Tuesday, December 20, 2016
កម្ពុជា-វៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗចំនួន៣
(ហាណូយ)៖ នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ មេដឹកនាំប្រទេសកម្ពុជា-វៀតណាម បានឯកភាពគ្នា ធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗចំនួន៣ ក្នុងនោះរួមមាន៖ ទី១ សន្ធិសញ្ញាស្តីពីជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងទី២ សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត ចុះហត្ថលេខារវាងលោក អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ជាមួយនឹងលោក ឡេ មិញជី អគ្គរដ្ឋអាជ្ញាប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងទី៣ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនា ប្រទេសកម្ពុជា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះហត្ថលេខារវាងលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ជាមួយលោក ជុង វ៉ាន់ចៀន រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាម៕
មេដឹកនាំកម្ពុជា-វៀតណាម ប្តេជ្ញាគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងមិនគំរាមកំហែងសន្តិសុខគ្នាទៅវិញមក
(ហាណូយ)៖ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦នេះ នៅជំនួបពិភាក្សាទ្វេភាគី រវាង នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានប្តេជ្ញាអនុវត្តយ៉ាងពេញលេញនូវគោលការណ៍ដែលមានចែងក្នុងសេចក្តីប្រកាសរួមកម្ពុជា វៀតណាម ឆ្នាំ១៩៩៩ ឆ្នាំ២០០៥ ឆ្នាំ២០១១ ឆ្នាំ២០១៤ និងឆ្នាំ២០១៦ ដើម្បីគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា និងធានាថា មិនឱ្យមានកម្លាំងអមិត្រណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីគំរាមកំហែងសន្តិសុខប្រទេសមួយទៀត និងដោះស្រាយរាល់បញ្ហាដែលកើតឡើងរវាងប្រទេសទាំងពីរតាមរយៈការពិភាក្សាដោយសន្តិវិធី។
ជាមួយគ្នានេះ មេដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចប្រជុំកម្រិតខ្ពស់ ការទាក់ទងនិងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ និងជំរុញឱ្យមានការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជនជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការអប់រំប្រជាជនទាំងពីរឱ្យយល់ដឹងពីមិត្តភាពជាប្រពៃណី និងការជួយគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះមេដឹកនាំទាំងពីរ បានឯកភាពធ្វើការជាមួយគ្នា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ដើម្បីបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរពិសេសរវាងយុវជនជំនាន់ក្រោយ។ មេដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យនានា ដែលបានចុះហត្ថលេខាដោយបានឯកភាពណែនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ធ្វើការសម្របសម្រួលក្នុងការកែសម្រួលយន្តការពាក់ព័ន្ធដើម្បីស្វែងរកវិធានការដែលមានប្រសិទ្ធភាព ក្នុងការបង្កើតទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចតាមគោលដៅ ៥ពាន់លានដុល្លារអាមេរិកនាបណ្តាឆ្នាំខាងមុខ។
ក្នុងកិច្ចពិភាក្សាទ្វេភាគីនោះដែរ មេដឹកនាំទាំងពីរបានបញ្ជាក់ពីការអះអាងសារជាថ្មី នូវការគោរព និងការអនុវត្តឱ្យបានពេញលេញនូវសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតរវាងរដ្ឋទាំងពីរ។ តាមរយៈនោះមេដឹកនាំទាំងពីរ បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក ដែលបានសម្រេចបានជាង៨៣% នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកក្នុងរយៈពេលកន្លងមកដោយឈរលើមូលដ្ឋាននៃសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។ ជាមួយនឹងសមិទ្ធផលដែលសម្រេចបាននោះ ភាគីទាំងពីរបានប្តេជ្ញាថានឹងស្វែងរកដំណោះស្រាយជាស្ថាពរនូវកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីកសាងបន្ទាប់ព្រំដែននៃសន្តិភាព ស្ថេរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអញ្ជើញលោកនាយករដ្ឋមន្រ្តីវៀតណាម ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន លើកទី២៦ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៧ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៧៕
ក្នុងកិច្ចពិភាក្សាទ្វេភាគីនោះដែរ មេដឹកនាំទាំងពីរបានបញ្ជាក់ពីការអះអាងសារជាថ្មី នូវការគោរព និងការអនុវត្តឱ្យបានពេញលេញនូវសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតរវាងរដ្ឋទាំងពីរ។ តាមរយៈនោះមេដឹកនាំទាំងពីរ បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក ដែលបានសម្រេចបានជាង៨៣% នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកក្នុងរយៈពេលកន្លងមកដោយឈរលើមូលដ្ឋាននៃសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។ ជាមួយនឹងសមិទ្ធផលដែលសម្រេចបាននោះ ភាគីទាំងពីរបានប្តេជ្ញាថានឹងស្វែងរកដំណោះស្រាយជាស្ថាពរនូវកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីកសាងបន្ទាប់ព្រំដែននៃសន្តិភាព ស្ថេរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអញ្ជើញលោកនាយករដ្ឋមន្រ្តីវៀតណាម ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន លើកទី២៦ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៧ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៧៕
កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើងថែមទៀត
(ហាណូយ)៖ ក្នុងកិច្ចពិភាក្សាទ្វេភាគី ដែលធ្វើឡើងក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦នេះ មេដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានធ្វើការពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាព ការយោគយល់ទៅវិញទៅមក និងការទុកចិត្តគ្នាក្នុងនោះមេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សម្រាប់ប្រទេសទាំងពីរ ពិសេសបានធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់វៀតណាម ក្នុងកាស្តារកសាង និងអភិវឌ្ឍជាតិតាមរយៈនោះ លោក ហ៊ុន សែន ក៏បានជូនពរប្រជាជនវៀតណាម ទទួលបានជោគជ័យក្នុងការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្មក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត និងរដ្ឋវៀតណាម។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក បានកោតសរសើរនិងអបអរសាទរយ៉ាងខ្លាំងចំពោះសមិទ្ធផលសំខាន់ៗ ដែលប្រជាជនកម្ពុជាទទួលបាន ក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះបញ្ញាញាណ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការកសាង និងអភិវឌ្ឍជាតិ ដែលនាំមកនូវស្ថិរភាពនយោបាយ និងសង្គម ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ដូចជាការពង្រឹងកាន់តែខ្លាំងឡើង នូវជំហរ និងតួនាទីរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងតំបន់និងពិភពលោក។
នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការបោះជំហានទៅមុខនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ នាពេលកន្លងមកដែលនាំមកនូវ ផលប្រយោជន៍ជាក់ស្តែងជាច្រើនប្រជាជននៃប្រទេសទាំងពីរ។ មេដឹកនាំប្រទេសទាំងពីរ ក៏បានឯកភាពគ្នាថា ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម គឺពិតជាមានសារៈសំខាន់យ៉ាងក្រៃលែងសម្រាប់ប្រជាជាតិទាំងពីរ។ តាមរយៈនោះ មេដឹកនាំទាំងពីរ បានប្តេជ្ញាបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីស្របតាមពាក្យស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង៕
នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការបោះជំហានទៅមុខនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ នាពេលកន្លងមកដែលនាំមកនូវ ផលប្រយោជន៍ជាក់ស្តែងជាច្រើនប្រជាជននៃប្រទេសទាំងពីរ។ មេដឹកនាំប្រទេសទាំងពីរ ក៏បានឯកភាពគ្នាថា ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម គឺពិតជាមានសារៈសំខាន់យ៉ាងក្រៃលែងសម្រាប់ប្រជាជាតិទាំងពីរ។ តាមរយៈនោះ មេដឹកនាំទាំងពីរ បានប្តេជ្ញាបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីស្របតាមពាក្យស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង៕
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កានៅវិមានវីរជនយុទ្ធជនពលី និងវិមានសពប្រធានហូជីមិញ
(ហាណូយ)៖ នៅរសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កានៅវិមានវីរជនយុទ្ធជនពលី និងវិមានសពប្រធានហូជីមិញ អមដោយកម្រងផ្កាអក្សរទឹកមាសដែលបានរចនាឡើងក្នុងអត្ថន័យថា សូមគោរពវិញ្ញាណក្ខន្ធវរជន យុទ្ធនារីដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិវៀតណាម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំអោនកាយវាចារចិត្តគោរពចំពោះវិរជនយុទ្ធជនពលីវៀតណាមទាំងអស់ ដែលបានបូជានូវកម្លាំងកាយចិត្ត ពិសេសបូជានូវសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារ និងរំដោះប្រទេសជាតិចេញពីអាណានិគមឈ្លានពាន រហូតទទួលបានជោគជ័យ និងទទួលបាននូវឯករាជ្យជាស្ថាពរ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានគោរពវិញ្ញាណក្ខន្ធសពប្រធានហូជីមិញ ដែលអមដោយកម្រងផ្កាអក្សរទឹកមាស មានអត្ថន័យថា សូមគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។
គួរបញ្ជាក់ថា ការអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ វីរជនយុទ្ធជនពលី និង សពប្រធានហូជីមិញ នេះធ្វើឡើងក្នុងឱកាស ដែលនាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦៕
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានគោរពវិញ្ញាណក្ខន្ធសពប្រធានហូជីមិញ ដែលអមដោយកម្រងផ្កាអក្សរទឹកមាស មានអត្ថន័យថា សូមគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។
គួរបញ្ជាក់ថា ការអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ វីរជនយុទ្ធជនពលី និង សពប្រធានហូជីមិញ នេះធ្វើឡើងក្នុងឱកាស ដែលនាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦៕
រាជរដ្ឋាភិបាលកម្ពុជា និងឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានសម្រេចចុះ MOU ជាថ្មី
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាថ្មី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។
ការចុះកិច្ចព្រមព្រៀងនេះ គឺជាការប្រកាសអំពីបំណងរបស់ភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការអនុវត្ត «កម្មវិធីសហប្រតិបត្តិការ បច្ចេកទេសលើវិស័យសិទ្ធិមនុស្ស» និងដើម្បីបង្កើតក្របខណ្ឌសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាននៃគោលបំណង និងគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាតិ មាត្រា២ (កថាខ័ណ្ឌ៧) ដែលបានបញ្ជាក់ថា «ពុំមានបទបញ្ញត្តិណាមួយនៅក្នុង ធម្មនុញ្ញឱ្យ អ.ស.ប ចូលជ្រៀតជ្រែកកិច្ចការ ដែលស្ថិតនៅក្រោមយុត្ថាធិការរបស់ប្រទេសជាសមាជិកនីមួយៗឡើយ»។
ក្រសួងការបរទេស ក៏បានប្រកាសថាផងដែរថា រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាយ៉ាងមុតម៉ាំក្នុងភាពជាដៃគូយ៉ាងពិតប្រាកដ និងស្មោះត្រង់ជាមួយអង្គការសហប្រជាជាតិ ដើម្បីពង្រឹងការអនុវត្តអនុស្សរណៈនេះ ឱ្យមានប្រសិទ្ធិភាព និងពេញលេញ ដោយផ្អែកលើ ការគោរពគ្នាទៅវិញទៅមក និងពុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សម្តៅពង្រឹងបន្ថែមនូវនីតិវិធីរដ្ឋ និងជំរុញលើកកម្ពស់ការការពារ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា៕
ក្រសួងការបរទេស ក៏បានប្រកាសថាផងដែរថា រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាយ៉ាងមុតម៉ាំក្នុងភាពជាដៃគូយ៉ាងពិតប្រាកដ និងស្មោះត្រង់ជាមួយអង្គការសហប្រជាជាតិ ដើម្បីពង្រឹងការអនុវត្តអនុស្សរណៈនេះ ឱ្យមានប្រសិទ្ធិភាព និងពេញលេញ ដោយផ្អែកលើ ការគោរពគ្នាទៅវិញទៅមក និងពុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សម្តៅពង្រឹងបន្ថែមនូវនីតិវិធីរដ្ឋ និងជំរុញលើកកម្ពស់ការការពារ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា៕
នៅថ្ងៃស្អែកនេះ លោក ហេង សំរិន នឹងជួបពិភាក្សាការងារជាមួយសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន
(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹងដល់ អ្នកសារព័ត៌មានទំាងអស់មេត្តាជ្រាបថា ប្រធានរដ្ឋសភា លោក ហេង សំរិន នឹងអនុញ្ញាត ឱ្យលោក វ៉ាង ហ្គូសៀង (WANG Guosheng) សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកសិកម្ម និងកិច្ចការជនបទ នៃសភាប្រជាជនចិនទូទំាងប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ការជួបសម្តែងការគួរសមនោះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៩:០០ព្រឹក នៅវិមានរដ្ឋសភា ខណៈដែលលោកបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។
សេចក្តីជូនដំណឹង ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទំាងអស់ អញ្ជើញចូលរួមយកព័ត៌មាន ក្នុងជំនួបសម្តែងការគួរសមនេះ តាមការគួរ៕
កាកបាទក្រហមកម្ពុជាបានធ្វើពិធីប្រគល់ស្រះទឹក អណ្តូងស្នប់ និងបង្គន់អនាម័យ ដល់ប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោកស្រី ឆាន់ ចន្ទសោភា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិកាសាខា ក្រុមប្រតិបត្តិសាខា-អនុសាខាក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ បានធ្វើពិធីប្រគល់ស្រះទឹក១កន្លែងទំហំ ៣០ម៉ែត្រ x ៥០ម៉ែត្រ មានជម្រៅ៥ម៉ែត្រ ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ហើយស្រះទឹកនេះអាចឱ្យប្រជាពលរដ្ឋប្រើប្រាស់បានសរុបចំនួន ៧៤គ្រួសារ ស្ថិតនៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងប្រគល់អណ្តូងស្នប់ចំនួន ៤ ដែលប្រជាពលរដ្ឋប្រើប្រាស់បានសរុបចំនួន ៩៥គ្រួសារ នៅក្នុងភូមិ អូរឬស្សី ១កន្លែង ភូមិអូរនាង ១កន្លែង ភូមិសិលាខ្មែរ ១កន្លែង និងភូមិទំនប់ដាច់ ១កន្លែង ព្រមទាំងប្រគល់បង្គន់អនាម័យ ចំនួន ១៧៩ នៅក្នុងភូមិចំនួន៧ នៅក្នុងស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត។
ក្នុងឱកាសនោះដែរ លោកស្រី អគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធប្រធាន ដែលជានិច្ចជាកាល លោកស្រី តែងតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ជាពិសេសបញ្ហាអនាម័យទឹកស្អាត។
បន្ទាប់ពីបញ្ចប់ពិធីប្រគល់ស្រះទឹក និងអណ្តូងរួចមក លោកស្រីអគ្គលេខាធិការ បានចុះសួរទុក្ខ និងចែកអំណោយមនុស្សធម៌ តាមផ្ទះដែលមាន ចាស់ជរាគ្មានទីពឹង និងអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៤គ្រួសារ រស់នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ស្ករស ១គីឡូក្រាម ទឹកស៊ីអ៉ីវ ៣ដប ទឹកត្រី ៣ដប ប្រេងឆា ៣ដប សារុង១ មុង១ ភួយ១ ក្រមា១ ក្រណាត់ស ១ និងថវិកា មួយចំនួន។
ប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះ សម្តេចដែលបានឆ្លើយតបចំពោះពួកគាត់ទាំងអស់គ្នា នៅបញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ នារដូវប្រាំងខាងមុខនេះ និងសូមសម្តេចទទួលបាននូវពុទ្ធពរ៤ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
គ.ជ.ប អំពាវនាវប្រជាពលរដ្ឋ ទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោតនៅសាលាឃុំ សង្កាត់ដែលបានចុះឈ្មោះ ចាប់ពីថ្ងៃទី០២ មករា តទៅ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹង តាមរយៈខ្លឹមសារជាពាក្យស្លោក ថា៖ «តោះយើងទៅមើលឈ្មោះ» ។ ដោយ គ.ជ.ប បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោត ដែលបានទៅចុះឈ្មោះក្នុងបញ្ជីចុះឈ្មោះថ្មី របស់ គ.ជ.ប ចាប់ពីថ្ងៃទី ២ មករា ឆ្នាំ ២០១៧ នៅតាមការិយាល័យដែលប្រជាពលរដ្ឋបានទៅចុះឈ្មោះ។
សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិររៀបចំការបោះឆ្នោត បានបញ្ជាក់ថា បញ្ជីបោះឆ្នោតដំបូងនឹងបិទផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅសាលាឃុំ -សង្កាត់ដែលអ្នកបានចុះឈ្មោះ ហើយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលនឹងត្រូវលុប ត្រូវបិទផ្សាយទន្ទឹមគ្នា។
យោងតាមសេចក្តីជូនដំណឹង ក៏បានបញ្ជាក់ដែរថា ដើម្បីធ្វើការផ្ទៀងផ្ទាត់ឈ្មោះ សូមបងប្អូនប្រជាពលរដ្ឋយកបង្កាន់ដៃចុះឈ្មោះ និងអត្តៈសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដើម្បីផ្ទៀងផ្ទាត់។
ដោយឡែកពាក់ព័ន្ធនឹងបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់ សាមីខ្លួនឬតំណាងអាចដាក់ពាក្យបណ្តឹងនៅសាលាឃុំសង្កាត់រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧៕
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃជួយនារីខ្មែរ រងគ្រោះ៣នាក់ត្រលប់មកកម្ពុជាវិញដោយសុវត្ថិភាព
(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៦ ស្ថានអគ្គកុងស៊ុល កម្ពុជា ប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែរ៣នាក់ ដែលមេខ្យល់បោកបញ្ឆោតយក ទៅរៀបការជាមួយបុរសជនជាតិចិនឲ្យបានត្រឡប់មក កម្ពុជា វិញដោយ សុវត្ថិភាព។
នេះបើយោងតាម សេចក្តី ប្រកាសព័ត៌មាន របស់ ក្រសួង ការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៦នេះ។ បានបញ្ជាក់ឲ្យដឹងថា នារីទាំង៣នាក់បាន មក ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ វេលាម៉ោង ២៣៖ ១៥ នាទី ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៦ តាមជើងយន្តហោះ MU759 ។ អំឡុងពេលរង់ចាំមកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុល បានរ៉ាប់រងផ្តល់កន្លែងស្នាក់នៅនិងអាហារបរិភោគ ដល់នារី រង គ្រោះទាំង៣នាក់ផងដែរ។
នារីខ្មែររងគ្រោះទាំង៣នាក់រួមមាន ទី១ ឈ្មោះ ឆ.ព អាយុ ២៧ឆ្នាំ មកពីខេត្តកំពង់ចាម ទី២ ឈ្មោះ ធ.ម.ល អាយុ១៦ឆ្នាំ មកពីខេត្តកំពង់ចាម និងចុងក្រោយឈ្មោះ ស.ដ.ន អាយុ ២៦ ឆ្នាំ មកពីខេត្តព្រៃវែង។
ជាមួយគ្នានោះដែរ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ សូមអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់សូមមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះមេខ្យល់ ឬជនណា ដែលប្រើ លាភសក្ការៈ ដើម្បីអូសទាញ បញ្ចុះបញ្ចូល និងបោកបញ្ឆោត ប៉ុនប៉ងយកទៅរៀបការជាមួយជនបរទេស ឬធ្វើការខុសច្បាប់ នៅតាមប្រទេសនានា៕
សកម្មភាពការងារសំខាន់ៗ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើទស្សនៈកិច្ច នៅវៀតណាម
នៅម៉ោងប្រមាណ ១០:០០ ព្រឹកថ្ងៃទី ២០ ខែធ្នូ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២០-២១ ខែធ្នូ ឆ្នាំ២០១៦។
សូមជម្រាបផងដែរថា មន្រ្តីសំខាន់ៗជាច្រើនរបស់ប្រទេសវៀតណាមដែលបានមកទទួលស្វាគមន៍លោក ហ៊ុន សែន មានដូចជា លោក Mai Tien Dung រដ្ឋមន្រ្តីនាយកខុទ្ទកាល័យរដ្ឋាភិបាល លោក Thach Du អគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និង លោក Dang Dinh Quy អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងមន្រ្តីសំខាន់ៗមួយចំនួនទៀត។ ក្នុងនោះក៏មាននិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសវៀតណាមក៏បានមកទទួលស្វាគមន៍ផងដែរ។
ក្រោយចុះពីយន្តហោះ លោក ហ៊ុន សែន បានអញ្ជើញទៅ គោរពវិញ្ញាណក្ខ័ន្ឋ និងបំពាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ និងយុទ្ឋជនពលី នៅទីក្រុងហាណូយ និងដាក់កម្រងផ្កានៅវិមាន លោកប្រធាន ហូ ជីមិញ។ បន្ទាប់មកទៀត លោកបានអញ្ជើញទៅវិមានរដ្ឋាភិបាល។
បន្ទាប់មក លោក ហ៊ុន សែន នឹងចូលជូបសម្តែងការគួសម និងពិភាក្សាទ្វេភាគីជាមួយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម និងជូបពិភាក្សាដោយឡែកជាបន្ត ជាមួយនឹងថ្នាក់ដឹកនាំវៀតណាម ដូចជា លោក ង្វៀន ហ៊្វូ ជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ត្រាន់ ដាយ ក្វាង (Tran Dai Quang) ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកស្រី ង្វៀន ធីគីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្រោយចុះពីយន្តហោះ លោក ហ៊ុន សែន បានអញ្ជើញទៅ គោរពវិញ្ញាណក្ខ័ន្ឋ និងបំពាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ និងយុទ្ឋជនពលី នៅទីក្រុងហាណូយ និងដាក់កម្រងផ្កានៅវិមាន លោកប្រធាន ហូ ជីមិញ។ បន្ទាប់មកទៀត លោកបានអញ្ជើញទៅវិមានរដ្ឋាភិបាល។
បន្ទាប់មក លោក ហ៊ុន សែន នឹងចូលជូបសម្តែងការគួសម និងពិភាក្សាទ្វេភាគីជាមួយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម និងជូបពិភាក្សាដោយឡែកជាបន្ត ជាមួយនឹងថ្នាក់ដឹកនាំវៀតណាម ដូចជា លោក ង្វៀន ហ៊្វូ ជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ត្រាន់ ដាយ ក្វាង (Tran Dai Quang) ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកស្រី ង្វៀន ធីគីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងដំណើទស្សនកិច្ចនេះ ក៏មានកិច្ចព្រមព្រៀងអនុស្សារណៈចំនួន៣នឹងត្រូវបានរំពឹងទុកថានឹងចុះហត្ថលេខាដោយរដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និងសមភាគីវៀតណាមផងដែរ ។ កិច្ចព្រមព្រៀងអនុស្សារណៈចំនួន៣នោះរួមមាន ទី១-កិច្ចព្រមព្រៀងនៃការផ្ទេរអ្នកទោស ទី២-សន្ឋិសញ្ញាស្តីពីជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលរដ្ឋមន្ត្រីក្រសួងយុទ្ឋធម៌នៃប្រទេសទាំងពីរជាអ្នកទទួលបន្ទុក និងពិភាក្សាគ្នាលើបញ្ហាទាំងពីរនេះ ទី៣-កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការនិងសាសនា និងគណកម្មាធិការជនជាតិ ហើយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាជាអ្នកពិភាក្សា និងទទួលបន្ទុកលើកិច្ចការងារនេះ។
នៅថ្ងៃទី២១ ខែធ្នូ លោក ហ៊ុន សែន នឹងអញ្ញើញទៅខេត្តឌុងណាយ ដើម្បីគោរពវិញ្ញាណខណ្ឌវីរ:ជនកម្ពុជា ដែលរកញ្ញាតិសណ្តានមិនឃើញដែលបានពលីជីវិតនៅថ្ងៃរំដោះប្រទេសកម្ពុជាពីរបបពលពត ដែលបានយកទៅបញ្ជុះនៅទីនោះ។
ជាមួយគ្នានេះដែរ លោក ហ៊ុន សែន ក៏នឹងអញ្ជើញចូលរួមប្រារពទិវាជ័យជម្នះថ្ងៃ៧មករា លើកទី៣៨ និងខូបទី៣៨ នៃរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយលោក ហ៊ុន សែន និងគណប្រតិភូរាជរដ្ឋាភិបាល នឹងអញ្ជើញមកដល់ប្រទេសវិញនៅល្ងាចថ្ងៃទី២១ ខែធ្នូ ៕
ជាមួយគ្នានេះដែរ លោក ហ៊ុន សែន ក៏នឹងអញ្ជើញចូលរួមប្រារពទិវាជ័យជម្នះថ្ងៃ៧មករា លើកទី៣៨ និងខូបទី៣៨ នៃរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយលោក ហ៊ុន សែន និងគណប្រតិភូរាជរដ្ឋាភិបាល នឹងអញ្ជើញមកដល់ប្រទេសវិញនៅល្ងាចថ្ងៃទី២១ ខែធ្នូ ៕
កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈរួមអាស៊ាន-ចិន នាទឹកដីសៀមរាបអង្គរ នៅសប្តាហ៍ក្រោយ
(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាសំខាន់មួយ នាទីស្តីការក្រសួងទេសចរណ៍ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈរួមអាស៊ាន-ចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នាទឹកដីសៀមរាបអង្គរ។
ព្រឹត្តិការណ៍សម្តែងសិល្បៈរួមអាស៊ាន-ចិន (ASEAN-China Joint Cultural Performance) ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្មារតី នៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៨ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ ដែលប្រមុខដឹកនាំប្រទេសជាសមាជិកអាស៊ាន និងចិន បានគាំទ្រសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈរួមអាស៊ាន-ចិន ដើម្បីរំលឹកខួប២៥ឆ្នាំ នៃទំនាក់ទំនងដៃគូរសន្ទនារវាងអាស៊ាន និងចិន។
ក្នុងកិច្ចប្រជុំនាពេលនោះ លោក ថោង ខុន បានណែនាំដល់អង្គប្រជុំទាំងអស់ ក៏ដូចជាអនុគណៈកម្មការទទួលបន្ទុកតាមផ្នែកនីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានល្អ ក្នុងនោះរួមមាន៖ ១.ការងាររៀបចំទស្សនីយភាពសិល្បៈ ២.ការងាររៀបចំកិច្ចប្រជុំត្រូវរៀបចំឱ្យបានល្អ ទាំងខ្លឹមសារ និងការប្រជុំ, ៣.ការងារសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយរៀបចំឱ្យមានម៉ូតូនាំមុខ ១គ្រឿង សម្រាប់ប្រធានប្រតិភូនៃប្រទេសនីមួយៗ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានដាក់អនុសាសន៍ឱ្យអនុគណៈកម្មការទទួលបន្ទុកតាមផ្នែកនីមួយៗ ត្រូវធ្វើការផ្សព្វផ្សាយព្រឹត្តិការណ៍ ឱ្យបានទូលំទូលាយតាមគ្រប់រូបភាព ទាំងវិទ្យុ ទូរទស្សន៍ គេហទំព័រ និងមធ្យោបាយផ្សព្វផ្សាយនានា។ ត្រូវរៀបចំទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ និងក្រុមសិល្បករនៃប្រទេសជាសមាជិកអាស៊ាន-ចិន ឱ្យបានល្អប្រសើរ ដោយចាត់តាំងឱ្យមានមន្រ្តីចុះសម្របសម្រួល សម្រាប់ប្រតិភូ និងក្រុមសិល្បករនីមួយៗ។
សូមបញ្ជាក់ថា ពិធីបើកជាផ្លូវការនៃកម្មវិធីសម្តែងសិល្បៈរួមអាស៊ាន-ចិន ខាងលើនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតី លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយមានការចូលរួមពី លោក សុង ប៉ូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មន្រ្តីជាន់ខ្ពស់តំណាងប្រទេសជាសមាជិកអាស៊ាន-ចិន លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលអាស៊ាន-ចិន និងក្រុមសិល្បករនៃបណ្តាប្រទេសជាសមាជិកអាស៊ាន-ចិន ជិត៣០០នាក់។
ដោយឡែក ក្នុងឱកាសព្រឹត្តិការណ៍ដ៏ធំនេះ ក៏នឹងមានរៀបចំសិក្ខាសាលាស្តីពី កម្មវិធីសម្តែងសិល្បៈរួមអាស៊ាន-ចិន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការវប្បធម៌អាស៊ាន-ចិន និងការរួមចំណែកផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌អាស៊ាន-ចិន និងតួនាទីរបស់សិល្បករ-ការិនីវ័យក្មេង ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌អាស៊ាន-ចិន ផងដែរ៕
បទវិភាគ៖ តើ ពូទីន ប្រតិកម្មយ៉ាងដូចម្តេចចំពោះ ឃាតកម្មលើអគ្គរដ្ឋទូតរបស់ខ្លួននៅតួកគី ?
ប្រភពនៅក្នុងប្រទេសតួកគី បានស្តីបន្ទោសភ្លាមៗលើអ្នកគាំទ្រលោក Fethullah Gulen បុព្វជិតតួកគី ដែលរស់នៅនិរទេសខ្លួននៅសហរដ្ឋអាមេរិក។
ឃាតកម្មលើអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគីនៅទីក្រុង Ankara កាលពីថ្ងៃចន្ទកន្លងទៅនេះ គឺមិនទំនងជាមានឥទ្ធិពលខ្លំាងលើការប្រឈមមុខដាក់គ្នាផ្នែកការទូត និងយោធា ដែលកំពុងកើតមានឡើងនៅស៊ីរី ឬក៏លើទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុង Moscow និងរដ្ឋាភិបាលទីក្រុង Ankara នោះទេ។
ឃាតករ ត្រូវបានគេកំណត់អត្តសញ្ញាណបានហើយ គឺឈ្មោះ Mevlut Mert Aydintas អាយុ ២២ ឆ្នាំ សមាជិកប៉ូលិសបង្រ្កាបកុប្បកម្ម។ ឃាតកររូបនេះ បានបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគី លោក Andei Karlov ដែលជាក់ស្តែងគឺដើម្បីប្រឆាំងទៅនឹងការពាក់ព័ន្ធរបស់រុស្ស៊ីនៅទីក្រុង Aleppo ប្រទេសស៊ីរី។
ឃាតកម្មនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីមានបាតុកម្មនៅប្រទេសតួកគីជុំវិញការគាំទ្ររបស់រុស្ស៊ីលើរដ្ឋាភិបាលលោក Bashar al-Assad។ ឃាតកររូបនោះត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខក្នុងតំបន់របស់តួកគី។
ដោយការបាញ់សម្លាប់អគ្គរដ្ឋទូតលោក Andrei Karlov ឃាតករក៏បានប្រឆាំងទៅនឹងប្រទេសរបស់ខ្លួន ដែលឈរនៅម្ខាងក្នុងស្ថានភាពនៃអំពើឃោរឃៅនៅប្រទេសស៊ីរី។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តួកគីបានផ្លាស់ប្តូរជំហររបស់ខ្លួន ហើយបច្ចុប្បន្ន កំពុងសហការជាមួយប្រធានាធិបតីស៊ីរីលោក Bashar Assad ជាមួយរុស្ស៊ី និងអ៊ីរ៉ង់។
វាអាចថា គោលបំណងនៃការបាញ់សម្លាប់នេះ គឺដើម្បីបង្អាក់ដល់ទំនាក់ទំនងរវាងរុស្ស៊ី និងតួកគី ដែលបច្ចុប្បន្ន កំពុងមានការកើនឡើង បន្ទាប់ពីមានភាពល្អក់កករដល់ចំណុចទាបបំផុត គ្រាដែលតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីកាលពីឆ្នាំមុន។
ការបាញ់សម្លាប់នេះត្រូវបានថតជាប់ដោយកាមេរ៉ាសន្តិសុខនៅឯវិចិត្រសាល ចំពេលនាទីថតចម្លងមានដំណើរការ ដែលធ្វើឱ្យការធ្វើឃាតនោះ ត្រូវបានថតជាប់យ៉ាងច្បាស់។
វាមិនហាក់ដូចជាថា ឃាតកម្មនេះនឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានស្ថិរភាពនៅស៊ីរីនោះទេ។ កាលពីថ្ងៃអង្គារ កិច្ចប្រជុំត្រូវបានគ្រោងចាប់ផ្តើមឡើងនៅទីក្រុង Moscow ដោយមានការចូលរួមពីរុស្ស៊ី អ៊ីរ៉ង់ តួកគី ក៏ដូចជាភាគីផ្សេងទៀត ស្តីអំពីលទ្ធភាពការទូតមួយដើម្បីបញ្ចប់សង្រ្គាមដែលកំពុងកើតមានឡើងនៅស៊ីរី។
ផលប្រយោជន៍នៃប្រទេសទាំងបីនេះ គឺធំធេងជាងឧបទ្ទវហេតុ នៃការបាញ់សម្លាប់អគ្គរដ្ឋទូតនេះ។
ផលប្រយោជន៍នៃប្រទេសទាំងបីនេះ គឺធំធេងជាងឧបទ្ទវហេតុ នៃការបាញ់សម្លាប់អគ្គរដ្ឋទូតនេះ។
ផលប្រយោជន៍របស់ប្រធានាធិបតីតួកគីលោក Erdogan ពាក់ព័ន្ធនឹងប្រទេសស៊ីរី គឺត្រូវបានកំណត់ដោយវិសាលភាពរបស់ពួកគេ។ គាត់ចង់ធានាថា ជនជាតិភាគតិច Kurdish នឹងមិនមានវត្តមាននៅតាមព្រំដែនរបស់ប្រទេសខ្លួន។
ផលប្រយោជន៍របស់លោក Putin គឺផ្សេងគ្នា
ដូចដែលបានបង្ហាញ ដោយការទម្លាក់គ្រាប់បែកមិនមានសមាមាត្ររបស់រុស្ស៊ីលើគោលដៅស៊ីវិល រួមទាំងសាលារៀន មន្ទីរពេទ្យ និងមជ្ឈមណ្ឌលក្មេងកំព្រានៅទីក្រុង Aleppo លោក Putin កំពុងជំរុញយុទ្ធសាស្រ្តដូចគ្នា ដែលមានប្រសិទ្ធភាពនៅក្នុងការប្រឆាំងទៅនឹងការងើបបះបោរនៅរដ្ឋ Chechnyan ប្រមាណជា ១០ឆ្នាំមកហើយ។
ជាមួយនឹងអ៊ីរ៉ង់ លោក Putin ចង់ឱ្យរដ្ឋាភិបាលលោក Assad មានស្ថិរភាព និងស្តារឡើងវិញនូវអធិបតេយ្យភាពរបស់គាត់លើប្រទេសស៊ីរីឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។
នេះគ្រាន់តែជាដំណាក់កាលដំបូងរបស់រុស្ស៊ី នៅក្នុងគោលដៅបង្កើតអំណាចនៅក្នុងតំបន់ ដែលត្រូវបានគេទុកចោល ដោយសារតែការចាកចេញពីអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama៕
ការរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ
ឆ្នាំ២០១៦ ត្រូវបានចំណាំជារៀងរហូតថា ជាឆ្នាំដែលប្រទេសថៃបានបាត់បង់ប្រទីតបំភ្លឺផ្លូវ របស់ខ្លួន។ ព្រះមហាក្សត្រ Bhumibol Adulyadej បានយាងចូលសុវណ្ណង្គត់នៅថ្ងៃទី១៣ ខែតុលាដោយបាននៅលើរាជ្យបល្ល័ង្កអស់រយៈពេល ៧០ ឆ្នាំ។ ខណៈពេលដែលប្រទេសទាំងមូលធ្លាក់ចូលទៅក្នុងរបៀបនៃការកាន់មរណទុក្ខដ៏តឹងរ៉ឹង ការយាងចូលសុវណ្ណង្គត់របស់ព្រះមហាក្សត្រនេះបានបង្កើននូវកម្រិតភ័យបារម្ភរួចហើយ ទៅលើអ្វីដែលរជ្ជកាលបន្ទាប់ទំនងជានឹងកើតឡើងនោះ។
ព្រះមហាក្សត្រ Bhumibol ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាលើកដំបូងនៅឆ្នាំ២០០៩។ ដែលព្រះរាជសុខភាពខ្សោយរបស់ព្រះអង្គបានក្លាយជាក្តីបារម្ភមួយ មិនត្រឹមតែក្នុងចំណោមអ្នកកាន់អំណាចរបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងចំណោមធុរកិច្ចក្នុងស្រុក និងអ្នកវិនិយោគិន បរទេសទៀតផង។ ព្រះរោគរបស់ព្រះអង្គនេះតំណាងឱ្យផ្នែកមួយនៃការជំរុញកងកម្លាំងពីក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ជាមួយនឹងពួកយោធាដែលចង់ធានាថា ការស្នងរាជ្យរបស់ព្រះមហាក្សត្រនេះ នឹងមានអត្ថប្រយោជន៍ដល់ឥស្សរជនចាស់ៗ។
កាលពីដើមឆ្នាំ២០១៦ រដ្ឋាភិបាលយោធានៅក្រោមនាយករដ្ឋមន្រ្តីលោក Prayuth Chan-ocha ត្រូវបានប្រគល់ភារកិច្ចជាមួយនឹងការសម្រេចបេសកកម្មពីរ។
ជាដំបូង រដ្ឋាភិបាលយោធាបានបង្គាប់ឱ្យគណៈកម្មាធិការមួយបញ្ចប់រដ្ឋធម្មនុញ្ញនេះ ដើម្បីពន្យារការកាន់អំណាចរបស់ខ្លួន និងការពារអំណាចពីបក្សពួករបស់ Shinawatra ពីការវិលត្រឡប់ទៅនយោបាយ ដែលនឹងបម្រើដើម្បីកាត់បន្ថយអំណាចរបស់រដ្ឋាភិបាលស៊ីវិលនាពេលអនាគត។
ដើម្បីស្របច្បាប់បន្ថែមទៀតទៅលើរដ្ឋធម្មនុញ្ញនេះ របបយោធាបានធ្វើប្រជាមតិមួយ ដែល ធ្វើឱ្យភ្ញាក់ផ្អើលដល់មនុស្សជាច្រើន រដ្ឋធម្មនុញ្ញនេះត្រូវបានអនុម័តដោយប្រជាជន ដែលចាក់ឫសយ៉ាងជ្រៅបន្ថែមទៀតដល់ជំហររបស់យោធា។ ទោះបីជាប្រជាជនថៃមួយចំនួនមិនយល់ស្រប ជាមួយនឹងមាតិកានៃរដ្ឋធម្មនុញ្ញនេះក៏ដោយ ក៏ពួកគេមានគោលបំណងចង់អនុម័តរដ្ឋធម្មនុញ្ញនេះនៅក្នុងការធ្វើប្រជាមតិមួយ ដែលពួកគេចង់បានការបោះឆ្នោតកើតឡើងក្នុងពេលឆាប់ៗនេះ ជាជាងស៊ូទ្រាំនឹងរបបយោធាអស់រយៈពេលយូរតទៅទៀត ប្រសិនបើរដ្ឋធម្មនុញ្ញនេះត្រូវបានច្រាន ចោលនោះ។
ភារកិច្ចផ្សេងទៀតរបស់ពួកយោធានេះ គឺដើម្បីបញ្ជាក់ជាសាធារណៈនៃការឡើងសោយរាជ្យរបស់ព្រះអង្គម្ចាស់ Maha Vajiralongkorn ជាអ្នកទទួលមរតកដែលមានសិទ្ធិឡើងគ្រង់រាជ្យ។ពាក្យចចាមអារាម និងពាក្យនិយាយខ្សិបខ្សៀវបាននៅវិលវល់ជុំវិញព្រះរាជាណាចក្រថៃអំពីការបំផ្លិចបំផ្លាញដែលអាចធ្វើទៅកើតប្រឆាំងនឹងព្រះអង្គម្ចាស់ដែលឡើងគ្រង់រាជ្យ ដែលត្រូវបានគេគិតថា ឧត្តមសេនីយ៍ Prem Tinsulanonda ជាអ្នកនាំមុខ ហើយឧត្តមសេនីយ៍រូបនេះដែលជាប្រធាន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលមិនស៊ីខ្សែគ្នាជាមួយនឹងព្រះអង្គម្ចាស់ដែលឡើងគ្រង់រាជ្យ។
ជាការពិតដែលថា ប្រជាជនថៃមួយចំនួនប្រហែលជាពេញចិត្តចង់ឃើញម្ចាស់មហាក្សត្រី Sirindhorn ឡើងគ្រង់រាជ្យជំនួសបងប្រុសទៅវិញ ការពិតនោះបានបង្កឱ្យមាននៅពាក្យចចាមអារាមថា លោក Prem អាចញុះញុងម្ចាស់ក្សត្រី Sirindhorn ឱ្យក្លាយទៅជាអ្នកឡើងគ្រង់អំណាចឱ្យកាន់តែមានការទុកចិត្តកាន់តែច្រើន។
ជាការឆ្លើយតបទៅនឹងសភាពការណ៍នោះ រដ្ឋាភិបាលដឹកនាំដោយលោក Prayut បានសម្រេចចិត្តដើម្បីកំចាត់ចោលពាក្យចចាមអារាមទាំងនោះ ប៉ុន្មានម៉ោងតែប៉ុណ្នោះ ក្រោយព្រះមហាក្សត្រ Bhumibol ចូលសុវណ្ណង្គត់ ហើយនិយាយថា ព្រះអង្គម្ចាស់ Vajiralongkorn នឹងក្លាយទៅជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់ Vajiralongkorn បានជិះកង់ដឹកនាំហ្វូងមនុស្សនៅកណ្តាលផ្លូវទីក្រុងបាងកក ហើយសង្ឃឹមថា នឹងទទួលបានក្តីស្រលាញ់ និងភាពស្មោះត្រង់ពីប្រជាជន។
ខណៈនេះផងដែរ ព្រះអង្គដែលបានឡើងគ្រង់រាជ្យនេះ បានចាប់ផ្តើមតែងតាំងមនុស្សដែលព្រះអង្គទុកចិត្តឱ្យកាន់តួនាទីសំខាន់ៗនៅក្នុងព្រះបរមរាជ្យវាំង។ នីតិវិធីនេះបានកើតមានឡើងតាំងពីមុនព្រះមហាក្សត្រ Bhumibol ចូលសុវណ្ណង្គត់ម៉្លះ ដោយឱ្យសញ្ញាថា ការឡើងគ្រង់រាជ្យបានកើតមានឡើង មុនពេលដែលការបញ្ចប់នៃការគ្រង់រាជ្យព្រះបីតារបស់ទ្រង់មកម៉្លះ។ ព្រះអង្គក៏បានទំលាក់កម្រិតតួនាទីអ្នកទាំងឡាយណាដែលបានធ្វើការឱ្យបីតារបស់ទ្រង់ កាលពីអតីតកាល ហើយណែនាំក្រុមមុខមាត់ថ្មីដើម្បីចាត់ចែងការងារ នៅក្នុងនោះរាប់បញ្ចូលទាំងការិយាល័យទ្រព្យសម្បត្តិគ្រង់រាជ្យផងដែរ។
ក្នុងគ្រាជាមួយគ្នានេះផងដែរ ព្រះអង្គម្ចាស់ Vajiralongkorn បានលប់ចោលសត្រូវរបស់គាត់តាមរយៈការងារមួយចំនួនដូចជា មធ្យោបាយគ្មានត្រាប្រណី។
ឧទាហរណ៍ ដូចជាការស្លាប់ដ៏អាថ៍កំបាំងនៅក្នុងពន្ធនាគាររបស់គ្រូទាយម្នាក់ឈ្មោះ Sucha- ritpolwongse Suriyan ខណៈដែលកំពុងរងការចោទប្រកាន់ពីការធ្វើអាជីវកម្មនូវការប្រើឈ្មោះព្រះអង្គម្ចាស់រូបនេះ ដើម្បីផលប្រយោជន៍របស់គ្រូទាយនោះ។
ចេញពីព្រឹត្តិការណ៍ខាងលើនេះ គេអាចសន្និដ្ឋានថា យោធាកំពុងធ្វើការជាមួយព្រះអង្គម្ចាស់ Vajiralongkorn ដើម្បីធ្វើឱ្យប្រាកដថា នៅក្នុងដំណាក់ការអន្តរកាលនេះ មិនមានការរំខាន់ដល់ផលប្រយោជន៍របស់ពួកគេទេ។ ប៉ុន្តែដៃគូថ្មីរបស់គាត់ប្រហែលជាមិនរួមចំណែកធ្វើឱ្យវិជ្ជមានដល់ អនាគតប្រជាធិបតេយ្យប្រទេសថៃឡើយ។
មិត្តភាពរបស់ព្រះអង្គម្ចាស់ Vajiralongkorn ជាមួយពួកយោធានឹងនៅតែបន្តការរាំងស្ទះដល់ដំណើរប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ។ និយាយមកដល់ចំណុចនេះគ្មានការបង្ហាញណាមួយឱ្យឃើញថា ព្រះអង្គ Vajiralongkorn មានចំណាប់អារម្មណ៍នៅក្នុងការលើកស្ទួយលទ្ធិប្រជាធិប តេយ្យឡើយ។ ផ្ទុយទៅវិញ ព្រះអង្គនៅតែបន្តការពឹងផ្អែកទៅលើច្បាប់ប្រមាថព្រះជេស្តាព្រះអង្គដើម្បីបំបិទមាត់អ្នកទាំងឡាយណាដែលរិះគន់របៀបការរស់នៅ និងអត្តចរិកផ្ទាល់ខ្លួនរបស់ទ្រង់។ ការបន្តការប្រើប្រាស់ច្បាប់នេះ ក្រោមការគ្រង់រាជ្យរបស់ទ្រង់នឹងមានផលប៉ះពាល់ជាអវិជ្ចមាន ដល់ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសថៃ។
ដ៏រាបណា ព្រះមហាក្សត្រថ្មីអង្គនេះមិនយល់អំពីតម្រូវការសម្រាប់រាជានិយមក្នុងការកែទម្រង់ នោះទេ ស្ថាប័នរាជានិយមនៅប្រទេសថៃនឹងទទួលរងហានិភ័យ។
សរសេរដោយលោក Pavin Chachaval គឺជាអ្នកសាស្ត្រាចារ្យជំនួយនៅឯមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីអាគ្នេយ៍នៅសកលវិទ្យាល័យ Kyoto ហើយជាអ្នកសិក្សាស្រាវជ្រាវនៅឯមជ្ឈមណ្ឌលការសិក្សាសម្រាប់អាស៊ីអាគ្នេយ៍នៃសកលវិទ្យាល័យ California ៕
ភូមាទទួលរងការដាក់សម្ពាធនៅឯកិច្ចពិភាក្សាអាស៊ាន
ប្រទេសភូមាប្រឈមនឹងការដាក់សម្ពាធពីរដ្ឋមន្រ្តីការបរទេសអាស៊ាន ចំពោះវិបត្តិរ៉ូហ៊ីនយ៉ា នៅក្នុងការពិភាក្សាដែលបានធ្វើឡើងដោយមេដឹកនាំរបស់ខ្លួនគឺលោកស្រី Aung San Suu Kyi កាលពីម្សិលមិញ រដ្ឋមន្រ្តីភូមាបានជំរុញឱ្យលោកស្រីចាត់វិធានការដោយមិនពន្យារពេលនៃការបោសសម្អាតជនជាតិភាគតិច និងអំពើប្រល័យពូជសាសន៍នៃចំនួនប្រជាជនសរុបជនជាតិមូស្លីមភាគតិចរបស់ប្រទេសលោកស្រី។
កិច្ចប្រជុំក្រៅផ្លូវការរយៈពេលមួយថ្ងៃនៅទីក្រុង Yangon ដែលផ្តួចផ្តើមដោយម៉ាឡេស៊ី បានធ្វើឡើងចំពេលមានការកើនឡើងនូវការព្រួយជាអន្តរជាតិ លើស្ថានការណ៍នៅរដ្ឋភាគខាងលិច Rakhine ប្រទេសភូមា។
រដ្ឋមន្រ្តីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បាននិយាយថា រដ្ឋមន្រ្តីអាស៊ាន មាន «កិច្ចពិភាក្សាបើកចំហ ស្មោះត្រង់ និងក្នុងន័យស្ថាបនាស្តីពីស្ថានភាពស្មុគស្មាញនៅទីនោះរួមទាំងការផ្តល់ជំនួយផងដែរ»។
គាត់បាននិយាយថា «រដ្ឋមន្រ្តីជាច្រើនបានផ្លាស់ប្តូរទស្សនៈថា តើអាស៊ានអាចជួយប្រទេសភូមាក្នុងការស្វែងរកដំណោះស្រាយដើម្បីជាប្រយោជន៍ដល់សហគមន៍ ដែលរងផលប៉ះពាល់ទាំងអស់នៅក្នុងរដ្ឋ Rakhine បានដោយរបៀបណា»។
កិច្ចពិភាក្សាបិទទ្វារត្រូវបានប្រារព្ធឡើងក្នុងចំណោមសមាជិកអាស៊ានទាំង ១០ លើកលែងតែប្រទេសវៀតណាម កម្ពុជា និងប៊្រុយណេ ដោយឱ្យរដ្ឋមន្ត្រីការបរទេសរបស់ពួកគេទៅជំនួស។
រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីលោក Anifah Aman បានលើកឡើងនូវរបាយការណ៍ជាបន្តបន្ទាប់ពីប្រភពជាច្រើនដោយបានចោទប្រកាន់ការចាប់ខ្លួនដោយបំពាន ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការរំលោភ ការដុតបំផ្លាញភូមិរ៉ូហ៊ីនយ៉ា ដូចជាការបំផ្លាញផ្ទះ និងកន្លែងគោរពបូជា។
លោក Anifah បាននិយាយថា «ជាថ្មីម្តងទៀត រដ្ឋាភិបាលរបស់ខ្ញុំបានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលបន្តកើតមានឡើងនៅក្នុងរដ្ឋ Rakhine បណ្តាលឱ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់ជាច្រើន និងធ្វើឱ្យប្រជាជនធ្វើចំណាកស្រុក»។
«យើងជឿថា ដើម្បីលុបបំបាត់ការចោទប្រកាន់នៃ «ការបោសសម្អាតជនជាតិភាគតិច» ឬនៅក្នុងករណីខ្លះដែលជា «អំពើប្រល័យពូជសាសន៍» ទាំងនេះ វាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលដើម្បីឱ្យមានតម្លាភាព និងផ្ដល់នូវពេលវេលា និងព័ត៌មានត្រឹមត្រូវ ព្រមទាំងផ្ដល់នូវការចូល ទៅកាន់តំបន់ដែលរងផលប៉ះពាល់»។
រដ្ឋមន្រ្តីក្រសួងការបរទេសថៃលោក Don Pramudwinai បាននិយាយថា សមាជិកអាស៊ានដ៏ជិតស្និទ្ធរបស់ភូមាមិនអាចមិនអើពើចំពោះស្ថានភាពដែលកាន់តែអាក្រក់នៅក្នុងរដ្ឋ Rakhine ទេ។
រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retro Marsudi បានប្រាប់អ្នកកាសែតថា ភូមាយល់ព្រមអនុញ្ញាតឱ្យចូលទៅកាន់តំបន់នោះដើម្បីផ្តល់ជំនួយមនុស្សធម៍។
លោកស្រី Retro បានសម្តែងការពេញចិត្តចំពោះការផ្តល់ព័ត៌មានដោយសង្ខេបនេះ ដោយលោកស្រីបានពិពណ៌នាថា «ជាការផ្លាស់ប្តូរដោយស្មោះត្រង់ និងមានតម្លាភាពបំផុតសម្រាប់សន្តិភាព»។ លោកស្រីបាននិយាយថា ការវិវត្តន៍ដ៏ចម្បងពីរដែលលេចចេញពីកិច្ចប្រជុំគឺជាកិច្ចព្រមព្រៀងដែលភូមានឹងរាយការណ៍សភាពការណ៍ថ្មីៗជាទៀតទាត់ដល់សមាជិកអាស៊ានដែលជាមិត្តរបស់ខ្លួនស្តីពីសភាពការណ៍នៅ Rakhine ហើយនិងការប្តេជ្ញាចិត្តរបស់ភូមាដើម្បីអនុញ្ញាតឱ្យទទួលបាននូវជំនួយមនុស្សធម៌។
រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយថា «ដូច្នេះយើងជឿថា សិទ្ធិជាមូលដ្ឋានដូចជា ផ្នែកវប្បធម៌ សង្គម ស៊ីវិល សេដ្ឋកិច្ច ត្រូវតែបានគេផ្តល់ឱ្យអ្នកទាំងអស់នោះ ដែលរស់នៅក្នុងរដ្ឋ Rakhine ដោយមិនគិតពីសាសនា ពូជសាសន៍របស់ពួកគេឡើយ»។
បើទោះបីជាការិយាល័យឧត្តមស្នងការអង្គការសិទ្ធិមនុស្សបានរិះគន់ថា មានការរំលោភសិទ្ធិមនុស្ស ក៏ប៉ុន្តែរដ្ឋាភិបាល និងយោធាភូមា បានច្រានចោលការចោទប្រកាន់ទាំងនេះ៕
រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី និយាយថា ប្រទេសមហាអំណាចនឹងគោរព គោលជំហរអាស៊ានដែលមានការរួបរួមគ្នា ស្តីពីសមុទ្រចិនខាងត្បូង
រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បាននិយាយថា អាស៊ានគួរតែបង្រួបបង្រួមគ្នា ដើម្បីដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង។
សហរដ្ឋអាមេរិក និងចិនគួរតែគោរពសម្លេង និងជំហររបស់អាស៊ាន គឺដោយសារតែជោគវាសនា និងជំហរនៃបណ្តាប្រទេសសមាជិកអាស៊ាន នឹងត្រូវបានកំណត់ដោយប្រទេសមហាអំណាចពិភពលោកទាំងនេះ។
គាត់មានទស្សនៈយល់ឃើញថា បណ្តាប្រទេសសមាជិកអាស៊ានគួរតែមានជំហរបង្រួបបង្រួមគ្នាលើសមុទ្រចិនខាងត្បូង។ ប្រទេសម៉ាឡេស៊ីមិនដែលផ្លាស់ប្តូរនូវជំហររបស់ខ្លួនទេ។
គាត់បាននិយាយថា បញ្ហានៃការដាក់សម្ភារៈយោធានៅសមុទ្រចិនខាងត្បូង គួរតែត្រូវបានដោះស្រាយរួមគ្នាដោយបណ្តាប្រទេសសមាជិកអាស៊ាន។ ទន្ទឹមគ្នានោះដែរ គាត់ក៏បានសរសេរលិខិតផ្ញើទៅកាន់សហរដ្ឋអាមេរិក និងចិន ដោយស្នើឱ្យមានគំនិតផ្តួចផ្តើមដែលមានតម្លាភាពនៃផ្ទៃសមុទ្រនៅតំបន់អាស៊ី (Asia Maritime Transparency Initiative) ដើម្បីបញ្ចេញនូវរូបថតរបស់ចិន ដែលបានបង្កើនសម្ភារៈយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង។
លោក Hishammuddin បាននិយាយពីបញ្ហានេះ បន្ទាប់ពីបានចូលរួមនៅក្នុងពិធីថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត ដែលរៀបចំដោយវិទ្យាស្ថាន Onn Jaafar (Institute of Onn Jaafar, IOJ)។ គាត់បានឆ្លើយតបទៅនឹងការតវ៉ារបស់អាមេរិកប្រឆាំងនឹងការរឹបអូសជលយានគ្មានមនុស្សបើករបស់ខ្លួនដោយប្រទេសចិននៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រចិនខាងត្បូង ដែលបានបង្កើនឱ្យមានភាពតានតឹងនៅតំបន់នេះ។
តាមជំហរដ៏តឹងរ៉ឹងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ដែលប្រហែលជាអាចបង្កើនឱ្យមានភាពតានតឹងនៅក្នុងតំបន់។ គាត់យល់ឃើញថា បញ្ហានេះ គឺវាអាស្រ័យទៅលើទស្សនៈរបស់លោក Trump។ គាត់បាននិយាយថា ប្រទេសម៉ាឡេស៊ីតែមួយមិនអាចមានលទ្ធភាព ដើម្បីប្រឈមមុខជាមួយនឹងប្រទេសមហាអំណាចទាំងនេះបានទេ ប៉ុន្តែត្រូវដោះស្រាយរួមគ្នាក្នុងនាមជាអាស៊ាន។
ទោះបីជាយ៉ាងណាក៏ដោយ គាត់បាននិយាយថា ប្រសិនបើប្រទេសទាំង១០ រួមកម្លាំងគ្នាតែមួយនោះ វាត្រូវបានគេជឿថា ប្រទេសចិននឹងមិនហ៊ានមើលងាយ ឬក៏មិនយកចិត្តទុកដាក់នូវជំហររបស់អាស៊ានដែរ។
គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ម៉ាឡេស៊ីគឺនៅជិតស្និទ្ធជាមួយនឹងហ្វីលីពីន ដែលជាដៃគូរបស់ខ្លួន។ ស្របពេលគ្នានោះដែរ គាត់ក៏បានឯកភាពជាមួយនឹងហ្វីលីពីនថា បញ្ហានៃការបង្កើនសម្ភារៈយោធានៅសមុទ្រចិនខាងត្បូង គួរតែត្រូវបានបញ្ជាក់តាមរយៈការទូតជាផ្លូវការ។
គាត់បាននិយាយថា កាតព្វកិច្ចរបស់ក្រសួងការពារជាតិ ត្រូវធានាឱ្យបានថា សន្តិសុខនៅឯដែនទឹករបស់ម៉ាឡេស៊ី មិនត្រូវបានគេគំរាមកំហែងឡើយ។ ប្រសិនបើមានការបង្កើនសម្ភារៈយោធាមិនត្រូវបានគេត្រួតពិនិត្យនោះទេ វាប្រហែលជាអាចគំរាមកំហែងដល់សុខដុមរមនា និងសុវត្ថិភាពក្នុងតំបន់។
គាត់បានបន្តទៀតថា ការត្រួតពិនិត្យដោយកងទ័ពជើងទឹក គឺវាមានសារៈសំខាន់ណាស់ដើម្បីធានាឱ្យបានថា ទូកនេសាទ និងឆ្មាំសមុទ្រមានសុវត្ថិភាព និងទប់ស្កាត់ចំពោះស្ថានភាពពីការគ្រប់គ្រងមិនបាន ដែលនាំឱ្យមានសង្រ្គាមពាក្យសម្តីពាក់ព័ន្ធនឹងប្រទេសផ្សេងៗ។
គាត់នឹងណែនាំដល់មេបញ្ជាការកងទ័ពជើងទឹកម៉ាឡេស៊ី ឧត្តមនាវីឯក Tan Sri Ahma Kamarulzaman Ahmad Badaruddin ឱ្យទទួលខុសត្រូវលើបញ្ហានេះ។ ប្រទេសម៉ាឡេស៊ីបានកំពុងតែទាក់ទងជាមួយនឹងប្រទេសចិន និងសហរដ្ឋអាមេរិកដោយផ្ទាល់។ មានភាពចាំបាច់ណាស់ ដើម្បីបង្កើនចំណងទាក់ទងក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក្នុងការធានាឱ្យបាននូវស្ថិរភាព និងសុវត្ថិភាពថ្នាក់តំបន់ ដែលទប់ស្កាត់ភូមិសាស្រ្តនយោបាយត្រូវបានគ្របដណ្តប់ដោយការពិចារណាគិតទុកជាមុនរបស់ប្រទេសមហាអំណាច៕
ប្រភព: Asia News Network ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ស្នើឱ្យអាជ្ញាធរមូលដ្ឋានបន្ដបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអនបានមានប្រសាសន័ថា ដើម្បីឱ្យ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋមានប្រសិទ្ធភាពអាជ្ញាធរត្រូវបន្តចុះត្រួតពិនិត្យ និងសម្របសម្រួល ជូនប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយស្ត្រីដែលជាមន្ត្រីរាជការ ថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈអភិបាល សមាគមនារី ក្រុមចលនា ស្ត្រីរាជធានី មន្ទីរ ខ័ណ្ឌ សង្កាត់ និងផ្សារ ព្រមទាំងមន្ត្រីក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ សមាជិក ក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ ថ្នាក់ដឹកនាំសង្កាត់នៅស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
លោកស្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជារួមទាំងថ្នាក់ដឹកនាំកំពូលៗកម្ពុជា ជាពិសេស លោក ហ៊ុន សែន និងភរិយា បានយកចិត្ត ទុកដាក់ ជាពិសេសលើផ្នែកសមភាពយ៉ែនឌ័រ និងផ្តល់ឱកាសឱ្យស្ត្រីមានតួនាទីជាថ្នក់ដឹកនាំផ្នែកគោលនយោបាយ ដោយប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកនារីជាឆ្អឹងខ្នង និងជាចំណែកមួយដែលមិនអាខ្វះបានក្នុងគ្រប់សកម្មភាពទាំងអស់ ដើម្បីការអភិវឌ្ឍតាមមូលដ្ឋាន រួមទាំងភាពសុខសាន្តនិង សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមាន ភាពកក់ក្តៅ ទំនុកចិត្ត និងមានការជឿជាក់ មកលើ ការដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស បញ្ហាភូមិ-ឃុំមានសុវត្ថិភាពនៅទូទាំងរាជធានីភ្នំពេញតែម្ដង និងបានស្នើឱ្យបានស្នើឱ្យស្ត្រីបន្តផ្សព្វផ្សាយ និងចូលរួមអនុវត្តតាមគោលនយោបាយនៃលទ្ធផលមហាសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤០ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាដែលបានសម្រេចកាលពីពេលថ្មីៗនេះ។
លោកស្រីថ្លែងបញ្ជាក់បន្ថែមថា បញ្ហាការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អនិងមានប្រសិទ្ធភាពនោះ ដូច្នេះ អាជ្ញាធររាជធានីនិងនៅមូលដ្ឋាន ត្រូវបន្តចុះត្រួតពិនិត្យអំពីការធានា នូវការអនុវត្តការងារផ្ដល់អត្ដសញ្ញាណប័ណ្ណ ការងារផ្ដល់សំបុត្រកំណើត ការងារចុះបញ្ជីបញ្ចូលសមាជិកគ្រួសារ ការងារទំនាស់ដីធ្លី ផ្លូវ លូ ទឹកភ្លើង ការងារប្រកបអាជីវកម្ម កសិកម្មពាណិជ្ជកម្ម និងលិខិត បទដ្ឋានគិតិ្ដយុទ្ធ ផ្សេងៗទៀត មានតែអាជ្ញាធរ រាជធានីនិងមូល ដ្ឋាន ដែលជាអ្នកសម្របសម្រួលផ្ទាល់ជូនពលរដ្ឋ៕
លោកស្រីថ្លែងបញ្ជាក់បន្ថែមថា បញ្ហាការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អនិងមានប្រសិទ្ធភាពនោះ ដូច្នេះ អាជ្ញាធររាជធានីនិងនៅមូលដ្ឋាន ត្រូវបន្តចុះត្រួតពិនិត្យអំពីការធានា នូវការអនុវត្តការងារផ្ដល់អត្ដសញ្ញាណប័ណ្ណ ការងារផ្ដល់សំបុត្រកំណើត ការងារចុះបញ្ជីបញ្ចូលសមាជិកគ្រួសារ ការងារទំនាស់ដីធ្លី ផ្លូវ លូ ទឹកភ្លើង ការងារប្រកបអាជីវកម្ម កសិកម្មពាណិជ្ជកម្ម និងលិខិត បទដ្ឋានគិតិ្ដយុទ្ធ ផ្សេងៗទៀត មានតែអាជ្ញាធរ រាជធានីនិងមូល ដ្ឋាន ដែលជាអ្នកសម្របសម្រួលផ្ទាល់ជូនពលរដ្ឋ៕
ថ្ងៃនេះជាថ្ងៃបើកសន្និសីទតុលាការខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម-ឡាវលើកទី៤
ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ ប្រធានតុលាការកំពូលកម្ពុជា លោក ឌិត មន្ទី ដែលបានដឹកនាំប្រតិភូតុលាការកំពូលរបស់កម្ពុជា ចូលរួមសន្និសីទតុលាការ ខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ-វៀតណាម បានឱ្យដឹងថា ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ ជាថ្ងៃ បើកសន្និសីទតុលាការខេត្តជាប់ព្រំដែននៃប្រទេសទាំង៣លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងញ៉ាត្រាង ខេត្តខាញ់ហ្វា ប្រទេសវៀតណាម។
លោក ឌិត មន្ទី បានឱ្យដឹងថា កន្លងមកសន្និសីទតុលាការខេត្តជាប់ព្រំដែន-កម្ពុជា-វៀតណម-ឡាវ បានធ្វើចំនួន៣លើករួចហើយ គឺលើកទី១ ធ្វើនៅទីក្រុងញ៉ាត្រាង ខេត្តខាញ់ហ្វា ប្រទេសវៀតណម កាលពីឆ្នាំ២០១០, លើកទី២ ធ្វើនៅក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីឆ្នាំ២០១២ និងលើកទី៣ ធ្វើនៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។
លោកក៏បានឱ្យដឹងទៀតថាការធ្វើសន្និសីទនេះក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសតាមព្រំដែនជាប់ជាមួយប្រទេសកម្ពុជា-វៀតណាម-ឡាវ និងការផ្លាស់ប្ដូរទស្សនៈកិច្ច និងបទពិសោធន៍ការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ការផ្សព្វផ្សាយច្បាប់ដល់ប្រជាជនតាមបន្ទាត់ព្រំដែន។
គួរបញ្ជាក់ថាសម្រាប់ប្រទេសកម្ពុជា ខេត្តដែលនៅតាមបណ្ដោយព្រំដែនជាប់ប្រទេស វៀតណាម និងឡាវ គឺមានចំនួន១២ខេត្តរួមមាន៖ ខេត្តកណ្ដាល តាកែវ ព្រះសីហនុ កំពត ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារ៕
គួរបញ្ជាក់ថាសម្រាប់ប្រទេសកម្ពុជា ខេត្តដែលនៅតាមបណ្ដោយព្រំដែនជាប់ប្រទេស វៀតណាម និងឡាវ គឺមានចំនួន១២ខេត្តរួមមាន៖ ខេត្តកណ្ដាល តាកែវ ព្រះសីហនុ កំពត ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារ៕
បទវិភាគការពិត៖ បើ សម រង្ស៊ី ខ្លាំងមែនមិនឱនក្បាលចាប់ដៃជាមួយ កឹម សុខា ទេ !
រយៈពេលជាងមួយសប្តាហ៍មកហើយ ដែលលោក សម រង្ស៊ី ខំរក្សាការផ្សាយលើ Facebook មួយដែលគាត់បង្ហោះតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ឲ្យរក្សានៅលើគេបំផុត ដើម្បីទុកអួតអ្នកលេងហ្វេសបុក គួរឲ្យអស់សំណើច។
មុននឹងបង្ហាញថា ខ្លឹមសារបញ្ឆោតអារម្មណ៍នេះ វាឆ្លុះបញ្ចាំងនូវចំណុចអន់របស់លោក សម រង្ស៊ី យ៉ាងណានោះ ខ្ញុំសូមបង្ហាញចំណុចដែលគាត់សរសេរជាមុនសិន។ គាត់សរសេរថា៖ «សម រង្ស៊ី និង កឹម សុខា តំណាងឲ្យកិត្តិយស និងសេចក្តីសង្ឃឹម… ដាច់ខាត មិនចាញ់សម្លុតគេ និងមិនលក់ខ្លួនឲ្យគេ… អ្នកណាប៉ុនប៉ងបំបែក សម រង្ស៊ី និង កឹម សុខា គឺជាការយល់សប្តិ… »។
នៅពេលឃើញសារនេះ ខ្ញុំព្យាយាមគិតហើយគិតទៀត តែខ្ញុំរកនឹកមិនឃើញទាល់តែសោះ អំពីគុណតម្លៃរបស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលសមាជិកបក្សនោះ។ ខ្ញុំសូមលើកជាសំណួរ ដើម្បីជាមូលដ្ឋានពិចារណាលើភាពកំសាក និងការបំភ័ន្តរបស់លោក សម រង្ស៊ី ដូចតទៅ៖
ទី១៖ តើវាជាកិត្តិយសមែនឬ ដែលក្នុងជីវិតនយោបាយរបស់ សម រង្ស៊ី ជាង២ទសវត្សរ៍នេះ គឺបរាជ័យចាញ់ឆ្នោត៤អាណត្តិជាប់ៗគ្នា? តើមិនចេះខ្មាស់ប្រវត្តិសាស្ត្រទេឬ?
ទី២៖ តើវាជាកិត្តិយសមែនឬ ដែលក្លាយជាអ្នកទោស ដោយសារតែការបរិហារគេដោយខ្វះសីលធម៌នោះ? មិនចេះខ្មាសព្រហ្មលិខិតទេឬ?
ទី៣៖ តើជាកិត្តិយសមែនទេ ដែល សម រង្ស៊ី ក្លាយជាអ្នកនយោបាយបានត្រឹមដេកសរសេរហ្វេសបុក ក្នុងបន្ទប់នៅក្រៅប្រទេស ហើយមិនហ៊ានទាំងទៅចុះ ជួបជាមួយសកម្មជននៅក្នុង និងក្រៅប្រទេសផងនោះ?
ទី៤៖ តើវាពិតជាក្តីសង្ឃឹមមែនទេ ហើយតើឲ្យអ្នកនៅក្នុងគុកសង្ឃឹមជាមួយដោយរបៀបណា បើសូម្បីតែទោសខ្លួនឯងដោះស្រាយមិនរួចផងនោះ?
ទី៥៖ តើក្លាហានមិនចាញ់សម្លុតមែនឬ បើឮថាគុករត់លឿនជាង Internet 4G ទៅទៀតនោះ? (sic)
នៅត្រង់ចំណុចការរួបរួមគ្នាជាមួយលោក កឹម សុខា វិញ ខ្ញុំសូមគូសបញ្ជាក់ថា បើ សម រង្ស៊ី ខ្លាំងមែន គឺសម រង្ស៊ី មិនឱនក្បាលចាប់ដៃជាមួយ កឹម សុខា ទេ។ សូមចងចាំចំណុចនេះថា ការចាប់ដៃជាមួយ កឹម សុខា គឺមានន័យថា សម រង្ស៊ី ខ្សោយនិងអន់បាត់ទៅហើយ។
តើជាកិត្តិយសមែនទេ ដែលមនុស្សសំខាន់ៗផ្ទៃក្នុងបក្សដូចជាលោក គង់ គាំ, លោក ស៊ុន ឆ័យ, លោក យឹម សុវណ្ណ, លោក អេង ឆៃអ៊ាង ជាដើម ក៏ក្លាយជាមនុស្សអត់តម្លៃ និងគ្មានឱកាសបន្តវេនដឹកនាំបក្ស? តើជាកិត្តិយសមែនទេ ដែលបក្ស២៦អាសនៈ ឱនក្បាលឲ្យបក្ស៣អាសនៈដឹកនាំនោះ?
នៅទីនេះខ្ញុំមិននិយាយច្រើនអំពី កឹម សុខា ទេ ពីព្រោះ កឹម សុខា មានសារជាតិជាអ្នកនយោបាយឱកាសនិយម និងជាមនុស្សដែលគ្មានគោលការណ៍តែប៉ុណ្ណោះ។ គាត់មានសំណាងត្រឹមបានឈ្មោះជាអ្នកឌីតស្រីអស់លុយតិច ដោយសារតែចំហាយ៣អាសនៈ ទៅផ្គុំជាមួយ២៦អាសនៈប៉ុណ្ណោះ។
ពាក្យបុរាណនិយាយថា «សត្រូវក្លាយជាមិត្ត នៅពេលដែលទ័លចក្រ និងអស់សង្ឃឹម» ។ ពាក្យនេះជាមូលដ្ឋានដ៏ឡូហ្ស៊ីកសម្រាប់យកទៅពិនិត្យ ពិចារណាលើសារជាតិនៃមិត្តភាពរវាង សម រង្ស៊ី និង កឹម សុខា។ មនុស្សពីរនាក់នេះ គឺចេញពីឈាមពីរខុសគ្នា និងគោលដៅពីរខុសគ្នា។ សម រង្ស៊ី មានឈាមចេញគណបក្សហ៊្វុនស៊ិនប៉ិច ហើយ កឹម សុខា មានឈាមចេញពីគណបក្សលោកតា សឺន សាន ដែលរលាយបាត់ទៅហើយ។ មនុស្សពីរនាក់នេះ នឹងខាំគ្នានៅទីបំផុត។
ជាសារជាតិ សម រង្ស៊ី ជាមនុស្សមានសត្រូវពិត ហើយគាត់គ្មានមិត្តពិតទេ ពីព្រោះឈាមបានបណ្តុះគាត់មកបែបនេះ។ អ្នកណាៗក៏បានដឹងដែរថា លោក សម រង្ស៊ី មានឈាមជាកូន «ជនក្បត់ជាតិ»។ ពាក្យបុរាណក៏បាននិយាយដែរថា «អ្វីដែលពិបាកកែបាន គឺឈាម»។
លោក សម រង្ស៊ី កើតឆ្នាំ១៩៤៩ មកដល់សព្វថ្ងៃមានអាយុ៦៨ឆ្នាំ។ លោក សម រង្ស៊ី អាយុច្រើនគួរសម ប៉ុន្តែសារជាតិគាត់ គឺជា «មនុស្សខ្ពើមមនុស្ស»។ គាត់ធ្វើនយោបាយ ដើម្បីតែបុព្វហេតុ «សងគំនុំឈាមនិងផ្ទាល់ខ្លួនតែប៉ុណ្ណោះ»។ ដោយសារបុព្វហេតុនេះ មនុស្សមិនតិចទេ ទាំងកម្មករខ្លះ កសិករខ្លះសកម្មជន បក្សមួយចំនួនត្រូវគាត់បោកប្រាស់ ហើយទីបំផុតត្រូវជាប់គុកដោយសារ តែការក្លែងឯកសារជាតិនិងប្រព្រឹត្តិបទល្មើស។ នេះឬជាកិត្តិយស?
នៅពេលនេះ សម រង្ស៊ី មិនបានដឹកនាំបក្សសង្គ្រោះជាតិ១០០%ទេ ហើយភាពជាអ្នកដឹកនាំរបស់ សម រង្ស៊ី គឺស្ទើរតែបាត់បង់ទៅហើយ។ ដូច្នេះ អ្វីដែល សម រង្ស៊ី ខំនិយាយនេះ គឺដើម្បីបិទបាំងភាពកំសាក ភាពអាម៉ាស់ និងចំណុចខ្សោយនៃការដឹកនាំនៅក្នុងបក្សប្រឆាំងមួយនេះតែប៉ុណ្ណោះ។
សម រង្ស៊ី ក៏ដឹងច្បាស់អំពីការប្រេះស្រាំ និងជំងឺសតិអារម្មណ៍នៅថ្នាក់កណ្តាលគណបក្ស ដោយសារតែមនុស្សរបស់ កឹម សុខា កំពុងតែក្រសោបយកបក្សនេះ។ សម រង្ស៊ី ក៏ដឹងច្បាស់ដែរថា ផ្ទៃក្នុងបក្សកំពុងរៀបចំឲ្យគាត់ឈប់ពីឆាកនយោបាយ ដោយសារតែចាញ់ឆ្នោតជារៀងរហូតមក។ សម រង្ស៊ី ក៏ដឹងច្បាស់ដែរថា ពេលមាន «បក្សប្រហារ» កើតឡើង នោះគាត់នឹងត្រូវចប់ជីវិតនយោបាយ ហើយគាត់ក៏នឹងនៅជាទណ្ឌិត មានឈ្មោះជាអ្នកទោសរហូតដល់ថ្ងៃស្លាប់។
ទោះបីយ៉ាងណាក៏ដោយ ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា គឺមិនអភ័ព្វហើយក៏មិនអាក្រក់ដូចការប្រមាថរបស់ សម រង្ស៊ី ជាបន្តបន្ទាប់មកនោះទេ ពីព្រោះកម្ពុជាមាន រាជរដ្ឋាភិបាលដ៏រឹងមាំដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលនឹងបន្តរួមសុខរួមទុក្ខជាមួយគ្រប់កាលៈទេសនិងជារៀងរហូត៕
ទោះបីយ៉ាងណាក៏ដោយ ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា គឺមិនអភ័ព្វហើយក៏មិនអាក្រក់ដូចការប្រមាថរបស់ សម រង្ស៊ី ជាបន្តបន្ទាប់មកនោះទេ ពីព្រោះកម្ពុជាមាន រាជរដ្ឋាភិបាលដ៏រឹងមាំដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលនឹងបន្តរួមសុខរួមទុក្ខជាមួយគ្រប់កាលៈទេសនិងជារៀងរហូត៕
គ.ជ.ប ទទួលរថយន្ត៤៤គ្រឿង ម៉ូតូ២៩គ្រឿង និងសម្ភារៈជាច្រើនមុខផ្សេងទៀត ពីរដ្ឋាភិបាលចិន គិតជាទឹកប្រាក់ជិត១២លានដុល្លារ ដល់ការងាររៀបចំការបោះឆ្នោត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីប្រគល់ និងទទួលជំនួយពីរដ្ឋាភិបាលចិន នូវសម្ភារៈជាង៣០មុខ ដែលក្នុងនោះមានរថយន្តចំនួន ៤៤គ្រឿង ម៉ូតូ២៩គ្រឿង រួមទាំងសម្ភារៈច្រើនមុខផ្សេងៗទៀត គិតជាទឹកប្រាក់ជិត១២លានដុល្លារ ដើម្បីបម្រើដល់ការងាររៀបចំ ការបោះឆ្នោតនៅកម្ពុជា។
ពិធីប្រគល់និងទទួលនេះ ធ្វើឡើងក្រោមការចូលរួមពី លោក សិក ប៊ុនហុក ប្រធាន គ.ជ.ប និងលោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផ្សេងទៀត។
ពិធីប្រគល់និងទទួលនេះ កំពុងរៀបចំឡើងនៅឃ្លាំង គ.ជ.ប ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕
ពិធីប្រគល់និងទទួលនេះ កំពុងរៀបចំឡើងនៅឃ្លាំង គ.ជ.ប ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕
ក្រុមហ៊ុន១៨ មានសិទ្ធិអនុវត្តកូតា២០ម៉ឺនតោននៃការនាំចេញអង្ករទៅកាន់ប្រទេសចិន នៅឆ្នាំ២០១៧
សហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនឈ្មោះ ក្រុមហ៊ុនផលិត និងនាំចេញអង្ករចំនួន ១៨ក្រុមហ៊ុន ទៅឱ្យក្រុមហ៊ុនរដ្ឋរបស់ចិន COFCO ដើម្បីរៀបចំអនុវត្តការនាំចេញអង្ករទៅកាន់ប្រទេសចិន ដែលមានកូតា២០ម៉ឺនតោន ចុងឆ្នាំ២០១៧ ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជាចុះថ្ងៃទី ១៩ ធ្នូ ២០១៦ បានឱ្យដឹងថា លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ចាន់ សុខទី អគ្គនាយកក្រុមហ៊ុនហ្គ្រីនដ្រេត រួមទាំងសមាជិកមួយចំនួនទៀត បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៥-១៧ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីពិភាក្សាការងារជាមួយក្រុមហ៊ុនចិន COFCO និងបានសម្រេចនូវឈ្មោះក្រុមហ៊ុនចំនួន១៨ ដែលមានសិទ្ធិក្នុងការអនុវត្តកូតា នាំចេញអង្ករទៅកាន់ប្រទេសចិន ដោយផ្អែកលើសមត្ថភាព និងបទពិសោធន៍ដែលក្រុមហ៊ុនទាំងនោះ ធ្លាប់បាននាំចេញទៅកាន់ប្រទេសចិន និងជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនទាំង១៨ នេះ សម្រាប់ក្រុមហ៊ុនដទៃទៀត ដែលជាសមាជិកសហព័ន្ធស្រូវអង្ករ ដែលមានបំណងនាំចេញទៅប្រទេសចិន សូមទាក់ទងមកសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុនហ្គ្រីនដ្រេត ឱ្យបានរួសរាន់។
ប្រទេសចិន ជាទីផ្សារដ៏ធំសម្រាប់អង្ករកម្ពុជា ជាក់ស្តែងនៅ១១ខែ ឆ្នាំ២០១៦ អង្កររបស់កម្ពុជាជាង១០ម៉ឺនតោន ត្រូវបាននាំចេញទៅប្រទេសចិន ច្រើនជាងបំផុតបើប្រៀបធៀបនឹងប្រទេសផ្សេងៗ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជិនភីង មកកម្ពុជានោះ កម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការនាំចេញអង្ករចំនួន ២០ម៉ឺនតោនទៅកាន់ប្រទេសចិន៕
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជិនភីង មកកម្ពុជានោះ កម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការនាំចេញអង្ករចំនួន ២០ម៉ឺនតោនទៅកាន់ប្រទេសចិន៕
Subscribe to:
Posts (Atom)