Sunday, May 02, 2021

អ្នកវិភាគចៅចាក់ស្មុក៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយប្រទេសណាមិនសំខាន់ សំខាន់ខ្លាចតែគ្មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដើម្បីការពារអាយុជីវិត

 (ភ្នំពេញ)៖ វិបត្តិនៃជំងឺកូវីដ-១៩ បានវាយលុកពិភពលោករយៈពេលជាងមួយឆ្នាំមកហើយមិនទាន់មាសញ្ញាណថមថយ នៅឡើយ និងគិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ បានចម្លងទៅមនុស្សសរុបចំនួន ១៥២,៩០៧,១១៣នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៣,២០៨,៥៤៣នាក់បានស្លាប់បាត់បង់ជីវិត និង ១៣០,១៩៨,៣៣០ នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញនៅទូទាំងសកលលោក។ រហូតមកទល់ពេលនេះ ពិភពលោកទាំងមូលមិនទាន់រកឃើញថ្នាំព្យាបាលជំងឺនេះឱ្យជាសះស្បើយនៅឡើយទេ ក្រៅពីប្រទេសមួយចំនួនបានខិតខំប្រឹងប្រែងស្រាវជ្រាវរកឃើញវ៉ាក់សាំង ដើម្បីចាក់បង្ការជំងឺដ៏កាចសាហាវនេះ។


វ៉ាក់សាំងចាក់បង្ការជំងឺកូវីដ-១៩ ដែលជាកម្មវត្ថុនៃការប្រកួតប្រជែងផង និងការដណ្តើមគ្នាទិញក្នុងចំណោម ប្រទេសនានានៅលើពិភពលោកផង ខណៈការផលិតនៅមានកម្រិត មិនទាន់អាចឆ្លើយតបនឹងតម្រូវការដ៏ខ្ពស់របស់ប្រទេសទាំងអស់នៅលើពិភពលោកដែលត្រូវការវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្លួនដើម្បីការពារអាយុជីវិត។ ការទទួលបានវ៉ាក់សាំងលឿនឬឆាប់ដើម្បី ចាក់ជូនប្រជាពលរដ្ឋ មិនត្រឹមតែស្ថិតថាប្រទេសនោះ មានលុយតែមួយមុខប៉ុណ្ណោះទេ តែពឹងទៅលើទេពកោសល្យដឹកនាំ និងទំនាក់ទំនងការទូតដ៏ល្អរបស់មេដឹកនាំនៃប្រទេសផងដែរ។

សម្រាប់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចុះនូវវិធាន ការចាំបាច់ជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ព្រមទាំងដាក់ចុះកញ្ចប់ទប់ស្កាត់វិបត្តិបង្កឡើងដោយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ពិសេសជាង នេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលបានកំណត់គោលដៅ តាំងតែពីពិភពលោកប្រឈមមុខដំបូងនូវជំងឺរាតត្បាតនេះ ថានឹងខិតខំស្វះស្វែងរកវ៉ាក់សាំងដែលគេផលិតបានដើម្បី យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទោះបីស្ថិត ក្នុងតម្លៃណាក៏ដោយ។ ក្តីសុបិន្តនេះបានក្លាយជាការពិត ទោះបីជាកម្ពុជាមិនមែនជាប្រទេសដែលផលិតវ៉ាក់សាំង តែបានទទួលវ៉ាក់សាំងពីមិត្តដែកថែបរបស់ខ្លួនមកចាក់ជូនពលរដ្ឋខ្មែរ ហើយប្រជាពលរដ្ឋខ្មែរពិតជាមានសេចក្តីរំភើបចិត្ត និងរីករាយក្រៃលែងដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងចំណោមប្រទេសដំបូងៗគេដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

ពលរដ្ឋខ្មែរភាគច្រើនលើសលប់ស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ​ ចំណែកក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតកូនជនក្បត់ ជាតិរួមនឹងក្រុមជនបំផ្លាញជាតិរបស់ខ្លួនបានឃោសនា បែបទុច្ចរិតបំផ្លាញទំនុកចិត្ត និងបន្លាចប្រជាពលរដ្ឋថា ចាក់វ៉ាក់សាំងផលិតដោយប្រទេសចិននឹងធ្វើឱ្យស្លាប់បាត់ បងជីវិត។ សារឃោសនាខុសពីការពិតនេះត្រូវបានក្រុម សកម្មជននយោបាយងុបងុលមួយចំនួនយកទៅឃោស នារហូតដល់អ្នកខ្លះជាប់គុក ដោយសារតែផ្សាយព័ត៌មានមិនពិត និងញុះញង់ពលរដ្ឋ ហើយឥឡូវនេះមិនទាន់ចេញផង។

ម្ជុលទី១ដែលកម្ពុជា បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ប្រទេសចិនដល់ពលរដ្ឋរបស់ខ្លួន ធ្វើឡើង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ គឺចាក់ជូនលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរួមនឹងបុត្រាបង្កើតនិងបុត្រាប្រសាររបស់សម្តេចជាច្រើនរួបទៀតហើយនឹងសមាជិករាជរដ្ឋាភិបាល និងមន្ត្រីជាច្រើនរូបទៀត។ នេះគឺជាការផ្តល់នូវទំនុកចិត្តបន្ថែមទៀតជូនដល់ប្រជា ពលរដ្ឋដែលខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា ដូចប្រទេសមួយចំនួនទៀត ប្រទេសកម្ពុជា ក៏បាននិងកំពុងខិតខំស្វែងរក ព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភពដែលរួមមានៈ១លានដូសជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន, ៣២ ម៉ឺនដូស តាមយន្តការខូវ៉ាក់ ១,៥ លានដូសបញ្ហាទិញពីប្រទេសចិន និងបន្តបញ្ជាទិញចំនួន ៤ លានដូសបន្ថែមទៀត ហើយក៏ខិតខំស្វះស្វែងបញ្ហាទិញបន្ថែមទៅតាមតម្រូវការចាំបាច់ ជាក់ស្ដែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខដូចជាមន្ត្រីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានកំណត់ទិសដៅចាក់វ៉ាក់សាំង ១ លានដូសក្នុងមួយខែជូនប្រជាពលរដ្ឋ និងចាក់ជូនពលរដ្ឋ ចាប់ពីអាយុ ១៨ ឆ្នាំឡើងជាង ១០ លាននាក់នៅកម្ពុជា។

រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាជនចំនួនជិត ១,៥ លាននាក់ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទី២ ក្នុងតំបន់អាស៊ានបន្ទាប់ពីសិង្ហបុរី ដែលផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ ច្រើនបំផុតដល់ប្រជាជន។ រហូតមកដល់ពេលនេះ ក៏គ្មានពលរដ្ឋកម្ពុជាណាម្នាក់ដែល បានចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់របស់ប្រទេសចិនមានបញ្ហាសុខភាព ឬស្លាប់បាត់បង់ជីវិតដូចការ ឃោសនាដ៏អកុសលរបស់អ្នកប្រឆាំងឡើយ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជាបានរង់ចាំយ៉ាងអន្ទះសាដល់ វេនខ្លួនដើម្បីទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយសេចក្តីសប្បាយរីករាយបំផុត។ មិនត្រឹមតែ ពលរដ្ឋកម្ពុជាឡើយ មានពលរដ្ឋនៃបណ្តាប្រទេសមួយចំនួនទៀតនៅលើសកលលោកក៏បានទទួលការចាក់វ៉ាក់ ផលិតនៅប្រទេសចិនដែរក្នុងនោះរួមទាំងកីឡាករបាល់ទាត់ល្បីល្បាញលើពិភពលោករួមមានលោក Messi និង Neymar ព្រមទាំងក្រុមរបស់គាត់ក៏បានជ្រើសរើសចាក់វ៉ាក់សាំងផលិតនៅប្រទេសចិនដែរ។

ចុងក្រោយនេះ បន្ទាប់ពីភូតកុហកច្រើន ក្រុមប្រឆាំងបានចាញ់អាត្មាខ្លួនឯង ហើយភ្ញាក់ខ្លួនដូចខ្មោច ៧ ថ្ងៃថាការឃោសនា បោកប្រាស់របស់ខ្លួនដែលថាចាក់វ៉ាក់សាំងផលិតនៅប្រទេសចិនស្លាប់ គ្មានតម្លៃហើយពលរដ្ឋខ្មែរមិនជឿ ថែមទាំងដៀលត្មិះខ្លួនថា «កុហកបោកប្រាស់គ្មានកេរ្តិ៍ខ្មាស» ក៏បែរមកចង់ស៊ីឡាក់ និងទាញយកផលប្រយោជន៍ នយោបាយ និងបង្កចលាចលឱ្យពលរដ្ឋដណ្តើមគ្នាចាក់វ៉ាក់សាំងដោយធ្វើជាការអំពាវនាវពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងនិងថាវ៉ាក់សាំងផលិតនៅប្រទេសចិនមានសុវត្ថិភាព។ ប៉ុន្តែទង្វើទុច្ចរិតរបស់ក្រុមជនក្បត់ជាតិនេះត្រូវបានបំផ្លាញចោល ហើយក្រុមបំផ្លាញជាតិនេះបរាជ័យយ៉ាងអាម៉ាស់បំផុត។

គេនៅចាំបានថាទោះបីជាក្រុមជនបំផ្លាញជាតិខិតខំបំភិតបំភ័យប្រជាពលរដ្ឋ ផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយពីមនុស្សស្លាប់ដោយបំភ្លៃថាដោយសារតែការចាក់វ៉ាក់សាំងចិនក៏ដោយ ប៉ុន្តែចលនានៃការជំរុញ ឱ្យមានការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកាន់តែមានកម្រិតខ្ពស់បំផុត។ សម្តេចតេជោ ហ៊ុន សែន បានខិតខំស្វះស្វែងរកវ៉ាក់សាំងពីប្រទេសចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា និងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើការផ្គត់ផ្គត់វ៉ាក់សាំង នោះកម្ពុជានឹងមិនមានវ៉ាក់សាំងចាក់ជូនប្រជាជនឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅគ្រប់ពេលដែលមានប្រសាសន៍ពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ សម្តេចតែងតែគូសបញ្ជាក់ថា «សូមកុំបារម្ភថាវ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់។ ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក»។

ពលរដ្ឋខ្មែរជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយមានជំនឿថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលរាជរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋទូទាំងប្រទេសក្នុងរយៈពេលសមស្របខាងមុខនេះ រួមនឹងការអនុវត្តវិធានការចាំបាច់នានា គឺជាក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់កម្ពុជាកាន់តែឆាប់រហ័ស និងសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ៕

ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១

សេចក្តីណែនាំ ស្តីពី ការអនុញាតគោលការណ៍ពិសេស ចំពោះសេវាកម្មផ្គត់ផ្គង់ទំនិញដែលជា តម្រូវការចាំបាច់ប្រចាំថ្ងៃក្នុង «តំបន់លឿងទុំ» និង«តំបន់លឿង» នៃភូមិសាស្រ្តរាជធានីភ្នំពេញ (លេខៈ០១៦/២១.សណន. ០១ ឧសភា ២០២១)







លិខិតមិត្តអ្នកអាន៖ «កូវីដ-១៩ ញែកដាច់ពីគ្នាស្រឡះរវាងអ្នកជួយ និងអ្នកបំផ្លាញខ្មែរ»

(ភ្នំពេញ)៖ ខណៈពេលដែលអាជ្ញាធររដ្ឋាភិបាលនិងសមត្ថកិច្ចគ្រប់ប្រភេទនិងក្រុមគ្រូពេទ្យបានបូជាកម្លាំងកាយចិត្ត បានលះបង់ពេលវេលានិងការជួបជុំគ្រួសាររបស់ខ្លួនទាំងស្រុងដោយនាំគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ក្រោមកម្តៅថ្ងៃ ក្រោមទឹកភ្លៀង ដោយមិនគិតអំពីការនឿយហត់ ក្រុមមួយទៀតដែលមានឈ្មោះជាខ្មែរដែរ តែបែរជាធ្វើ នយោបាយបែបឧទ្ទាមចង់ឃើញខ្មែរឆ្លងរោគរាតត្បាតដ៏កាចសាហាវនិងស្លាប់ដោយកូវីដ ១៩ ទៅវិញ។
ដើម្បីមើលឲ្យធ្លុះអំពីចរិតនយោបាយរបស់ខ្មែរមួយក្រុមនោះ យើងត្រូវតែក្រឡេកថយក្រោយបន្ទិចសិន៖ នៅពេលដែលកូវីដ ១៩ មិនទាន់ឆ្លងរាលដាលដល់កម្ពុជា ឬក៏ចាប់ផ្តើមមានតិចតួចដោយសារតែ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានទប់ស្កាត់តាមរយៈវិធានការ នានាតាមដំណាក់ កាលជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធិភាពនិងជោគជ័យ ក្រុមនយោបាយ ឧទ្ទាមក្រៅច្បាប់បែរជានាំគ្នា «បកស្រាយថា មកពីខ្មែរមាន ហ្សែនពូជអ្នកអង្គរមិនឆ្លងកូវីដទេ»។
សារនយោបាយនេះមិនគ្រាន់តែគ្មានលក្ខណៈវិទ្យាសាស្ត្រ ទាល់តែសោះប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បានបង្កប់ ន័យធ្វើឲ្យប្រជាជនខ្មែរបាត់ការប្រុងប្រយ័ត្ន ព្រោះសង្ឃឹមថាខ្លួនមានឈាមខ្មែរអង្គរមិនឆ្លងកូវីដ-១៩ នោះទេ។
ក្រោយមកទៀត នៅពេលដែលរដ្ឋាភិបាលស្វះស្វែងរកជំនួយវ៉ាក់សាំងនិង ទិញវ៉ាក់សាំងដើម្បីយកមកចាក់ជូនពលរដ្ឋខ្មែរ ក្រុមនេះបែរជា «នាំគ្នាចំអកឡយឡឺយថា មិនទាន់ដល់ពេលត្រូវគិតគូរអំពីវ៉ាក់សាំងទេ»។

ពេលដែលវ៉ាក់សាំងជំនួយរបស់ចិន, ជំនួយពីយន្តការកូវ៉ាក់និងវ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញដោយខ្លួនឯងបានមកដល់ជាបន្តបន្ទាប់ ហើយត្រូវបានចាក់ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលជាក្រុមអាទិភាព «ក្រុមនេះបែរជានាំគ្នាឃោសនា បន្ទុចបង្អាក់កុំឲ្យពលរដ្ឋខ្មែរចាក់វ៉ាក់សាំងដោយឃោសនាថា វ៉ាក់សាំងចិនចាក់សម្លាប់ពលរដ្ឋខ្មែរ» ដោយពួកគេបានបង្កើតព័ត៌មានប្រឌិតគ្រប់បែបយ៉ាងដើម្បីបំភិតបំភ័យខ្មែរ កុំឲ្យទៅទទួលការចាក់វ៉ាក់សាំងចិន។

ប៉ុន្តែទីបំផុត នៅពេលដែលដឹងខ្លួនថា មិនអាចទប់សន្ទុះប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបាន និង នៅពេលដឹងថា អ្វីដែលក្រុមខ្លួនបានធ្វើ គឺផ្ទុយស្រឡះពីនិន្នាការពិភពលោក «ស្រាប់តែពួកគេបែរ មកក្រឡាស់សម្តីថា វ៉ាក់សាំងចិនល្អ អាចទុកចិត្តបាន គ្មានគ្រោះថ្នាក់ ហើយអំពាវនាវពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំង»។ ការអំពាវនាវបែបនេះ ទៀតសោតក៏មានបង្កប់ដោយគំនិត ញុះញង់ពលរដ្ឋអោយទៅដណ្តើមវ៉ាក់សាំងផងដែរ។

ប៉ុន្តែ ជាសំណាងល្អដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតំលៃដឹងជាមុននិងបានទប់ស្កាត់ បានទាន់ពេលវេលា។ បន្ទាប់មកទៀត នៅ ពេលដែលការឆ្លងចូលសហគមន៍ផ្ទុះឡើងបន្តបន្ទាប់ចំនួន៣លើក ពិសេស លើកចុង ក្រោយគឺព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈដែលផ្ទុះឡើងជាទ្រង់ទ្រាយធំហើយដែលបង្ខំឲ្យរដ្ឋាភិបាលចាត់វិធានការបិទខ្ទប់ ពួកគេបែរជាឃោសនាថាជា «កូវីដនយោបាយ» ទៅវិញ។ «គោលដៅរបស់ពួកគេគឺកុំឲ្យពលរដ្ឋខ្មែរជឿថា មានឆ្លងកូវីដ ដោយបំភ្លៃថា ការបិទខ្ទប់នេះដោយសាររដ្ឋាភិបាលទប់ខ្លាចពលរដ្ឋបះបោរដូច នៅភូមា»។

បច្ចុប្បន្ន នៅពេលដែលវិធានការបិទខ្ទប់កំពុងត្រូវបានអនុវត្តដើម្បីកាត់ផ្តាច់ខ្សែចំលងរបស់រោគរាតត្បាតកូវីដ ១៩ ពួកគេនិយាយថា «ជាវិធានការតឹងតែងពេកហើយញុះញង់ឲ្យពលរដ្ឋកុំគោរពវិធានការរបស់រដ្ឋនិងញុះញង់ឲ្យពលរដ្ឋងើបបះបោរក្នុងហេតុផល រឿងខ្វះស្បៀង បើទោះជាអាជ្ញាធរ រដ្ឋាភិបាលបានត្រៀមស្បៀងរួចរាល់និងចែកជូនជាបន្តបន្ទាប់ដល់ពលរដ្ឋដែលខ្វះខាតក្នុងតំបន់បិទខ្ទប់ហើយក៏ដោយ»។

សូមកត់សម្គាល់ទៀតថា ក្នុងកំឡុងពេលនៃការផ្ទុះកូវីដ ១៩ ក្រុម នយោបាយឧទ្ទាមនេះបានបង្កើតព័ត៌មានក្លែងក្លាយច្រើនណាស់ក្នុងគោលដៅបង្កចលាចលសង្គមដើម្បីឲ្យប្រជាពលរដ្ឋខ្មែរភ្លេចកូវីដ-១៩ ហើយមានឆ្លងច្រើននិងស្លាប់ច្រើនដើម្បីគ្រាន់បានអោយពួកគេមានលេសបន្ទោសរដ្ឋាភិបាល។

តាមរយៈសកម្មភាពជាក់ស្តែងខ្លះៗ ដូចបាន រៀបរាប់ខាងដើម យើងអាចចោទជាសំណួរថា «តើក្រុមធ្វើនយោបាយបែបឧទ្ទាមទាំងនោះបានជួយអ្វីខ្លះដលប្រជាជនខ្មែរក្នុង ពេលដែល ប្រទេសជាតិជួបប្រទះកូវីដ-១៩? គឺគ្មានទាល់តែសោះ» ។មិនត្រឹមតែមិនបានជួយអ្វីសោះតែប៉ុណ្ណោះទេ ប៉ុន្តែក្រុម នេះថែមទាំងបាននិងកំពុងបង្កនិងបង្កើតជាឧបសគ្គដល់ដំណើរ ការជួយសង្គ្រោះខ្មែរដែលរៀបចំដោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែនថែមទៀតផង។ នេះហើយដែលខ្មែរហៅថា «មិនបានជួយចូកជួយចែវ បែរជាយកជើងរាទឹក»។ តើនយោបាយបែប នេះបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ជាតិ? «មិនត្រឹមតែគ្មានប្រយោជន៍នោះទេ ប៉ុន្តែ គឺជា នយោបាយបំផ្លាញ ជាតិសុទ្ធសាធ»។
សូម្បីតែអ្នកដែលមិន បានជួយអ្វីសោះហើយឱបដៃឈរមើល ក៏គង់នៅតែល្អគ្រាន់បើជាងក្រុម នយោបាយឧទ្ទាមនេះដែរ»។

«ស្ថានភាពដុនដាប ត្រដរខ្យល់ដែលក្រុម នេះកំពុងជួបប្រទះសព្វថ្ងៃនេះ គឺជាលទ្ធផលដែលស្តែងចេញពីនយោបាយបំផ្លាញខ្មែរនេះឯង» ដោយពួកគេយកជាតិ និងប្រជាជនខ្មែរធ្វើជាឧបករណ៍និងជាចំណាប់ខ្មាំងដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន។

សរុបមកវិញ ចុងក្រោយនេះ ចាប់តាំងពីប្រទេសជាតិជួបគ្រោះទឹកជំនន់ធំ និងជួបវិបត្តិកូវីដ-១៩ «ប្រជាពលរដ្ឋខ្មែរពិតជាអាចបែងចែកដាច់ស្រឡះពីគ្នាដោយគ្មានមន្ទិលសង្ស័យឡើយរវាងអ្នកណាជាអ្នកជួយខ្មែរពិតប្រាកដនិងអ្នកណាជាអ្នកបំផ្លាញខ្មែរ»។

សូមកត់សម្គាល់ថា ក្នុង ពិភពលោកបច្ចុប្បន្ន ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ មានមធ្យោបាយសំខាន់តែ២យ៉ាងគត់ដែល គ្រប់ប្រទេសអនុវត្ត៖ ទី១៖ គឺការបិទខ្ទប់ជាភាសា អង់គ្លេសថា Lockdown ដើម្បីកាត់ផ្តាច់ខ្សែចម្លងរបស់មេរោគ ដោយគេតម្រូវឲ្យប្រជាពលរដ្ឋត្រូវនៅមួយកន្លែងនិងត្រូវអនុវត្តការពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសង្គម និងទី២៖ គឺការចាក់ វ៉ាក់សាំងដើម្បីធ្វើឲ្យមានភាពស៊ាំទៅនឹងមេរោគ។

វិធីទាំង២នេះត្រូវបាន រដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងអនុវត្តដោយការយកចិត្តទុកយ៉ាងខ្លាំងនិងក៏ទទួលបានលទ្ធផល យ៉ាងល្អប្រសើរ។ វិធានការបិទខ្ទប់កំពុងឈានទៅគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈក្នុងពេលឆាប់ៗនេះ ខណៈដែលការចាក់វ៉ាក់សាំងក៍កំពុងប្រព្រឹត្តទៅយ៉ាងសកម្មជាពិសេសក្នុងតំបន់ក្រហម។ យោង តាមរបាយការណ៍ថ្នាក់តំបន់ កម្ពុជាឈរលំដាប់ទី២ បន្ទាប់ពីសិង្ហបូរីដែលបានចាក់វ៉ាក់សាំងច្រើនជាងគេជូនដល់ពលរដ្ឋរបស់ខ្លួន។ នេះគឺជាលទ្ធផល ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះប្រជាជនខ្មែរពីសំណាក់រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន។ ចំណែកឯក្រុម នយោបាយឧទ្ទាមក្រៅច្បាប់បាននិងកំពុងបន្តនយោបាយយកជើងរាទឹកដើម្បីបំផ្លាញខ្មែរដោយគ្មានកែប្រែឡើយ។

ប៉ុន្តែក្នុងកំណត់ត្រាជាង២០ឆ្នាំកន្លងមកនេះបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ឧបាយកលរបស់ក្រុមនេះតែងតែទទួលបជ័យជានិច្ចដោយសារតែការធ្វើ «នយោបាយឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ និង «នយោបាយដុតអោយខ្លោចរោជអោយឆៅ»។

ប្រជាពលរដ្ឋខ្មែរពិតជាមិនត្រូវការក្រុម នយោបាយបំផ្លាញជាតិបែបនេះឡើយ ហើយផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរត្រូវការអ្នកដឹកនាំដែលដឹងសុខទុក្ខពលរដ្ឋនិងជួយពលរដ្ឋគ្រប់ពេលវេលាជាពិសេសក្នុងគ្រាមានអាសន្ន៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ

អ្នកវិភាគចៅចាក់ស្មុក៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់កម្ពុជាកាន់តែឆាប់រហ័ស និងសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ថ្ងៃទី១ ឧសភា ចំទិវាពលកម្មអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិ​សាស្ត្ររាជធានីភ្នំពេញ ជាពិសេសជូនពលរដ្ឋរស់នៅក្នុងតំបន់ក្រហមរួមមានខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលដែល​សរុបចំនួនជាងកន្លះ​លាននាក់ហើយ ក្នុងនោះក៏ជាតំបន់ដែលកម្មករកម្មការិនីរស់នៅផងដែរ។

នេះជាយុទ្ធនាការទ្រង់ទ្រាយធំដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យរៀបចំឡើងរបៀបនៃការចាក់ស្រោចវ៉ាក់សាំង ដើម្បីបង្កើនប្រព័ន្ធស៊ាំ​ការពារ​សព៌ាង្គកាយ​របស់ប្រជាពលរដ្ឋនៅតាមតំបន់នីមួយ ជាពិសេសតំបន់ដែលមានហានិភ័យខ្លាំងដូចជា រាជធានីភ្នំពេញដែលកំពុងតែរួតរឹតដោយការឆ្លងសហគមន៍។ នេះគឺជាយុទ្ធសាស្ត្រដ៏វៃឈ្លាតរបស់រាជរដ្ឋាភិបាល និងជាការកាត់ផ្តាច់ការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ តាមរយៈការបង្កើនខឿនការពារសុខភាពជូនប្រជាពលរដ្ឋបន្ថែម ពីវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើនដែលរដ្ឋាភិបាលបានដាក់ចុះដើម្បីការពារជីវិតពលរដ្ឋ។

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន​ខិតខំស្វះស្វែង​បញ្ហាទិញវ៉ាក់សាំងបន្ថែមទៅតាមតម្រូវការចាំបាច់ ជាក់ស្ដែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខ ដូចជា មន្ត្រីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ថា ដូចប្រទេសមួយចំនួនទៀត ប្រទេសកម្ពុជា ក៏បាននិងកំពុងខិតខំស្វែងរក ព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភពដែលរួមមាន៖ ១លានដូស ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន, ៣២ម៉ឺនដូសតាមយន្តការខូវ៉ាក់១,៥លានដូស បញ្ហាទិញពីប្រទេសចិន និងបន្តបញ្ជាទិញចំនួន ៤លានដួសបន្ថែមទៀត ហើយក៏ខិតខំស្វះស្វែងបញ្ហាទិញបន្ថែមទៅតាមតម្រូវការចាំបាច់ ជាក់ស្ដែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខដូចជាមន្ត្រីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានកំណត់ទិសដៅចាក់វ៉ាក់សាំង ១លានដូសក្នុងមួយខែជូនប្រជាពលរដ្ឋ និងចាក់ជូនពលរដ្ឋ ចាប់ពីអាយុ ១៨ ឆ្នាំឡើងជាង១០លាននាក់នៅកម្ពុជា។

គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាជនចំនួនជិត ១,៥លាននាក់ ដែលធ្វើឱ្យកម្ពុជាក្លាយ​ជាប្រទេសទី២ ក្នុងតំបន់អាស៊ានបន្ទាប់ពីសិង្ហបុរី ដែលផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ ច្រើនបំផុតដល់ប្រជាជន។ នេះគឺជាការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសចំពោះ សុខុមាល​ភាពប្រជាពលរដ្ឋ។ ពលរដ្ឋខ្មែរ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំប្រឹងប្រែង​ស្វះស្វែងរកវ៉ាក់សាំងដើម្បីមកចាក់ជូនប្រជាពលរដ្ឋ និងបានចងចាំនូវគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះ​សុខុមាល​ភាពរបស់ប្រជាពលរដ្ឋ គិតគូរជាប់ជានិច្ចដល់សុខទុក្ខរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះពិតជា មានការរីករាយសប្បាយចិត្តនិងហាក់មានអារម្មណ៍ថាមានរបាំង​ជួយការពារខ្លួនពីការឆ្លង​ជំងឺកូវីដ-១៩ និង មានជំនឿចិត្ត តែទោះជាយ៉ាងណាប្រជាពលរដ្ឋបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំនិង៣ការពារយ៉ាងហ្មត់ចត់បំផុតដើម្បីយកឈ្នះ​ជំងឺកូវីដ-១៩ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយនេះ។ នៅក្នុងសាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះបានគូសបញ្ជាក់ថា៖ «យ៉ាងណាក៏ដោយទោះបីជាយុទ្ធនាការនេះបាននិងកំពុងប្រព្រឹត្តទៅដោយរលូន ក៏មិនមានន័យថា យើងទាំងអស់គ្នាអាចរួចផុតពីការឆ្លងជំងឺកូវីដ-១៩ បាន ១០០ភាគរយដែរ ហើយស្ថានភាព សង្គម-សេដ្ឋកិច្ច អាចវិលត្រឡប់ទៅរកប្រក្រតីភាពដូចមុន ក្នុងរយៈពេលដ៏ខ្លីនោះបានឡើយ។ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានបណ្តាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យក អាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ផងដែរ។

គិតត្រឹមថ្ងៃទី១ ឧសភានេះ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមានរយៈពេល ៧០ ថ្ងៃហើយ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៣.២៣៧ នាក់ និងបង្ក​ឱ្យស្លាប់​មនុស្សចំនួន ៩៦នាក់។ ទោះបីជាចំនួននៃការឆ្លង រីករាលដាលនេះ មិនទាន់អាចត្រូវបានគ្រប់គ្រងទាំងស្រុងក៏ពិតមែន តែបន្ទាប់ពីបានអនុវត្តវិធានការបិទខ្ទប់ រាជធានីភ្នំពេញនិងក្រុងតាខ្មៅរយៈពេលជាង២ សប្តាហ៍មកនេះ និងការបែងចែកពណ៌តំបន់ដើម្បីងាយស្រួល គ្រប់គ្រង ក្រុមមន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចបានមើលឃើញពីសញ្ញាណល្អនៃការកាត់ផ្តាច់ជំងឺកូវីដ-១៩ ក្រោយពេលអ្នកវិជ្ជមានជំងឺនេះ មានការថមថយបន្តិច។ នៅថ្ងៃទី១ ខែឧសភា ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៣៨៨នាក់ហើយក្នុងនោះចំនួន ៣១៨នាក់នៅរាជធានីភ្នំពេញ។ កូនសោរគន្លឹះនៃការគ្រប់គ្រង​បានទាំងស្រុងនៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ គឺនៅក្នុង ដៃប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តនិងអនុវត្តឱ្យ​បានហ្មត់ចត់បំផុត នូវវិធានការបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈអនុវត្តជាចាំបាច់វិធាន «៣ការពារ» និង «៣កុំ»។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចងចាំថាគ្រប់វិធានការទាំងអស់ដែលរាជរដ្ឋាភិបាលបានដាក់ចុះ ពេលខ្លះមានភាពតឹងរ៉ឺង ម៉ឺងម៉ាត់ដែលធ្វើឱ្យបងប្អូនមិនសប្បាយចិត្ត មិនអាចបងប្អូនធ្វើអ្វីតាមចិត្តរបស់ខ្ហួន និងពេលខ្លះត្រូវបិទខ្ទប់មានការលំបាកសម្រាប់ការធ្វើដំណើរចេញក្រៅ តែអ្វីៗទាំងអស់នេះគឺជាការគិតគូរ យ៉ាងយកចិត្តទុក​ដាក់ចំពោះអាយុជីវិតពលរដ្ឋពីសំណាក់រដ្ឋាភិបាល។ បងប្អូនអាចស្រម៉ៃថាបើគ្មានវិធានការទប់ស្កាត់ និងការបិទខ្ទប់តំបន់ដែលផ្ទុះការឆ្លងធ្ងន់ធ្ងរទេ តើមនុស្សប៉ុន្មាននាក់​ដែលនឹងត្រូវឆ្លងជំងឺនិង ស្លាប់បាត់បង់ជីវិត។ ដូច្នេះមានតែការបន្តភាពអត់ធ្មត់រយៈពេលខ្លី ចូលរួមប្រកានវិធានការដែលមានដើម្បី ជាតិនិងប្រជាជនកម្ពុជាយើងអាចឆ្លង​ផុតដំណាក់កាលដ៏អាក្រក់នៃវិបត្តិជំងឺកូវីដ-១៩នេះ។ រាជរដ្ឋាភិបាល កម្ពុជាបានគិតគូរខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋ និងឆ្លើយតបនឹងការខ្វះខាតស្បៀងរបស់បងប្អូន។ រហូតមកទល់ពេលនេះ រដ្ឋាភិបាលបានចែកជូនស្បៀងសម្រាប់ពលរដ្ឋចំនួន ២០ម៉ឺនគ្រួសារក្នុងចំណោម ៤០ ម៉ឺនគ្រួសារដែលត្រូវការឧបត្ថម្ភ។

ដូច្នេះទាំងវិធានការរដ្ឋបាល វិធានការសុខាភិបាល ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា​គឺជាការ​ប្រើប្រាស់​កម្លាំងសរុប មធ្យោបាយសរុបក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ វិធានការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបាន ដាក់ចុះនេះនឹងនាំមកនូវជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទោះបីជាក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយក្រុមជនក្បត់ជាតិរត់ចោលស្រុក ព្យាយាមរារាំង និងបង្អាក់ដំណើរនៃការជួយសង្គ្រោះ ជីវិតពលរដ្ឋ ការពារអាយុជីវិតរបស់រាជរដ្ឋាភិបាលតាមរយៈការញុះញង់ពលរដ្ឋ និងការផ្សព្វផ្សាយព័ត៌មាន មិនពិត ក៏ចិត្តជាមារនេះនឹងមិនអាចបង្អាក់វិធានការរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង បេសកកម្មដ៏ពិសិដ្ឋក្នុងការការពារអាយុជីវិតពលរដ្ឋខ្មែរបានឡើយ។ ទង្វើរបស់ក្រុមជនចង្រៃជាតិទាំងនេះបានបញ្ចប់ជីវិតនយោបាយរបស់ខ្លួនរួចស្រេចទៅហើយ ហើយទង្វើក្បត់ជាតិរបស់ពួកគេនឹងធ្វើឱ្យពួកគេ ចោលឆ្អឹងនៅក្រៅស្រុក​រហូត។ ពលរដ្ឋខ្មែរជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំង​និងទប់ស្កាត់ការឆ្លងរីករាល​ដាលនៃជំងឺកូវីដ-១៩ ហើយមានជំនឿថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលផ្តល់​ជូនពលរដ្ឋទូទាំងប្រទេសក្នុងរយៈ ពេលសមស្របខាងមុខនេះ​រួមនឹង​ការអនុវត្តវិធានការចាំបាច់នានា គឺជាក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់កម្ពុជាកាន់តែឆាប់រហ័ស និងសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ៕

ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១









អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមជនក្បត់ជាតិ សម រង្ស៊ី កំពុងគេងចំណេញនយោបាយអំឡុងពេលជាតិនិងប្រជាជនកម្ពុជាកំពុងស្ថិតក្នុងសង្គ្រាមប្រយុទ្ធនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

 ​ក្រុមជនក្បត់ជាតិដឹកនាំដោយទណ្ឌិត សម រង្ស៊ី អេង ឆៃអ៊ាង មូរ សុខហួរ និងហូ វ៉ាន់ ព្រមទាំងបរិវារពិតជាគ្មានគុណធម៌ មនុស្សធម៌ និងគ្មានចិត្តថ្លើមជាជនជាតិខ្មែរឡើយ! ពេលជាតិនិងប្រជាជនកម្ពុជាមានទុក្ខ និងកំពុងស្ថិតនៅក្នុងសង្គ្រាមប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពួកគេបានរៀបចំផែនការទុច្ចរឹតបំផ្លាញកម្ពុជា ដោយអនុវត្តផែនការញុះញង់ពលរដ្ឋមិនឱ្យគោរពបទបញ្ជារាជរដ្ឋាភិបាល និងបំពានបំរាមបិទខ្ទប់ បង្កើតចលាចលសង្គម។ ពួកគេធ្វើអ្វីៗទាំងអស់ដើម្បីសងសឹករដ្ឋាភិបាល និងបំផ្លាញកម្ពុជាក្នុងកាលៈទេសៈដ៏លំបាកនេះ។ ទង្វើក្បត់ជាតិរបស់ពួកគេពិតជាមានទំហំធំ និងមិនអាចឱ្យពលរដ្ឋខ្មែរអត់ឱនឱ្យបានឡើយ។ ក្រុមជនជ្រុលនិយមទាំងនេះពិតជាសត្រូវរបស់ប្រជាជនកម្ពុជា ហើយស័ក្តិសមបំផុតក្នុងការចារឈ្មោះជនក្បត់ជាតិទាំងនេះសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀតបានចងចាំនូវសែស្រឡាយពូជក្បត់ជាតិ និងទង្វើក្បត់ជាតិ ក្បត់ប្រជាជនរបស់ពួកគេ។

​អ្វីជាផែនការជាក់ស្តែងដែលក្រុមជ្រុលនិយមដឹកនាំដោយទណ្ឌិតរត់ចោលគុក សម រង្ស៊ី បានរៀបចំឡើង គឺពួកគេឃោសនាថាគ្មានការឆ្លងកូវីដ-១៩ ឃោសនាមិនឱ្យចាក់វ៉ាក់សាំងរបស់ប្រទេសចិន មិនឱ្យ ប្រជាពលរដ្ឋអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលលើការបិទខ្ទប់ ហើយអ្វីដែលទណ្ឌិតនេះមិនខ្វល់នឹងអាយុ ជីវិតប្រជាជនគឺបានញុះញង់ឱ្យពលរដ្ឋចេញក្រៅ និងថែមទាំងញុះញង់ឱ្យមានការតវ៉ាប្រឆាំងអាជ្ញាធរថែម ទៀត។ ពួកគេបានបំភ្លៃពីស្ថានភាពពិតប្រាកដនៅកម្ពុជាដោយផ្សាយព័ត៌មានមិនពិតថាប្រជាពលរដ្ឋដាច់ បាយ និងបង្កើតយុទ្ធនាការសម្អុយកម្ពុជានៅលើឆាកអន្តរជាតិ ថាមិនបានគិតគូរពីប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ហើយធ្វើជាផ្ញើសារទៅអង្គការស្បៀងអាហារពិភពលោកដើម្បីសុំជំនួយ។ គេដឹងច្បាស់ណាស់ថា អ្នកដែលចូលរួមនោះគឺជាសកម្មជននយោបាយរបស់ពួកគេមួយក្តាប់តូចប៉ុណ្ណោះ ប៉ុន្តែបានយកឈ្មោះប្រជាជនខ្មែរទៅប្រើប្រាស់ដើម្បីចំណេញនយោបាយពួកគេ។ មិនតែប៉ុណ្ណោះ ពួកគេបានប្រើអ្នកកាសែតដៃជើងរបស់ពួកគេ រួមនឹងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនស្រែកបន្ទរតាមក្រោយពីវិបត្តិខ្វះស្បៀងអាហារ នេះដើម្បីជាការបង្កើនការផ្សព្វផ្សាយបែបអវិជ្ជមានរបស់ពួកគេអំពីកម្ពុជា។ រដ្ឋាភិបាលកម្ពុជាដែលរហូតមកទល់ពេលនេះ បានចាត់វិធានការចាំបាច់នានា ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងបានផ្គត់ផ្គង់ស្បៀង និងការឧបត្ថម្ភផ្សេងៗដល់ប្រជាពលរដ្ឋជាច្រើនម៉ឺនសែនគ្រួសាររួចស្រេចទៅហើយរហូតមកដល់ ថ្ងៃទី៣០ ខែមេសានេះ ក្រោមទិសស្លោកថា «មិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹងនោះឡើយ»។

​ផែនការបំផ្លាញជាតិ និងសម្លាប់ប្រជាពលរដ្ឋខ្មែរមួយទៀត ដែលត្រូវបានប្រភពស្និទ្ធនឹងខ្មោចគណបក្សសង្គ្រោះជាតិប្រាប់គឺក្រុមទណ្ឌិតរត់ចោលស្រុកដឹកនាំដោយហូរ វ៉ាន់ ក្រោមការបញ្ជាផ្ទាល់របស់ទណ្ឌិត សម រង្ស៊ី បានរៀបចំកិច្ចប្រជុំសម្ងាត់ជាមួយសកម្មជនខ្មោចគណបក្សសង្គ្រោះជាតិមកពី១០ ខណ្ឌដោយ បានដាក់ចុះនូវផែនការចំនួន ២ គឺក្នុងនោះ ផែនការទី១ ត្រូវឱ្យប្រពលរដ្ឋដែលនៅក្នុងតំបន់បិទខ្ទប់ មិនថាតំបន់ក្រហម លឿងទុំ ឬលឿងនោះទេ ចេញមកខាងក្រៅផ្ទះ ឬខាងក្រៅតំបន់ដើម្បីធ្វើការដោះស្រាយបញ្ហាជីវភាព និងផែនការទី២ ត្រូវឱ្យប្រជាពលរដ្ឋដែលនៅក្នុងតំបន់បិទខ្ទប់ទាំងអស់ ត្រូវនាំគ្នាគោះចាន គោះឆ្នាំង ឬចងក្រណាត់សក្រវី និងស្រែកថា «ក្រពះខ្ញុំកូរ ខ្ញុំដាចបាយហើយ»។ ប្រភពបានបន្តទៀតថាប្រសិនបើដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅតែមានការបិទខ្ទប់ដដែលនោះ ផែនការនិងត្រូវអនុវត្តបន្ត ហើយការអនុវត្តត្រូវចាំបញ្ជាពីថ្នាក់លើដែលសំដៅដល់ទណ្ឌិត សម រង្ស៊ី នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១

ដោយក្នុងនោះ ទណ្ឌិតហូរ វ៉ាន់ បានបញ្ជាឱ្យរៀបចំកម្លាំង ហើយកម្លាំងទាំងអស់ ត្រូវត្រៀមរៀបចំធ្វើកិច្ចការងារទាំងអស់នេះគ្រប់ខណ្ឌ ព្រមទាំងឱ្យតាមដានសារនយោបាយរបស់ទណ្ឌិត សម រង្ស៊ី តាមរយៈហ្វេសប៊ុក និងទូរទស្សន៍ព្រះអាទិត្យអនឡាញជាដើមដើម្បីអនុវត្តផែនការ។

​ចេញពីផែនការទុច្ចរិតនេះ ពួកគេបានញុះញង់ពលរដ្ឋប្រមាណជិត ៥០ នាក់នៅក្នុងសង្កាត់ស្ទឹង មានជ័យកាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឱ្យចេញមកតវ៉ាតាមការញុះញង់របស់ទណ្ឌិតសម រង្ស៊ី និងប្រើប្រាស់សារបដាតវ៉ាដូចអ្វីដែលទណ្ឌិត ហូរ វ៉ាន់ បានណែនាំដូចជា «ភូមិខ្ញុំដាច់បាយហើយ»។ តាមការស្រាវជ្រាវរបស់អាជ្ញាធរ អ្នកដែលបានចូលរួមតវ៉ាទាំងនោះ គឺមានមួយចំនួនបាន​ដឹង និងមួយចំនួន​មិនបាន​ដឹងអំពីផែនការរបស់ក្រុមជ្រុលនិយមក្បត់ជាតិទេ ដោយជឿតាមការញុះញង់របស់សកម្មជនខ្មោចបក្សប្រឆាំងមួយចំនួនតូច។ អ្នកខ្លះទទួលបានអំណោយពីអាជ្ញាធរនៅពេលព្រឹកថ្ងៃ ប៉ុន្តែបានចូលរួមតវ៉ានៅពេលយប់ទាមទារស្បៀងថែមទៀត (សូមមើលរូបថត)។ នេះគឺពិតជាការរៀបចំរបស់ក្រុមប្រឆាំងជ្រុលនិយមយ៉ាងច្បាស់ក្រឡែត ហើយជាការបង្កើតឱ្យមានចលាចលសង្គមរុញពលរដ្ឋឱ្យចេញក្រៅផ្ទះ និងប្រមូលផ្តុំគ្នាតវ៉ាដោយមិនគិតពីការឆ្លងជំងឺកូវីដ-១៩ឡើយ។ ដោយសារ តែចង់ឱ្យពលរដ្ឋខ្មែររងគ្រោះកាន់តែខ្លាំងដោយសារតែជំងឺកូវីដ-១៩ ដើម្បីខ្លួនបានលេស វាយប្រហារលើការដឹកនាំរបស់រាជរដ្ឋាភិបាល គេងចំណេញផលប្រយោជន៍នយោបាយ ទណ្ឌិត សម រង្ស៊ី បានចេញមកជំទាស់នឹងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលថា និងបានញុះញង់ជាចំហរមិនឱ្យពលរដ្ឋ អនុវត្តវិធានការរបស់រដ្ឋាភិបាលដោយលើកឡើងថា «ចាំប្រជាជនកន្លះប្រទេសស្លាប់សិន ចាំបិទខ្ទប់រាជធានី ខេត្តស្រុក»។​ នេះហើយជាសម្តីនៃជនដែលអួតខ្លួនថាជាអ្នកស្រ ឡាញ់ជាតិនិងប្រជាជនពិតប្រាកដនោះ។

ប៉ុន្តែពលរដ្ឋមិនជឿសម្តីរបស់កូនជនក្បត់ជាតិនេះទេហើយឆ្លើយបក ទៅទណ្ឌិតរត់ចោលស្រុកនេះថា«បើកុំតែរដ្ឋាភិបាលអនុវត្តវិធានការត្រឹមត្រូវ និងម៉ត់ចត់ក្នុងការបិទខ្ទប់ ម៉្លេះសមនឹងមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងនេះ និងមានអ្នកស្លាប់ច្រើនជាងនេះ។ សូមទណ្ឌិតកូនជនក្បត់ជាតិកុំធ្វើភ្លីភ្លើ។ បើគ្រាន់បើខ្លាំងណាស់ តាំងខ្លួនជាអ្នកវិទ្យាសាស្ត្រម្ចាស់ទ្រឹស្តីមានគ្រាប់ឈាមពិសេសមិនឆ្លងជំងឺកូវីដ-១៩ ទណ្ឌិតរូបនេះគួរយកពេលវេលាផ្តល់យោបល់ឱ្យបានច្រើនដល់រដ្ឋាភិបាលប្រទេសបារាំង ជាប្រទេសកំណើតទី២ និងដែលលោកកំពុងជាប់ក្នុងការបិទខ្ទប់ដែរនោះ ដើម្បីកាត់បន្ថយអត្រាឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ជាប់លំដាប់ថ្នាក់ទី៤ នៅលើពិភពលោក! សម្រាប់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពប្រជាពលរដ្ឋទាំងការការពារអាយុជីវិតពីការឆ្លងជំងឺកូវីដ១៩ ការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋការពារខឿនសុខភាពប្រជាជន និងដោះស្រាយទុក្ខលំបាកនៅ អំឡុងពេលបិទខ្ទប់តាមរយៈការផ្តល់ជំនួយជាគ្រឿងឧបភោគបរិភោគ។ បើអស់លោករសនៅ ស្រុកកំណើតទី២របស់ខ្លួនបានសុខហើយ កុំមកចងកម្មចងពារជាមួយជាតិខ្មែរ។ ជាតិខ្មែរមិនត្រូវការជនចង្រៃជាតិដូចក្រុមអស់លោកទេ! »។

ទង្វើក្បត់ជាតិដែលក្រុមប្រឆាំងជ្រុលនិយមបានប្រព្រឹត្តប្រឆាំងនឹងជាតិ និងប្រជាជនកម្ពុជាពិតជា មានទម្ងន់ដ៏ធ្ងន់បំផុត។ ការធ្វើនយោបាយរបស់ពួកគេផ្តោតលើការបំផ្លាញជាតិជាធំ និងហ៊ានប្រមាថជីវិត ប្រជាពលរដ្ឋ និងយកអាយុប្រជាពលរដ្ឋមកធ្វើជាឈ្នាន់ដើម្បីអំណាចរបស់ពួកគេដោយគ្មានភាពអៀនខ្មាស ឡើយ។ ឥឡូវនេះ ខណៈដែលជាតិនិងប្រជាជនកម្ពុជាជាប់ដៃក្នុងសង្គ្រាមប្រឆាំងនិងទប់ស្កាត់ជំងឺកូវីដ១៩ ដ៏កាចសាហាវដែលកំពុងវាយលុកខ្លាំងក្នុងសហគមន៍ ដែលបានឆ្លងពលរដ្ឋខ្មែរចំនួន ១២.៨៥០ នាក់បាន ឆ្លង និងបានសម្លាប់មនុស្សចំនួន ៩៥នាក់ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយកូនជនក្បត់ជាតិ សម រង្ស៊ី បន្តបំផ្លាញជាតិនិងពលរដ្ឋខ្មែរដោយគ្មានញញើតដៃ។ តែកម្មពារពិតជាមាន ​​ការញុះញង់របស់ទណ្ឌិតនេះកាលពីថ្ងៃទីត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាតាមចាប់ខ្លួនពីបទញុះ ញង់ប៉ះពាល់ដល់សន្តិសុខជាតិរួចហើយដែរកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ នេះគឺជាការឆ្លើយតប ដ៏បន្ទាន់បំផុតទៅលើទណ្ឌិតក្បត់ជាតិនេះ។ ពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាព និងគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួនវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ការពារអាយុជីវិតពលរដ្ឋ សង្ឃឹមថា អាជ្ញាធរមាន សមត្ថកិច្ចនឹងចាត់វិធានការក្រុមជនមេក្លោងក្បត់ជាតិ និងបន្តស្រាវជ្រាវស្វែងរកក្រុមជនដែលបានទទួលបញ្ជាពីក្រុមជនក្បត់ជាតិញុះញង់និងបង្កចលាចលសង្គមដើម្បីមកផ្តន្ទាទោសតាមច្បាប់ជាធរមាន និងមិន អនុញ្ញាតឱ្យក្រុមជនក្បត់ជាតិទាំងនេះបំផ្លាញកម្ពុជាបានឡើយ៕

ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

Mu Sochua Sam Rainsy