Thursday, December 17, 2015

អាជ្ញា​ធរជាតិអប្សរា ផ្អាកធ្វើចរាចរ​ណ៍លើផ្លូវ មុខប្រាសាទអង្គ​រវត្ត នៅថ្ងៃទី១៩ធ្នូ

អគ្គនាយកដ្ឋានអាជ្ញា​ធរជាតិអប្សរា បានចេញសេចក្តីជូ​នដំណឹងមួយ​ដល់គ្រប់ក្រសួង-មន្ទីរ ស្ថាប័នជាតិ-អន្ត​រជាតិ សមាគមទីភ្នា​ក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេ​សក៍ទេសចរណ៍ ក្រុមហ៊ុនអាជីវកម្ម ព្រមទាំ​ងសាធារណ​ជនទាំងអស់ សេចក្តី​ជូនដំណឹងបា​នបន្ថែមថា៖ ក្នុងគោលបំណងចូលរួមផ្ស​ព្វផ្សាយពីសក្កានុ​ពលទេសចរណ៍ លើកស្ទួយព្រះ​ពុទ្ធសាសនា និងទា​ក់ទាញភ្ញៀវទេសច​រជាតិ-អ​ន្តរជាតិ មកទស្ស​នាព្រះរាជាណា​ចក្រកម្ពុជា ជាពិសេសរមណី​យដ្ឋានអង្គរកាន់តែច្រើ​នឡើងថែមទៀត អគ្គនាយកដ្ឋាន​អាជ្ញាធរជាតិអប្សរា បានសហ​ការជាមួយមជ្ឈមណ្ឌលវប្បធ​ម៌ព្រះពុទ្ធសាសនាកម្ពុជា ផ្ដល់ទី​តាំងរៀបចំពិធីបូជាប្រ​ទីបនៅមុ​ខប្រាសាទអង្គរវត្ត និងរាប់បា​ត្រ​ព្រះសង្ឃ​៣០០០អង្គរ នៅលើទីធ្លា​ព្រះលានជល់ដំរី។
ដើម្បីឲ្យពិធី​បូជាប្រទីប និងរាប់​បាត្រ អាចប្រព្រឹត្តទៅ​បានរលូន អាជ្ញាធរជា​តិអប្សរា ជូនដំណឹងដូ​ចតទៅ ១-ធ្វើការផ្អាកចរាច​រណ៍មួយរយៈ លើបណ្តោយផ្លូ​វមុខប្រាសា​ទអង្គរវត្ត ត្រង់កែងផ្លូវស្នងកា​រនគរបាលការពា​របេតិកភណ្ឌ និងកែងផ្លូវកន្លែងឆែ​កសំបុត្រពីប្រ​លានយន្តហោះ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោង ១៣ ៣០ថ្ងៃត្រង់ រហូតដល់​ ១៨ ៣០ល្ងាច,   ២-ធ្វើការចរា​ចរណ៍ឯកទិ​ស ចាប់ពីខ្លោងទ្វារទន្លេ​រអុំ នៅថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោង ០៧ ០០ព្រឹក រ​ហូតដល់ ១២ថ្ងៃត្រង់ ដោ​យយា​នជំនិះអាចចេញ​តាមខ្លោងទ្វារជ័យ ដីឆ្នាំង ឬខ្លោងទ្វាតាកាវ។
ក្រៅពីពេ​លវេ​លាដែលបានកំ​ណត់ខាងលើ ការទស្សនា​និងការធ្វើរា​ចរណ៍និងប្រព្រឹត្តជា  ធម្មតា៕

អត្ថបទ ឌួង សុភ័ក្រនីកា

អ្នកសិក្សាស្រាវជ្រាវគួរប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌អាជីពរៀងៗខ្លួន ដើម្បីជៀសវាងឱ្យបាននូវការប្រើប្រាស់ស្នាដៃរបស់អ្នកស្រាវជ្រាវដទៃ

នៅក្នុងពិធីបិទវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រ សន្និ​បាត​​បូកសរុបការងារឆ្នាំ២០១៥ និងទិសដៅឆ្នាំ​២០១៦ ព្រមទាំងពិធីប្រគល់សញ្ញាបត្របណ្ឌិតរាជបណ្ឌិត្យសភាកម្ពុជា នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ទទួលបន្ទុកទីស្ដីការគណរដ្ឋមន្រ្ដី បានមានប្រសាសន៍លើកឡើងថា៖ការអភិវឌ្ឍ​ធនធានមនុស្ស គឺជាកត្ដា​មូល​ដ្ឋាន​​ដ៏សំខាន់មិន​អាចខ្វះបាន​សម្រាប់​ការអភិវឌ្ឍ និងការ​ធានា​បាន​នូវសមត្ថភាពប្រកួត​ប្រជែង​ប្រកបដោយជោគជ័យរបស់ប្រទេសជាតិនីមួយៗ ជាពិសេស នៅក្នុងយុគ​សម័យ​នៃការកើនឡើងជាបន្តបន្ទាប់ នៃតំបន់ភាវូបនីយកម្ម និង​សាកល​ភាវូបនីយកម្ម ដែលជាតួអង្គដ៏សំខាន់ ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសនានានៅលើពិភពលោក​។

ឯកឧត្តមបានបន្តថា​នាពេលបច្ចុប្បន្ននិងទៅអនាគត កម្ពុជាពិតជាត្រូវការ​ជាចាំបាច់​នូវធន​ធាន​​មនុស្ស​ប្រកប ដោយភាពស្ទាត់ជំនាញ គំនិតច្នៃប្រឌិត កម្រិតបច្ចេកទេសខ្ពស់ និងរបកគំហើញ​​ថ្មីៗ​ ដើម្បីធា​នាបាន​នូវសក្ដានុពលភាព​សម្រាប់ការប្រកួតប្រជែងជាអន្តរជាតិ និងនិរន្ដរភាព​នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់យើង។ ដើម្បី​ឆ្លើយ​តបទៅនឹងតម្រូវការចាំ​បាច់និង​បន្ទាន់​​​ចំពោះ​​​មុខនេះ គោលនយោបាយយុទ្ធសាស្ដ្រ និងផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែងរបស់រាជ​រដ្ឋាភិបាល មិនត្រឹមតែ​សំដៅទៅលើ​ការអភិវឌ្ឍធន​​ធាន​មនុស្ស​ទាំង​បរិមាណ ​និងគុណភាពប៉ុណ្ណោះទេ ប៉ុន្ដែ​រាជរដ្ឋា​ភិបាល​បាន​​​និង​​កំពុងផ្ដោតការយកចិត្ដទុក​ដាក់​ខ្ពស់ផងដែរ ដល់​ការដាក់​ចេញ​នូវវិធានការ​​​និ​ងយុទ្ធសាស្ត្រ​នានា ​សំដៅ​បង្កើត​​ការងារធ្វើ​បន្ថែម​ទៀត​ជូន​​ប្រជាពលរដ្ឋផងដែរ ជាអាទិ៍ យុទ្ធសាស្ដ្រ​​​​ពង្រឹង​សកម្មភាព​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និងបច្ចេកទេស (TVET) រួមជាមួយនឹង​ការបង្កើត​ឱ្យ​មាន​ទីភ្នាក់​ងារ​ជាតិ​មុខរបរនិងការងារ (NEA) ដែលជាយុទ្ធសាស្ដ្រ​សំដៅ​ធ្វើឱ្យ​ការ​បណ្ដុះ​បណ្ដាល មាន​ភាពស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការ​ទីផ្សារពលកម្មនាពេលបច្ចុប្បន្ន ​និង​​អនាគត​។

ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ដថា៖ ការ​សិក្សា​​ស្រាវជ្រាវ​ ​នាំមកនូវកាលានុវត្តភា​និងការបង្កើតថ្មី ព្រមទាំងចូលរួម​ចំណែក​ជា​​​​ធាតុចូល​​​​​ដល់ក្រសួង-​ស្ថាប័ននានា​ របស់រដ្ឋាភិបាលក្នុងការរៀបចំ​ផែនការ និងគោលនយោ​បាយ​ប្រកប​​ដោយភាពត្រឹមត្រូវស័ក្កិសិទ្ធិ និងអាច​បញ្ជៀសបាននូវហានីយភ័យនានាជាអតិបរមា។ ដូចនេះគ្រឹះស្ថាន​ឧត្ត​មសិក្សា ជាពិសេសរាជបណ្ឌិត្យសភាកម្ពុជា​ មានតួនាទីសំខាន់ចំនួនពីរធំៗ​គឺ ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ ហើយសកម្មភាពទាំងពីរនេះជួយពង្រឹងគ្នាទៅវិញទៅមក ដើម្បីឧត្ត​មភាពនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ និងជាគ្រឹះស្ថានអប់រំថ្នាក់ក្រោយឧត្តមសិក្សា។ ក្នុងន័យនេះ រាជបណ្ឌិត្យសភាកម្ពុជា ត្រូវ​លើកកម្ពស់​ការសិក្សាស្រាវជ្រាវប្រកប​ដោយ​គុណភាពខ្ពស់​​ ដើម្បី​​បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការបង្រៀន និងសម្រាប់ផ្សារភ្ជាប់ទ្រឹស្តី​នៅ​​នឹង​​ការអនុវត្ត​​​ជាក់ស្តែង ហើយលទ្ធផលនៃការស្រាវជ្រាវ ត្រូវទទួលបានការលើកទឹកចិត្តឱ្យបោះពុម្ពក្នុង​ទិនា​នុប្បវត្តិវិទ្យាសាស្រ្ត ជាពិសេស​ទិនានុប្បវត្តិវិទ្យាសាស្រ្តដែលទទួលស្គាល់ក្នុងតំបន់ និងអន្តរជាតិ។


ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាន​គោលដៅនេះ​ ថ្នាក់ដឹក​​នាំ និងមន្ត្រីរាជការទាំងអស់​របស់​រាជបណ្ឌិត្យ​សភាកម្ពុជា ចាំបាច់ត្រូវអភិវឌ្ឍសមត្ថភាពរបស់​​ខ្លួន​ជា​ប្រចាំទាំង​ផ្នែកជំនាញបច្ចេកទេស ការសិក្សាស្រាវជ្រាវ និងភាសាបរទេស ពិសេសអ្នកសិក្សាស្រាវជ្រាវ​គួរ​ប្រកាន់ខ្ជាប់​ជានិច្ច នូវក្រមសីលធម៌​អាជីព​រៀងៗខ្លួន ដើម្បី​ជៀសវាងឱ្យបាននូវការប្រើប្រាស់​​​ស្នាដៃរបស់អ្នក​​ស្រាវជ្រាវដទៃទៀត ដោយពុំមាន​ផ្តល់​​នូវប្រភព​ត្រឹមត្រូវ និងដើម្បីលើកកម្ពស់សុចរិតភាព​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ៕

   អត្ថបទ៖ សាវឿន


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងយកចិត្តទុកដាក់ដល់សុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ

យោងតា​មទំព័រហ្វេសប៊ុករ​បស់លោកនាយ​ករដ្ឋមន្រ្តី ហ៊ុន សែនដែលមាន​ឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ បានបង្ហោះនូវខ្លឹម សារទាំងស្រុងដូចតទៅ៖
បងប្អូនយុទ្ធជន យុទ្ធនារី នៃកងកម្លាំ​ងប្រដាប់អាវុធគ្រប់​ប្រភេទ (កងទ័ព អាវុធហត្ថ នគរបាល) ដែលកំពុង​ឈរជើងតាមបណ្តោ​យព្រំដែន បណ្តាកោះ និង តំបន់ព្រៃ ជាទីស្រឡាញ់។
ពេលនេះតំ​បន់មួយចំនួន​នៅក្នុងកម្ពុជា ធាតុអាកាសចា​ប់ផ្តើមត្រជាក់ហើយ។ សុំបងប្អូនយកចិត្តទុកដាក់​លើកិច្ចការពារសុខភាព។
សង្ឃឹមថាអា​វរងារដែលបានចែក​ជូនរួចមកហើយ នឹងជួយកាត់បន្ថ​យនូវភាពរងាររ​បស់បងប្អូន។

សូមជូនពរ​បងប្អូនទាំងអស់មានសុខ​ភាពល្អ និង ជោគជ័​យគ្រប់ភារកិច្ច៕