Friday, September 04, 2020

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០

នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ដើម្បីពិនិត្យនិងពិភាក្សាលើ៖

១-សេចក្តីព្រាងច្បាប់ស្ដីពីមូលបត្ររដ្ឋ។

២-សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ។

៣-បញ្ហាផ្សេងៗ៖

សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ៖

៣.១.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការវិនិយោគ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋឥណ្ឌា។

៣.២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការវិនិយោគ រវាងបណ្ដារដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។

៣.៣.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន។

៣.៤.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម។

៣.៥.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្ដីពីការ ទទួលស្គាល់ទៅវិញទៅមកលើការផ្ដល់អាជ្ញាបណ្ណក្រុមអាកាសយានិក។

ក្រោយពីបានស្ដាប់របាយការណ៍និងមតិពិភាក្សាផ្លាស់ប្ដូរយោបល់រួចមក សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័ត៖







Video៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គប្រចាំសប្តាហ៍គណៈរដ្ឋមន្រ្តី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គប្រចាំសប្តាហ៍គណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០


អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសសម្រេចកញ្ចប់ថវិកា ចំនួន ១៥០លានដុល្លារ សម្រាប់ស្ថាបនាផ្លូវក្នុងខេត្តសៀមរាប

 រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញចេញលិខិតថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសសម្រេចកញ្ចប់ថវិកា ចំនួន ១៥០លានដុល្លារ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ សម្រាប់ស្ថាបនាផ្លូវ ចំនួន ៣៨ខ្សែ ក្នុងខេត្តសៀមរាប។

ជាថ្មីម្តងទៀត ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ សូមគោរពជូនពរជ័យ សិរីមង្គល គ្រប់ប្រការ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






ការសុំសិទ្ធិធ្វើនយោបាយចាប់ផ្តើមកំរើកជាថ្មីក្រោយអស់សង្ឃឹមថាខ្មោចអាចរស់ឡើងវិញ

 ដោយអស់ជំនឿថា «ខ្មោចស្លាប់ហើយអាចរស់ឡើងវិញ» អតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់នៃគណបក្សដែលត្រូវបានតុលាការរំលាយចោលបានចាប់ផ្តើមស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ម្តងទៀតហើយ។ លោក សុន ឆ័យ អតីតអ្នកតំណាង រាស្ត្រមណ្ឌលភ្នំពេញ និងអតីតមន្ត្រីបក្សនេះពីររូបទៀតគឺលោក តាន គឹមឈន និង វ៉ា សាម៉ុន បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី ៣ ខែ កញ្ញានេះតាមសំណើរដែលពួកគេបានសុំ។​នេះគឺជាការកំរើកជាថ្មីនៃចលនា សុំសិទ្ធិធ្វើនយោបាយឡើងវិញ រលកទី២បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈមកក្រោមគំនាប នយោបាយលាបពណ៌របស់មេបក្សជ្រុលនិយម។

 

ការកំរើកឡើងវិញលើកនេះទំនងជាអាចមានទ្រង់ទ្រាយធំពីព្រោះតាមប្រភពព័ត៌មានដែលអ្នកនយោបាយតុកាហ្វេទទួលបាន មានអតីតអ្នកតំណាងរាស្ត្រ និងមន្ត្រីអតីតបក្សសង្គ្រោះជាតិផ្សេងៗទៀតក៏កំពុងរៀបចំជើងព្រួលដើម្បីដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញនាពេលខាងមុខនេះដែរ។

ទន្ទឹមនឹងនេះ ពួកគេក៌កំពុងត្រៀមលក្ខណៈក្នុងការបង្កើតគណបក្សប្រឆាំងថ្មីដែលមិនអាស្រ័យលើលោក សម រង្ស៊ី ទៀតឡើយ។ បើនិយាយឲ្យចំ ពេលនេះ សម រង្ស៊ី នៅសល់តែសំបកខ្លួន និងមនុស្សហែហម មួយដំបរស្វាដែលសុទ្ធសឹងតែមានទោសជាប់ខ្លួនផងនិងមាន ដិកាចាប់ខ្លួនផងតែប៉ុណ្ណោះ ។ហើយក្រៅពីនោះ ពួកគេបាននិងកំពុងនាំគ្នារត់ចោលមេបក្សដ៏មហាកំសាករូបនេះសឹងតែអស់ទៅហើយ។

មានមូលហេតុច្រើនយ៉ាងដែលជំរុញឲ្យអតីតអ្នកតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងនាំគ្នាចាកចេញពី សម រង្ស៊ី ហើយមកសុំសិទ្ធិធ្វើ នយោបាយឡើងវិញ៖

មូលហេតុទី១៖ ពួកគេពិតជាអស់ជំនឿនិងអស់សង្ឃឹមមែនទែនហើយថា ខ្មោចបក្សដែលរលាយទៅហើយនោះអាច រស់ឡើងវិញ។

អស់រយៈពេលជិត ៣ឆ្នាំហើយ ដែលពួកគេទន្ទឹងរង់ចាំការរស់ឡើងវិញនៃអតីតគណបក្សរបស់ខ្លួនទៅតាមការឃោសនាអកុសលរបស់លោក សម រង្ស៊ី។ ប៉ុន្តែ រហូតមកទល់ពេលនេះ ពួកគេមើលមិនបានឃើញនូវពន្លឺអ្វីសូម្បីតែបន្តិច។ ផ្ទុយទៅវិញ

ក្តីសង្ឃឹមកាន់តែងងឹតសូន្យសុងជាងមុនទៅទៀតបន្ទាប់ពី បានឃើញថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកាន់តែមាន ប្រជាប្រិយភាពទាំងនៅក្នុងផ្ទៃប្រទេស ទាំងនៅលើឆាក អន្តរជាតិ ជាពិសេសបន្ទាប់ពីកម្ពុជាទទួលបានជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។

មូលហេតុទី២៖ ទន្ទឹងនឹងប្រជាប្រិយភាពរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ កម្លាំងប្រឆាំងដឹកនាំដោយ សម រង្ស៊ី ឯណោះវិញកាន់តែចុះខ្សោយនិងកាន់តែ ដុនដាបពីមួយឆ្នាំទៅមួយឆ្នាំដោយសារការបែកបាក់ផ្ទៃក្នុងផង និងដោយសារភាពកម្សោយ នៃនយោបាយរបស់ លោក សម រង្ស៊ី ដែលធ្វើឲ្យរាល់ផែនការ របស់ខ្លួនបរាជ័យជាបន្តបន្ទាប់ផង។ បរាជ័យទឹក ចុងក្រោយនិង យ៉ាងអាម៉ាស់បំផុតរបស់ សម រង្ស៊ី គឺផែនការវិលចូលស្រុកវិញ កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ដែលគេអាចនិយាយបានថា ការបរាជ័យនេះធ្វើឲ្យ សម រង្ស៊ី អស់ក្រេឌិតរលីង ឬនិយាយតាមបែបផ្សេងគឺចាញ់អស់រលីងពីខ្លួន។

មូលហេតុទី៣៖ ការរំពឹងទៅលើ សហគមន៍អន្តរជាតិជួយអន្តរាគមន៍ដើម្បីប្រោសគណបក្សដែលស្លាប់ឲ្យរស់ឡើងវិញទៅតាមការឃោសនា របស់ សម រង្ស៊ី បានផុតរលត់ទៅហើយ។

នរណាក៏បានឃើញដែរថា សហគមន៍អន្តរជាតិនៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងភ្នំពេញជាពិសេសពួកគេកាន់តែ សហការជិតស្និទ្ធជាមួយកម្ពុជាថែមទៀតក្នុងដំណាក់កាលកូវីដ ១៩ ។ ម៉្យាងទៀត ក្នុងពេលដែល មានការប្រជែងគ្នាកាន់តែខ្លាំងនិងស្រួចស្រាវឡើងរវាងមហាអំណាចដើម្បីដណ្តើមឥទ្ធិពលនិងផលប្រយោជន៍ ភូមិសាស្ត្រនយោបាយ កម្ពុជា បានក្លាយជា«កូនក្រមុំ» ដែល ពួកគេនាំគ្នាមកចែចូវចង់ដណ្តឹងមិនដាច់ពោលគឺ «ហាងឆេងលោកហ៊ុន សែនកាន់តែឡើងថ្លៃខ្ពស់ជាងមុនឆ្ងាយណាស់» ។

មូលហេតុទី៤៖ ពេលវេលានៃការបោះឆ្នោតទាំងថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិកាន់តែខិតចូល មកដល់ហើយ។ ដូច្នេះ ការ«ទន្ទឹងរង់ចាំខ្មោចដែលស្លាប់ហើយរស់ឡើងវិញ មិនខុសពីផ្កាប់បំពង់រង់ចាំទឹកភ្លៀងទាំងកណ្តាលខែចែតនោះឡើយ»។ហើយប្រសិនបើពួកគេរង់ចាំបន្តទៀត អ្វីៗនឹងហួសពេលជាមិនខានឡើយ។

សូមកុំភ្លេចថា គេត្រូវរង់ចាំរយៈ ពេល ៥ឆ្នាំទើបមានការ បោះឆ្នោតម្តង។ ដូច្នេះ ការខកខានមិនបានចូលរួមបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតសភា ឆ្នាំ ២០២៣ ខាងមុខនេះស្មើនឹងខាតពេលជិត ១០ឆ្នាំឯណោះគិត ចាប់តាំងពីបក្សប្រឆាំងជ្រុលនិយមត្រូវបានរំលាយ។

មូលហេតុទាំងអស់នេះហើយដែលធ្វើឲ្យអតីតតំណាងរាស្ត្រនិងមន្ត្រីជាន់ខ្ពស់ រួមទាំងសកម្មជនអតីតបក្សប្រឆាំងសម្រេចចិត្តបោះបង់ សម រង្ស៊ីចោល ហើយវិលមកធ្វើនយោបាយតាមឆន្ទៈរបស់ខ្លួន និងតាមផ្លូវរបស់ខ្លួនវិញ។

មកដល់ត្រង់ចំណុចនេះ គេអាច និយាយបានថា «ចប់ហើយជំនាន់នយោបាយសម រង្ស៊ី, ចប់ហើយក្តីសង្ឃឹមថា ខ្មោច អាច រស់ឡើងវិញ, ចប់ហើយការស្រមើស្រមៃថា បរទេសអាចគាបសង្កត់រដ្ឋាភិបាលភ្នំពេញអោយយកអធិប្បតេយ្យជាតិទៅដូរជាមួយជំនួយ និងចប់ហើយគំនាបនយោបាយនៃការលាបពណ៌ដែលសាបព្រួសដោយសម រង្ស៊ី»។

ពីពេលនេះតទៅ មានតែខ្មែរខ្លួនឯងទេដែលត្រូវជួយខ្លួនឯង និងត្រូវដោះស្រាយបញ្ហាដោយខ្លួនឯង។ មានតែការ សម្រេចចិត្តតាមឆន្ទៈរបស់ខ្លួនឯងទេទើបអាចឈានទៅ សម្រេចគោលដៅរបស់ខ្លួន បាន។ នេះគឺជាដើមចមនៃការកំរើកជាថ្មីនៃចលនាសុំសិទ្ធិធ្វើនយោបាយឡើងវិញដែលជារលក ទី២ ក្នុងចំណោមអ្នកធ្លាប់គាំទ្រសម រង្ស៊ី។

ការបន្តជីវិតនយោបាយនៅលើ សង្វៀននយោបាយស្របច្បាប់តាមរយៈការសុំសិទ្ធិធ្វើនយោបាយឡើងវិញដោយរំដោះខ្លួនចេញពីគំនាប នយោបាយលាបពណ៌គឺជាជំរើសដ៏វៃឆ្លាតនិងពោរពេញដោយឱកាស។ ផ្ទុយទៅវិញ ការ បន្តស្ថិតនៅក្រោមគំនាប នយោបាយរបស់ សម រង្ស៊ី គឺមិនខុសពីការដុតបំផ្លាញឱកាស សម្រាប់ខ្លួនឯងចោលដោយឥតប្រយោជន៍នោះឡើយព្រោះ «ខ្មោចមិនអាចរស់ឡើងវិញបានឡើយ» ៕

ដោយ : អ្នកនយោបាយតុកាហ្វេ



ពិធីប្រគល់-ប្រគល់ទទួលថវិកាចំនួន ២៥ ០០០$ ដើម្បីចូលរួមចំណែកគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាទី៣ សម្រាប់ព្យាបាលកុមារកម្ពុជា

 សៀមរាប៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយ លោក សៀង ណាំ ប្រធានកិត្តិយសសាខា និងលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលជាមមួយបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទី៣ និងបាននាំយកនូវថវិកាមួយចំនួនជូនដល់មន្ទីរពេទ្យនេះផងដែរ ដើម្បីចូលរួមចំណែកគាំទ្រដល់មន្ទីរពេទ្យក្នុងការព្យាបាលកុមារកម្ពុជា ហើយក៏ជាការគាំទ្ររបស់លោកស្រី ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្ដ្រី និងកុមារ។

លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថាការដឹកនាំប្រតិភូនាំយកមូលនិធិសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលទទួលបានពីការជិះកងសប្បុរធម៌ ប្រគល់ជូនមន្ទីរពេទ្យគុន្ធបុប្ផាទី៣ នាពេលនេះ គឺដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ។ លោកស្រី ក៏បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ គន្ធបុប្ផាទី៣ ដែលបានយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺកុមារ កម្ពុជា ដោយមិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ។

លោកស្រី ក៏បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់លោកស្រី ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេស បងប្អូនប្រជាពលរដ្ឋមានកូនតូចក្រីក្រ មានជំងឺច្រើន ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាងនៅទៅទៀតមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣នេះ ជាមន្ទីរពេទ្យដែលព្យាបាលជំងឺកុមារដោយមិនយកថវិកាទេ តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ។ ហើយដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជួយសង្គ្រោះជីវិតកុមារកម្ពុជា ទើបសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប នាំយកនូវថវិកាមួយចំនួនឧបត្ថដល់មន្ទីរពេទ្យនេះ ទោះបីជាថវិកាដែលបាននាំមកជូននាពេលចំនួនមានកម្រិតក្តី តែយើងសង្ឃឹមថា វាពិតជាបានចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជាដែលមកសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ ។

សូមបញ្ជាក់ថា នេះជាលើកទី៦ហើយដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឧបឧត្ថមថវកាដល់មន្ទីរពេទ្យគន្ធបុប្ផាទី៣ (ជ័យវរ្ម័នទី៧) ខេត្តសៀមរាប។ ថវិកាដែលបានផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប នាពេលនេះមានចំនួន ២៥,០០០ ដុល្លារអាមេរិក៕









លោក អ៊ុន ចាន់ដា ទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពរបស់អង្កការសុខភាពពិភពលោក

 កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពរបស់អង្កការសុខភាពពិភពលោក ដឹកនាំដោយ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួងសុខាភិបាល មន្រ្តីអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រី អភិបាលរងខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួននៅសាលប្រជុំសាលាខេត្ត។គោលបំណងនៃដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងសុខាភិបាល ដើម្បីពិនិត្យ វាយតម្លៃលើការគ្រប់គ្រង និងការអនុវត្តវិធានការ ការពារការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។

ក្នុងឱកាសនោះលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ និងការណែនាំដល់រដ្ឋបាលខេត្ត ក្នុងឱកាសនៃពិធីនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌខាងមុខនេះ ដោយត្រូវជម្រុញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្ត ត្រូវបន្តផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការបង្ការ និងការពារ ការឆ្លងនូវ ជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ និងស្នើឲ្យប្រជាពលរដ្ឋទូទៅដែលជាពុទ្ធសាសនិកជន និងគណៈកម្មការគ្រប់វត្តអារាម អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់កូវីដ-១៩ ដែលក្រសួងសុខាភិបាលបានដាក់ចេញឱ្យអនុវត្តនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ ការចម្លងចូលក្នុងសហគមន៍។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាន៍ថា សម្រាប់ខេត្តកំពង់ចាម បានចេញនូវបានចេញនូវសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម។ ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាមបានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយនូវសារាចរណែនាំក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅគ្រប់ទីវត្តអារាម។

គួរបញ្ចាក់ថា៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំ មណ្ឌលចត្តាឡីស័កកម្រិត២នៅខេត្ត មានចំនួន ២កន្លែង ក្នុងនោះ ទី១ អតីតសណ្ឋាគារមេគង្គមានបន្ទប់ចំនួន ៧១បន្ទប់ ដែលអាចដាក់មុខសញ្ញាចត្តាឡីស័កបានចំនួន ១៤២នាក់ និងទី២ អាគារអន្តេវាសិក (ជាអំណោយដ៏ថ្លៃថ្លាររបស់លោកនាយករដ្ឋមន្រ្ដី ) ក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មានចំនួន ៤០បន្ទប់ ដែលអាចដាក់មុខសញ្ញាចត្តាឡីស័កកម្រិត២ចំនួន ១២០នាក់។ ដោយឡែកគិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ពលរដ្ឋដែលទើបនឹងវិលត្រឡប់មកពីបរទេស និងបានស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ មានចំនួន ៤.២៩៦នាក់ ក្នុងនោះ បានផុតការតាមដានសុខភាព ចំនួន ៤.២១២នាក់ និងបានសមាហរណកម្មពួកគាត់ ទៅក្នុងសហគមន៍ និងគ្រួសារវិញ ៕







ក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះឡើយ ខណៈមានអ្នកជាសះស្បើយម្នាក់

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពី ករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន ០១នាក់ និង មិនមានកលើវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះទេ។

អ្នកជំងឺជាសះស្បើយ០១នាក់ គឺបុរសជនជាតិចិនអាយុ ២២ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសហ្វីលីពីន មកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប ២៧៤នាក់ (ស្រី ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧២នាក់ (ស្រី៥៤នាក់ និងបុរស២១៨នាក់) និង អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន០២នាក់ ៕




លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសបញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារ ដើម្បីអភិវឌ្ឍផ្លូវគមនាគមន៍ក្នុងទីក្រុងអង្គរ

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិ ១៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវក្នុងខេត្តសៀមរាប។ ការប្រកាសនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលចាប់ផ្តើមគណៈរដ្ឋមន្ត្រីថ្ងៃសុក្រ ទី៤ កញ្ញា ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការផ្តល់ថវិកាចំនួន ១៥០លានដុល្លារ ដើម្បីសាងសង់ផ្លូវនៅក្នុងខេត្តសៀមរាប ដែលនឹងជួយកែលំអហេដ្ឋារចនាសម្ពន្ធខេត្តផង ផ្តល់ការងារដល់ប្រជាជនដែលអាចប៉ះពាល់ដោយកូវីដ១៩ផង»។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្លូវតូចធំដែលគ្រោងសាងសង់នេះមានចំនួន ៣៨ខ្សែ នៅក្នុងទីរួមខេត្ត។ លោកនាយករដ្ឋមន្រ្ដី បានលើកឡើងថា ការសាងសង់ផ្លូវទាំងនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិក្រោយជំងឺកូវីដ១៩។

លោកនាយករដ្ឋមន្រ្ដី បានប្រកាសថា លោកនឹងអញ្ជើញបើកការដ្ឋាសាងសង់ដោយផ្ទាល់។ លោកនាយករដ្ឋមន្ត្រីបង្ហាញក្តីសង្ឃឹមថា នៅចុងឆ្នាំ២០២១ ក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់កម្ពុជា នឹងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ក្រសួងស្ថាប័ន ដែលបានសន្សំសំចៃ មិនខ្ជះខ្ជាយថវិកា ធ្វើឱ្យកម្ពុជាសន្សំបានថវិកាជាង ៦០០លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេសជាតិ៕