Tuesday, March 15, 2016
ការទប់ស្កាត់បដិវត្តន៍ពណ៌ និងការបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរ គឺជាទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៥នេះ
ឯកឧត្តមបណ្ឌិត ពេជ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នាសាលាខេត្តបាត់ដំបងបានថ្លែងប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានថាត្រូវទប់ស្កាត់ឲ្យខាងតែបាននូវអំពើកូដកម្ម បាតុកម្មណាដែលមានបំណងចង់ធ្វើបដិវត្តន៍ពណ៌ ក្នុងគោលបំណងផ្លាស់ប្តូរថ្នាក់ដឹកនាំប្រទេស ព្រោះការធ្វើបាតុកម្មទាំងនេះ គឺជាមេរោគអាក្រក់មួយ ដែលត្រូវការពារឲ្យបាន។
ការថ្លែងបែបនេះ របស់ឯកឧត្តមបណ្ឌិត នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថកិច្ចភាព ក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម»។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ណ បានបញ្ជាក់ថា ការធ្វើកូដកម្ម បាតុកម្ម នៅប្រទេសណា ទីណាកន្លែងក៏ដោយ ជាពិសេសនៅកម្ពុជា ច្រើនតែចេញពីស្រទាប់យុវជនភាគច្រើនដូចគ្នា ដូច្នេះការធ្វើបាតុកម្មទាំងនោះ មិនមែនជាការល្អសម្រាប់ប្រទេសជាតិនោះទេ គឺច្រើនតែអ្នកនយោបាយ ពិសេសបក្សប្រឆាំងជាអ្នកញុះញង់នៅពីក្រោយខ្នងរហូតមក។ សូមកុំធ្វើដូចប្រទេសនានា ដែលចង់ផ្លាស់ប្តូរមេដឹកនាំ ទីបំផុតរលាយ វេទនាប្រជាពលរដ្ឋ គ្មានអ្នកណាទទួលខុសត្រូវឡើយ នេះជាបទពិសោធន៍អាក្រក់នៅលើកពិភពលោក ដែលកូនខ្មែរគួរចងចាំ និងជៀសវាងឲ្យបាន។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ណ បន្តថា ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥នេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ដល់ជួរថ្នាក់ដឹកនាំទាំងអស់ថា អាណត្តិថ្មីនេះ គឺជាការកែទម្រង់ស៊ីជម្រៅ ឲ្យថ្នាក់ដឹកនាំទាំងអស់ មុជទឹក ដុះក្អែល ឆ្លុះកញ្ចក់ ហើយពេលនេះ ដល់ដំណាក់កាលព្យាបាលហើយ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំ រហូតមន្រ្តីរាជការក្រោមឱវាទទាំងអស់ ត្រូវធ្វើការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕

សម្តេចតេជោនាយករដ្ឋមន្រ្តី សម្តែងនូវសេចក្តីសប្បាយរីករាយនៅពេលដែលក្រុមគ្រួសារលោក បួញ សុភក្តិជាជនពិការកាន់តែមានភាពល្អប្រសើរឡើង
យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ដែលបានបង្ហោះផ្សាយនៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៦នេះ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ ទន្ទឹមនឹងការសប្បាយចិត្តដែលបានឃើញគ្រួសារ ក្មួយ បួញ សុភក្តិ បានមកនៅផ្ទះថ្មី នៅភូមិអភិវឌ្ឍន៍ តាកែនកោះស្លារខេត្តកំពតនេះ ក៏ខ្ញុំនៅតែនឹកគិតដល់ជនពិការជាច្រើន ដែលគ្មានឱកាសដូចក្មួយ ហើយកំពុងប្រឈមនឹងបញ្ហាជីវិតរាល់ថ្ងៃ។
ផ្ទះថ្មីដែលដែលក្មួយបានទទួលនេះ គឺជាជម្រកដ៏កក់ក្តៅសម្រាប់ក្រុមគ្រួសារក្មួយ និងកូនៗជាទីស្រឡាញ់។ ពីពេលនេះតទៅគឺក្មួយឈប់លំបាកដើរសុំទានគេយកមកបង់ថ្លៃផ្ទះទៀតហើយ ហើយកូនៗក៏អាចមានឱកាសសិក្សារៀនសូត្រនៅទីនេះបានយ៉ាងងាយស្រួលទៀតផង។
សម្តេចតេជោ ក៏បានអំពាវនាវ ឱ្យជនពិការទូទៅខិតខំតស៊ូមិនត្រូវអស់សង្ឃឹមនឹងជីវិតទេ។ ទន្ទឹមនឹងនេះ សម្តេចក៏បានអំពាវនាវសប្បុរសជននានា ចូលរួមចែករំលែកជួយជនពិការ និងកុមារពិការដែលគ្មានទីពឹង និងគ្មានលទ្ធភាពជាក់ស្តែង អោយទទួលបាន នូវឱកាសនានាដូចកុមារ និងពលរដ្ឋដទៃៗទៀតក្នុងសង្គម៕

ថ្នាក់ដឹកនាំស្រ្តីមកពីក្រសួង ស្ថាប័នចំនួន៣០ ចូលរួមវគ្គបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល
ថ្នាក់ដឹកនាំស្ត្រីមកពីក្រសូង ស្ថាប័នចំនួន ៣០ ត្រូវបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ដែលរៀបចំឡើងតាមរយៈសាលាភូមិន្ទរដ្ឋបាល សហការជាមួយក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ដើម្បីបំពាក់បំប៉នសម្រាប់ធ្វើបច្ចុប្បន្នភាពចំណេះដឹង។
ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា សកម្មភាពបណ្តុះបណ្តាល គឺជាការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពនៅកម្ពុជា ហើយវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំជាស្ត្រី នៅសាលាភូមិន្ទរដ្ឋបាលនាពេលនេះ ក៏បានរួមចំណែកក្នុងការវិនិយោគលើសមភាពយេនឌ័រផងដែរ។
ឯកឧត្តមបានបន្តថា កាលពីដើមខែកុម្ភៈកន្លងមកនេះ តំណាងមកពីក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី និង តំណាងគណៈកម្មការយេនឌ័ររបស់ក្រសួងមុខងារសាធារណៈ បានឯកភាពគ្នាជំរុញដំណើរការវគ្គបណ្តុះ បណ្តាល៣កម្រិត៖ ទី១. ស្ត្រីជាអ្នកនយោបាយ មានកម្រិតជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ ទី២. ស្ត្រីក្នុងក្របខ័ណ្ឌមុខងារសាធារណៈជាអគ្គនាយិកា អគ្គនាយិការង និងប្រធាននាយកដ្ឋាន និង ទី៣. ស្ត្រីក្នុងក្របខ័ណ្ឌមុខងារ សាធារណៈជាអភិបាលរងរាជធានី ខេត្ត, អភិបាល និងអភិបាលរងក្រុង ស្រុក ខណ្ឌ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានកំណត់ថា ជាកាតព្វកិច្ចសម្រាប់ ថ្នាក់ដឹកនាំជាស្ត្រី ឋានៈរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ហើយត្រូវបានចាប់ផ្តើមដំណើរការ វគ្គបណ្តុះបណ្តាល ដំបូងគេ ដែលមានរយៈពេលបណ្តុះបណ្តាល៥សប្តាហ៍ ដោយបញ្ចូលនូវមុខវិជ្ជាសំខាន់ៗជាធាតុចូលថ្មីចំនួន៧មុខវិជ្ជា ដោយផ្តោតសំខាន់លើបរិបទ និង តម្រូវការថ្មីៗ រួមមាន វិស័យកំណែទម្រង់របស់រាជរដ្ឋាភិបាល វិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ វិស័យ គ្រប់គ្រងធនធានមនុស្ស ភាពជាអ្នកដឹកនាំ ព្រមទាំង វិស័យយេនឌ័រផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ការមកសិក្សារបស់លោកជំទាវ លោកស្រីជាសិក្ខាកាមទាំងអស់នៅសាលាភូមិន្ទរដ្ឋបាល វាមិនត្រឹមតែជាការបំប៉ន និងបន្ថែមធាតុចូលជា ចំណេះដឹងថ្មីៗ ដែលត្រូវរៀននៅក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាឱកាសសម្រាប់សិក្ខាកាម មកពីគ្រប់ក្រសួង ស្ថាប័ន ទាំងអស់ បង្កើតទំនាក់ទំនងគ្នា រួមជាកម្លាំងមួយនៃថ្នាក់ដឹកនាំជាស្ត្រីក្នុងការលើកកម្ពស់វិស័យយេនឌ័រ ជាឱកាសសម្រាប់ធ្វើការផ្លាស់ប្តូរ ចែករំលែក បទពិសោធន៍ ដំណោះស្រាយ និង ចំណេះដឹងថ្មីៗ ក្នុងវិស័យ បច្ចេកទេសក្រសួងនីមួយៗ និងបង្កើតនូវការសម្របសម្រួលការងារអន្តរក្រសួងជាមួយគ្នា ឱ្យកាន់តែ ប្រសើរជាងមុន នាពេលខាងមុខ៕

សមយុទ្ធឆ្មាំអង្គរកម្ពុជា អាម៉េរិក ចាប់ផ្តើមធ្វើសមយុទ្ធនៅខេត្តកំពង់ស្ពឺ
មន្រ្តីកងទ័ពកម្ពុជា
និងមន្រ្តីកងទ័ពអាម៉េរិក បានបើកជាផ្លូវការនូវសមយុទ្ធឆ្មាំអង្គរ ២០១៦
ដែលមានកម្លាំងទាហាន ១៥០នាក់ បានចូលរួម ។ សមយុទ្ធបានចាប់ផ្តើម
សាលាហ្វឹកហ្វឺនសំរាប់កងកំលាំងថែរក្សាសន្តិភាព ពហុជាតិក្នុងខេត្តកំពង់ស្ពឺនៅថ្ងៃទី
១៤ មិនាឆ្នាំ ២០១៦ ។ នេះគឺជាសមយុទ្ធយោធាទ្វេភាគីប្រចាំឆ្នាំ
ដែលមានរយៈពេល ២សប្តាហ៍
ដោយមានការចូលរួមពីកម្លាំងកងយោធពលខេមរភូមិន្ទ… កងកម្លាំងមកពីមជ្ឈមណ្ឌលជាតិសម្រាប់ថែរក្សាសន្តិភាព…
មជ្ឈមណ្ឌលកំចាត់មីន និងកងរាជអាវុធហត្ថកម្ពុជា ។
ចំណែកកងកំលាំងអាម៉េរិក
មានមកពីកងទ័ពជើងគោកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក… បញ្ជាការដ្ឋានសំរាប់ជំនួយដល់តំបន់ប្រតិបត្តិការសឹកកងពលតូចវិស្វកម្មទី១៣០
សំរាប់តំបន់ប្រតិបត្តិការសឹក… កងពលតូចតម្រួតយោធាទី៨…
កងវរសេនាតូចកំចាត់យុទ្ធភណ្ឌផ្ទុះទី៣០៣… កងកំលាំងជាតិការពារមាតុភូមិមកពីរដ្ឋ Idaho… បញ្ជាការដ្ឋានទី១៨ ផ្នែកវេជ្ជសាស្រ្ត… មជ្ឈមណ្ឌលរំលាយយុទ្ធភណ្ឌផ្ទុះកែច្នៃ
និងកងពលតូចទី៤១៣ ទទួលបន្ទុកកិច្ចការកុងត្រា ។
ស្ថានទូតអាម៉េរិក
ប្រចាំនៅកម្ពុជាបានឲ្យដឹងថា ឆ្នាំនេះគឺជាឆ្នាំទី៧
ជាប់គ្នានៃសមយុទ្ធ ដែលមានបំណងពង្រឹងរួមគ្នា
នូវសមត្ថភាពក្នុងការផ្តល់ជំនួយសង្គ្រោះមហន្តរាយ និងជំនួយមនុស្សធម៌
និងកែលំអកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា ។
Subscribe to:
Posts (Atom)