Wednesday, August 02, 2023

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យ​ប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣



FN (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង។

ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីរង្វង់​មូល​មហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូ​ម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវ​ជាតិ​​លេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូត​ដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋកោះ​ផុស​៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

គម្រោងនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានវែងឆ្លងកាត់ទន្លេបាសាក់ចំនួន២កន្លែង ប្រវែងសរុប ៩៩៦ម៉ែត្រ ដែលក្នុងនោះ ស្ពានខាងកើតមានប្រវែង ៦៣០​ម៉ែត្រ និងស្ពានខាងលិច មានប្រវែង ៣៦៦ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​សាស្រ្ត​កោះអន្លង់ចិន និងត្រូវបានប្រសិទ្ធនាមថាជា «ស្ពានមិត្ត​ភាព​កម្ពុជា​-​ចិន កោះអន្លង់ចិន»។ បន្ថែមពីលើនេះ គម្រោងនេះក៏បានសាងសង់ផងដែរនូវ​ស្ពាន​រំលង ឬស្ពានអាកាស(Flyover) ចំនួន ២កន្លែង ប្រវែងសរុប ៥៦៤​ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ចំនួន ២កន្លែង ប្រវែងសរុប ៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិ​លេខ២ និងផ្លូវជាតិលេខ៣, និងស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែង​សរុប ៥៦៨ម៉ែត្រ, និងការរៀបចំទីតាំងសម្រាប់រថយន្តបត់ត្រឡប់ក្រោយ(U-Turn) ព្រមទាំងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ និងបង្គោល​សុវត្ថិ​ភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ាន់អាន បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោម​អធិប​តី​ភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥២​ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីអំឡុងខែមិថុនា ឆ្នាំ​២០២៣ ដោយបានប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណជាង ២៧៣​លាន​ដុល្លារ​អា​មេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ​របស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាត​គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាសមិទ្ធផលថ្មីមួយ​បន្ថែម​ទៀត នៅក្នុងចំណោមសមិទ្ធផលជាតិធំៗ និងសំខាន់ៗជាច្រើន​នៅទូទាំង​ប្រទេស ដែលបានលេចចេញជារូបរាងឡើងនៅក្នុង​យុគសម័យ​តេជោ​សន្តិ​ភាព និងជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លា​របស់រាជរដ្ឋាភិបាលជូនដល់​ប្រជាពល​រដ្ឋ​នៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏មាន​សក្តានុពលថ្មីមួយ​បន្ថែមទៀតរបស់កម្ពុជាបើនិយាយជារួម និងរបស់រាជធានី​ភ្នំពេញ និងខេត្តកណ្តាលបើនិយាយដោយឡែក ដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗរួមមានដូចជា៖ មួយផ្នែកតភ្ជាប់​ជាមួយ​ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ២ និងមួយផ្នែកទៀត តភ្ជាប់ជាមួយផ្លូវជាតិលេខ៣ ផ្លូវជាតិ​លេខ៤ និងតភ្ជាប់ជាមួយមហាវិថីឈ្នះ-ឈ្នះខាងលិច(ផ្លូវទំនប់កប់ស្រូវ) ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ស្ពានព្រែកព្នៅ និងមហាវិថីឈ្នះ-ឈ្នះខាងកើត រហូតទៅដល់ផ្លូវជាតិលេខ៦ ព្រមទាំងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវមួយ​ចំនួន​ផ្សេងទៀត។ បន្ថែមពីលើនេះ ផ្លូវនេះ គឺជាខ្សែផ្លូវវាងក្រុងថ្មី ដែលនឹងជំរុញ​បន្ថែម​នូវសក្តានុពលនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ជាពិសេសការដឹក​ជញ្ជូន​ទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ និងសម្រួលដល់ការធ្វើដំណើរ​របស់បងប្អូនប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់​រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេល​វេលា​ធ្វើដំណើរ។

លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា ផ្លូវក្រវាត់ក្រុងនេះ បាននិងកំពុងប្រែ​ក្លាយ​តំបន់ដែលនៅអមសងខាងខ្សែផ្លូវឱ្យទៅជាតំបន់អភិវឌ្ឍន៍ លំនៅឋាន បុរី តំបន់ភស្តុភារកម្មនិងឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ ឃ្លាំងស្តុក​ទំនិញ ដែលស្របទៅនឹងផែនការរៀបចំបន្ស៊ីការគ្រប់គ្រងដី ការអភិវឌ្ឍថ្មី និង​ការការពារតំបន់នីមួយៗនៃរាជធានីភ្នំពេញឱ្យមានភាពសុខដុមរមនាជាមួយគ្នានិងឱ្យស្របទៅនឹងលក្ខខណ្ឌ និងផែនការមេនៃការរៀបចំដែនដីរបស់ប្រទេស ដែលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ និងតំបន់ជាយក្រុងកំពុងត្រូវ​បានពង្រីក​កាន់តែធំទៅៗ ទៅតាមកំណើនប្រជាជន និងការអភិវឌ្ឍឥតឈប់ឈរ។

ម្យ៉ាងវិញទៀត សម្រាប់ការតភ្ជាប់ និងសមាហរណកម្មតំបន់ ផ្លូវក្រវាត់ក្រុ​ង​នេះ​បានតភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១(AH-1) និងផ្លូវអាស៊ាន​ហាយ​វេ​លេខ១១(AH-11) និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាង​ត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួមចំណែកសម្រួលការដឹក​ជញ្ជូនឆ្ល​ង​កាត់​ព្រំដែន ជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងរបស់កម្ពុជា​ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព៕

សម្ដេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណសម្ដេចព្រះមហាក្សត្រី ដែលបានប្រសិទ្ធពរជ័យក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ

(ភ្នំពេញ)៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គសព្វព្រះហឫទ័យព្រះរាជទានព្រះរាជសារលិខិតប្រសិទ្ធពរជ័យ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។

ក្នុងសារលិខិតដដែលបានបញ្ជាក់ថា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជគុណដ៏មហាធំធេងមិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់ព្រះគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះវិញ្ញាណក្ខន្ដអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងប្រទេសកម្ពុជាយូរអង្វែងតរៀងទៅ៕

ខាងក្រោមនេះជាសារលិខិតអំណរព្រះរាជគុណរបស់សម្ដេចតេជោ ហ៊ុន សែន ទូលថ្វាយសម្ដេចព្រះមហាក្សត្រី៖




សម្ដេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលបានប្រសិទ្ធពរជ័យក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ

(ភ្នំពេញ)៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យព្រះរាជទានព្រះរាជសារលិខិតប្រសិទ្ធពរជ័យ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។

ក្នុងសារលិខិតដដែលបានបញ្ជាក់ថា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជគុណដ៏មហាធំធេងមិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់ព្រះគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះវិញ្ញាណក្ខន្ដអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងប្រទេសកម្ពុជាយូរអង្វែងតរៀងទៅ៕

ខាងក្រោមនេះជាសារលិខិតអំណរព្រះរាជគុណរបស់សម្ដេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង៖




ព្រះករុណជាអម្ចាស់ ផ្ញើព្រះរាជសារលិខិតប្រសិទ្ធពរជ័យជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ ៥ សីហា ២០២៣


(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យផ្ញើព្រះរាជសារលិខិតប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។

ក្នុងឱកាសដ៏ល្អប្រពៃនៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ព្រះករុណជាអម្ចាស់ជីវិតលើត្បូងបានប្រសិទ្ធពរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងសារលិខតដដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក៏បានកោតសរសើរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ និងទទួលបានមហាជោគជ័យក្នុងការដឹកនាំប្រទេសជាតិឱ្យទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ៕

ខាងក្រោមនេះជាព្រះរាជសារលិខិតប្រសិទ្ធពររបស់ព្រះករុណាជាអម្ចាស់ ដែលផ្ញើជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី៖





សម្ដេចព្រះមហាក្សត្រី ផ្ញើសារលិខិតប្រសិទ្ធពរជ័យជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ ៥ សីហា ២០២៣


(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យផ្ញើសារលិខិតប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។

ក្នុងឱកាសដ៏ល្អប្រពៃនៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ សម្ដេចព្រះមហាក្សត្រីបានប្រសិទ្ធពរជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងសារលិខតដដែល សម្ដេចព្រះមហាក្សត្រីក៏បានកោតសរសើរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ថាជាប្រមុខដឹកនាំដ៏ឆ្នើម មានភាពឈ្លាសវៃ និងប៉ិនប្រសប់បំផុត ដោយបានដឹកនាំឱ្យប្រទេសជាតិឱ្យមានសន្តិភាព ព្រមទាំងកសាងសមិទ្ធផលជាច្រើនគ្រប់បែបយ៉ាងលើគ្រប់វិស័យ និងបានខិតខំបំបាត់ភាពក្រីក្រ លើកតម្កើងជីវភាពប្រជាជនក្នុងសង្គមជាតិ និងលើកតម្កើងកិត្យានុភាពនៃប្រជាជាតិកម្ពុជាលើឆាកជាតិ និងអន្តរជាតិ៕

ខាងក្រោមនេះជាសារលិខិតប្រសិទ្ធពររបស់សម្ដេចព្រះមហាក្សត្រី ដែលផ្ញើជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី៖




ឥឡូវនេះ Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន ស្ទុះឡើងលើស១លាននាក់ហើយ បន្ទាប់ពីប្រកាសឈប់ប្រើប្រាស់ Facebook ស្របពេលបណ្តាញសង្គម TikTok និង Twitter របស់សម្តេច ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លាដែរ

 (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្ទុះឡើងដល់ចំនួន 1,002,749 នាក់ (Subscribers) ដែលបានក្លាយជា Telegram ដែលមានអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមមេដឹកនាំពិភពលោក។

ការស្ទុះឡើងយ៉ាងខ្លាំងក្លារហូតដល់លើសជាង១លាននាក់បបែបនេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសឈប់ប្រើប្រាស់បណ្តាញសង្គម Facebook ដោយងាកមកប្រើប្រាស់បណ្តាញសង្គម Channel Telegram, TikTok និង​ Twitter វិញក្នុងការផ្តល់ព័ត៌មាននិងសកម្មភាពផ្សេងៗរបស់សម្តេចជូនជនរួមជាតិ។

សម្រាប់ TikTok របស់សម្តេចតេជោ មិនដល់រយៈពេលមួយខែផង បានកើនដល់ពេលនេះ គិតត្រឹមថ្ងៃទី០២ សីហា ឆ្នាំ២០២៣ មានចំនួន 417.5K Followers មានអ្នក​ Likes 3.7M ។ ក្នុងនោះគ្រាន់តែវិដេអូសម្តេចតេជោ ជាមួយចៅស្រី មានអ្នកមើលរហូតដល់ 6M និងមានអ្នកចុចបេះដូងជិត កន្លះលាននាក់។ TikTok របស់សម្តេចតេជោ ហ៊ុន សែន មានតំណភ្ជាប់ https://www.tiktok.com/@hunsenofcambodia។

Twitter របស់សម្តេចតេជោ ហ៊ុន សែន គិតត្រឹមថ្ងៃទី០២ សីហា ឆ្នាំ២០២៣នេះ មានចំនួន 26.9K Followers មានឈ្មោះ Hun Sen ជាមួយតំណភ្ជាប់ https://twitter.com/hunsencambodia​។ សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់ព័ត៌មាន និងសកម្មភាពផ្សេងៗរបស់សម្តេច ជូនជនរួមជាតិតាមរយៈ Twitter ជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។​

សូមជម្រាបថា Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានតំណភ្ជាប់ https://t.me/spmhunsen បានប្រកាសផ្លូវការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២៕




អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតជូន សម្ដេចតេជោ ហ៊ុន សែន អបអរសាទរចំពោះជោគជ័យ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧

 (ហាណូយ)៖ លោក ង្វៀន ភូជុង (Nguyen Phu Trung) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានផ្ញើសារលិខិតមួយជូន សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

តាមរយៈសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, លោក ង្វៀន ភូជុង បានបញ្ជាក់ថា លោកមានសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះការបោះឆ្នោតរដ្ឋសភា នីតិកាលទី៧ អាណត្តិ ២០២៣-២០២៨ របស់កម្ពុជា ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទទួលបានជោគជ័យត្រចះត្រចង់។

ជាមួយស្មារតីសមមិត្តដែលផ្សាភ្ជាប់យ៉ាងជិតស្និត តាងនាមគណៈកម្មាធិការមជ្ឈិមបក្សកម្មុនីស្ត វៀតណាម លោកសូមគោរពផ្ញើជូនគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នូវមនោសញ្ចេតនាដ៏ជិតស្និត និងសូមអបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជំនះយ៉ាងធំធេង ក្នុងការបោះឆ្នោតរដ្ឋសភា នីតិកាលទី៧ ដែលលទ្ធផលនៃការបោះឆ្នោតនេះ ជាថ្មីម្ដងទៀតបានបញ្ជាក់ ពីតួនាទី និងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច។

នៅក្នុងសារលិខិតបានបញ្ជាក់ទៀតថា៖ យើងខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈភាពប្រសើរឡើង នៃលទ្ធផលសម្រេចបាន រួម ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែប និងការគាំទ្រដ៏លើសលុបពីសំណាក់ប្រជាជនកម្ពុជា រដ្ឋសភា និង រដ្ឋាភិបាលថ្មីនៅកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងត្រូវបានបង្កើតឡើងក្នុងពេលដ៏ឆាប់ ហើយបន្តសម្រេចបានសមិទ្ធផលថ្មីៗ និងធំធេងបន្ថែមទៀត ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ក្នុងសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាព។

លោកបានគាំទ្រយ៉ាងពេញទំហឹងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងធ្វើអស់ពី កម្លាំងកាយចិត្ត រួមជាមួយកម្ពុជាថែរក្សា ពូនជ្រំ និងផ្តល់ទៅឲ្យអ្នកជំនាន់ក្រោយនូវទំនាក់ទំនងដ៏ល្អ ប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសយើងទាំងពីរ។

លោកសូមជូនពរឲ្យទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាម -កម្ពុជា ស្រស់បំព្រងជានិច្ចនិរន្តរ៍ និងរឹងមាំជាអមតៈ។ លោកអគ្គលេខាធិការ សូម ប្រសិទ្ធពរជូនចំពោះសម្តេចតេជោ ហ៊ុន សែន សូមទទួលបាននូវសុខភាពល្អបរិបូណ៍ សុភមង្គល និងជោគជ័យ ក្នុងតួនាទីដ៏ឧត្តុង្គឧត្តមផងដែរ៕




រដ្ឋាភិបាលផ្សះផ្សាជាតិ និងឯកភាពជាតិនីការ៉ាហ្គា ផ្ញើសារអបអរសាទរជូន សម្ដេចតេជោ ហ៊ុន សែន ចំពោះជោគជ័យក្នុងការបោះឆ្នោតសកល ឆ្នាំ២០២៣

 (ម៉ាណាហ្គា)៖ រដ្ឋាភិបាលនៃការផ្សះផ្សាជាតិ និងឯកភាពជាតិនីការ៉ាហ្គាដ៏ជោគជ័យ បានផ្ញើសារលិខិតមួយជូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអបអរសាទរចំពោះជោគជ័យនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

សារលិខិតរដ្ឋាភិបាលផ្សះផ្សាជាតិ និងឯកភាពជាតិនីការ៉ាហ្គា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានសរសេរថា៖ យើងខ្ញុំសូមថ្លែងអំណរសាទរជូនចំពោះសម្តេច ប្រធានគណបក្សប្រជាជន ក្នុងឱកាសដែលសម្តេច ទទួលបានជោគជ័យនៃការបោះឆ្នោតដែលបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យកន្លងទៅ ដោយមានចំនួន អ្នកចូលរួមបោះឆ្នោត ៨៤.២%។

រដ្ឋាភិបាលផ្សះផ្សាជាតិ និងឯកភាពជាតិនីការ៉ាហ្គា បានបន្ថែមថា៖ ដោយតែងតែចងចាំនូវដំណើរទស្សនកិច្ចជាភាតរភាពរបស់យើងខ្ញុំទៅកាន់ប្រទេសសម្តេច និង ដោយចងចាំនូវស្នាដៃរំដោះប្រជាជនដែលសម្តេចបានធ្វើ យើងសូមគោរពនូវជោគជ័យរបស់សម្ដេច គណបក្ស និងប្រជាជនសម្ដេច និងសូមប្រសិទ្ធពរជូនសម្តេច សូមប្រកបដោយ សន្តិភាព សុខមាលភាព និងវិបុលភាព ក្នុងដំណើរវិវឌ្ឍទៅមុខ ក្នុងពិភពលោកថ្មីមួយដែលយើងទាំងអស់គ្ន ប្រាថ្នាចង់បាន៕

ក្រោមនេះជាសារលិខិតរបស់ រដ្ឋាភិបាលផ្សះផ្សាជាតិ និងឯកភាពជាតិនីការ៉ាហ្គា៖






សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលផ្ញើសារអបអរសាទរនិងជូនពរ ក្នុងឱកាសទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០២៣

 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណ លោក ង្វៀន ភូជុង (Nguyen Phu Trung) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានផ្ញើសារជូនពរ និងអបអរសាទរជូនសម្ដេច នៅក្នុងឱកាសទទួលបានជ័យជំនះលើការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

តាមរយៈសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ « តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅ និងដោយស្មោះស្ម័គ្រចំពោះសារអបអរសាទរយ៉ាងកក់ក្ដៅរបស់ឯកឧត្តម សម្រាប់ក្នុងឱកាស ជោគជ័យដ៏ធំធេងរបសគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសាកលជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ »។

សម្តេចតេជោមានសេចក្តីរីករាយយ៉ាងខ្លាំងដែលទំនាក់ទំនងដ៏ស្និទ្ធស្នាល និងយូរអង្វែង ព្រមទាំងកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើងត្រូវបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនៅគ្រប់វិស័យ និង គ្រប់កម្រិត ក្រោមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

ក្នុងន័យនេះ សម្តេចសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាមសម្រាប់ការគាំទ្រឥត ងាករេចំពោះការអភិវឌ្ឍជាតិរបស់កម្ពុជា និងសូមបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាដ៏មុះមុតរបស់កម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សនិងបក្ស រដ្ឋាភិបាលនិងរដ្ឋាភិបាល និងប្រជាជន នឹងប្រជាជនរបស់យើង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិយើងទាំងពីរ។ សម្តេចនឹងបន្ត ធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកអគ្គលេខាធិការ ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អដែលមានស្រាប់ និងកិច្ចសហ ប្រតិបត្តិការប្រកបដោយផ្លែផ្ការបស់យើងឱ្យឈានដល់កម្រិតថ្មីមួយទៀត។

សម្តេចបានជូនពរបវរមហាប្រសើរជូន ចំពោះ លោកអគ្គលេខាធិការ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គល និងបន្តទទួលបាន ជោគជ័យនៅក្នុងភារកិច្ចដ៏ឧតុង្គឧត្តម៕










វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក កំពុងត្រៀមលក្ខណៈការពារតៃវ៉ាន់ ឬ?


FN (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ធ្លាប់បានព្រមានជាបន្តបន្ទាប់ថាវិបត្តិមួយស្ដីពីកោះតៃវ៉ាន់ កាន់តែខិតជិតមកដល់ហើយ។ កាលពីឆ្នាំ២០២១ អតីតមេបញ្ជាការកងទ័ព អាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក Philip Davidson បាននិយាយថាចិនអាចនឹងបើកការវាយប្រហារលើកោះតៃវ៉ាន់ នៅឆ្នាំ២០២៧។ ក្នុងឆ្នាំ២០២២ នាយករង នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក David Cohen បានកត់សម្គាល់ថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង ចង់ឱ្យកងទ័ពរំដោះប្រជាជនចិន PLA មាន សមត្ថភាពយោធាវាយកាន់កាប់កោះតៃវ៉ាន់ នៅឆ្នាំ២០២៧ ហើយក្នុងឆ្នាំដដែលនេះ មេបញ្ជាការកងទ័ពអាកាសអាមេរិក លោក Mike Minihan ក៏បានប្រគល់កំណត់ ហេតុមួយច្បាប់ជូនថ្នាក់លើរបស់លោកដែរថាចិនអាចនឹងប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់ នៅឆ្នាំ២០២៥។

តាមរយៈការព្យាករទាំងនេះ ក្រុមមន្ត្រីយោធាអាមេរិកសុទ្ធតែជឿថាចិនអាចនឹងវាយប្រហារលើតៃវ៉ាន់ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ ប៉ុន្តែ ប្រសិនបើរឿងបែបនេះ កើតឡើងពិតមែន ថាតើគេអាចធានាបានទេថាសហរដ្ឋអាមេរិកនឹងពលីជីវិតកងទ័ពរបស់ខ្លួន ដើម្បីការពារតៃវ៉ាន់? ត្រូវការពារដោយរបៀបណា? និងថាតើ សហរដ្ឋអាមេរិក កំពុងត្រៀមលក្ខណៈធ្វើអន្តរាគមន៍យោធា សម្រាប់សង្រ្គាមជាមួយចិននៅតៃវ៉ាន់ ដែរឬក៏យ៉ាងណា?

* តើសហរដ្ឋអាមេរិក នឹងពលីជីវិតកងទ័ពរបស់ខ្លួន ដើម្បីការពារតៃវ៉ាន់ឬ?

តៃវ៉ាន់ ជាដែនកោះមួយស្ថិតនៅឆ្ងាយពីសហរដ្ឋអាមេរិក តែនៅជិតបង្កើយចិន។ នៅពេលដែលអាល្លឺម៉ង់ បើកការទម្លាក់គ្រាប់បែកលើទីក្រុងឡុងដ៍ ក្នុងឆ្នាំ១៩៤០ អតីតប្រធានាធិបតីអាមេរិក លោក Franklin D. Roosevelt មានគម្រោងចូលរួមក្នុងសង្រ្គាមដើម្បីជួយចក្រភពអង់គ្លេស។ ប៉ុន្តែទោះជាចង់ធ្វើបែបនេះក៏ដោយ ក៏លោក នៅតែត្រូវការហេតុផលសមរម្យមួយ ដើម្បីអាចបញ្ចុះបញ្ចូលប្រជាជនអាមេរិកឱ្យចូលបម្រើកងទ័ព និងបញ្ជូនកងទ័ពរបស់ខ្លួនឱ្យទៅចូលរួមក្នុងសង្រ្គាមលោកលើកទី២។

មុនពេលដែលសម្ព័ន្ធមិត្តអាល្លឺម៉ង់ គឺជប៉ុនបើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក Pearl Harbor នៅចុងឆ្នាំ១៩៤១ សហរដ្ឋអាមេរិកមិនមានហេតុផលត្រឹមត្រូវ ដើម្បីបញ្ជាក់ពីភាពចាំបាច់នៃការធ្វើអន្តរាគមន៍យោធាក្នុងសង្រ្គាមរវាងអាល្លឺម៉ង់ និងចក្រភពអង់គ្លេសនោះទេ។ ដូចគ្នាដែរ ប្រសិនបើចិនពិតជាប្រើកម្លាំងយោធាលើតៃវ៉ាន់ មែន សហរដ្ឋអាមេរិកក៏ត្រូវការហេតុផលត្រឹមត្រូវមួយ ដើម្បីធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់។ ប៉ុន្តែ ទោះបីជាមើលទៅវាហាក់ដូចជាចម្លែកដែលវ៉ាស៊ីនតោន ត្រូវពលីជីវិត កងទ័ពរបស់ខ្លួន ដើម្បីការពារតៃវ៉ាន់ដែលស្ថិតនៅឆ្ងាយពីប្រទេសរបស់ខ្លួនក៏ដោយ ក៏ក្រុមអ្នកវិភាគភាគច្រើនយល់ថាសហរដ្ឋអាមេរិកនឹងលូកដៃជួយតៃវ៉ាន់ ក្រោមហេតុផល ២យ៉ាងធំៗ៖ ម្យ៉ាង៖ ប្រសិនបើសហរដ្ឋអាមេរិកបោះបង់ចោលតៃវ៉ាន់ នោះសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូផ្សេងទៀត អាចនឹងបាត់បង់ជំនឿចិត្តលើការប្ដេជា្ញចិត្តរបស់អាមេរិក ចំពោះសន្តិសុខរបស់ពួកគេ។ នេះមិនត្រឹមតែប៉ះពាល់ដល់ប្រព័ន្ធសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ីឦសានប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងបំផ្លាញប្រព័ន្ធសម្ព័ន្ធមិត្តអាមេរិក នៅទូទាំង ពិភពលោកតែម្ដង។ ចំណែក ហេតុផលទី២៖ ប្រសិនបើបាត់បង់កោះតៃវ៉ាន់ នោះសហរដ្ឋអាមេរិកនឹងបាត់បង់សន្លឹកបៀដ៏សំខាន់មួយ ដើម្បីលេងជាមួយចិន។ កាលពីជិត ២៥០ឆ្នាំមុន សហរដ្ឋអាមេរិកគ្រាន់តែប្រទេសមួយស្ថិតនៅក្រោមអាណាគមអង់គ្លេសប៉ុណ្ណោះ។ តែសហរដ្ឋអាមេរិក បានផ្លាស់ប្ដូរខ្លួនឯងពីប្រទេសស្ថិតក្រោមអាណានិគម អ្នកដទៃ ទៅជាកំពូលមហាអំណាចលេខ១ នៅលើពិភពលោក ហើយនៅអំឡុងការផ្លាស់ប្ដូរខ្លួនឯងនេះ សហរដ្ឋអាមេរិកបានបំបាក់គូសត្រូវធំៗដូចជាអាល្លឺម៉ង់ ជប៉ុន និងចុងក្រោយគេ គឺធ្វើឱ្យសហភាពសូវៀតរលាយបាត់ចេញពីផែនទីពិភពលោក។ ប្រសិនបើលោកប្រធានាធិបតី ចូ បៃដិន បាននិយាយថាចិនជាគូប្រជែងដ៏ធំបំផុត របស់ អាមេរិកក្នុងស.វទី២១នេះទៅហើយនោះ ពិតណាស់គេអាចធ្វើការសន្និដ្ឋានបានថាសហរដ្ឋអាមេរិកនឹងមិនបណ្ដោយឱ្យចិនក្រសោបយកផលប្រយោជន៍តែម្នាក់ឯងនោះទេ។

តៃវ៉ាន់មានទីតាំងស្ថិតនៅកៀកនឹងតំបន់ឆ្នេររបស់ចិន ដែលជាតំបន់ស្នូលដ៏សំខាន់មួយនៃសេដ្ឋកិច្ចចិន និងជាទីតាំងយុទ្ធសាស្ត្រសម្រាប់ប្រើជាការកំញើញទប់ស្កាត់សង្រ្គាម ជាមួយចិន។ បើតៃវ៉ាន់ សហការជាមួយសហរដ្ឋអាមេរិក និងជប៉ុន នោះពួកគេអាចដាក់សម្ពាធយោធាយ៉ាងខ្លាំងលើតំបន់ឆ្នេររបស់ចិន។ គេនៅចាំបានថានៅពេលត្រូវបាន សាកសួរដោយអ្នកសារព័ត៌មានកាលពីខែកញ្ញា ឆ្នាំ២០២២ ថាតើសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាការពារតៃវ៉ាន់ដែរឬទេ? លោក បៃដិន បានឆ្លើយថា «Yes​» ហើយនៅពេលត្រូវបានសួរបញ្ជាក់ពីអត្ថន័យនៃពាក្យ «Yes» នេះថាតើប្រជាជនអាមេរិកទាំងប្រុសទាំងស្រី នឹងការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិនដែរឬទេ? លោក បៃដិន នៅតែឆ្លើយថា «Yes»។

​* តើត្រូវការពារតៃវ៉ាន់ ដោយរបៀបណា?

នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីខែមករា ឆ្នាំ២០២៣ ក្រោមចំណងជើងជាភាសាអង់គ្លេសថា «The First Battle of the Next War: Wargaming a Chinese Invasion of Taiwan» មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ បានព្យាករថាការប៉ុនប៉ងប្រើកម្លាំងយោធារបស់ចិននឹងទទួលបរាជ័យ ហើយតៃវ៉ាន់នៅតែរក្សា បាននូវស្វ័យភាពដដែល បើទោះជាការការពារតៃវ៉ាន់ត្រូវលះបង់តម្លៃដ៏ធំក៏ដោយ។ បច្ចុប្បន្ន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាជប៉ុន និងអូស្ត្រាលី សុទ្ធតែកំពុង អភិវឌ្ឍសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់គោលដៅយោធាលើទឹកដីចិន ហើយសមត្ថភាពបែបនេះអាចនឹងបង្កការខាតបង់ធ្ងន់ធ្ងរដល់ចិន ក្នុងករណី ចិនប្រើកម្លាំងយោធាលើតៃវ៉ាន់។

ក៏ប៉ុន្តែ បើសហរដ្ឋអាមេរិកចង់រក្សាសន្លឹកបៀតៃវ៉ាន់ ដើម្បីស៊ីសងជាមួយចិន នោះសង្រ្គាមមិនមែនជាការគំរាមកំហែងតែមួយគត់ដែលត្រូវប្រឈមមុខឡើយ។ ជាឧទាហរណ៍ ក្នុងសេណារីយ៉ូសង្រ្គាមមួយ ចិនអាចនឹងបិទខ្ទប់កោះតៃវ៉ាន់ ហើយបង្ខំឱ្យប្រជាជនតៃវ៉ាន់ចុះញ៉មទទួលយកការបង្រួបបង្រួមជាតិជាមួយចិន។ នៅក្នុងសេណារីយ៉ូបែបនេះ តើសហរដ្ឋអាមេរិកគួរធ្វើបែបណា? ដើម្បីការពារកោះតៃវ៉ាន់ដោយយោធា តំបន់ប៉ែកខាងលិចរបស់តៃវ៉ាន់ គឺមានសារៈសំខាន់។ ពីព្រោះទីក្រុងធំរបស់តៃវ៉ាន់សុទ្ធតែប្រមូលផ្ដុំគ្នា នៅទីនោះ ហើយការវាយប្រហារយោធាណាមួយក៏ទំនងជាអាចកើតចេញពីផ្នែកខាងលិចនេះដែរ។ ចំណែក ផ្នែករបស់តៃវ៉ាន់ជាប់តំបន់ប៉ាស៊ីហ្វិក ក៏កាន់តែមានសារៈសំខាន់ ទៅទៀត ដ្បិតវាជាផ្លូវសម្រាប់ការផ្គត់ផ្គង់អាវុធ ឬការផ្គត់ផ្គង់នានា។ បើចិនអាចដាក់ពង្រាយកងទ័ពនៅប៉ែកតំបន់ប៉ាស៊ីហ្វិក នោះវានឹងផ្ដល់ភាពងាយស្រួលក្នុងការវាយប្រហារ កាត់ផ្ដាច់ផ្លូវផ្គត់ផ្គង់។ ម្យ៉ាងវិញទៀត បើចិនអាចដាក់ពង្រាយកងទ័ពគ្រប់គ្រាន់នៅប៉ែកតំបន់ប៉ាស៊ីហ្វិករបស់តៃវ៉ាន់ ប្រជាជនតៃវ៉ាន់អាចនឹងត្រូវកាត់ផ្ដាច់ចេញពីជប៉ុន ហ្វីលីពីន និងសហរដ្ឋអាមេរិក។ សេណារីយ៉ូឯកោបែបនេះអាចនឹងក្លាយជាការធ្វើតេស្ដមួយនៃសេចក្ដីក្លាហានរបស់ប្រជាជនតៃវ៉ាន់ ហើយវាក៏អាចនឹងបង្ខំឱ្យពួកគេទទួលយកសំណើ បង្រួបបង្រួមជាតិរបស់ចិនផងដែរ។ កាលពីពេលថ្មីៗនេះ ចិនបានដឹកនាំការធ្វើតេស្ដជាច្រើនលើការពង្រាយកងទ័ពរបស់ខ្លួន នៅប៉ែកតំបន់ប៉ាស៊ីហ្វិករបស់តៃវ៉ាន់ ដោយនាវាចម្បាំង នាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះចម្បាំងចិន តែងតែធ្វើសមយុទ្ធយោធាជាញឹកញាប់នៅទីនោះ។ សកម្មភាពនាវាមុជទឹករបស់ចិនក៏ជាកង្វល់ដ៏ធំមួយ ដែរ ដោយបើចិនអាចដាក់ពង្រាយនាវាមុជទឹកក្នុងចំនួនមួយគ្រប់គ្រាន់ នោះពួកគេអាចនឹងបិទខ្ទប់កោះតៃវ៉ាន់តាមរយៈការវាយប្រហារ និងការដាក់ពង្រាយគ្រាប់មីនសមុទ្រ។

* តើសហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈ ដើម្បីការពារតៃវ៉ាន់ ឬ?

ប្រសិនបើសហរដ្ឋអាមេរិក ពិតជាចង់ការពារប៉ែកតំបន់ប៉ាស៊ីហ្វិករបស់តៃវ៉ាន់ ពិតណាស់ចំនួនកងទ័ព និងអាវុធដែលសហរដ្ឋអាមេរិកអាចដាក់ពង្រាយទៅកាន់តំបន់នេះគឺជារឿង សំខាន់។ ការសម្រេចចិត្តផ្គត់ផ្គង់អាវុធសម្រាប់តៃវ៉ាន់នាពេលថ្មីៗនេះ វាបានបង្ហាញថាសហរដ្ឋអាមេរិកកំពុងផ្តោតជាសំខាន់លើ «អំណាចអាកាស»។ ចាប់តាំងពីលោក បៃដិន ស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមក រដ្ឋបាលរបស់លោកបានផ្ដល់មីស៊ីលជាច្រើនសម្រាប់បំពាក់លើយន្ដហោះចម្បាំងដូចជា AGM-84 Harpoon, AGM-88B HARM, AIM-120 AMRAAM និងមីស៊ីល AIM-9X Sidewinder។ មីស៊ីលទាំងនេះប្រើសម្រាប់ការវាយប្រហារពីអាកាសទៅដីគោក និងនៅលើអាកាស។ ក៏ប៉ុន្តែ «អំណាចអាកាស» គឺពឹងផ្អែកលើការធានាឱ្យបាននូវសុវត្ថិភាពមូលដ្ឋានទ័ពអាកាស។ សព្វថ្ងៃ ចិនបាន និងកំពុងបង្កើនឃ្លាំងមីស៊ីល និងយន្ដហោះទម្លាក់គ្រាប់បែក ព្រមទាំងអភិវឌ្ឍចម្ងាយបាញ់។ ដូច្នេះ មូលដ្ឋានទ័ពដែលស្ថិតនៅក្រោមចម្ងាយបាញ់នៃមីស៊ីលរបស់ចិន អាចនឹងក្លាយជាគោលដៅវាយប្រហារ។

សមយុទ្ធ 2023 Han Kuang ជាសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំដែលតៃវ៉ាន់ ផ្ដើមធ្វើឡើងចាប់តាំងពីឆ្នាំ១៩៨៤មក គឺផ្ដោតលើសេណារីយ៉ូបែបនេះ។ ក្នុងឆ្នាំ២០២៣ ពោលគឺនៅចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា និងចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា តៃវ៉ាន់បានដឹកនាំការធ្វើសមយុទ្ធហាត់សមលើសេណារីយ៉ូមួយដែលព្រលាន យន្ដហោះ និងផ្លូវសម្រាប់យន្ដហោះរបស់យោធាតៃវ៉ាន់ រងការបំផ្លិចបំផ្លាញដោយការវាយប្រហារពីសត្រូវ ដែលនេះតម្រូវឱ្យយន្ដហោះចម្បាំងចុះចតនៅអាកាសយានដ្ឋានស៊ីវិល ឬនៅលើផ្លូវ highway។ ពាក់ព័ន្ធនឹងសេណារីយ៉ូនេះ សហរដ្ឋអាមេរិកក៏បានដឹកនាំការហាត់សមត្រៀមលក្ខណៈ សម្រាប់ករណីការវាយប្រហារទម្លាក់គ្រាប់បែករបស់ចិន។ តួយ៉ាង សហរដ្ឋអាមេរិកបានធ្វើការបណ្ដុះបណ្ដាលម្ដងហើយម្ដងទៀត លើការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-1B ចេញពីកោះហ្គាំ (Guam) និងមូលដ្ឋានទ័ពអាកាសដទៃ ដែលស្ថិតនៅឆ្ងាយពីតំបន់អាស៊ីឦសាន។ B-1B គឺជាយន្ដហោះទម្លាក់គ្រាប់បែកធ្វើប្រតិបត្តិការយៈចម្ងាយឆ្ងាយ និងប្រដាប់ដោយមីស៊ីលគ្រូស។ យន្ដហោះទម្លាក់គ្រាប់បែកនេះ អាចនឹងដាក់ពង្រាយ និងបើកការវាយប្រហារចេញពីមូលដ្ឋានទ័ពអាកាសដែលស្ថិតនៅឆ្ងាយពីចម្ងាយបាញ់នៃមីស៊ីលរបស់ចិន។ ប្រសិនបើសហរដ្ឋអាមេរិកអាចរក្សាបាននូវការ កំញើញទប់ស្កាត់សង្រ្គាមនៅឯប៉ែកតំបន់ប៉ាស៊ីហ្វិករបស់តៃវ៉ាន់ ចិនក៏ប្រហែលជាត្រូវគិត២ ទៅ៣ដងដែរ មុននឹងសម្រេចចិត្តថាត្រូវធ្វើសង្រ្គាមលើតៃវ៉ាន់ ឬក៏អត់៕