Friday, May 19, 2023

គណៈរដ្ឋមន្ត្រីបង្ហាញលទ្ធផលកិច្ចប្រជុំ ដឹកនាំដោយសម្តេចតេជោនាព្រឹកថ្ងៃទី១៩ ខែឧសភា

 នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៨និង២២នាទីព្រឹក នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖

១- សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

២- សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ។

៣- របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិងអនុវត្ត

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

៤- បញ្ហាផ្សេងៗ។

ក្រោយពីបានស្ដាប់របាយការណ៍ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានធ្វើការពិភាក្សា ផ្លាស់ប្ដូរយោបល់ និងសម្រេចតាមរបៀបវារៈ ដែលមានលទ្ធផលនិងខ្លឹមសារសង្ខេបដូចខាងក្រោម៖



វិភាគអន្តរជាតិ៖ តើអាមេរិក គួរទុកឱ្យចិនស្វែងរកសន្តិភាព នៅអ៊ុយក្រែន ឬ?


(វ៉ាស៊ីនតោន)៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងការបញ្ជូ​នបេសកជនពិសេស លោក លី ហ៊ុយ (Li Hui) ទៅកាន់តំបន់អឺរ៉ុប ក្នុងសប្ដាហ៍នេះ ត្រូវបានគេប្រមើលទុកជាមុនថានឹងមិនអាចសម្រេចបាននូវភាពជឿនលឿន ឬច្រកចេញណាមួយសម្រាប់សន្តិភាពបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននោះទេ។ លោក លី ដែល ជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៉ី ទំនងជានឹងមិនធ្វើអ្វីច្រើនឡើយ ក្រៅតែពីប្រមូលព័ត៌មានទុករាយការណ៍ជូនលោក ស៊ី ជិនពីងវិញពីទស្សនៈយល់ឃើញ នៃដៃគូសន្ទនារបស់លោកក្នុងប្រទេសអ៊ុយក្រែន រុស្ស៉ី ប៉ូឡូញ បារាំង និងអាល្លឺម៉ង់។



ដំណើរទស្សនកិច្ចរបស់លោក លី នឹងក្លាយជាការបញ្ជាក់បន្ថែមថាលោក ស៊ី ជិនពីង កំពុងប្រឹងប្រែងដកខ្លួនចេញពីស្ថានភាពមួយដែលមានតែអ្នកឈ្នះ និងអ្នកចាញ់។ លោក ស៊ី ជិនពីង បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី កាលពីចុងខែមេសាកន្លងទៅ។ មិនតែប៉ុណ្ណោះ កាលពីដើមខែឧសភានេះ មាន សេចក្ដីរាយការណ៍ថាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបពិភាក្សាជាមួយមន្ត្រីការទូតកំពូលចិន លោក Wang Yi ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស ដោយមានសង្រ្គាមអ៊ុយក្រែនជារបៀបវារៈសំខាន់នៃកិច្ចចរចារវាងមន្ត្រីជាន់ខ្ពស់ទាំង២ ដែលបានបង្កឱ្យការព្រួយបារម្ភក្នុងវិមានក្រឹមឡាំង។

អស់រយៈពេលច្រើនជាងមួយឆ្នាំមកនេះ ក្រោយរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន លោក ស៊ី ជិនពីង និងទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក ប្រហែលជាបានធ្វើ ការសន្និដ្ឋានថាសង្រ្គាមសព្វថ្ងៃ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ចិន ជាពិសេសគឺទំនាក់ទំនងរវាងចិន និងអឺរ៉ុបតែម្ដង។ សង្រ្គាមរបស់លោក ពូទីន បានបង្ក ការគំរាមកំហែងយ៉ាងធំដោយផ្ទាល់ដល់សន្តិភាព និងសន្តិសុខអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២ បិទបញ្ចប់មក។ ប៉ុន្តែ ដោយសារតែ «ជំហរអព្យាក្រឹត» របស់ទីក្រុង ប៉េកាំងដែលត្រូវបានគេមើលឃើញថាលម្អៀងទៅខាងរុស្ស៉ី ព្រមទាំងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៉ី បណ្ដាប្រទេសអឺរ៉ុបភាគច្រើនចាប់ផ្ដើមមើលឃើញថាចិនកំពុង សមគំនិតក្នុងសង្រ្គាមឈ្លានពានរបស់លោក ពូទីន ដែលនេះបាន និងកំពុងធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងព្រុចសែល និងទីក្រុងប៉េកាំងធ្លាក់ដល់ចំណុចទាបបំផុតមួយ មិនធ្លាប់មាន។ នេះឯងធ្វើឱ្យចិនយល់ថាមានតែបង្កើនល្បឿនជួយផ្សះផ្សាទេ ទើបអាចជួសជុល ឬប៉ះប៉ូវឡើងវិញការខូចខាតមួយចំនួន។

ជាការពិតណាស់ លោក ស៊ី ជិនពីង នឹងមិនកាត់ផ្ដាច់ចេញពីលោក ពូទីន ទាំងស្រុងនោះទេ។ ដ្បិតលោក ស៊ី ជិនពីង ដឹងយ៉ាងច្បាស់ថាចិនត្រូវការរុស្ស៉ីជាចាំបាច់ ក្នុងនាមជាដៃគូ យុទ្ធសាស្ត្ររយៈពេលវែង ដើម្បីប្រជែងជាមួយសហរដ្ឋអាមេរិក។ ម្លោះហើយ ដោយសារបរិបទភូមិសាស្ត្រនយោបាយទូលំទូលាយបែបនេះ ទើបមានការសង្ស័យពីឆន្ទៈរបស់ចិន ក្នុងការដាក់សម្ពាធលើលោក ពូទីន ឱ្យបិទបញ្ចប់សង្រ្គាម។ ព្រមពេលជាមួយគ្នា អ្វីដែលទីក្រុងប៉េកាំង កាន់តែត្រូវការទៅទៀតនោះ គឺធ្វើយ៉ាងណាឱ្យអឺរ៉ុបរក្សាជំហរអព្យាក្រឹត នៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។ តែរឿងបែបនេះមិនអាចធ្វើទៅរួចឡើយ ក្នុងពេលដែលសង្រ្គាមនៅអ៊ុយក្រែនបន្តអូសបន្លាយ។

សម្រាប់មេដឹកនាំលោកខាងលិច អ្វីដែលពួកគេមិនទុកចិត្ត គឺចិនមិនបានបញ្ជាក់ឱ្យច្បាស់ទេ ថាតើចង់ឱ្យសង្រ្គាមបញ្ចប់ទៅដោយរបៀបណា? ប៉ុន្តែ ប្រសិនបើការបិទបញ្ចប់ សង្រ្គាម អាចជួយឱ្យចិនទទួលបានមកវិញនូវលំហការទូតរបស់ខ្លួន រួមទាំងអាចស្ដាររូបភាពល្អនៅក្នុងតំបន់អឺរ៉ុបឡើងវិញ នោះលោក ស៊ី ជិនពីន អាចនឹងចាប់យកជំហាន មួយនេះ បើទោះជាវាអាចធ្វើឱ្យលោក ពូទីន មិនអាចសម្រេចគោលដៅដែលលោកចង់បានក៏ដោយ។ ដូច្នេះ សហរដ្ឋអាមេរិក និងអឺរ៉ុប គួរតែជំរុញលើកទឹកចិត្តឱ្យចិនបង្កើន ការចូលរួមក្នុងកិច្ចចរចាស្វែងរកសន្តិភាពនៅអ៊ុយក្រែន។ ពីព្រោះថាដរាបណា ចិនរវល់ព្យាយាមបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចំពោះសន្តិភាព យ៉ាងហោចណាស់ វានឹងធ្វើឱ្យ ចិនស្ទាក់ស្ទើរច្រើនក្នុងការផ្ដល់ជំនួយយោធាដល់រុស្ស៉ី។

លើសពីនេះទៅទៀត ការរក្សាឱ្យចិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព វាក៏អាចនឹងធ្វើឱ្យការខ្វែងគំនិតគ្នាមួយចំនួនរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ពាក់ព័ន្ធនឹង សង្រ្គាម លេចចេញជារូបរាងកាន់តែច្បាស់ ហើយវាក៏អាចផ្ដល់ឱកាសលោកខាងលិចទាញយកប្រយោជន៍ពីការខ្វែងគំនិតគ្នានេះ ដើម្បីដាក់សម្ពាធលើលោក ពូទីន ផងដែរ។ ក្នុងពេលនេះ ឆន្ទៈរបស់ចិនចំពោះសន្តិភាពនៅអ៊ុយក្រែន អាចនឹងមានសភាពធម្មតាៗ តែឆន្ទៈនេះអាចនឹងកាន់តែរីកធំឡើងៗ បើសង្រ្គាមឈ្លានចូលដល់ដំណាក់កាលជាប់គាំង ហើយនៅពេលនោះ ចិននឹងក្លាយជាភាគីតែមួយគត់ដែលអាចមានឥទ្ធិពលបញ្ចុះបញ្ចូលរុស្ស៉ី និងជាមហាអំណាចតែមួយគត់ដែលលោក ពូទីន អាចជឿជាក់បានថានឹងក្លាយជា អ្នកការពារផលប្រយោជន៍រុស្ស៉ីនៅឯតុចរចា៕ ដោយ៖ Fresh News


អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «ស៊ីហ្គេម លើក ទី ៣២ គឺជាព្រឹត្តិការណ៍ រំលេចពី អច្ឆរិយភាព នៃ កម្ពុជា »


នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ អង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការ គណៈ រដ្ឋមន្ត្រីបានបញ្ចេញផ្សាយវីដេអូផ្លូវការថ្មីដ៏លេចធ្លោរមួយ ក្រោមចំណងជើងថា « ស៊ីហ្គេមលើកទី ៣២ គឺជាព្រឹត្តិការណ៍រំលេច ពីអច្ឆរិយភាព នៃ កម្ពុជា »។  វីដេអូនេះ គឺជាការសរុប នៃព្រឹត្តិការណ៍ ដ៏ មហ ស្ចារ្យដែល បានកើត មាន នៅកម្ពុជា ទឹកដី សុវណ្ណភួមិ ដ៏ប្រណិត។ខ្លឹមសារនៃ វីដេអូដ៏ ពិសេសនេះ បានប្រាប់ពិភពលោកថា « កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ (Kingdom of Wonder) បានបង្ហាញនូវ រូបភាពកាន់ តែច្បាស់ តាម រយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែល កម្ពុជា ធ្វើ ជាម្ចាស់ផ្ទះ។ ការរៀបចំ បាន យ៉ាង ល្អប្រសើរដែលមិននឹកស្មាន ដល់នេះ ពិតជាបានធ្វើឲ្យបរទេស លាន់មាត់គ្រប់ៗគ្នាថា “Amazing” ដែលមានន័យជាភាសាខ្មែរថា «អស្ចារ្យ» ។ 



ភាពអស្ចារ្យរបស់កម្ពុជាដែលបានស្តែងឡើងតាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមមានច្រើនទម្រង់ ហើយដែលជនបរទេសក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានថា ការទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងរបស់កម្ពុជាអាចធ្វើបានល្អដល់ម្លឹងសោះ។ 

មហាទស្សនីយភាពដែលលើកយកមកសម្តែងក្នុងពិធីនោះ មិនត្រឹមតែមានរូបភាពគួរឲ្យស្ញប់ស្ញែងប៉ុណ្ណោះទេ ប៉ុន្តែ វាក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ចាក់ដោតចំបេះដូងខ្មែរគ្រប់រូបឲ្យបានឃើញពីអច្ឆរិយភាពនៃដូនតារបស់ខ្លួនពីអតីតកាល ដោយមិនភ្លេចពីការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំខ្មែរបច្ចុប្បន្នដែលអាចធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍យ៉ាងសម្បើមបន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលភ្លើងសង្គ្រាម របបប្រល័យពូជសាសន័ ប៉ុល ពតនិងការបែកបាក់ជាតិអស់ជាច្រើនទសវត្សរ៍។

ភាពអស្ចារ្យរបស់កម្ពុជាក៏បានស្តែងឡើងតាមរយៈសមត្ថភាពដែលមិនស្មានដល់របស់អត្តពលិកខ្មែរដែលអាចដណ្តើមបានមេដាយរហូតដល់.282គ្រឿងក្នុងនោះមានមេដាយមាសរហូតដល់81គ្រឿង, មេដាយប្រាក់74គ្រឿងនិងមេដាយសំរឹទ្ធចំនួន127រឿង។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងសតវត្សរ៍ទី២១។ កំណត់ត្រានេះពិតជាបានបង្ហាញអំពីសក្តានុពលដ៏អស្ចារ្យនៃវិស័យកីឡាកម្ពុជា។

ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូងឆ្នាំ ២០២៣ បន្ទាប់ពីខកខានអស់រយៈពេល ៦៤ ឆ្នាំ កម្ពុជាក៏បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលដោយសារតែព្រះរាជាណាចក្រដ៏តូចច្រឡឹងមួយនេះបានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យកីឡាស៊ីហ្គេម នោះគឺការទទួលអត្តពលិកបរទេសដោយមិនគិតប្រាក់ ទាំងអាហារ ការស្នាក់នៅ និងដឹកជញ្ជូន។ ចំណែកឯសំបុត្រចូលទស្សនានិងការផ្សព្វផ្សាយក៏រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចមិនយកប្រាក់សូម្បីតែមួយសេន ពោលគឺកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីដែលភាសាបរទេសហៅថា Free Games  ក្រោមស្មារតី «ប្រទេសតូច តែបេះដូងធំ»។

ទន្ទឹមនឹងភាពអស្ចារ្យដែលបានបង្ហាញឲ្យឃើញ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានអត្ថន័យច្រើនយ៉ាងណាស់សម្រាប់ប្រជាជាតិខ្មែរទាំងមូល ក្នុងនោះអត្ថន័យដ៏លេចធ្លោរចំនួនពីរ គឺសន្តិភាពនិងការអភិវឌ្ឍន៍ បាននិង កំពុង ផ្តល់ផល ជាក់ស្តែង ជូនដល់ ប្រទេសជាតិ និងប្រជា ពលរដ្ឋខ្មែរ។ បើគ្មានសន្តិភាព គ្មានការ អភិវឌ្ឍន៍ ហេដ្ឋា រចនាសម្ព័ន្ធ និងគ្មាន ការកើន ឡើងនៃ ជីវភាព របស់ប្រជាពលរដ្ឋខ្មែរទេនោះ កម្ពុជាក៍មិន អាចរៀបចំ ព្រឹត្តិការណ៍ ស៊ីហ្គេម បែបនេះបានដែរ។ ស្មារតី ជាតិ សាមគ្គីភាព  និឯកភាព ផ្ទៃក្នុងរវាង ខ្មែរនិង ខ្មែរបានស្តែង ឡើងយ៉ាងច្បាស់ នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ នេះ តាមរយៈ ការគាំទ្រនិងសាទរ យ៉ាងគគ្រឹក គគ្រេង ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ក្រោមស្មារតី «ខ្មែរអាច ធ្វើបាន»។ 

សូមទស្សនាវីដេអូ៖


#ស៊ីហ្គេមលើកទី៣២ 

#32nd_SEA_GAMES

#Free_Games

#អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស

#កម្ពុជា #cambodia