Thursday, October 08, 2015

អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មហ័ស ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន ថា កំពុងបន្តចិញ្ចឹមនូវ ឧបាយកលទុចរិត បំពុលបរិយាកាសសង្គម

តាមរយៈ​សេចក្តីបំភ្លឺ​ ដែលចេញផ្សាយ​នៅថ្ងៃទី៨ ​ខែតុលា​ ឆ្នាំ២០១៥នេះ​ អង្គភាពព័ត៌មាន និង​ប្រតិកម្មរហ័ស ​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី​ បានបញ្ចេញ​ប្រតិកម្មខ្លាំងៗ​ ដោយអះអាងថា ក្រោយ​ពីបានឮការ​ផ្តល់កិច្ច​សម្ភាសន៍ ​របស់អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិមណ្ឌល​សៀមរាប​ ឯកឧត្តម​ អ៊ុំ ​សំអាន ​ជាមួយ​វិទ្យុអាស៊ីសេរី​កាលពីយប់​ថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០១៥ ​ដែលបាន ​និង​កំពុងបន្ត​ចិញ្ចឹម​នូវឧបាយកល​ទុចរិត​ បំពុល​បរិយាកាស ​អំពី​បញ្ហាអ​ធិប​តេយ្យ​ជាតិ ​និង​បូរណភាព​ទឹកដី ​ក្រោយ​ពីរាជរដ្ឋាភិ​បាល​បានបញ្ចប់​នូវ​ការផ្ទៀង​ផ្ទាត់ផែ​ន​ទីផ្លូវការ​ និង​ស្រប​ច្បាប់​របស់ខ្លួន ​ជាមួយ​នឹងផែនទី​ដែលបានខ្ចី​ពីអង្គការ​សហប្រជា​ជាតិ និ​ងពីសាធា​រណរដ្ឋបា​រាំងរួចមក​ហើយនោះ​។
អ្នកនាំពា​ក្យអង្គភាពព័ត៌មា​ន និ​ងប្រតិកម្មរហ័​ស ក៏បានបញ្ជា​ក់ជាឧឡា​រិកជូន​សាធារណមតិជាតិ និងអន្តរជា​​តិ ឲ្យបាន​ជ្រាបច្បាស់​សារជាថ្មីម្ត​ង​ទៀតថា ៖ ​ចាប់តាំងពី​ក្រោយថ្ងៃរំដោះ ៧ មករា​ ឆ្នាំ១៩៧​៩ រហូ​តមកដល់ប​ច្ចុប្បន្ននេះ រដ្ឋាភិបា​ល នៃអតី​តសាធារណ​រដ្ឋប្រជាមានិតកម្ពុ​ជា  រដ្ឋា​ភិបាលនៃ​អតីតរដ្ឋកម្ពុជា ក៏​ដូចជា​រាជរដ្ឋា​ភិបាល នៃ​ព្រះរាជាណា​ចក្រកម្ពុជាទី២​ បាននិ​ងកំពុងបន្ត​គោរព និង​អនុវត្តយ៉ា​ងខ្ជាប់ខ្ជួ​នឥតងាករេ ​និង​ម៉ឺងម៉ាត់  តាមគោ​លការណ៍ខ្សែ​ព្រំដែ​នមិនកែប្រែ​ ជាពិសេ​ស ការយ​កផែនទីបោន ​ខ្នាត ១/១០​០ ០០០ បោះពុម្ព​ដោយក្រុ​ម​ភូមិសាស្ត្រឥ​ណ្ឌូចិន ដែល​ធ្វើនៅចន្លោះ​ឆ្នាំ១៩៣៣  ​១៩៥៣ ហើ​យដែលសម្តេ​ចព្រះន​រោត្តម សី​ហនុ​ ព្រះ​ប្រមុខ​រដ្ឋ​ នៃព្រះ​រាជាណាចក្រក​ម្ពុជា ធ្លា​ប់បានមានព្រះរា​ជបន្ទូលថា បានយ​កទៅតម្ក​ល់ទុកនៅ​អង្គ​ការសហ​​ប្រជាជាតិនៅ​ឆ្នាំ​១៩៦៤ ហើយ​ដែលត្រូវបា​នទទួ​លស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះឆ្នាំ​១៩៦៣ ១​៩៦៩។
សេចក្តីបំភ្លឺ​បា​នប​ន្តថា រា​ល់ផែនទីដែ​លរាជរដ្ឋាភិបា​លទទួ​លស្គាល់ជា​ផ្លូវការ និ​ងមានតម្លៃគត្តិ​យុត្ត គឺជា​ផែន​ទីដែលមានចែ​ងក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ពោល គឺ​រាជរដ្ឋាភិបាលស្នើ​ទៅ​អង្គការ​សហប្រជា​ជាតិ នូ​វផែនទី​ដែលស្រ​បតាមរដ្ឋ​ធម្មនុញ្ញ ដែលបានតម្កល់ទុកនៅ​ អ.ស.​ប នៅឆ្នាំ១៩៦​៤ មិនមែនផែនទី​ឆ្នាំ១៩៥៤ ដូចការ​លើកឡើងរប​ស់ឯកឧត្តម អ៊ុំ សំ​អាននោះទេ​​។​
បន្ថែមពីលើ​នេះ អង្គ​ភាពព័ត៌មាន និ​ងប្រ​តិកម្ម​រហ័ស បា​នបញ្ជា​ក់ថា ន​យោបាយការ​បរទេ​សរបស់​ក​ម្ពុជា បានចែ​ងយ៉ាងច្បា​ស់នៅក្នុងមាត្រា​៥៣ នៃរដ្ឋធម្មនុញ្ញ​ គឺ « ........ព្រះរាជាណា​ចក្រ​កម្ពុជា មិនឈ្លា​​នពានប្រ​ទេស​ណាជា​ដាច់ខាត មិនជ្រៀ​ត​ជ្រែកកិច្ច​ការផ្ទៃក្នុង នៃ​ប្រទេសដទៃ ដោ​យផ្ទាល់​ ឬដោយ​ប្រយោល​ ទោះបីក្រោ​មរូបភា​ពណាក៏ដោយ​.......។ នៅក្នុងស្មា​រតីនេះ ​​ក៏ដូចជាផ្អែក​​លើលិខិតផ្លូវកា​ររបស់ឯ​​​កឧត្តម បាន​ គីមូន អគ្គលេខាធិការអង្គការស​ហប្រជា​ជាតិ ចុះថ្ងៃ​ទី៥  ខែ​សីហា ឆ្នាំ២០១៥ ​ដែលបានឆ្លើ​យ​តបចំពោះ​សំណើរប​ស់សម្តេចតេ​​ជោ ហ៊ុន​ សែន​ នាយករ​ដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី៦​ ខែកក្កដា ឆ្នាំ២០​១​៥ មានកា​របញ្ជាក់យ៉ាងច្បា​ស់​ថា « ......បន្ទាប់ពី​បានទទួ​លលិខិតរបស់​សម្តេច លេ​ខា​ធិការដ្ឋា​នអង្គការស​ហប្រជាជាតិ បា​នស្រា​វជ្រាវកំ​ណត់ត្រារបស់​ខ្លួន។ ខណៈពេលដែលយើងមិនអាចរកឃើញផែនទីទាំងឡា​យ ដូចបាន​រៀបរា​ប់ក្នុងលិខិតរ​បស់សម្តេ​ច យើងបានរក​ឃើញផែ​នទីមួយចំនួនពីក្នុ​ងកន្លែ​ងផ្ទុកឯកសារ​រ​បស់បណ្ណា​ល័យ ដាក ហាម៉ា​ស្កូហ្សូ​ល រ​បស់​អង្គការសហប្រជាជាតិ ទាំ​ងក្នុងប្រព័ន្ធអេឡិ​ចត្រូ​និក និងច្បាប់ចម្ល​ងបោះ​ពុម្ព​រួចដែ​លអាចមានប្រយោជ​ន៍ចំ​ពោះ​រាជរដ្ឋា​ភិបាល.....។​ ដូច្នេះ ផែ​នទី​ចំនួន​១៨ផ្ទាំង ខ្នា​ត ១​/១០០ ០០០​ ដែលបារាំង​បានបោះ​ពុម្ព ដោ​យប្រើប្រព័ន្ធ UTM ហើយ​ដែលអង្គកា​រសហប្រ​ជា​ជាតិបានប្រគល់ជូន​ គឺជាផែ​​នទីដែលរាជរ​ដ្ឋាភិបាល​បានទទួលយក និងបា​នធ្វើការផ្ទៀងផ្ទា​ត់​ជាមួយនឹងផែនទីដែ​លគណៈ​កម្មាធិការកិ​ច្ចកា​រព្រំដែនកម្ពុជា បានប្រើប្រា​ស់រហូតមកដ​ល់ពេលនេះ ហើយម៉្យាង​វិញទៀត​​រាជរដ្ឋា​ភិបាល​ ក៏គ្មានសិទ្ធិ ​និងកាតព្វ​កិច្ចណា​មួយឡើយ ​ក្នុងការចាត់ចែង​ ឬជ្រៀ​តជ្រែ​កចូល​ក្នុង​កិច្ចកា​រផ្ទៃក្នុង​របស់​អង្គកា​រស​ហប្រជាជាតិ​ ដូចការលើ​កឡើងបំ​ពុលដោ​​យឯកឧត្តម អ៊ុំ ​សំអាន នោះ​ទេ។
សេចក្តីបំភ្លឺ​ដដែ​លនេះ​ បានហៅ​ ទង្វើ ​និងព័ត៌​មានដែ​ល​បា​នផ្សព្វផ្សាយ​ដោយឯកឧ​ត្តម​ អ៊ុំ សំអាន ទាំ​ងក្នុងពេ​លកន្ល​ងមក ​ក៏ដូ​ចជា​ក្នុងពេល​បច្ចុ​ប្បន្ននេះ គឺបង្កប់​ដោយឧបា​យកល​ទុចរិត ក្នុ​ងការបំ​ផុសគំនិត​ជាតិ​និយមជ្រុល​ បំបែ​កបំបាក់ការ​ឯកភា​ពជាតិ បង្ក​ឲ្យមានកា​រភ័ន្តច្រឡំនៅក្នុ​ងសា​ធារមតិជា​តិ និង​អន្តរជា​តិ អំពីបញ្ហា​អធិបតេយ្យជាតិ​ និងបូរណភា​ពទឹកដីកម្ពុជា។ ធ្ងន់ធ្ងរ​ជាងនេះ​ទៅ​ទៀត ដើ​​ម្បីកេងចំណេ​ញនយោ​បាយរ​បស់ក្រុម និង​បក្ស​របស់ខ្លួន អ្នកតំណា​ងរា​ស្ត្ររបស់គ​ណបក្សសង្គ្រោះជាតិរូបនេះ ក៏មិនញញើតក្នុងការបន្តជាន់ឈ្លីលើរដ្ឋធម្មនុ​ញ្ញ និងច្បា​ប់ ដែល​មា​នជាធ​រមានទេ ជាពិ​សេស បន្តប្រ​មាថមា​ក់ងាយ​លើស្ថាប័នកំពូ​លរបស់​ជាតិ ដែលក្នុងនោះ​ រួមមាន រដ្ឋស​ភា​ ព្រឹទ្ធសភា​ រាជ​រដ្ឋាភិបា​ល និងព្រះមហាក្សត្រ។​
ចំពោះការបន្តឥតឈប់​ឈរនូវទង្វើ​ដ៏គឃ្លើន​រ​បស់​ឯកឧត្តម អ៊ុំ​ សំអាន ក្នុង​ការញុះញង់បង្កនូវអស្ថិ​រភា​ពសង្គម ​អស​ន្តិសុខ​ និងបំបែកបំបា​ក់កា​រឯកភាពជាតិ​ តាមរយៈ​ការបំពា​នច្បាប់យ៉ាងកំរោ​ល​ និងជាក់​ស្តែងនេះ រា​ជរដ្ឋាភិបា​លមានកាតព្វកិច្ចពិចា​រណាយ៉ា​ងម៉ឺងម៉ា​ត់នូវវិធានកា​រផ្លូវ​ច្បាប់ ដើម្បី​​ការពា​ររដ្ឋធម្មនុញ្ញ​ ក៏ដូច​ជាសេ​ចក្តីសុខក្សេ​​មក្សាន្តរប​ស់ប្រជាជាតិ និងប្រជា​​ជន​កម្ពុជា​ទាំងមូល៕


ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ The Gusi Peace Prize ក្នុងចំណោមជនល្បីៗ១៩នាក់លើពិភពលោក

យោងតាម​គេហទំព័រ​ The Gusi Peace Prize ដែលបានបង្ហោះ​ផ្សាយក្នុងពេលថ្មី​ៗនេះ បា​នបង្ហាញថា ​កូនប្រុសស​ម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា គឺឯកឧត្តម​ ហ៊ុន ម៉ានី ​ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា ​ទទួលបាន​ពានរង្វាន់ The Gusi Peace Prize ក្នុងចំណោម​ជនល្បីៗចំ​នួន១៩នាក់ ​លើពិភពលោក ​ហើយពិធីចែករង្វាន់នេះ ​នឹងត្រូវធ្វើ​ឡើងនៅថ្ងៃ​ទី២៥ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥ ​នៅទីក្រុងម៉ានីល​ ប្រទេសហ្វីលីពីន​ដែលឯក​ឧត្តម ហ៊ុន ​ម៉ានី ឈ្នះ​លើផ្នែក ​Youth Leadership and Humanitarianism and Advocate of Cultural Heritage។​

ពានរង្វាន់ ​The Gusi Peace Prize ​គឺកើតចេញពី​មូលនិធិ ​Gusi Peace Prize ដែល​មានមូលដ្ឋាន​នៅក្នុងទីក្រុង​ម៉ានីល ​ប្រទេសហ្វីលីពីន ​ហើយជនល្បីៗ​ដែលទទួលពា​នរង្វាន់ចំនួន​១៨នាក់​ផ្សេងទៀត ​មានមកពីអា​ល្លឺម៉ង់ ​អូស្ត្រាលី ​បង់ក្លាដែស បេ​ឡារុស ចិន ​ឆេក អូទ្រីស ​ជប៉ុន កាហ្សាក់ស្ថា​ន គៀកហ្ស៊ីសស្ថាន ​ហូឡង់ ​ហ្វីលីពីន ​ព័រទុយហ្គាល់​ កាតា រុស្ស៊ី អ៊ុយក្រែន ​និងសហរដ្ឋ​អាមេរិក។ ​


ជ័យលាភី​ក្នុងចំណោម​ទាំង១៩នាក់​នោះមាន​ លោក Stanislav Shushkevich អតីតប្រធានាធិបតី​ BELARUS, លោក Akskar Akayev ​អតីតប្រធានា​ធិបតី ​Kyrgyztan ​លោក Antonio Eanes អតីតប្រធានាធិ​បតី Portugal  និងថ្នាក់ដឹក​នាំសំខាន់ជាច្រើ​នទៀត ហើយឯកឧត្តម ​ហ៊ុន ម៉ានី ​ដែលជាតំណាង​រាស្រ្តរបស់​គណបក្សប្រជាជន​កម្ពុជា គឺជា​ឥស្សរជនទី១ របស់​កម្ពុជា ដែលបាន​ឈ្នះពានរង្វាន់​នេះក្នុងចំណោម​ឥស្សរជនចំ​នួន១៨នាក់ ​លើពិភពលោក ​ដែលឈ្នះពាន ​Gusi Peace Prize​៕





ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋបានចំនួនជាង៤លានប័ណ្ណ

យោងតាម​សេចក្តីជូន​ដំណឹងរបស់​ក្រសួងរៀប​ចំដែនដី ​នគររូបនីយក​ម្ម និងសំណង់ ​ចេញផ្សាយថ្ងៃ​ទី០៦ ​ខែតុលា ​ឆ្នាំ២០១៥ ​អំពីលទ្ធផល​នៃការចែក​ប័ណ្ណកម្មសិទ្ធិគិត​មកដល់ ​ថ្ងៃទី៣០ ខែសីហា ​ឆ្នាំ២០១៥ ​លទ្ធផលសរុ​បនៃការចេញ​ប័ណ្ណកម្មសិទ្ធិ​ជូនដល់ដៃ​ប្រជាពល​រដ្ឋបានចំនួនជាង ​៤លានប័ណ្ណ។​

ក្រសួងដែនដី​បានបញ្ជាក់​ថាតាមលទ្ធផលស​ម្រេចបាន​លើការអនុវត្ត​បទបញ្ជាលេខ ​០១ បប នយោបាយ​ចាស់សកម្មភាព​លើវិស័យដី​ធ្លីក្នុងការវាស់វែង​ដីធ្លី ​និងចេញប័ណ្ណកម្ម​សិទ្ធិជូនប្រជាពល​រដ្ឋរួមមាន ​ប្រកាសតំបន់​វិនិច្ឆ័យចំនួន​៣៥៧ ​ឃុំ បំពេញស​លាកបត្រ​បានជាង ​៧១ ម៉ឺនក្បាលដី ​វាស់វែងបាន៧១​ ម៉ឺនក្បាលដី ​បិទផ្សាយបាន​៧១ម៉ឺនក្បាលដី និ​ងចែកប័ណ្ណដ​ល់ដៃប្រជាពលរដ្ឋ​បានជិត៦២ ​ម៉ឺនប័ណ្ណ។

​ការសម្រេច​លើឯកសារគតិ​យុត្តបម្រើឲ្យ​បទបញ្ជាលេខ ០១​ បប រាជរដ្ឋាភិបាល​បានធ្វើអនុបយោគកា​ត់ផ្ទៃដីសរុប​ទំហំជាង ​១,២លាន ​ហិកតា ​ដែលក្នុងនោះ ​ទំហំ ជិត៣៩ ​ម៉ឺនហិកតា ​កាត់ចេញពី​ក្រុមហ៊ុនដីសម្បទាន​សេដ្ឋកិច្ចចំនួន ​១៤២ និងទំហំជាង ​២៧ ម៉ឺនហិកតា​ កាត់ចេញពី​ក្រុមហ៊ុនព្រៃសម្បទាន​ចំនួន ១៧ ​និងទំហំ ​៥៥ ម៉ឺនហិកតា ​កាត់ចេញពីដី​រដ្ឋនិងដីព្រៃមាន​ដីកាដកហូត​ដើម្បីផ្តល់កម្មសិទ្ធិ​ជូនប្រជាពលរដ្ឋ​ តាមរយៈព្រះរាជក្រឹត្យ​ចំនួន ១០២ ​អនុក្រឹត្យចំនួន ​៧៤១ និងសេចក្តី​សម្រេចផ្តល់​គោលការណ៍រ​បស់រាជរដ្ឋាភិបាល​ចំនួន ​៨០៥ ​ស.ជ.ណ។

​លទ្ធផលសម្រេច​បានលើការ​ចុះបញ្ជីដីធ្លី​លក្ខណៈជាប្រព័ន្ធ ​តាមរយៈកម្មវិធី​អនុវិស័យ​រដ្ឋបាលដីធ្លី​(LASSP) ​ទាំង ២៥ ​រាជធានី-ខេត្ត ​បាននិង​កំពុងអនុវត្តនៅស្រុ​កចំនួន ​១០៣ ស្រុក ​ឃុំចំនួន ​៤៧១ ឃុំ ​និងភូមិចំនួន ​៤.១៣៧ ​ភូមិរួមមាន៖ បញ្ចូល​ទិន្នន័យបាន​ជាង ៣,៤​ លានក្បាលដី ​បិទផ្សាយចប់​បានជាង ​៣,១ លានក្បាលដី​ និងចែកប័ណ្ណដ​ល់ដៃប្រជាពលរដ្ឋ​បានជាង ២​,៨លានប័ណ្ណ។ ​ជាមួយគ្នានេះ​ដែរលទ្ធផល​សម្រេចបានលើការ​ចុះបញ្ជីដីធ្លី​លក្ខណៈដាច់​ដោយដុំបាន​ចំនួនជាង ​៦០ម៉ឺនប័ណ្ណ។​

អ្នកនាំពាក្យ គណបក្សប្រជាជន បដិសេធចំពោះការថ្លែងរបស់អ្នកនាំពាក្យ បក្សសង្គ្រោះជាតិអំពីព្រឹត្តិការណ៍បាតុកម្មទប់ស្កាត់វត្តមាន ឯកឧត្តម សម រង្ស៊ី និង ឯកឧត្តម កឹម សុខា នៅខេតឧត្តរមានជ័យ

យោងតាម​លិខិតបដិ​សេធរបស់ ​ឯកឧត្តម ​សួស យ៉ារ៉ា ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាចុះថ្ងៃទី ​០៧ ខែតុលា ​ឆ្នាំ២០១៥ ​បានបដិសេធ​ចំពោះការចោទ​ប្រកាន់ ​របស់អ្នកនាំ​ពាក្យ គណ​បក្សសង្គ្រោះជាតិ​ មកលើគណ​បក្សប្រជាជន​កម្ពុជាថា ​«ជាអ្នករៀប​ចំឆាកល្ខោន​ក្នុងព្រឹត្តិការណ៍​បាតុកម្មទប់​ស្កាត់ដំណើរ​ការឃោសនា​មុនអាណត្តិរបស់​ ឯកឧត្តម​ សម រង្ស៊ី និង​ឯកឧត្តម ​កឹម សុខា ​នៅក្រុងសំរោង ​ខេត្តឧត្តរមានជ័យ ​កាលពីថ្ងៃទី​ ០៧ ខែតុលា ឆ្នាំ​២០១៥»​។

គណៈកម្មាធិកា​រប្រតិបត្តិ ​គណបក្ស​សង្គ្រោះជាតិ ​ខេត្តឧត្តរ​មានជ័យ ​បានរៀបចំការ​ជួបជុំ រវាង​ប្រធានគណបក្ស ​និងសកម្មជ​នបក្ស ​ខុសទីតាំង​ដែលបានស្នើសុំ ​និងពិភាក្សាឯក​ភាពគ្នាជាមួយ​អាជ្ញាធរមូលដ្ឋាន ​ខេត្តឧត្តរ​មានជ័យ។​


ដោយឡែក ​បាតុកម្មប្រឆាំង​វត្តមាន ​ឯកឧត្តម​ សម រង្ស៊ី ​គឺកើតឡើង​ដោយការអនុវ​ត្តសិទ្ធិសេរីភាព​ និងប្រជាធិប​តេយ្យប្រជាជន​ ដែលជាអតីត​សកម្មជន​ និងអ្នកធ្លាប់​គាំទ្រគណបក្សសង្គ្រោះជាតិ​ ដោយមាន​បដាសរសេរថា ​«យើងមិនឲ្យ ​សម រង្ស៊ី ​ចូលមកបោក​ប្រាស់ប្រជារាស្ត្រ ​ខេត្តឧត្តរមា​នជ័យទៀតទេ»។​ ដូច្នេះសូម​គណបក្ស​សង្គ្រោះជាតិ ​ដោះស្រាយបញ្ហាប្រជែង​អំណាចផ្ទៃក្នុង​ នៅថ្នាក់ក្រោម​របស់ខ្លួន ​និងឆ្លើយតប​ការសន្យាជាមួ​យប្រជាជនម្ចាស់​ឆ្នោតឲ្យបាន​ជាមុនសិន​ មុននឹងបាច​អង្កាមបញ្ច្រាស​ខ្យល់ ដើម្បីរក្សា​បរិយាកាសនយោបាយ​ស្ងប់ស្ងាត់​របស់ប្រទេស​៕


អគ្គិសនីកម្ពុជា៖ ប្រកាសផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីជាច្រើនកន្លែងនៅភ្នំពេញ និងតាមបណ្តាយផ្លូវជាតិលេខ៨ កណ្តាល-ព្រៃវែង

អគ្គិសនី​កម្ពុជានៅ​ថ្ងៃទី០៦ ​ខែតុលា ​ឆ្នាំ២០១៥​ បានចេញ​សេចក្តី​ជូនដំណឹង​មួយដល់​អតិថិជនរបស់​អគ្គីសនី​កម្ពុជា ​ដោយ​បញ្ជាក់ពីការ​ផ្អាកផ្គត់ផ្គង់ ​ចរន្តអគ្គិសនី​ជាច្រើនកន្លែង ​ក្នុងរាជ​ធានីភ្នំពេញ ​និងបណ្តាយ​ផ្លូវជាតិលេខ៨ ​ដើម្បីអនុវត្ត​ការងារ​ជួសជុល ​ផ្លាស់ប្តូរ​ តម្លើងបរិក្ខារ ​និងរុះរើគន្លង​ខែ្សបណ្តាញប​ង្កលក្ខណៈដល់​ការដ្ឋាន​ពង្រីកផ្លូវ​ អគ្គិសនី​កម្ពុជានឹងផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី ​នៅតំបន់ភ្លើង​មួយចំនួន​ទៅតាមពេល​វេលា និង​ទីកន្លែងដូច​ខាងក្រោម៖​

- ថ្ងៃព្រហស្បតិ៍​ទី០៨ ​ខែតុលា ​ឆ្នាំ២០១៥ ​ចាប់ពីម៉ោង​០៩:០០​ ដល់ម៉ោង១៦:០០ ​នឹងផ្អាកការផ្គត់​ផ្គង់អគ្គីសនី ​(១)តំបន់​ភ្លើងលេខ​P552 ​ស្ថិតនៅភូមិត្រ​ពាំងក្រសាំង ​ក្នុងសង្កាត់​ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ ​និង(២)តំបន់​ភ្លើងមួយ​ចំនួនដែលស្ថិ​តនៅតាមបណ្តោយ​ផ្លូវជាតិលេខ៨​ ចាប់ពីស្រុក​ខ្សាច់កណ្តាល ​ក្នុងខេត្តក​ណ្តាលរហូតដល់​ស្រុកពារាំង ​ក្នុងខេត្ត​ព្រៃវែង។
-​ ថ្ងៃសុក្រទី០៩​ ខែតុលាឆ្នាំ​២០១៥ ​ចាប់ពីម៉ោង​០៨:០០ ​ដល់ម៉ោង១៣:០០ ​នឹងផ្អាក​ការផ្គត់ផ្គង់អគ្គិសនី​នៅតំបន់​ភ្លើងលេខ ​ប.ត131​ ស្ថិតនៅតាម​បណ្តោយមហាវិថី​សហព័ន្ធរុស្សី ​ក្នុងសង្កាត់​ទឹកល្អក់១ ​ខណ្ឌទួលគោក ​រាជធានីភ្នំពេញ​។


ប្រាក់ឈ្នួលកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៦ និងឡើងដល់ ១៤០ដុល្លារ

យោងតាម​សេចក្តី​ប្រកាស ​របស់ក្រសួង​ការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​ស្តីពីការ​កំណត់ប្រាក់ឈ្នួល​អប្បបរមាសម្រាប់​កម្មករនិ​យោជិត ​ផ្នែកវាយនភណ្ឌ ​កាត់ដេរ​ និងផលិត​ស្បែកជើង សម្រាប់​ឆ្នាំ២០១៦​ បានបញ្ជាក់ថា ​ក្នុងការចរចារ​ថ្ងៃទី០៨ ​ខែតុលា ឆ្នាំ​២០១៥នេះ ​គណៈកម្មការប្រឹក្សាការ​ងារបានស្នើតួ​លេខចំនួន ​១៣៥ដុល្លារអា​មេរិក ​ជូនឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដើម្បីធ្វើការ​ពិនិត្យសម្រេច​លើប្រាក់​ឈ្នួលអប្ប​បរមាសម្រាប់កម្មករ​និយោជិត​ផ្នែកវាយនភ​ណ្ឌ កាត់ដេរ​ និងផលិត​ស្បែកជើង​ ឆ្នាំ២០១៦​។

យោងតាម​របាយការណ៍រ​បស់រដ្ឋមន្ត្រីក្រ​សួងការងារ​ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ​ សម្តេចតេជោ ​ហ៊ុន សែន ​ដែលតែង​តែយកចិត្តទុក​ដាក់ពីសុខទុក្ខ ​និងជីវភាព​រស់នៅសមរម្យ​របស់កម្មករ​ បានសម្រេច​ដំឡើងថែម​៥ដុល្លារទៀត ​ដែលធ្វើឲ្យចំនួន​តួលេខប្រាក់​ឈ្នួលអប្ប​បរមា កម្មករកើន​ដល់១៤០​ដុល្លារ ​នៅឆ្នាំ២០១៦​ខាងមុខនេះ។​

ប្រាក់ឈ្នួល​អប្បបរមាសម្រាប់ ​កម្មករ​និយោជិតផ្នែក​វាយនភណ្ឌ ​កាត់ដេរ​ និងផលិតស្បែ​កជើង ឆ្នាំ២០១៦ ​ដែលមាន​ចំនួន១៤០​ដុល្លារក្នុងមួយខែ​នេះ គឺគិតចាប់​ពីថ្ងៃទី ០១ ​ខែមករា ឆ្នាំ២០១៦​តទៅ។
ទន្ទឹមនឹងនេះ ​ប្រាក់អត្ថប្រ​យោជន៍ផ្សេងទៀត ​ដែលកម្មករ​និយោជិត​ ធ្លាប់ទទួលបា​នកន្លងមកត្រូវបាន​រក្សាទុកដដែល ​មានដូចជាប្រា​ក់សោហ៊ុយធ្វើ​ដំណើរ ​និងស្នាក់នៅចំ​នួន៧ដុល្លារ ក្នុង​មួយខែ ​ប្រាក់រង្វាន់​ធ្វើការទៀត​ទាត់ចំនួន​១០ដុល្លារក្នុង​មួយខែ ​ប្រាក់ថ្លៃបាយ​ធ្វើការបន្ថែម​ម៉ោងដោយស្ម័​គ្រចិត្តចំនួន ​២០០០រៀល ​ក្នុងមួយថ្ងៃ ​និងប្រាក់រង្វាន់​អតីតភាព​ការងារចំនួន២​ដុល្លារ ​ដល់១១ ​ដុល្លារក្នុង​មួយខែ ​សម្រាប់កម្មក​រដែលធ្វើការ​ចាប់ពី២ដល់១​១ឆ្នាំ។ ដូច្នេះជាមធ្យ​មកម្មករនិយោជិត​ម្នាក់ នឹងទទួល​បានប្រាក់បៀវត្សយ៉ា​ងតិចចំនួន​១៥៧ដុល្លារ ដល់​១៦៨ដុល្លារ​ក្នុងមួយខែ៕​




សម្តេច​តេជោ​ ហ៊ុន ​សែន ​ផ្ញើសារន​យោបាយ​សំខាន់​ៗ៣ចំណុច​អំពី «​នយោបាយ​ដ៏គ្រោះថ្នាក់»​

 (ភ្នំពេញ)៖​ នៅប្រមាណ​១ម៉ោងមុននេះ ​នាព្រឹក​ថ្ងៃទី០៨ ​ខែតុលា ​ឆ្នាំ២០១៥ ​សម្តេចតេជោ ហ៊ុន ​សែន នាយក​រដ្ឋមន្រ្តី ​នៃកម្ពុជា ​បានផ្ញើសារនយោបាយ​សំខាន់ៗចំនួន៣​ចំណុច ដោយ​ថ្លែងអំពីសារ ​«នយោបាយដ៏គ្រោះថ្នាក់» សម្រាប់​ប្រជាពលរដ្ឋ​ពិចារណា។​

ការបង្ហាញ​សារនយោបាយ ​របស់សម្តេច​តេជោ ហ៊ុន ​សែន នៅលើ ​Facebook នាថ្ងៃនេះ ដោយ​ហេតុថា ​ប៉ុន្មានថ្ងៃកន្លងមកនេះកំដៅ​នយោបាយបាន​ឡើងយ៉ាងខ្លាំង​ ដោយអ្នកនយោបាយ​នៅកម្ពុជា ​បានចេញនូវ​សារវាយប្រហារ​ មកលើរដ្ឋាភិបាល ​តាមវេទិកា​សាធារណៈ ​និងតាមប្រព័ន្ធ​ទំនាក់ទំនង​សង្គម។​


សូមអាន​សារនយោបាយរបស់​សម្តេចតេជោ ​ហ៊ុន សែន ​ចំនួន៣ចំណុចអំពី ​«នយោបាយដ៏គ្រោះថ្នាក់»​៖




វគ្គបណ្តុះ​បណ្តាល​ជំនាញ​ចិញ្ចឹមជ្រូក​រយៈពេល​បីថ្ងៃនៅ​ឃុំកុមារា

វីដេអូបទយកការណ៍ស្តីពីឱកាសការងារសមរម្យ នៅក្នុងមជ្ឈមណ្ឌលឧទ្យានសុបិនចំការព្រីង (១៥៦)

សម្តេច​​តេជោ​ ហ៊ុន​ សែន​ និង​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​​​ចូល​រួម​បុណ្យ​​កាន់​បិណ្ឌ​​ទី៩​ នៅវត្ត ​មុនីសុវណ្ណ ​ហៅ​ចំពុះ​ក្អែក​

សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា និងសម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួម​ទាំង​មាតា​របស់​សម្តេច​គឺ​មហា​ឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និង​ក្រុមគ្រួសារ បាន​អញ្ជើញ​​ទៅចូល​រួម​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌនៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​នៅក្នុងថ្ងៃ​បុណ្យកាន់​បិណ្ឌទី៩ (ថ្ងៃ៩រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ២៥៥៩)​ត្រូវ​នឹង​ថ្ងៃទី៦ខែ​តុលា ឆ្នាំ២០១៥​ ។
បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត   ​ដែលប្រជារាស្រ្តខ្មែរ នៅទូ​ទាំង​​ប្រទេស តាំងពីបុរាណរៀងមក តែងតែប្រារព្ធមិនដែល​ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូត​ដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែល​យើងហៅថាបិណ្ឌ១រហូត​ដល់បិណ្ឌ១៥ដែលគេហៅថា ថៃ្ង "ភ្ជុំបិណ្ឌ"។
វត្តមានដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ​ទៅកាន់​វត្តមុនីសុវណ្ណ ហៅចំពុះក្អែក សង្កាត់ព្រែកថ្មី  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញក្នុងថ្ងៃបិណ្ឌទី៩​ នាពេលនេះក៏ដូចជាការ​អញ្ជើញ​ទៅកាន់​ទីអារ៉ាមផ្សេងៗ​នា​រយៈពេលកន្លងមក ជាសក្ខីភាព​បង្ហាញ​ឱ្យ​ឃើញ​ពី ការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់របស់ សម្តេច ក្នុងការ​គោរពបដិបត្តិ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់រដ្ឋ រួមជា​មួយ​ពុទ្ធបរិស័ទប្រមាណ​​៩០% នៅទូទាំង​ប្រទេសដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយ​វត្ត​មាន​របស់ស​ម្តចមកកាន់​ទីវត្ត​អារ៉ាម​នានា សម្តេច​​​តែង​តែ​នាំមកនូវបច្ច័យ​ ទេយ្យ​ទាន យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​មកប្រគេនព្រះសង្ឃ សម្រាប់​ចាត់ចែង ជាចង្ហាន់របស់ព្រះសង្ឃ និង​ការអភិវឌ្ឍ កសាងសមិទ្ធ​ផល​នានា​ ទាំង​ក្នុង​វិស័យពុទ្ធចក្រ និង​អាណាចក្រឱ្យរីកចំរីនរុងរឿង​ជាបន្ត​ទៀត ព្រោះថា វិស័យពុទ្ធចក្រ និង​អាណាចក្រ ត្រូវ​តែ​មាន​​ការអភិវឌ្ឍរីកចំរីនរុងរឿង​ដោយដើរ​ទន្ទឹម​គ្នា​ដែលមិនអាចខ្វះ​មួយណាបាន​ឡើយ។​  មាន​ន័យថានៅក្នុងវិស័យទាំងពីរនេះ បើពុទ្ធបរិស័ទ មានជីវភាពធូរធារ វិស័យ​ពុទ្ធចក្រ ក៏ទទួល​បាន​ការ​ទ្រទ្រង់​ពីសប្បុ​រសជន ជាពុទ្ធបរិស័ទផងដែរ  ។
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រម​ទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុម គ្រួសារ ​បានអញ្ជើញ​ធ្វើកិច្ច​តាម​ប្រពៃណី នៃព្រះ​ពុទ្ធ​សាសនា ដោយបាន​បូជា​ទៀនធូប ផ្កាភ្ញី ថ្វាយបង្គំ ព្រះពុទ្ធរូបនិងព្រះសង្ឃ ធ្វើបទនមស្ស​ការ​ព្រះរតន​ត្រៃ ​សមាទានសិល បង្សុ​កូល​ រាប់បាត្រ ប្រគេនបច្ច័យ ទេយ្យទានដល់ព្រះសង្ឃ ដើម្បី​ឧទ្ទិស​នូវ​ផល្លាអានិសង្ឃ ជូន​ទៅ​ដល់​ដួង​វិញ្ញាណក្ខន្ធ បុព្វការីជន មាន មាតា បិតា    ជាពិសេសវិញ្ញាណក្ខន្ធ មហា​ឧបាសិកា   ឌី ប៉ុក វិញ្ញាណ​​ក្ខន្ធ​អ្នក​ឧកញ៉ាមហាភក្តី សប្បុរិស ភោគាធិបតី ហ៊ុន នាង ដែល​ត្រូវ​ជាឪពុក ម្តាយ បង្កើត​របស់​សម្តេច​​​​តេជោនាយករដ្ឋមន្ត្រី ,វិញ្ញាណក្ខន្ធ លោកមហាឧបាសក លីនគ្រី ដែល​ត្រូវ​ជាឪពុក​បង្កើត​របស់​សម្តេច​​កិត្តិ​ព្រឹទ្ធបណ្ឌិត​និងដួងព្រះវិញ្ញាណ​ក្ខន្ធ​អតីត​ព្រះមហា​ក្ស​ត្រព្រះមហាក្ស​ត្រ​យានី ​​គ្រប់​ជំនាន់​វិញ្ញា​ណ​ក្ខន្ធ ជីដូន​ ជីតាវិញាណក្ខន្ធកុមារ៉ា ហ៊ុន កំសត់ បុត្រ​ច្បង​របស់​សម្តេច​​ដែលបានបាត់បង់​ជីវិតនៅ​ក្នុង​របប​ប្រល័យពូជ​សាសន៍​​ប៉ុលពត ,វិញ្ញាណក្ខន្ធ ញាតិ​ការ​ទាំង​៧​សន្តាន​ ​និងវិញ្ញាណក្ខន្ធ​​ថ្នាក់ដឹក កម្មាភិបាល យុទ្ធ​ជន យុទ្ធ​នារី​អ្នកស្នេហាជាតិ​ដែលបាន​ពលីជីវិត​នៅក្នុង​បុព្វ​ហេតុ​ជាតិ មាតុភូមិ សូមឱ្យដួងវិញ្ញាណក្ខន្ធ របស់អស់​លោក​អ្នក​ទាំងនោះ​មេត្តាទទួល​យក​នូវ​នូវផល្លាអានិសង្ឃ​ដ៏ថ្លៃថ្លា និងងាក​ក្រោយឱ្យពរជ័យ ដល់រូប​សម្តេច​ទាំងពីរ និង​មាតា​របស់សម្តេច​គឺលោក​មហា​ឧបាសិកា ប៊ុន ស៊ាងលី​ ព្រម​ទាំង​ក្រុម​គ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី​ជាទី​ស្រឡាញ់ សូម​ ​ឱ្យមាន​សុខភាព​ល្អ ប្រាជ្ញា​ឆ្លាតវៃ និង អាយុយឺនយូរ ។ ​
រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក ផ្លូវការរបស់សម្តេច គឺ​សម្តេច​​បានផ្ញើសារ ទៅកាន់ ព្រះសង្ឃនិង​ជនរួម​ជាតិថា៖ អ្វីៗ​ដែល​យើង​សប្បាយ​រីករាយ ជួបជុំ​ក្រុម​គ្រួសារ​បាន​នៅ​ពេលនេះ គឺប្រទេស យើង​បាន​ឆ្លង​កាត់​រឿងរ៉ាវ ប្រវត្តិ​សាស្ត្រ​​ដ៏ជូរចត់ជាច្រើន ។ ក្នុងន័យនេះ សម្តេច ចង់រម្លឹកថា ព្រះ​តេជ​គុណ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ប្រជា​ពល​រដ្ឋ​នៅទូទាំងប្រទេស  ពិតជាបានដឹងច្បាស់ហើយ នៅពេល​ដែល​កម្ពុជា​ប្រជាធិ​បតេ​យ្យ​(ខ្មែរក្រហម) បាន​ឈ្នះ​សង្គ្រាម កាន់កាន់កម្ពុជាអស់រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ កាល​ពី​ឆ្នាំ១៩៧៥ គឺដោយ​សារការ​បំផុស​ មនោគមន៍វិជ្ជា អូសទាញ​ពីគ្រប់​ស្រទាប់​ពលរដ្ឋ ជាពិសេស​ក្នុងចំណោមយុវជន  ដោយពួកគេ បាន​និយាយ​​បំផុស​អំពីការ​ផ្លាស់ប្តូរ​ដែល    គ្មាន​អ្នកមាន គ្មាន​អ្នកក្រ គឺអ្វីៗត្រូវ​តែមាន​ភាពស្មើគ្នា​ដោយគ្មាន​ប្រកាន់​វណ្ណៈទាំងអស់។   ​ ​ និយាយ​រួម​គឺសិទ្ធិ​សេរីភាព របស់​ពលរដ្ឋ ត្រូវបាន​ដកហូតចេញទាំងអស់។ មិន​តែ​​ប៉ុណ្ណោះ គឺប្រជា​ពលរដ្ឋ​បានស្លាប់​ដោយ​អត់​បាយនិងមួយចំនួន ធំទៀត ត្រូវបានធ្វើទារុណកម្ម និង​សម្លាប់​ចោលដោយគ្មានការតវ៉ា។ នយោ​បាយ និងមនោគមន៍ បំផុសឱ្យមានការផ្លាស់ប្តូរ ដោយ​មេដឹក​នាំជំនាន់នោះ គឺធ្វើ​ឱ្យប្រជា​ពល​រដ្ឋជាង​៣លាននាក់ ត្រូវបាន សម្លាប់ យ៉ាងវេទនា បំផុត។ ​ដោយមាន ការចូលរួមសហ​ការពីប្រទេស​វៀត​ណាម​ផង​ដែរនោះ នៅថ្ងៃទី៧​ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃប្រវត្តិ​សាស្ត្រ។​  ​  ដូច្នេះហើយក្នុង​ឯកសណ្ឋានជា​ទាហាន​គ្រប់​ពេលរបស់ សម្តេច​ក្នុងការដឹកនាំ​គ្រប់ស្ថាន​ការណ៍​  គឺ​​ដើម្បី ធានា​សន្តិភាព និង​សុវត្ថិភាពរស់​នៅរបស់ប្រជា ពលរដ្ឋ ដោយ​មិន​គិត​អំពី​សេចក្តី​សុខ​ផ្ទាល់​ខ្លួនឡើយ។ ក្នុងសភាពការណ៍នោះ សម្តេចក៏បានសម្រេច ថាត្រូវ តែបង្រួបបង្រួម ចរចា​ជាមួយ​គ្រប់ភាគី​ទាំង​អស់ដើម្បី​បញ្ចប់​សង្គ្រាម​កុំឱ្យ​មានការបង្ហូរឈាមខ្មែរតទៅទៀត ព្រោះយើង​ទើប​បាន​រួចផុត​ពីរបប​ខ្មែរក្រហមថ្មីៗនិង ក្រៅៗ​នៅ​ឡើយ។ ការតស៊ូដោះស្រាយគ្រប់បញ្ហា ជា​បន្តបន្ទាប់ ទោះបី​ជាមាន​ការបោះ​ឆ្នោត​កើត​ឡើង​រួច​ហើយក៏នៅមានបញ្ហាមួយចំនួនទៀត នៅបន្តកើត​មាន​ឡើង​នៅតំបន់​ផ្តាច់ខ្លួន​និងគ្រប់​គ្រងដោយ​កម្ពុជាប្រជាធិបតេយ្យ។ ​នៅឆ្នាំ១៩៩៦-១៩៩៨​ សម្តេច​បាន សម្រេចជ្រើសរើសនយោបាយ​ឈ្នះ​​ឈ្នះ​ចុងក្រោយក្នុង​ការ​បង្រួបប​ង្រួមនិង ធ្វើ​សមាហរ​ណ​កម្មក្រុមកម្ពុជា ប្រជាធិបតេយ្យ​ទាំង​អស់​ឱ្យ​បាន​វិលមក​រួមរស់​នៅក្នុងសង្គមជាតិវិញ ដែល​យើង​បាន​បញ្ចប់​សង្គ្រាម​កម្ពុជា​ទាំងស្រុង​ជា​ស្ថាពរ។ ​គឺខ្មែរ​ឈ្នះទាំងអស់គ្នា។ ដូច្នេះ សន្តិភាព គឺជាសេចក្តី​ត្រូវ​ការ​ចាំបាច់​បំផុត​ទាំង​ក្នុង​ការ​រស់នៅ និង​ក្នុង​ការ​កសាងប្រទេស។ សន្តិភាព​បាន​ផ្តល់​ឱកាសដល់កម្ពុជា បានរៀបចំ​ការ​បោះ​ឆ្នោត រៀងរាល់អាណត្តិ ហើយ​រាជ​រដ្ឋាភិបាល​មាន​ពេល​វេលាស្តារ កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ សន្តិភាព គឺបានធ្វើឱ្យប្រជាពលរដ្ឋ  ​ញញឹម​ប្រកប​ដោយក្តី​សង្ឃឹម​ទាំង​អស់គ្នាក្នុង​ការ​អភិវឌ្ឍន៍សង្គម  ក្រុមគ្រួសារ ឱ្យរីកចំរីន។ សន្តិភាព​ធ្វើ​ឱ្យ​ប្រទេសជាតិ​រីកចំរើនបោះជំហាន​ទៅមុខ និងធ្វើឱ្យប្រជា​ពល​រដ្ឋរស់​នៅជួប​ជុំ សុខ​សប្បាយរីករាយ​ជា​មួយ​ក្រុមគ្រួសារ ​និងមាន​ឱកាស​ធ្វើ​បុណ្យទានទៅតាមប្រពៃ​ណីទំនៀម​ទំលាប់ដូច​ជាពិធី​បុណ្យភ្ជុំ​បិណ្ឌ​នៅពេល​នេះជាដើម។  
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា គ្មានការរីក​រាយ​ណាដែលចេញមកពីសង្គ្រាម អស្ថិរភាពនិង​ការប្រឈមមុខគ្នានោះទេ។​ ដូច្នេះហើយយើង​ត្រូវ​រួម​គ្នា​ការពារនូវអ្វីដែល​យើង​កំពុង​​មាន ពិសេស​គឺ​សន្តិ ភាព។ ក្នុងពិធីកាន់បិណ្ឌទី៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី​និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាននាំយក​អំ​ណោយ​​ជាសំភារៈ និងថវិកា មួយចំនួន ចែកជូនដល់លោកយាយ លោកតា ជាចាស់សិលវន្ត សិលវត្តី ផងដែរ៕  






មតិប្រតិកម្ម​របស់​បុគ្គលិក​សិក្សា សិស្ស និស្សិត ចំ​ពោះ​​មេបក្ស​​សង្គ្រោះ​​ជាតិ!

ព័ត៌មាន​ទាន់​ហេតុការណ៍! 
មតិប្រតិកម្មរបស់បុគ្គលិកសិក្សា សិស្ស និស្សិត ចំ​ពោះ​មេបក្ស​សង្គ្រោះ​ជាតិ!
សិស្ស និស្សិត លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ បញ្ញាវ័ន្ដ ដែលមានសញ្ញាប័ត្រនៅស្រុកខ្មែរចាត់ទុក​សំដី​លោកសម រង្ស៊ី ថា ជាការប្រមាថដល់បញ្ញវ័ន្ដខ្មែរ!
បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានរិះគន់សញ្ញបត្រនៅស្រុកខ្មែរថា គ្មានគុណភាព​រួច​មក សិស្សានុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងបញ្ញាវ័ន្ដ ដែលរៀនបានសញ្ញាប័ត្រនៅ​កម្ពុជាបានចាត់ទុកសំដីលោក សម រង្ស៊ី ថា ជាការប្រមាថទៅលើពួកគាត់យ៉ាងខ្លាំង។
ប្រធានគណបក្សសង្គ្រោះជាតិ បានប្រមាថសញ្ញាបត្រដែលរៀននៅស្រុកខ្មែរ ដូចនេះ បើសង្គ្រោះជាតិ​ឈ្នះ​​​ឆ្នោតពួកខ្ញុំជាសាស្ត្រាចារ្យ និស្សិត សិស្ស អ្នកគ្រូ លោកគ្រូ ទាំងអស់គ្នាប្រហែលមិនមានការ​ងារ​ធ្វើ​ទេ ព្រោះគាត់យកតែអ្នករៀននៅក្រៅប្រទេស! ពិតជាភ័យណាស់ មានតែបន់កុំឲ្យគាត់ឈ្នះឆ្នោតតែម្ដង​។
​នេះជាសំណេរនៅក្នុងគណនីហ្វេសបុករបស់សាស្ត្រាចារ្យម្នាក់ ដែលបង្រៀនមុខវិជ្ជាច្បាប់ នៅតាម​បណ្ដា​មហាវិទ្យាល័យច្បាប់នៅកម្ពុជា។ សាស្ត្រាចារ្យច្បាប់រូបនេះ មានសរសេរនៅក្នុងវង់ក្រចកនៃ​អត្ថ​បទ​​របស់គាត់ថា មាត់អត់គំរប។ ន័យនេះ គឺចង់សំដៅទៅលើប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដែលបានមើលងាយចំពោះសញ្ញាប័ត្រនៅស្រុកខ្មែរ។
ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​មក​លើ​វិស័យ​អប់រំនៅកម្ពុជា​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​​ថ្ងៃ​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន ​និង​កីឡា លោក ហង់ ជួនណារ៉ុន បានបញ្ចេញ​​ប្រតិកម្មខ្លាំងៗ ដោយ​បានចាត់ទុក​សម្តី​របស់​​លោក ​សម រង្ស៊ី ជាការ​មើលងាយ និង​វាយប្រហារ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ដែល​​មិនអាច​ទទួលយក​បាន។ លោក​រដ្ឋមន្ត្រី ក៏បាន​អះអាងថា ក្រោយពី​ការលើកឡើង​នេះ មាន​គ្រូបង្រៀន​ខ្លះ​ចង់​បបួល​លោក សម រង្ស៊ី ប្រឡង​វិញ្ញាសា​ខ្មែរ​ជាមួយគ្នា ដើម្បី​រក​អ្នកខ្សោយ និង​អ្នកខ្លាំង។ 
គួររំលឹកបន្តិច​ថា កាលពីថ្ងៃទី៤ខែតុលា លោក សម រង្ស៊ី បានបោះពាក្យប្រមាថសញ្ញាប័ត្រនៅស្រុកខ្មែរ​ថា គ្មាន​តម្លៃ​នោះទេ គឺនៅចំពោះមុខសកម្មជនរបស់គណបក្សសង្គ្រោះជាតិ គ្រាដែលមេបក្សប្រឆាំង​រូប​នេះ​បាន​ជំទើត​ខ្លួន​​ចែកសញ្ញាប័ត្រ ដល់សកម្មជនក្នុងបក្សនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ​នៅ​ចាក់​អង្រែ។ គេ​មិនដែលឃើញប្រធានគណបក្សប្រឆាំងចែកសញ្ញាប័ត្រនេះទេ កាលពីមុន ទើបតែពេល​នេះ​បាន​ចែក​សញ្ញាបត្រ អត្ថន័យនេះ ក៏ទំនងជាគេអាចសន្និដ្ឋានបានថា មេបក្សប្រឆាំងកំពុងរៀបឬក​រៀប​ពារ​​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រីឧទាហរណ៍សិន ទំរាំចាំអ៊ុតមើលលទ្ធផលឆ្នោតឆ្នាំ២០១៨។
រឿងរៀបឬករៀបពារធ្វើនាយករដ្ឋមន្ត្រីនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​​ចំអកឲ្យ​ម្ដង​រួច​ហើយ ព្រោះ​បាន​ឃើញ​ការរៀបឬករៀបពារនេះម្ដងហើយម្ដងទៀត ឲ្យតែមុនបោះឆ្នោតចាប់ផ្តើម​រៀប​ឬកពារ​​ជា​នាយក​រដ្ឋមន្ត្រីឧទាហរណ៍បណ្ដើរៗ តែក្រោយការបោះឆ្នោត គេមិនដែលឃើញបានខ្មេះ​ស្អី​នោះ​ទេ​។
ងាកមកសញ្ញាប័ត្រវិញ សម្រាប់អ្នកនយោបាយបានចាត់ទុកចរិករបស់មេបក្សប្រឆាំងថា ជារឿងធម្មតា​ទៅហើយ ព្រោះគេមិនដែលឃើញលោក សម រង្ស៊ី សរសើរចំណុចណាររបស់រាជរដ្ឋាភិបាលនោះទេ ខណៈ​ដែលខ្លួនគ្រប់គ្រងតែបក្សមួយមិនទាន់បានល្អឥតខ្ចោះផងនោះ។
មាត់ឥតគំរបរបស់មេបក្សប្រឆាំង ត្រូវបានរងការរិះគន់ពេញទំហឹងពីក្រុមនិស្សិត សាស្ត្រាចារ្យ និង​បញ្ញា​វ័ន្ដនៅស្រុកខ្មែរ។ បើតាមលោក សម រង្ស៊ី សញ្ញាប័ត្រនៅស្រុកខ្មែរគ្មានតម្លៃនោះទេ។ ទំនង​ជា​ត្រូវ​ខ្លះ​ដែរ​​​ព្រោះចឹងហើយ បានជាគេមិនឃើញលោក សម រង្ស៊ី ទុកកូនឲ្យរៀននៅសាលាក្នុងស្រុកខ្មែរ គឺ​បញ្ជូន​​ឲ្យ​​រៀននៅក្រៅប្រទេសអស់ៗ តែអ្នកមានកូនទៅរៀននៅស្រុកគេ នៅក្នុង​ជួរ​គណបក្ស​ប្រឆាំង​មិន​មាន​​ច្រើន​ទេ គឺមានតែកូនរបស់មេដឹកនាំគ្រាក់ៗក្នុងបក្សតែប៉ុណ្ណោះ មានដូចជាកូនស្រីលោក កឹម សុខា កូន​របស់លោកស្រី មួរ សុខហួរ ជាដើម។ តែកូនអ្នកទាំងនោះទៅរៀននៅស្រុកគេហើយ មក​ដើរ​ប្រួក​ប្រាច​​​ពាសពេញផ្លូវនៅស្រុកខ្មែរដែរ ពោលគឺទៅរៀននៅស្រុកគេច្រើនតែចេះបាតុកម្មតាមឪ។ បាតុកម្ម​នៅ​ទី​ណាមិនបាតុទេ បាតុតែនៅក្នុងរាជធានីភ្នំពេញ និងចេះជំនាញមួយទៀត គឺដកខ្លួន មាន​ហេតុផល​ថា ទៅបំពេញទស្សនកិច្ចក្រៅស្រុក នៅពេលមានរឿងក្នុងស្រុកម្ដងៗ។
ដល់ចំណុចនេះ គឺមានន័យថា ក្រៅអំពីអ្នករៀននៅក្រៅប្រទេសនោះ បញ្ញជនដែលនៅក្នុង​ស្រុកខ្មែរ កាន់ស​ញ្ញាប័ត្របណ្ឌិត អនុបណ្ឌិត បរិញ្ញាប័ត្រ បាក់ឌុប ឌីប្លូម ឬសញ្ញាប័ត្រជំនាញជាដើម​ គឺ​គ្មាន​តម្លៃ​ទេ អញ្ចឹងមានន័យថា អ្នករៀនស្រុកខ្មែរគ្មានចេះអីទេ ចេះតែក្រុមកូនលោកដែលបានទៅរៀន​នៅ​បរ​ទេស​​តែប៉ុណ្ណោះ។ សូម្បីតែសាស្ត្រាចារ្យដែលកាន់សញ្ញាប័ត្រនៅស្រុកខ្មែរក៏គ្មានសមត្ថភាពដែរ។​
ប្រសិនបើអ្វីៗដូចជាការលើកឡើងរបស់លោក សម រង្ស៊ី មែន នោះសាស្ត្រាចារ្យដែលបង្រៀន​នៅ​ស្រុក​ខ្មែរ​​​អាចប្រឈមនឹងការបាប់បង់អាជីព ព្រោះបង្រៀនអត់សមត្ថភាព និងសញ្ញប័ត្រគ្មានតម្លៃ ហើយនិង​គ្មាន​កន្លែងសម្រាប់​ឈរជើងនោះទេ។ សិស្សានុសិស្សរាប់លាននាក់ កំពុងរៀនចំណេះដឹងទូទៅ និស្សិត​នៅតាមបណ្ដាមហាវិទ្យាល័យ អ្នកគ្រូលោកគ្រូ សាស្ត្រាចារ្យ និងបញ្ញាវ័ន្ដដែលសិក្សានៅកម្ពុជានឹងក្លាយ​ទៅជាគ្មានតម្លៃផ្នែកចំណេះដឹងនោះទេ។ គឺពួកគេរាល់គ្នានឹងមានសញ្ញាប័ត្រខ្ពស់ៗ តែគ្មានគំនិត គ្មាន​ចំណេះនោះទេ មានតែអ្នកដែលបានទៅរៀននៅបរទេសតែប៉ុណ្ណោះ។
ជាទូទៅគេដឹងថា លោក សម រង្ស៊ី និយាយនេះ ក៏ដើម្បីតែនយោបាយដែរ ក៏ប៉ុន្ដែភាពប្រជាភិថុតិ ឬភាព​បោក​ប្រាស់ដើម្បីបំរើនយោបាយបក្សពួកខ្លួនតែមួយក្រុមនេះ វានឹងធ្វើឲ្យបញ្ញាវ័ន្ដជនជាតិខ្មែរ គ្មាន​តម្លៃ​នោះទេ សម្រាប់ឆាកអន្តរជាតិ ហើយកិត្តិយសរបស់បញ្ញាវ័ន្ដមានដូចជា គ្រូបង្រៀនដែលអ្នកផងគោរព​និងឲ្យតម្លៃជាបញ្ញាវ័ន្ដនោះ អាប់ងើបមុខគ្មានរួចនោះទេ។ ក៏ព្រោះតែភាពចំណេញនយោបាយមេបក្ស​ប្រឆាំងបានទំលាក់តម្លៃគ្រូបង្រៀន ទំលាក់តម្លៃរបស់អ្នកបង្រៀនសិស្សទទួលបាន​សញ្ញា​ប័ត្រថា គ្មាន​តម្លៃ។ បើគិតៗទៅ ធម្មតាទៅហើយ ព្រោះតែចំណុចណាមួយក្នុងវិស័យរាជរដ្ឋាភិបាលក៏ធ្លាប់រងនូវការ​រិះគន់ មានរហូតរិះគន់បំផ្លើសនូវចំណុចដែលរាជរដ្ឋាភិបាលបាន​ និង​កំពុងធ្វើ។
ចំពោះសញ្ញាប័ត្រនៅក្នុងវិស័យអប់រំនេះដែរ លោក សម រង្ស៊ី ពិតជាពូកែរិះគន់មែន ព្រោះគេក៏មិនដែល​ឃើញលោក សម រង្ស៊ី បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ឬកៀរគររកចំណូលឯណាទៅជួយសាងសង់​សាលារៀន មានតែគៀរគរចំណូលចូលរួមជួយធ្វើបាតុកម្ម ញុះញង់ឲ្យមានការដុតបំផ្លាញឡានប៉ូលីស ឡានទឹក ដុត​កង់ឡាន​ គៀរគររកលុយធ្វើចំការម្រេច ល្ហុងខ្វង អាហ្នឹងប្រហែលអាចមាន។
ជារួម ទោះបែបណាក្ដី សំដីមួយមាត់នេះ គឺវាបានលើសពីការឃោសនានយោបាយបាត់ទៅហើយ ព្រោះ​​ថា មានមនុស្សច្រើនណាស់ដែលបានប្រាស្រ័យផលរបស់សញ្ញាបត្រនៅកម្ពុជានេះ ជាស្ពានក្នុង​ការ​សាងអនាគត មិនថា ទៅរៀនបន្ដនៅស្រុកក្រៅ មិនថា ធ្វើការនៅស្រុកក្រៅ ឬធ្វើការនៅស្រុកខ្មែរ និង​​ធ្វើជំនួញរកស៊ីជួញដូរនានា។
តែទោះយ៉ាងណាគេនៅមិនទាន់ដឹងថា តើគ្រូបង្រៀន សាស្ត្រាចារ្យ ​និស្សិ​ត​ នឹងមានប្រតិកម្មខ្លាំង​ក្លា​យ៉ាង​ណា​ទៀត ប្រឆាំងមេដឹកនាំគណបក្សសង្គ្រោះ​ជាតិ​នោះ​ទេ នេះ​មិន​ទាន់​គិត​អំពី​ទំ​ហំ​ទឹក​ចិត្ត​ នៃ​ការ​ខឹង​សម្បាររបស់មាតាបិតាសិស្ស​ប្រឡង​ជាប់ ដែល​ពួក​គាត់​បាន​ប្រឹង​ប្រែង​ លំបាកសព្វ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​រក​ថវិកាចិញ្ចឹម​ និង​ផ្គត់​ផ្គង់​ឲ្យ​កូន​គាត់​បាន​រៀន​សូត្រ​ ទម្រាំប្រឡងជាប់​នោះ​ឡើយ ដែល​ពុំ​គួរ​គប្បី​ត្រូវ​បាន​មេបក្ស​ប្រឆាំង​មាក់ងាយ តម្លៃ​នៃ​ការ​ខិតខំ​របស់​ពួក​គាត់​ និង​កូន​របស់​ពួក​គាត់​បែប​នេះ​ឡើយ​៕