក់របស់របស់ក្រុមហ៊ុន។
ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ ជម្រាបដល់ប្រតិភូជប៉ុនថា ពេលនេះ លោកនាយករដ្ឋមន្រ្តី កំពុងចាប់ផ្តើម អនុវត្តអភិក្រមទី៥ ហើយ គឺ វះកាត់ចេញ គឺកុំឱ្យមន្រ្តីអាក្រក់ទាំងនោះ នៅជាមួយយើងបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់តទៅទៀត។ ប្រទេសយើង គឺមិនត្រូវបំពានដោយមន្រ្តីរដ្ឋាភិបាលពុករលួយ ដែលបំពានល្មើស ច្បាប់នោះដែរ។
លោក Mario និងប្រគណៈតិភូទាំងមូល បានថ្លែអំណរគុណ និង ស្វាគមន៍ចំពោះចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តី និងស្នើសុំឱ្យ លោកនាយករដ្ឋមន្រ្តី មេត្តាជម្រាបជូនអ្នកវិនិយោគទាំងអស់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះនៅក្នុងវេទិកាសាធារណៈរាជរដ្ឋបាល និងឯកជន ហើយក៏បានគោរព សុំឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជម្រាបជូនដល់ប្រតិភូវិនិយោគិនជប៉ុន នៅពេលដែល លោក អញ្ជើញ ទៅប្រទេសជប៉ុននៅខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បីអញ្ជើញ ចូលរួមវេទិកាធុរកិច្ចនៅទីនោះ ដើម្បីឱ្យពួកគេបានយល់ពីអ្វីដែលរាជ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើក្នុងការលើកទឹកចិត្តដល់វិនិយោគិន ជប៉ុនមកវិនិយោគនៅកម្ពុជា៕
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីណែនាំពីតួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី-ខេត្ត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្ដីណែនាំស្ដីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន រាជធានី-ខេត្ត ក្នុងការបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យ និងគាំទ្រ កម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា ភិបាលកម្ពុជា។
យោងតាមសេចក្ដីណែនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បានឱ្យដឹងថា តួនាទី និងការទទួលខុសត្រូវរបស់ប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានី-ខេត្ត មានចំនួន៧ចំណុច សំខាន់ៗ រួមមាន៖
ទី១៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវដឹកនាំ និងទទួលខុសត្រូវគ្រប់គ្រង ក្រុមការងារក្នុងសកម្មភាពត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋានរាជធានី-ខេត្ត ដែលខ្លួនទទួលបន្ទុក។
ទី១៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវដឹកនាំ និងទទួលខុសត្រូវគ្រប់គ្រង ក្រុមការងារក្នុងសកម្មភាពត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋានរាជធានី-ខេត្ត ដែលខ្លួនទទួលបន្ទុក។
ទី២៖ ផ្សាភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋតាមរយៈ ការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព កម្មវិធីកំណែទម្រង់តាមវិស័យ ក៏ដូចជាសភាពការណ៍នានារបស់ប្រទេសជាតិ និងសភាពការណ៍ រីកចំរើនថ្មីៗនៅមូលដ្ឋាន។
ទី៣៖ លើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរបំពេញការងារតាមរយៈការត្រួតពិនិត្យ តាមដាន និងគាំទ្រការអនុវត្តកម្មវិធី គំរោង និងផែនការសកម្មភាពនានានៅតាមមូលដ្ឋាន។
ទី៤៖ សហការជំរុញ និងលើកកម្ពស់គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព។
ទី៥៖ សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមគ្រួសារ ដើម្បីស្ដាប់ក្តីកង្វល់សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ជំរុញកាដោះស្រាយនូវរាល់ក្តីកង្វល់ សំណូមពរ និងសំណើទាំងនោះ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ ក្នុងករណីមិនអាចដោះស្រាយបាន ក្រុមការងារត្រូវបូកសរុប និងធ្វើរបាយកាណ៍ជូនរាជរដ្ឋាភិបាល។ វេទិកាសាធារណៈនេះ គប្បីយកចិត្តទុកដាក់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទី៦៖ សហការដោះស្រាយបញ្ហាប្រឈម និងការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទី៧៖ កៀគរធនធានពីប្រភពនានាដើម្បីចូលរួមក្នុងការដោះស្រាយជីវភាព ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍន៍មូលដ្ឋាន៕
សូមអានសេចក្តីណែនាំដែលមានខ្លឹមសារលម្អិតខាងក្រោម៖
លោកឧបនាយករដ្ឋមន្រ្តី ស ខេង បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យផ្ដាច់ឬសគល់ អ្នកផលិត និងចែកចាយទំនិញក្លែងក្លាយខូចគុណភាព
លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ទៅកាន់គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) និងស្ថាប័នពាក់ព័ន្ធ ត្រូវតែផ្ដាច់ឬសគល់អ្នកផលិត និងអ្នកចែកចាយទំនិញក្លែងក្លាយ ខូចគុណភាពឱ្យខាងតែបាន។
ក្រៅពីការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ហើយនោះ ក្នុងពិធីបំផ្លាញទំនិញ ក្លែងក្លាយ និងខូចគុណភាពសរុបជាង៧០តោន នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ លោក ស ខេង ក៏បានលើកឡើងថា ប្រសិនបើប្រតិបត្តិការ បង្ក្រាបលើកក្រោយសមត្ថកិច្ចដកហូតបានតែទំនិញ ហើយចាប់មិនបាន អ្នកផលិត ឬអ្នកពាក់ព័ន្ធទេនោះ លោកនឹងមិនចូលរួមជាអធិបតី ដុតបំផ្លាញនោះឡើយ។
ព្រមពេលជាមួយគ្នានេះ លោក ស ខេង ក៏បានសម្ដែងនូវការព្រួយបារម្ភ យ៉ាងខ្លាំងផងដែរ ព្រោះថាទំនិញក្លែងក្លាយ និងខូចគុណភាព ដែលបង្ក្រាប បាននេះ ជាទំនិញដែលគេស្ដុកទុកក្នុងឃ្លាំងតែប៉ុណ្ណោះ ខណៈមួយចំនួន ទៀតដែលបង្ក្រាបមិនបាន កំពុងតែចរាចរយ៉ាងសកម្ម ដែលជាហេតុនាំឱ្យ មានការបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ស ខេង ក៏បានដាក់បទបញ្ជា យ៉ាងម៉ឺង ម៉ាត់ដល់សមត្ថកិច្ចដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នា បង្ក្រាប បទល្មើសមួយនេះបន្ថែមទៀត ដោយមិនត្រូវបញ្ឈប់នោះឡើយ ហើយនៅពេលបង្ក្រាបលើក ប្រសិនបើដកហូតបានតែវត្ថុតាង តែចាប់មិន បានអ្នកប្រព្រឹត្តដើម្បីយកមកផ្ដន្ទាទោសនោះទេ លោកនឹងមិនចូលរួម ជាអធិបតីដើម្បីដុតបំផ្លាញនោះឡើយ។
លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានឱ្យដឹងថា រាល់ទំនិញក្លែងក្លាយ និងខូចគុណភាពទាំងអស់នោះ មិនធ្វើឱ្យប៉ះពាល់នៅថ្ងៃដែល ទទួលទាន ភ្លាមៗនោះទេ ពោលវាបង្កផលប៉ះពាល់យ៉ាងខ្លាំងនាពេលអនាគត ហើយឥទ្ធិពលរបស់ផលិតទាំងអស់នោះ នឹងធ្វើឱ្យខូចសុខភាព និងឈាន ដល់អាយុជីវិតរបស់មនុស្សដែលជាអ្នកប្រើប្រាស់ផងដែរ៕
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះអ្នកវិនិយោគជប៉ុនដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា
ប្រតិភូវិនិយោគិនជប៉ុន បានមើលឃើញថា កម្ពុជានៅតែជាប្រទេសមាន សក្តានុពលសម្រាប់ការវិនិយោគ ហើយបានស្នើសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តគាំទ្រ និងគាំពារដល់ក្រុមអ្នកវិនិយោគជប៉ុន ដែលកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ការបង្ហាញពីសក្តានុពលសម្រាប់ ការវិនិយោគ ក៏ដូចជាសំណើសូមការគាំទ្រ និងគាំពារនេះត្រូវបាន ធ្វើឡើងដោយ លោក ណូរីអូ យ៉ាម៉ាហ្គូឈិ (Norio Yamaguchi) អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្ដូរមិត្តភាពអន្តរជាតិជប៉ុន ក្នុងពេលដឹកនាំ ប្រតិភូវិនិយោគិនជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ មួយចំនួនជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។
លោក ណូរីអូ បានបង្ហាញពីការមើលឃើញរបស់លោកថា រយៈពេល៣ឆ្នាំកន្លងមកនេះ លោកបានឃើញយ៉ាងច្បាស់នូវការផ្លាស់ប្ដូរ និងការវិវត្តជាវិជ្ជមាន និងឆាប់ឆាប់រហ័សរបស់រកម្ពុជា។ លោក ណូរីអូ បានជម្រាបថា បច្ចុប្បន្ននេះប្រទេសជប៉ុន ជាពិសេសវិនិយោគិនជប៉ុន ធន់តូច និងមធ្យម កំពុងតែរកឱកាសដើម្បីវិនិយោគនៅក្រៅប្រទេស ដោយសារបញ្ហាសេដ្ឋកិច្ចរបស់ជប៉ុន។ លោក ណូរីអូ ក៏បានសំណូមពរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តគាំទ្រ និងទទួលស្វាគមន៍វិនិយោ គិនជប៉ុន ដែលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះអ្នកវិនិយោគជប៉ុន ដែលចង់វិនិយោគនៅកម្ពុជា។ លោក ក៏បានបង្ហាញពីការធ្វើកំណែទម្រង់ជាច្រើនរបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់សុខភាព និងដង្ហើមសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។ លោក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺពង្រឹងវិស័យសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យកំណើនបន្តកើនឡើងជាង ៧ភាគរយនៅក្នុងមួយឆ្នាំ។
ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាល បានដំឡើងប្រាក់បៀវត្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ បុគ្គលិក នឹងបន្តកំពុងធ្វើការដោយ ធ្វើយ៉ាង ណាឱ្យសេដ្ឋកិច្ចរបស់កម្ពុជា មានការប្រកួតប្រជែង ជាពិសេសតាមរយៈ ការធ្វើកំណែទម្រង់ និងតាមរយៈបាវចនា របស់រាជរដ្ឋាភិបាល «កែទម្រង់ផ្ទៃ ក្នុង និងពង្រឹងទំនាក់ទំនងខាងក្រៅ» ជាមួយនឹងកំណែទម្រង់សេដ្ឋកិច្ច សម្អាតបញ្ហាទាំងឡាយ ដើម្បីឱ្យក្លាយជាផ្លូវសម្រាប់ការវិនិយោគ មានផលចំណេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា អ្វីដែលកម្ពុជាធ្វើ នាពេលនេះ គឺធ្វើយ៉ាងណាជំរុញឱ្យសេដ្ឋកិច្ចមានការប្រកួតប្រជែង។ លោកក៏បានប្រាប់ទៅកាន់ប្រតិភូពីអ្វីដែលរដ្ឋាភិបាល បានធ្វើកន្លង មកផងដែរ ជាពិសេស គឺការបន្ថយតម្លៃអគ្គិសនី ការដកតួនាទីកាំកុង ត្រូលពីច្រកព្រំដែន និងការរំលាយចោលអង្គភាពទីភ្នាក់ងារនាវាចរ (កាំសាប) ដែលទាំងនេះ សុទ្ធសឹង តែជាកំណែទម្រង់ដើម្បីសម្រួលដល់ការ វិនិយោគឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា គិតមកត្រឹមឆ្នាំ២០១៧ កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគរបស់ជប៉ុន ក្នុងទុនវិនិយោគសរុបប្រមាណជា ១.៦ពាន់លានដុល្លារអាមេរិក តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងឆ្នាំ២០១៧ មានគម្រោងវិនិយោគជប៉ុនចំនួន៩ ក្នុងទុនវិនិយោគ សរុបប្រមាណ ៦៣លានដុល្លារអាមេរិក។ ក្នុងនោះ មានគម្រោងវិនិយោគ ចំនួន ៨ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគ ប្រមាណ ៥៩លានដុល្លារអាមេរិក៕
រដ្ឋបាលស្រុកសាមគ្គីមានជ័យ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា
កំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានប្រារព្វខួបអនុស្សាវរីយ៍លេីកទី១០៨ អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ក្រោមប្រធានបទ “លេីកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដេីម្បីអភិវឌ្ឍធនធានមនុស្ស” ។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក និងលោក វន ស៊ីផា អភិបាលស្រុក ដោយមានសមាជិកអញ្ជេីញចូលរួមសរុប ៧២ នាក់។ នៅក្នុងពិធីនេះ ក៏មានការផ្តល់ជូននូវវត្ថុជាអនុស្សាវរីយ៍ជូនដល់សមាជិក សមាជិកា ចូលរួមទាំងអស់នូវ សារ៉ុង ចំនួន ០១ និងថវិកា ១០,០០០ រៀលផងដែរ ៕
លោក គឹម សន្តិភាព បកស្រាយជុំវិញការបញ្ចប់ការឃុំខ្លួន កឹម សុខា និងការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់របស់តុលាការ
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា បច្ចុប្បន្ននេះលោក កឹម សុខា មិនស្ថិតក្រោមរបបនៃការឃុំខ្លួន បណ្តោះអាសន្នទេ គឺដាក់ឱ្យស្ថិតក្នុងរបបនៃការដាក់ឱ្យស្ថិតនៅក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការ ពីព្រោះថា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
ប៉ុន្តែនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរក៏បានសម្រេចដោះ លែងលោក កឹម សុខា ឱ្យនៅក្រៅឃុំវិញ ដោយជំនួសមកវិញនូវវិធានការ នៃការសម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចមួយចំនួន សម្រាប់លោក កឹម សុខា អនុវត្តដោយអនុលោមតាមបទប្បញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីមាត្រា២២៣ ដល់មាត្រា២៣០។
លោកបានថ្លែងដូចនេះ នៅក្នុងបទសម្ភាសន៍ពិសេសដោយផ្ទាល់ជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ដើម្បីឆ្លើយតបនឹងការលើក ឡើងថ្មីៗនេះថា លោក កឹម សុខា ត្រូវបានឃុំខ្លួនលើសរយៈពេលដែល អនុញ្ញាតដោយច្បាប់គឺមានន័យថា ឃុំខ្លួនលើសពី១៨ខែហើយ នៅពុំទាន់មានការដោះលែងទៀត។
ពាក់ព័ន្ធនឹងសំណួរដែលចោទថា តើលោក កឹម សុខា ត្រូវបានឃុំខ្លួន ហួសរយៈពេល១៨ខែនោះ ត្រូវបានលោក គឹម សន្តិភាព គូសបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរក៏បានសម្រេចដោះលែងលោក កឹម សុខា ឱ្យនៅក្រៅឃុំវិញ ហេតុនេះមានន័យថា ការឃុំខ្លួនត្រូវបានបញ្ចប់ ហើយរយៈពេលដែលលោក កឹម សុខា ត្រូវបានឃុំខ្លួននោះគឺរយៈពេល ១ឆ្នាំ៤ថ្ងៃតែប៉ុណ្ណោះ។
ដោយឡែកក្រោយពីបញ្ចប់ការឃុំខ្លួននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរបានសម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចំពោះលោក កឹម សុខា ដោយភ្ជាប់នូវកាតព្វកិច្ចមួយចំនួនសម្រាប់ ឱ្យលោក កឹម សុខា អនុវត្តរហូតមកដល់ពេលនេះ។ ហេតុដូច្នេះការណ៍ដែល លើកឡើងថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំង ហួសរយៈពេល ១៨ខែ មកហើយនេះជាការឃុំខ្លួនខុសច្បាប់ គឺជាការលើកឡើងខ្វះភាព យល់ដឹងលើទិដ្ឋភាពច្បាប់ និងនីតិវិធីរបស់តុលាការកម្ពុជា ដោយហេតុថា តាមផ្លូវច្បាប់លោក កឹម សុខា ត្រូវបានដាក់ឱ្យស្ថិតក្នុងរបបនៃការដាក់ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (ភាសាបារាំងហៅថា Contrôle Judiciaire) និងមិនស្ថិតក្រោមរបបនៃការឃុំខ្លួនបណ្តោះអាសន្ន ដែលទាក់ទងនឹងរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន ដែលមានយ៉ាងច្រើន១៨ខែនោះឡើយ។
ពាក់ព័ន្ធនឹងការលើកឡើងថា លោក កឹម សុខា កំពុងស្ថិតក្នុងការឃុំខ្លួន ក្នុងផ្ទះ មិនអាចចាកចេញពីគេហដ្ឋានបាននោះទេ ត្រូវបានលោក គឹម សន្តិភាព គូសបញ្ជាក់ថា យោងតាមការសម្រេចរបស់ចៅក្រមស៊ើបសួរ ដែលសម្រេច ដាក់ឱ្យលោក កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ បានចង្អុលបង្ហាញនូវការតព្វកិច្ចមួយចំនួន ឱ្យលោក កឹម សុខា អនុវត្តក្នុងនោះចៅក្រមស៊ើបសួរបានកំណត់បរិវេណ ព្រំប្រទល់ ដែនដីមួយដែលអនុញ្ញាតឱ្យលោក កឹម សុខា ធ្វើដំណើរបានដែល បរិវេណនេះ ពុំមែនមានទំហំត្រឹមតែគេហដ្ឋានលោក កឹម សុខា នោះទេ ហេតុនេះលោក កឹម សុខា អាចធ្វើដំណើរចេញពីគេហដ្ឋានរបស់ លោក បាន។ ត្រង់ថាលោក កឹម សុខា ចេញ ឬមិនចេញពីគេហដ្ឋានរបស់លោក គឺជាសិទ្ធិរបស់លោក ហើយតាមច្បាប់កម្ពុជា ការឃុំខ្លួនត្រូវធ្វើនៅពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែតែប៉ុណ្ណោះ៕
លោកស្រី ដួង វណ្ណា៖ ស្ដ្រីដែលជាដៃគូមិនអាចខ្វះបានក្នុងគ្រប់ដំណើរការនៃសកម្មភាពសង្គមជាតិ
នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៩ លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌល ស្វាយរៀងបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រារព្ធខួបលើកទី១០៨ ទិវានារីអន្តជាតិ ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស”ដែលបានប្រារព្ធធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ពៅ សុភាព តំណាងរាស្ត្រមណ្ឌលស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអនុប្រធានសេនាធិការ លោកអនុប្រធានការិយាល័យកណ្តាល លោក លោកស្រីនាយ នាយរងការិយាល័យជំនាញ លោកអធិការ ក្រុង/ស្រុក កម្លាំងការិយាល័យជំនាញខេត្ត កងកម្លាំងនគរបាលនារី ទូទាំងខេត្ត និងសមាជិកនារី នៃសមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ សរុបវត្តមាន ២៣៥ នាក់ (នគរបាលនារី ១១៤ នាក់)។
មានប្រសាសន៍នៅក្នុងពិធីនេះលោកស្រី ដួង វណ្ណា បានលើកឡើងបន្តទៀតថា សំខាន់ជាងនេះទៅទៀត ទិវានេះឆ្លុះបញ្ចាំង និងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែលសម្រេចបានដោយការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គមរួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយព្រមទាំងដើម្បីរៀបចំផែនការសម្រាប់ អនុវត្តបន្តនៅឆ្នាំ បន្តបន្ទាប់ទៀត ឆ្ពោះទៅលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី។
លោកស្រីបន្តថា ខួបលើកទី ១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩នៅឆ្នាំនេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ“លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស”ក្នុងគោលបំណងរំលេចឲ្យឃើញកាន់តែច្បាស់ថែមទៀតពីផែនការសកម្មភាពគន្លឹះ ការយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្ត និងទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យមានចូលរួមពីគ្រប់ស្ថាប័នអង្គភាព ក្នុងកិច្ចគាំពារសង្គម និងលើកកម្ពស់ការចូលរួមរបស់ស្ដ្រីដែលជាដៃគូមិនអាចខ្វះបាននៅក្នុងគ្រប់ដំណើរការនៃសកម្មភាពសង្គម រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍ ធនធានមនុស្សផងដែរ ។
ជាចុងបញ្ចប់លោកជំទាវតំណាងរាស្រ្តខេត្តស្វាយរៀងបានជម្រុញឱ្យ កងកម្លាំងប្រដាប់អាវុធជាស្ត្រីទាំងអស់ បើទោះបីជាប់រវល់ និងមមាញឹកបំពេញភារកិច្ចការងារយ៉ាងណាក៏ដោយ ក៏ប៉ុន្តែសូមកុំភ្លេចត្រូវឆ្លៀតពេលវេលាជួយអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិ ឲ្យក្លាយ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើហិង្សា និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ៕
សេចក្តីណែនាំស្តីពីវិធានការបង្ការគ្រោះថ្នាក់អគ្គីភ័យឱ្យមានការប្រុងប្រយ័ត្នខ្ពស់ !
ដើម្បីធានាបង្ការទប់ស្កាត់អោយបាននូវគ្រោះមហន្តរាយដែលអាចបង្កឡើងដោយអគ្គីភ័យ នារដូវប្រាំងនេះ អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការណែនាំគ្រប់មន្ទីរ អង្គភាព រដ្ឋបាល ឃុំ/សង្កាត់ និងប្រជាពលរដ្ឋគ្រប់លំនៅដ្ឋាន ស្ថាប័នរដ្ឋ និងឯកជន រោងចក្រ សហគ្រាស សប្បកម្ម អាជីវកម្ម ភោជនីយដ្ឋានរង្គសាល ផ្ទះសំណាក់ សណ្ឋាគារ ធនាគារឯកជន ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការអនុវត្តនូវវិធានការមួយចំនួនដើម្បីបង្ការទប់ស្កាត់នូវគ្រោះមហន្តរាយ ដែលអាចបង្កឡើងដោយអគ្គីភ័យមួយចំនួន។
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសខាងក្រោមនេះ ៖
លោក ថោង ខុន ចុះពិនិត្យមើលផ្លូវ ភូមិសាស្ត្ររវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យទន្លេ
កំពង់ឆ្នាំង៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នេះ បានធ្វើដំណើរឆ្លងកាត់ផ្លូវពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តកំពង់ធំ និងបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅឃុំច្រណូក ស្រុកកំពង់លែង អមដំណើរដោយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក សុខ លូ អភិបាលខេត្តកំពង់ធំ និង លោក លោកស្រី ប្រតិភូអមដំណើរទាំងពីខេត្តជាច្រើនរូបដើម្បីពិនិត្យមើលផ្លូវ ភូមិសាស្ត្ររវាងខេត្តទាំងពីរ រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យទន្លេនៅថ្ងៃទី ១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចេញសារលិខិតអបអរសាទរពិធីបុណ្យទន្លេលើកទី៥ ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំងផងដែរ។ នៅក្នុងសារលិខិត ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម ចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឱ្យបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩នេះ និងពិធីបុណ្យទន្លេជាបន្តបន្ទាប់ទៀត ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ផ្លែផ្កានៃសន្តិភាពបានជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ហើយដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងផ្ដល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជាផងដែរ៕
អភិបាលខេត្តកែប បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត
កែប៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពលោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត, លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើចូលរួមពីអភិបាលរងខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមតុលាការខេត្តកំពត លោកឧត្ដមសេនីយ៍ វរៈសេនីយ៍ ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាលក្រុង ស្រុក តំណាងអង្គភាពមិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងខេត្ត សរុបចំនួន៤០៧ រូប។
លោកអភិបាលខេត្ត បានប្រសាសន៍ក្នុងពិធីបើកអង្គសន្និបាតថា សន្និបាតថ្ងៃនេះ គឺមានគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយពីសមិទ្ធផល និងលទ្ធផលនានានៃការអនុវត្តតួនាតី ភារកិច្ចរបស់រដ្ឋបាលខេត្តធៀបទៅនឹងផែនការប្រចាំឆ្នាំ ព្រមទាំងធ្វើការឆ្លុះអបញ្ចាំងពីចំណុចខ្លាំង ខ្សោយ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះនាឆ្នាំកន្លងមក និងពិភាក្សាដាក់ចេញនូវទិសដៅជាអាទិភាពនានា សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០១៩នេះ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង។
លោកអភិបាលខេត្ត បានបន្តថា ទន្ទឹមនេះ កម្មវិធីជាតិក៏ត្រូវបានរៀបចំឡើងក្នុងបរិបទ ដែលរាជរដ្ឋាភិបាលកំពុងពង្រឹងតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ ការលើកស្ទួយការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ ចាំបាច់ត្រូវមានការសហការដ៏មានប្រសិទ្ធភាព រវាងកិច្ចខិតខំទាំងថ្នាក់ដឹកនាំជាតិ និងក្រោមជាតិ ដែលមានមន្ទីរអង្គភាព អង្គការមិនមែនរដ្ឋាភិបាល (NGOs) អង្គការជាតិ និងវិស័យឯកជននានាចូលរួមអនុវត្ត ក្រោមការដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ត្រូវយកចិត្តទុកដាក់ប្រមូលផ្ដុំបទសោធន៍ និងគំនិតច្នៃប្រឌិត ដើម្បីចូលរួមផ្ដល់មតិយោបល់កែលម្អនូវចំណុចខ្វះខាតនានា និងយកចិត្តទុកដាក់ក្នុងការពិភាក្សា ឆ្លុះបញ្ចាំងពីចំណុចខ្លាំង ខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយឲបានផុលផុសទៅតាមប្រធានបទនីមួយៗ ដើម្បីរួមគ្នាលើកឡើងបញ្ជូលទៅក្នុងផែនការសកម្មភាពសម្រាប់យកទៅបន្តអនុវត្តក្នុងឆ្នាំ២០១៩ឱ្យទទួលបានជោគជ័យបន្ថែមទៀត៕
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់រោទិ៍ ផ្តល់អំណោយមនុស្សធម៌ជូនគ្រួសារក្រីក្រសម្រាលកូននៅមន្ទីរពេទ្យ
ស្វាយរៀង៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់រោទិ៍ លោក អ៊ុច សារឿន អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក បានផ្តល់អំណោយមនុស្សធម៌ជូនគ្រួសារក្រីក្រសម្រាលកូន នៅមន្ទីរពេទ្យ ឈ្មោះ អុក ចាន់ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកកំពង់រោទិ៍ ។
ក្នុងឱកាសនោះ លោកអនុប្រធានគណៈកម្មាធិការអនុសាខាស្រុក បាននាំមកនូវបណ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ។ លោក អ៊ុច សារឿន បានសំណូមពរសូមឱ្យបងប្អូនមានអនាម័យក្នុងការរស់នៅ ត្រូវមានការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសឱ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ដើម្បីឱ្យសហគមន៍យើងរស់នៅប្រកបដោយភាពសុខដុមរមនា។
អំណោយដែលបានផ្តល់ជូននាឱកាសនោះរួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស កន្ទេលជ័រ ១ ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប សារ៉ុង១ ក្រមា១ ភួយ១ មុង១ និងថវិកាចំនួន ៤០,០០០ រៀល៕
នៅតែរយះពេល ៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង នឹងឈានចូលមកដល់ហើយ !
នៅតែ៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង នឹងឈានចូលមកដល់ហើយ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ ខណៈគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យ បានរៀបចំកិច្ចការងាររបស់ខ្លួនរួចជាស្រេចហើយ ក្នុងការស្វាគមន៍វត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី។ ពិធីបុណ្យទន្លេលើកទី៥នេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ហើយនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភរិយា ផងដែរ។
ជាការពិតណាស់ ការតុបតែងលម្អនៅតាមដងផ្លូវនៃក្រុងកំពង់ឆ្នាំង ពិតជាមានភាពស្រស់ស្អាតគួរឱ្យទាក់ទាញមែនទែន រីឯប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក៏បានមកទស្សនាកម្សាន្តបណ្ដើរៗផងដែរ។ ការងារត្រៀមរៀបចំបុណ្យទន្លេនេះ បានឆ្លងកាត់ការប្រជុំត្រួតពិនិត្យជាច្រើនលើក ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ឱ្យប្រព្រឹត្តទៅដោយភាពរលូន ប្រកបដោយភាពអធិកអធ័ម។
តួយ៉ាងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ រួមជាមួយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ដោក សទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ បើកកិច្ចប្រជុំត្រួតពិនិត្យការងារ ត្រៀមរៀបចំចុងក្រោយ។ ក្នុងកិច្ចប្រជុំខាងលើ លោករដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់អំពីការពង្រឹងសុវត្ថិភាពទូទៅ សុវត្ថិភាពចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធី និងទូទាំងក្រុងកំពង់ឆ្នាំង ពិសេសគឺត្រូវសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងគណៈអធិបតីឱ្យបានល្អប្រសើរ។
ក្រៅពីនេះ លោកបានណែនាំឱ្យក្រុមការងារបន្ថែមការតុបតែងភ្លើងលម្អ នៅកន្លែងមួយចំនួនទៀត ពិសេសភ្លើងលម្អនៅតាមដើមឈើ ទីសាធារណៈជាដើម ខណៈការតុបតែងលម្អនៅកន្លែងនានា ក្រុមការងារក៏បានខិតខំធ្វើយ៉ាងល្អប្រសើរមកហើយដែរ។ ពិសេសលើសពីនេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់អគ្គិសនីកម្ពុជា សូមកុំឱ្យមានការដាច់ភ្លើងអគ្គិសនីក្នុងពេលពិធីបុណ្យទន្លេ រយៈពេល៣ថ្ងៃនោះឱ្យសោះ។
ចំពោះកម្មវិធីសម្ដែងសិល្បៈ ការរៀបចំព្រឹត្តិការណ៍កីឡាជាដើមនោះ គឺមានការត្រៀមរួចរាល់អស់ ខណៈដែលក្រុមការងារនៅតែហាត់សម រៀល់ថ្ងៃ ដើម្បីញ៉ាំងបរិយាកាសក្នុងពិធីបុណ្យទន្លេខាងមុខនោះ ឱ្យកាន់តែអធិកអធ័ម។ ការរៀបចំព្រឹត្តិការណ៍សិល្បៈនេះទៀតសោត ក៏មានការសម្ដែងសិល្បៈពីក្រុមសិល្បកររបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូត រវាងកម្ពុជា-ឥណ្ឌូនេស៊ី។
លោករដ្ឋមន្រ្តី បានណែនាំដល់ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ក្នុង ក្រុងកំពង់ឆ្នាំង ត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យបានស្អាតបាតត្រឹមត្រូវ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងពិធីបុណ្យទន្លេ ព្រមទាំងសូមចូលរួមក្នុងយុទ្ធនាការ «គ្មានសំរាមក្រោមតុនៅតាម ភោជនីយដ្ឋាន-អាហារដ្ឋាន» ឱ្យបានសស្រាកសស្រាំងផងដែរ។
លោករដ្ឋមន្ត្រីនៅតែជំរុញឱ្យយុវជន ក៏ដូចជាអ្នកមានគូស្រករ គប្បីចូលរួម ដាំដើមឈើក្នុងពិធីបុណ្យទន្លេ ទុកជាអនុស្សាវរីយ៍ឱ្យបានកុះករ ដើម្បី ចូលរួមដល់ការការពារបរិស្ថាន។ ទោះយ៉ាងណា លោករដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានបង្ហាញការរំពឹងទុកថា នឹងមានភ្ញៀវទេសចរ ៥០ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្តក្នុងពិធីបុណ្យទន្លេនេះ៕
ប្រភព៖ Fresh News
Subscribe to:
Posts (Atom)