Sunday, December 10, 2017

លោកហ៊ុន ម៉ាណែត លេីកឡេីងថាយោធិនទាំងអស់ នៅតែបន្តការពាររាជរដ្ឋាភិបាលស្របច្បាប់និង ដាច់ខាតមិនជឿការញុះញង់របស់ក្រុមអ្នកធ្វេីនយោបាយប្រឆាំងណាឡើយ

មេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំង ពិសេសភេរវកម្ម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលេីឡើងក្នុងពេលដែលលោកចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺកបាញ់គ្រាប់ពិត ថ្នាក់កងអនុសេនាធំ ថ្មើរជើងគ្រឿងយន្តចល័តវាយសង្រ្គប់ និងវគ្គហ្វឹកហ្វឺនតាមបណ្តាជំនាញ (ថ្មើរជើងអាវុធគាំទ្រ រថពាសដែក) របស់សិក្ខាកាម មកពីកងពល តូចលេខ៧០ យោធភូមិភាគទី១ (កងពលតូអន្តរាគមន៍លេខ១២៨) និងយោធភូមិភាគទី៤ នៅទីលានសាលាហ្វឹកហ្វឺកតំបន់ភ្នំធំម្រះព្រៅ ឃុំក្រាំងអំពិល ស្រុសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ០៩ ខែធ្នូឆ្នាំ២០១៧នេះ។

សូមជម្រាបថាថ្មីៗនេះក្រុមអ្នកធ្វើនយោបាយប្រឆាំងបាននឹងកំពុងញុះញង់អោយកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ តែទោះជាយ៉ាងណាក៏ដោយនាយទាហាន ពលទាហាន ក្នុងជួរកងទ័ពដាច់ខាតមិនងាករេជឿតាមការអុចអាលនោះឡើយ ផ្ទុយទៅវិញកងទ័ពនៅតែប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញរាជរដ្ឋាភិបាលស្របច្បាប់ និងអធិបតេយ្យភាពជាតិមិនអោយបាត់មួយមីលីម៉ែត្រឡើយ។

ក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា
ទោះបីជាប្រទេសកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍហើយធនធានវិស័យការពារជាតិនៅមានកម្រិតយ៉ាងណាក្តី ប៉ុន្តែកងទ័ពមានធនធានស្មារតី ឆន្ទៈ និងសមត្ថភាពដែលមិនចាញ់បណ្តាប្រទេសអភិវឌ្ឍន៍ និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់នោះឡើយ។

ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់
មេបញ្ជាការកងពលតូចលេខ៧០ បានមានប្រសាសន៍
ថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ាណែតដែលបានយកចិត្តទុកដាក់លើគ្រប់វិស័យក្នុងការកសាង
កងយោធពលខេមរភូមិន្ទ និងតែងតែចុះសាកសូរទុក្ខតាមគ្រប់បណ្តាអង្គភាពទ័ព ជាពិសេសការងារហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពអោយកងយោធពលខេមរភូមិន្ទទាំងមូល៕











កម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៦៩ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ក្រោមប្រធានបទ «សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ»

រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំពិធីអបអរសាទរខួប លើកទី៦៩ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ក្រោមប្រធានបទ «សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ»។

ពិធីនេះ រៀបចំឡើងនៅសាលមហោស្របកោះពេជ្រ ក្រោមការចូលរួមជាអធិបតីភាព ពីលោកទេសរដ្ឋមន្ត្រី ឪម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ទិវាសិទ្ធិមនុស្ស ១០ ខែធ្នូ ត្រូវបានចាត់ជាទិវាសិទ្ធិមនុស្សសកល ដែល អង្គការសហប្រជាជាតិ បានប្រកាសឲ្យប្រើតាំងពីឆ្នាំ ១៩៤៨ ដើម្បីលើកស្ទួយ សិទ្ធិសេរីភាពរបស់មនុស្ស ពោលគឺ ត្រូវការឲ្យមនុស្សចេះ គោរពគ្នាក្នុងនាមជាមនុស្សជាតិតែមួយ៕








លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ថ្ងៃ៧ មករា ១៩៧៩ នាំមកវិញនូវសិទ្ធិសេរីភាព និងវឌ្ឍនៈភាពសម្រាប់ពលរដ្ឋកម្ពុជារហូតមកដល់សព្វថ្ងៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះថា យើងចាំបានថា “៧ថ្ងៃក្នុង១អាទិត្យ” ចាប់ពីថ្ងៃ ១៧ មេសា ១៩៧៥-៦ មករា ១៩៧៩ គឺជាថ្ងៃដែលពលរដ្ឋខ្មែរគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ រួមទាំងសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលទានអាហារគ្រប់គ្រាន់។ តែថ្ងៃអាទិត្យទី១០ធ្នូនេះ គឺជាថ្ងៃនៃទិវាសិទ្ធិមនុស្សអន្តរជាតិដែលពលរដ្ឋទូទាំងពិភពលោកបានចូលរួមអបអរសាទរ។ ថ្ងៃ៧ មករា ១៩៧៩ គឺបាននាំមកវិញនូវសិទ្ធិសេរីភាព និងវឌ្ឍនៈភាពសម្រាប់ពលរដ្ឋកម្ពុជារហូតមកដល់សព្វថ្ងៃ។

លោកនាយករដ្ឋមន្ត្រី ក៏បានជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស សប្បាយរីករាយ នៅក្នុងថ្ងៃអាទិត្យទី១០ធ្នូ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ និងសូមមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស៕