Wednesday, June 21, 2017

(ទស្សនាវីដេអូ)៖ អ្នកប្រមាថ តែងតែវិនាសខ្លួនឯង




មិនទាន់បានសាច់ការផង កឹម សុខា គិតពីសាច់គោបាត់ទៅហើយ! ហើយត្រីមិនទាន់ចាប់បានផង កឹម សុខា គិតបែងចែកត្រីណាស្ងោរជ្រក់ ត្រីណាអាំង ត្រីណាចៀន ត្រីណាធ្វើផ្អក! តែទីបំផុតវាគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ។ កឹម សុខា មេបក្សសង្គ្រោះជាតិឡើងតំណែងដោយបុណ្យរបស់ទេវតាបាននិយាយប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីចុងសបា្តហ៍នេះដោយចរិតក្រអឺតក្រទមខ្លាំងថា “ខ្លួន​ជឿ​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​ត្រូវ​បាន​បង្ខំ​ឲ្យ​ប្រគល់​អំណាច ប្រសិន​បើ​គាត់​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨”។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ រត់​ទៅ​ពឹងប្រទេស​ដែលនៅ​ជិតបំផុត​ទើបអាច​រំដោះប្រជាជន​ខ្មែរផុតពី​សេចក្តីស្លាប់​ទាន់​ពេលវេលា​

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដើម្បីជួយសង្រ្គោះប្រជាជនកម្ពុជា លោកបានសម្រេចចិត្តរត់ទៅពឹងប្រទេសដែលនៅជិតបំផុតទើបអាចរំដោះប្រជាជនខ្មែរផុតពីសេចក្តីស្លាប់ទាន់ពេលវេលា។​​ លោក បានថ្លែងដូចនេះ​ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី៤០ឆ្នាំ នៃទិ​វាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅសាលាបឋម​សិក្សាកោះថ្ម​ នៅឃុំទន្លូង​ ស្រុកមេមត់​ ខេត្ត​ត្បូងឃ្មុំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា យើងមិនអាចរត់ទៅពឹងប្រទេសឡាវដែលនៅឆ្ងាយប្រមាណជិត២០០គីឡូម៉ែតនោះទេ ហើយតើឡាវមានលទ្ធភាពទេ បើយើងទៅពឹងថៃវិញមិនដឹងទៅតាមផ្លូវណាផងទេ ហើយតើគេមានលទ្ធភាពជួយយើងទាន់ពេលវេលាដែរឬទេ។ សម្រាប់វៀតណាមគឺនៅកៀកនឹងយើងតែប៉ុន្មានគីឡូម៉ែតពីទីនេះដែលជាជម្រើសល្អបំផុតដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋខ្មែរដែលនៅសេសសល់។


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា សម្រាប់កម្ពុជាយើង ការពឹងពាក់វៀតណាមក៏ធ្លាប់មានពីមុនមកដែរ។ សម្តេចព្រះនរោត្តម សីហនុ ក៏ធ្លាប់ពឹងវៀតណាមឱ្យជួយរំដោះប្រទេស លន់ នល់ ក៏ធ្លាប់ពឹងវៀតណាមខាងត្បូង និងអាមេរិក ចូលមកច្បាំងក្នុងទឹកដីកម្ពុជាដែរ ដូចដែលអ្នកដែលនៅតំបន់នេះបានដឹងទាំងអស់គ្នាហើយ។ យើងបានដឹងហើយថា នៅតំបន់នេះសម្បូរទៅដោយកងទ័ពអាមេរិក និងកងទ័ពវៀតណាមខាងត្បូង តើម៉េចបានគេធ្វើបាន? ម្យ៉ាងទៀត មេដឹកនាំប្រទេសជាច្រើន បានតស៊ូពីក្រៅប្រទេសទេ មិនមែនតស៊ូនៅក្នុងប្រទេសនោះឡើយ៕





(សូមទស្សនាវីដែអូ)៖លោក ហ៊ុន សែន ផ្ដាំទៅអ្នកវិភាគដែលចូលចិត្តថា ហ៊ុន សែន និយាយពីសង្គ្រាមប្រហែលជាក្នុងកងទ័ពមានការបែកបាក់

លោក សុខ ឥសាន៖ គ្មានអ្នកណាឈឺឆ្អាល ពីសុខទុក្ខ ការលំបាករបស់ប្រជាជន ជាងគណបក្សប្រជាជនកម្ពុជានោះទេ

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្នុងនាមជាបក្សកាន់អំណាចថា រាជរដ្ឋាភិបាលតែងតែគិតគូរជានិច្ចចំពោះ ការធ្វើឱ្យជីវភាពរស់នៅ របស់កម្មករ និយោជិតល្អប្រសើរ ក៏ដូចជាប្រជាជនទូទៅផងដែរ ។ បើប្រជាជន និងកម្មករនិយោជិត មានកម្រិតជីវភាពល្អប្រសើរ នោះគឺជាគុណសម្បត្តិ និងគុណតម្លៃ ស្នាដៃរបស់គណបក្សកាន់អំណាច និងរាជរដ្ឋាភិបាល របស់គណបក្សកាន់អំណាចដែរ ហើយតាមរយៈនេះ ប្រជាជន នឹងបង្កើនការគាំទ្រចំពោះការដឹកនាំរបស់បក្សកាន់អំណាច និងរាជរដ្ឋាភិបាល ដែលអាចឲ្យគណបក្សកាន់អំណាចនៅតែមានសក្តានុពល ក្នុងការដណ្តើមយកជ័យជំនះក្នុងការបោះឆ្នោត គ្រប់ពេល ។ ដូច្នេះគ្មានហេតុផលណា ដែលបក្សកាន់អំណាច និងរាជរដ្ឋាភិបាល មិនគិតគូរពីការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង កម្មករ និយោជិតនោះទេ ។ ក៏ប៉ុន្តែ ការគិតគូរតម្លើងយ៉ាងណា ក៏ត្រូវតែគិតគូរលើគោលការណ៍ ក្រឹត្យក្រមសេដ្ឋកិច្ច និងស្របតាមកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ។

លោក សុខ ឥសាន បន្តថាការចង់បានតាមចិត្ត ដោយមិនបានគិតគូរតាមក្បួនខ្នាត ក្រឹត្យក្រមសេដ្ឋកិច្ច នឹងមិនអាចអនុវត្តទៅបានទេ។ ដូច្នេះសរុបមកវិញ គ្មានអ្នកណាឈឺឆ្អាល ពីសុខទុក្ខ ការលំបាករបស់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ជាងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សកាន់អំណាចនោះទេ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សម័យនេះ មិនមែនជាសម័យដើរឃោសនាបោះឆ្នោតដើម្បី សង្រ្គោះជាតិនោះឡើយ

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សម័យនេះ មិនមែនជាសម័យដើរឃោសនាបោះឆ្នោតដើម្បី សង្រ្គោះជាតិនោះឡើយ។ លោក បានថ្លែងដូចនេះ​ ក្នុងឱកាសអញ្ជើញជាអធិប តីក្នុងពិធីប្រារព្ធខួបលើកទី៤០ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅសាលាបឋម​សិក្សាកោះថ្ម​ នៅឃុំទន្លូង​ ស្រុកមេមត់​ ខេត្ត​ត្បូងឃ្មុំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម័យនេះមិនមែនជាសម័យដែលអាចដើរ ឃោសនាបោះឆ្នោតដោយប្រើពាក្យថាសង្រ្គោះជាតិនោះឡើយ។ សព្វថ្ងៃនេះ មានសិទ្ធិសេរីភាព មានបក្សនយោបាយច្រើន មានការអភិវឌ្ឍលើគ្រប់វិស័យ។ បើវាស្រួលដូចសព្វថ្ងៃ មានអ្វីត្រូវប្រើពាក្យសង្រ្គោះជាតិដូចសម័យប៉ុល ពត។ ពាក្យសង្រ្គោះជាតិបច្ចុប្បន្នគឺមិនត្រូវន័យនៃសភាពការណ៍ប្រទេសនេះទេ សង្រ្គោះជាតិជារបស់ផ្តាច់មុខរបស់ប្រជាជនកម្ពុជា៕









(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ ពាក្យសង្គ្រោះជាតិបច្ចុប្បន្ន គឺមិនត្រូវន័យ នៃសភាពការសព្វថ្ងៃរបស់ប្រទេសនោះទេ!