គិតត្រឹមល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ មានអតីតតំណាងរាស្រ្ត និងអតីតសមាជិក របស់អតីតគណបក្សសង្រ្គោះជាតិ ចំនួន៦៨៦រូបប៉ុណ្ណោះ ដែលបានចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្រោយពេលគណបក្សរបស់ពួកគេត្រូវបានរំលាយ។ សេចក្តីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលចូលប្រកាសទ្រព្យសម្បត្តិ ៦៨៦រូបនោះរួមមាន តំណាងរាស្ត្រ ចំនួន៤០រូប និងទីប្រឹក្សា ជំនួយ ការ៣១រូប សរុបចំនួន៧១រូប, សមាជិក គ.ជ.ប ចំនួន៣រូប, សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ចំនួន៦១២រូប។ ដោយឡែកសម្រាប់ថ្ងៃទី២៥ ខែធ្នូ មានតែអតីតសមាជិកក្រុមប្រឹក្សាអតីតគណបក្សសង្រ្គោះជាតិ ៣រូបប៉ុណ្ណោះ ដែលបានចូលប្រកាសទ្រព្យសម្បត្តិ។
អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានអំពាវនាវដល់ អតីតថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្រ្គោះជាតិ ដែលជាប់កាតព្វកិច្ចទាំងអស់ រួសរាន់ទៅបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំពុលរបស់ខ្លួន ក្នុងរយៈពេល៣០ថ្ងៃ។
គួរបញ្ជាក់ថា យោងតាមច្បាប់ប្រឆាំងអំពើពុករលួយ បានចែងថា ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ណាមួយដែលត្រូវបានបញ្ចប់ការងាររបស់ខ្លួន ត្រូវតែប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនម្តងទៀត ជាលើកចុងក្រោយ ក្នុងរយៈពេល៣០ថ្ងៃ ហើយប្រសិនបើអតីតតំណាងរាស្ត្រ ក្រុមប្រឹក្សា រាជធានី-ខេត្ត ស្រុក-ខណ្ឌ ឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ណាមិនព្រមចូលខ្លួនប្រកាសទ្រព្យសម្បត្តិ នឹងប្រឈមការជាប់ពន្ធនាគាររយៈពេល១ខែ តាមច្បាប់ប្រឆាំងអំពើពុករលួយ៕
Tuesday, December 26, 2017
រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍បណ្ដាញលូប្រឡាយ
រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍បណ្ដាញលូប្រឡាយ ក្នុងរាជធានីភ្នំពេញក្រោមអធិបតី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក គ.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។
សូមជម្រាបផងដែរថា ជាលទ្ធផលអង្គប្រជុំបានសម្រេចរួមមាន៖
១- ចាប់ផ្ដើមបើកយុទ្ធនាការស្ដារលូ៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីដើមខែមករាឆ្នាំ២០១៨ក្នុងប្រវែង៤៦០គីឡូម៉ែត្រ។
២- រៀបចំស្ដារប្រឡាយ ដាក់លូ ដើម្បីរំដោះទឹកភាគខាងត្បូង និងខាងលិចព្រលានយន្តហោះ។
៣-រៀបចំការងារសាងសង់ស្ថានីយ៍បូមទឹកលូប្រាំ និងបង្កើនកំលាំងការបូមនៅស្ថានីយ៍បឹងទំពុន ដើម្បីរំដោះទឹក និងកាត់បន្ថយការលិចលង់ ទឹកជំនន់ទឹកភ្លៀងជា អតិបរមានៅរដូវវស្សាឆ្នាំក្រោយ៕

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងដែលត្រូវរៀបចំបុណ្យឆ្លងឆ្នាំសកល ២០១៧-២០១៨ និងអបអរសាទរខួបលើកទី៣៩ នៃទិវាជ័យជម្នះ៧មករា
បាត់ដំបង៖ ល្ងាចថ្ងៃច័ន្ទ ០៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ដែលមានលោក សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត លោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងលោក លាង វាសនា អភិបាលរងក្រុងបាត់ដំបង ចុះពិនិត្យទីតាំងដែលត្រូវរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០១៧-២០១៨ និងអបអរសាទរខួបលើកទី៣៩ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៨ ) ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅសួនច្បារសម្តេចក្រឡហោម ស ខេង ត្រើយខាងកើតស្ទឹង។
ព្រឹត្តការណ៍នេះក៏មានការដាក់តាំងបង្ហាញនូវផលិតផលចម្រុះ ពីបណ្តាក្រុមហ៊ុន រោងចក្រសហគ្រាស សិប្បកម្មតូច ធំ ផលិតផលកសិកម្ម ក្រុង ស្រុក នៅក្នុងខេត្តបាត់ដំបង ដើម្បីទាក់ទាញឲ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ផលិតផលក្នុងខេត្តឲ្យបានទូលំទូលាយ សំដៅការកាត់បន្ថយការនាំចូលទំនិញពីបរទេស៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតំបន់មាត់សមុទ្រមានការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ និងសម្ពាធខ្យល់
នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ និងប្រកបរបរនៅតំបន់មាត់សមុទ្រប្រទេសកម្ពុជា មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការប្រែប្រួលអាកាសធាតុ និងកម្លាំងសម្ពាធខ្យល់។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលកម្ពុជា កំពុងរងនូវឥទ្ធិពលនៃព្យុះតឹមប៊ិន(TEMBIN) ដែលបង្កឱ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងភ្លៀងខ្លាំងនៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេសផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook យ៉ាងដូច្នេះថា៖ «នៅទីក្រុងភ្នំពេញព្រឹកនេះធាតុអាកាសត្រជាក់បន្តិច ដោយមានភ្លៀងរលឹមបង្អុរចុះមកផង គឺធ្វើអោយបងប្អូនងើបហាត់កីឡាពីព្រឹកនៅតាមទីធ្លារសួនសាធារណៈ និងស្តាតអូឡាំពិកមានការលំបាកខ្លះៗ។ ចំពោះបងប្អូនដែលរស់នៅ និងប្រកបរបរផ្សេងៗនៅតាមតំបន់សមុទ្រ សូមមានការប្រុងប្រយ័ត្នផងដែរចំពោះការប្រែប្រួលធាតុអាកាស និងកម្លាំងសម្ពាធខ្យល់។ សូមបើកបរឆ្ងាយជិតមានការប្រុងប្រយ័ត្នខ្ពស់»។
ក្រៅពីអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់មាត់សមុទ្រប្រុងប្រយ័ត្ននេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ដែលបានផ្ញើរូបថត «សាលាបឋមសិក្សាកំពង់កែស» នៅស្រុកទឹកឈូ ខេត្តកំពត ដែលលោកនិងភរិយា បានកសាងកំឡុងឆ្នាំ១៩៩៥ ជូនសម្តេចផងដែរ។ លោក បានចាត់ក្រុមការងារទៅពិនិត្យស្ថានភាពសាលា ហើយនឹងសាងសង់ជូនក្មួយសិស្សានុសិស្សបានសិក្សាទាន់ពេលវេលានិងសន្យាថាមិនឱ្យក្មួយៗសិស្សានុសិស្សអត់សាលារៀននោះឡើយ៕

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួនជូនម្តាយបង្កើតលោក អ៊ិត សេដ្ឋា ដែលបានទទួលមរណភាព
នៅទីស្នាក់ការកណ្តាល នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ជូនលោកយាយ យឹម សំអឿន អាយុ ៧៥ឆ្នាំ (ជាម្តាយបង្កើតរបស់ លោក អ៊ិត សេដ្ឋា) ដែលមានបន្ទុកត្រូវចិញ្ចឹមចៅកំព្រាទាំង ៣នាក់ ក្នុងវ័យសិក្សា រស់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្តីអាណិតអាសូរចំពោះលោកយាយ និងចៅៗ ដែលរស់នៅក្នុងស្ថានភាពលំបាកបន្ទាប់ពីបាត់បង់លោក អ៊ិត សេដ្ឋា ដែលជាបង្គោលក្នុងគ្រួសារ។ ជាមួយគ្នានេះ លោកស្រី បានជូនពរលោកយាយ មានសុខភាពល្អ អាយុយ៉ឺនយូរ ដើម្បីនៅជាម្លប់និងភាពកក់ក្តៅដល់ចៅៗ និងសូមផ្តាំផ្ញើដល់ចៅៗទាំង ៣នាក់ ឱ្យខិតខំសិក្សារៀនសូត្រដើម្បីអនាគតភ្លឺស្វាង ហើយត្រូវកតញុតាចំពោះលោកយាយ។
លោកយាយ យឹម សំអឿន និងចៅៗ បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ជាបន្តបន្ទាប់ គិតគូរពីសុខទុក្ខ ផ្តល់ក្តីមេត្តា ករុណា អាណិត ស្រឡាញ់ ជាពិសេស ផ្តល់ក្តីសង្ឃឹមចំពោះប្រជាជនជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ៕

ខេត្តកំពង់ឆ្នាំងរៀបចំវេទិកាវិស័យឯកជនដើម្បីអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី២
នៅរសៀលថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ឆ្នាំងបានប្រារព្ធធ្វើវេទិកា ជួបជាមួយវិស័យឯកជន នៅខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី២ ក្រោមអធិបតីភាពលោក នួន សុមេធ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ថោង ខុនរដ្ឋមន្ត្រី ក្រសួងទេសចរណ៍លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពី លោក លោកស្រី ជាប្រធានមន្ទីរ លោកអភិបាលស្រុក និងលោកលោកស្រី វិស័យឯកជន នៅក្នុងខេត្តកំពង់ឆ្នាំងចំនួន១៦៦នាក់។
រាជរដ្ឋាភិបាលក៏បាន អំពាវនាវសូមឱ្យមាតាបិតា ឬអាណាព្យាបាលបញ្ជូនកូនទៅទទួលយកសេវាព្យាបាលអ្នកញៀនគ្រឿងញៀននៅមណ្ឌលបណ្តោះអាសន្នរដ្ឋ និងឯកជន និងនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពដែលនៅជិតលោកអ្នក ៕

អ្នកនាំពាក្យបក្សកាន់អំណាច ថ្លែងថា អ្នកវិភាគខ្លះខ្វះការយល់ដឹង
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ បានបញ្ជាក់ថា អ្នកវិភាគខ្លះ ខ្វះការយល់ដឹងទើបបានជានិយាយមួយម៉ាត់ណា ក៏ដាក់កំហុសលើរាជរដ្ឋាភិបាល ធ្វើស្អីក៏មិនចេះត្រូវចិត្តខ្លួនឯងដែរ។ បើខ្លួនឯងពូកែសព្វគ្រប់នោះ ហេតុអ្វីមិនបង្កើតគណបក្សនយោបាយ ប្រកួតប្រជែងក្នុងការបោះឆ្នោតទៅ បើគ្រាន់បើនោះ ?
លោក សុខ ឥសាន បានលើកឡើងជាសំណួរមួយចំនួនសម្រាប់ប្រជាពលរដ្ឋពិចារណាថា៖
– តើខ្វះការយល់ដឹងឬបានជានិយាយថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អត់ពី ៣ នាក់ដែលបានលាលែងនោះ មិនឯករាជ្យ ? – តើ៣ នាក់នោះជាមនុស្សឯករាជ្យរបស់អស់លោកឬ? – តើមកពីខ្វះការយល់ដឹងឬបានជាថាប្រទេសកម្ពុជាអត់ប្រជាធិបតេយ្យ ក្រោយចាប់ខ្លួនអតីតមេបក្សប្រឆាំងដែលជាប់ចោទពីបទក្បត់ជាតិ ? – តើប្រជាធិបតេយ្យសម្រាប់ប្រជាជនទូទៅឬក៏សម្រាប់តែមនុស្សម្នាក់ ? – តើកូនស្រីលោក កឹម សុខា មានការយល់ដឹង ឬក៏ខ្វះការយល់ដឹង បានជាចង់ដោះបន្ទុកឪពុករបស់ខ្លួន ហើយគិតតែរត់ទៅពឹងពាក់នៅតែកន្លែងដែលមិនមានសមត្ថកិច្ចដោះស្រាយបញ្ហា ? – តើអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឯណាមានភារកិច្ចដោះស្រាយដោះលែងជនក្បត់ជាតិនោះ ? – តើមានការយល់ដឹងទេទើបមិនដឹងថាលោក កឹម សុខា និយាយថាខ្លួនធ្វើការបម្រើមេក្លោងបរទេសនោះ? ឬមួយ ដោយសារយល់ដឹងពេកបានជាឃុបឃិតគ្នា ទាំងឪទាំងកូន បម្រើបរទេសដូចគ្នា ?
លោក សុខ ឥសាន បានសន្និដ្ឋានថា មកពីខ្វះការយល់ដឹងនេះហើយ បានជាអតីតមន្ត្រីអតីតបក្សប្រឆាំងបែរជានិយាយថាគុកឃុំខ្លួន កឹម សុខា មិនល្អ ? គេមិនដែលយកជនជាប់ចោទទៅដាក់នៅសណ្ឋាគារទេ គឺគេដាក់នៅពន្ធនាគារ។ លោកបានសើចសំអកថាជាការពិតកម្ពុជានៅក្រហើយ ដូច្នេះទើបពន្ធនាគារនៅខ្វះខ្នោះច្រវ៉ាក់ជើងដូចប្រទេសជឿនលឿនខ្លះ៕

លោក សុខ ឥសាន លើកឡើងជាសំណួរថាតើអ្នកណាលាបពណ៌លោក កឹម សុខា?
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា លោក កឹម សុខា បានទម្លាយពីគម្រោងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ដោយខ្លួនឯងផ្ទាល់ ពុំមាននរណាចោទប្រកាន់គាត់នោះឡើយ។
លោក សុខ ឥសាន បានបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ នៅចំពោះមនុស្សច្រើនរយនាក់លោក កឹម សុខា បាននិយាយប្រកបដោយទឹកមុខហ៊ឺហារ និងអាកប្បកិរិយា ក្រអឺតក្រទម ថាលោកបានអនុវត្តន៍តាមផែនការណែនាំដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគម្រូតាមប្រទេសយូហ្គោស្លាវី និង ស៊ែរប៊ី ដែលជាការដើររំលងលទ្ធិប្រជាអិបតេយ្យ ដែលជាទង្វើប្រឈមមុខចំពោះមាត្រា៤៤៣ នៃក្រមព្រហ្មទ័ណ្ឌ ព្រះរាជាណាចក្រកម្ពុជា ជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេសប្រព្រឹត្តអំពើប្រទូសរ៉ាយនាំឱ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិ ដែលជាទោសក្បត់ជាតិ។
លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា គ្មានអ្នកណានិយាយលាបពណ៌លោក កឹម សុខាទេ គឺលោក កឹម សុខានិយាយពីទង្វើប្រព្រឹត្តជាក់ស្តែងរបស់ខ្លួនផ្ទាល់ដែលបានអនុវត្តន៍តាមការបង្គាប់បញ្ជារបស់បរទេសចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ បើនិយាយពីការលាបពណ៌មានតែលោក កឹម សុខា លាបពណ៌ខ្លួនឯង ហើយបើលាបពណ៌ខ្លួនឯងមិនមានន័យថាលាបពណ៌ទេ គឺនិយាយពីការពិត។ ចំណុចនិយាយការពិត នេះហើយ ដែលលោកកឹម សុខា ត្រូវជាប់ពិរុទ្ធភាព បង្កដោយអំពើប្រព្រឹត្តដោយខ្លួនឯងផ្ទាល់ ដែលមិនអាប្រកែកបានឡើយ។
លោក សុខ ឥសាន បានធ្វើការសន្និដ្ឋានថា បញ្ហាកើតចេញពី ខ្លួនលោក កឹម សុខាផ្ទាល់ខ្លួនឯង មិនអាចបន្ទោសលើអ្នកដទៃ បានទេ ហើយមិនអាចនិយាយថាគេលាបពណ៌គាត់នោះ មិនអាចជាដាច់ខាត ដែលផ្ទុយមកវិញនេះមិនមែនជាការលាបពណ៌មួលបង្កាច់ឡើយ គឺជាការពិតទាំងស្រុង៕

សមាជិកអតីតគណបក្សសង្គ្រោះជាតិនៅឃុំដូង ស្រុកបាទី ចំនួន ៣២៧នាក់ ស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
តាកែវ៖ សមាជិកអតីតគណបក្សសង្គ្រោះជាតិនៅឃុំដូង ស្រុកបាទី ចំនួន ៣២៧នាក់ ស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានធ្វើពិធីប្រកាសជាផ្លូវការនៅថ្ងៃច័ន្ទ ០៨កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅស្នាក់ការបក្សឃុំ ក្រោមអធិបតីភាពលោក ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។
ក្រោយពីបានទទួលសេចក្តីសម្រេចបញ្ចូលជាផ្លូវការរួចមកតំណាងសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានឡើងបង្ហាញប្តេជ្ញាចិត្តស្មោះស្ម័គ្រជាមួយគណបក្ស និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់បក្សដើម្បីប្រយោជន៍ជាតិ និងប្រជាជន។
តំណាងសមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបតែទទួលស្គាល់ជាផ្លូវការថ្មីនេះក៏បានបង្ហាញពីអារម្មណ៍សោកស្តាយចំពោះការយល់ខុសរបស់ខ្លួនដោយបានទៅរួមរស់ជាមួយគណបក្សដទៃដែលគ្មានមនសិកាស្នេហាជាតិ និងប្រជាជនពិតប្រាកដ។
ថ្លែងក្នុងឱកាសនោះ លោក ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ចំពោះសមាជិកថ្មីដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ឡាយ វណ្ណៈ បានបន្ថែមថា ពីមុនបងប្អូនបានគិតខុសជឿលើការញុះញុងបំបែកបំបាក់ពីសំណាក់ជនអគតិមួយចំនួនដើម្បីតែនយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួន ប៉ុន្តែពេលនេះបងប្អូនបានត្រឡប់មកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញហើយ ដែលនេះគឺជាការបង្ហាញពីការរួបរួមគ្នាឡើងវិញ ក្នុងមហាគ្រួសារខ្មែរ ហើយបើមានការរួបរួមគ្នា ខ្មែរយើងនឹងអភិវឌ្ឍន៍ឆ្ពោះទៅមុខកាន់តែលឿន ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា៕

សមាគមជប៉ុនដែលមានសមាជិកជាង ១ពាន់ក្រុមហ៊ុន ជំរុញឱ្យយុវជនកម្ពុជាធ្វើកម្មសិក្សានៅទីក្រុងអ៊ីណូយ៉ាម៉ាក់ឱ្យបានច្រើន
លោក ហីប៊ីណុ រីអូតារ៉ូ ប្រធានសមាគមសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់នៃប្រទេសជប៉ុន បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើនការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅបន្តការសិក្សា និងបម្រើការងារនៅទីក្រុងអ៊ីណូយ៉ាម៉ាក់ឱ្យបានកាន់តែច្រើន ពីព្រោះទីនោះជាតំបន់មានសក្ដានុពលលើការអភិវឌ្ឍ ពិសេសសម្បូរការងារធ្វើថែមទាំងសម្បូរសាកលវិទ្យាល័យល្បីៗធំៗទៀតផង។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកប្រធានសមាគមសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ នាថ្ងៃចន្ទ ៨កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស២០១៧ នៅទីស្ដីការក្រសួងការងារ។
លោក អ៊ិត សំហេង បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន កាន់តែត្រូវបានពង្រឹង និងពង្រីកយ៉ាងទំលូទំលាយ និងរឹងមាំដែលមិនត្រឹមតែថ្នាក់ជាតិប៉ុណ្ណោះទេ សូម្បីថ្នាក់ខេត្ត និងរវាងប្រជាជន និងប្រជាជនក៏កាន់តែពង្រីកថែមទៀតដែរ។ ដោយសារទំនាក់ទំនងយ៉ាងជិតស្និទ្ធនេះហើយ ទើបសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ មានបំណងជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជា ទៅបន្តការសិក្សា និងធ្វើកម្មសិក្សានៅប្រទេសជប៉ុនឱ្យបានច្រើនថែមទៀត ពិសេសក្នុងទីក្រុងអ៊ីណូយ៉ាម៉ាក់នេះតែម្ដង។
លោករដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍បន្តថា សមាគមសភាពាណិជ្ជកម្មខេត្តអ៊ីណូយ៉ាម៉ាក់នេះមានសមាជិកជាង ១,០០០ក្រុមហ៊ុន។ ចំណែកនៅក្នុងទីក្រុងអ៊ីណូយ៉ាម៉ាក់នេះទៀតសោត មានសាកលវិទ្យាល័យល្បីៗធំៗច្រើនផងដែរ ដែលទទួលបណ្ដុះបណ្ដាលនិស្សិតទៅលើគ្រប់ជំនាញ ចាប់ពីកម្រិតឧត្តមសិក្សាឡើង។ ពួកគេអាចសិក្សាបណ្ដើរធ្វើការរកប្រាក់ចំណូលបណ្ដើរក្នុងមួយថ្ងៃអាចធ្វើការបានរហូតដល់ ២៨ម៉ោង ហើយក្នុងមួយខែៗ ពួកគេអាចរកប្រាក់ចំណូលបានចាប់ពីជាង១ពាន់ដុល្លារឡើងទៅ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះជាឱកាសដ៏ប្រសើរសម្រាប់យុវជនកម្ពុជា ដែលមានបំណងចង់ស្វែងរកការងារធ្វើនៅប្រទេសជប៉ុន ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែមុននឹងទៅធ្វើការនៅប្រទេសជប៉ុន ចាំបាច់ត្រូវចេះភាសាជប៉ុនក្នុងកម្រិតណាមួយជាមុនសិន ដែលអាចសិក្សាបាននៅកម្ពុជា និងមានការប្រឡងធ្វើតេស្តជាមុន។ ដំណឹងនេះ ក៏ជាការផ្ដល់ឱកាសដល់ទីភ្នាក់ងារនានា ក្នុងការជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីនៅខេត្តអ៊ីណូយ៉ាម៉ាក់ពីកម្ពុជាផងដែរ។ ចំពោះចំនួនកំណត់កម្មសិក្សាការីកម្ពុជាទៅប្រទេសជប៉ុនយ៉ាងណានោះមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ពោលគឺធ្វើទៅតាមស្ថានភាពជាក់ស្ដែង៕

ខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែធ្នូ ឆ្នាំ២០១៧ និងលើកទិសដៅការងារខែមករា ឆ្នាំ២០១៨
ស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៧ និងលើកទិសដៅការងារខែមករា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។
ក្នុងឱកាសនោះលោកអភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់គ្រប់បណ្ដាមន្ទីរ-អង្គភាព ក្រុង ស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការយ៉ាងសកម្ម ចូលរួមចំណែក ជាមួយរដ្ឋបាលខេត្ត ក្នុងកិច្ចអភិវឌ្ឍន៍មូលលដ្ឋាន ការផ្ដល់សេវាសាធារណៈ និងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងដោះស្រាយបញ្ហា ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព នាកន្លងមកនេះ ។
ទន្ទឹមនេះ លោក ម៉ែន វិបុល ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
-ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឱ្យបានកាន់តែល្អប្រសើរ ។
-ត្រូវបន្តខិតខំសហការរួមគ្នាកសាងអភិវឌ្ឍន៍មូលដ្ឋានដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងពិតប្រាកដរបស់ប្រជាពលរដ្ឋ ជាពិសេសការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ទាំងនៅទីក្រុង និងជនបទ ព្រមទាំងត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរ ឆាប់រហ័ស និងទាន់ពេលវេលា ។
-ត្រូវបង្កើនការផ្សព្វផ្សាយអប់រំ រឹតបន្តឹង និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាព ។
-ត្រូវបន្តពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទ់ល្មើសគ្រឿងញៀន ដើម្បីឈានទៅកាត់បន្ថយនិងលុបបំបាត់ឱ្យបាននូវការចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។
-រដ្ឋបាលក្រុង ស្រុកត្រូវសហការរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបានទាន់ពេលវេលា និងស្របតាមនីតិវិធីដែលច្បាប់កំណត់ និងការណែនាំរបស់ក្រសួងមហាផ្ទៃ ។
-មន្ទីររ៉ែ និងថាមពល ត្រូវបន្តសហការពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបទដ្ឋានបច្ចេកទេសនៃការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថាន័យរួមប្រេង និងឧស្ម័នឥន្ធនៈ និងធ្វើការជំរុញណែនាំឲ្យម្ចាស់ ស្ថានីយប្រេងទាំងអស់នៅក្នុងខេត្តអនុវត្តឲ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត ។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្តស្វាយរៀង, នាយក នាយករង រដ្ឋបាល សាលាខេត្ត, សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង, តំណាងសាលាដំបូងខេត្ត, ព្រះរាជអាជ្ញារងខេត្ត, ស្នងការនគរបាលខេត្ត , មេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង, មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត, អភិបាលក្រុង ស្រុក, លោក លោកស្រីនាយកទី ចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ៕

លោក Trump គំរាមកាត់ជំនួយចំពោះបណ្តាប្រទេសទាំងឡាយណាដែលផ្គើនដាក់គាត់នៅឯអង្គការសហប្រជាជាតិ ហើយនេះគឺជារបៀបដែលពួកគេឆ្លើយតប
ប្រទេសសមាជិកអង្គការសហប្រជាជាតិជាង១២០ នាក់បានបោះឆ្នោតថ្កោលទោសសេចក្តីសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល ដែលជាចំនួនមួយគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែវាអាចខ្ពស់ជាងនេះ ប្រសិនបើមិនមែនជាការគំរាមពីប្រធានាធិបតី។ នៅមុនថ្ងៃបោះឆ្នោត លោក Trump បានព្រមានប្រទេសជាសមាជិកមិនឱ្យគាំទ្រសេចក្តីសម្រេចនេះ ដោយគំរាមថានឹងកាត់ជំនួយរបស់អាមេរិកពីប្រទេសទាំងឡាយណាដែលផ្គើនដាក់គាត់។
គាត់បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា «ទុកឱ្យពួកគេបោះឆ្នោតប្រឆាំងនឹងយើងចុះ។ យើងនឹងសន្សំលុយបានច្រើន។ យើងមិនខ្វល់ទេ។ ប៉ុន្តែនេះមិនដូចកាលដែលធ្លាប់មានពីមុនមកទេ ដែលពួកគេអាចបោះឆ្នោតប្រឆាំងនឹងអ្នក ហើយបន្ទាប់មក អ្នកនឹងចំណាយលុយឱ្យពួកគេរាប់រយលានដុល្លារ»។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានព្រមានថា លោកស្រីនឹងកត់ឈ្មោះបណ្តាប្រទេសទាំងឡាយណាដែលគាំទ្រសេចក្តីសម្រេច។ លោកស្រីបានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់សមាជិកសហសេវិករបស់លោកស្រីថា «នៅពេលដែលអ្នកពិចារណាសន្លឹកឆ្នោតរបស់អ្នក ខ្ញុំចង់ឱ្យអ្នកដឹងថា ប្រធានាធិបតី និងសហរដ្ឋអាមេរិក ចាត់ទុកការបោះឆ្នោតនេះជារឿងផ្ទាល់ខ្លួន។ ប្រធានាធិបតីនឹងសម្លឹងមើលការបោះឆ្នោតនេះដោយយកចិត្តទុកដាក់ជាទីបំផុត ហើយបានស្នើឱ្យខ្ញុំរាយការណ៍ត្រឡប់ទៅវិញចំពោះប្រទេសទាំងនោះដែលបោះឆ្នោតប្រឆាំងនឹងយើង»។
នៅចុងបញ្ចប់ លោកស្រី Haley បានកត់ត្រាឈ្មោះប្រទេសចំនួន១២៨ ដែលបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់លោក Trump ទុកជាមោឃៈ។ ប្រទេសចំនួន៩ រាប់បញ្ចូលទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបោះឆ្នោតបដិសេធ ខណៈដែល៣៥ ប្រទេសទៀតបោះឆ្នោតអនុប្បវាទ។ ជំហរជាផ្លូវការរបស់អង្គការសហប្រជាជាតិគឺថា ទីក្រុង Jerusalem ជាបញ្ហាឋានៈចុងក្រោយដែលត្រូវបានសម្រេចនៅចុងបញ្ចប់នៃការចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ពុំមានប្រទេសសមាជិកណាមួយដាក់ស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុង Jerusalem គឺជាអ្វីមួយដែលលោក Trump បាននិយាយថា សហរដ្ឋអាមេរិកមានផែនការនឹងធ្វើវានាពេលអនាគត។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដែលជាអ្នកទទួលជំនួយអាមេរិកធំជាងគេបំផុតហាក់ដូចជានៅតែបន្តកើតមានឡើង។ ប្រទេសដែលជាអ្នកទទួលជំនួយចម្បងៗ ដូចជាប្រទេស Afghanistan Egypt Jordan Pakistan Nigeria Ethopia និងប្រទេស Tanzania ដែលប្រទេសទាំងអស់នេះបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ៕
(ប្រភព: The Independent ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧)

ចិន និងរុស្ស៊ីជំទាស់នឹងការរិះគន់របស់អង្គសហប្រជាជាតិលើមីយ៉ាន់ម៉ា ស្តីពីជនរ៉ូហ៊ីងយ៉ា
មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យទី២៤ ខែធ្នូ បានជំរុញឲ្យមីយ៉ាន់ម៉ាបញ្ចប់យុទ្ធនាការយោធាប្រឆាំងនឹងពួករ៉ូហ៊ីងយ៉ាកាន់សាសនាម៉ូស្លីម ហើយបានអំពាវនាវឲ្យមានការតែងតាំងបេសកជនពិសេសមួយរបស់អង្គការសហប្រជាជាតិ ទោះបី ជាមានការប្រឆាំងពីចិន រុស្ស៊ី និងបណ្តាប្រទេសក្នុងតំបន់ក៏ដោយ។ សេចក្តីសម្រេចដែលដាក់ដោយអង្គការសហប្រតិបត្តិការឥស្លាម (OIC) ត្រូវបានអនុម័តដោយសំឡេងឆ្នោត ១២២ ទល់ ១០ ដោយមានអនុប្បវាទ ២៤ សំឡេង។
ប្រទេសចិន រុស្ស៊ី កម្ពុជា ឡាវ ហ្វីលីពីន និងវៀតណាមបានចូលរួមជាមួយមីយ៉ាន់ម៉ាក្នុងការបោះឆ្នោតប្រឆាំងនឹងវិធានការនេះដូចប្រទេស បេឡារ៉ុស ស៊ីរី និងស៊ីមបាវ៉េដែរ។ សេចក្តីសម្រេចនេះអំពាវនាវឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យមានការចូលសម្រាប់អ្នកធ្វើការផ្តល់ជំនួយ ហើយធានានូវការវិលត្រឡប់មកវិញនូវជនភៀសខ្លួនទាំងអស់ និងផ្តល់សិទ្ធិជាពលរដ្ឋពេញលេញដល់ជនរ៉ូហ៊ីងយ៉ា។
សេចក្តីសម្រេចនេះក៏បានស្នើឲ្យអគ្គលេខាធិការលោក Antonio Guterres តែងតាំងបេសកជនពិសេសប្រចាំ មីយ៉ាន់ម៉ា។ វិធានការនេះត្រូវបានអនុម័តដោយសភា បន្ទាប់ពីគណៈកម្មាធិការទទួលបន្ទុកថវិការបស់ខ្លួនបានផ្តល់ភ្លើងខៀវ ដើម្បីផ្តល់មូលនិធិសម្រាប់តំណែងថ្មីរបស់បេសកជនពិសេសអង្គការសហប្រជាជាតិប្រចាំមីយ៉ាន់ម៉ា។ ជនរ៉ូហ៊ីងយ៉ាកាន់សាសនាម៉ូស្លីមជាង ៦៥០,០០០ នាក់បានភៀសខ្លួនចេញពីប្រទេសដែលកាន់សាសនាព្រះពុទ្ធ ចាប់តាំងពីប្រតិបត្តិការយោធាបានចាប់ផ្តើមនៅរដ្ឋ Rakhine កាលពីចុងខែសីហា។
អាជ្ញាធរមីយ៉ាន់ម៉ាបានទទូចថា យុទ្ធនាការនេះមានគោលបំណងបោសសម្អាតក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ដែលបានវាយប្រហារប៉ុស្តិ៍ប៉ូលិសនៅថ្ងៃទី ២៥ ខែសីហា ប៉ុន្តែអង្គការសហប្រជាជាតិបាននិយាយថា អំពើហិង្សាគឺស្មើនឹងការបោសសម្អាតជនជាតិភាគតិច។ កាលពីសប្តាហ៍មុន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិសម្រាប់ មីយ៉ាន់ម៉ាលោកស្រី Yanghee Lee បាននិយាយថា លោកស្រីត្រូវបានហាមឃាត់ចូលប្រទេសមីយ៉ាន់ម៉ា ហើយថា រដ្ឋាភិបាលបានកាត់ផ្តាច់កិច្ចសហប្រតិបត្តិការទាំងអស់ជាមួយលោកស្រី៕
(ប្រភព: AFP ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧)

ចុះចាញ់សិន បានអាចពិភាក្សាគ្នាពេលក្រោយបាន
សម្រាប់រដ្ឋាភិបាលទីក្រុង Washington កូរ៉េខាងត្បូង និងជប៉ុន ដំណោះស្រាយដ៏ពេញចិត្តបំផុតចំពោះបញ្ហាកូរ៉េខាងជើង គឺការចុះចាញ់របស់លោក Kim។ បញ្ហានេះអាចនឹងកើតមានឡើង យើងអាចស្រមៃបាន។ ក៏ប៉ុន្តែ វាមិនមែនជារឿងវ័យឆ្លាត ក្នុងការរំពឹងលើលទ្ធផលបែបនេះទេ។ ក៏ប៉ុន្តែ បញ្ហានេះហាក់ដូចជា យុទ្ធសាស្រ្តរបស់រដ្ឋបាល លោក Trump ចំពោះកូរ៉េខាងជើង។
លោក Kim និយាយថា អាវុធនុយក្លេអ៊ែរ គឺមានសារៈសំខាន់ក្នុងការការពារប្រទេសរបស់គាត់។ លោក Trump បានទទូចថា គាត់នឹងចាប់ផ្តើមសង្រ្គាមមុនពេលកូរ៉េខាងជើងអភិវឌ្ឍន៍សមត្ថភាពនុយក្លេអ៊ែរ ដែលអាចបាញ់ទៅដល់អាមេរិក។ បញ្ហានេះ មិនដូចជានៅអ៊ីរ៉ាក់ ដែលអាមេរិកអាចយកជ័យជំនះងាយៗនោះទេ បញ្ហាកូរ៉េខាងជើង ការតដៃគឺមានកម្រិតខ្ពស់ ហើយសក្កានុពលនៃមហន្តរាយអាចនឹងបណ្តាលឱ្យមនុស្សរាប់លាននាក់ស្លាប់ ហើយវាអាចកាន់តែអាក្រក់ទៅទៀត បើសិនជា កូរ៉េខាងជើងបាញ់អាវុធនុយក្លេអ៊ែរទៅកាន់កូរ៉េខាងត្បូង និងជប៉ុន។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson បានប្រកាសថា កូរ៉េខាងជើងត្រូវតែ “ងាកមករកការចរចាឡើងវិញ” ដោយបញ្ចប់ការសាកល្បងមីស៊ីល និងនុយក្លេអែរ និងត្រូវព្រមទទួលយកការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនេះ។ ក៏ប៉ុន្តែ ការរំពឹងទុកថា នឹងមានការចរចាពិតប្រាកដរវាងអាមេរិក និងកូរ៉េខាងជើងនេះ គឺមិនជាទំនងនោះទេ។ ប្រធានាធិបតីលោក Donald Trump បានបង្ហាញថា គាត់មានការចាប់អារម្មណ៍ក្នុងការចរចា ទាល់តែកូរ៉េខាងជើងបង្ហាញពីការចុះចាញ់ពិតប្រាកដ។ គាត់បានលើកឡើងអំពីការចរចាពីមុនៗមកថា “ខាតពេលវេលា” ហើយគាត់បង់បោះសំណើដំបូងរបស់គាត់ក្នុងការជជែកជាមួយលោក Kim។ ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំកូរ៉េខាងជើង មិនទំនងជាទទួលបានផលប្រយោជន៍ច្រើននោះទេ បើសិនជាគាត់ចាប់ផ្តើមធ្វើការចរចាណាមួយ ដោយទទួលយកជំហររបស់អាមេរិក ក៏ដូចជាការទទូចពីទីក្រុង Washington។ និយាយឱ្យខ្លី វិស័យការទូតហាក់ដូចជាស្លាប់បាត់ទៅហើយ។
នៅក្នុងរយៈពេលខ្លី អាមេរិកអាចផ្តោតលើការបន្ថយល្បឿនចំពោះការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ហើយក្នុងរយៈពេលវែង រដ្ឋាភិបាលទីក្រុង Washington អាចទាក់ទងចិនជុំវិញអ្វីដែលជាបញ្ហានៃការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។ អាមេរិក និងសម្ព័ន្ធរបស់ខ្លួនគួរអភិវឌ្ឍន៍កញ្ចប់ផលប្រយោជន៍មួយ ដែលគាត់ទ្រដោយចិន ដើម្បីឱ្យកូរ៉េខាងជើងបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ។ ជាចុងក្រោយ រដ្ឋាភិបាលទីក្រុង Washington និងប្រទេសជិតខាងរបស់កូរ៉េខាងជើង អាចប្រឈមនៅទឹកបញ្ហាធំមួយនៅថ្ងៃអនាគត នៅពេលដែលថា កូរ៉េខាងជើងអាចគ្រប់គ្រងអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលមួយ។
ក្នុងពេលបច្ចុប្បន្ន រដ្ឋបាលលោក Trump មានក្តីសង្ឃឹមថា រឿងអស្ចារ្យមួយនឹងកើតឡើងដើម្បីលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ បើមិនដូច្នោះទេ គាត់អាចនឹងដាក់ឧបទ្វីបនេះ ជាមួយនឹងអាស៊ីភាគឦសាន និងអាមេរិកក្នុងសង្រ្គាមមួយ៕
(ប្រភព : Korea Times ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧)

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា អំពើពុករលួយនៅសហរដ្ឋអាមេរិក ធ្ងន់ធ្ងរជាងនៅកម្ពុជាទៅទៀត
លោកទេសរដ្ឋមន្រ្តី ឱម យ៊ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា អំពើពុករលួយនៅសហរដ្ឋអាមេរិកធ្ងន់ធ្ងរជាងនៅកម្ពុជាទៅទៀត។ លោកលើកឡើងដូច្នេះ ក្នុងសិក្ខាសាលាក្រោមប្រធានបទ “អ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ” នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីអ្នកកាសែតមកពីអង្គភាពផ្សេងៗ មានអង្គភាពកាសែត វិបសាយ វិទ្យុ ទូរទស្សន៍ និងក្លឹប សមាគមអ្នកកាសែតផងដែរ។
លោកទេសរដ្ឋមន្រ្តី ឱម យ៊ិនទៀង ថ្លែងយ៉ាងដូច្នេះថា៖ «បើយកច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា ទៅអនុវត្តនៅអាមេរិក នោះតំណាងរាស្ត្រនឹងជាប់ទាំងអស់។ ប្រទេសណាក៏មានអំពើពុករលួយដែរ ប៉ុន្តែសូមឲ្យមានឆន្ទៈនយោបាយ»។ យ៉ាងណាមិញ លោកទេសរដ្ឋមន្ត្រី ឱម យ៊ិនទៀង ក៏បានលើកឡើងអំពីការដាក់ពិន្ទុរបស់អង្គការតម្លាភាពកម្ពុជា ទាក់ទងនឹងចំណាត់ថ្នាក់ពុករលួយ ថាគឺជាវិធីធ្វើឲ្យប្រឈមមុខ ហើយការដាក់ពិន្ទុនេះ មិនមែនជាយន្តការអន្តរជាតិទេ។ លោកបានបញ្ជាក់ថា គ្មាននិយមន័យជាក់លាក់អំពីអំពើពុករលួយឡើយ៕

Saturday, December 23, 2017
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ខេត្តកែបនេះគឺជាខេត្តលេខ១ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
ក្នុងឱកាសអញ្ជើញសម្ពោធអាគារសិក្សា «វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស» ខេត្តកែប នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តីបានថ្លែងថា លោកសូមអរគុណ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកែបទាំងមូលដែលតែងតែគាំទ្រដល់ការដឹកនាំរបស់លោក និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ទោះបីជាខេត្តនេះតូចបន្តិចមែន តែរាល់ការបោះឆ្នោតកន្លងមក គឺគណបក្សប្រជាជនតែងតែឈ្នះដាច់ ឈ្នះរហូតដល់ជាង៩០%។ លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា តាមរយៈលទ្ធផលនេះ គឺបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់គណបក្រប្រជាជន។ ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ក្រោមដំបូលសន្តិភាព ទើបកម្ពុជាមានឱកាសអភិវឌ្ឍន៍គ្រប់ទីកន្លែងរួមទាំងខេត្តកែបផង
នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាទាំងមូលមានសមិទ្ធផលជាច្រើនបានកើតមានឡើងក្រោមដំបូលនៃសុខសន្តិភាព។ សុខសន្តិភាពដែលយើងរកបានដោយលំបាកវាផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍនៅគ្រប់ទីកន្លែងទាំងអស់ តាមរយៈការប្រែក្លាយតំបន់សមរភូមិសង្រ្គាមឱ្យទៅជាតំបន់មានការអភិវឌ្ឍ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោធអាគារសិក្សា នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ខេត្តកែបនាពេលបច្ចុប្បន្ន មានស្ថានភាពខុសគ្នាដាច់ស្រឡះពីខេត្តកែប ដែលទើបបង្កើតឡើងកាលពីឆ្នាំ១៩៩២ ដែលត្រូវបំបែកចេញពីខេត្តកំពត។ ស្ថានភាពខេត្តកែបពេលនេះ និងពេលនេះខុសគ្នាស្រឡះ ហើយបើប្រៀបធៀបកាលពីឆ្នាំ១៩៧៩ និងរហូតមកដល់បច្ចុប្បន្ន គឺវាកាន់តែដាច់ឆ្ងាយគ្នាតែម្តង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា មិនមែនតែខេត្តកែបនោះទេ គឺ សន្តិភាពបានផ្តល់ឱ្យយើងគ្រប់យ៉ាង ប៉ុន្តែអវត្តមាននៃសន្តិភាពដែលយើងកើតមាននៅឆ្នាំ១៩៧០ ដែលកម្ពុជាពោរពេញដោយសង្រ្គាម ពេលនោះ មានតែការបាត់បង់តែប៉ុណ្ណោះ ប្រជាជនត្រូវរត់ចោលដីធ្លី រត់ចោលផ្ទះសម្បែង រត់ចោលសាលារៀន។ យើងចាប់ផ្តើមរួមគ្នាធ្វើដំណើរពីស្ថានភាពលំបាកលំបិន។ បើយើងក្រឡេកមើលវិស័យអប់រំវិញ ក្រឡេកមើលគ្រូបង្រៀនរបស់យើង បានដឹកដៃយើងទៅរៀននៅកន្លែងណាខ្លះកាលពីពេលនោះ ឪពុកម្តាយយើងបានទៅរៀននៅកន្លែងណាខ្លះកាលពីពេលនោះ មិនមែនគ្រាន់តែការខ្វះអគារសិក្សា ខ្វះសាលារៀននោះទេ ក៏ប៉ុន្តែសូម្បីតែការទាក់ទងនឹងជីវភាពរស់នៅដែលពេលនោះរៀនដូរអង្ករ បន្ទាប់មករៀនដូរមុខទំនិញ៩មុខដើម្បីការរស់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កាត់ធ្ងន់ថា មិនមែនតែតំបន់កែប ឬកំពតនេះទេ តំបន់ព្រំដែនកម្ពុជា-ថៃ ដែលជាតំបន់សមរភូមិចុងក្រោយ ក៏បានក្លាយទៅជាតំបន់អភិវឌ្ឍអស់ហើយ ហើយលោកក៏បានសាងសង់អគារសិក្សានៅក្នុងតំបន់ទាំងនោះផងដែរដើម្បីបម្រើដល់វិស័យអប់រំផងដែរ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អរគុណបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងកូនក្មួយសិស្សានុសិស្សដែលបានទទួលលោកយ៉ាងរាក់ទាក់នៅលើទឹកដីខេត្តកែប
នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញសម្ពោធអាគារសិក្សា «វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស» ខេត្តកែប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងកូនក្មួយសិស្សានុសិស្សដែលបានទទួលលោកយ៉ាងរាក់ទាក់នៅលើទឹកដីខេត្តកែប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា ដោយមើលឃើញពីតម្រូវការខ្វះខាតចាំបាច់បន្ថែមនៅក្នុងបវិវេណ “សាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស” លោកនាយករដ្ឋមន្រ្តី បានផ្តល់ជូនបន្ថែមនូវអគារសិក្សាថ្មី១ខ្នង កម្ពស់៤ជាន់ មាន២០បន្ទប់ (ជាន់ទី១ទី២ និង៣សំរាប់ថ្នាក់សិក្សា និងបន្ទប់ពិសោធន៍ ជាន់ទី៤សំរាប់កាត់ដេរ និង Computer) ថែមអាគារស្នាក់នៅសម្រាប់គ្រូបង្រៀន និងអាគារស្នាក់នៅរបស់សិស្ស១ខ្នង២ជាន់១០បន្ទប់ និងផ្តល់ជូន Computer ៤០គ្រឿង Printer ១០គ្រឿង Copy machine ២គ្រឿង ដល់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអោយក្រសួងអប់រំជាសហការជាមួយអាជ្ញាធរខេត្ត ធ្វើការសិក្សាក្នុងការបង្កើត សាកលវិទ្យាល័យនៅខេត្តកែបនេះ ដែលអាចជួយសម្រួលដល់ក្មួយៗនៅទីនេះ និងក្មួយៗមកពីខេត្តកំពតក៏អាចមកសិក្សានៅទីនេះបានដែរ។ ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរនូវការខិតខំរបស់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំបង្រៀនកូនក្មួយដែលមានអត្រាប្រឡងជាប់ជាង៩០%៕

(មានវីដេអូ)៖ តើកម្មករនិយោជិត ទទួលបានផលប្រយោជន៍អ្វីខ្លះសម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨?
ឧស្សាហកម្មវាយនភ័ណ្ឌ និងផលិតស្បែកជើងមានចំនួនជាង១ពាន់រោងចក្រសហគ្រាស និងបានផ្តល់ការងារជូនប្រជាពលរដ្ឋធ្វើប្រមាណជាង ៨០ម៉ឺននាក់។ រាជរដ្ឋាភិបាល បានលើកទឹកចិត្តអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើវិស័យឧស្សាហកម្មវាយនភ័ណ្ឌ និងផលិតស្បែកជើង ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន។
សូមទស្សនាវីដេអូ «តើកម្មករនិយោជិត ទទួលបានផលប្រយោជន៍អ្វីខ្លះសម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨?» ដូចខាងក្រោម៖

Friday, December 22, 2017
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ៥ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧
នៅថ្ងៃសុក្រ៥ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅវិមានសន្តិភាព មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ ដើម្បីឆ្លង៖
១- សេចក្តីព្រាងកម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឱនភាពដីឆ្នាំ ២០១៧-២០២៦ ។
២- សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ។
៣- បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិបញ្ញត្តិលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសហប្រតិ បត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។
ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័ត៖

អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចឱ្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ យកសេចក្តីព្រាងកម្មវិធីសកម្មភាពជាតិនេះត្រឡប់ទៅកែសម្រួលឡើងវិញអោយបានពេញលេញ ដើម្បីឱ្យស្របទៅតាមសក្តានុពលដីកសិកម្មដែលមាន និងតម្រូវការអភិវឌ្ឍជាក់ស្តែងរបស់ព្រះរាជាកម្ពុជា ក្នុងវិស័យកសិកម្ម។

Subscribe to:
Posts (Atom)