លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសារាចរណែនាំមួយ ដើម្បីពន្យល់ដល់ក្រសួងស្ថាប័នរដ្ឋនានា អំពីការប្រើប្រាស់ កាលបរិច្ឆេទទាំងចន្ទគតិ និងសុរិយគតិ ចំពោះលិខិតគតិយុត្ត និងលិខិតរដ្ឋបាល ឬឯកសារផ្សេងៗ។
ការចេញសារាចរណែនាំនេះ បានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា ការប្រើប្រាស់កាលបរិច្ឆេទទាំងចន្ទគតិ និងសុរិយគតិក្នុងលិខិតបទដ្ឋានគតិយុត្ត និងលិខិតរដ្ឋបាលរបស់ក្រសួងស្ថាប័ន កន្លងមកនេះ នៅពុំទាន់មានភាពស៊ីសង្វាក់គ្នាល្អ និងរលូតនៅឡើយ។
ខាងក្រោមនេះជាសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការប្រើប្រាស់ កាលបរិច្ឆេទទាំងចន្ទគតិ និងសុរិយគតិ ចំពោះលិខិតគតិយុត្ត៖
Thursday, December 14, 2017
ឯកអគ្គរាជទូតជប៉ុន អបអរសាទរខួប ២៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសារទអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក និងប្រកាសបន្តកិច្ចសហការពេញលេញ ដើម្បីថែរក្សាប្រាសាទអង្គរ
ក្នុងថ្ងៃខួប២៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០១៧) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បានសម្តែងអំណរសាទរយ៉ាងក្លៀវក្លា ចំពោះអច្ឆរិយសម្បត្តិរបស់កម្ពុជា ដែលត្រូវបានក្លាយជាសម្បត្តិរបស់ពិភពលោកនេះ។
ក្នុងសារលិខិតចូលរួមអបអរសាទរនេះ លោកឯកអគ្គរាជទូតជប៉ុន បានថ្លែងរំលឹកថា កាលពី២៥ឆ្នាំមុន ប្រាសាទអង្គរបានស្ថិតនៅក្នុងវិបត្តិ និងគ្រោះថ្នាក់ដួលរលំយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវតែថែរក្សាប្រាសាទដ៏អស្ចារ្យ និងជានិមិត្តរូបនៃប្រជាជនកម្ពុជា ដើម្បីស្តារប្រទេសឡើងវិញ។
លោកឯកអគ្គរាជទូតបន្តរំលឹកទៀតថា ដោយមើលឃើញបីសារៈនៃការស្តារឡើងវិញនៃប្រាសាទអង្គរ រដ្ឋាភិបាលជប៉ុនបានរៀបចំសន្និសីទអន្តររដ្ឋាភិបាលស្តីពីការការពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរជាលើកដំបូងនៅទីក្រុងតូក្យូនាឆ្នាំ១៩៩៣ ដោយរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្សព្វផ្សាយជាបន្ទាន់នូវតម្រូវការចាំបាច់នៃកិច្ចគាំពារប្រាសាទអង្គរទៅដល់ប្រជាជនទូទាំងពិភពលោក។
«ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ប្រជាជន និងស្ថាប័នពាក់ព័ន្ធក្នុងប្រទេសកម្ពុជារួមទាំង
កិច្ចសហប្រតិបត្តិការរបស់ភាគីអន្តរជាតិ ក្នុងនោះមានជប៉ុនផង ប្រសាទអង្គរត្រូវបានថែរក្សាប្រកបដោយសោភណភាព ដូច្នេះទើបយើងអាចរីករាយទស្សនាសម្រស់ប្រាសាទអង្គរបានមកដល់សព្វថ្ងៃ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ។
ទន្ទឹមនឹងការអបអរសាទរ លោកឯកអគ្គរាជទូតជប៉ុន ក៏បានសម្តែងការគោរពចំពោះប្រជាជនកម្ពុជា ដែលបានចូលរួមចំណែកថែរក្សា និងស្តារឡើងវិញនូវប្រសាទអង្គរវត្តក្នុងរយៈពេល ២៥ឆ្នាំមកនេះ។
ដើម្បីរក្សាឱ្យប្រសាទអង្គរដ៏ល្បាញល្បីរបស់កម្ពុជាឱ្យស្ថិតស្ថេរជានិរន្ត លោកឯករាជទូតជប៉ុន បានក្រើនរំលឹកថា ត្រូវតែរួមគ្នាបន្តដោះស្រាយនូវបញ្ហាដែលមានពីមុនមក ដូចជាការដួលរលំនៃប្រាសាទ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗនេះ ដែលបណ្តាលមកពីកត្តាផ្សេងៗដូចជា ការកើនឡើងនៃចំនួនភ្ញៀវទេសចរមកទស្សនាតំបន់ប្រាសាទអង្គរ។
លោកឯកអគ្គរាជទូត ក៏បានប្រកាសដែរថា ជប៉ុន នៅតែបន្តសហការជាមួយប្រជាជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត តាមរយៈគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ក្នុងនាមជាសហប្រធាន ដើម្បីអភិរក្ស ជួសជុល និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយចីរភាព។
លោកឯកអគ្គរាជទូត បានសង្ឃឹមថា ប្រាសាទអង្គរដែលជាកេរ្តិ៍ដំណែលដ៏យូរលង់ជាប្រវត្តិសាស្រ្ត នឹងត្រូវបន្តការគាំពារដល់កូនចៅជំនាន់ក្រោយទាំងនៅកម្ពុជា ក៏ដូចជាលើពិភពលោកផងដែរ ៕

ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ JICA រៀបចំសិក្ខាសាលាស្តីពីកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹក
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) តំណាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹក ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ។
អញ្ជើញចូលរួមនាឱកាសនោះ រួមមាន៖ លោក Suzuki Hironori ទីប្រឹក្សាស្ថានទូតជប៉ុន, លោក Sugano Yuichi ប្រធានការិយាល័យតំណាងរបស់អង្គការ JICA ប្រចាំកម្ពុជា, លោក Asawa Takamitsu អគ្គនាយករងទទួលបន្ទុកកំពង់ផែ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន និងសមាសភាពមកពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាមួយចំនួនទៀត។
សិក្ខាសាលានេះរៀបចំឡើង ដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ JICA ដោយផ្តោតជាសំខាន់ លើការធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងកំពង់ផែ និងការសម្រួលដល់ ការដឹក ជញ្ជូនតាមផ្លូវទឹក។
លោក តូច ចាន់កុសល បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍នៃប្រព័ន្ធគ្រប់គ្រងកំពង់ផែ Port EDI ព្រម ជាមួយ នីតិវិធីជម្រះបញ្ជីទំនិញកប៉ាល់ នៅតាមកំពង់ផែ ដែលអាចកត់ត្រាតាមប្រព័ន្ធកុំព្យូទ័រ និងមានស្តង់ដាអន្តរជាតិ។
លោក តូច ចាន់កុសល បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ JICA ដែលបាន សហការបន្ត ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងគម្រោងជាច្រើនដូចជា៖ គម្រោងសាងសង់កំពង់ផែ កុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Port EDI ។ កុងតឺន័រផ្ទុកទំនិញនាំ ចេញ/នាំចូលរបស់កម្ពុជា សរុបប្រមាណ៦០% ត្រូវបានដឹកជញ្ជូនឆ្លងកាត់ក្រុងព្រះសីហនុ ចំណែកឯ ៣០%ផ្សេងទៀត ត្រូវបានដឹកជញ្ជូនតាមកំពង់ផែរាជធានីភ្នំពេញ និងទន្លេមេគង្គ។ កំពង់ផែ និងការដឹក ជញ្ជូនតាមផ្លូវទឹក មានតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើអោយមានកំណើនសេដ្ឋកិច្ចកាន់តែខ្លាំងនៅកម្ពុជា ៕

មន្ទីរកសិកម្មខេត្តបាត់ដំបង រៀបចំពិព័រណ៍ផ្សាណាត់បន្លែសុវត្តិភាព និងផលិតផលសុវត្តិភាព
បាត់ដំបង៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិព័រណ៍ផ្សាណាត់បន្លែសុវត្តិភាព និងផលិតផលសុវត្តិភាព ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និង កញ្ញា ចាន់ ផលលឿន អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានគ្រប់គ្រងគម្រោងផលិតកម្មស្បៀង នៅបរិវេណសួននាគសន្តិភាព ក្រុងបាត់ដំបង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្រីសាកលវិទ្យាធិការសាកលវិទ្យាល័យបាត់ដំបង, លោកអភិបាលក្រុង, អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, សហគមន៍កសិកម្មដាំបន្លែក្នុងខេត្តបាត់ដំបង, លោកគ្រូ, អ្នកគ្រូ, សិស្ស, និស្សិត, សរុបប្រមាណ៤៥០នាក់ និងមានស្តង់ដាក់បង្ហាញចំនួន៣៦ស្តង់។
លោកអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំពិព័រណ៍នេះឡើង គឺដើម្បីជួយសម្របសម្រួលទីផ្សារ ជូនកសិករជាអ្នកផលិត និងជួយសម្របសម្រួល ដល់បងប្អូនជាអ្នកបរិភោគ មានទីកន្លែងសម្រាប់លក់ និងទិញបន្លែ ដែលធានាថា គ្មានសារធាតុគីមីពុល។ លោកក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់បងប្អូនកសិករ ដែលដាំបន្លែទាំងអស់ ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ដាំបន្លែតាមបទដ្ឋានបច្ចេកទេស និងរក្សានូវសច្ចៈភាព មិនលួចប្រើប្រាស់នូវសារធាតុគីមីពុល ខុសលក្ខណៈបច្ចេកទេស ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ និងបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ជួយគាំទ្រនូវផលិតផលកសិករយើង ជាពិសសេសបន្លែសុវត្តិភាពគ្មានជាតិគីមីពុល៕

ថ្ងៃនេះជាខួប២៥ឆ្នាំដែលអង្គរបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
គិតមកត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកអស់រយ:ពេល២៥ឆ្នាំហើយ។ រយៈពេល២៥ឆ្នាំមកនេះ អង្គរត្រូវបានសង្គ្រោះឱ្យរួចផុតពីភាពគ្រោះថ្នាក់ផ្សេងៗ ហើយកិត្តិស័ព្ទអង្គរក៏បានខ្ចរខ្ចាយទៅកាន់ពិភពលោកគ្រប់ទិសទីទាំងអស់។
ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សបេតិកភណ្ឌបច្ចុប្បន្ន អង្គរក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក និងភ្ញៀវទេសចរអន្តរជាតិរាប់លានអ្នកបានចាត់ទុកអង្គរជាគោលដៅទស្សនាក្នុងក្តីស្រមៃរបស់ខ្លួន។
ដើម្បីអបអរសាទរឱកាសដ៏ពិសេសនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំពិធីខួប២៥ឆ្នាំដែលអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាមុខប្រាសាទអង្គរវត្តចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង៨យប់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។ ពិធីនេះនឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនាញការជាន់ខ្ពស់នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ការប្រារព្ធពិធីនេះឡើងគឺដើម្បីរំឭកស្មារតីកូនខ្មែរគ្រប់រូបឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឱ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល៕

វីដេអូ៖ ចំណាប់អារម្មរណ៍របស់បងប្អូនកម្មករកម្មការិនីដែលកំពុងបម្រើការងារនៅតំបន់ទំនប់កប់ស្រូវ
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហោះផ្សាយនូវវីដេអូមួយ ដែលបានបង្ហាញពីចំណាប់អារម្មណ៍របស់បងប្អូនកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាឱកាសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការិនីនៅទីនោះ នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។
នេះគឺជាការជួបជុំមួយ ដើម្បីបានដឹងពីសុខទុក្ខកម្មករដោយផ្ទាល់ ហើយក្នុងមួយសប្តាហ៍តាមផែនការលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបជាមួយបងប្អូនកម្មករ ៣ លើក គឺរាល់ថ្ងៃអាទិត្យ នៅកោះពេជ្រ, រៀងរាល់ថ្ងៃពុធ នៅតាមតំបន់រោងចក្រ និងមួយថ្ងៃទៀតចុះតាមរោងចក្រ។
គោលបំណងសំខាន់នៃការចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការិនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង៕
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ប្រគល់វិញ្ញាបនបត្រសំគាល់អចលនវត្ថុ ដល់ប្រជាពលរដ្ឋចំនួន ៣,៦៥៦គ្រួសារ
ព្រះវិហារ៖ លោក មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រសំគាល់អចលនវត្ថុ ដល់ប្រជាពលរដ្ឋចំនួន៣,៦៥៦គ្រួសារ ក្នុងឃុំស្រអែម និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមន្ត្រីក្រុមការងារជំនាញរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
លោក លីញ យុទ្ធ អភិបាលរងស្រុកជាំក្សាន្ត និងលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពិសេសប្រជាជនក្នុងភូមិ ចំបក់សែនជ័យ ភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម និងភូមិសុខសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ៕

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងរដ្ឋមន្ត្រីក្រសួងការងារថៃ បានចុះពិនិត្យការងារនៅការិយាល័យបញ្ជាក់អត្តសញ្ញាណប្រចាំទីក្រុងបាងកក
នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៧នេះ ប្រតិភូដឹកនាំដោយ លោក ឡុង វិសាលោ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងជាអនុប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និង លោក Adul Sengsingkeaw រដ្ឋមន្ត្រីក្រសួងការងារថៃ បានអញ្ជើញទៅទស្សនកិច្ចពិនិត្យការងារ នៅការិយាល័យបញ្ជាក់អត្តសញ្ញាណប្រចាំទីក្រុងបាងកក។
ក្នុងដំណើរនោះ លោក ឡុង វិសាលោ និង លោក Adul Sengsingkeaw បានប្រជុំពិភាក្សា ដើម្បីជំរុញការងារឱ្យការិយាល័យបញ្ជាក់អត្តសញ្ញាណនៅទីក្រុងបាងកក ក៏ដូចជាការិយាល័យបញ្ជាក់អត្តសញ្ញាណនៅខេត្តផ្សេងទៀត ឱ្យកាន់តែមានដំណើរការល្អ៕

ខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥
បន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការ អន្តរជាតិលើកទី៣៥ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ជនពិការ ឲ្យមានភាពក្លាហានបន្ថែមទៀត ជម្នះរាល់ឧបស័គ្គក្នុងសង្គម ជាពិសេសចង់ឲ្យសាធារណជនចូលរួមលុបបំបាត់សង្គមរើសអើងលើជនពិការ។
ទិវាជនពិការ ៣ ធ្នូ ឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោម ប្រធានបទ «ធ្វើឲ្យមានភាពរឹងមាំ ស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា » ដោយមានការអញ្ជើញចូលរួមពីជនពិការជិត ៣០០នាក់ នៅស្រុកភ្នំស្រុក។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីលោក អ៊ុ រាត្រី អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើឲ្យសិទ្ធិរបស់ជនពិការត្រូវបានទទួលស្គាល់ជាលំដាប់ ហើយក៏កាត់បន្ថយបានច្រើននូវការរើសអើងពីសង្គម។
លើសពីនោះ លោក អ៊ុ រាត្រី ក៏បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់មន្រ្តីពាក់ព័ន្ធក្នុងខេត្ត និងសាធារណជនឲ្យចូលរួមគោរពសិទ្ធិរបស់ជនពិការ បញ្ឈប់ការរើសអើង និងបង្កលក្ខណៈងាយស្រួលដល់ជនពិការផងដែរ៕

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អបអរសាទរខួប ៦២ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)
នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា.ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារអបអរសាទរខួប ៦២ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ មកទល់បច្ចុប្បន្ននេះ អង្គការ UN មានរដ្ឋជាសមាជិករហូតដល់ទៅ១៩៣ប្រទេស ដែលក្នុងនោះប្រទេសកម្ពុជាក៏ជាសមាជិកមួយដែរ។ កម្ពុជាបានចូលជាសមាជិក UN នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥ គឺ១០ឆ្នាំក្រោយពីការបង្កើត UN។
គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។
ជាក់ស្តែង គឺប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថេរភាព ដែលក្នុងរយៈពេល ១១ឆ្នាំនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសបានចំនួនជិត ៥,០០០នាក់ ក្នុងនោះកងទ័ពជាស្ត្រីមាន ២០២នាក់។ កន្លងមក កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅ៨ប្រទេស រួមមានស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល សឺរី សាយប្រឹស ម៉ាលី និងប្រទេសឆាត។
កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត ២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ កាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
នាឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ប្រធានក្រុមហ៊ុន MARUHAN កោតសរសើរពីភាពរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Han Chang Woo ប្រធាន និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន MARUHAN ។ ក្នុងឱកាសនោះ លោក Han Chang Woo បានជម្រាបថា ១០ឆ្នាំកន្លងទៅនេះ កម្ពុជាមានការរីកចម្រើនយ៉ាងលឿនដែលនេះគឺដោយសារភាពប៉ិនប្រសព្វ និងឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការដឹកនាំប្រទេស។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ឆ្លើយតបនឹងការលើកឡើងរបស់អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MARUHAN លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជា គឺដោយសារនយោបាយរបស់កម្ពុជា ពិសេសការបើកចំហរលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ រួមទាំងការអនុញ្ញាតឱ្យវិនិយោគិនបរទេស អាចមកវិនិយោគផ្ទាល់១០០% នៅកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឱ្យលោក Han Chang Woo បន្តវិនិយោគនៅកម្ពុជា ហើយបន្តចូលរួមជួយក្នុងវិស័យសង្គម ជាពិសេសវិស័យកីឡាដោយសារកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងរៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីការពិភាក្សាជាមួយ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzō Abe ដើម្បីជំរុញអ្នកវិនិយោគទុនជប៉ុនមកកម្ពុជា ដោយបានជំរុញជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា (Anna Aire) ហើយក្នុងនោះក៏មានការវិនិយោគរបស់ជប៉ុនមកកាន់កម្ពុជា និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើនបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន MARUHAN បានទិញយកស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ឈ្មោះថា ស្ថាបនាដែលបច្ចុប្បន្ននេះ ប្តូរពីមីក្រូហិរញ្ញវត្ថុទៅជាធនាគារស្ថាបនាវិញ ដែលមានអ្នកបច្ចេកទេស និងអ្នកទទួលខុសត្រូវមកពីប្រទេសជប៉ុនផង និងនៅកម្ពុជាផងដែរ។ ក្រុមហ៊ុនមានគម្រោងសាងសង់អគារទីស្នាក់ការកណ្តាលស្ថិតនៅផ្លូវនរោត្តម រាជធានីភ្នំពេញ នៅឆ្នាំក្រោយនេះ ដែលនឹងសាងសង់រួចរាល់នៅឆ្នាំ២០២០ខាងមុខ ដោយមានកម្ពស់២២ជាន់អស់ទឹកប្រាក់ប្រមាណ ៦០ លានដុល្លារ។ សព្វថ្ងៃនេះធនាគារ មានទឹកប្រាក់ប្រមាណ ១២០លានដុល្លារអាមេរិក ដែលមានសាខា ១៦៨កន្លែងនៅទូទាំងប្រទេស មានបុគ្គលិក ៤,៣០០នាក់ ស្មើនឹង១៥% នៃបុគ្គលិកបម្រើការងារនៅក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា។ ក្រៅពីមានធនាគារនៅកម្ពុជា ក្រុមហ៊ុនលោកមានការវិនិយោគទីលានវាយហ្គោលចំនួន ១៧ នៅជប៉ុនផងដែរ។ សព្វថ្ងៃនេះមានក្រុមហ៊ុនជប៉ុនជាង ២៥០ ដែលមានជំនឿចិត្តក្នុងការបណ្តាក់ទុនវិនិយោគរកស៊ីនៅកម្ពុជា។ ក្រៅពីវិនិយោគ ក្រុមហ៊ុន MARUHAN បានចូលរួមក្នុងកិច្ចការសង្គមយ៉ាងសកម្មផងដែរដូចជាជីកអណ្តូងទឹកស្អាត សាងសង់សាលារៀន និងគាំទ្រលើវិស័យកីឡាជាដើម៕

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល ក្នុងការបង្កើតទូរទស្សន៍កីឡាជាតិ
ការបង្កើតទូរទស្សន៍កីឡាជាតិ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលេចចេញជាផ្លែផ្កាមួយដំណាក់កាលហើយ ក្រោយរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អាជ្ញាប័ណ្ណដល់ស្ថាប័នកីឡាកំពូលមួយនេះ ក្នុងការរៀបចំបង្កើតស្ថានីយ៍ទូរទស្សន៍កីឡាជាតិ ដើម្បីរួមចំណែកផ្សព្វផ្សាយ ពីវិស័យកីឡាជាតិ ឱ្យកាន់តែផុសផុល និងរីកចម្រើនបន្ថែមទៀត។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសិក្ខាសាលា ស្ដីពីកម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងគេហទំព័រ នៅទីស្នាក់ការ NOCC នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះថា «ពេលនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងរៀបចំដំណើរសាងសង់កន្លែងផ្សព្វផ្សាយ របស់ទូរទស្សន៍កីឡាជាតិ នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានឯកភាព និងផ្ដល់អាជ្ញាប័ណ្ណដល់ NOCC កាលពីពេលថ្មីៗកន្លងទៅ»។
អគ្គលេខាធិការ NOCC បានបន្ដថា នេះគឺជាប្រវត្ដិសាស្ដ្រហើយ ដែលកម្ពុជាបានបង្កើតឱ្យមានទូរទស្សន៍កីឡាជាលើកទី១។ លោករំពឹងថា ទូរទស្សន៍កីឡាជាតិនេះ នឹងរួមចំណែកបានច្រើនក្នុងការងារផ្សព្វផ្សាយ និងបញ្ជ្រាបពីសកម្មភាពកីឡាផ្សេងៗ ទៅដល់ប្រជាពលរដ្ឋដែលធ្វើឱ្យវិស័យកីឡាជាតិកាន់ តែរីកចម្រើន ពិសេសគឺការរួមគ្នាធ្វើដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្ដង៕

ទំហំនៃឥទ្ធិពលរបស់ចិន
សំណួរដ៏សំខាន់មួយក្នុងចំណោមសំណួរជាច្រើនទៀតក្នុងកិច្ចការសកលនាពេលបច្ចុប្បន្នពីការរីកចម្រើនរបស់ចិនដែលបានកែប្រែពិភពលោកលើសពីព្រំដែនរបស់ខ្លួន។ ទំហំនៃការរីកចម្រើនរបស់ចិនមានផលប៉ះពាល់យ៉ាងធំធេងទៅលើពិភពលោក។ ទំហំរបស់ប្រទេសចិនបាននាំមកនូវឥទ្ធិពលដែលមិនអាចចៀសផុត និងតាមច្បាប់ធម្មជាតិគឺវាអញ្ចឹង៖ ទំហំសេដ្ឋកិច្ចរបស់ខ្លួនដែលផ្លាស់ប្តូរប្រទេសមួយចំនួនពី »អ្នកទទួលយកតម្លៃ» ទៅជា «អ្នកដាក់តម្លៃ» នៅក្នុងសេដ្ឋកិច្ចអន្តរជាតិ និងទំហំនយោបាយរបស់ខ្លួនតាមរយៈអំណាចយោធា និងនយោបាយ។
ប៉ុន្តែតើចិននឹងស្វែងរកឥទ្ធិពលប្រភេទណា? តើប្រទេសនេះនឹងស្វែងរកវាដោយរបៀបណា? ហើយនៅទីបំផុតថាតើខ្លួនត្រូវបន្សាំនូវអំណាចថ្មីរបស់ខ្លួនដែលទើបទទួលបានដូចម្តេច?
សំណួរទាំងនេះគឺជាចំណុចស្នូលចំពោះកិច្ចពិភាក្សានៅក្នុងសមាជបក្សលើកទី១៩ និងការប៉ុនប៉ងរបស់ខ្លួនដើម្បីកំណត់តួនាទីថ្មីដែលគួរជាទីទុកចិត្តសម្រាប់ប្រទេសចិននៅក្នុងសហគមន៍អន្តរជាតិ។ ខណៈដែលសមាជបក្សលើកទី១៩ បានទទួលនូវការយកចិត្តទុកដាក់បំផុតនៃការកើនឡើងរបស់ខ្លួនពីប្រធានាធិបតី Xi Jinping នៅក្នុងក្រុមមនុស្សសំខាន់ៗនៃបក្សកុម្មុយនីស្តដែលកំពុងតែគ្រប់គ្រងប្រទេសចិន អ្វីដែលជាសេចក្តីរាយការណ៍របស់លោក Xi ទៅកាន់សមាជ គឺបាននិយាយអំពីគោលការណ៍ដែលជាវិធីសាស្រ្តរបស់ចិនចំពោះកិច្ចការពិភពលោកពឹងផ្អែកទៅលើការសិក្សាតិចតួច។
គោលការណ៍ស្នូលក្នុងចំណោមគោលការណ៍ទាំងនោះ គឺជាបរិការសម្រាប់ប្រព័ន្ធពហុភាគី ដែលជាសហគមន៍រួម និងការមិនជ្រៀតជ្រែកនៅក្នុងកិច្ចការអធិបតេយ្យភាព។ គោលការណ៍សំខាន់ទាំងបីនេះបានសន្យាពីការចូលរួម និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិប្រកបដោយប្រសិទ្ធិភាពជាមួយនឹងអ្នកមានចិនថ្មីដ៏មានឥទ្ធិពល។ ថាតើការឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលថ្មីៗនេះចំពោះពាណិជ្ជកម្មអន្តរជាតិ និងប្រព័ន្ធសេដ្ឋកិច្ច ឬការដោះស្រាយជាមួយនឹងបញ្ហាដែនដី និងសន្តិសុខដែលប្រឈមមុខនឹងភាគីទាំងអស់នៅអាស៊ីឦសាន ឬសមុទ្រចិនខាងត្បូងទៅជាយ៉ាងណា ក៏ប៉ុន្តែគោលការណ៍ទាំងនេះគឺជាចំណុចដែលមានតម្លៃអាចយកមកធ្វើជាឯកសារយោងបាន។
ប៉ុន្តែនៅក្នុងប្រទេសមួយចំនួន ដូចជាថ្មីៗនេះនៅក្នុងប្រទេសអូស្រ្តាលី ឥទ្ធិពលរបស់ចិននៅក្នុងកិច្ចការអធិបតេយ្យភាពបានក្លាយជាបញ្ហាដ៏ក្តៅគគុក ក្រោយពីមានការចោទប្រកាន់ពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយអំពីទំនាក់ទំនងរវាងតួអង្គនយោបាយ បក្សកុម្មុយនីស្តចិន (CCP) និងសមាជិកអនិកជនចិនដែលទទួលបានផលប្រយោជន៍ពីចិននៅក្រៅប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានបង្កឱ្យមានការភ្ញាក់ផ្អើលអំពីចេតនារបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនៅពេលមួយដែលចិនមានអំណាចនយោបាយ និងសេដ្ឋកិច្ចកំពុងតែរីកចម្រើន និងនៅពេលដែលប្រធានរដ្ឋរបស់ចិន និងអគ្គលេខាធិការបក្ស CCP លោក Xi Jinping បានបញ្ចុះបញ្ចូលទាំងចិន និងឱ្យមានការចូលរួមពីពិភពលោក។ ផែនការគោលនយោបាយដែលចុះហត្ថលេខាដោយលោក Xi គឺជា «ទស្សនវិស័យរបស់ចិន» ដែលបានផ្តោតលើការវិវត្តដ៏អស្ចារ្យរបស់ប្រជាជនចិន។
ការប្តេជ្ញាចិត្តចំពោះស្ថាប័នពហុភាគី និងសហគមន៍រួម គឺស្វះស្វែងដើម្បីធានាដល់ពិភពលោកឡើងវិញអំពីអ្វីដែលជាមហិច្ឆតារបស់ចិន គឺវាមានន័យថា ស្វែងរកការចូលរួមមួយដែលមានភាពស្មើគ្នា៕
ប្រភព: East Asia Forum ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧

អភិបាលខេត្តសៀមរាប លើកឡើងថា ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ច មានផ្លូវមានក្តីសង្ឃឹម
សៀមរាប៖ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បានចុះពិនិត្យមើលផ្លូវបេតុង ដែលកំពុងសាងសង់ថ្មី នៅក្នុងភូមិវត្តបូរព៌ និងភូមិបន្ទាយចាស់ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។
ផ្លូវបេតុងនេះមានទទឹង ៦ម៉ែត្រ និងប្រវែង១៦៨០ម៉ែត្រ ជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តសៀមរាប។
ជាមួយគ្នានោះ លោកបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ ដែលពួកគាត់កំពុងតែជប់លៀងអបអរសាទរ សប្បាយរីករាយជាមួយនឹងសមិទ្ធផលផ្លូវសាងសង់ថ្មីនេះ។
ក្នុងពេលជួបសំណេះសំណាលនេះដែរ លោកអភិបាលខេត្តសៀមរាប ក៏បានថ្លែងថា ផ្លូវបេតុងថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផលិតផលផ្សេងៗ ទៅកាន់ទីផ្សារផងដែរ៕
មានការថ្កោលទោសទូទាំងពិភពលោកចំពោះលោក Trump ខណៈដែលអាមេរិក ទទួលស្គាល់ទីក្រុងចេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល
ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសទទួលស្គាល់ជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោននូវទីក្រុងចេរូសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលនៅក្នុងសុន្ទរកថាជាប្រវត្តិសាស្រ្តកាលពីថ្ងៃពុធ ដែលបង្កឱ្យមានការរិះគន់ពីបណ្តាមេដឹកនាំជុំវិញពិភពលោក និងមានការគំរាមកំហែងពីជនជាតិប៉ាឡេស្ទីនទាក់ទងទៅនឹងលទ្ធភាពនៃការចាប់ផ្តើមឡើងវិញនូវដំណើរការសន្តិភាព។
ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា «គ្មានជម្រើសណាផ្សេងចំពោះដំណោះស្រាយរដ្ឋពីរ ពុំមានផែនការទីពីរទេ» គាត់បាននិយាយថា គាត់នឹង «ធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងអំណាចរបស់គាត់ដើម្បីគាំទ្រមេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីនឱ្យត្រឡប់ទៅរកការចរចាប្រកបដោយអត្ថន័យ»។
កាលពីថ្ងៃពុធ អ្នកកាន់សាសនាឥស្លាមនៅទូទាំងមជ្ឈឹមបូព៌ាបានព្រមានពីផលវិបាកដ៏មហន្តរាយ ដែលជាលទ្ធផលនៃការទទួលស្គាល់របស់លោក Trump នូវទីក្រុងចេរូសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល។
ការលើកឡើងដោយឡែកមួយទៅកាន់សារព័ត៌មាន Haaretz លោក Saeb Erkat ប្រធានអ្នកចរចាសន្តិភាពរបស់ប៉ាឡេស្ទីនបាននិយាយថា «ប្រធានាធិបតី Trump បានផ្តល់សារទៅកាន់ប្រជាជនប៉ាឡេស្ទីនថា ដំណោះស្រាយរដ្ឋពីរចប់ហើយ។ ឥឡូវនេះ គឺជាពេលវេលាដែលត្រូវប្រែក្លាយឱ្យមានការតស៊ូសម្រាប់រដ្ឋមួយដោយមានសិទ្ធិស្មើគ្នាចំពោះមនុស្សគ្រប់រូបដែលកំពុងតែរស់នៅលើទឹកដីប៉ាឡេស្ទីនជាប្រវត្តិសាស្រ្តនេះ គឺចាប់ពីទន្លេររហូតសមុទ្រ»។
ប្រធានាធិបតីលីបង់ លោក Aoun និយាយថា ការសម្រេចចិត្តរបស់លោក Trump បានគំរាមកំហែងដល់ដំណើរការសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ជនភៀសខ្លួនប៉ាឡេស្ទីនរាប់រយនាក់បានធ្វើដំណើរចេញតាមដងផ្លូវមួយចំនួននៅក្នុងជំរុំជនភៀសខ្លួន Rashidiyeh ដែលស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ដើម្បីតវ៉ានូវសេចក្តីប្រកាសនេះ ដោយស្រែកថា «ព្រះប្រទានពរដល់ប៉ាឡេស្ទីន»។
ក្រសួងការបរទេសតួកគីបានថ្កោលទោសចំពោះទង្វើនេះ ខណៈដែលមានមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្រៅស្ថានកុងស៊ុលអាមេរិកក្នុងទីក្រុងអ៊ីស្តង់ប៊ុលដើម្បីតវ៉ាចំពោះសេចក្តីប្រកាសរបស់លោក Trump»។ ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងសូមថ្កោលទោសចំពោះសេចក្តីថ្លែងការណ៍ដែលមិនទទួលខុសត្រូវនៃរដ្ឋការអាមេរិក…ដែលបានប្រកាសថា អាមេរិកទទួលស្គាល់ទីក្រុងចេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយខ្លួននឹងផ្លាស់ប្តូរស្ថានទូតអាមេរិកដែលស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលទៅកាន់ទីក្រុងចេរូសាឡឹម»។
សេចក្តីថ្លែងការណ៍ដដែលនេះបាននិយាយថា «យើងសូមអំពាវនាវដល់រដ្ឋការអាមេរិកឱ្យពិចារណានូវការសម្រេចចិត្តដ៏ខុសឆ្គងនេះ ដែលអាចជាលទ្ធផលក្នុងការធ្វើឱ្យមានផលអវិជ្ជមានកាន់តែធ្ងន់ធ្ងរឡើង និងចៀសវាងនូវស្ថានភាពដែលនឹងធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណពហុវប្បធម៌ និងឋានៈជាប្រវត្តិសាស្រ្តនៃទីក្រុងចេរូសាឡឹម»។
ក្រសួងការបរទេសអេហ្ស៊ីបក៏បានច្រានចោលផងដែរនូវសេចក្តីប្រកាស និងការសម្រេចចិត្តក្នុងការផ្លាស់ប្តូរស្ថានទូតនោះ។ ក្រសួងនេះបានបន្ថែមថា ការទទួលស្គាល់ទីក្រុងចេរូសាឡឹមរបស់លោក Trump ជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែល គឺមិនបានផ្លាស់ឋានៈស្របច្បាប់របស់ទីក្រុងនេះឡើយ។
ប្រទេសអ៊ីរ៉ង់បានចូលរួម «ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ» ដល់សហរដ្ឋអាមេរិក ដែលសាធារណរដ្ឋឥស្លាមមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសកាលពីថ្ងៃពុធ។ សេចក្តីថ្លែងការណ៍បាននិយាយថា ទង្វើរបស់អាមេរិកបានរំលោភសេចក្តីសម្រេចរបស់អន្តរជាតិ។ មេដឹកនាំជាន់ខ្ពស់ Ayatolah Ali Khemenei បាននិយាយនៅព្រឹកថ្ងៃនេះថា សហរដ្ឋអាមេរិកកំពុងតែព្យាយាមធ្វើឱ្យមានអស្ថិរភាពនៅក្នុងតំបន់នេះ និងចាប់ផ្តើមសង្រ្គាមដើម្បីការពារសន្តិសុខរបស់អ៊ីស្រាអែល។
ប្រទេសហ្ស៊កដង់ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប៉ាឡេស្ទីន និងជាអ្នកថែរក្សាទីកន្លែងដ៏សក្តិ៍សិទ្ធរបស់សាសនាឥស្លាមនៅក្នុងទីក្រុងចេរូសាឡឹម បានច្រានចោលនូវការសម្រេចចិត្តនេះផងដែរ ដោយនិយាយថា ទង្វើនេះបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង និងបានរំលោភភាពស្របច្បាប់ជាអន្តរជាតិ។
ក្រសួងការបរទេសកាតាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera ថា ការសម្រេចចិត្តរបស់លោក Trump ក្នុងការផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិក គឺជាការបង្កគ្រោះថ្នាក់ឱ្យកាន់តែធ្ងន់ធ្ងរឡើងសម្រាប់អ្នកដែលស្វែងរកសន្តិភាព។
អ្នកនាំពាក្យនាយករដ្ឋមន្រ្តីអង់គ្លេសបានថ្លែងកាលពីថ្ងៃពុធថា នាយករដ្ឋន្រ្តីអង់គ្លេស លោកស្រី Theresa May មិនបានឯកភាពនឹងសហរដ្ឋអាមេរិកទេ ពីព្រោះវាទំនងជាមិនបានជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការនាំមកនូវសន្តិភាពដល់តំបន់នេះ។
គាត់បាននិយាយថា «យើងមិនឯកភាពជាមួយនឹងការសម្រេចចិត្តរបស់អាមេរិកក្នុងការផ្លាស់ប្តូរស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុងចេរូសាឡឹម និងទទួលស្គាល់ទីក្រុងចេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែលមុនកិច្ចព្រមព្រៀងចុងក្រោយបង្អស់។ យើងជឿថា វាមិនបានជួយអ្វីទេក្នុងទិដ្ឋភាពសម្រាប់សន្តិភាពនៅក្នុងតំបន់នេះ»៕
ប្រភព: Reuter/DPA ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧
កម្ពុជា-អាឡឺម៉ង់ ប្រារព្ធខួប២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការលើកិច្ចការអភិរក្សរមណីយដ្ឋានអង្គរ
រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយអាជ្ញាធរជាតិអប្សរា និងសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ តំណាងដោយស្ថាប័នគម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរ GACP (German Apsara Conservation Project) នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បានប្រារព្ធខួប២០ឆ្នាំ (១៩៩៧-២០១៧) នៃកិច្ចសហប្រតិបត្តិការលើកិច្ចការអភិរក្សរមណីយដ្ឋានអង្គរ នៅការិយាល័យ GACP ស្ថិតក្នុងបរិវេណទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាខេត្តសៀមរាប។
ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោក Daniela DEMPF អនុប្រធានបេសកកម្មរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញការជាតិ និងអន្តរជាតិ ជាច្រើនរូបនៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ។
GACP បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការអភិរក្សអង្គរក្នុងឆ្នាំ១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរា និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទនៃប្រាសាទខ្មែរនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីកិច្ចការអភិរក្សជួសជុល GACP បានរួមចំណែកយ៉ាងសំខាន់លើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកខ្មែរជាច្រើនរូបដោយកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ TH KÖln និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
មានប្រសាសន៍ក្នុងពិធីនេះ លោកស្រី ភឿង សកុណា បានបញ្ជាក់ថា ក្រោយពីអង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរាក៏បានបង្កើតឡើងក្នុងរយៈពេល៣ឆ្នាំបន្ទាប់ ដោយចាប់គូសហការជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីធ្វើកិច្ចការជាច្រើនក្នុងគោលបំណងសង្គ្រោះ និងជួសជុលដល់អង្គរ។
លោកស្រី បានបន្តថា គិតមកទល់នឹងពេលនេះ យើងមានភាពចាស់ទុំទាំងបទពិសោធន៍ ជំនាញ ចំណេះដឹងលើការងារអភិរក្ស និងរបៀបគ្រប់គ្រងសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាមូលហេតុដែលយើងនឹងប្រារព្ធខួប២៥ឆ្នាំ នៃអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំនេះ។ ថ្ងៃនេះយើងពិតជាមានមោទនភាពដែលបានចូលរួមក្នុងខួប២០ឆ្នាំនៃកិច្ចសហការរវាងអាឡឺម៉ង់ និងអប្សរាលើការងារអភិរក្សអង្គរផងដែរ។
លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ បន្ថែមថា ទាំងនេះគឺជាជោគជ័យដែលមានលក្ខណ:ជាប្រវត្តិសាស្ត្ររបស់យើងទាំងអស់គ្នា។ ប៉ុន្តែមានរឿងមួយដែលយើងត្រូវចងចាំនោះគឺ “អ្វីៗគ្រប់យ៉ាងដែលមានមកដល់ពេលនេះ គឺផ្តើមចេញពីសន្តិភាព”។ ពិតណាស់ សន្តិភាពពេញលេញនៅកម្ពុជា បានធ្វើឲ្យមានការអភិវឌ្ឍ និងធ្វើឲ្យមានការអភិរក្សពេញលេញទៅលើសម្បត្តិបេតិកភណ្ឌពិភពលោកអង្គរ។ នេះគឺជាគោលដៅសំខាន់បំផុតដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូលប្រាថ្នាចង់បាន និងចង់រក្សាឲ្យបានគង់វង្សជារៀងរហូតតទៅ៕

អគ្គីសនីកម្ពុជា ចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនី នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ
អគ្គីសនីកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការរដ្ឋានពង្រីកផ្លូវ។
អគ្គីសនីកម្ពុជា និងផ្អាកការផ្គត់ផ្គង់អគ្គីសនី នៅតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

ក្រុមប្រឹក្សាខេត្តរតនគិរី បន្តចុះរៀបចំវេទិកាសាធារណៈ និងពិគ្រោះយោបល់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តរតនគិរី បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៧ នៅសាលាស្រុកតាវែង ។ វេទិកានេះ មានការអញ្ជើញចូលរួម ជាអធិបតីភាពពីលោក សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោកប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់។
វេទិកានេះបានលើកយកប្រធានបទចំនួន ០៧ រួមមាន៖ ការផ្តល់សេវាសុខាភិបាល ការផ្តល់សេវាវិស័យអប់រំ បញ្ហាស្ថានភាពយេនឌ័រ សមធម៌សង្គម និងបរិយាប័ន្ន បញ្ហាវិស័យកសិកម្ម ការផ្តល់ជូនសេវារបស់រដ្ឋបាលឃុំ សង្កាត់ ការផ្តល់សេវារបស់រដ្ឋបាលក្រុង ស្រុក និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។
អង្គវេទិកានេះត្រូវបានដំណើរការយ៉ាងផុលផុស ដោយមានការចូលរួមលើកជាសំនួរ មតិយោបល់សំណូមពរ ពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន ពីបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះ និងមានការឆ្លើយតបពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព ជំនាញនានាជុំវិញខេត្ត ។
លោក សុខ ហម បានមានប្រសាសន៍ថា វេទិការបស់ក្រុមប្រឹក្សាខេត្តត្រូវបានធ្វើឡើង១ឆ្នាំម្តង សំដៅស្វែងរកដំណោះស្រាយបញ្ហានានា ផ្តោតសំខាន់លើឧត្តមប្រយោជន៍របស់ប្រជាលរដ្ឋ ។ បញ្ហាសំណូមពរទាំងអស់ ដែលប្រជាពលរដ្ឋបានលើកឡើង ក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជំនាញនឹងបន្តខិតខំរិះរកវិធានការដោះស្រាយ និងឆ្លើយតបឲ្យបានសមស្របចំពោះប្រជាពលរដ្ឋ ៕

គ.ជ.ប ចាប់ផ្តើមបើកឱ្យដំណើរការ គេហទំព័រ www.voterlist.org.kh ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួល អាចពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនបាន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ខ្លួនបានចាប់ផ្តើមបើកឱ្យដំណើរការ គេហទំព័រ www.voterlist.org.kh ដែលមានបង្ហោះបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ផងដែរ។
គ.ជ.ប បានឱ្យដឹងទៀតថា សាធារណជនទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ និងអ្នកដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ រួចហើយ អាចទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនតាមរយៈគេហទំព័រនេះ (www.voterlist.org.kh ) ក៏បាន ឬអាចទៅពិនិត្យមើលឈ្មោះ និងផ្ទៀតផ្ទាត់ទិន្នន័យរបស់ខ្លួន តាមឃុំ សង្កាត់ ដែលខ្លួនបានចុះឈ្មោះបោះឆ្នោតក៏បានដែរ។
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ ត្រូវប្រពឹត្តទៅចាប់ពីថ្ងៃទី១៤ ខែធ្នូនេះ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ដែលជាកាលបរិច្ឆេទចុងក្រោយ។ ជាមួយគ្នានេះ គជប នឹងផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតជាផ្លូវការ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨៕
Subscribe to:
Posts (Atom)