Wednesday, March 22, 2023

សំឡេងបែកធ្លាយរបស់ អគ្គលេខាធិការបក្សភ្លើងទៀន ដែលទាក់ទងស្រីស្នេហ៍ទៅកម្សាន្តអារម្មណ៍ ថ្មីមួយទៀត បានបែកធ្លាយតាមហ្វេសប៊ុកចំនួន៤ (Video Inside)

(ភ្នំពេញ)៖ សំឡេងបែកធ្លាយរបស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ដែលឆ្លៀតទាក់ទងស្រីស្នេហ៍ទៅកម្សាន្តអារម្មណ៍ ពេលចុះពង្រឹងមូលដ្ឋានកន្លងមក ថ្មីមួយទៀត ត្រូវបានទម្លាយដោយហ្វេសប៊ុកចំនួន៤។

ហ្វេសប៊ុកចំនួន៤នោះរួមមាន៖ Khmer Leak, Mo Ana , Tasak Boonmak និងTasak Boonmak ។

ដោយភ្ជាប់ជាមួយវីដេអូជាសំឡេង ហ្វេសប៊ុក Khmer Leak បានសរសេរថា៖ «មិនធម្មតាទេ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ឃ្លានអីដល់ថ្នាក់នេះ នឹកអូនពេក ដល់ថ្នាក់ទូរស័ព្ទ «សុំឱ្យនាងថតកំប៉ុមពីត» ឱ្យមើលទាំង យប់។ ពេលលឺសំឡេងនេះហើយ សមាជិកបក្សប្រាកដជាលេបបាយលែងចូលតែម្តង។»

ហ្វេសប៊ុក Mo Ana សរសេរថា៖ មិនធម្មតាទេ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ឃ្លានអីដល់ថ្នាក់នេះ នឹកអូនពេក ដល់ថ្នាក់ទូរស័ព្ទ «សុំឱ្យនាងថតកំប៉ុមពីត» ឱ្យមើលទាំង យប់។ ពេលលឺសំឡេងនេះហើយ សមាជិកបក្សប្រាកដជាលេបបាយលែងចូលតែម្តង។

ហ្វេសប៊ុក Anna Andonian សរសេរថា៖ មិនធម្មតាទេ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ឃ្លានអីដល់ថ្នាក់នេះ នឹកអូនពេក ដល់ថ្នាក់ទូរស័ព្ទ «សុំឱ្យនាងថតកំប៉ុមពីត» ឱ្យមើលទាំង យប់។ ពេលលឺសំឡេងនេះហើយ សមាជិកបក្សប្រាកដជាលេបបាយលែងចូលតែម្តង។

ចំណែកឯ Tasak Boonmak សរសេរថា៖ មិនធម្មតាទេ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ឃ្លានអីដល់ថ្នាក់នេះ នឹកអូនពេក ដល់ថ្នាក់ទូរស័ព្ទ «សុំឱ្យនាងថតកំប៉ុមពីត» ឱ្យមើលទាំង យប់។ ពេលលឺសំឡេងនេះហើយ សមាជិកបក្សប្រាកដជាលេបបាយលែងចូលតែម្តង៕








បែកធ្លាយសំឡេង អគ្គលេខាធិការបក្សភ្លើងទៀន ឆ្លៀតទាក់ទងស្រីស្នេហ៍ទៅកម្សាន្តអារម្មណ៍ ពេលចុះពង្រឹងមូលដ្ឋាន

(ភ្នំពេញ)៖ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន នៅថ្ងៃទី២២២ ខែមីនា ឆ្នាំ២០២៣នេះ ត្រូវបានបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ទម្លាយសំឡេង ដែលឆ្លៀតទាក់ទងស្រីស្នេហ៍ទៅកម្សាន្តអារម្មណ៍ ពេលចុះពង្រឹងមូលដ្ឋានកន្លងមក។



សំឡេងសន្ទនានេះ ត្រូវបានគេឃើញចែកចាយតាមហ្វេសប៊ុកមួយចំនួនដូចជា៖ Facebook ឈ្មោះ Mo Ana, Thatsak Boonmak និង ហ្វេសប៊ុក Khmer leak ជាដើម។

ជាមួយនឹងការបង្ហោះសំឡេងសន្ទនា, Facebook ឈ្មោះ Mo Ana បានសរសេរថា៖ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ពិតជាមិនធម្មតាទេ យកលេសចុះមូលដ្ឋានពង្រឹងបក្ស ប៉ុន្តែតាមពិតទៅគឺចុះមូលដ្ឋាន ដើម្បីពង្រឹងអាអូនតូចរបស់ខ្លួនឯងតែប៉ុណ្ណោះ ។ ពេលស្តាប់សំឡេងរបស់លោក លី សុធារ៉ាយុទ្ធ ហើយ តើសមាជិក និងសកម្មជនរបស់បក្សភ្លើងទៀនអាចទទួលយកអគ្គលេខាធិការបែបនេះទៀតដោយរបៀបណា

ចំណែកហ្វេសប៊ុក Thatsak Boonmak ក៏បានសរសេរដែរថា៖លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ពិតជាមិនធម្មតាទេ យកលេសចុះមូលដ្ឋានពង្រឹងបក្ស ប៉ុន្តែតាមពិតទៅគឺចុះមូលដ្ឋាន ដើម្បីពង្រឹងអាអូនតូចរបស់ខ្លួនឯងតែប៉ុណ្ណោះ ។ ពេលស្តាប់សំឡេងរបស់លោក លី សុធារ៉ាយុទ្ធ ហើយ តើសមាជិក និងសកម្មជនរបស់បក្សភ្លើងទៀនអាចទទួលយកអគ្គលេខាធិការបែបនេះទៀតដោយរបៀបណា?

ជមួយគ្នានេះ ហ្វេសប៊ុក Khmer leak ដែលទន្លាយសំឡេងមួយដែរ បានសរសេរថា៖ មិនធម្មតាទេ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ឃ្លានអីដល់ថ្នាក់នេះ នឹកអូនពេក ដល់ថ្នាក់ទូរស័ព្ទ «សុំឱ្យនាងថតកំប៉ុមពីត» ឱ្យមើលទាំង យប់។ ពេលលឺសំឡេងនេះហើយ សមាជិកបក្សប្រាកដជាលេបបាយលែងចូលតែម្តង៕

ខាងក្រោមនេះជាសម្លេងវែកធ្លាយរបស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន៖

សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព​ សុខដុមនីយកម្មជាតិសាសន៍និងសាសនា


(ភ្នំពេញ)៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​បានអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជានៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជា​យើងនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ​ ទី១​ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៤ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ​ ២ កើត ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី ២៣​ ខែមីនា ឆ្នាំ២០២៣។

សម្តេចបានផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព​ សុខដុមនីយកម្មជាតិសាសន៍និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជាយើង។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានខកខានរយៈពេល៣ឆ្នាំកន្លងមកដោយសារជំងឺកូវីដ-១៩​ ឆ្នាំនេះ​រាជរដ្ឋាភិបាល​នឹងរៀបចំឡេីងវិញ​ នូវពិធីជួបជុំពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន​ របស់សាសនិកឥស្លាមកម្ពុជា​ ថ្នាក់ជាតិលេីកទី៧​ ឆ្នាំ២០២៣​ ដែលមានការរៀបចំអ្នកចូលរួមប្រមាណជាង៦១០០នាក់។

ឆ្នាំនេះក៏មានមិត្តភក្ដិបរទេសបានមកចូលរួមក្នុង និងក្រៅប្រទេសប្រមាណជាង ៥០០ នាក់ ពិសេស លោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី មកចូលរួមផងដែរ ។

សម្តេចតេជោ ក៏សូមថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាមកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩​ប្រកបដោយជោគជ័យ។ សម្តេចលើកឡើងថា ទោះបីយេីងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩​ក៏ដោយ​ ក៏សម្តេចសូមអំពាវនាវដល់បងប្អូន​ សុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ បើទោះជាមានការថមថយ ធូរស្រាលហើយក៏ដោយគឺត្រូវរួមគ្នាការពារជាប់ជានិច្ច ដោយសូមបងប្អូនបន្តអនុវត្តតាមវិធានការ​ កការពារឲ្យជាប់ជាប្រចាំ​ឱ្យបានខ្ជាប់ខ្ជួ​ន​ និងសូមអញ្ជើញបងប្អូនទៅចាក់វ៉ាក់សាំងដូសទី3-4-5និង ដូសទី 6 ដើម្បីប្រឆាំងជំងឺកូវីដ-១៩​ ដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើង ឱ្យបានគ្រប់ៗគ្នា៕

តុលាការសម្រេចឃុំខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ក្រោមការចោទប្រកាន់ពីរបទល្មើស


(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន ២ បទល្មើស។ នេះបើតាម លោក ផ្លង់ សុផល អ្នកនាំពាក្យនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។



ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ការឃាត់ខ្លួនជនទាំងពីររូបនេះ បានធ្វើឡើង នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយ ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការងនគបាលរាជធានភ្នំពេញ ទទួលផែនសន្តិសុខ។

ការឃាត់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីពួកគេបានបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

ព្រះឆាយាល័ក្ខណ៍ (រូបភាព) ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ត្រូវបានសមាជិកក្រុមប្រឆាំងមួយចំនួន យកទៅបង្ហោះបន្តបន្ទាប់វាយប្រហារតាមទស្សនៈផ្សេងៗ ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀបវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។

ស្របជាមួយនឹងយុទ្ធនាការវាយប្រហារនេះ លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកដូច្នេះថា៖ «បើតាមសំលេងពលរដ្ឋតាមហាង កាហ្វេ៖ ថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ»។

ចំណែកលោក ហ៊ុន កុសល ក៏បានបង្ហោះដែរថា៖ «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។

តាមរយៈបណ្តាញសង្គម និង Comment នៅលើការបង្ហោះក្នុងហ្វេសប៊ុកមួយរបស់ លោក យឹម ស៊ីណន, សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបង្ហោះពាក់ព័ន្ធលើបញ្ហានេះ ជារឿងបំភ្លៃ។ សម្តេចបានបញ្ជាក់ថា៖ «មានតែព្រះមហាក្សត្រទេដែលព្រះអង្គដឹងច្បាស់»។ សម្តេចក៏បានងះអាងដែរថា នេះមិនមែនជារបៀបបញ្ចេញមតិទេ តែជាការបំភ្លៃការពិតមួយដោយចេតនាតែម្តង៕






បណ្ឌិត យង់ ពៅ៖ សាលដីកា ICC គ្រាន់តែជាជួងយុទ្ធសាស្ត្រនយោបាយ គាស់ឲ្យប្រទេសគាំទ្រខាងបស្ចឹមលោក បន្ទរសំឡេងនយោបាយការទូតបន្ថែមសង្កត់ទៅលើពូទីន

 

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថា សាលដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) គ្រាន់តែជាជួងយុទ្ធសាស្ត្រនយោបាយ ដែលគាស់ឲ្យប្រទេសគាំទ្រខាងបស្ចឹមលោក បន្ទរសំឡេងនយោបាយការទូតបន្ថែម សង្កត់ទៅលើ លោក ពូទីន ប្រធានាធិបតីរុស្ស៉ី តែប៉ុណ្ណោះ។



កាលពីថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ ICC បានប្រកាសពីការចេញសាលដីកាចាប់ខ្លួនលោក ពូទីន ជុំវិញការចោទប្រកាន់ អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។ ភ្លាមៗនោះ វិមានក្រឹមឡាំងបានចេញមុខទាត់ចោលដីកាខាងលើ ដោយចាត់ទុកវាជាមោឃៈ ខណៈរុស្ស៉ីមិនមែនជាភាគីនៅក្នុង ICC នោះឡើយ។

យោងតាម ICC សាលដីកាចាប់ខ្លួន លោក ពូទីន ខាងលើគឺសម្រាប់ការចោទប្រកាន់អំពីបទឧក្រិដ្ឋសង្រ្គាម ពាក់ព័ន្ធនឹងការចាប់បញ្ចូនកុមារ​ដោយខុសច្បាប់ ចេញពីទឹកដីអ៊ុយក្រែនដែលស្ថិតក្រោមការត្រួតត្រា ទៅកាន់ប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ ក្រុងមូស្គូបានបដិសេធការចោទប្រកាន់ដែលថា កងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅ អំឡុងសង្រ្គាមនៅអ៊ុយក្រែន។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា «ICC ចេញសាលដីកានេះ គ្រាន់តែជាជួងយុទ្ធសាស្ត្រនយោបាយ គាស់ឲ្យប្រទេសគាំទ្រខាងបស្ចឹមលោក មានកម្លាំងនយោបាយបន្ថែម។ បន្ទរសំឡេងនយោបាយការទូតបន្ថែម សង្កត់ទៅលើពូទីន តែលោកមិនភ្ញាក់ផ្អើលទេ ព្រោះបានដឹងពីគោលបំណងហើយ។ សម្រាប់ពូទីន ជួងចេះតែបន្លឺ អ្វីគាត់ធ្វើគឺនៅតែធ្វើ ហើយថែមទាំងផ្គើនធ្វើដំណើរទៅដែនដីដែលគាត់ដណ្តើមបាន (ពីអ៊ុយក្រែន)»។

សាលដីការបស់ ICC និងការបំពេញដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងម៉ារីយូប៉ូល (Mariupol) ទឹកដីរបស់អ៊ុយក្រែន ដែលកំពុងស្ថិតនៅក្រោមការកាន់កាប់របស់ទាហានរុស្ស៉ី កាលពីទី១៩ ខែមីនា ឆ្នាំ២០២៣ ត្រូវបានលោកបណ្ឌិត យង់ ពៅ យល់ថា ជាការផ្គើនគ្នារវាងអាមេរិក (និងសម្ព័ន្ធមិត្ត) ជាមួយរុស្ស៉ី។ ការផ្គើននេះហើយ ដែលធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រួយបារម្ភពីសង្គ្រាមនុយក្លេអ៊ែរ។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «ការផ្គើនគ្នានេះ គឺជាគ្រោះថ្នាក់ ដូចដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា អាចឈានដល់មាត់ជ្រោះសង្គ្រាមនុយក្លេអ៊ែរថែមទៀត ឬអាវុធប្រល័យលោកនានា»។

អ្នកជំនាញរូបនេះ បានលើកឡើងទៀតថា ការប្រជែងអំណាចរវាងមហាអំណាច នៅក្នុងល្បែងភូមិសាស្ត្រនយោបាយ គេឃើញថា ចាប់តាំងពីសង្គ្រាមត្រជាក់មក អំណាចប៉ូលសំខាន់ ៣គឺ សហរដ្ឋអាមេរិក សហព័ន្ធរុស្ស៉ី និងប្រទេសចិន មានទាំងអំណាចនយោបាយ និងយោធា តែងតែមានតួនាទីសំខាន់ជាងគេ នៅក្នុងកិច្ចការសណ្តាប់ធ្នាប់ពិភពលោក។ លោកបន្តថា ៣ប្រទេសនេះ តែងតែផ្លាស់ប្តូរឥរិយាបទ នៅពេលមានបញ្ហាធំៗកើតឡើង។

ការប្តូរឥរិយាបទនោះ ត្រូវបានអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លើកឡើងថា ចិននិងរុស្ស៉ី តែងតែបង្ហាញការរួបរួមគ្នា នៅពេលដែលមានទំនាស់នយោបាយ មានទំនាស់ការទូតធំៗ ជាមួយនឹងសហរដ្ឋអាមេរិក។ ប្រទេសទាំងពីរនេះ តែងតែរកគ្នាហើយពឹងពាក់គ្នាទៅវិញទៅមក ជាបង្អែករបស់ខ្លួន ដែលផ្អែកទៅលើទ្រឹស្តីរបស់ចិន «សត្រូវរបស់សត្រូវ គឺជាមិត្ត» ដែលនេះចង់បង្ហាញថា ពេលមានរឿងធំៗជាមួយអាមេរិក គឺចិននិងរុស្ស៉ី ចាប់ដៃគ្នាដើម្បីតទល់ ជាមួយអាមេរិក និងណាតូជាដើម។ ឥឡូវនេះ បានបង្ហាញឥរិយាបទនេះចេញមកទៀតហើយ។

បើតាម លោកបណ្ឌិត យង់ ពៅ ដើម្បីឆ្លុះបញ្ចាំងតថភាពបច្ចុប្បន្ន គេគួរងាកមើលតួនាទីសំខាន់របស់ណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយគោលដៅសំខាន់ គឺដើម្បីទប់ទល់អតីតសហភាពសូវៀត។ ឥឡូវនេះ ណាតូ ដូចបង្កើតកម្មវត្ថុមួយទៀ គឺទប់ទល់ចិនផងដែរ។ អញ្ចឹងហើយ បានជាចិនងាកទៅចាប់ដៃជាមួយរុស្ស៉ី ដើម្បីទប់ទល់គ្នា ដែលអ្នកទាំងពីរយល់ថា មានសត្រូវយុទ្ធសាស្ត្រជាមួយគ្នា នៅក្នុងបញ្ហាសណ្តាប់ធ្នាប់ពិភពលោក។

លោកបណ្ឌិត យង់ ពៅ បានបន្តថា ការដឹកនាំគ្រប់គ្រងពិភពលោកនេះ ក្រោយសង្គ្រាមត្រជាក់ ពោលគឺក្រោយផ្តួលដៃគូបានជោគជ័យ គឺសូវៀត នៅឆ្នាំ១៩៩១ សហរដ្ឋអាមេរិក ដឹកនាំសណ្តាប់ធ្នាប់ពិភពលោកតែម្នាក់ឯង។ ឥឡូវនេះ សណ្តាប់ធ្នាប់ពិភពលោកមិនដឹកនាំទៀតទេ គឺមានប៉ូលសំខាន់ៗលេចឡើង ជាពិសេសគឺប៉ូលចិនតែម្តង។ នៅក្នុងដំណាក់កាលថ្មីនេះ សហរដ្ឋអាមេរិក ក៏ត្រូវរកឱកាសដើម្បីផ្តួលដៃគូ គឺចិន និងផ្តួលដៃគូរបស់ចិន គឺរុស្ស៉ីនេះឯង។ បើសិក្សាតាមប្រព័ន្ធភូមិសាស្ត្រនយោបាយ ទើបមើលដឹងថា សង្គ្រាមរវាងរុស្ស៉ីនិងអ៊ុយក្រែន វាជាប់ពាក់ព័ន្ធយ៉ាងម៉េចលើប្រទេសទាំងបី។

លោក ស៉ី ជិនពីង ប្រធានាធិបតីចិន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូនៃប្រទេសរុស្ស៉ី សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដែលមានរយៈពេលសរុប ៣ថ្ងៃ និងជួបជាមួយលោក ពូទីន ដើម្បីនិយាយពីផែនការសន្តិភាព។

ចំពោះទស្សនកិច្ចនេះ សហរដ្ឋអាមេរិក បាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ និយាយថា ខ្លួនមើលមិនឃើញនោះទេថាចិនអាចនឹងដើរតួនាទីជាអ្នកសម្រុះសម្រួលដោយអព្យាក្រឹតរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ នៅក្នុងសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន ដែលនេះជាការរិះគន់ដោយផ្ទាល់ដំបូងបំផុតរបស់សហរដ្ឋអាមេរិកចំពោះចិន ដែលកំពុងព្យាយាមលើកកម្ពស់តួនាទីជាអ្នកស្វែងរកសន្តិភាពបញ្ចប់សង្រ្គាម។

សម្រាប់លោកបណ្ឌិត យង់ ពៅ លោកបានមើលឃើញពីតម្លៃចិន នៅក្នុងជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែន ជាពិសេសសំណើ ១២ចំណុច ដែលផ្តើមដោយប្រធានាធិបតីចិន។

លោកបណ្ឌិតថ្លែងថា «ចង់ឬមិនចង់ ខ្ញុំយល់ឃើញថា ចិនមានតួនាទីសំខាន់ក្នុងសង្គ្រាមរុស្ស៉ីនិងអ៊ុយក្រែន។ ប្រសិនបើមិនទទួលស្គាល់តួនាទីចិនទេ ពិភពលោកនឹងខាតបង់ ព្រោះសហរដ្ឋអាមេរិក និងបស្ចឹមលោក មិនអាចនិយាយជាមួយពូទីន បានទេ។ អញ្ចឹង អ្នកដែលអាចជជែកជាមួយពូទីន និងមានទម្ងន់ធ្ងន់ គឺចិន ដែលដឹកនាំដោយ ស៉ី ជីនពីង។ អញ្ចឹង គួរតែសាកល្បងទទួលយកផែនការ ១២ចំណុច របស់ចិន នៅចំណុចណាដែលល្អ ទទួលយក»។

លោកបណ្ឌិតបន្ថែមថា បើអាមេរិកចោទថា សំណើ ១២ចំណុចរបស់ចិនមិនឯករាជ្យ ដោយចូលដៃចូលជើងជាមួយ ពូទីន នៅក្នុងកិច្ចការសង្គ្រាម គេក៏អាចចោទសួរវិញថា ចុះករណីណាតូ បស្ចឹមលោក និងសហរដ្ឋអាមេរិក ដែលតែងតែផ្តល់សព្វាវុធជាច្រើនដល់អ៊ុយក្រែន ជាការចិញ្ចឹមសង្គ្រាម ឬដើម្បីបញ្ចប់សង្គ្រាម។ ជាយោបល់លោក នេះជាការអូសសង្គ្រាមឲ្យវែងអន្លាយ ហើយអ្នកដែលរងគ្រោះពិតប្រាកដ គឺប្រជាជនអ៊ុយក្រែន។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងដែរថា សហរដ្ឋអាមេរិក និងសម្ព័ន្ធណាតូ មើលមកចិនមិនមែនក្នុងទំនាក់ទំនងប្រក្រតីទេ គឺមើលក្នុងទំនាក់ទំនងយុទ្ធភូមិសាស្ត្រ ក្នុងការប្រជែងអំណាចគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោក។ ការមើលបែបនេះ គឺជាច្បាស់ជាមានបុរេវិនិច្ឆ័យទុកជាមុនហើយ គឺមិនទទួលយកយន្តការ ១២ចំណុច របស់ចិនទេ។ នេះគេហៅថា ជាការរើសអើងគ្នាតាមរយៈការប្រជែងក្នុងយុទ្ធភូមិសាស្ត្រនយោបាយ ឆ្ពោះទៅរកការគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោក ប៉ុន្តែសម័យនេះការគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោក តែម្នាក់ឯងមិនអាចទៅរួចទេ។

សូមជម្រាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេសចិន បានប្រកាសពីគោល​ជំហរ​របស់ចិន អំពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមនយោបាយ ដែលមាន ១២ចំណុច រួមមាន៖ ទី១៖ គោរពអធិបតេយ្យភាពរបស់ប្រទេសនានា ទី២៖ បោះចោលគំនិត​សង្គ្រាម​ត្រជាក់ ទី៣៖ ឈប់បាញ់គ្នា ទី៤៖ ចាប់ដំណើរការចរចាសន្តិភាព ទី៥៖ ដោះស្រាយវិបត្តិមនុស្សធម៌ ទី៦៖ ការពារជនស៊ីវិលនិងអ្នកទោសសង្រ្គាម ទី៧៖ គាំពារសុវត្ថិភាពនៃរោងចក្រផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរ ទី៨៖ កាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ ទី៩៖ ធានាការនាំចេញស្បៀងអាហារ ទី១០៖ បញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគី ទី១១៖ ធានាស្ថិរភាពនៃខ្សែ​សង្វាក់​ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និងទី១២៖ ជំរុញការកសាងឡើងវិញក្រោយពីសង្គ្រាម៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ពាន់នាក់

នៅព្រឹកថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ ក្នុងនោះមានកម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ។ ពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។


សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា នាថ្ងៃនេះ។ សម្តេចតេជោបានចាត់ទុកថា នេះធនធានមនុស្សមិនអាចខ្វះបាននៅក្នុងសង្គម ជាពិសេសតម្រូវការជំនាញ នៃគ្រឹះស្ថានការងារតាមស្ថាប័ននានា។ សម្តេចតេជោបានមានប្រសាសន៍ថា និស្សិតវិទ្យាស្ថានវ៉ាន់ដា ដែលបណ្តុះបណ្តាលជំនាញផ្នែកគណនេយ្យ គឺស្ទើរតែទាំងស្រុងជាស្ត្រី។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកឡើងវិញដល់ក្រសួងស្ថាប័នឱ្យមានការជំរុញការជ្រើសរើសស្ដ្រីចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្ដីរាជការ ជាពិសេសអាចឱ្យស្រ្ដីចូលកាន់តំណែងនៅតួនាទីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួង,ស្ថាប័ន នីមួយៗផងដែរ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៅដល់និស្សិតដែលបញ្ចប់ការសិក្សាទាំងអស់ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសិក្សាស្វែងយល់បន្ថែមទៀត តាមរយៈ ការបង្កើនចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ដោយមិនត្រូវធ្វេសប្រហែសឡើយ។

សម្ដេចតេជោបន្តថា ការសម្រេចចិត្តរបស់សម្ដេចគឺពិតជាត្រឹមត្រូវ ដែលបានបើកឱកាសឱ្យវិស័យឯកជនចូលរួមក្នុងវិស័យអប់រំ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ឧត្ដមសិក្សា ដើម្បីអាចឱ្យសិស្ស និស្សិតអាចជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សាក្នុងការសិក្សារបស់ពួកគេ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថានៅពេលខាងមុខនេះ នឹងមានគ្រឹះស្ថានឧត្ដមសិក្សាបរទេសមួយចំនួនទៀត នឹងមកបើកដំណើការនៅកម្ពុជា ដែលនឹងផ្ដល់ឱកាសឲ្យកូនខ្មែរយើងបានសិក្សានៅក្នុងប្រទេសដោយមិនចាំបាច់ទៅសិក្សានៅបរទេសដែលមានការចំណាយច្រើននោះ។ សម្ដេចតេជោ ហ៊ុន សែន  បញ្ជាក់ថា យើងកុំធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ គឺត្រូវធ្វើជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ស្របពេលដែលសម័យនេះ គឺជាសម័យកាលប្រកួតប្រជែង មិនមែនជាសម័យកាលផ្ដួលរំលំដៃគូនោះទេ។

នៅថ្ងនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ពីព្រះរាជពិធីដែលព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងប្រោសព្រះរាជប្រទានព្រះអគ្គិកីឡាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍មួយដ៏ធំ និងទទួលជោគជ័យយ៉ាងធំធេង។សម្ដេចតេជោបានបញ្ជាក់ថា នៅពេលនេះ ព្រះអង្គកំពុងគង់នៅព្រះរាជដំណាក់ធំនៅខេត្តសៀមរាប។ សម្តេចបញ្ជាក់ថា ព្រះរាជដំណាក់ដែលឆេះ គឺជាព្រះរាជដំណាក់តូច ដែលហ្លួងសម្តេចម៉ែធ្លាប់គង់នៅ មិនមែនព្រះរាជដំណាក់ធំនោះទេ។ 

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការចាប់ខ្លួនបុគ្គលពីររូបដោយសមត្ថកិច្ច ដែលបានប្រមាថព្រះចេស្តារព្រះករុណា ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គគង់នៅ និងជាព្រះរាជវត្តមានដ៏វិសេសវិសាល ប្រោសព្រះរាជប្រទានព្រះអគ្គិកីឡាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ដែលជាសកម្មភាពប្រមាថមួយមិនអាចអត់ឱន និងលើកលែងបានឡើយ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យទូរទស្សន៍ទាំងអស់ចាក់ឡើងវិញទាំងអស់នូវកម្មវិធី ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា  សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ហើយឲ្យពិនិត្យឡើងវិញថាតើមានចំណុចសកម្មភាពណាដែលចាត់ទុកថាជាការប្រមាថព្រះចេស្ដាព្រះអង្គនោះ។ 

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នកវិភាគមួយចំនួនពាក់ព័ន្ធការឡើងផ្កាយ៤ របស់ឯកឧត្តម ហ៊ុន ម៉ាណែត។ សម្តេចប្រកាសថា សម្តេចមិនហៅអស់លោកអ្នកវិភាគទាំងនោះជា«អាល្ងង់ទូទេ» សម្តេចសូមហៅថា «ជាបណ្ឌិតខ្វះការយល់ដឹង»ពាក់ព័ន្ធនឹងឋានន្តរស័ក្តិរបស់កងទ័ព។សម្តេចតេជោបានបន្តថា ពេលនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត  ចេញពីមេបញ្ជាការកងទ័ពជើងគោក មកធ្វើនយបាយ អ្នកដែលត្រូវមកជំនួស គឺមេបញ្ជាការរងកងទ័ពជើងគោកបច្ចុប្បន្ន គឺឯកឧត្តម ម៉ៅ សុផាន់ (មេកងពល ង៧០)មិនមែនជា ឯកឧត្តម ហ៊ុន ម៉ានិត នោះទេ។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ដែលទទួលសញ្ញាបត្រនៃថ្ងៃនេះ និងជូនពរឲ្យទទួលបាននូវភាពជោគជ័យទាំងការងារ និងការសិក្សានាពេលបន្តបន្ទាប់ទៀត៕