Thursday, September 09, 2021

រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យដំណើរការឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ចាប់ពីថ្ងៃទី១៥ ខែកញ្ញា

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង អនុញ្ញាឲ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ខែកញ្ញា។ 

ក្នុងសេចក្តីជូនដំណឹងដដែលនេះ បានបញ្ជាក់យ៉ាងដូច្នេះ៖ «រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ថា អនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំលេខ ៤៦ អយក.សណន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្រៀននិងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ»។

ដោយឡែក ចំពោះគ្រឹះស្ថានសិក្សាកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជននីមួយៗ ត្រូវស្នើសុំគោលការណ៍មករដ្ឋបាលរាជធានីភ្នំពេញ រីឯគ្រឹះស្ថានសិក្សាសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃអំពីកម្រិតហានិភ័យទៅតាមស្ថានភាព ជាក់ស្ដែងមុននឹងសម្រេចអនុញ្ញាត ឬ ត្រូវរក្សាស្ថានភាពដដែល។

ទន្ទឹមនឹងនេះ ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសឹក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំយុវជន និងកីឡា និងសេចក្តីណែនាំលេខ ០២៣ សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕



សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ (ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១)






សេចក្តីសម្រេច ស្តីពី ការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាក ជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឫអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឫកាប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជន

សេចក្តីសម្រេចលេខៈ២៨៣/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាក ជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឫអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឫកាប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១





កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ចេញសេចក្តីថ្លែងការណ៍រួម ២០ចំណុច

 

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្មន្រ្តីនៃកម្ពុជា បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី»។

បណ្តាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកមហាអនុតំបន់ផ្សេងទៀត រួមមាន លោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកនាយឧត្តមសេនីយ៍ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា លោកនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និង លោក ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ក៏អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ។



ក្រោយបញ្ចប់កិច្ចជុំនេះ ភាគីទាំងអស់ បានចេញសេចក្តីថ្លែងការណ៍រួម២០ចំណុច ដូចខាងក្រោម៖



Joint Summit Declaration GMS: Renewed Strength to Face the Challenges of the New Decade
















សុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ (៣ទំព័រ)


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ ដែលធ្វើឡើងក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី»។

   

 បណ្តាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកមហាអនុតំបន់ផ្សេងទៀត រួមមាន លោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកនាយឧត្តមសេនីយ៍ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា លោកនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និង លោក ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ក៏អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ បានពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ នៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។

ក្នុងនាមប្រធានដឹកនាំកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវសុន្ទរកថាគន្លឹះមួយចំនួនដើម្បីបើកកម្មវិធីនេះ ហើយនៅចុងបញ្ចប់នៃកម្មវិធី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏មានសុន្ទរកថា បិទបញ្ចប់ផងដែរ៕

ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ៖




Remark by Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia at the Closing Session of the 7th GMS Summit Under the theme: “GMS: Renewed Strength to Face the Challenges of the News Decade” Phnom Penh, 9 September 2021






សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ (៦ទំព័រ)

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាប្រធានកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីចិនលោក លី កឺជាំង, នាយករដ្ឋមន្ត្រីឡាវ លោក ផានខាំ វិផាវ៉ាញ, នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា, នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ, នាយឧត្តមសេនីយ៍ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា និងលោក ម៉ាសាត្ស៊ូហ្គូ អាសាកាវ៉ា ប្រធានធានគារអភិវឌ្ឍន៍អាស៊ី។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំនេះ មានការចាក់ផ្សាយនូវវីដេអូមួយស្តីពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងសុន្ទរកថាបើកកម្មវិធី ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ។

ក្នុងសុន្ទរកថានេះសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះមានវត្តថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។ សម្តេចតេជោ បានថ្លែងថា កម្ពុជាពិតជាមានកិត្តិយសដែលបានដើរតួនាទីសម្របសម្រួលការត្រួតពិនិត្យឡើងវិញ និងរៀបចំក្របខណ្ឌយុទ្ធសាស្ត្រថ្មី ដែលបានកំណត់ទិសដៅអនាគត សម្រាប់កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ លើមាគ៌ាអភិវឌ្ឍន៍ឆ្ពោះទៅរកវិបុលភាពរួមដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ សុខសន្តិភាព និងសាមគ្គីភាព។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវវឌ្ឍនភាព ភាពប្រឈម និងទិសដៅការងារមួយចំនួន សម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចពីបញ្ហាប្រឈមនៃមេរោគកូវីដ១៩ ដែលនាំឱ្យប៉ះពាល់ដល់គោលដៅអភិវឌ្ឍសម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ។ បើទោះបីជាយ៉ាងណាសម្តេចតេជោ បានកត់សម្គាល់ឃើញថា ប្រទេសមហាអនុតំបន់ទន្លេមេគង្គបានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងសាកលមួយនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចថា ចិន បានក្លាយជាប្រទេសមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដោយបានចែករំលែកនូវ វ៉ាក់សាំងយ៉ាងច្រើនដល់ប្រទេសក្នុងតំបន់។ សម្តេចតេជោ ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណរដ្ឋាភិបាលចិន និងប្រទេសដៃគូតាមរយៈយន្តការកូវ៉ាក់ បានផ្តល់ជាជំនួយវ៉ាក់សាំងមកដល់ប្រទេសកម្ពុជា។

ក្នុងសុន្ទរកថាបើកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបង្ហាញនូវចក្ខុវិស័យមួយចំនួនដើម្បីជាវិភាគទានក្នុងការអភិវឌ្ឍប្រកប ដោយបរិយាប័ន្នសម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គផងដែរ។

ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ដែលបានថ្លែងក្នុងពិធីបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១៖