អស់ពីរឿងមួយចូលដល់រឿងមួយ។ ការប្រឌិតព័ត៌មានថាមានមនុស្សស្លាប់ ៨នាក់ និងរបួស ៤០ នាក់នៅខេត្តក្រចេះមិនទាន់ទាំងបានកែតម្រូវផង ឥឡូវនេះ វិទ្យុអាស៊ីសេរីបានប្រឌិតព័ត៌មានមួយទៀតយកមកផ្សាយ។ វិទ្យុដែលខ្វះវិជ្ជាជីវៈនិងស៊ីឈ្នួលបម្រើនយោបាយសុទ្ធសាធមួយនេះបានប្រឌិតថា ស្ត្រីម្នាក់បានចងកធ្វើអត្តឃាតដោយសារប្តីរបស់ខ្លួនដែលមានទំនាស់ដីធ្លីក្នុងខេត្តក្រចេះ។ ប៉ុន្តែ ក្រោយការស្រាវជ្រាវ គេបានរកឃើញថា អាស៊ីសេរីបានប្រឌិតព័ត៌មានទាំងស្រុង។ បុរសជាប្តីរបស់ស្ត្រីរងគ្រោះបានចេញមុខបដិសេធព័ត៌មាននេះដោយអះអាងបញ្ជាក់ថា ប្រពន្ធរបស់ខ្លួនបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនដោយសារតែគាត់មានជំងឺអេដស៍ ហើយក៏អស់សង្ឃឹមហើយដាច់ចិត្តសម្លាប់ខ្លួនតែមម្តង គឺមិនមានពាក់ព័ន្ធអ្វីបន្តិចសោះនឹងរឿង ដីធ្លីដូចអាស៊ីសេរីផ្សាយនោះឡើយ។
នេះមិនមែនជាលើកទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែរដែលវិទ្យុអាស៊ីសេរីបានផ្សាយព័ត៌មានមិនពិត។ វិទ្យុអាមេរិកាំងមួយនេះបាននិងកំពុងចាកឆ្ងាយកាន់តែខ្លាំងពីគន្លងវិជ្ជាជីវៈ។ មិនតែប៉ុណ្ណោះ វិទ្យុនេះកំពុងក្លាយជាសំបុកនៃព័ត៌មានប្រឌិត និងក្លែងក្លាយ (Fake News) ដើម្បីបំពុលសង្គមយ៉ាងច្បាស់ក្រឡែត។ ដើម្បីមើលឃើញពីចេតនាអាក្រក់របស់វិទ្យុអាស៊ីសេរី យើងគ្រាន់តែពិចារណាទៅលើចំណុចមួយចំនួនដូចតទៅ៖
ទី១ អ្នកកាសែតដែលបម្រើការឲ្យវិទ្យុអាស៊ីសេរីត្រូវបានគេបង្វឹកឲ្យប្រើភាសាអ្នកនយោបាយសុទ្ធសាធ គឺមិនមែនភាសាអ្នកកាសែតឡើយ។ ភាសាអ្នកនយោបាយគឺការបង្ហាញនិន្នាការលម្អៀងទៅរកគណបក្សរបស់ខ្លួន ~ ការពារផលប្រយោជន៍គណបក្សរបស់ខ្លួន ហើយវាយប្រហារទៅលើគូបដិបក្ខតាមដែលអាចធ្វើទៅបាន។ ចំណែកភាសាអ្នកកាសែតវិញគឺ គេប្រើភាសាក្នុងនាមជាអ្នករាយការណ៍អំពីហេតុការណ៍ណាមួយដោយមិនត្រូវយកនិន្នាការផ្ទាល់ខ្លួនមកលាយឡំឡើយ។ តែអ្នកកាសែតអាស៊ីសេរីប្រើប្រាស់ភាសាអ្នកនយោបាយសុទ្ធសាធ។
ទី២ ដោយសារមានរបៀបវារៈនយោបាយយ៉ាងជ្រាលជ្រៅ វិទ្យុនេះមិនដែលផ្សាយព័ត៌មានល្អពីប្រទេសកម្ពុជាឡើយ។ ផ្ទុយពីគោលការណ៍សារព័ត៌មានដែលត្រូវរាយការណ៍ព័ត៌មានឲ្យមានតុល្យភាព វិទ្យុអាស៊ីសេរីមិនដែលនិយាយសូម្បីតែមួយរឿងអំពីចំណុចវិជ្ជមានរបស់កម្ពុជាឡើយទោះបីជាប្រទេសនេះកំពុងអភិវឌ្ឍយ៉ាងលឿនសម្បើមទៅមុខយ៉ាងណាក៏ដោយ។ តែជាវិទ្យុនេះបង្ហាញតែភាពខ្មៅងងឹត ហើយបើអត់មានរឿងខ្មៅងងឹតដូចដែលខ្លួនចង់ផ្សាយទេ ក៏នាំគ្នារៀបចំផែនការប្រឌិតព័ត៌មានក្លែងក្លាយ។ ករណីខេត្តក្រចេះជាឧទាហរណ៍ជាក់ស្តែង។
ទី៣ នៅពេលផ្សាយព័ត៌មានខុសពីការពិតហើយ វិទ្យុនេះមិនដែលកែតម្រូវកំហុសឆ្គងរបស់ខ្លួនម្តងណាឡើយបើទោះជាច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានតម្រូវឲ្យកែតម្រូវព័ត៌មានខុសក៏ដោយ។ ជាក់ស្តែងករណីផ្សាយថា មានមនុស្សស្លាប់កើនដល់ ៨នាក់ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចក្នុងខេត្តក្រចេះ រហូតមកទល់ពេលនេះ អាស៊ីសេរីនៅតែមុខក្រាសមិនព្រមកែតម្រូវដដែល។
ដូច្នេះ មានទឡ្ហីករណ៍គ្រប់គ្រាន់ដែលអាចបញ្ជាក់ថា វិទ្យុអាស៊ីសេរីគឺជាសំបុកនៃព័ត៌មាន ក្លែងក្លាយ Fake News ដែលមានគោលដៅបំពុលសង្គមយ៉ាងពិតប្រាកដ។ និយាយពីព័ត៌មានមិនពិត ឬ Fake News នេះ គឺជាប្រធានបទក្តៅគគុកមួយនៅទូទាំងពិភពលោកដែលគ្រប់ប្រទេស និងគ្រប់បណ្តាញផ្សាយព័ត៌មានកំពុងតែប្រយុទ្ធប្រឆាំងដោយចំណាយកម្លាំងកាយ បញ្ញា ស្មារតី ពេលវេលា និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីព្រោះវាជាប្រភេទព័ត៌មានដ៏គ្រោះថ្នាក់។ ជាទូទៅ ព័ត៌មាន Fake News ច្រើនលេចចេញពីប្រភពអនាមឹកដែលគេពិបាករកមុខ។ គោលដៅនៃការផ្សាយព័ត៌មានបែបនេះគឺដើម្បីបង្កវិទ្ធង្សនាអ្វីមួយក្នុងគោលដៅកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ឬបក្សពួករបស់ខ្លួន។ សម្រាប់សារព័ត៌មានវិជ្ជាជីវៈ គេប្រយ័ត្នប្រយែងណាស់រឿង Fake News នេះពីព្រោះវាជាការទទួលខុសត្រូវរបស់ម្ចាស់ស្ថាប័នសារព័ត៌មាននោះ។ វារឹតតែគ្រោះថ្នាក់ថែមទៀតប្រសិនបើសារព័ត៌មានអាជីពធ្វើខ្លួនឲ្យទៅជាសំបុករបស់ Fake News ដោយចេតនាហើយបែរជាមិនទទួលខុសត្រូវដូចជាវិទ្យុអាស៊ីសេរីជាដើមនេះ។
កាលណាសារព័ត៌មានមួយក្លាយជាសំបុកនៃ Fake News ហើយនោះ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សង្គម ដោយសារតែព័ត៌មានបែបប្រឌិតនេះ ធ្វើឲ្យប្រជាពលរដ្ឋដែលមិនបានពិចារណាជឿលើផ្លូវខុស ហើយសម្រេចចិត្តខុស។ អ្នកបង្កើតព័ត៌មានមិនពិតមានគោលដៅធ្វើឲ្យពលរដ្ឋយល់ខុសហើយសម្រេចចិត្តខុសដើម្បីខ្លួនឯងទាញយកប្រយោជន៍។ ឧទាហរណ៍ជាក់ស្តែង គោលដៅរបស់វិទ្យុអាស៊ីសេរីដែលប្រឌិតព័ត៌មានថាមានអ្នកស្លាប់ ៦នាក់ ហើយក្រោយមកថាចំនួនអ្នកស្លាប់កើនដល់ ៨នាក់ និងរបួស ៤០ នាក់ដោយសារអាជ្ញាធរបាញ់ប្រហារក្នុងខេត្តក្រចេះនោះ គឺដើម្បីធ្វើឲ្យសាធារណៈមតិយល់ច្រឡំទៅលើរដ្ធាភិបាល ហើយសម្រេចចិត្តធ្វើអ្វីម្យ៉ាងដូចជាបង្កហិង្សា បះបោរ វឹកវរក្នុងសង្គម។ រីឯផលដែលពួកគេទទួលបាននោះគឺ ការចំណេញនយោបាយដែលកើតចេញពីភាពវឹកវរនោះ។ ប៉ុន្តែ ដោយសារតែការទប់ស្កាត់បានទាន់ពេលវេលា ស្ថានការណ៍ក៏វិលទៅរកភាពប្រក្រតីឡើងវិញ ហើយប្រជាពលរដ្ឋក៏បានទទួលព័ត៌មានពិតឡើងវិញថា គ្មានអ្នកស្លាប់សូម្បីម្នាក់ឡើយ។
ប៉ុន្តែ ដោយសារតែគោលដៅរបស់ពួកគេមិនទាន់បានសម្រេច ឥឡូវនេះ អាស៊ីសេរីក៏បានបង្កើតរឿងមួយទៀតស្តីពីស្ត្រីម្នាក់ចងកសម្លាប់ខ្លួនដោយសារតែទំនាស់ដីធ្លី ដើម្បីបន្តដុតកំហឹងមហាជនខ្មែរ។ ឥឡូវនេះ វាច្បាស់ណាស់ថា វិទ្យុអាស៊ីសេរីមិនត្រឹមតែផ្សាយព័ត៌មានបំប៉ោង បំភ្លើស បំភ្លៃ ញុះញង់ ដុតបន្ថែមប៉ុណ្ណោះទេ បច្ចុប្បន្ន វិទ្យុនេះបានបោះជំហ៊ានទៅមុខមួយទៀតហើយគឺឈានដល់ការប្រឌិតព័ត៌មានក្លែងក្លាយតែម្តង។ ប៉ុន្តេ ទោះជាវិទ្យុនេះធ្លាក់ខ្លួនទៅជាសំបុកនៃព័ត៌មាន Fake News បែបនេះក៏ដោយ ក៏ពួកគេមិនអាចសម្រេចគោលដៅបង្កចលាចលសង្គមខ្មែរបានដែរពីព្រោះ ប្រជាពលរដ្ឋខ្មែរមានប្រភពព័ត៌មានយ៉ាងសម្បូរបែបណាស់ដែលពួកគេទទួលបានជារៀងរាល់ថ្ងៃ។
ផ្ទុយទៅវិញ សារព័ត៌មានណាក៏ដោយដែលធ្វើជាសំបុកឲ្យ Fake News កាន់តែបាត់បង់ប្រជាប្រិយភាពយ៉ាងធ្ងន់ធ្ងរដោយសារតែមហាជនអស់ជំនឿ។ ការប្រឌិតព័ត៌មាន កំពុងធ្វើឲ្យវិទ្យុគ្មានវិជ្ជាជីវៈមួយនេះក្លាយជាសំរាម គ្មានតម្លៃ ដោយសារតែវិទ្យុនេះកំពុងដើរបញ្ច្រាសទិសរបស់មហាជនដែលកំពុងស្រេកឃ្លានព័ត៌មានពិត។ ទីបំផុត វិទ្យុសំរាមនេះទំនងជារកកន្លែងដុតចោលក៏មិនបានផងពីព្រោះសូម្បីតែក្លិន និងផ្សែងរបស់សំរាមវាក៏បង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពដែរ៕
ដោយ កូនខ្មែរ
Monday, March 26, 2018
កាកបាទក្រហមកម្ពុជាសម្តែងការគួរសម និងបំពាក់គ្រឿងឥស្សរិយយសមេដាយសហមេត្រី ថ្នាក់សេនា ជូន លោក រ៉េ ស៊ូអ៊ី ម្ចាស់មូលនិធិអង្គការ Camsafe
នៅថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលជួបសម្តែងការគួរសម និងបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ថ្នាក់សេនា ជូន លោក រ៉េ ស៊ូអ៊ី (Dr. REY SHUEY) ម្ចាស់មូលនិធិអង្គការ Camsafe ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះអង្គការ Camsafe ដែលជាដៃគូ សហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជាលើការងារសុវត្ថិភាពចរាចរណ៍ ការងារគ្រប់គ្រងគ្រោះ មហន្តរាយ និងការងារសុខភាព។
ជាមួយគ្នានោះ លោក រ៉េ ស៊ូអ៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលមាន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងចូលរួមចំណែក ការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាផងដែរ ៕
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវជាថ្មីម្តងទៀតចំពោះប្រជាពលរដ្ឋកម្ពុជានៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីកម្ពុជាទទួលបានសន្តិភាពនិងការអភិវឌ្ឍន៍ទៅមុខជាបន្តទៀត។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានប្រវែង ៨៥គីឡូម៉ែត្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការអំពាវនាវរបស់លោកពុំមែនជាការឃោសនាឡើយ ប៉ុន្តែលោកនិយាយក្នុងនាមជានាយករដ្ឋមន្រ្តីដែលកើតឡើងដោយសារការបោះឆ្នោតគាំទ្ររបស់ប្រជាជនទូទៅចំពោះគណបក្សប្រជាជនកម្ពុជា៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការអំពាវនាវរបស់លោកពុំមែនជាការឃោសនាឡើយ ប៉ុន្តែលោកនិយាយក្នុងនាមជានាយករដ្ឋមន្រ្តីដែលកើតឡើងដោយសារការបោះឆ្នោតគាំទ្ររបស់ប្រជាជនទូទៅចំពោះគណបក្សប្រជាជនកម្ពុជា៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវកុំឱ្យជឿតាមការឃោសនាអកុសលទាំងឡាយដែលនាំដល់សង្រ្គាម និងការបែកបាក់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍ជាតិមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវបន្តធ្វើយ៉ាងណាឱ្យប្រទេសជាតិរបស់យើងមានសុខសន្តិភាព មានស្ថិរភាពនយោបាយជាបន្តទៀត បើគ្មានសន្តិភាព ពិតជាគ្មានការអភិវឌ្ឍន៍ទេ លើការជាក់ស្តែងសង្រ្គាមបានផ្ទុះឡើងក្រោយឆ្នាំ១៩៧០ ចាប់តាំងពីថ្ងៃទី១៨ ខែមីនា ១៩៧០ មករំលត់វានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានប្រវែង ៨៥គីឡូម៉ែត្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រឿងរំលត់សង្រ្គាមជារឿងមួយហើយ ប៉ុន្តែផលវិបាកដែលសង្រ្គាមបានបន្សល់ទុកឱ្យយើងគឺវាធំធេងណាស់ ដូច្នេះមិនត្រូវឱ្យអ្នកណាមួយមកបំផ្លិចបំផ្លាញនូវសន្តិភាពសម្រាប់ប្រជាជនកម្ពុជានោះទេ។ លោកបានបន្តថា គេមិនត្រូវមើលឃើញត្រឹមតែមនុស្សបួន ដប់នាក់ ហើយបោះបង់ចោលមនុស្សជាង១៥លាននាក់នោះទេ ជាង១៥លាននាក់កំពុងស្រេកឃ្លាន កំពុងត្រូវការ រក្សានូវអ្វីដែលមានក្នុងដៃគឺសន្តិភាព និងការអភិវឌ្ឍន៍ មិនមែនត្រូវការសង្រ្គាមមកជំនួសឱ្យសន្តិភាពនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា អតីតកាលបានបង្រៀនយើងគ្រប់គ្រាន់ហើយ ការឈឺចាប់របស់ប្រជាជនកម្ពុជាវាលើសពីការគ្រប់គ្រាន់ ដូច្នេះរបស់ដែលថារឿងនេះ រឿងនោះគឺវាគ្រាន់តែជាការឃោសនាអកុសលប៉ុន្តែតម្លៃនៃសន្តិភាព វានៅតែមានតម្លៃ ឥឡូវជាក់ស្តែងក្រឡេកមើលទៅប្រទេសដែលកំពុងមានសង្រ្គាមទៅចុះគឺមានការឈឺចាប់ខ្លោចផ្សាខ្លាំងណាស់៕

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កំណាត់ផ្លូវជាតិលេខ៥មិនមែនធ្វើតែ១កំណាត់នោះទេគឺនឹងសាងសង់ជាបន្តបន្ទាប់ទៀត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការកសាងនិងធ្វើឱ្យប្រសើរឡើងលើកំណាត់ផ្លូវជាតិលេខ៥នេះ គឺមិនមែនធ្វើតែ១កំណាត់នោះទេ គឺរាជរដ្ឋាភិបាលនឹងសាងសង់ជាបន្តបន្ទាប់ទៀត ដូចជាថ្ងៃនេះបើកការសាង សង់កំណាត់ផ្លូវពីក្រុងបាត់ដំបងទៅសិរីសោភ័ណ បន្ទាប់មកនឹងសាងសង់ពីព្រែកក្តាមមកខេត្តពោធិ៍សាត់ និងបន្ទាប់មកពីខេត្តបាត់ដំបងទៅដល់ព្រំដែនកម្ពុជា-ថៃទៀតផង។ លោកបានបន្តថា ជាមួយគ្នានោះផងដែររាជរដ្ឋាភិបាលនឹងមានគម្រោងធ្វើឱ្យប្រសើរឡើងនូវបណ្តាផ្លូវជាតិផ្សេងៗមួយចំនួនទៀតនាពេលខាងមុខ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៨នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានប្រវែង ៨៥គីឡូម៉ែត្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងខែមីនានេះ លោក និងលោកឯកអគ្គរដ្ឋទូតជប៉ុន បានអញ្ជើញចូលរួមក្នុងពិធី២សំខាន់ៗដែលកាលពីថ្ងៃទី ១៣ មីនា ឆ្នាំ២០១៨ គឺបានសម្ពោធដាក់ឱ្យប្រើប្រាស់លើកំណាត់ផ្លូវជាតិលេខ១ នៅក្រុងតាខ្មៅ និងថ្ងៃនេះអញ្ជើញចូលរួមសម្ពោធបើកការដ្ឋានូវគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ ផ្លូវជាតិលេខ៥ នៅខេត្តបាត់ដំបងនេះ។ លោកក៏សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ និងរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការសាងសង់កំណាត់ផ្លូវនេះ លោកក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ មេត្តាយោគយល់ក្នុងការធ្វើដំណើរ ព្រោះអាចមានការំខានដោយគ្រឿងចក្រសាងសង់ផ្សេងៗ ជាមួយគ្នានោះ លោកក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕

នៅថ្ងៃស្អែកនេះ លោក កឹម សុខា នឹងបង្ហាញខ្លួន នៅសាលាឧទ្ធរណ៍ ជាលើកទី២
លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នឹងបង្ហាញខ្លួនម្តងទៀត នៅសភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៧ ខែមីនា ស្អែកនេះ ដើម្បីបន្ដបើកសវនាការ ក្រោមបទចោទប្រកាន់ សន្ទិដ្ឋិភាពជាមួយបរទេស។ នេះជាការបង្ហាញវត្តមានលើកទី២ ហើយនៅសាលាឧទ្ធរណ៍។
នៅទំព័រ ហ្វេសប៊ុក របស់លោក កឹម សុខា នៅព្រឹកថ្ងៃទី២៦ ខែមីនា បានសរសេរថា លោក កឹម សុខា នឹងមានវត្តមាននៅក្នុងសវនការ នៅថ្ងៃអង្គារ ទី២៧ ខែមីនា នៅម៉ោង៨:00ព្រឹក នៅសាលាឧទ្ធរណ៍ លើបណ្តឹងសាទុក្ខ ស្តីពីការបន្តឃុំខ្លួនរបស់លោក កឹម សុខា។
លោក សំ សុគង់ មេធាវី លោក កឹម សុខា បញ្ជាក់បន្ថែមថា សវនាការនេះមានកម្មវត្ថុ ប្តឹងប្រឆាំងនឹងដីកា របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបន្តពន្យារពេលឃុំខ្លួនលោក កឹម សុខា ៦ខែទៀត ។
គួររំលឹកថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំង នឹងកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ ដល់៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលមានប្រជាប្រិយភាពបំផុតរបស់កម្ពុជា ទទួលងារជា «នាយករដ្ឋមន្រ្តីថ្ពាល់ផ្អែម »
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសទន្ទឹងរង់ចង់សុំថត Selfie, សុំចាប់ដៃ, សុំឱប, សុំថើបគ្រប់ទីកន្លែងដោយសារការគោរពស្រឡាញ់អស់ពីបេះដូងរបស់ពួកគេ។ តាមរយៈការចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីនាពេលកន្លងមក លោកតែងតែមានពេលវេលាដើម្បីបានថតរួបជាមួយពួកគេ ហើយពួកគេភាគច្រើនបានឱប និងថើបលើថ្ពាល់របស់លោកដែលមានពេលខ្លះបានបន្សល់ទុកនូវស្នាមក្រែមផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងថា ប្រហែលជាថ្ពាល់របស់លោកផ្អែមហើយទើបកម្មករកម្មការិនីតែងតែបន្សល់ទុកនូវស្នាមក្រែមជានិច្ច ហើយលោកបានបន្តថា ស្នាមក្រែមដែលបន្សល់ទុកដោយកម្មការិនី គឺងាយនឹងលុបជ្រះជាងស្នាមក្រែមរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្រ្តាលីខ្លាំងណាស់ដែលពិបាកនឹងលុបជ្រះ។
គួរបញ្ជាក់ថា ថ្មីៗនេះតាមការសិក្សាស្រាវជ្រាវរបស់កាសែតបរទេស Burson-Marsteller on World Leaders on Facebook 2017 គឺបានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាវរៈជននយោបាយកម្ពុជាដ៏មានប្រជាប្រិយភាពដែលទទួលបានការទាក់ទាញពលរដ្ឋជាង ៥៨ លាននាក់ ទទួលបានចំណាត់ថ្នាក់ពិភពលោកធំទី៣ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump និង ប្រធានាធិបតីឥណ្ឌា Narendra Modi៕

Subscribe to:
Posts (Atom)