Thursday, November 24, 2022

កម្រងសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ







សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះបន្ទាប់ពីជួបជាមួយប្រធានរដ្ឋសភាឥណ្ឌូនេស៊ីរួចហើយនោះ ក៏បានបន្តជួបពិភាក្សាជាបន្តទៀតជាមួយ លោកជំទាវ Sahiba Ali ghizi Gafarova ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងអំពីលទ្ធផលក្រោយជំនួបថា លោកជំទាវ ហ្កាហ្វារ៉ូវ៉ា បានគោរព ថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា ដែលបានគាំទ្រអាហ្សែរបៃហ្សង់ ឲ្យបានក្លាយជាអ្នកសង្កេតការណ៍របស់អាយប៉ា។
លោកជំទាវ ហ្កាហ្វារ៉ូវ៉ា បានគោរពជំរាបជូនសម្ដេចតេជោថា រយៈពេល ៣ថ្ងៃ នៅ ព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បានជួបពិភាក្សាការងារ និងបានសង្កេតឃើញសក្ដានុពលកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ ជាពិសេសរវាងយុវជន។
ជាមួយគ្នានោះដែរ លោកជំទាវ ហ្កាហ្វារ៉ូវ៉ា ក៏បាន ជំរាបជូនសម្ដេចតេជោនូវបំណងជំរុញទំនាក់ទំនងរវាងនីតិប្រតិបត្តិ ជំរុញការអនុវត្ត អនុស្សរណៈ ដែលបានចុះហត្ថលេខារួចហើយ និងស្វែងរកសក្ដានុពលបន្ថែមទៀត ជាមួយការជំរុញការតភ្ជាប់ទំនាក់ទំនងរវាងអាយប៉ា និងបណ្ដាញសភានៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកជំទាវ ហ្កាហ្វារ៉ូវ៉ា និងបានសំដែងនូវការគាំទ្រចំពោះការលើកឡើងរបស់លោកជំទាវ ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់៕



សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី


នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី(PUAN MAHARANI) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៉ី។ 

តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងអំពីលទ្ធផលក្រោយជំនួបថា នៅក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវប្រធានរដ្ឋសភានៃប្រទេសឥណ្ឌូនេស៊ី បានពិភាក្សាគ្នាលើបញ្ហាតំបន់ និងបញ្ហាពិភពលោក រួមជាមួយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីផងដែរ។ ក្នុងប្រធានបទនេះ លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូនេស៊ី បានគោរពវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា នូវការរៀបចំ និងការដឹកនាំកិច្ចប្រជុំកំពូល ក្នុងភាពជាប្រធានអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ទទួលបានលទ្ធផលជោគជ័យ និងបាននាំមកជូនដល់តំបន់អាស៊ាននូវវឌ្ឍនៈភាពយ៉ាងច្រើនទៀតផង។

លោកជំទាវ បណ្ឌិត ពាន់ ម៉ាហារ៉ានី ក៏បានសំដែងនៅសេចក្តីរីករាយជាមួយទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងកម្ពុជា ដែលជាទំនាក់ទំនងជាប្រវត្តិសាស្ត្រ ហើយនៅមានសក្ដានុពលពង្រីកទំនាក់ទំនងនេះបន្ថែមទៀត ដោយឈរលើមូលដ្ឋានដែលមានស្រាប់ តាមរយៈជំរុញទំនាក់ទំនងរវាងសភា និងសភា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងវិស័យដ៏ទៃទៀតដែលប្រទេសទាំងពីរអាចធ្វើទៅបាន។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របទៅនឹងការលើកឡើងរបស់លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូនេស៊ី។សម្ដេចតេជោបានមានប្រសាសន៍បន្តថា ការតភ្ជាប់តាមរយៈជើងហោះហើររវាងប្រទេសទាំងពីរ អាចជំរុញទំនាក់ទំនងរវាងសភា និងសភា នាងប្រជាជន និងប្រជាជន រួមទាំងការជំរុញវិស័យទេសចរណ៍ផងដែរ។ 

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មវិញ សម្ដេចតេជោបានស្នើឲ្យមានការពិនិត្យមើល លទ្ធភាពក្នុងការជំរុញអ្នកវិនិយោគពីប្រទេសឥណ្ឌូនេស៊ី មកដាក់ទុនវិនិយោគនៅកម្ពុជា ដូចជាការសាងសង់ឃ្លាំង សង់រោងម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកិនស្រូវ ក្នុងប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីធ្វើការ សំងួត កិន និងនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ហើយក្រុមហ៊ុននៃប្រទេសឥណ្ឌូនេស៊ីអាចសហការ ជាមួយកសិករកម្ពុជាឱ្យដាំដំណាំស្រូវដែលក្រុមហ៊ុនត្រូវការផងដែរ៕



អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ តើសមិទ្ធ ផល ជាក់ ស្តែង អ្វីខ្លះ ដែល កម្ពុជា ទទួល បាន ក្នុង នាម ជាម្ចាស់ ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ?

 

វីដេអូថ្មីមួយទៀត ផលិតដោយអង្គភាពព័ត៌មាន និងប្រតិ កម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញ ផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ដោយលើកយក មកបង្ហាញ នូវកិត្យានុភាព ដ៏រន្ទឺសុះសាយនៅលើឆាកអន្តរជាតិ ដែលបានផ្តល់ នូវមោទនភាព យ៉ាងខ្លាំង សម្រាប់ ប្រជាជាតិ ខ្មែរ ក្នុងកិច្ចប្រជុំកំពូល អាស៊ានលើក ទី៤០ និង ៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ដែលទើប តែបិទ បញ្ចប់ ទៅនេះ ថា ពិតជាបាននាំមក នូវសមិទ្ធផល ជាក់ស្តែង ជាច្រើន ដល់កម្ពុជា តាមរយៈកិច្ចព្រម ព្រៀងទ្វេភាគី រវាង កម្ពុជានិង បណ្តាប្រទេសជាមិត្តក្នុងនោះរួមមានជាអាទិ៖

វីដេអូថ្មីនេះ មានរយៈពេល១៣នាទី និង២១វិនាទី បានរំលេចនូវការចុះអនុស្សរណៈ និង កិច្ចព្រមព្រៀងទ្វេភាគី រវាងកម្ពុជា ជាមួយនឹងប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលជាមិត្ត និងស្ថាប័នធំៗ ជាកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែង ដើម្បីការកសាង អភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀតលើគម្រោងសំខាន់ៗជាច្រើន ។ សមិទ្ធផលដ៍ត្រចះត្រចង់ទាំងអស់នេះនឹងប្រែក្លាយមាតុភូមិ ដែលមានប្រវត្តិដ៏កំសត់មួយនេះឱ្យស្គាល់តែការរីកចម្រើន រុងរឿង សំបូរ សប្បាយ ក្នុងយុគសម័យសន្តិភាពដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា៕

សូមទស្សនាវីដេអូ៖


វិភាគអន្តរជាតិ៖ ខ្លា២ប្រយុទ្ធគ្នា ស្វាអង្គុយចាំទទួលផល

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃទី១៦ ខែវិចិ្ឆកានេះបានទទួលស្គាល់ថាឱកាសដែលអ៊ុយក្រែនអាចយកជ័យជម្នះ តាមផ្លូវយោធាលើកងទ័ពរុស្ស៉ី គឺមានមិនច្រើននោះទេ។ ការលើកឡើងបែបនេះគឺចេញពីមាត់ផ្ទាល់របស់នាយកសេនាធិការចម្រុះកងទ័ពអាមេរិក លោក​ Mark Milley ដែលសង្កត់ធ្ងន់បា្រប់អ្នកសារព័ត៌មានដូច្នេះថា «ជ័យជម្នះខាងយោធារបស់អ៊ុយក្រែន ត្រូវបានកំណត់និយមន័យថាបណ្ដេញកងទ័ពរុស្ស៉ីឱ្យ ចេញពីទឹកដីអ៊ុយក្រែន...ឱកាសដែលរឿងបែបនេះអាចនឹងកើតឡើងក្នុងពេលឆាប់ៗ មានមិនច្រើននោះទេ»។ 

សង្រ្គាមអ៊ុយក្រែន បានឈានចូលដល់ខែទី៩ហើយ ដោយអ៊ុយក្រែននៅតែបន្តភាពរីកចម្រើនទៅមុខជាមួយការវាយដណ្ដើមបានទឹកដីពីរុស្ស៉ីមកវិញជាបន្តបន្ទាប់។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា រុស្ស៉ីក៏មិនបានបង្អង់ដៃនោះដែរនិងបានបង្កើនការវាយប្រហារតាមផ្លូវអាកាសបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ថាមពលសំខាន់ៗរបស់អ៊ុយក្រែនបណ្ដាលឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់កំពុងគ្មានអគ្គិសនីប្រើប្រាស់ខ្វះខាតកម្ដៅគ្រប់គ្រាន់ និងទឹកប្រើប្រាស់ខណៈសីតុណ្ហភាពចាប់ផ្ដើមធ្លាក់ចុះត្រជាក់ជាបណ្ដើរៗ។ 
 យុទ្ធនាការបំផ្លិចបំផ្លាញនេះមានគោលដៅបង្ខំឱ្យរដ្ឋាភិបាលលោក ហ្សេលេនស្គី ចុះចាញ់ និង ទទួលយក​បទ​ឈប់បាញ់​រយៈពេលខ្លីមួយ ដើម្បីទុកឱកាសឱ្យ កងទ័ពរុស្ស៉ីពង្រឹងការកាន់កាប់ទឹកដីដែលដណ្ដើមបានពីអ៊ុយក្រែន។ បើតាមក្រុមអ្នកជំនាញ ក្រោយទទួលបានជ័យជម្នះជាហូរហែរ អ៊ុយក្រែនកាន់តែមាន ជំនឿចិត្ត និងមហិច្ឆតារឹតតែធំ រីឯសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបនៅតែបន្តផ្ដល់ជំនួយអាវុធឱ្យទីក្រុងកៀវ ដែលនេះមានន័យថាសង្រ្គាមអ៊ុយក្រែន នឹងមិនបញ្ចប់នៅត្រឹមខែរងានេះទេ ដោយអាចនឹងឆ្លងចូលដល់ឆ្នាំ២០២៣។ បើសង្រ្គាមនៅតែអូសបន្លាយ អ្នកដែលឈ្នះប្រហែលជាមិនមែនអាមេរិក ឬក៏រុស្ស៉ីឡើយ តែគឺចិនទៅវិញ។ 

សុភាសិតចិនមួយបាននិយាយថា «នៅពេល សត្វខ្លាពីរក្បាលប្រយុទ្ធគ្នាយ៉ាងសាហាវនៅក្នុងជ្រលងភ្នំ សត្វស្វាដ៏ឈ្លាសវៃមួយក្បាល កំពុងអង្គុយនៅលើកំពូលភ្នំ ហើយសម្លឹងចុះមកក្រោម និងចាំមើល ថាតើទីបញ្ចប់នឹងទៅជាយ៉ាងណា?»។ នៅក្នុងន័យប្រៀបធៀបនេះ គេអាចយល់បានថាសត្វខ្លាទាំង ២ក្បាលនេះគឺជារុស្ស៉ី និងសហរដ្ឋអាមេរិក រីឯចិនជា សត្វស្វាដែលកំពុងរង់ចាំមើលឱកាស ខណៈទាំងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោន កំពុងរងរបួសរៀងៗខ្លួន តាមរយៈការធ្វើសង្រ្គាមប្រូកស៊ីនៅអ៊ុយក្រែន។ ក្នុងន័យភូមិសាស្ត្រនយោបាយ ទាំងសហរដ្ឋអាមេរិក និងរុស្ស៉ីសុទ្ធតែជាគូប្រជែងរបស់ចិន។ 

 បើតាមទីភ្នាក់ងារសេវាស្រាវជា្រវនៃសភាអាមេរិក (Congressional Research Service) រាប់ចាប់តាំងពីឆ្នាំ២០១៤មក ពោលគឺនៅក្រោយរុស្ស៉ីក្រសោបយក តំបន់គ្រីមៀពីអ៊ុយក្រែន រហូតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាច្រើនជាង ២០.៣ពាន់លានដុល្លារ ដើម្បីជួយ អ៊ុយក្រែនការពារបូរណភាពទឹកដី ព្រំដែន និងលើកកម្ពស់អន្តរប្រតិបត្តិការជាមួយណាតូ (NATO)។ យ៉ាងណាក៏ដោយ ខណៈកំពុងជួយអ៊ុយក្រែន សហរដ្ឋអាមេរិកខ្លួនឯងក៏កំពុងប្រឈមមុខនឹងបញ្ហាផងដែរ នោះគឺការថយចុះអាវុធយ៉ាងឆាប់រហ័សនៅក្នុងស្ដុករបស់ខ្លួនដល់កម្រិតមួយដែលអាចនឹងធ្វើឱ្យ ប៉ះពាល់ដល់ការត្រៀមលក្ខណៈប្រយុទ្ធ។ 

មន្ត្រីការពារជាតិអាមេរិក បានប្រាប់កាសែត Wall Street Journal ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗ នេះថាចំនួនគ្រាប់កំាភ្លើងធំ១៥៥មីលីម៉ែត្រ (155mm) នៅក្នុងឃ្លាំងស្ដុកអាវុធយោធាអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបមួយ មិនគ្រប់គ្រាន់សម្រាប់ការធ្វើ សង្រ្គាមនោះទេ។ Wall Street Journal ក៏បានឱ្យដឹងដែរថាដើម្បីបន្តផ្ដល់ជំនួយដល់អ៊ុយក្រែន សហរដ្ឋអាមេរិកបានបញ្ជាទិញគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ជាង ១០០,០០០គ្រាប់ ពីកូរ៉េខាងត្បូង។ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក សហរដ្ឋអាមេរិក បានបញ្ជូនអាវុធទំនើបៗរបស់ខ្លួនជាច្រើនឱ្យអ៊ុយក្រែន ដោយគិតត្រឹមថ្ងៃទី១៤ ខែតុលាកន្លងទៅ អាមេរិកបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ចំនួន២០គ្រឿង រួមទាំងគ្រាប់រំសេវយ៉ាងច្រើនសន្ធឹកសន្ធាប់ គួរផ្សំនឹងប្រព័ន្ធមីស៊ីលពាក់លើស្មា ប្រឆាំងរថក្រោះ Javelin ប្រព័ន្ធមីស៊ីលពាក់លើស្មាប្រឆាំងយន្ដហោះ Stinger ប្រព័ន្ធរ៉ាដា និងបរិក្ខារយោធាជាច្រើនទៀត។​ ជាការពិតណាស់ បច្ចុប្បន្ន គ្មានទិន្នន័យជាក់លាក់ណាមួយបង្ហាញពីការថយចុះអាវុធនៅក្នុងស្ដុករបស់សហរដ្ឋអាមេរិកដោយសារតែសង្រ្គាមអ៊ុយក្រែនទេ ប៉ុន្តែមន្ទីរបញ្ចកោណធ្លាប់បាន ទទួលស្គាល់ថាឧស្សាកម្មផលិតអាវុធអាមេរិកកំពុងជួបបញ្ហា ដោយមិនអាចបំពេញស្ដុកអាវុធអាមេរិកឡើងវិញក្នុងរយៈពេលដ៏ខ្លីបានឡើយ។ ដោយឡែក ខាងរុស្ស៉ីវិញក៏កំពុងរងរបួសធ្ងន់ជាងសហរដ្ឋអាមេរិកទៅទៀត ទាំងការថយចុះចំនួនអាវុធនៅក្នុងឃ្លាំង និងចំនួនកងទ័ព។ 

យោធាអាមេរិក បានវាយតម្លៃថាកងទ័ពរុស្ស៉ីជាង ១០០,០០០នាក់បានស្លាប់ និងរងបួស។ មិនតែប៉ុណ្ណោះ ដោយបាញ់មីស៊ីលអស់ជាង ៤,០០០គ្រាប់ក្នុងវាយប្រហារលើ អ៊ុយក្រែន រុស្ស៉ីត្រូវបានគេរាយការណ៍ថាបាននិងកំពុងទិញយន្ដហោះដ្រូនពីអ៉ីរ៉ង់ និងគ្រាប់កំាភ្លើងធំពីកូរ៉េខាងជើង ស្របពេលដែលឧស្សាហកម្មផលិតអាវុធ របស់ខ្លួនកំពុងជួយបញ្ហាស្មុគស្មាញ ដោយសារតែទណ្ឌកម្ម ដ្បិតរុស្ស៉ីពឹងផ្អែកលើការនាំចូលបរិក្ខារទំនើប ដូចជា «សឺមីកង់ឌុចទ័រ» ជាដើមពីបរទេស។ «ផែនការមេ ឬយុទ្ធសាស្ត្ររយៈពេលវែង» របស់ប្រធានាធិបតី លោក ស៊ី ជិនពីង នោះគឺចង់ឱ្យចិនក្លាយជាមហាអំណាចគ្រប់គ្រងពិភពលោក នៅឆ្នាំ២០៤៩ជំនួសសហរដ្ឋអាមេរិកទាំងផ្នែកយោធា និងសេដ្ឋកិច្ច។ លោក ស៊ី កាលពីខែតុលាកន្លងទៅ ត្រូវបានជ្រើសរើសតាំងឱ្យបន្តកាន់តំណែងជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ ឬអាចអស់មួយជីវិត ហើយនៅពេលថ្លែងសុន្ទរកថាទៅកាន់សមាជបក្សកុម្មុយនិស្ដចិននៅពេលនោះ លោកបានបញ្ជាក់ឡើងវិញថាចិន មានបំណងបង្រួបប្រងួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី តែនឹងការប្រើកម្លាំងយោធានៅក្នុងករណីចាំបាច់។ 
ជាងនេះទៅទៀត នៅកំលុងបំពេញទស្សនកិច្ចចុះ សួរសុខទុក្ខកងទ័ពចិនកាលពីពេលថ្មីៗនេះ លោក ស៊ី ជិនពីង ថែមទាំងបានបញ្ជាឱ្យកងទ័ពចិនត្រៀមខ្លួនសម្រាប់សង្រ្គាមទៀតផង។ «យោធាទាំងមូលត្រូវតែ ...ប្រមូលផ្ដុំថាមពលទាំងអស់សម្រាប់ការប្រយុទ្ធនៅក្នុងសង្រ្គាមមួយ, ដឹកនាំរាល់កិច្ចការទាំងអស់សម្រាប់សង្រ្គាម និងបង្កើនល្បឿនកសាងសមត្ថភាព ដើម្បីឈ្នះ»។ 
នេះជាការគូសបញ្ជាក់របស់លោក ស៊ី ជិនពីង។ ម្លោះហើយខណៈសង្រ្គាមអ៊ុយក្រែននៅតែបន្តលេបត្របាក់អាវុធនៅក្នុងឃ្លាំងរបស់សហរដ្ឋអាមេរិក និងរុស្ស៉ី លោក ស៊ី ជិនពីង ប្រាកដជាមានអារម្មណ៍កាន់តែ ល្អក្នុងការរៀបចំផែនការរបស់លោក ឬអាចនិយាយបានថា «ពេលវេលាដែលសត្វស្វា ត្រូវចុះពីលើកំពូលភ្នំដោយសុវត្ថិភាព ចូលទៅកាន់ជ្រលងភ្នំ កំពុងចូលមកដល់»៕ Fresh News

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានជួបជាមួយប្រធានរដ្ឋសភាម៉ារ៉ុក រួចហើយ ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារជាបន្តទៀត ជាមួយឯកឧត្តម Gregory W. Meeks ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក។ 

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម Gregory W. Meeks បានគោរពសម្ដែងនូវការថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ជាពិសេស  នៅពេលដែលពិភពលោកកំពុងមានបញ្ហាតានតឹងខាងភូមិសាស្ត្រនយោបាយ។

ឯកឧត្តមបន្តថា ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមបានសង្កេតឃើញ កម្ពុជា បានដឹកនាំកិច្ចប្រជុំខាងលើបានដោយជោគជ័យ ដែលឆ្លុះបញ្ចាំងនូវភាពជាអ្នកដឹកនាំ ដែលអ្នកដទៃទៀតពិបាកនឹងធ្វើដូច ហើយដំណើររបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាយប៉ា ក្នុងគោលបំណងដើម្បីពង្រីកទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត តាមរយៈការអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ របស់ឯកឧត្តមប្រធានាធិបតី ចូ បៃដិន, តាមរយៈការអញ្ជើញមករបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិ មកចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិ និងតាមរយៈការចូលរួមកិច្ចប្រជុំអាយប៉ា ដែលលោកជំទាវអនុប្រធានាធិបតី បានសម្ដែងនូវការរីករាយយ៉ាងខ្លាំង ដែលរូបឯកឧត្តម បានជួបសន្ទនាជាមួយសម្ដេចតេជោ គឺជាការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះកម្ពុជា និងអាស៊ាន ដើម្បីជួយពង្រឹងគ្នាទៅវិញទៅមកទាំងផ្នែកនីតិបញ្ញត្តិ និងផ្នែកនីតិប្រតិបត្តិ ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះសហរដ្ឋអាមេរិក ដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ាន រៀបចំឱ្យមានកិច្ចប្រជុំកំពូលនៅសហរដ្ឋអាមេរិកផង និងមកចូលរួមកិច្ចប្រជុំនៅកម្ពុជាផង។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានរៀបចំឱ្យមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការពារជាតិចិន នៅទីក្រុងសៀមរាបទៀតផងដែរ។

ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់, សហរដ្ឋអាមេរិកនៅពេលនេះ មានស្ថានទូតដ៏ល្អមួយ ដែលកន្លងមកមិនធ្លាប់មាន ហើយចំណែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ គឺមានការកើនឡើងប្រមាណ១៨ភាគរយ ជាមួយនឹងវត្តមានរបស់ក្រុមហ៊ុនហ្វត (Ford) និងក្រុមហ៊ុនជីអ៊ី (GE) ដែលកំពុងប្រតិបត្តិការយ៉ាងសកម្មនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕





សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ារ៉ុក


នៅវិមានសន្តិភាព នារសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Rachid Talbi El Alami ប្រធានរដ្ឋសភាម៉ារ៉ុក នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរសភា (IPA)នៅក្នុងប្រទេសកម្ពុជា។ 

ឯកឧត្តម Rachid បានសម្ដែងនូវការគោរពវាយតម្លៃខ្ពស់ ជាមួយការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអភិវឌ្ឍន៍កម្ពុជាឱ្យមានហេដ្ឋារចនាសម្ព័ន្ធល្អ ទីក្រុងស្រស់បំព្រង និងបានធ្វើការទទួលបានជោគជ័យយ៉ាងច្រើនសម្រាប់តំបន់ ។  

ឯកឧត្តម Rachid ក៏បានសម្ដែងសេចក្ដីរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំអាយប៉ា ក្នុងឋានៈជាអ្នកសង្កេតការណ៍  ហើយបានបង្ហាញនូវបំណងចង់ពង្រីក ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងទាំងជាមួយតំបន់ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងបានមានប្រសាសន៍ថា ជាជំហានបន្ត ម៉ារ៉ុក អាចប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីក្លាយខ្លួនទៅជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន។ ដោយឡែកជាមួយកម្ពុជាយើងអាចជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាមូលដ្ឋាននាំទៅដល់ដំណើការទំនាក់ទំនងល្អ ទាំងវិស័យនយោបាយ និងវិស័យដទៃទៀត ។ 

ពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងអាចពិនិត្យមើលការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីសម្រួលដល់វិនិយោគិនឱ្យមកធ្វើការវិនិយោគទៅវិញទៅមករវាងប្រទេសទាំង២ ផងដែរ នាពេលខាងមុខ៕