Thursday, September 06, 2018

សមាសភាពរាជរដ្ឋាភិបាល សម្រាប់អាណត្តិទី០៦ ត្រូវបានបង្ហាញជាផ្លូវការហើយ

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយពីបោះឆ្នោតអនុម័តរៀបចំក្បាលម៉ាស៊ីននៃរដ្ឋសភា រដ្ឋសភាទាំងមូល ក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី០៦ ដែលរៀបចំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមការចាត់តាំងរបស់ព្រះមហាក្សត្រផងដែរ។
លោក ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី០៦បន្តទៀត។ ជាមួយគ្នានេះ រដ្ឋសភាក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពរាជរដ្ឋាភិបាលផ្សេងទៀត ដូចជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាដើម។
សូមជម្រាបផងដែរថា បន្ទាប់ពីក្បាលម៉ាស៊ីនដឹកនាំ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ត្រូវបានអនុម័តទាំងស្រុងនោះហើយ រដ្ឋសភាក៏បានប្រកាសបោះឆ្នោតជ្រើសតាំង អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការទាំង១០ផងដែរ។
សូមបញ្ជាក់ថា រដ្ឋសភា បានបោះឆ្នោតគាំទ្រ លោក ហេង សំរិន ជាប្រធានរដ្ឋសភា, លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងលោកស្រី ឃួង សុដារី អនុប្រធានទី២ រដ្ឋសភា។
ដោយឡែកសម្រាប់គណៈកម្មការទាំង១០ នៃរដ្ឋសភារួមមាន៖
១- លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា។
២- លោក ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា។
៣- លោក ជា វណ្ណដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា។
៤-លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា។
៥- លោក ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា។
៦- លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា។
៧- លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា។
៨- លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។
៩-លោកស្រី ងិន សុផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា។
១០- លោក ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា៕





រដ្ឋសភាជាតិកំពុងបើកកិច្ចប្រជុំរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល

នៅទីបំផុតអ្វីដែលមន្រ្តី និងប្រជាពលរដ្ឋរង់ចាំអស់ជាងមួយខែមកហើយនោះ នឹងបង្ហាញនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយតំណាងរាស្រ្ត១២៥រូប របស់គណបក្សប្រជាជនកម្ពុជា ដែលទើបទទួលបានការ​ប្រកាសសុពលភាព និងស្បថចូលកាន់តំណែង នឹងបន្តបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីរៀបចំក្បាលម៉ាស៊ីន​ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល។ កិច្ចប្រជុំសភានេះដឹកនាំដោយព្រឹទ្ធសមាជិកសភាលោក ហេង សំរិន ដែលមានអាយុច្រើនជាងគេ។
នៅថ្ងៃនេះបញ្ជីឈ្មោះនឹងត្រូវបង្ហាញជាផ្លូវការ តាមរយៈការបោះឆ្នោតបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលដោយអនុលោមតាមមាត្រ៤ នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម។
សូមជំរាបថា បន្ទាប់ពីបានអនុម័តបង្កើតក្បាលដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលហើយ ទាំងនាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាលទាំងអស់ នៅរសៀលថ្ងៃទី៦ ខែកញ្ញា នឹងអញ្ជើញចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ ៕






គណបក្សឆន្ទៈខ្មែរចេញសេចក្តីថ្លែងការណ៍គាំទ្រដល់កិច្ចប្រជុំលើកដំបូងរបស់រដ្ឋសភាដែលប្រកាសសុពលភាពតំណាងរាស្រ្ត ១២៥រូប

គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា កូនប្រុសរបស់លោក គង់ គាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការគាំទ្រដល់សម័យប្រជុំដំបូង ដែលប្រកាសសុពលភាពតំណាងរាស្ត្រជាប់ឆ្នោតទាំង១២៥រូប របស់គណបក្សប្រជាជនកម្ពុជា។
សេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សឆន្ទៈខ្មែរ ថ្ងៃនេះសូមគាំទ្រសម័យប្រជុំដំបូង ដែលប្រកាសសុពលភាពតំណារាស្ត្រជាប់ឆ្នោត ចូលស្បថក្រោមព្រះរាជធិបតីរបស់ព្រះមហាក្សត្រ ដើម្បីរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៦ ចាប់ដំណើរការជាផ្លូវការ និងស្របច្បាប់​ បន្តគ្រប់គ្រង ដឹកនាំព្រះរាជា ណាចក្រកម្ពុជា ក្នុងស្ថិរភាព និងភាពសុខចម្រើនតាមគន្លងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជាទៀងទាត់តទៅ»៕
សូមអានសេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរខាងក្រោម៖


រដ្ឋសភាចេញសេចក្តីប្រកាស ស្តីពីការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់តំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា








រដ្ឋសភាចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦