ដោយ៖
Allen Myers
ពាក្យបណ្ដឹងមួយអំពីករណី «ប្រឆាំងនឹងមនុស្សជាតិ» ត្រូវបានបញ្ជូនទៅកាន់តុលាការ ព្រហ្មទណ្ឌអន្ដរជាតិ កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅនេះ ចោទលើមនុស្សមួយចំនួននៅកម្ពុជាដែលមិនចេញឈ្មោះ។
អត្ថបទរបស់ខ្ញុំកាលពីលើកមុន បានពិនិត្យមើលខ្លឹមសារនៃពាក្យបណ្ដឹងនេះ ដែលពុំបានផ្សាយទូលាយជាសាធារណៈនោះទេ។
សូមមើលគេហទំព័រ៖ http://letters2pppapers.wordpress.com/2014/10/16/a-very-strange-complaint-to-the-icc/។
ដោយឡែកក្នុងអត្ថបទខ្ញុំទីពីរនេះនឹងមើលទៅ
លើការចោទប្រកាន់នោះ តើវាចេញមកពីប្រភពណា? ហេតុអ្វីបានជាអ្នកប្រឌិតនោះ ជ្រើសរើសការដាក់ពាក្យបណ្ដឹងនេះទៅតុលាការព្រហ្មទណ្ឌអន្ដរជាតិ?
នេះគឺជាលើកទីពីរហើយក្នុងឆ្នាំនេះ ដែលមេធាវីទាំងនេះបានដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិពាក់ព័ន្ធនឹងកម្ពុជា។ ពាក្យបណ្ដឹងទី១ ដាក់កាលពីខែមីនា ឆ្នាំ២០១៤ បានចោទប្រកាន់
លោក ហ៊ុន សែន ពីបទ «ប្រល័យពូជសាសន៍» ដោយសន្មតថា បានជ្រៀតជ្រែកចូលក្នុងរឿងតុលាការកាត់ទោសខ្មែរក្រហម។ នេះសឲ្យឃើញថា ប្រសិនបើគេមានលុយគ្រប់គ្រាន់ គេនឹងអាចរកបានមេធាវីដ៏ប៉ិនប្រសប់ម្នាក់ ដែលអាចជជែកវែកញែកអ្វីៗបានទាំងអស់ ។
ទោះបីវាជាបញ្ហាគួរអោយអស់សំណើចក៏ដោយ គឺពាក្យបណ្ដឹងថ្មីនេះបានរៀបចំឡើងដោយមេធាវីអង់គ្លេសម្នាក់ ឈ្មោះ
Richard Rogers មកពីការិយាល័យមេធាវីឈ្មោះ
Global Diligence។ ពាក្យបណ្ដឹងនេះត្រូវបានទាត់ចោលពីសំណាក់រាជរដ្ឋាភិបាល
ដោយលើកថា គ្មានអ្វីក្រៅតែពីការព្យាយាមប្រើប្រាស់តុលាការអន្តរជាតិនេះ
ដើម្បីលើកកម្ពស់គណបក្សសង្រ្គោះជាតិតែប៉ុណ្ណោះ។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ដ្រី
លោក ផៃ ស៊ីផាន បានចង្អុលថា កញ្ញា កឹម មនោវិទ្យា ដែលជាអនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្រ្គោះជាតិ និងជាកូនស្រីរបស់លោក កឹម
សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានចេញមុខជាសាធារណៈថា
ខ្លូនបានពាក់ព័ន្ធនឹងរឿងនេះ។ តែករណីនេះត្រូវបានបដិសេធដោយគណបក្សសង្រ្គោះជាតិ ថ្វីត្បិតតែ កញ្ញា កឹម មនោវិទ្យា បានទទួលស្គាល់ថាឈ្មោះនាង មាននៅក្នុងសេចក្តីប្រកាសព័ត៌មានដំបូងដែលទាក់ទងនឹងពាក្យបណ្ដឹង
ហើយដែលត្រូវបានផ្សាយក្នុងទំព័រកាសែតភ្នំពេញប៉ុស្ដិ៍ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ក៏ដោយ។
ក្នុងអត្ថបទភ្នំពេញប៉ុស្ដិ៍ដែលសរសេរដោយលោក Kevin
Ponniah បានលើកថា«... ក្នុងពេលដែលមានការផ្ទុះតវ៉ាប្រកបដោយអំពើហិង្សាកាលពីខែមករា គណបក្សសង្រ្គោះជាតិបានផ្សាយថា ខ្លូនបានភ្ជាប់កិច្ចសន្យាជាមួយលោក Rogers សុំឲ្យធ្វើការស៊ើបអង្កេតឧក្រិដ្ឋកម្មនានា ដែលបានប្រព្រឹត្តដោយកម្លាំងសន្ដិសុខរបស់រដ្ឋាភិបាលទៅលើប្រជាជនស៊ីវិល ហើយដែលករណីនេះ គេថាគេអាចប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិបាន»។ អត្ថបទនោះបានពន្យល់ផងដែរថា
ទោះជាលោក Rogers ជាទីប្រឹក្សាយោបល់អន្តរជាតិរបស់គណបក្សសង្រ្គោះជាតិក៏ដោយ ក៏ «ពាក្យបណ្ដឹងនោះបានរៀបចំប្តឹងក្នុងនាមជនរងគ្រោះទេ ពុំមែនក្នុងនាមបក្សនយោបាយទេ។» តើគេយល់យ៉ាងណាក្នុងរឿងនេះ? តើយើងគឹតស្មានថា គេយើងជឿ លោក សម រង្ស៊ី និងលោក
កឹម សុខា ថាបានឲ្យយោបល់ទៅអ្នកដើមបណ្ដឹងទាំងនោះ កុំឲ្យគេប្ដឹង ប៉ុន្ដែអ្នកដើមបណ្ដឹងមិនស្ដាប់ពួកគាត់ មែនឬ?
ហើយលោក Rogers ក៏ហាក់ដូចជាភ្លេចខ្លួនថា អ្វីដែលខ្លួនបានធ្វើនោះ គឺគេជួលឲ្យខ្លួនធ្វើតាំងពីដំបូងទីមក?
ស្នាមនៅជាប់បាតដៃរបស់គណបក្សសង្គ្រោះជាតិ បានបង្ហាញភស្ដុតាងយ៉ាងច្បាស់នៅក្នុងពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ
កាលពីខែមីនា ឆ្នាំ២០១៤ ទោះជាវាមិនជាក់ស្ដែងណាស់ណាក៏ដោយ។
នៅពេលនោះ លោក Ponniah អ្នកកាសែតភ្នំពេញប៉ុស្ដិ៍បានសរសេរថា «ពុំមានអ្វីទាក់ទង» ជាមួយនឹងគណបក្សសង្រ្គោះជាតិទេ តែគាត់មិនបានបញ្ជាក់ថា តើនរណាបានធានារឿងនេះ ---យ៉ាងនេះហើយ គឺកាន់តែធ្វើឲ្យគេសង្ស័យកាន់តែខ្លាំងឡើង។ ក្នុងនេះមានតែខ្មែរមួយរូប និងអង្គការខ្មែរមួយប៉ុណ្ណោះ ដែលត្រូវបានបញ្ចេញឈ្មោះជាសាធារណៈថា ខ្លួនជាអ្នកដើមបណ្ដឹង
ហើយអ្នកទាំងនេះត្រូវគេដឹងថា បានពាក់ព័ន្ធយ៉ាងជិតស្និតបំផុតជាមួយអាណិក
ជនខ្មែរ-អាមេរិកកាំង នៅស.រ.អា. ដែលគាំទ្រគណបក្សសង្រ្គោះជាតិ ដូចដែលខ្ញុំបានចងក្រងជា
ឯកសារនៅ http://letters2pppapers.wordpress.com/archives/2014-2/the-company-they-keep/។
ហេតុអ្វីបានជាពាក់ព័ន្ធនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ?
ហេតុអ្វីបានជាគណបក្សសង្រ្គោះជាតិ ឬអ្នកគាំទ្ររបស់ខ្លួនទៅយកតុលាការព្រហ្មទណ្ឌ
អន្តរជាតិធ្វើជាមធ្យោបាយដើម្បីវាយប្រហារលើរាជរដ្ឋាភិបាល? យន្តការច្បាប់របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ
ជាយន្ដការមួយដែលមានការគិតគូរពិចារណាដែលមានដំណើរការយឺតៗ និងយ៉ាងប្រយ័ត្នជាទីបំផុត។
វាមិនមែនជាឧបករណ៍ជំរើសសម្រាប់អ្នកដែលចង់កែខៃអ្វីមួយឲ្យបានឆាប់រហ័សនោះទេ។
ដូចដែលលោក Kevin Ponniah នៅក្នុងភ្នំពេញប៉ុស្ដិ៍លើកកាលពីថ្ងៃទី០៨ខែតុលា
ឆ្នាំ២០១៤ ថាមានសេចក្ដីសម្រេចមួយរបស់ព្រះរាជអាជ្ញា ដែលអាចនឹងបើកឲ្យមានការស៊ើបអង្កេតបឋមបាន គឺនឹងប្រព្រឹត្តទៅបានយ៉ាងហោចណាស់ក្នុងអំឡុងពេល៦ខែ
ហើយត្រូវការប្រើពេលវេលារាប់ឆ្នាំឯណោះ។ ម្យ៉ាងវិញទៀត ដំណើរការរបស់តុលាការមិនធានាថា
នឹងមានការស៊ើបអង្កេត ឬការកាត់ទោស មួយជាផ្លូវការនោះដែរ។
ប៉ុន្ដែក្បួនវិន័យពន្យឺតពេលវេលានេះ គឺជាឧត្តមភាពរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីទប់ទល់នឹងអ្នកដែលមានគោលដៅមិនល្អ ចង់យកតុលាការនេះធ្វើជាទីលានឃោសនានយោបាយមិនមែនស្វែងរកផ្លូវច្បាប់ពិតប្រាកដនោះទេ។ ជាការចាប់ផ្ដើមនរណាក៏ដោយ ក៏អាចដាក់ពាក្យបណ្ដឹងនេះបានដែរ
ហៅថា «communication» (ការប្រាប់ឲ្យដំណឹង)។
ធ្វើដូច្នេះ វាចាំបាច់ណាស់គឺត្រូវចោទថា បទឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្តឡើង ដែលស្ថិតនៅក្រោមយុត្ដាធិការរបស់តុលាការ និងការពន្យល់ព្រះរាជអាជ្ញាឲ្យជឿថា ករណីនេះ វា «សមហេតុសមផលជាមូលដ្ឋាន» ថាបទឧក្រិដ្ឋនេះបានប្រព្រឹត្តទៅមែន។
ដូបដែលបានដាក់ក្នុងការផ្សព្វផ្សាយរួមមួយរបស់ Global Diligence និងអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស
(FIDH) ថា «នៅដំណាក់កាលនេះ ពាក្យបណ្ដឹងមិនចាំបាច់បញ្ជាក់ ការប្រព្រឹត្តឧក្រិដ្ឋប្រឆាំងមនុស្សជាតិ»
ឡើយ។ ភាពងាយស្រួលនៃការចាប់ផ្ដើមការប្តឹងនេះ
វាងាយយល់ណាស់ គឺបានន័យថា ជាការព្យាយាមដើម្បីធានាដល់អ្នកដែលចាញ់ប្រៀបគេ
និងអ្នកដែលងាយរងគ្រោះ ហើយដែលខ្វះសមត្ថភាពរកអ្នកតំណាងខាងផ្លូវច្បាប់
នៅតែអាចពាំនាំយករឿងរ៉ាវរបស់ពួកគេដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ ឲ្យចាប់អារម្មណ៍បានផងដែរ។
ប៉ុន្ដែក្នុងប្រទេសមួយដែលមានបក្សប្រឆាំងមានវោហារសាស្រ្តខ្លាំងក្លា និងមានតំណាងខ្លាំងនៅក្នុងសភា ហើយដែលប្រទេសនោះមានអង្គការក្រៅរដ្ឋាភិបាលជាច្រើនប្រកួតប្រជែងគ្នាដើម្បីឲ្យគេឮល្បី ថាពួកគេពូកែខាងរិះគន់រដ្ឋាភិបាលយ៉ាងដំណំ
ហើយពួកនេះគិតថា តម្រូវការបឋមរបស់តុលាការ ដើម្បីដាក់ពាក្យបណ្ដឹងករណីណាមួយ វាហាក់ដូចជាសាមញ្ញពេក ដែលនេះជាច្រកមួយឲ្យមានការបំពានបាន។ ក្នុងន័យនេះហើយ បានជាមានពួកពុតត្បុតមួយចំនួន
ដែលមានលុយអាចជួលមេធាវី ដាក់ពាក្យបណ្ដឹងចោទផ្តេសផ្តាស់គ្មានសមហេតុផល
ហើយថែមទាំងទទួលបានផលកេងចំណេញ តាមរយៈការផ្សព្វផ្សាយក្នុងប្រព័ន្ធឃោសនានានា
ដែលពួកនេះគិតថា ការចោទប្រកាន់នោះមានន័យធំដុំណាស់ ក៏ព្រោះតែតុលាការព្រហ្មទណ្ឌអន្តរជាតិនេះមិនបានបដិសេធភ្លាមៗ នូវពាក្យបណ្ដឹងនោះ (ដែលតុលាការនេះ មិនដូចជាតុលាការព្រហ្មទណ្ឌដ៏ទៃទៀតនៅលើពិភពលោក ហើយអ្នកដើមបណ្ដឹងនោះដឹងថាវាគ្មានទោសពៃអ្វីទេ បើគ្រាន់តែដាក់ពាក្យបណ្ដឹងផ្តេសផ្តាស់មិនត្រឹមត្រូវនោះ។
និយាយពីរឿងមេធាវីម្ដង
ការផ្សព្វផ្សាយរួមគ្នាមួយរបស់ FIDH និង Global
Diligence ដែលបានរៀបរាប់ខាងលើ(សំដៅពន្យល់ពាក្យបណ្ដឹងនេះទៅសាធារណៈជន) និយាយថា Global Diligence គឺជា «ការិយាល័យផ្ដល់ការប្រឹក្សាច្បាប់ ធ្វើការងារផលប្រយោជន៍សាធារ
ណៈ។ គេហទំព័ររបស់ Global Diligence
ផ្សាយថា ការិយាល័យនេះមានសេវាកម្មផ្ដល់យោបល់ខាងផ្លូវច្បាប់
និងយកកម្រៃធ្វើការងារដែលពាក់ព័ន្ធនឹងប្រយោជន៍សាធារណៈ»។
ការពណ៌នាពីដំបូង អាចឲ្យអ្នកអានគិតថា
Global Diligence ធ្វើអ្វីគឺដើម្បីផលប្រយោជន៍សាធារណៈតែប៉ុណ្ណោះ --គឺថាវាដូចជាអង្គការក្រៅរដ្ឋាភិបាលទទួលខាងច្បាប់ ដែលមិនគិតពីកម្រៃផ្ទាល់ខ្លួន --ការពណ៌នានៅលើគេហទំព័រមានបន្ថែមពាក្យសំខាន់ៗទៀត: «ដើម្បីកម្រៃ» គឺថា គេធ្វើអ្វីក៏ដោយ ក៏ត្រូវមានអ្នកបង់លុយសេវាដែរ។ “ផលប្រយោជន៍សាធារណៈ” --ជាប្រធានបទមួយធំដែលគេជជែកវែកញែកគ្នា --គឺអ្វីក៏ដោយ តែអតិថិជន អ្នកបង់លុយ និយាយថាម៉េចគឺវាយ៉ាងនោះហើយ។
តាមរយៈការផ្សាយដ៏ដែលនោះ គេពណ៌នាថា ការងារអាជីពខាងច្បាប់របស់គាត់ ក្នុងនោះមាន
ជា «ប្រធានមេធាវីការពារកូនក្ដីចុងចោទ
នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ឬសាលាក្ដីខ្មែរក្រហម)»។ ស្ដាប់ទៅហាក់ដូចជាមានតួនាទីខ្ពស់ ហើយមានអំណាច
តំណាងឲ្យកូនក្ដីចុងចោទនៅតុលាការ។ ប៉ុន្ដែសេចក្ដីថ្លែងនេះមិនពិតទេ។
នៅពេលដែលសាលាក្ដីខ្មែរក្រហម ត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០០៦ អង្គការសហប្រជាជាតិបានតែងតាំង «ប្រធានមេធាវីការពារកូនក្តីចុងចោទ» មួយរូប «ពុំមែនលោក Rogers ទេ»។ មុខងារគាត់ត្រូវបានដកស្រង់ចេញអំពីតុលាការមួយផ្សេងទៀត ដែលមានការពាក់ព័ន្ធនឹងអង្គការសហប្រជាជាតិដែរ តែវាមិនស៊ីគ្នាទៅនឹងកិច្ចការនៃតំណែងនៅសាលាក្តីខ្មែរក្រហមទេ ហើយភារកិច្ចគាត់ទទួលខុសត្រូវផ្នែករដ្ឋបាលសុទ្ធសាទ គឺទាក់ទងនឹងការងារកជ្រើសរើស
និងការចំណាយលើមេធាវីការពារកូនក្ដីចុងចោទប៉ុណ្ណោះ។ ដូច្នេះហើយ បានជាពេលដែលបទបញ្ជាផ្ទៃក្នុងរបស់តុលាការក្ដីខ្មែរក្រហមនេះត្រូវបានអនុម័តមួយឆ្នាំក្រោយមក តំណែងនិងតួនាទីត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា
«ប្រធានផ្នែកផ្គត់ផ្គង់ការពារកូនក្ដីចុងចោទ»។ ជាងមួយឆ្នាំកន្លះក្រោយមកទៀត នៅខែកុម្ភៈ ឆ្នាំ២០០៩ លោក Rogers ត្រូវបានតែងតាំងជាប្រធានផ្នែកផ្គត់ផ្គង់ការពារកូនក្ដីចុងចោទនេះ។ គាត់មិនដែលត្រូវបានតែងតាំងជា «ប្រធានមេធាវីការពារកូនក្ដីចុងចោទ» ម្ដងណាឡើយ។