Monday, March 10, 2014

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី ១០ ខែ​មីនា ឆ្នាំ​២០១៤ ក្រោយ​ជំ​នួប​នៃគណៈកម្មការចម្រុះ​គណបក្ស​ទាំងពីរ


បទអត្ថាធិប្បាយ៖ ល្បែង​លាប​ពណ៌​ដ៏គ្រោះ​ថ្នាក់​​របស់​​ក្រុម​​ប្រឆាំង​ នឹង​នាំ​ឱ្យ​​អន្ត​រាយ​ដល់​​សង្គម​ជាតិ



ដោយឧត្តមសក្តិ

វប្បធម៌លាបពណ៌ ជាមេរៀនដ៏ជូរចត់សម្រាប់ប្រជាជាតិគ្រប់ជាតិសាសន៍ទាំងអស់ ទូ​ទាំង​ពិភពលោក ហើយវប្បធម៌នេះបានបណ្តាលអោយសង្គមខ្មែរមានការបែកបាក់សាមគ្គី​ផ្ទៃ​ក្នុង​ជាតិ ដែល​នាំដល់ការកាប់សម្លាប់គ្នាដ៏គួរអោយឈឺចាប់ខ្លោចផ្សាកាលពីអតីតកាល។

យ៉ាងណាមិញ រហូតមកទល់ពេលនេះ មេបក្សប្រឆាំង​ រួមនិងអ្នកវិភាគសង្គម​មួយចំ​នួន​ដែល​មាន​ទំនោរបំរើនយោបាយប្រឆាំងផ្កាប់មុខ នៅតែបន្តប្រើពាក្យ​សម្តី​ញុះញង់​ ​ ​ដុត​បញ្ឆេះកំ​ហឹង​ប្រ​ជា​ពលរដ្ឋ​​ឱ្យ​ងើប​ឡើង​ចូល​រួម​ក្នុង​សកម្មភាព​តវ៉ា ធ្វើ​បាតុកម្ម​ ជាបន្តបន្ទាប់ ។ ការអំពាវ​នាវ​នេះ​ត្រូវ​បានគេមើលឃើញថា កើតមានចាប់តាំងពីមុនការបោះឆ្នោតមកម៉្លេះ ក្រុមប្រឆាំង និង​បក្ខ​ពួកទាំងនេះបានអន្ទងអូសទាញប្រជាពលរដ្ឋ និងយុវជន កម្មករ កម្មការិនី ព្រះសង្ឃ អោយ​លង់​ជឿលើនយោបាយ បោកប្រាស់ ប្រជាភិថុតិ ក្រោមស្លាកសង្គ្រោះជាតិ ស្អីគេនោះ។

ថ្មីៗនេះមេបក្សប្រឆាំងបានអំពាវនាវអោយប្រជាពលរដ្ឋខ្មែរ ក្រោកទ្បើងបះបោរ​ប្រឆាំង​រាជរដ្ឋាភិបាលស្របច្បាប់ដោយលើកយកឧទាហរណ៍ប្រទេស អ៊ុយ​ក្រែន មកប្រៀប​ធៀប​ជា​មួយ​កម្ពុជា។ ដូចគ្នាដែរក្រុមអ្នកវិភាគ ដែលមានទំនោគាំទ្រនយោបាយប្រឆាំង ដោយយក ​វិបត្តិ​នយោ​បា​យ​​​នៅ​ប្រទេស​អ៊ុ​យក្រែន ដែល​បាន​បណ្តេញ​ប្រធានាធិបតី​ចេញពី​តំណែង​បាន​ជោគ​ជ័យ​នោះថា មិន​បាន​ធ្វើឲ្យ​រដ្ឋាភិបាល​ថ្មី​កាន់​តំណែង​បាន​សុខ​ឡើយ ព្រោះតែ​បាតុករ​ដែល​គាំទ្រ​អតីត​ប្រធានា​ធិ​តី​រូបនោះ ​បាន​បះបោរ​ឡើង ដោយ​មាន​ការចូលរួម​ពី​ប្រជាជន​ដែលមានដើមកំ​ណើតរុស្ស៊ីរស់​នៅ​ជា​ច្រើន​ម៉ឹន​នាក់ ដែល​ប្រជាពលរដ្ឋទាំង​នោះ​​ចូលរួម​បាតុកម្ម​គាំទ្រ​ ព្រោះ​តែ​ទទួលបាន​ផល​ប្រយោជន៍​ពីការ​កាន់កាប់​អំណាច​របស់​អតីត​ប្រធានាធិបតី​អ៊ុ​យក្រែន វិចទ័រ អ៊ីយ៉ាណូ កូ​វិច ក្រោម​ឥទ្ធិពល​របស់​រុស្ស៊ី​។​

បក្សប្រឆាំងគេបានលើកទ្បើងថា នៅពេល​ដែល​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​ « ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង​នោះ»  មេដឹកនាំ​គណបក្ស​កាន់​អំណាច ​នឹង​ប្រើ​អ្នកគាំទ្រ​របស់ខ្លួន​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បាតុកម្ម​។

ជាងនេះទៅទៀត មានអ្នកវិភាគខ្លះ ក៏​បានព្រមាន​ថា ប្រជាជន​វៀតណាម​ដែល​រស់​នៅ​កម្ពុជា នឹងចូលរួម​បាតុកម្ម​គាំទ្រ​មេដឹកនាំ​រដ្ឋាភិបាល​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​ពលរដ្ឋ​ដែល​មាន​ដើម​កំ​ណើត​រុស្ស៊ី​ធ្វើ​បាតុកម្ម​គាំទ្រ​ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ដែល​គេទម្លាក់​ដែរ  ដូចគ្នា​នឹង​ជន​ជាតិ​​វៀតណាម ទទួលបាន​ផល​ប្រយោជន៍​ពី​ការ​កាន់អំណាច​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។​

តើការលើកយកអំពីស្ថានការនយោបាយ នៃប្រទេសមួយដែលកំពុងតែជួបស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​បំផុត​មកប្រៀបធៀបជាមួយកម្ពុជា ដែលកំពុងមាន ស្ថិរភាពនយោបាយ មានសុខ​សន្តិភាពនោះក្នុងចេតនាបែបណា? តើជាអំពើញុះញង់បង្កហិង្សា ក្នុងចេតនាបំផ្លាញ សុខ​សន្តិភាព សេចក្តី​សុខ​ប្រជាពលរដ្ឋ ជាបំណងប្រាថ្នារបស់បក្សប្រឆាំងនៅកម្ពុជាឬ?

ក្រុមប្រឆាំងគួរណាស់ត្រូវដឹងថា ​ស្ថានការណ៍​នយោបាយ សេដ្ឋកិច្ច និង​សង្គម នៅ​ក្នុង​ប្រទេស​អ៊ុយ​​ក្រែន​ គឺមាន​ភាព​ផ្ទុយគ្នា​ស្រឡះ​ពីប្រទេស​កម្ពុជា ដោយ​សារ​ថា៖ 

‑ បើ​និយាយ​ពីស្ថាន​ភាព​សេដ្ឋកិច្ច​នៅ​ប្រទេស​អ៊ុយ​ក្រែន​វិញ​ គឺបាន​ធ្លាក់​ចុះដុន​ដាប​យ៉ាង​ខ្លាំង​ ដែល​បណ្តាល​ឱ្យ​ប៉ះ​ពាល់​ដល់​ជី​វភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​យ៉ាង​ធ្ងន់​ធ្ងរ ជា​ហេតុ​ធ្វើ​ឱ្យលោក​ប្រធានាធិបតី អ៊ី​យ៉ាណូកូវិច ស្វះ​​ស្វែង​​រក​ដៃ​គូសម្រាប់​ជា​បង្អែក​រវាង​ប្រទេស​រុស្ស៊ី និង​សហគមន៍​​​អឺរ៉ុប​​។ ដោយ​ឡែក​ និយាយអំ​ពី​បញ្ហា​សេដ្ឋកិច្ចនៅ​កម្ពុជាវិញ មាន​ការរីក​ចំ​រើន​ជា​លំ​ដាប់​ ដែល​កំ​ណើន​សេដ្ឋ​កិច្ច​​ក្នុង​មួយឆ្នាំ​ៗ កើន​ឡើង​ក្នុង​រង្វង់​ ៧,៥ ភាគ​រយ​ រី​ឯអត្រា​ភាព​ក្រី​ក្របាន​ធ្លាក់​ចុះ​ពី៥៣ ភាគ​រយ មក​នៅ​ត្រឹម​២០,៥​ភាគ​រយ​នៅ​ឆ្នាំ​២០១១​ នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ​​ដោយ​ធនាគារពិភព​លោក។​ស្ថាន​​ភាព​សេដ្ឋកិច្ច សង្គម ​បច្ចុប្បន្ននៅ​កម្ពុជា​ បាន​ និង​កំ​ពុងតែវិវត្តន៍ទៅ​ជាប្រក្រតី​ ហើយ​ស្ថាប័នរដ្ឋ និង​ឯកជន កំ​ពុង​​ដំ​ណើរការ​ ដោយ​មិន​មាន​ផល​ប៉ះ​ពាល់ពី​ស្ថានភាព​នយោបាយ​ដែល​បង្ក​ឡើង​ដោយ​គណបក្ស​ប្រឆាំង​​នោះឡើយ។

‑ តំបន់ Crimea របស់​អ៊ុយ​ក្រែន​នោះ មាន​លក្ខណៈ​ខុសគ្នា នឹង​តំបន់​ដីសម្ប​ទាន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ជាប់​ព្រំដែន​វៀតណាម ដោយសារ​តំបន់ Crimea របស់​អ៊ុ​យក្រែន ជា​អតីត​សាធារណ​រដ្ឋ​​ដែល​បែក​ចេញ​ពី​អតីត​សហភាពសូវៀត ហើយ​មាន​ប្រជាជន​ភាគច្រើននិយាយ​ភាសា​រុស្ស៊ី​ ឬ​មានដើម​កំ​ណើត​រុស្ស៊ីរស់​នៅ​។  

ក្នុង​បញ្ហានេះ សម្រាប់​កម្ពុជារាល់ការផ្តល់តំបន់​សម្បទាន​សេដ្ឋកិច្ចទាំង​អស់បាន​ចងជា​កាតព្វ​កិច្ចច្បាប់​របស់​កម្ពុជា ហើយ​រាល់​អ្នកវិនិយោគិនទាំងអស់ មានសិទ្ធិអាស្រយ័ផល​លើ​តំបន់នោះ​តែ​ប៉ុណ្ណោះ ដោយមិន​អាច​បង្កើត​ជាតំបន់អប្បគមន៍បានទ្បើយ ។ ហេតុ​ដូចនេះ ការ​​ទម្លាក់​មេដឹកនាំ​កម្ពុជា ក៏ ត្រូវធ្វើឡើង​តាម​ច្បាប់ ដែលសិទ្ធិអំ​ណាច​ផ្តល់​ឱ្យ​តាម​រយៈសំ​ឡេង​ឆ្នោត​របស់​ប្រជាពល​រដ្ឋ​ខ្មែរ មិន​មែន​ជាការ​ផ្តល់​អោយសម្រាប់​​ជន​ជាតិ​បរទេសណា​ម្នាក់​ក្នុង​ការ​ធ្វើ​សកម្មភាព​បំ​ពាន​ច្បាប់ ដូច​ការ​វិភាគរបស់ក្រុម​មនុស្ស​មួយ​ចំ​នួន​នោះ​ឡើយ​ ។

៣‑ ការដែល​លើកទ្បើងថា នៅពេល​ដែល​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​«ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង​នោះ» មេដឹកនាំ​គណបក្ស​កាន់​អំណាច ​នឹងប្រើ​អ្នកគាំទ្រ​របស់ខ្លួន​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បាតុកម្ម​វិញ
ក្នុងនយ័នេះ​ ក្រុម​ប្រឆាំងត្រូវដឹងថា កន្លងមកក្រុមប្រឆាំងធ្វើបាតុកម្មតែងតែប្រើពាក្យឆន្ទៈរាស្ត្រ ឬ សិទ្ធិសេរីភាពពលរដ្ឋ ប៉ុន្តែគេមិនដែលបានគិតថាប្រជាពលរដ្ឋ​ខ្មែរភាគច្រើនជាងពាក់​កណ្តាល​​​​​ប្រទេសដែល​គាំទ្រគណបក្សប្រជាជនកម្ពុជា ក៏មានសិទ្ធិប្រើឆន្ទៈ និងសេរីភាពក្នុង​ការ​ធ្វើបាតុកម្ម គាំទ្រថ្នាក់ដឹកនាំគេបានដែរ ។ ដូច្នេះប្រសិនបើ ប្រជាពលរដ្ឋដែល​គាំទ្រគណបក្ស​ប្រជា​ជនកម្ពុជា ចង់ធ្វើបាតុកម្ម អាជ្ញាធរត្រូវផ្តល់សិទ្ធិ និងទីតាំងអោយបានស្មើគ្នា ហើយនេះ​មិន​មែន​ជា​ការ​អំពាវនាវអោយអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជាចេញមកធ្វើបាតុកម្មនោះទេ ។ ក្នុង​ន័យ​នេះ បើ​និយាយត្រឹម​តែ​ចំ​នួន​អ្នក​គាំ​ទ្រគណបក្ស​ប្រជា​ជន​កម្ពុជា ជាង​៣លាន​នាក់​ ក៏​ជាចំ​នួន​លើស​លប់​ណាស់​ទៅ​ហើយ ដែល​គណបក្ស​ប្រឆាំង​គួរ​ពិចារណា​ឡើង​វិញ​ ។ ប៉ុន្តែ គេបាន​មើលឃើញ​ថា រាជ​រដ្ឋាភិបាល​ មិន​ធ្លាប់​ដែល​មាន​គំ​និត​ យក​បាតុកម្ម​ ជល់​នឹង​បាតុកម្ម​ឡើយ ។

ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិ និងសហគមអន្តរជាតិ ក៏បានមើលឃើញ និង​ស្តាប់​ឮ​យ៉ាង​ច្បាស់អំពីយុទ្ធសាស្រ្តវាយប្រហាររបស់បក្សប្រឆាំងមក​លើជនជាតិភាគតិចវៀត​ណាម នៅ​កម្ពុជា ដែ​ល​បង្ហាញអោយឃើញ​ពីការរើសអើងជាតិសាសន៍ប្រឆាំងផ្ទុយនឹងគោលការណ៍សិទ្ធិ​មនុស្ស​​អន្តរជាតិ បាន​កើត​មាន​ឡើង​ជា​យូរយារណាស់​មកហើយ​ដែរ​។

ដោយការងប់ងុលនឹងនយោបាយប្រឆាំងជ្រុលហួសហេតុ​ បានរុញច្រានសន្តានចិត្តក្រុម​ប្រឆាំង​នៅកម្ពុជាអោយវង្វេងក្នុងក្តីសុបិន្ត នៃការចង់ច្បាមយកអំណាចក្រៅរង្វង់ច្បាប់ ប្រាស់ចាក​អំពី​រដ្ឋធម្មនុញ្ញតាមរយៈការបំផុសបំផុលអោយមានចលនាបះបោរផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយមិនខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋអ្វីទាំងអស់។

បក្សប្រឆាំងបានព្យាយាមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាច្រើនលើកច្រើនដងតាមរយៈ​កុបកម្មហិង្សាដែលបានបណ្តាលអោយប្រជាពលរដ្ឋស្លាប់ និងរបួស អស់ជាច្រើននាក់ ។ 

រាជ​រដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋម្ចាស់ឆ្នោតក្នុង​សម្លេង​ភាគច្រើនបំផុតមិនគាំទ្រ​ចំពោះ​​ការ​ផ្លាស់​ប្តូ​​រសង្គម តាមរយៈអំពើហឹង្សាដែលដឹកនាំដោយគណបក្សប្រឆាំងនេះទ្បើយ។

ដូច្នេះ មេបក្ស​ប្រឆាំង​ល្មមបញ្ចប់នយោបាយបំផ្លាញអាយុជីវិត និងអនាគតកូនខ្មែរតាម​រយៈយុទ្ធសាស្ត្រ​លា​បពណ៌ ញុះញុងបំបែកបំបាក់ ដែលនាំអោយគ្រោះថ្នាក់ និងប៉ះពាល់ដល់ ស្ថិរភាពសង្គម សន្តិ​ភាព និងការអភិវឌ្ឈន៍ នៅក្នុងប្រទេសជាតិយ៉ាងធ្ងន់ធ្ងរទៀតទៅ ។

Open letter to Philip Ruddock by Allen Myers

Open letter to Philip Ruddock

[Philip Ruddock holds an important position (“chief whip”) for the Liberal Party in the Australian parliament, and was previously immigration minister from 1996 to 2003. His remarks in parliament quoted below were reported in the Cambodia Daily on 8 March 2014.]
I was interested to read press reports of your recent comments on Cambodia and its elections.
In the 1980s, which I gather is the last time you visited Cambodia, it would probably be fair to describe Cambodia as a “one-party state”. (That is not necessarily a criticism of the one party, because at that time there were not many parties willing and able to take on, or even help with, rebuilding the country and fighting the Khmer Rouge, who were being supported by a number of powerful foreign governments.)
However, since 1993 Cambodia has had regular multiparty elections; in the most recent one, the opposition won a larger proportion of seats than was won by the Labor opposition in the last Australian election.
The report I read quoted you as saying that “the CPP being in government for such a long period” is what defines Cambodia as a “one-party state”. And it is true that the CPP has been in the government since 1993, although in the first mandate, 1993-98, it was the junior partner.
Twenty-one years is indeed a long time. But it is not as long as 23 years. Twenty-three years, from 1949 to 1972, was the length of time that the Liberal Party provided the government of Australia (without ever being the junior partner in a coalition). That’s the party you belong to. I guess Australia must have been a one-party state for all that time.
However, I do agree with you that Cambodian elections “do not always look the same as” Australia’s. Fortunately not.
As you may have heard, in the election last September that brought your party into government, the electoral authorities in the state of Western Australia somehow lost 1370 ballots for the state’s members of the Senate. This was discovered only because the official vote total was very close, and one of the candidates requested a recount. How many other ballots went astray in electorates where a recount was not requested, we will probably never know.
As if this were not enough to discredit the Australian electoral process, on 26 February the Guardian reported that the Australian Electoral Commission (AEC) was looking into 19,000 cases where electoral records show that individuals voted more than once. In some instances, the individuals voted multiple times: the article mentioned instances of single persons voting 7, 9, 12 and 15 times.
According to the authorities quoted in the article, more than 8000 of the incidents “have been ruled out as official mistakes”, but what would you expect them to say?
Moreover, these scandals do not occur in a vacuum. In three elections during the period when Australia was a one-party state – in 1954, 1961 and 1969 – the opposition Labor Party won more votes than the Liberals, even in the official tally, but the Liberals were nevertheless awarded a majority of seats in parliament.
And these practices seem not to have died out then. After the Liberals were elected to government in 1996, in the first election under their rule, in 1998, the Labor Party won 51% of the two-party vote and the Liberals 49%. The result as declared by the AEC? The Liberals were awarded 80 seats and the opposition 67! (The Liberals also “won” government in 1940 with fewer votes than the Labor Party received. Only once, in 1990, when the difference between the parties was only 0.2%, did Labor win government with fewer votes than the Liberals.)
Given this history and the admitted scandals in the September election (who knows how many still hidden ones there are?), Australian citizens can have no confidence in the official results.
Therefore, as a patriotic Australian, I am seeking to popularise the demand for an impartial UN-supervised investigation of the irregularities in the September election. If such an investigation is established, it might use the assistance of Cambodian civil society organisations that have expertise in finding electoral flaws. You may even be funding some of them.
I hope you will join me in supporting the demand for an international investigation.
Yours for fair elections,

Allen Myers