នៅថ្ងៃសុក្រ៥ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅវិមានសន្តិភាព មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ ដើម្បីឆ្លង៖
១- សេចក្តីព្រាងកម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឱនភាពដីឆ្នាំ ២០១៧-២០២៦ ។
២- សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ។
៣- បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិបញ្ញត្តិលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសហប្រតិ បត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។
ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័ត៖
១- សេចក្តីព្រាងកម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឱនភាពដីឆ្នាំ ២០១៧-២០២៦ ។
អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចឱ្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ យកសេចក្តីព្រាងកម្មវិធីសកម្មភាពជាតិនេះត្រឡប់ទៅកែសម្រួលឡើងវិញអោយបានពេញលេញ ដើម្បីឱ្យស្របទៅតាមសក្តានុពលដីកសិកម្មដែលមាន និងតម្រូវការអភិវឌ្ឍជាក់ស្តែងរបស់ព្រះរាជាកម្ពុជា ក្នុងវិស័យកសិកម្ម។
Friday, December 22, 2017
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកដល់ក្រសួងការងារបញ្ជូនសាច់ប្រាក់ទៅឱ្យ ប.ស.ស ដើម្បីត្រៀមផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មការិនី និងមន្រ្តីរាជការដែលឆ្លងទន្លេ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនរំលឹកដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជូនសាច់ប្រាក់ទៅឱ្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់ការអនុវត្តការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មការិនី មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ដែលឆ្លងទន្លេ ចាប់ពីម៉ោងសូន្យ ខែមករា ឆ្នាំ២០១៨។ លោកបានថ្លែងដូចនេះនៅថ្ងៃសុក្រ៥ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ វេលាម៉ោង៨ និង៣០នាទីព្រឹក ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចឱ្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ យកសេចក្តីព្រាងកម្មវិធីសកម្មភាពជាតិធ្វើការកែសម្រួលឡើងវិញ អោយបានពេញលេញ ដើម្បីឱ្យស្របទៅតាមសក្តានុពលដីកសិកម្មដែលមាន និងតម្រូវការអភិវឌ្ឍជាក់ស្តែងរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យកសិកម្ម។ ដោយឡែកសម្រាប់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ និងត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ដែលជាមគ្គុទេ្ទសក៍ផងដែរដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។
ចក្ខុវិស័យនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ នេះ គឺជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥ ដោយខិតខំសម្រេចគោលដៅបីសំខាន់ គឺ៖ទី១-បង្កើនចំណែកនៃវិស័យឧស្សាហកម្ម ជាពិសេសវិស័យកម្មន្តសាល ក្នុងផលិតផលក្នុងស្រុកសរុប, ទី២-ជំរុញពិពិធកម្មមុខទំនិញនាំចេញក្រៅពីសម្លៀកបំពាក់ និងការនាំចេញកសិផលកែច្នៃ, និងទី៣- គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម។ ដើម្បីសម្រចបាននូវចក្ខុវិស័យ និងគោលដៅខាងលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តគន្លឹះបួន៖ ទី១-ការកៀរគរ និងទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងវិនិយោគឯកជនក្នុងស្រុក ទី២- ការអភិវឌ្ឍ និងធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម, ទី៣- ការកែលម្អបរិស្ថាននិយតកម្មដើម្បីពង្រឹងភាពប្រកួតប្រជែង និងទី៤-ការសម្របសម្រួលគោលនយោបាយគាំទ្រ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំ និងជំរុញថ្នាក់ដឹកនាំ ក្រសួងស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដាច់ខាតបន្ត និងខិតខំអនុវត្តកម្មវិធីកំណែទម្រង់ នៅចុងអាណត្តិទី៥ នៃរដ្ឋសភារបស់រាជរដ្ឋាភិបាលតាមរយៈទិសស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល» ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យថែមទៀត។ នៅចុងបញ្ចប់ លោកក៏បានថ្លែងអំណរគុណ កោតសរសើរ ដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំបំរើការងារ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ អស់រយៈពេលពេញមួយឆ្នាំ២០១៧ និងជូនពរសុខភាពល្អ សិរីសួសួរស្តី សុខភមង្គលក្នុងគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០១៨ ខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះគឺដើម្បីឆ្លង៖ ១- សេចក្តីព្រាងកម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឱនភាពដីឆ្នាំ ២០១៧-២០២៦ ២ សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ និង៣- បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិបញ្ញត្តិលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសហប្រតិ បត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា៕

កាកបាទក្រហមកម្ពុជាសម្ពោធឱ្យប្រើប្រាស់អណ្តូងចំនួន១៩ ជូនដល់ប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារនៅខេត្តកំពត
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន១៩ (មានលេខរៀងចាប់ពី ៦៨ ដល់លេខរៀងទី ៨៦) ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន៣២៣គ្រួសារ ស្មើនឹងមនុស្ស ១.៦១៥នាក់ រស់នៅក្នុងឃុំចំនួន៨ ស្រុកចំនួន៥ នៃខេត្តកំពតដែលពិធីនេះធ្វើនៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តស្ទឹងកំពត។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក និងលោក ចាន់ តេស្តា ប្រធានកិត្តិយសសាខាកក្រកខេត្តកំពតព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រី-យុវជនកក្រក និងប្រជាពលរដ្ឋចូលរួមអបអរសាទរជាច្រើននាក់។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹកជូនប្រជាពលរដ្ឋ និងសូមផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ មានអនាម័យក្នុងការរស់នៅ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ចូលរួមលុបបំបាត់គ្រឿងញៀន អំពើហិង្សា ដើម្បីលើកកម្ពស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ជាមួយគ្នានេះ សូមចូលរួមថែរក្សា ការពារ អណ្តូងទាំងនេះ ទុកជាផលប្រយោជន៍រួមគ្នាសម្រាប់សហគមន៍ឱ្យបានគង់វង្សយូរអង្វែង។
ជាមួយនឹងអំណោយក្នុងម្នាក់ៗ សារុង ១ ក្រមា ១ និងថវិកា ១ម៉ឺនរៀល ប្រជាពលរដ្ឋប្រមាណ ២០០នាក់ បានសំដែងនូវក្តីរំភើបរីករាយដោយបានការយកចិត្តទុកដាក់ពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជួយដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ហើយដែលពួកគាត់មិនពិបាកទៅរែកទឹកនៅឆ្ងាយផ្ទះដូចមុនទៀតឡើយ។
សូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ ២០១០មក កាកបាទក្រហមកម្ពុជាបានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះបានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹកបានសរុបចំនួនរាប់ពាន់អណ្ដូង ហើយបាន និងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត។ ដោយឡែក សម្រាប់ខេត្តកំពត បានទទួលអណ្តូងសរុបចំនួន៨៦អណ្តូង៕

អភិបាលរងខេត្តព្រះសីហនុ ជួបប្រជុំជាមួយមន្ត្រីតំណាងអង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម
ព្រះសីហនុ៖ នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២២ ខែ ធ្នូ ធ្នាំ ២០១៧ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីទីចាត់ការចំណុះសាលាខេត្ត មន្ទីរជំនាញ និងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ជួបប្រជុំជាមួយមន្ត្រី តំណាងអង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម (UNIDO) គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលធាតុចូលដូចជា ស្ថានភាពទូទៅ នៃវិស័យឧស្សាហកម្ម បញ្ហាប្រឈម និងឱកាសនៃកាអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅក្នងខេត្តព្រះសីហនុ។
សូមជម្រាបផងដែរថា នៅក្នុងកិច្ចពិភាក្សានោះ ភាគីរដ្ឋបាលខេត្ត បានផ្តល់នូវព័ត៌មាន ដែលជាតម្រូវការរបស់ UNIDO ដើម្បីជាទិន្នន័យសម្រាប់ប្រើប្រាស់ ក្នុងការរៀបចំគម្រោងអភិវឌ្ឍវិស័យឧស្សាហកម្មនៅក្នុងខេត្តព្រះសីហនុ។ កិច្ចពិភាក្សាបានដំណើរប្រកបដោយជោគជ័យ ហើយភាគីទាំងពីរបានឯកភាពនិងបន្តកិច្ចប្រជុំ នាពេលខាងមុខទៀត តាមសំណើរបស់ UNIDO ៕

សាលាដំបូងរាជធានីភ្នំពេញកោះអញ្ជើញមេធាវីក្រុមសហជីពធំៗ ចូលបំភ្លឺចំពោះការប្តឹង លោក ជា មុនី ពីបទញុះញង់
លោក សៀង សុខ ព្រះរាជអាជ្ញារងនៃតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញលិខិតកោះអញ្ជើញ លោក កេតុ សុវណ្ណឌី និង លោក ដារ៉ា សុបញ្ញា មេធាវីរបស់ក្រុមសហជីពធំៗ ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ដើម្បីសាកសួរអំពីដំណើររឿងប្តឹង លោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករពីបទញុះញង់។ មេធាវីរបស់ក្រុមសហជីពធំៗ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំណត់ឱ្យចូលបំភ្លឺ នៅម៉ោង៩៖០០នាទីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅបន្ទប់ «ឋ» ជាន់ទី២ នៃសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា នាថ្មីៗនេះ សហជីពធំៗចំនួន១២០ បានដាក់ពាក្យប្តឹងលោក ជា មុនី អតីតប្រធានសហភាពសហជីពសេរីកម្មករ និង បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា ដែលបានញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីលោក ជា មុនី លើកឡើងដោយស្នើ ទៅសហភាពអឺរ៉ុប ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ លោក ជា មុនី បានបង្ហាញការរំពឹងតាមរយៈវិទ្យុបរទេសមួយថា បើសហភាពអឺរ៉ុបដាក់ ទណ្ឌកម្មនេះកាន់តែលឿន រាជរដ្ឋាភិបាលកម្ពុជានឹងរងគ្រោះ ហើយងាកមករកផ្លូវចរចា បញ្ចប់វិបត្តិនយោបាយជាមួយគណបក្សប្រឆាំង។
ក្រុមសហជីពធំៗ តំណាងឱ្យកម្មកររាប់សែននាក់ នៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា ក្នុងករណីដែលសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច មែននោះ ផលវិបាកធ្ងន់ធ្ងរ នឹងធ្លាក់ទៅលើកម្មកររាប់លាននាក់ និងបាត់បង់ការងារធ្វើ ក្នុងនោះផលប៉ះពាល់ ដោយផ្ទាល់ដល់កម្មករ១,២លាននាក់ និងផលប៉ះពាល់ ដោយប្រយោលចំពោះកម្មករ ៣លាននាក់ផងដែរ៕

ខេត្តព្រះសីហនុរៀបចំខួបលើកទី១១ នៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ សាលាខេត្តព្រះសីហនុបានរៀបចំខួបលើកទី១១ នៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០១៧ ក្រោមប្រធានបទ « រួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាព និង ពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារមនុស្សពីការជួញដូរ » ក្រោមអធិបតីភាព លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ។
នាឱកាសនោះដែលលោកស្រី ហៀក ហ៊ឹមុល្លី អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានថ្លែងអោយដឹងថា ការប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០១៧ មានគោលបំណងបន្តយកចិត្តទុកដាក់ ក្នុងការការពារប្រជាពលរដ្ឋ ពីភាពរងគ្រោះដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបង្កអោយមានវិនាសសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងកា្លយជាទាសភាពសម័យទំនើប គួរអោយខ្លាច និងគួរអោយស្អប់ខ្ពើម។
លោកស្រីក៏បានរំលឹកការធ្វើទេសន្តប្រវេសន៍ គឺជាជម្រើសរបស់ប្រជាពលរដ្ឋ ដែលមិនអាចហាមឃាត់បាន ហើយក៏មិនមែនសុទ្ធតែជាហានិភ័យ ដែលគួរអោយជៀសវាងដែរ ប៉ុន្តែពលករមួយចំនួនធំ បានទទួលកម្រៃល្អ និងអាចលើកកម្ពស់ជីវភាពបានប្រសើរជាងមុន រួមទាំងទទួលបានជំនាញ បច្ចេកទេសកាន់តែប្រសើរគួរឲ្យមោទនៈ។ ប៉ុន្តែអ្វីដែលជាការបារម្ហនោះ ការធ្វើទេសន្តប្រវេសន៍ដោយប្រថុយប្រថាន មិនមានការធានាផ្នែកច្បាប់និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំអោយប្រឈមនឹងហានិភ័យដោយអំពើកេងប្រវ័ញ្ចនិងជួញដូរមនុស្ស។ លោកស្រីក៏បានថ្លែងនូវរបាយការណ៏ សង្ខេបដោយបង្រ្កាបបានចំនួន១៩ ករណី ២៥ មុខសញ្ញា កិច្ចប្រតិបត្តិការសង្រ្គោះជនរងគ្រោះចំនួន១៧ករណី មានជនរងគ្រោះជាស្រ្តីចំនួន២២នាក់ បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តចំនួន២៣ ករណី ២៦ មុខសញ្ញា។
ឆ្លៀតក្នុងឱកាសនោះដែលលោក យន្ត មីន ក៏បានថ្លែងនូវសុន្ទរកថា ដោយរំលេចនូវការកោតសរសើរចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំក្រុង/ស្រុក មន្ទីរ-អង្គភាព មន្ត្រីរាជការ អង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្ត និងអន្តរជាតិ ដែលបានរួមគ្នាដោះស្រាយប្រឆាំងដាច់ខាត ទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជនស្របទៅតាមទិសដៅ គោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកក៏បានបន្តទៀតថា ដើម្បីរួមគ្នាប្រឆាំងទៅនឹងអំពើជួញដូរមនុស្សនេះបាន គឺទាមទារមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ មានការរួមសហការគ្នា រួមទាំងមានការយល់ដឹងដូចគ្នា មានឆន្ទៈនិងការប្តេជ្ញាខ្ពស់ ដើម្បីអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាចុងក្រោយលោកក៏បានសំនូមពរ អោយសមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមគ្នាដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស និងការជួញដូរផ្លូវភេទ៕

តើមានថ្នាំអ្វីសម្រាប់ជួយដល់សេដ្ឋកិច្ចធ្លាក់ចុះរបស់ភូមា?
ចាប់តាំងពីការចាប់ផ្តើមនៃសហស្សវត្សរហូតដល់ឆ្នាំ២០១០ ភូមាបានទទួលកំណើនសេដ្ឋកិច្ចពីខ្ទង់នៅក្នុងរយៈពេល ១១ ឆ្នាំនេះ។ នៅក្នុងរយៈពេលមួយទសវត្សរ៍នេះ ភាគច្រើនបំផុតប្រទេសនៅក្នុងអាស៊ីមិនបានទទួលកំណើនសេដ្ឋកិច្ចពីរខ្ទង់ណាទាល់តែសោះ។ ប្រទេសប៊ូតង់ បានទទួល កំណើនសេដ្ឋកិច្ចពីរខ្ទង់បានពីរឆ្នាំ។ កម្ពុជាបាន ៤ ឆ្នាំ។ ហើយចិនវិញទទួលបានកំណើនសេដ្ឋកិច្ចពីរខ្ទង់ ៦ ឆ្នាំ ក្នុងចំណោម ១១ ឆ្នាំកន្លងមកនេះ។ ជាពិសេសទៅទៀតនោះ កំណើនសេដ្ឋកិច្ចមធ្យមរបស់ប្រទេសអាស៊ីទាំង ១៨ ក្នុងរយៈពេលមួយទសវត្សរ៍នេះមាន ៥,៦ ភាគរយ ហើយប្រទេសភូមាមាន ១២,២ ភាគរយ ច្រើនជាងពីរដងនៃមធ្យមភាគ។
ភាគច្រើនបំផុតប្រជាជននៅភូមា មិនទុកចិត្តទៅលើតួលេខទាំងអស់នេះទេ។ អ្នកខ្លះទៀតសង្ស័យថា មានសេដ្ឋកិច្ចពីរបែបនៅក្នុងភូមា: ស្ថានភាពពិតដែលប្រជាជនរស់នៅ និងស្ថិតិពិតដែលមានជាផ្លូវការនៅក្នុងរបាយការណ៍ និងឯកសារ។ ទាំងអស់នោះ គឺជាកត្តាចាំបាច់ដើម្បីដោះស្រាយស្ថានភាពដែលទាក់ទងទៅនឹងទីផ្សារ និងការសង្កេតមើលជាប្រចាំទៅលើចំនួនអ្នកលក់ និងអ្នកទិញ ដែលប្រឈមមុខទៅនឹងតម្រូវការជាក់ស្តែងសម្រាប់ជីវិត និងក្រុមគ្រួសារពួកគេ។
ការនិយាយដោយខ្លី ភូមាមានសេដ្ឋកិច្ចយ៉ាប់យឺន ហើយជាសេដ្ឋកិច្ចដែលត្រូវជួយសង្គ្រោះពីវេជ្ជបណ្ឌិតសម្រាប់ពិគ្រោះយោបល់ ដើម្បីទទួលបានសញ្ញាប្រភេទជម្ងឺច្បាស់លាស់ណាមួយ និងទទួលយកថ្នាំពេទ្យដែលមានវេជ្ជបញ្ជាច្បាស់លាស់។
ដូច្នេះតើអ្វីទៅគួរតែជាថ្នាំពេទ្យសម្រាប់ភូមានោះ?
ប្រជាជនភូមាដែលមានសុខភាពល្អគួរតែមានប្រជាជាតិមួយ ដែលមានការអភិវឌ្ឍសម្រាប់តម្រូវការចង់បានរបស់ប្រជាជនខ្លួនឱ្យមានជីវិតកាន់តែល្អប្រសើរឡើង។ វាគួរតែមានទំនាក់ទំនងឱ្យបានច្រើន និងមានកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដែលមិនត្រឹមតែជួយប្រទេសភូមាឱ្យក្លាយទៅជាប្រទេសមួយដែលមានការអភិវឌ្ឍប៉ុណ្ណោះទេ ក៏ប៉ុន្តែជាប្រទេសមួយដែលអាចពឹងផ្អែកដើម្បីជួយដោះស្រាយបញ្ហានៅក្នុងតំបន់ និងពិភពលោកថែមទៀតផងនៅក្នុងសតវត្សទី២១ នេះ។
ដើម្បីឈានទៅដល់កម្រិតនោះ ភូមាត្រូវការទទួលផលប្រយោជន៍ទាំងផ្នែកចំណេះដឹងបច្ចេក វិទ្យា ជំនាញ និងធនធានទាំងឡាយដែលមាននៅក្នុងពិភពលោក។ ភូមាក៏ត្រូវការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធផងដែរជាមួយប្រទេសជិតខាង ដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហាដូច ៗគ្នា។
មានតួអង្គសំខាន់ៗជាច្រើនដែលមានការចូលរួម និងគាំទ្រយ៉ាងសកម្មជាការចាំបាច់ដើម្បីធ្វើឱ្យប្រាកដថា ឱ្យមានការព្យាបាលឱ្យជោគជ័យមួយសម្រាប់ប្រទេសភូមា។ កងកម្លាំងប្រដាប់អាវុធភូមាត្រូវការផ្តល់ឱ្យមានកិច្ចសហប្រតិបត្តិការ ការគាំទ្រ ហើយគណបក្សនយោបាយភូមាគួរត្រូវបានលើកទឹកចិត្តដើម្បីដាក់ចេញនូវរបៀបវារៈដែលមានការគិតគូឱ្យបានត្រឹមត្រូវ និងផែនការទាំងឡាយដើម្បីដោះស្រាយភាពប្រឈមចម្បងៗរបស់ប្រជាជាតិនេះ។ បន្ថែមទៅទៀតនោះ ការចូលរួមវិភាគទានដ៏ចាំបាច់មួយឆ្ពោះទៅរកការព្យាបាលសេដ្ចកិច្ចឱ្យមានប្រសិទ្ធភាពត្រូវតែកើតចេញមកពីជាតិសាសន៍ទាំងឡាយរបស់ប្រទេសនេះ ដែលគួរតែត្រូវបានធ្វើឱ្យប្រាកដថា ពិពិដ្ឋកម្មមួយនឹងត្រូវបានគេមើលទៅលើធនធានរបស់ប្រទេសនេះតែម្តង។ ពួកគេគួរតែធានាថា មិនត្រឹមតែទទួលយកក្នុងឋានៈជាដៃគូស្មើភាពគ្នានោះទេ នៅក្នុងការកសាងសង្គមថ្មីមួយ ប៉ុន្តែក៏ផ្តល់ឱ្យមាននូវការយកចិត្តទុកដាក់ពិសេសផងដែរ ដោយសារតែទាក់ទងទៅនឹងទីតាំងភូមិសាស្ត្រ និងកត្តាមិនអំណោយផលផ្សេងទៀត បើពុំដូច្នេះទេ ពួកគប្រហែលជាមិនអាចបែងចែកឱ្យមានសមធម៌នៅផ្លែផ្កាដែលបានមកពីការរីកចម្រើននេះ។
ការសរសេរបញ្ជីឈ្មោះថ្នាំនេះ គ្មានអ្វីថ្មីនោះទេ។ ប្រទេសនេះបានចាប់យកជាមួយនឹងកំណើនសេដ្ឋកិច្ចដែលមានការចូលរួម ចាប់តាំងពីឯករាជ្យភាពរបស់ខ្លួន។ នៅឆ្នាំ២០១៧ មានកត្តាថ្មីៗជាច្រើនប្រព្រឹត្តទៅ និយាយឱ្យចំឈ្មោះតែម្តងទៅគឺថា រដ្ឋាភិបាលសព្វថ្ងៃនេះត្រូវការឱ្យមានការជាប់ឆ្នោត ដែលមានការចូលរួមរបស់មហាជន។
គោលបំណងល្អ និងការងារសកម្មដែលបានធ្វើឡើងដោយរដ្ឋាភិបាលគឺវាច្បស់លាស់ទៅហើយ។ សមិទ្ធផលដ៏ច្រើនរាប់មិនអស់ដូចដែលបានចុះផ្សាយនៅក្នុងកាសែតជាតិជាសាធារណៈ ប៉ុន្តែអ្វីដែលបានផ្តល់ជូននៅក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ មានភាពខ្វះខាតជាងការរំពឹងទុក។
ធុរកិច្ចជនតវ៉ាថា ពួកគេមិនប្រាកដថា តើរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់ដល់សេដ្ឋកិច្ចដែលខ្លួនសមនឹងទទួលនោះ ហើយបាននិយាយថា ពួកគេមានការពិបាកដើម្បីយល់ឱ្យបានច្បាស់អំពី នយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនេះ ហើយនិងយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ពួកគេនៅតែរង់ចាំឱ្យមានការស្រាយបំភ្លឺឱ្យច្បាស់លាស់របស់រដ្ឋាភិបាលទៅលើបញ្ហាទាំងនោះ ខណៈ ដែលពួកគេនៅរង់ចាំមើលសេដ្ឋកិច្ចដែលនៅគាំងនេះ។
តាមរយៈកំណែទម្រង់ និងការអនុវត្តជាក់ស្តែងក៏ដោយ ក៏លោកស្រី Aung San Suu Kyi អាចស្តារសេដ្ឋកិច្ចភូមាដោយមិនចាំបាច់ផ្តោតទៅលើផ្នែកផ្សេងៗទៀត។
ទី១ ភូមាត្រូវតែដាក់ចេញឱ្យច្បាស់ថា សេដ្ឋកិច្ចរបស់ខ្លួននឹងទទួលបានអាទិភាពដ៏ខ្ពស់ជាងគេបំផុត ស្របគ្នាទៅនឹងការកសាងសន្តិភាព។
ទី២ រដ្ឋាភិបាលនេះត្រូវតែដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចថា ឱ្យមានការចូលរួមពីតួអង្គសំខាន់ៗទាំងអស់។ បញ្ហាបរិស្ថាន អប់រំ និងសុខាភិបាលត្រូវតែមានសមត្ថភាពក្នុងការងារ។
ទី៣ ក្រុមប្រឹក្សារដ្ឋរបស់លោកស្រី Suu Kyi គួរតែមានការផ្លាស់ប្តូរទស្សនៈយោបល់ឱ្យបានញឹកញាប់បន្ថែមទៀតជាមួយនឹងសមាជិកនៃគណៈកម្មការសេដ្ឋកិច្ចបក្សរបស់លោកស្រី៕
ប្រភព : East Asia Forum ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧

របាយការណ៍: កូរ៉េខាងជើងសម្លាប់មន្ត្រីដែលទទួលបន្ទុកកន្លែងសាកល្បងនុយក្លេអ៊ែរ
តាមការចុះផ្សាយព័ត៌មានរបស់កាសែតជប៉ុន Asahi Shimbun បានរាយការណ៍ថា កូរ៉េខាងជើងបានបដិសេធថា មន្ត្រីដែលទទួលខុសត្រូវចំពោះកន្លែងសាកល្បងសព្វាវុធនុយក្លេអ៊ែរនៅ Punggye-ri ហើយបានសម្លាប់គាត់ដោយលើកឡើងនូវរបាយការណ៍ព័ត៌មានដែលមិនបានបញ្ជាក់ មួយចេញពីប្រភពអ្នករត់ចេញពីកូរ៉េខាងជើង។
ឈ្មោះ Park In Young ជាការប្រកបឈ្មោះប្រហែលជាត្រូវបានផ្លាស់ប្តូរអាស្រ័យទៅលើការបកប្រែ និងការសរសេរ។ ហើយឈ្មោះ Park In Young នេះ គឺជាប្រធានការិយាល័យកូរ៉េខាងជើងលេខ១៣១ ជាផ្នែកមួយរបស់គណៈកម្មការកណ្តាលនៃបក្សកាន់អំណាចដែលទទួលបន្ទុកការត្រួតពិនិត្យមើលទីតាំងយោធា ដូចជានៅ Punggye-ri ជាកន្លែងសាកល្បងសព្វាវុធក្រោមដី ហើយក៏ជាទីកន្លែងដាក់ទីតាំងផ្កាយរណបហៅថា Sohae ផងដែរ។
មូលហេតុនៃការសម្លាប់នេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ក៏ប៉ុន្តែរបាយការណ៍របស់កាសែត Asahi បានលើកឡើងនូវហេតុផលចម្បងពីរ។ ហេតុផលទី១ អាចមកពីការពន្យារពេលការអនុវត្តនៃការបាញ់សាកល្បងសព្វាវុធនុយក្លេអ៊ែរ ដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើងលើកទី៦ ដែលបានកើតឡើងនៅថ្ងៃទី៣ កញ្ញា ប៉ុន្តែផែនការដំបូងនោះ គឺនៅរដូវផ្ការីកឯណោះទេ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារតែមានភាពយឺតយ៉ាវនៅក្នុងការសាងសង់រូងក្រោមដី។
ភូគុព្ភវិទូបានព្រមានថា មានរញ្ជួយផែនដីទ្រង់ទ្រាយតូចត្រូវបានគេកត់សម្គាល់នៅក្នុងតំបន់នោះ បន្ទាប់ពីមានការសាកល្បងកាលពីខែកញ្ញា បង្ហាញឱ្យឃើញថា ទីតាំងនោះប្រហែលជាមិនអាចទ្រទ្រង់បានសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរថ្មី ដោយសារតែខ្លាចមានហានិភ័យបាក់រលំ និងលេចធ្លាយវិទ្យុសកម្ម។
មន្ត្រីចារកម្មកូរ៉េខាងត្បូងបានប្រាប់សមាជិករដ្ឋសភានៅក្នុងការប្រជុំបិទទ្វាររយៈពេលខ្លីមួយ កាលពីខែវិច្ឆិកា អំពីការសាកល្បងសព្វាវុធថ្មីនេះ ទំនងជាទៅមិនរួចទេ ក៏ប៉ុន្តែបើសិនជាលោក Kim Jung Un មានបំណងធ្វើនោះវាអាចធ្វើទៅបាន ដោយសារតែរូងក្រោមដីមួយនោះ ហាក់ដូចជាត្រូវបានសាងសងរួចរាល់សម្រាប់ការប្រើប្រាស់ទៅហើយ។
ដំណឹងស្តីពីការសម្លាប់លោក Park បន្ទាប់ពីមានព័ត៌មានចុះផ្សាយថា អំពីការដាក់ទណ្ឌកម្មទៅលើមន្ត្រីដែលមានឥទ្ធិពលទី២ បន្ទាប់ពីលោក Kim Jung Un គឺឧត្តមសេនីយ៍ Hwang Pyong So នៅក្នុងបញ្ជី ការិយាល័យនយោបាយ ហើយបានបាត់មុខពីសាធារណៈ និងអវត្តមាននៅក្នុងកិច្ចប្រជុំបក្ស ក៏ដូចជានៅក្នុងពិធីប្រារព្ធផ្សេងៗ ដែលបង្កឱ្យមានកង្វល់ថា គាត់ត្រូវបានគេសម្លាប់ហើយ។
នៅក្នុងសម័យប្រជុំរយៈពេលខ្លីមួយកាលពីខែវិច្ឆិកា ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងនិយាយថា ឧត្តមសេនីយ៍ Hwang ហើយនិងជំនួយការរបស់គាត់ត្រូវបានគេដាក់ទណ្ឌកម្ម ដោយសារតែឥរិយាបថមិនស្មោះត្រង់។
សមាជិករដ្ឋសភាម្នា ក់បាននិយាយទៅកាន់សារព័ត៌មានក្រោយពីកិច្ចប្រជុំរយៈពេលខ្លីនោះ ថា គាត់មិនអាចផ្តល់យោបល់បានទេស្តីពីព័ត៌មានលម្អិតអំពីការធ្វើទណ្ឌកម្មនេះ ដោយសារតែវាគឺជាព័ត៌មានសម្ងាត់។
កាលពីសប្តាហ៍មុន ការចុះផ្សាយរបស់កាសែត Korea JoongAn ប្រចាំថ្ងៃ របស់កូរ៉េខាងត្បូងបានលើកសម្តីប្រភពព័ត៌មានដែលមិនបង្ហាញអត្តសញ្ញាណថា ឧត្តមសេនីយ៍ Hwang ត្រូវបានគេបោសសម្អាតចេញពីបក្ស ដោយសារតែទទួលសំណូក ហើយអនុប្រធានរបស់គាត់ត្រូវបានគេបញ្ជូនទៅកាន់ជុំរំឃុំឃាំង៕
ប្រភព : Newsweek ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧

ចិន និងរុស្ស៊ី ត្រៀមខ្លួនសម្រាប់សង្រ្គាមជាមួយអាមេរិក ប្រសិនបើ លោក Trump ឈ្លានពានកូរ៉េខាងជើង
យោងតាមអតីតមន្រ្តីយោធាពីររូបបានឱ្យដឹងថា ចិន និងរុស្ស៊ីអាចមានផែនការមួយក្នុងការទប់ទល់នឹងកងទ័ពរបស់អាមេរិក នៅក្នុងព្រឹត្តិការណ៍សង្រ្គាមមួយ ដែលអាចកើតមានឡើងនៅឧបទ្វីបកូរ៉េ។
ឧត្តមសេនីយ៍ឯក លោក Wang Hongguang អតីតមេបញ្ជាការរងកងទ័ព Nanjing ភាគខាង
លិចបានព្រមានថា “សង្រ្គាមនៅឧបទ្វីបកូរ៉េ អាចផ្ទុះឡើងគ្រប់ពេលវេលាចន្លោះពីពេលនេះ រហូតដល់ខែមីនា ឆ្នាំក្រោយ”។ មួយថ្ងៃបន្ទាប់មក កាសែតជាតិនិយមរបស់ចិនបានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះ ជាមួយនឹងទស្សនៈយល់ឃើញពីអ្នកជំនាញផ្នែកយោធា ជាអ្នកធ្វើបទអត្ថាធិប្បាយ និងជាអ្នកនិពន្ធ លោក Song Zhongping ដែលបាននិយាយថា ចិនអាចនឹងចូលរួម ប្រសិនបើអាមេរិកបង្កការគំរាមកំហែង។
លោក Wang បាននិយាយថា “ចិនអាចត្រៀមខ្លួនសម្រាប់សង្រ្គាមកូរ៉េ ហើយតំបន់ភាគឦសានរបស់ចិន អាចនឹងចល័តទ័ពទប់ទល់នឹងបញ្ហានេះ។ ការចល័តទ័ពនេះ មិនមែនជាការចាប់ផ្តើមសង្រ្គាមនោះទេ ប៉ុន្តែគឺជាគោលបំណងការពារ។”
លោក Song អតីតសមាជិកកងទ័ពរបស់ចិន បានប្រាប់សារព័ត៌មាន The Global Times ថា “គោលបំណងការពារ” ដូច្នោះ ទំនងជានឹងដាក់បញ្ចូលផែនការតបតប្រឆាំងនឹងការរំលោភបំពានណាមួយលើអធិបតេយ្យភាពរបស់ចិន ដោយការឈ្លានពានរបស់អាមេរិក។
នៅក្នុងបទសម្ភាសន៍ដោយឡែកមួយ លោក Song បាននិយាយទៀតថា សមយុទ្ធប្រឆាំងមីស៊ីលបែបទំនើបរបស់ប្រទេសចិន និងរុស្ស៊ី ដែលធ្វើឡើងនៅទីក្រុងប៉េកាំង គឺដើម្បីការពារប្រឆាំងនឹងការវាយប្រហារណាមួយពីការបញ្ជារបស់លោក Donald Trump។ ទាំងចិន និងរុស្ស៊ី បានចូលរួមថ្កោលទោសជាមួយអាមេរិកលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងកាំជ្រួចផ្លោងរបស់កូរ៉េខាងជើង ដោយលើកឡើងថា វាគឺជាកត្តាសំខាន់ក្នុងការការពារប្រឆាំងនឹងគោលបំណងទម្លាក់លោក Kim របស់អាមេរិក ក៏ប៉ុន្តែ ទីក្រុងប៉េកាំង និងទីក្រុង Moscow បានប្រឆាំងទៅនឹងការពង្រីកយោធាអាមេរិកនៅ អាស៊ី-ប៉ាស៊ីហ្វិក។
លោក Song បានប្រាប់កាសែត The South China Morning Post ថា “គោលបំណងចម្បងនៃសមយុទ្ធរួមគ្នារវាងចិន និងរុស្ស៊ី គឺសំដៅទៅអាមេរិក…ដែលថា កាំជ្រួចផ្លោង និងកាំជ្រួចស្វ័យនាំផ្លូវ ដែលអាចបង្កការគំរាមកំហែងពិតប្រាកដចំពោះរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុង Moscow។”
គាត់បានបន្ថែមថា “ទាំងចិន និងរុស្ស៊ី ចង់ប្រើប្រាស់សមយុទ្ធប្រឆាំងមីស៊ីលរួមនេះ ជាយុទ្ធសាស្រ្តទប់ទល់មួយ។ ចិន និងរុស្ស៊ី ចង់ជំរុញឱ្យអាមេរិកដកប្រព័ន្ធការពារមីស៊ីលបាញ់រយៈចម្ងាយខ្ពស់ (THAAD) ចេញពីឧបទ្វីបកូរ៉េ។”
ខណៈដែលលោក Kim បន្តពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលបន្សល់ទុកពីឪពុក និងជីតារបស់គាត់ ប្រធានាធិបតីចិន លោក Xi Jingping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទាំងពីរនាក់បានផ្តួចផ្តើមគំនិតជាប្រវត្តិសាស្រ្តរបស់ពួកគេក្នុងការពង្រីកយោធា និងឥទ្ធិពលនយោបាយទូទាំងពិភពលោក។ នៅក្នុងយុទ្ធសាស្រ្តសន្តិសុខជាតិ (America First) របស់លោក Trump ដែលបានប្រកាសកាលពីថ្ងៃចន្ទ បានថ្កោលទោសកម្មវិធីអាវុធនុយក្លេអ៊ែររបស់លោក Kim ថា ជា “របបដ៏អាក្រក់” ក៏ដូចជាប្រឆាំងនឹងគោលបំណងរបស់ចិន និងរុស្ស៊ី ក្នុងការ “ប្រជែងអំណាច ឥទ្ធិពល និងផលប្រយោជន៍របស់អាមេរិក” ដោយលើកឡើងថា មានគោលបំណងបំផ្លាញសន្តិសុខ និងវិបុលភាពរបស់អាមេរិក៕”

ប្រយោជន៍ផ្ទាល់ខ្លួនបានកំណត់គោលនយោបាយ របស់ចិនទៅលើសណ្តាប់ធ្នាប់អន្តរជាតិ
ការកើនឡើងយ៉ាងលឿនខាងអំណាចសេដ្ឋកិច្ច យោធា និងអំណាចទន់របស់ចិនចាប់ពីទសវត្សរ៍ទី ៩០ មកបានបង្កើនការព្រួយបារម្មណ៍ជាលំដាប់ដែលប៉េកាំងស្វះស្វែងទាត់ចោលសណ្តាប់ធ្នាប់អន្តរជាតិសេរី។ សណ្តាប់ធ្នាប់ដែលបង្កើតឡើងដោយអាមេរិកក្រោយសង្គ្រាមនេះរួមមានបទដ្ឋាននិងស្ថាប័នជាច្រើនដែលលើកកម្ពស់ពាណិជ្ជកម្មសេរីនិងទំនាក់ទំនងសេដ្ឋកិច្ច “បើកចំហរ” ផ្សេងៗទៀត និងបង្កើតជានីតិវិធីផ្អែកលើច្បាប់សម្រាប់ដោះស្រាយជម្លោះរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី។
អ្នកខ្លះជឿថា ចិនបានស្វែងរកការផ្លាស់ប្តូរសណ្តាប់ធ្នាប់នេះក្នុងវិធីផ្សេង។ ឧទាហរណ៍ Amitav Acharya បានសរសេរថា “វាជាការយល់ខុសក្នុងការសន្និដ្ឋានថា ដោយសារតែចិន ឥណ្ឌា និងមហាអំណាចដែលកំពុងលេចមុខផ្សេងៗទៀតបានទទួលផលប្រយោជន៍ពីសណ្តាប់ធ្នាប់ដ៏អានុត្តរៈភាពសេរីនោះ ពួកគេនឹងធ្វើតាមបទដ្ឋាននិងស្ថានប័នទាំងនោះ។ ពួកគេប្រហែលជាមិនស្វែងរកការរំលំវាចោលនោះទេ ប៉ុន្តែអាចជំរុញឲ្យមានការផ្លាស់ប្តូរដែលអាចកែសម្រួលច្បាប់និងស្ថាប័នក្នុងសណ្តាប់ធ្នាប់បច្ចុប្បន្ននេះ”។
ប៉ុន្តែ ទំនាក់ទំនងរបស់ចិនដល់សណ្តាប់ធ្នាប់អន្តរជាតិសេរីនោះគឺដូចគ្នាទៅនឹងទំនាក់ទំនងរបស់រដ្ឋធំៗផ្សេងទៀត។ នេះក៏ដោយសារតែសណ្តាប់ធ្នាប់នេះបានបម្រើដល់ផលប្រយោជន៍ចិន។ ចិនបានចូលរួមក្នុងកិច្ចព្រមព្រៀងនិងស្ថាប័នដែលបានបង្កើតសណ្តាប់ធ្នាប់នេះ និងគោរពតាមដូចដែលរដ្ឋធំៗផ្សេងទៀតដែរ។ ចិនបានស្វែងរកការមានឥទ្ធិពលលើសណ្តាប់ធ្នាប់នេះ ប៉ុន្តែនឹងមិនផ្តួលរំលំ ឬកែប្រែវាធំដុំនោះទេ។
ទស្សនៈជាច្រើនទៀតដែលគេលើកឡើងសម្រាប់អ្វីដែលបានជំរុញដល់គោលនយោបាយការបរទេសរបស់ចិននោះ។ ទស្សនៈមួយក្រុមបានមើលឃើញថា ចិនកំពុងលើកកម្ពស់មនោគមវិជ្ជា ឬចក្ខុវិស័យពិសេសមួយនៃប្រព័ន្ធអន្តរជាតិ និងតួនាទីរបស់វា ដូចជាគោលការណ៍អធិបតេយ្យ ពិភពលោកពហុប៉ូល គោលតម្លៃអាស៊ី ឬការមានប្រៀបរបស់ចិន។ ជាជំនួសវិញ គោលនយោបាយរបស់ចិនអាចត្រូវគេមើលឃើញថា ជាការឆ្លើយតបជាក់ស្តែងទៅនឹងផលប្រយោជន៍ជាតិរបស់គេ ដូចជាការការពារសុខមាលភាពរបស់ខ្លួន ការលើកកម្ពស់ឥទ្ធិពលរបស់ខ្លួន និងការលុបបំបាត់ឥទ្ធិពលរបស់មហាអំណាចកំពុងប្រគួតប្រជែងដូចជាអាមេរិក។ ការពិនិត្យមើលឡើងវិញដល់ការគ្រប់គ្រងអន្តរជាតិចោះៗនោះបានគាំទ្រដល់ទស្សនៈដែលថា អំណាចចរចារបស់ចិនគឺផ្អែកលើផលប្រយោជន៍ជាជាងលើការធ្វើបដិវត្តន៍ទាំងស្រុង។
នៅក្នុងការចរចាពាណិជ្ជកម្មតំបន់ ចិនចង់បានទីផ្សារពិភពលោកកាន់តែបើកចំហរថែមទៀតដល់ការនាំចេញទំនិញរបស់ខ្លួន។ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកកំពុងត្រូវគេចរចា ចិនបានបង្ហាញចំណាប់អារម្មណ៍នឹងវា ប៉ុន្តែមិនចង់ចូលរួម ដោយសារតែក្របខណ្ឌកិច្ចព្រមព្រៀងនោះបានដាក់លក្ខខណ្ឌដល់កម្លាំងពលកម្មនិងបរិស្ថានដែលអ្នកធ្វើគោលនយោបាយចិនបានចាត់ទុកថា មិនល្អ។ ជាជំនួសវិញ ចិនបានចូលរួម ឬបង្កើតកិច្ចព្រមព្រៀងទ្វេភាគីនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ដូចជាកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់តំបន់ ដែលបង្កើតស្តង់ដារទាបជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកលើការការពារសង្គមនិងបរិស្ថាន។
ការចូលរួមរបស់ចិនក្នុងការគ្រប់គ្រងអាវុធនិងការកាត់រំលាយអាវុធនាពេលបច្ចុប្បន្នក៏បានគាំទ្រស្ថានភាពយុទ្ធសាស្ត្របច្ចុប្បន្ន។ ចិនបានគាំទ្រការប្រឆាំងការអភិវឌ្ឍន៍នុយក្លេអ៊ែកូរ៉េខាងជើងនិងអ៊ីរ៉ង់ ហើយខ្លួនបានគាំទ្រដល់ការអភិវឌ្ឍន៍ការគ្រប់គ្រងអាវុធបន្ថែមទៀត។ ប៉ុន្តែ ចិនបានគាំទ្រសេចក្តីប្រកាសតំបន់គ្មាននុយក្លេអ៊ែរ ដែលអាមេរិក ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរប្រៀបលើសគេ មិនបានគាំទ្រ។ ស្រដៀងគ្នាដែរ ចិនបានគាំទ្របំរាមលើការប្រើប្រើដំបូងនៃអាវុធនុយក្លេអ៊ែរ ការអភិវឌ្ឍន៍មីស៊ីលប្រឆាំងមីស៊ីល និងការប្រណាំងប្រជែងអាវុធនៅលំហរអាកាស ជាចំណុចទាំងដែលអាមេរិកទទួលបានផលប្រយោជន៍។
ជារួម ចិនគឺជាអ្នកគាំទ្រលើការគ្រប់គ្រងនិងការរំសាយអាវុធ ប៉ុន្តែដូចប្រទេសផ្សេងទៀតដែរ ចិនចង់ទាញផលប្រយោជន៍ផ្ទាល់ដោយគោរពទៅតាមរបៀបដែលច្បាប់នោះត្រូវគេប្រើនិងបង្កើតឡើង។
ក្នុងពេល ២៥ ឆ្នាំកន្លងទៅនេះ ចិនក៏បានពង្រីកឥទ្ធិពលច្រើនគួរសមដែរទៅលើរបៀបដែលការគោរពសិទ្ធិមនុស្សអន្តរជាតិមានដំណើរការ។ ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចិននិងប្រទេសសហការណ៍ផ្សេងទៀតបានជំរុញឲ្យមានគោលការសាកល។
ស្រដៀងគ្នាដែរ ចិនគឺជាអ្នកលើកកម្ពស់មួយដល់ការផ្តួចផ្តើមគំនិតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីឲ្យរដ្ឋនីមួយៗដាក់បញ្ជូនផែនការសកម្មភាពសិទ្ធិមនុស្ស ដែលអនុញ្ញាតឲ្យរដ្ឋនីមួយៗដើម្បីជំរុញការបកស្រាយផ្ទាល់ខ្លួននូវរបៀបដែលបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិគួរតែត្រូវបកស្រាយសម្រាប់ការដាក់ពាក្យសុំនៅក្នុងប្រទេសនោះ។ ឥទ្ធិពលរួមនៃកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដូចជាការរឹតបណ្តឹងឥទ្ធិពលរបស់អង្គការក្រៅរដ្ឋាភិបាលជាដើម គឺដើម្បីពង្រឹងជំហរចិនស្របតាមអាទិភាពដែលខ្លួនកំណត់ឡើង និងការពារខ្លួនពីសម្ពាធធ្ងន់ធ្ងរតាមរយៈក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ដោយសារតែសមិទ្ធផលការទូតទាំងនេះ ប៉េកាំងហាក់ដូចជាមិនចង់កែប្រែធំៗណាមួយក្នុងរបបនោះ ឬការបោះបង់វាចោលទេ។
ដូចគ្នាដែរ ចិន (ដូចប្រទេសផ្សេងទាំងអស់ទៀតដែរ) បានបកស្រាយច្បាប់សមុទ្រដោយលម្អៀងមកលើខ្លួន។ បន្ទាប់ពីបានយល់ព្រមទទួលយកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាស់សមុទ្រនៅឆ្នាំ ១៩៩៦ ចិនបានបកស្រាយបទបញ្ញត្តិច្បាប់នោះលើខ្ពស់រាបបាតសមុទ្រនិងតំបន់សេដ្ឋកិច្ចផ្តាច់មុខដើម្បីទាមទារគ្រប់គ្រងលើផ្ទៃសមុទ្រធំៗ។ ចិនបានបង្ហាញការទាមទារលើទម្រង់ដីនៅសមុទ្រដែលផ្អែកលើបទបញ្ញត្តិច្បាប់អន្តរជាតិដូចជាការបន្តការកាន់កាប់។ ចិនបានបក្សស្រាយលើបទបញ្ញត្តិស្តីពីការធ្វើដំណើរឆ្លងកាត់ ដូចជាការបដិសេធការធ្វើដំណើរបស់នាវាជើងទឹកអាមេរិកនិងយន្តហោះទ័ពអាកាសអាមេរិក នូវសិទ្ធិក្នុងការធ្វើប្រតិបត្តិការណ៍ស៊ើបយកការ និងសេរីភាពនៃការប្រតិបត្តិការនៃនាវាចរក្នុងដែនទឹកចិនដោយគ្មានការអនុញ្ញាតពីចិន។
លើការប្រែប្រួលអាកាសធាតុ ចិនបានគាំទ្រគោលការពិធីសារ Kyoto និងចូលរួមក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៦។ ចិនក៏បានលើកឡើងថា ខ្លួននឹងបន្តអនុវត្តតាមកិច្ចព្រមព្រៀងក្រុងប៉ារីសនោះ ទោះជាប្រធានាធិបតីអាមេរិកប្រកាសថា អាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះក៏ដោយ។
ជារួម ឥរិយាបថរបស់ចិនក្នុងសណ្តាប់ធ្នាប់អន្តរជាតិមិនបានបង្ហាញនូវការលើកកម្ពស់ “គំរូចិន” ខុសប្លែកគេ ឬចក្ខុវិស័យផ្សេងដល់សណ្តាប់ធ្នាប់ពិភពលោកនោះទេ។ ប្រសិនបើមានការផ្លាស់ប្តូរធំនោះ ចិនចង់ក្លាយជាមហាអំណាចអភិរក្ស ពោលគឺ ខ្លួនប្រឆំាងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកនិងដៃគូរបស់ខ្លួនក្នុងការគ្រប់គ្រងច្បាប់ដែលខូចប្រយោជន៍របស់ចិន។ នៅក្នុងការប្រកួតប្រជែងរបស់ខ្លួនជាមួយវ៉ាស៊ីនតុននិងសម្ព័ន្ធមិត្តរបស់គេនោះ ចិន ជារឿយៗ បានការពារការបកស្រាយអធិបតេយ្យភាពតាមបែបចាស់ទល់នឹងការបកស្រាយមានកម្រិត។ ដូច្នេះ វាលំបាកក្នុងការស្រមៃដល់សេនារីយ៉ូប្រាកដនិយមដែលថា ចិននឹងព្យាយាមធ្វើបដិវត្តន៍ ឬផ្តួលរំលំបទដ្ឋានពិភពលោកណាស់៕
ប្រភព៖ East Asia Forum ចុះថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៧

អគ្គនាយកដ្ឋានកាំកុងត្រួល ប្រកាសរាំងខ្ទប់ផលិតផលចិញ្ចឹមទារក និងកុមារតូចៗ (ម្សៅទឹកដោះគោ) ផលិតដោយក្រុមហ៊ុន GROUPE LACTALIS
អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមជំរាបជូនដំណឹង ដល់សាធារណជន ពាណិជ្ជករ នាំចូល អាជីវករលក់ដុំ លក់រាយ សូមមេត្តាជ្រាបថា អាជ្ញាធរ ប្រទេសបារាំង (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) បានចេញបទបញ្ជាស្តីពីការព្យួរការនាំចេញ ការធ្វើចរាចរណ៍លើទីផ្សារ រយៈពេលមួយឆ្នាំ និងប្រមូលត្រឡប់មកវិញនូវ ផលិតផល ចិញ្ចឹមទារក និងកុមារតូចៗ (ម្សៅទឹកដោះគោ….) ដែលផលិតដោយក្រុមហ៊ុន GROUPE LACTALiS បន្ទាប់ពីមានបញ្ហាសុខភាព បានកើតឡើងចំពោះទារក និងកុមារតូចចំនួន២៦នាក់ ហើយលទ្ធផលនៃការវិភាគរបស់មជ្ឈមណ្ឌលបង្អែកជាតិប្រទេសបារាំង (National Reference Center: Institute Pasteur, Paris) បានបង្ហាញអំពីការចម្លងបាក់តេរី Salmonella Agona នៅក្នុងផលិតផលខាងលើ ។
ក្រុមហ៊ុនបានប្រមូលត្រឡប់មកវិញ នូវផលិតផលដែលមាន បញ្ហាពីទីផ្សារប្រទេសបារាំង និងពីបណ្តាប្រទេសនានា ដែលក្រុមហ៊ុនបានចែកចាយ។ ការចម្លងបាក់តេរី Salmonella Agona មានចំពោះតែលើផលិតផលដែលមានអត្តសញ្ញាណ មានដូចជា ៖ ឈ្មោះផលិតផល ( Article designation ) លេខឡូតិ៍ ( Batch Number ) ថ្ងៃ ខែ ឆ្នាំប្រើប្រាស់ជាអប្បបរិមា ( DDM : Date of Minimal Durability ) ដែលស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធនៃបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសបារាំង ដែលជូនភ្ជាប់មកជាមួយប៉ុណ្ណោះ ។
វត្តមានបាក់តេរី Salmonella ក្នុងផលិតផលខាងលើនឹងបង្កគ្រោះថ្នាក់ដល់សុខភាពទារក និងកុមារតូចៗ ដោយបង្កឲ្យមានជម្ងឺប្រព័ន្ធរំលាយអាហារ គ្រុនពោះវៀន។ ល។ ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងចាត់វិធានការរួមមាន ៖
– រាំងខ្ទប់មិនឱ្យនាំចូលផលិតផលដូចបានអធិប្បាយខាងលើ។
– ផ្តល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល ដល់អាជីវករលក់ដុំ និងរាយក្នុងករណីមាននំាចូល និងមាន ចរាចរលើទីផ្សារ។
– ត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការ តាមនីតិវិធីប្រសិនបើ មានការដាក់តាំងលក់។
ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សុខភាពជាយថាហេតុ អគ្គនាយកដ្ឋាន កាំកុងត្រូលសូម អំពាវនាវដល់សាធារណៈជន សូមកុំទិញផលិតផលដែលមានអត្តសញ្ញាណ ដូចបានជំរាបជូនខាងលើ និងសូមជួយ សហការផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ។
លេខទូរស័ព្ទទំនាក់ទំនង៖
• ទូរស័ព្ទខ្សែទី ១ ០១២ ២៧៨ ៧៨៩
• ទូរស័ព្ទខ្សែទី ២ ០៩២ ៩៩៩ ៨៦៧
• ទូរស័ព្ទខ្សែទី ៣ ០១២ ៩៨៥ ៥៧៧
អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មសូមថ្លែងអំណរគុណ និងសង្ឃឹមចំពោះការយកចិត្តទុកដាក់ របស់សាធារណៈជន ពាណិជ្ជករ អាជីវករទាំងអស់លើកិច្ចសហការការពារសុខុមាលភាពទារក និងកុមារតូចៗឱ្យបានល្អប្រសើរ៕

ក្រោយពីរបាយការណ៍របស់លោក Trump ចិនទទូចឱ្យសហរដ្ឋអាមេរិក ទទួលយកនូវការកើនឡើងរបស់ខ្លួន
រដ្ឋាភិបាលចិនកាលពីថ្ងៃអង្គារបានរិះគន់សេចក្តីសម្រេចរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលបានដាក់ឈ្មោះទីក្រុងប៉េកាំងថាជាគូប្រកួតយុទ្ធសាស្រ្ត និងបានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោនឱ្យបោះបង់ចោលនូវចិត្តសាស្រ្តសង្រ្គាមត្រជាក់ និងទទួលយកនូវការកើនឡើងរបស់របស់ចិន។
ទីភ្នាក់ងារសារព័ត៌មាន Xinhua ផ្លូវការបាននិយាយថា សេចក្តីសម្រេចរបស់លោក Trump បានឆ្លុះបញ្ចាំងពីជ័យជំនះរបស់ពួកក្បាលរឹងនៅក្នុងរដ្ឋបាលរបស់គាត់។ ចិនបានព្រមានពីទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក-ចិនទំនងជាប្រឈមនឹងសម្ពាធ និងបញ្ហាប្រឈមកាន់តែច្រើនទៀត។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា «យើងបានទទូចឱ្យអាមេរិកបញ្ឈប់ការបំភ្លៃដោយចេតនាចំពោះបំណងជាយុទ្ធសាស្រ្តរបស់ចិន និងបោះបង់ចោលនូវចិត្តសាស្រ្តសង្រ្គាមត្រជាក់។ បើមិនដូច្នោះទេ វានឹងធ្វើឱ្យប៉ះពាល់អ្នកដទៃ និងបំផ្លាញខ្លួនឯង»។
កាលពីថ្ងៃចន្ទ របាយការណ៍របស់លោក Trump បានវាយប្រហារជាច្រើនទៅលើចំណុចរសើបរបស់ចិន។ វាបានបញ្ជាក់ពីទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់ដែលចិនដីគោកអះអាងថា ជាទឹកដីរបស់ខ្លួន និងបានសន្យាថា នឹងធ្វើឱ្យសម្ព័ន្ធមិត្តរបស់យើងខ្លាំងក្លាឡើងវិញជាមួយនឹងរដ្ឋាភិបាលមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រទេសខ្លះមានជម្លោះជាមួយនឹងចិនផងដែរពាក់ព័ន្ធនឹងដែនអធិបតេយ្យនៅសមុទ្រចិនខាងត្បូង។
អាមេរិក និងចិនបានចែករំលែកនូវទំនាក់ទំនងពាណិជ្ជកម្មធំបំផុតនៅលើពិភពលោក និងធ្វើសហប្រតិបត្តិការលើវិស័យមួយចំនួនចាប់ពីថាមពលស្អាតរហូតដល់សុខភាពសាធារណៈ។ ប៉ុន្តែទីក្រុងប៉េកាំងចាត់ទុកទីក្រុងវ៉ាស៊ីនតោនថាជាឧបសគ្គចំពោះមហិច្ឆតារបស់ខ្លួនដើម្បីក្លាយខ្លួនជាមហាអំណាចនៅតំបន់អាស៊ីបូព៌ា និងមានបញ្ហារកាំរកូសលើបញ្ហាកោះតៃវ៉ាន់ គោលនយោបាយពាណិជ្ជកម្ម បច្ចេកវិទ្យា និងសមុទ្រចិនខាងត្បូងដែលកំពុងតែតានតឹងឡើង។
ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «គឺវាអាត្មានិយមដែលដាក់ផលប្រយោជន៍ជាតិរបស់អ្នកលើផលប្រយោជន៍របស់ប្រទេសដទៃ និងផលប្រយោជន៍ទៅវិញទៅមករបស់សហគមន៍អន្តរជាតិ»។
សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា «ភាគីចិនមានឆន្ទះធ្វើឱ្យមានសន្តិសហវិជ្ជមានជាមួយនឹងប្រទេសទាំងអស់។ អាមេរិកគួរតែសម្របខ្លួន និងទទួលយកនូវការអភិវឌ្ឍរបស់ចិន»។
មន្រ្តីអាមេរិកមិនសប្បាយអំពីការវាតទីយោធានិយមកាន់តែកើនឡើងរបស់ចិន ឈរលេខរៀងទី២ ខ្ពស់បំផុតបន្ទាប់ពីអាមេរិក។ ពួកគេមើលឃើញកម្មវិធីគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ប្រធានាធិបតី Xi Jinping ដែលជាគម្រោងមួយដើម្បីសាងសង់ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតឆ្លងកាត់ប្រទេសមួយចំនួនពីអាស៊ីរហូតដល់អឺរ៉ុប និងអាហ្រ្វិក គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ឥទ្ធិពលរបស់អាមេរិក និងថែរក្សានូវរចនាសម្ព័ននយោបាយដែលផ្តោតសំខាន់លើចិន។
បញ្ហារសើបបំផុតនោះ គឺតៃវ៉ាន់ ជាកោះប្រជាធិបតេយ្យដែលទីក្រុងប៉េកាំងបានប្រកាសថា ជាផលប្រយោជន៍ស្នូលដែលខ្លួននឹងធ្វើសង្រ្គាម ប្រសិនបើចាំបាច់។
របាយការណ៍របស់លោក Trump បានសន្យាថានឹងរក្សានូវទំនាក់ទំនងរបស់យើងឱ្យបានរឹងមាំជាមួយនឹងកោះតៃវ៉ាន់ និងផ្តល់នូវតម្រូវការការពារស្របច្បាប់របស់ខ្លួន»៕
ប្រភព: AP ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យបងប្អូនជនរួមជាតិចូលរួមបុណ្យសមុទ្រនៅខេត្តកែបឱ្យបានច្រើនកុះករ
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកដោយបានអំពាវនាវឱ្យបងប្អូនជនរួមជាតិចូលរួមបុណ្យសមុទ្រនៅខេត្តកែបឱ្យបានច្រើនកុះករ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងពេលដែលខ្យល់អាកាសត្រជាក់បន្តធ្លាក់នៅស្ទើរគ្រប់ទីកន្លែងពិសេសនៅតាមតំបន់មាត់សមុទ្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «ខ្យល់អាកាសនៅបន្តធ្លាក់មកជាមួយធាតុអាកាសត្រជាក់ស្ទើរគ្រប់ទីកន្លែង ជាពិសេស នៅតាមតំបន់មាត់សមុទ្រ។ សូមបងប្អូនជនរួមជាតិថែរក្សាសុខភាពអោយបានល្អ ទន្ទឹមនឹងនេះ សូមកូនក្មួយមើលថែរក្សាលោកយាយ លោកតា និងឪពុកម្តាយអោយបានល្អក្នុងខែរងារនេះ។ សូមអញ្ជើញបងប្អូនជនរួមជាតិទៅចូលរួមបុណ្យសមុទ្រនៅខេត្តកែបនៅចុងសប្តាហ៍នេះឱ្យបានច្រើនកុះករ និងសូមជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងធ្វើដំណើរមានសុវត្ថិភាពគ្រប់ទីកន្លែង»។
គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៦ (ជុំទី២) នៅខេត្តកែប ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ហើយនឹងបញ្ចប់នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ។ ពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ» អ្វីដែលពិសេសជាងនេះទៀត ពិធីបើកដំណើរការជាផ្លូវការនៃព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ៕

តើបក្សប្រឆាំងរបស់ជប៉ុនបានកើនប្រជាប្រិយភាព ប្រសើរជាងមុនដែរឬទេនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៧?
ដោយមានការបោះឆ្នោតមុនកាលកំណត់នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានទទួលសម្លេងឆ្នោតលើសលប់ជាប់ៗគ្នាជាលើកទី ៣ របស់គាត់។ រដ្ឋាភិបាលចម្រុះរបស់បក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក Abe និងបក្ស Komeito នៅតែទទួលបានសម្លេង ២ ភាគ ៣ ដែលអាចត្រួសត្រាយផ្លូវដល់រដ្ឋាភិបាលក្នុងការផ្តួចផ្តើមគំនិតលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការចង់បានជាយូរមកហើយរបស់លោក Abe ដើម្បីសើរើ “ខសន្តិភាព” នៃមាត្រា ៩ និងធ្វើឲ្យស្របច្បាប់ដល់កងកម្លាំងស្វ័យការពាររបស់ជប៉ុន។
ភាពខុសគ្នាធំរវាងការបោះឆ្នោតជាតិកាលពីពេលឆ្នាំ ២០១៤ គឺការបែកខ្ញែកនៅមុនការបោះឆ្នោតរបស់បក្សប្រជាធិបតេយ្យ (DP) ដែលជាបក្សប្រឆាំងទៅជាបក្សថ្មីពីរ គឺបក្សនៃក្តីសង្ឃឹម និងបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន (CDPJ)។ ការមកដល់របស់បក្សពីរនោះបាននាំឲ្យមានការប៉ាន់ស្មានថា លោក Abe ប្រហែលជាអាចភ័នច្រឡំដោយការកោះឲ្យបោះឆ្នោតមុនអាណត្តិ។
ប៉ុន្តែ តើការចាប់កំណើតរបស់បក្សទាំងពីរបានធ្វើឲ្យប៉ះពាល់ដល់លទ្ធិផលនៅក្នុងវិធីគួរឲ្យចាប់អារម្មណ៍ណាខ្លះ?
ប្រព័ន្ធបោះឆ្នោតរបស់ជប៉ុនបូកបញ្ចូលស្រុកដែលមានសមាជិកតែម្នាក់ចំនួន ២៨៩ (SMDs) ដែលជាប់ឆ្នោតដោយសម្លេងភាគច្រើនជាមួយអាសនៈចំនួន ១៧៦ ដែលជាប់ឆ្នោតដាច់ដោយឡែកដោយតាមប្រព័ន្ធសមាមាត្រតាមបញ្ជី។ បក្សនៃក្តីសង្ឃឹមនិងបក្ស CDPJ បូកបញ្ចូលគ្នាបានឈ្នះសម្លេង ៦៩ ក្នុងបញ្ជីសមាមាត្រ នៅពេលបក្សប្រជាធិបតេយ្យជប៉ុន ដែលជាបក្សមេរបស់បក្ស DP នោះបានឈ្នះសម្លេងត្រឹមតែ ៣៥ ប៉ុណ្ណោះនៅឆ្នាំ ២០១៤។ ប៉ុន្តែ សម្លេងកើនឡើងនេះទទួលបានដោយសារតែបក្សពីរដែលបានទទួលសម្លេងល្មមនៅឆ្នាំ ២០១៤ គឺបក្ស Nippon Ishin no Kai (Ishin) និងបក្សកុម្មុយនីស្តជប៉ុន។ ដូច្នេះ នៅរយៈពេលខ្លី ការបែកបាក់របស់បក្ស DP នោះបានផ្តល់ឱកាសដល់ការប្រមូលផ្តុំការគាំទ្រឡើងវិញក្នុងចំណោមបក្សប្រឆាំងទាំងអស់។
គេអាចរំពឹងថា ការបែកខ្ញែកបក្ស DP នឹងរួមចំណែកខ្លាំងដល់ការបោះឆ្នោតតាមស្រុក (SMDs) ដែលប្រើប្រព័ន្ធអ្នកឈ្នះកើបយកសម្លេងទាំងអស់។ នេះមិនកើតឡើងទេ ប្រសិនបើយើងគិតទៅលើបក្សតែបក្សនៃក្តីសង្ឃឹមនិងបក្ស CDPJ នោះ ដោយសារតែបក្សទាំងនេះគ្រាន់តែប្រកួតប្រជែងគ្នាឯងប៉ុណ្ណោះនៅក្នុង SMDs ចំនួន ៣៩។ ប៉ុន្តែ តើ SMDs ចំនួនប៉ុន្មានដែលក្រុមចម្រុះរវាងបក្ស LDP និងបក្ស Komeito បានចាញ់ទៅឲ្យបក្សប្រឆាំងដែលបានរួមរួមគ្នា រាប់បញ្ចូលទាំងអ្នកឯករាជ្យដែលជាអតីតនៅបក្ស DP និងបក្សតូចៗជាច្រើន? ក្នុងចំណោមអ្នកទទួលបានអាសនៈនៅ SMD ចំនួន ២២៣ របស់ក្រុមចម្រុះ LDP និង Komeito នោះ អ្នកឈ្នះចំនួន ១៣៥ ទទួលបានសម្លេងឆ្នោតជាងពាក់កណ្តាល។ ការសហការរបស់បក្សប្រឆាំងទំនងជានឹងមិនផ្លាស់ប្តូរលទ្ធផលទាំងនោះទេ។ ហើយវាលំបាកក្នុងការស្រមៃដល់ការរួមសហការរបស់បក្សប្រឆាំងដែលទទួលបានសម្លេងក្នុងការបោះឆ្នោតនៅក្នុងស្រុក ៨៨ ផ្សេងទៀតណាស់ ដោយសារតែបក្សប្រឆាំងទាំងនោះបែកបាក់គ្នាផ្នែកមនោគមវិជ្ជា គឺ បក្ស CDPJ បានបង្កើតឡើងដោយអ្នកនយោបាយដែលបដិសេធសន្យាគាំទ្រគោលនយោបាយរបស់បក្សនៃក្តីសង្ឃឹមដែលបានប្រមូលមនុស្សរបស់បក្ស LDP។
បក្ស LDP តែងតែមានប្រៀបនៅតំបន់ជនបទជប៉ុន ហើយអាសនៈនៅក្នុងស្រុកចំនួន ១០០ ក្នុងចំណោមអាសនៈចំនួន ១៣៥ ដែលបក្សមិនបានឈ្នះនោះគឺនៅតំបន់ជនបទ ឬតំបន់ពាក់កណ្តាលជនបទ។ ប៉ុន្តែ នៅក្នុងការទទួលបានសម្លេង ៥៩ ក្នុងចំនួនសម្លេង ៩៤ របស់ខ្លួននៅតំបន់ប្រជុំជននោះ សម្លេងឈ្នះរបស់ក្រុមចម្រុះបក្ស LDP និងបក្ស Komeito បានធ្លាក់ចុះ ៥០ ភាគរយ។ តើបក្សប្រឆាំងអាចទទួលបានអាសនៈទាំងនេះខ្លះដែរឬទេ? ការសហការគ្នាល្អក្នុងចំណោមបក្សនៃក្តីសង្ឃឹម បក្ស CDPJ និងបក្ស Ishin អាចទម្លាក់សម្លេងរបស់ក្រុមចម្រុះ LDP និងបក្ស Komeito រហូតដល់ ២១ អាសនៈនៅតំបន់ប្រជុំជន។ ប្រសិនបើបក្សប្រឆាំងទាំងអស់ដែលរួមគ្នា (ដោយដកអ្នកឯករាជ្យចេញ) អាចរកច្រកយល់ស្របគ្នាក្នុងការដាក់បេក្ខជនតែមួយនៅក្នុងស្រុកនីមួយៗនោះ បក្សចម្រុះ LDP និងបក្ស Komeito អាចបាត់អាសនៈរហូតដល់ ៥៦ នៅក្នុងអាសនៈតំបន់ប្រជុំជនដែលខ្លួនទទួលបាននៅឆ្នាំ ២០១៧។
ដើម្បីឡើងកាន់អំណាច បក្សប្រឆាំងត្រូវការកលយុទ្ធច្រើនថែមទៀត ពោលគឺខ្លួនត្រូវតែមានប្រជាប្រិយភាពថែមទៀត។ ដើម្បីជំនួសឲ្យបក្ស DP ដែលបែកខ្ញែកនិងគ្មានគោលដៅនៅចំពេលមានសម្ព័ន្ធភាពដ៏ចលាចលនោះ ឆ្នាំ ២០១៧ ត្រូវគេមើលឃើញថា បក្សប្រឆាំងបានស្ថិតនៅក្នុងប្លុករួមគ្នាចំនួន ២ គឺ ប្លុកបែបហួងហែងដែលដឹកនាំដោយបក្សនៃក្តីសង្ឃឹមនិងបក្ស Ishin និងក្រុមសន្តិភាពនិយមដែលដឹកនាំដោយបក្ស CDPJ។ តើក្រុមទាំងពីរនោះរកច្រកឡើងកាន់អំណាចបានដែរឬទេ?
វិធីសាស្ត្ររបស់បក្សនៃក្តីសង្ឃឹមក្នុងការចំលងយកផែនការភាគច្រើនរបស់ LDP-Komeito មិនទំនងជាមានដំណើរការនោះទេ ប្រសិនបើស្តង់ដាររស់នៅមិនធ្លាក់ចុះគួរឲ្យកត់សម្គាល់ខ្លាំងនោះ។ សង្គ្រាមវណ្ណៈនិងទស្សនៈសន្តិភាពនិយមមិនសូវមានប្រជាប្រិយភាពជាងពេលណាៗទាំងអស់។ ប៉ុន្តែ ការស្ទង់មតិនាពេលថ្មីៗនេះលើកឡើងថា បក្ស CDPJ អាចជាបក្សប្រឆាំងតែមួយគត់ក្នុងការប្រជែងបក្សចម្រុះកំពុងកាន់អំណាចនៅការបោះឆ្នោតនៅពេលខាងមុខ។
វិធីសាស្ត្រដែលនៅសេសសល់គឺការស្វែងរកបញ្ហាគោលនយោបាយដែលកើតមានរវាងបក្ស LDP និងបក្ស Komeito ឬនៅក្នុងបក្ស LDP តែម្តង។ ការបែកខ្ញែករបស់បក្ស LDP នៅឆ្នាំ ១៩៩៣ និងឆ្នាំ ២០០៥ បានកើតឡើងមានការបែកបាក់គ្នារវាងពួកសេរីនិងពួកគាំពារនិយម។ នេះបានកើតឡើងក្នុងទស្សនៈសាកលនិយមនិងប្រឆាំងសាកលនិយមដែលកំពុងធ្វើឲ្យរអាក់រអួលដល់ប្រព័ន្ធបក្សនៅក្នុងប្រទេសប្រជាធិបតេយ្យធំៗ។ បក្សប្រជាធិបតេយ្យជប៉ុន (DP) បានឈ្នះឆ្នោតនៅឆ្នាំ ២០០៩ ជាមួយនឹងការអំពាវនាវមិនឲ្យមានការទាត់ចោលសាកលភាវូបនីយកម្មនិងសេរីភាវូបនីយកម្ម ប៉ុន្តែអំពាវនាវដល់រដ្ឋដែលមានសុខមាលភាពខ្លាំងឲ្យជួយអ្នកចាញ់។ ទោះជាបំណងបរាជ័យលើកដំបូងរបស់បក្ស DP ក៏ដោយ ក៏វិធីនេះអាចយកទៅសាកល្បងម្តងទៀតបាន។
រាល់អ្នកប្រកួតប្រជែងនៅអនាគតទាំងអស់នឹងមានឱកាសល្អបំផុតក្នុងការកើនឡើងអាសនៈនៅសភារបស់អ្នកនៅប្រជុំជន។ ពួកគេក៏ត្រូវតែរកវិធីក្នុងការទាញភាពប្រឆាំងគ្នារវាងផលប្រយោជន៍របស់អ្នកបោះឆ្នោតនៅតំបន់ជនបទរបស់បក្ស LDP និងអ្នកនៅតាមទីក្រុង ឬរវាងបក្ស LDP និងបក្ស Komeito។ បក្សប្រឆាំងក៏ត្រូវតែពិចារណានូវរបៀបជំរុញឲ្យអ្នកមិនទៅបោះឆ្នោតជិតពាក់កណ្តាលផងដែរ៕
ប្រភព៖ East Asia Forum ចុះថ្ងៃ២១ ខែធ្នូ ឆ្នាំ២០១៧

គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ ចិនជួបនឹងការប្រឈមសន្តិសុខថ្មីក្នុងឆ្នាំ ២០១៨
ប្រទេសជាង ១៤០ និងអង្គការអន្តរជាតិចំនួន ៨០ កំពុងគាំទ្រ និងចូលរួមក្នុងគំនិត ផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI) គំនិតនេះត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសចិនដែលត្រូវបានគេរំពឹងថា នឹងឈានចូលដំណាក់កាលថ្មីនៅក្នុងឆ្នាំ ២០១៨។ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថ្មីៗនេះបានអះអាងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍អន្តរជាតិ និងការទូតរបស់ចិននៅក្នុងឆ្នាំ ២០១៧ ដែលប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីនីមួយៗដើម្បី «ពង្រឹងកម្លាំងជំរុញថ្មីសម្រាប់ការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្លូវមួយខ្សែក្រវ៉ាត់មួយ»។
ប៉ុន្តែ គេគួរកត់សម្គាល់ផងដែរថា ហានិភ័យសន្តិសុខថ្មីកំពុងគំរាមទៅលើគំនិតដ៏ធំ មហិមារនេះ។ ទោះបីជាទាំងរដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើរដ្ឋអ៊ីស្លាមក៏ដោយ ក៏ការគំរាមកំហែងរបស់ភេរវករដែលកំពុងធ្វើឲ្យគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយប្រឈមមុខគឺពិតជាកំពុងតែកើនឡើងជាជាងការធ្លាក់ចុះ។ ប្រសិនបើកាលពីមុន កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ថិតនៅក្នុងផែនការ BRI ត្រូវជៀសវាងការគំរាមកំហែងរបស់ភេរវករ តាមរយៈការជៀសវាងកន្លែងដែលក្រុមភេរវករប្រមូលផ្តុំ ហើយយុទ្ធសាស្រ្តនេះនឹងលែងមានប្រសិទ្ធិភាពទៀតហើយ។
ពួកសកម្មប្រយុទ្ធត្រូវបានអូសទាញចេញពីមូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយត្រូវបានបែកខ្ញែកគ្នានៅទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើង អាស៊ីកណ្តាល អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលទីកន្លែងទាំងអស់នេះជាទីតាំងសំខាន់ៗស្ថិតនៅក្នុងផែនការ BRI ។ ជាពិសេស តំបន់ភ្នំ និងបណ្តាញភេរវកម្មដែលមានស្រាប់នៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានធ្វើឱ្យប្រទេសទាំងពីរទំនងក្លាយជាការផ្តោតថ្មីរបស់រដ្ឋអ៊ីស្លាមដែលមិនបានដាក់អាវុធរបស់ខ្លួន។ នេះមានន័យថា ការគំរាមកំហែងរបស់ភេរវករកាន់តែខិតចូលទៅជិតប្រទេសចិន ដែលជាអ្នកផ្តួចផ្តើមនៃផែនការ BRI និងគម្រោងស្នូលនៃ BRI ជាច្រើនដូចជាច្រកសេដ្ឋកិច្ចចិន – ប៉ាគីស្ថាន។
អស្ថិរភាពនយោបាយបង្កឱ្យមានការព្រួយបារម្ភមួយទៀតចំពោះផែនការផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI)។ បរិយាកាសនយោបាយនៃប្រទេសដែលមិនមានស្ថិរភាពស្ថិតនៅក្នុងផែនការ BRI មិនសូវមានការរីកចម្រើន។ យោងទៅតាមសន្ទស្សន៍ស្តីពីភាពប្រេះឆានៃបណ្តា រដ្ឋ (FSI) ដូចជា យេម៉ែន សូម៉ាលី ស៊ីរី អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់នៅតែជាប្រទេសងាយផុយស្រួយបំផុតនៅលើពិភពលោក។ ការសម្លាប់លោក Ali Abdullah Saleh ដែលជាអតីតប្រធានាធិបតីយេម៉ែនដោយពួកឧទ្ទាមហ៊ូរី និងកុបកម្មនៅក្នុងតំបន់ Kurdish របស់អ៊ីរ៉ាក់បានបង្ហាញថា ស្ថានភាពនៃប្រទេសទាំងនេះអាចនឹងធ្លាក់ចុះថែមទៀត។
បន្ថែមពីលើនោះ អស្ថិរភាពនយោបាយកាន់តែរីករាលដាលនៅក្នុងប្រទេសមួយចំនួនដែលបានដាក់នៅក្នុងឋានៈជាប្រទេសមានស្ថិរភាព នៅក្នុងកំឡុងផ្លូវមួយខ្សែក្រវ៉ាត់មួយ ។ ឧទាហរណ៍ដូចជាតួកគី ដែលសន្ទស្សន៍ស្តីពីភាពប្រេះឆារបស់រដ្ឋបានធ្លាក់ចុះ ៣,៥ ពិន្ទុ នៅពេលដែលប្រទេសនេះកំពុងតែប្រឈមមុខទៅនឹងការតស៊ូប្រដាប់អាវុធដ៏ធ្ងន់រវាង រដ្ឋាភិបាល និងក្រុមចលនា PKK របស់ពួក Kurdistan ក៏ដូចជាទទួលការលំបាកពីវិបត្តិស៊ីរី។ ឧទាហរណ៍ប្រទេសមួយផ្សេងទៀតគឺប្រទេស Ethiopia មានការបែកបាក់នយោបាយ និងសង្គមធ្ងន់ធ្ងរ។ ជាងនេះទៅទៀតនោះ មានប្រទេសមួយចំនួនដែលស្ថិតនៅក្នុងផែនការផ្លូវមួយខ្សែក្រវ៉ាត់មួយរាប់បញ្ចូលទាំងរុស្ស៊ី កម្ពុជា ម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ីនឹងជួបប្រទះការបោះឆ្នោតឆ្នាំ ២០១៨។ ហានិភ័យមួយដ៏ចម្បងនៃការផ្ទេរអំណាចនៅក្នុងបណ្តាប្រទេសទាំងនេះគឺលុបចោលនៅក្នុងនយោបាយរដ្ឋាភិបាលចំពោះប្រទេសចិន និងផែនការ BRI នេះ។ ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ ចិនប្រហែលជាក្លាយទៅជាប្រធានបទយុទ្ធនាការសម្រាប់បេក្ខភាពទៀតផង។ បេក្ខភាពមួយចំនួនអាចប្រកាន់យកទស្សនៈប្រឆាំងចិន និងប្រឆាំងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់ ដើម្បីទទួលបានការគាំទ្រពីអ្នកបោះឆ្នោត ហើយស្ថានភាពនេះបានកើតឡើងរួចស្រេចទៅហើយ អំឡុងពេលការបោះឆ្នោតប្រធានា ធិបតីនៅប្រទេសម៉ុងហ្គោលីកាលពីខែមិថុនា។
ក៏ប៉ុន្តែវាមិនចប់ត្រឹមហ្នឹងទេ ការកើនឡើងនូវយុទ្ធសាស្រ្តរបស់មហាអំណាចធំៗនៅក្នុងផ្នែកជាច្រើននៃពិភពលោកទំនងជាធ្វើឲ្យជម្លោះតំបន់កាន់តែអាក្រក់។ សរុបសេចក្តីទៅការ ការបែកខ្ញែកនៃក្រុមភេរវករ ការកើនឡើងអស្ថិរភាពនយោបាយនៅក្នុងប្រទេសកំពុងរីកចម្រើនមួយចំនួនស្ថិតនៅក្នុងផែនការ BRI និងការធ្វើឲ្យជម្លោះក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើងបង្កជាភាពប្រឈមថ្មីដល់ផែនការ BRI ក្នុងឆ្នាំខាងមុខ ដោយអំពាវនាវឱ្យមានការឆ្លើយតបទៅនឹងហានិភ័យសន្តិសុខដែលបានរីករាលដាលជាងពេលមុន៕
ប្រភព: The Diplomat ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧

ខេត្តស្វាយរៀង រៀបចំសិក្ខាសាលាសមាហរណកម្មផែនការឃុំ ថ្នាក់ស្រុក ដើម្បីអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព
ស្វាយរៀង៖ រដ្ឋបាលស្រុកចន្រ្ទា ខេត្តស្វាយរៀង នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការ ឃុំ ថ្នាក់ស្រុក ក្រោមអធិបតីភាព លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។
សិក្ខាសាលាសមាហរណកម្មនេះ មានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលខេត្ត, នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត, ប្រធាន ឬតំណាងមន្ទីរនានាជុំវិញខេត្ត, ប្រធានក្រុមប្រឹក្សាស្រុក, អភិបាល និងអភិបាលរងស្រុក, អង្គការសង្គមស៊ីវិល, ប្រធាន អនុប្រធានការិយាល័យចំណុះ និងជំនាញជុំវិញស្រុក, តំណាងមកពីមណ្ឌលសុខភាព, មេឃុំ, ស្មៀនឃុំ, ព្រមទាំងជនបង្គោលទទួលបន្ទុកស្រ្តី និងកុមារឃុំផងដែរ។
លោក ហែម ពិសិដ្ឋ បានលើកឡើងថា សិក្ខាសាលាសមាហរណកម្មផែនការឃុំ ថ្នាក់ស្រុក គឺជាគម្រោងសកម្មភាពជាអាទិភាព ស្នើឡើងដោយឃុំនីមួយៗ នៃស្រុកចន្ទ្រា ដែលមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានា របស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងគោលដៅ ឈានទៅសម្រេចបាន នូវការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ពិតប្រាកដរបស់ប្រជាពលរដ្ឋ៕

អភិបាលខេត្តស្វាយរៀងបញ្ជាក់ថា លោកស្វាគមន៍ និងគាំទ្រជានិច្ច ចំពោះការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្ត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ
ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានអនុញ្ញាតឱ្យប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួន។
ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេស បានសម្ដែងនូវការអរគុណចំពោះលោកអភិបាលខេត្ត ដែលកន្លងមក តែងតែសម្របសម្រួល សហការ និងគាំទ្រនូវរាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោក អាចដំណើរការបានងាយស្រួល រលូន និងមានការរីកចម្រើនជាលំដាប់។ ជាមួយនេះ លោកក៏បានសំណូមពរដល់លោកអភិបាលខេត្ត សូមបន្តជួយគាំទ្រ ចំពោះគម្រោងវិនិយោគផ្សេងៗទៀត របស់ក្រុមហ៊ុននាពេលខាងមុខ។
មានប្រសាសន៍ក្នុងជំនួបនេះ លោក ម៉ែន វិបុល ក៏បានសម្ដែងនូវការអរគុណចំពោះក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើតការងារជាច្រើនកន្លែង សម្រាប់ប្រជាជនខេត្តស្វាយរៀង ដែលបានជួយឱ្យជីវភាពរស់នៅរបស់ពួកគាត់ មានភាពប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងក៏សូមចូលរួមអបអរសាទរ ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលចេះតែមានការរីកចម្រើនជាលំដាប់ ដែលមិនត្រឹមតែផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ប្រជាជន និងខេត្តស្វាយរៀងទាំងមូលផងដែរ។
ទន្ទឹមនេះ លោក ម៉ែន វិបុល ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្តសូមស្វាគមន៍ គាំទ្រ និងសម្របសម្រួលសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគនានា របស់ក្រុមហ៊ុន ដែលជាផ្នែកមួយដ៏សំខាន់ ចូលរួមចំណែកក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត៕

ខេត្តកំពង់ឆ្នាំងរៀបចំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣
កំពង់ឆ្នាំង៖ ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានរៀបចំវេទិកាសាធារណៈ ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងកំពង់ឆ្នាំង និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។
វេទិកាសាធារណៈនេះបានធ្វើឡើង នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិចុះជួយក្រុងកំពង់ឆ្នាំង ប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន៤០០នាក់។
នៅក្នុងវេទិកាសាធារណៈនោះដែរ តំណាងប្រជាពលរដ្ឋបានលើកឡើង អំពីក្តីកង្វល់ និងសំណូមពរដល់គណៈអធិបតីដូចជា៖ សុំចាក់ផ្លូវ ក្នុងភូមិផ្សារលើ ដើម្បីភ្ជាប់ផ្លូវត្រពាំងបី, សុំដាក់បង្គោលអគ្គីសនី បំភ្លឺតាមផ្លូវភូមិផ្សារលើ និងភូមិសំរោង, បញ្ហាអគ្គីសនី, សុំបញ្ចុះតម្លៃទឹក, សុំស្ពានពីដើមពោធិ៍ទៅភូមិកណ្តាល និងបញ្ហាផ្សេងៗមួយចំនួនទៀត។
ជាការឆ្លើយតបទៅនឹងសំណូម ក៏ដូចជាក្តីកង្វល់របស់ប្រជាពលរដ្ឋគណៈអធិបតី និងមន្ទីរជំនាញបានទទួលយកដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដោយមានតម្លាភាព សមស្របតាមគោលការណ៍ច្បាប់ ហើយសំណូមពរដែលនៅសេសសល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ នឹងសិក្សាដោះស្រាយជូនជាបន្តបន្ទាប់ទៀត។
លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែគិតគូរដល់បងប្អូនជានិច្ច ហើយរដ្ឋាភិបាលមិនចង់ឱ្យប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី និងមន្ត្រីរាជការ ប៉ុន្តែការដោះស្រាយគឺផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ។ លោកស្រីក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំប្រព្រឹត្តអំពើល្មើសច្បាប់, កុំបង្កអំពើហឹង្សាក្នុងគ្រួសារ និងសង្គម, ត្រូវទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់, ជួយអប់រំដល់កូនក្មួយអោយធ្វើអ្វីត្រូវគោរពតាមច្បាប់ និងកុំធ្វើអ្វីដែលសង្គមស្អប់ខ្ពើម ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសផុតពីគ្រោះថ្នាក់ ដោយអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (ថៃ្ងនេះ ថៃ្ងស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍)៕

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងាររៀបចំពិធីបុណ្យសមុទ្រ
កែប៖ នៅសាលប្រជុំសាលាខេត្តកែប នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ មានកិច្ចប្រជុំលើកចុងក្រោយ ដើម្បីពិភាក្សាលើការងាររៀបចំ ពិធីបុណ្យសមុទ្រនាថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តកែប។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រតិភូអមដំណើរ នៃក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

ខេត្តកែប រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខក្នុងឱកាសពិធីសម្ភោធព្រឹត្តិការណ៍បុណ្យសមុទ្រ
កែប៖ នៅទីតាំងឆាកវេទិកាបរិវេណមុខសាលាខេត្តកែប នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ មានរៀបចំនៅពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ក្នុងឱកាសពិធីសម្ភោធព្រឹត្តិការណ៍បុណ្យសមុទ្រ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការចូលរួមពីលោក លោកស្រីប្រតិភូក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត៕
ក្រសួងមុខងារសាធារណៈ ចេញសេចក្តីសម្រេចស្តីពីការធ្វើនិយ័ត និងបន្ថែមក្របខណ្ឌក្រសួង ស្ថាប័នចំនួនប្រាំមួយ សម្រាប់ឆ្នាំ២០១៧
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ បានចេញសេចក្តីសម្រេចចុះហត្ថលេខាដោយលោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈស្តីពីការធ្វើនិយ័យត និងបន្ថែមក្របខណ្ឌសម្រាប់ការប្រទ្បងប្រជែងជ្រើសរើសសិស្ស និស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័ន ទាំងប្រាំមួយ សម្រាប់ឆ្នាំ២០១៧។
សូមអានសេចក្តីសម្រេចរបស់ក្រសួងមុខងារសាធារណៈខាងក្រោម៖

(មានវីដេអូ) អ្នកវិភាគនយោបាយអន្តរជាតិថ្លែងថា សហភាពអឺរ៉ុបត្រូវរៀនសូត្រពីកំហុសអតីតកាលចំពោះកម្ពុជា
លោក Raoul-Marc Jenna អ្នកវិភាគនយោបាយអន្តរជាតិ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ថ្មីថ្មី បានបញ្ជាក់ថាលោកមិនចង់ឱ្យសហរដ្ឋអាមេរិក ក៏ដូចជាសហគមន៍អឺរ៉ុបបញ្ឈប់ការអនុគ្រោះពន្ធនាំចូលចំពោះប្រទេសកម្ពុជាឡើយ ហើយលោកចង់ឱ្យសហភាពអឺរ៉ុបត្រូវរៀនសូត្រពីកំហុសអតីតកាលចំពោះកម្ពុជាព្រោះការសម្រេចចិត្តបែបនេះ គ្មានអ្វីក្រៅពីធ្វើឱ្យប្រជាជនកម្ពុជារងទុក្ខ និងរារាំងដល់ដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយអន្តរជាតិរូបនេះ បានបន្ថែមថា លោកមិនចង់ឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មណាមួយឡើយមកលើកម្ពុជា ហើយត្រូវចាប់ផ្តើមការសន្ទនាបែបស្ថាបនាដើម្បីដឹងថា តើប្រជាធិបតេយ្យបែបណាសម្រាប់កម្ពុជាដែលខ្លួនចង់បាន ដែលវាមិនមាននៅក្នុងប្រទេសណាមួយសោះនៅអាស៊ី។
លោក Raoul-Marc Jenna ក៏បានបញ្ជាក់ថា ប្រជាធិបតេយ្យមិនអាចកំណត់បានភ្លាមៗក្នុងមួយថ្ងៃឬពីរថ្ងៃបាននោះទេ ពោលគឺត្រូវមានអ្នកយល់ដឹងពីលទ្ធិប្រជាធិបតេយ្យច្រើននៅក្នុងជួរគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ លោកបង្ហាញការសោកស្តាយថា កម្ពុជាមានគណបក្សប្រឆាំងមួយដែលមិនបានប្រព្រឹត្តខ្លួនតាមបែបប្រជាធិបតេយ្យដោយមិនគោរពបុគ្គលឬស្ថាប័នឡើយ៕
លោក ហ៊ុន ម៉ាណែត ថ្លែងថា នយោបាយល្អ ឬអាក្រក់ត្រូវមើលលើលទ្ធផលមិនមែនលើការនិយាយល្អនោះទេ
លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា នយោបាយល្អ ឬអាក្រក់ គឺត្រូវមើលលើលទ្ធផល មិនមែនលើការនិយាយល្អនោះទេ។ បើលទ្ធផលនៃនយោបាយមួយធ្វើឱ្យប្រទេសចប់សង្គ្រាម រីកចម្រើនលឿនជាងគេ បានចំណាត់ថ្នាក់លេខ៦លើពិភពលោក (របាយការណ៍ធនាគារពិភពលោក) បើលទ្ធផលនយោបា យធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានឱកាសនេះហើយជាគោលនយោបាយត្រឹមត្រូវ។ តែបើគ្រាន់តែគោលនយោបាយស្តាប់ទៅពិរោះ ហើយធ្វើមិនបាន នេះមិនមែនជានយោបាយល្អនោះទេ ព្រោះអ្នកណាក៏អាចនិយាយល្អបានដែរ យើងធ្លាប់មានមេរៀនរួចមកហើយដូចកាលរបបខ្មែរក្រហមជាឧទាហរណ៍។ លោកបានថ្លែងដូចនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យកម្ពុជា (UC) រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ។
លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះប្អូនៗ និស្សិតដែលទទួលសញ្ញាបត្រថ្ងៃនេះ ហើយនេះជាលទ្ធផល នៃភាពជោគជ័យរបស់ប្អូនៗក្នុងការសិក្សាអស់រយៈពេល៤ឆ្នាំ ជាពិសេសគឺចូលរួមត្រេកអរចំពោះអាណាព្យាបាលដែលបានលះបងគ្រប់បែបយ៉ាអោយកូនៗបានសិក្សារហូតទទួលជោគជ័យ។ ជាមួយគ្នានេះលោកបានថ្លែងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើវិស័យអប់រំ បើប្រៀបធៀបទៅវិស័យផ្សេងៗព្រោះនេះដូចជាការវិនិយោគ ហើយការវិនិយោគធនធានមនុស្ស គឺជាការវិនិយោគធនធានមិនចេះរីងស្ងួតសម្រាប់ប្រទេសជាតិ យើងមានធនធានមនុស្សកាន់តែច្រើន និងជួយអភិវឌ្ឍប្រទេសយើងបានកាន់តែច្រើន។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ចំពោះវិស័យអប់រំ រដ្ឋាភិបាលបានផ្តោតលើមុខព្រួញសំខាន់ពីរ ទី១- បរិមាណ គឺជាលទ្ធភាពដែលរដ្ឋាភិបាលខិតខំកសាងសាលាឱ្យដល់គ្រប់មូលដ្ឋាន និងបើកឱកាសឱ្យមានការចូលរួមចំណែកវិនិយោគពីវិស័យឯកជននានា ទី២-បង្កើនគុណភាពសិក្សាតាមរយៈកំណែទម្រង់ប្រព័ន្ធអប់រំឱ្យកាន់តែមានគុណភាព។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងប្រកបកិច្ចការដោយការប្រកួតប្រជែង ដោយភ្ជាប់ការជោគជ័យរបស់ខ្លួនឱ្យជាប់ជាមួយការជោគជ័យរបស់សង្គមជាតិ កុំឱ្យភាពជោគជ័យរបស់យើងម្នាក់ ទៅបំផ្លាញអ្នកដ៏ទៃឬសង្គមទាំងមូល។ លទ្ធផលនៃសន្តិភាពប្រជាពលរដ្ឋអាចធ្វើអ្វីៗគ្រប់បែបយ៉ាង មានការអភិវឌ្ឍគ្រប់វិស័យទាំងអស់រួមទាំង ពុទ្ធចក្រ និងសាសនាដ៏ទៃ ជាក់ស្តែងថ្ងៃនេះមានព្រះសង្ឃបានបញ្ចប់ និងទទួលសញ្ញាបត្រផងដែរ។
ទន្ទឹមគ្នានេះ លោក ក៏បានថ្លែងបញ្ជាក់ទៀតថា ប្អូនៗជាជំនាន់មួយនៃគ្រួសារ មានឱកាសបញ្ចប់កាសិក្សា និងទទួលសញ្ញាបត្រ ដែលខុសពីជំនាន់ឪពុកម្តាយយើង ពួកគាត់មិនមានឱកាសរៀនដូចយើង សូមរក្សានូវដំណែលសន្តិភាពនេះដើម្បីជាឱកាសដល់កូនចៅយើងទទួលបានជោគជ័យដល់ជំនាន់ក្រោយៗទៀត។ កន្លងទៅមានសិស្សនិស្សិតខ្មែរជាច្រើន បានចូលរួមប្រគួកប្រជែងជាមួយសិស្សនិស្សិតប្រទេសដ៏ទៃ ហើយទទួលបានជោគជ័យ និងបានមេដាយជាច្រើន ដែលនេះបានបង្ហាញថាប្រព័ន្ធអប់រំរបស់ប្រទេសយើងក៏មិនអន់ជាងប្រទេសគេទេ។ លោកក៏បានផ្តាំទៅប្អូនៗត្រូវរៀនឱ្យចប់ រៀនឱ្យចេះ និងច្បាមយកអ្វីដែលថ្មីបន្ថែម ប្អូនៗមានឱកាសច្រើន តែឱកាសនោះត្រូវមានការប្រកួតប្រជែង បញ្ហាធ្វើឱ្យយើងខិតខំ ខិតខំធ្វើឱ្យយើងជោគជ័យ។ យើងមានជម្រើសច្រើនដែលខុសពីជំនាន់ឪពុកម្តាយយើងមានតែមួយជំរើស គឺតស៊ូឱ្យរស់សិន៕
(ប្រភព៖ Fresh News)

ចៅក្រមស៊ើបសួរនឹងបន្តសួរចម្លើយ លោក កឹម សុខា បន្ថែមទៀតពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ
នៅម៉ោង៩៖០០ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសួរចម្លើយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុងបន្តទៀត ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ។ មន្រ្តីជាន់ខ្ពស់របស់តុលាការ បានបញ្ជាក់ឱ្យដឹងថា ការសួរចម្លើយនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃជាប់ៗគ្នា ពោលគឺនៅថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីការសួរចម្លើយ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ មិនទាន់បញ្ចប់។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានសារភាពពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិកក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។ លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕

Subscribe to:
Posts (Atom)