Monday, April 30, 2018
ផ្សាយបន្តផ្ទាល់ (Live) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត ២ពាន់នាក់
នៅព្រឹកថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រគល់ «វិញ្ញាបនបត្រ និងសញ្ញាបត្រ» ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្សសរុប ១,៩៦៣នាក់ ក្នុងនោះនារី ៨៧៣នាក់។ ពិធីប្រគល់នេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
Friday, April 27, 2018
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។
វត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅប្រទេសសិង្ហបុរី នាពេលនេះ គឺតបតាមការអញ្ជើញរបស់លោក Lee Hsien Loong នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២នេះ ក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន» ដែលនឹងឆ្លុះបញ្ចាំង នូវអភិក្រមដ៏សំខាន់ ដែលអាស៊ានប្រកាន់យក ដើម្បីរក្សាសារៈសំខាន់របស់ខ្លួន ក្នុងនាមជាអង្គការតំបន់ដែលទទួលបានការជឿទុកចិត្ត នៅក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ។
ថ្នាក់ដឹកនាំអាស៊ាន នឹងធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ គ្នាទៅវិញទៅមក ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការអោយកាន់តែល្អប្រសើរ ហើយក្នុងកិច្ចប្រជុំនោះ ឯកសារសំខាន់ៗមួយចំនួននឹងត្រូវបានចេញផ្សាយ អនុម័ត និងកត់សំគាល់ផងដែរ។ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ លោកនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ានមួយចំនួនផងដែរ៕
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី
វត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅប្រទេសសិង្ហបុរី នាពេលនេះ គឺតបតាមការអញ្ជើញរបស់លោក Lee Hsien Loong នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២នេះ ក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន» ដែលនឹងឆ្លុះបញ្ចាំង នូវអភិក្រមដ៏សំខាន់ ដែលអាស៊ានប្រកាន់យក ដើម្បីរក្សាសារៈសំខាន់របស់ខ្លួន ក្នុងនាមជាអង្គការតំបន់ដែលទទួលបានការជឿទុកចិត្ត នៅក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ។
ថ្នាក់ដឹកនាំអាស៊ាន នឹងធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ គ្នាទៅវិញទៅមក ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការអោយកាន់តែល្អប្រសើរ ហើយក្នុងកិច្ចប្រជុំនោះ ឯកសារសំខាន់ៗមួយចំនួននឹងត្រូវបានចេញផ្សាយ អនុម័ត និងកត់សំគាល់ផងដែរ។ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ លោកនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ានមួយចំនួនផងដែរ៕
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី
Thursday, April 26, 2018
សាខាកាកបាទក្រហមខេត្តស្វាយរៀង រៀបចំពិធីកៀរគរថវិកាជួយអ្នករងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ
ស្វាយរៀង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី ២១ ក្នុងគោលបំណងដើម្បីរកនូវប្រភពធនធានសម្រាប់ទ្រទ្រង់ នូវសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ និងដើម្បីផ្សងសំណាងត្រូវរង្វាន់បានតាមរយៈ ការជាវ សន្លឹកឆ្នោត ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ អនុប្រធានគណៈសាខា ព្រមទាំងលោក លោកស្រីតាមមន្ទីរនានាជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
មុនចេញលទ្ធផលឆ្នោតលោកស្រី ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ បានមានប្រសាសន៍ថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ នេះជាលើកទី ២១ ហើយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដំណើរការចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍ ដោយផ្អែកតាមយុទ្ធសាស្រ្តនៃវិស័យស្នូលទាំង ៤ នៃកាកបាទក្រហមកម្ពុជា ដែលសេវាកម្មលក់សន្លឹកឆ្នោតផ្តល់ជារង្វាន់វត្ថុអនុស្សវរីយ៍លើកទឹកចិត្ត ការធ្វើវិភាគទានតាមរយៈការជាវសន្លឹកឆ្នោត ដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ និងទីទ័លក្រនៅតាមសហគមន៍ ។
បន្ទាប់ពីធ្វើការរវៃបានរកឃើញអ្នកមានសំណាងត្រូវរង្វាន់ធំគឺរថយន្ត Toyota Hightlander ស៊េរី ២០០៤ បានទៅលើលោកស្រី អ៊ិន ស៊ន់ ប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ, ម៉ូតូ HONDA WAVE 100ស៊េរី ២០១៨ បានទៅលើ ទី១ ឈ្មោះ គង់ សាលី រស់ភូមិមេសថ្ងក ស្រុកចន្ទ្រា, ទី ២ ឈ្មោះ អោក ចន្ទ័ដា នៅភូមិរាមន្ទីរ, ទី៣ ឈ្មោះ ស៉ុ ឈិន, នៅភូមិ ព្រៃតាយន្ត័ ឃុំពងទឹក ស្រុករំដួល និងម៉ូតូ ២គ្រឿងទៀត បានទៅប្រជាពលរដ្ឋនៅស្រុកជ្រំ, មួយគ្រឿងទៀតបានទៅប្រជាពលរដ្ឋនៅស្រុករមាសហែក និងរង្វាន់ មួយចំនួនទៀតត្រូវបាននៅតាមមន្ទីរនានាក្នុងខេត្ត និង បានមកបើកជាបន្តបន្ទាប់នៅសាខា ៕

ការបោះឆ្នោតនៅម៉ាឡេស៊ី និងអាស៊ីអាគ្នេយ៍៖ បញ្ហាផ្សេងៗ និងផលវិបាកទាំងឡាយ
ការបោះឆ្នោតនៅម៉ាឡេស៊ីអាណត្តិទី១៤ នឹងមកដល់នៅថ្ងៃទី០៩ ឧសភា ២០១៨ នេះ ត្រូវបានគេហៅថា ជាការបោះឆ្នោតដែលមានភាពប្រកួត និងមិនអាចទាយទុកបាន។ បក្សកាន់អំណាច Barisan Nasional (BN) ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Najib Razak កំពុងប្រឈមមុខយ៉ាងខ្លាំងទៅនឹងការរស់រៀន ក៏ដូចជាភាពស្របច្បាប់នយោបាយរបស់គាត់ ហើយបក្សនេះកំពុងធ្វើអ្វីៗដែលខ្លួនអាចធ្វើដើម្បីបន្តកាន់អំណាច។ គូប្រជែងដ៏ចម្បងរបស់លោក Najib គឺគ្មាននរណាម្នាក់ក្រៅពីអតីតគ្រូរបស់គាត់ គឺលោក Mahathir Mohamad ។
ប្រហាក់ប្រហែលគ្នាទៅនឹងការបោះឆ្នោតលើកមុនៗដែរ ក៏ប៉ុន្តែការប្រកួតប្រជែងការបោះឆ្នោតអាណត្តិទី១៤ នេះ នឹងផ្តោតសំខាន់ទៅលើកិច្ចការក្នុងស្រុក ជាជាងកិច្ចការបរទេស។ ក៏ប៉ុន្តែគ្មាននរណាម្នាក់អាចប្រងើយកន្តើយទៅនឹងការពិតបានឡើយ ដោយសារតែបញ្ហានយោបាយការបរទេស រាប់បញ្ចូលទាំងកិច្ចការអាស៊ីអាគ្នេយ៍ផងដែរនោះ បានឆ្លុះបញ្ចាំងនៅក្នុងការបោះឆ្នោតម៉ាឡេស៊ី។
នយោបាយការបរទេសម៉ាឡេស៊ីនៅក្នុងអាស៊ីអាគ្នេយ៍
ការប្រៀបធៀបការបោះឆ្នោតអាណត្តិទី១៤ ដែលប្រកាសធ្វើឡើងជាសាធារណៈដោយគណបក្ស BN និងបក្សចម្រុះ Pakatan Harapan (PH) ថា សកម្មភាពមួយចំនួនអាចត្រូវបានគេដោះស្រាយបាន។ ការប្រកាសរបស់បក្ស PH នៅក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនដែលមាន ៣ ទំព័រ ទាក់ទងទៅនឹងកិច្ចការបរទេសរបស់ម៉ាឡេស៊ីនៅលើឆាកពិភពលោក និងនៅក្នុងអាស៊ីអាគ្នេយ៍។
ទាក់ទងទៅនឹងអាស៊ីអាគ្នេយ៍ គណបក្សចម្រុះ PH មានបំណងដើម្បីលើកមុខមាត់របស់ ម៉ាឡេស៊ីនៅក្នុងអាស៊ាន។ ជាឧទាហរណ៍ ម៉ាឡេស៊ីគួរតែដើរតួនាទីកាន់តែសកម្មបន្ថែមទៀតនៅក្នុងក្រុមការងារប្រចាំតំបន់ ដូចជាវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា និងការកសាងឱ្យមានរឹងមាំផ្នែកនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងវប្បធម៌សង្គមរបស់សហគមន៏អាស៊ាននេះ។ ធនធានបន្ថែមទៀតគួរត្រូវបានគេចំណាយបន្ថែមទៅលើក្រសួងការបរទេសម៉ាឡេស៊ីដើម្បីពង្រឹងវត្តមាននៃប្រទេសនេះ នៅក្នុងផ្នែកគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស។ សេចក្តីប្រកាសជាសាធារណៈរបស់បក្ស PH ក៏បានបង្ហាញការគាំទ្រចំពោះជន Rohingya ហើយសេចក្តីប្រកាសជាសាធារណៈនោះ ក៏បានចង្អុលបង្ហាញថា ម៉ាឡេស៊ីក៏មានជំហរមួយក្នុងឋានៈជាមហាអំណាចធុនកណ្តាល។
ផ្ទុយទៅវិញការប្រកាសរបស់គណបក្ស BN បានដាក់បញ្ហានយោបាយការបរទេសឱ្យនៅក្រោមផ្នែកស្តីពីការថែរក្សាអធិបតេយ្យជាតិ និងសន្តិសុខប្រជាជន។ ខណៈដែលខ្លួនមិនបាននិយាយអំពីតួនាទីម៉ាឡេស៊ីនៅក្នុងអាស៊ាន គណបក្សនេះក៏បានប្រកាសដោយសង្ខេបនូវគោលនយោបាយមួយចំនួននៅក្នុងបរិក្ខាអាស៊ីអាគ្នេយ៍។ ឧទាហរណ៍ ខ្លួនបានរំលេចឱ្យឃើញនូវការប្រឹងប្រែងដើម្បីដោះស្រាយជម្លោះក្នុងតំបន់នៅថៃប៉ែកខាងត្បូង នៅប៉ែកខាងត្បូង Mindanao ប្រទេសហ្វីលីពីន និងនៅរដ្ឋ Rakhine ប្រទេសភូមា ក៏ដូចជាការពង្រីកនូវការទូតផ្នែកវិស័យការពារជាតិក្នុងតំបន់ជាមួយប្រទេសទាំងឡាយដែលម៉ាឡេស៊ីមានព្រំដែនជាប់ជាមួយ។
ជាការពិតហើយ ការចូលសម្របសម្រួលរបស់ម៉ាឡេស៊ី និងការខិតខំប្រឹងប្រែងមនុស្សធម៌ទាក់ទងទៅនឹងជម្លោះប្រចាំតំបន់នៅក្នុងអាស៊ីអាគ្នេយ៍ បានក្លាយទៅជានិមិត្តរូបមួយដ៏លេចធ្លោ តាមរយៈការដឹកនាំរបស់ប្រទេសនេះ និងឥទ្ធិពលរបស់ខ្លួននៅអាស៊ាន។ គេសង្ឃឹមថា គណបក្ស BN ដែលដឹកនាំរដ្ឋាភិបាលនឹងបន្តរក្សាបុព្វហេតុទាំងអស់នេះ ដោយគ្មានការរំខានច្រើននៅពេលដែលខ្លួនត្រឡប់មកកាន់អំណាចក្រោយការបោះឆ្នោតអាណត្តិទី១៤ នេះ។
ចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិរបស់គាត់ លោក Najib បានស្វះស្វែងដើម្បីធ្វើឱ្យប្រសើរឡើងនូវជំហររបស់ម៉ាឡេស៊ីនៅឆាកអន្តរជាតិ រាប់បញ្ចូលទាំងឥទ្ធិពលរបស់ខ្លួននៅក្នុងអាស៊ាន។ ជោគជ័យនៅក្នុងនយោបាយការបរទេសមានសារៈសំខាន់ណាស់សម្រាប់លោក Najib ដោយ សារតែស្ថានភាពនេះ រួមចំណែកដល់ការបង្កើនមុខមាត់ឱ្យកាន់តែខ្លាំងឡើងនឹងភាពស្របច្បាប់របស់គណៈបក្ស BN ដឹកនាំរដ្ឋាភិបាលនៅក្នុងប្រទេស។ ការដឹកនាំរបស់លោក Najib ត្រូវតែដោះស្រាយជាមួយនឹងក្រុមប្រឆាំងនយោបាយក្នុងស្រុក ដែលបានទទួលការគាំទ្រដ៏សំខាន់នៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ កន្លងមក។ នៅក្នុងការបោះឆ្នោតអាណត្តិទី១៣ គណបក្ស BN ដឹកនាំ រដ្ឋាភិបាលបានថមថយនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ហើយបានបង្កឱ្យមានភាពប្រឈមកាន់តែខ្លាំងឡើងនៅក្នុងផ្នែកនយោបាយសេដ្ឋកិច្ច និងសង្គមនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលធ្វើឱ្យភាពជាអ្នកដឹកនាំរបស់លោក Najib កាន់តែថមថយបន្ថែមទៀត។
នៅខណៈនេះ គេប្រហែលជាអាចសួរថា តើសមិទ្ធផលនយោបាយការបរទេស គឺជាមធ្យោបាយសម្រាប់រាល់ការបោះឆ្នោតទាំងអស់ ឬយ៉ាងណា ជាពិសេសចាប់តាំងពីការអនុវត្តនិន្នាការរបស់លោក Najib សម្រាប់គោលនយោបាយការបរទេស និងជោគជ័យដ៏សម្បើមនៅក្នុងផ្នែកនេះដែលហាក់ដូចជាមិនបានជួយដល់ការបោះឆ្នោតអាណត្តិទី១៣ ឡើយ។ ប៉ុន្តែគេក៏មិនអាចបដិសេធស្ថានភាពនោះកាលពីឆ្នាំ២០១៣ បានដែរ។ គណបក្ស BN បានព្យាយាមដើម្បីធ្វើឱ្យប្រាកដថា នយោបាយការបរទេសរបស់ខ្លួនធ្វើទៅតាមអ្វីដែលបានអនុវត្តនៅក្នុងសេចក្តីប្រកាសរបស់ខ្លួន កាលពីបោះឆ្នោតអាណត្តិទី១៣។ ឧទាហរណ៍ កាលពីម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានបានជួយឱ្យអាស៊ានបង្កើតឱ្យមានសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំនោះ។ ម៉ាឡេស៊ីក៏បានបន្តការចូលរួមនៅក្នុងការខិតខំប្រឹងប្រែងបែបមនុស្សធម៌នៅក្នុងតំបន់មានជម្លោះ ដូចជា Mindanao នៅប៉ែកខាងត្បូងថៃ និងថ្មីនេះនៅរដ្ឋ Rakhine ភូមា។
ការគាំទ្រផ្នែកមនុស្សធម៌របស់ម៉ាឡេស៊ីសម្រាប់ជនអំបូរភាគតិចម៉ូស្លីម Rohingya គឺមិនត្រឹមតែបង្ហាញទៅលើភាពជាអ្នកដឹកនាំនៅក្នុងកិច្ចការអាស៊ានប៉ុណ្ណោះទេ។ ចាប់តាំងពីការថមថយការបោះឆ្នោតឆ្នាំ២០១៣ រដ្ឋាភិបាលដឹកនាំដោយលោក Najib ក៏បានស្វះស្វែងដើម្បីរក្សានូវសាសនាអ៊ីស្លាមនៅម៉ាឡេស៊ី ដែលជាការខិតខំប្រឹងប្រែងមួយដើម្បីទទួលបានការគាំទ្រទៅដល់ការដឹកនាំនេះ ក៏ដូចជាការធានាដល់ការគាំទ្រសម្រាប់សហគមន៍ជនម៉ូស្លីមមានកំណើតម៉ាឡេស៊ី។
ទោះជាយ៉ាងណាក៏ដោយ បញ្ហានយោបាយការបរទេសដ៏មានសារៈសំខាន់បំផុតមួយសម្រាប់ អាណត្តិការបោះឆ្នោតទី១៤ នោះ គឺទំនាក់ទំនងជាមួយម៉ាឡេស៊ីជាមួយចិន។ វាមិនមែនជាការភ្ញាក់ផ្អើលទេដែលថា បក្ស BN ដឹកនាំរដ្ឋាភិបាលមានទំនាក់ទំនងកាន់តែខ្លាំងជាមួយចិន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកាន់តែប្រសើរ និងភាពស្របច្បាប់ផ្នែកនយោបាយ។ សញ្ញាដែលលេចធ្លោជាងគេនោះ គឺការចូលរួមកាន់តែខ្លាំងរបស់ម៉ាឡេស៊ីនៅក្នុងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។
ការប៉ុនប៉ងរបស់លោក Najib ដើម្បីខិតទៅកាន់តែជិតប្រទេសចិនបាននាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីបក្ស PH ដោយសារតែផលប៉ះពាល់ជាអវិជ្ជមានផ្នែកសង្គម នយោបាយ និងសេដ្ឋកិច្ចសម្រាប់ប្រជាជនម៉ាឡេស៊ី។ ប៉ុន្តែទំនាក់ទំនងចិន និងម៉ាឡេស៊ីនេះ មិនគ្រាន់តែជាភាពចម្រូង ចម្រាស់នយោយក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផលពាក់ព័ន្ធជាយុទ្ធសាស្ត្រសម្រាប់អាស៊ីអាគ្នេយ៍ផងដែរ។
នយោបាយការបរទេសរបស់លោក Najib បានស្វះស្វែងដើម្បីបង្កើតឱ្យម៉ាឡេស៊ីមានជំហរមួយជាច្រកទំនាក់ទំនងដ៏សំខាន់មួយ ដែលធ្វើឱ្យទំនាក់ទំនងចិន និងអាស៊ានអាចធ្វើឱ្យប្រសើរឡើងកាន់តែខ្លាំង។ ដូចគ្នាអញ្ចឹងដែរអ្នកនយោបាយកំពូលៗរបស់ចិនបានទទួលស្គាល់ថា ទំនាក់ទំនងចិនម៉ាឡេស៊ី គឺជាកម្លាំងស្រួចនាំមុខនៃទំនាក់ទំនងជាមួយចិន និងអាស៊ាន។ សម្រាប់ចិនវិញការកសាងឱ្យមានទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយម៉ាឡេស៊ី គឺជាមធ្យោបាយដ៏សំខាន់ដើម្បីពង្រីកផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិន ដ៏ធំធេង ក៏ដូចជាឥទ្ធិពលនៅក្នុងអាស៊ីអាគ្នេយ៍នេះ។
ជាការពិតម៉ាឡេស៊ីទំនងជាមិនអាចក្លាយទៅជាកម្ពុជាមួយទៀតទេ ដែលតាមរយៈនោះ ចិនអាចដាក់សម្ពាធឱ្យផ្លាស់ប្តូរនូវកិច្ចការតំបន់របស់ខ្លួនដើម្បីគាំទ្រខ្លួន។ ម៉ាឡេស៊ីបានស្វះស្វែងដើម្បីអនុវត្តនូវនយោបាយការបរទេសឯករាជ្យមិនចូលបក្សសម្ព័ន្ធ និងអព្យាក្រិត្យ។ ម៉ាឡេស៊ីក៏បានស្វះស្វែងដើម្បីធ្វើជារបងរវាងអាមេរិក និងចិន តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងប្រទេសទាំងនេះ ក៏ដូចជាការរៀបចំផ្នែកសន្តិសុខ ដើម្បីកាត់បន្ថយហានិភ័យទាក់ទងទៅនឹងការងើបឡើងរបស់ចិន។
ការសន្និដ្ឋាន
នៅដំណាក់កាលនេះ ជាការប្រញាប់ពេកដើម្បីវាស់ស្ទង់នូវការប៉ះពាល់ពិតប្រាកដណាមួយដែលកើតចេញពីការបោះឆ្នោតនឹងមកដល់នេះ ហើយទុកឱ្យលទ្ធផលនៃការបោះឆ្នោតនៅអាណត្តិ ទី១៤ នេះ ជាអ្នកសម្រេចទៅលើកិច្ចការអាស៊ីអាគ្នេយ៍ទៅចុះ។ ទោះជាយ៉ាងណាក៏ដោយ ជាការពិតហើយដែលថា បញ្ហានយោបាយការបរទេសនឹងត្រូវបានអនុវត្តដោយភាគីទាំងសងខាង ស្តីពីការបែកបាក់នយោបាយ ដើម្បីទទួលបានផលប្រយោជន៍ជាអតិបរិមាសម្រាប់ការបោះឆ្នោតនេះ។
នៅក្នុងស្ថានភាពដែលបក្សចម្រុះ PH នឹងឈ្នះឆ្នោតវិញនោះ វានឹងក្លាយទៅជាលើកទីដំបូងនៅក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី ដែលរដ្ឋាភិបាលមិនដឹកនាំដោយបក្ស BN ជាអ្នកកាច់ចង្កូតនៅក្នុងនយោបាយការបរទេសរបស់ម៉ាឡេស៊ី។ វានឹងជួយជំរុញផងដែរឱ្យមាននូវយុគសម័យថ្មីមួយ និងទិដ្ឋាភាពថ្មីមួយសម្រាប់ការវិវត្តរបស់ការទូតម៉ាឡេស៊ី។ ជាការពិតហើយ បើសិនជារដ្ឋាភិបាលដែលដឹកនាំដោយបក្ស BN បន្តនៅកាន់អំណាចវិញនោះ ខ្លួនមិនអាចសង្ឃឹមទៅលើសមិទ្ធផលរបស់ខ្លួនឡើយ ហើយគិតថា ខ្លួនអាចបន្តអនុវត្តគោលនយោបាយការបរទេសចេញផុតពីការរិះគន់របស់មហាជន និងបក្សប្រឆាំងនៅម៉ាឡេស៊ីបានទេ។
ព្រឹត្តការណ៍ដែលនាំទៅរកអាណត្តិទី១៤ នេះ បង្ហាញថា ការវិភាគនាពេលអនាគតក្រោយការបោះឆ្នោតនេះ ត្រូវតែគិតគូជាមួយនឹងតថភាពជាក់ស្តែងនៃការតវ៉ានៅក្នុងស្រុកកាន់តែខ្លាំងឡើងទៅលើគោលនយោបាយការបរទេស៕
ប្រភព៖ The Diplomat ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨

ក្រុមអ្នកតវ៉ាត្រៀមខ្លួនជាស្រេចដើម្បីធ្វើសង្រ្គាមទៅលើគម្រោង Doi Suthep
បណ្តាញសង្គមស៊ីវិលមួយនៅថ្ងៃអាទិត្យនេះ នឹងធ្វើការតវ៉ារបស់ខ្លួន កាន់តែខ្លាំងឡើងប្រឆាំងនឹងគម្រោងសាងសង់លំនៅដ្ឋានរបស់រដ្ឋដែលនៅជាប់នឹងគម្រោង Doi Suthep ដោយប៉ុនប៉ងបង្ខំឱ្យនាយករដ្ឋមន្រ្តី Prayut Chan-o-cha ធ្វើសេចក្តីសម្រេចចិត្តឱ្យបានត្រឹមត្រូវ និងបង្វិលតំបន់នេះឱ្យទៅជាតំបន់ធម្មជាតិវិញ។
លោក Theerasak Roopsuwan ដែលជាសហដឹកនាំក្រុមបាតុករបាននិយាយកាលពីថ្ងៃចន្ទថា លោក Prayut ត្រូវតែស្តាប់សម្លេងរបស់ប្រជាជនដែលមិនយល់ស្របនឹងការអភិវឌ្ឍដីក្នុងតំបន់ព្រៃលើភ្នំដ៏ស្រស់ស្អាតនៅខេត្តភាគខាងជើងនេះ។
ដំណោះស្រាយដ៏ត្រឹមត្រូវក្នុងក្រសែភ្នែករបស់ក្រុមបាតុករ គឺការកំទេចអាគារទាំងនេះចោល រាប់បញ្ចូលទាំងផ្ទះថ្មីរបស់មន្រ្តីតុលាការ និងគេហដ្ឋានចំនួន៤៥ ខ្នង ដែលឥឡូវនេះកំពុងតែត្រូវបានគេសាងសង់ឡើងសម្រាប់មន្រ្តីយុត្តិធម៌នៃការិយាល័យតុលាការឧទ្ធរណ៍ក្នុងតំបន់៥ លើទំហំដីប្រមាណ១២៧ រ៉ៃ។
ដោយសារតែតំបន់នេះត្រូវបានគេប្រកាសថា ជាតំបន់ព្រៃឈើដែលមានការធ្លាក់ចុះ និងជាកម្មសិទ្ធិរបស់នាយកដ្ឋានរតនាគារផងនោះ ក្រុមមន្រ្តីរដ្ឋាភិបាលនិយាយថា គម្រោងនេះមិនអាចរំលោភច្បាប់ណាមួយបានទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រឆាំងរបស់ខ្លួនដែលកំពុងតែសម្លឹងមើលបញ្ហានេះ នៅក្នុងទស្សនៈវិស័យបរិស្ថាន ពួកគេមើលមិនឃើញផលប្រយោជន៍ពីការសាងសង់នេះទេ មួយផ្នែកនៃសំណង់នេះស្ថិតនៅជម្រាលភ្នំដែលធ្វើឱ្យអាគារទាំងនេះងាយរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ។
មូលនិធិ Seub Nakhasathien Foundation ដែលជាក្រុមបរិស្ថានបានមើលឃើញអាគារទាំងនេះថា ជារឿងដែលគ្រោះថ្នាក់ ហើយបានព្រមានរដ្ឋាភិបាលថា គម្រោងនេះនឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការស្តារឡើងវិញនូវតំបន់ព្រៃដែលកំពុងតែធ្លាក់ចុះនៅក្នុងប្រទេសថៃ។
លោក Bannarot Buakhli ដែលជាមេដឹកនាំបាតុកម្មសំខាន់ម្នាក់ទៀតបាននិយាយថា «យើងចង់ឱ្យប្រជាជននៅក្នុងខេត្តឈៀងម៉ៃ និងបណ្តាខេត្តនៅក្បែរៗនេះបង្ហាញជាកម្លាំងរួមគ្នាឡើងនៅថ្ងៃទី២៩ ខែមេសា»។
ពួកគេបានជ្រើសរើសយកថ្ងៃអាទិត្យ ដោយសារតែបណ្តាញរបស់គាត់រំពឹងថានឹងមានដំណោះស្រាយ ដូចដែលបានពិភាក្សាគ្នានៅឯកិច្ចប្រជុំកាលពីសប្តាហ៍មុន រវាងគណៈកម្មាធិការសង្គមស៊ីវិលរបស់រដ្ឋ និងអភិបាលខេត្តឈៀងម៉ៃ ហើយបន្ទាប់មកនឹងត្រូវបានគេបញ្ជូនទៅកាន់នាយករដ្ឋមន្រ្តី។
លោក Prayut ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តពីជោគវាសនារបស់គម្រោងនេះ នៅដើមខែក្រោយ។
កិច្ចប្រជុំត្រូវបានគេព្រមព្រៀងគ្នាថានឹងស្តារតំបន់នេះឡើងវិញ និងស្វែងរកទីតាំងថ្មីសម្រាប់មន្រ្តីយុត្តិធម៌ ប៉ុន្តែមិនអាចដោះស្រាយបានទេ ថាតើអាគារទាំងនេះគួរត្រូវបានគេកំទេចចោលឬយ៉ាងណា។
លោក Bannrot បាននិយាយថា ប្រសិនបើបណ្តាញនេះមិនបានឮដំណឹងល្អពីនាយករដ្ឋមន្រ្តីទេ ក្រុមនេះនឹងប្រមូលអ្នកគាំទ្រឱ្យកាន់តែច្រើន និងបង្វែរការប្រយុទ្ធប្រឆាំងរបស់ខ្លួនឱ្យក្លាយទៅជាសង្រ្គាម៕
ប្រភព៖ Bangkok Post ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨

អ្នកជំនាញ៖ ស្ថានភាពសិទ្ធិមនុស្សរបស់អាមេរិកកាន់តែធ្ងន់ធ្ងរ
សាស្រ្តាចារ្យអាមេរិកមួយរូបបានប្រាប់ Xinhua កាលពីថ្ងៃចន្ទថា អាមេរិកមិនគួរលាក់បាំងបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន ដោយផ្តោតទៅលើការអនុវត្តសិទ្ធិមនុស្សសម្រាប់ប្រទេសដទៃទៀត។
ការនិយាយអំពីរបាយការណ៍សម្រាប់ប្រទេសនីមួយៗស្តីពីការអនុវត្តសិទ្ធិមនុស្ស ដែលបានចេញផ្សាយដោយក្រសួងការបរទេសអាមេរិកកាលពីសប្តាហ៍មុន សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងកិច្ចការនយោបាយអាស៊ីបូព៌ានៅឯសាកលវិទ្យាល័យ Houston-Downtown លោក Peter J Li បាននិយាយដោយផ្តោតលើការអនុវត្តសិទ្ធិមនុស្សសម្រាប់ប្រទេសដទៃទៀត ហើយរបាយការណ៍នោះទទួលបានជោគជ័យក្នុងការលាក់បាំងការពិតនៃការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរនៅអាមេរិក។
និយាយអំពីអាមេរិកកំពុងប្រឈមនឹងស្ថានភាពរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ លោក Li បានឱ្យឧទាហរណ៍មួយថា សេរីភាពសាសនានៅអាមេរិកត្រូវបានទទួលរងការវាយប្រហារ។
គាត់បាននិយាយថា «ការធ្វើដំណើររបស់ប្រធានាធិបតី Trump ដែលពាក់ព័ន្ធនឹងគោលនយោបាយគឺមិនយុត្តិធម៌ ដោយសារតែផ្តោតផ្ទាំងស៊ីបតែលើប្រទេសដែលមានប្រជាជនកាន់សាសនាម៉ូស្លីម ជារបៀបដែលការឱ្យតម្លៃជាចំបងរបស់អាមេរិកទៅលើការគោរពសម្រាប់សេរីភាពសាសនាគឺកំពុងក្លាយជារឿងគួរឱ្យសើចចំអក»។
គាត់បានបន្តថា ភាពលំអៀង និងការប្រកាន់ពូជសាសន៍ប្រឆាំងទៅនឹងប្រជាជនដែលមាននិន្នាការស្រលាញ់បែបផ្លូវភេទខុសគ្នា សាវតាជាតិវប្បធម៌ខុសៗគ្នា និងទស្សនៈនយោបាយមិនដែលត្រូវបានគេលើកយកមកនិយាយនៅក្នុងចំណោមក្រុមណាមួយក្នុងប្រទេសអាមេរិកឡើយ។ គាត់បានបន្ថែមថា ជាថ្មីម្តងទៀត អាមេរិកគឺជាប្រទេស ដែលបែកបាក់គ្នា។
សាស្ត្រាចារ្យរូបនោះក៏ជឿថា មានហេតុផលជាច្រើនចំពោះការចេញនូវរបាយការណ៍របស់ប្រទេសនីមួយៗប្រចាំឆ្នាំស្តីពីការអនុវត្តសិទ្ធិមនុស្ស ខណៈដែលវាបម្រើសម្រាប់ការរំលឹកឱ្យឃើញនូវទស្សនៈរបស់អាមេរិកនៅក្នុងពិភពលោកនៅក្នុងការជ្រោមជ្រែងឱ្យមាននូវសិទ្ធិមនុស្ស និងសេរីភាពបុគ្គល។
គាត់ក៏បាននិយាយថា «គ្មានការសង្ស័យទេថា របាយការណ៍នោះស្ថិតនៅក្នុងកណ្តាប់ដៃរបស់រដ្ឋាភិបាលអាមេរិក ដើម្បីត្រួតពិនិត្យទៅលើប្រទេសដទៃទៀត ដែលខ្លួនមើលឃើញថា ជាការប្រឆាំងទៅនឹងទស្សនៈរបស់អាមេរិកដែលទាក់ទងទៅនឹងសេរីភាពបុគ្គល។
លោក Li ក៏មានទឡ្ហីករណ៍ផងដែរថា វាដល់ពេលសម្រាប់ក្រសួងការបរទេសអាមេរិកដើម្បីដាក់បញ្ចូលការអនុវត្តសិទ្ធិមនុស្សនៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំស្តីពីអាមេរិក ដូច្នេះធ្វើ ឱ្យអាមេរិកដឹងខ្លួនឯងថា កន្លែងណាដើម្បីកែតម្រូវធ្វើឱ្យប្រសើរឡើង ហើយកន្លែងណាដែលអាមេ រិកមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ។
លោក Li បាននិយាយថា «របាយការណ៍នោះមិនអាចប្រើប្រាស់ជាការរិះគន់ ឬផ្តល់រង្វាន់ដល់ប្រទេសដទៃឡើយ។ វាត្រូវតែបម្រើជាការព្រមានសម្រាប់អាមេរិក ជាពិសេសគឺមេនៃរដ្ឋបាលអាមេរិកតែម្តង»៕
ប្រភព៖ Xinhua ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ ជំរុញឲ្យមន្ត្រីពាក់ព័ន្ធផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អ
កំពង់ធំ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ពិសេសគឺការផ្តល់សេវាសាធារណៈជូនពលរដ្ឋអោយបានល្អ ស្របតាមអភិក្រម ធ្វើអោយបាន ធ្វើអោយលឿន និងធ្វើអោយមានប្រសិទ្ធភាព សំដៅធ្វើអោយប្រជាពលរដ្ឋមានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ ។
ការជំរុញណែនាំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នៅក្នុងសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពី លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ និងសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ អភិបាលក្រុង-ស្រុក ព្រមទាំងសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ ជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំខាងលើ រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានរាយការណ៍ពីលទ្ធផលនៃការដោះស្រាយបញ្ហាមួយចំនួន ជម្រាបជូនគណៈអធិបតី ព្រមទាំងបានលើកឡើងពីបញ្ហានៅសេសសល់មួយចំនួន ដែលមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋ មានដូចជា ការងារឆ្វៀលដីតំបន់៣ តំបន់២ ស្ថិតនៅក្នុងស្រុកទាំង៥ នៃខេត្តកំពង់ធំ បញ្ហាតំបន់អភិរក្សសត្វខ្សឹប និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
ដើម្បីជំរុញការដោះស្រាយបញ្ហាទាំងឡាយដែលនៅសេសសល់នោះ លោករដ្ឋមន្ត្រី ថោង ខុន បានដាក់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់រដ្ឋបាលខេត្តកំពង់ធំ ក្រុមការងារថ្នាក់ជាតិ មន្ទីរជំនាញ និងមន្ត្រីតាមមូលដ្ឋានក្រុងស្រុកទាំង៨ ក្នុងខេត្តកំពង់ធំ ដូចខាងក្រោម៖
១- បន្តអនុវត្តការងារឆ្វៀលដីនៅតំបន់៣ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដោយជំរុញការ ចេញសាលកប័ត្រព័ត៌មានឲ្យដល់ដៃរបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ ពិសេសនៅតំបន់ណាដែលត្រូវបានចុះវាស់វែង និងមានឯកសារគ្រប់គ្រាន់រួចហើយ ដូចជា នៅភូមិគោកត្របែក ឃុំស្រឡៅជាដើម។
២- បន្តជំរុញការងារចុះវាស់វែង រៀបចំបែបបទ និងលិខិតស្នាមក្នុងការ ស្នើសុំកាត់ ឆ្វៀល ដី ពី តំបន់២ មកតំបន់១ ដោយត្រូវអនុវត្តជាជំហានៗ តាមស្ថានភាពជាក់ស្តែងនៅតំបន់នីមួយៗ ពិ សេសនៅឃុំម្សាក្រង ស្រុកស្ទោង។
៣- ចំពោះដីតំបន់អភិរក្សសត្វខ្សឹប ត្រូវបន្តចុះវាស់វែង និងកំណត់ទីតាំង និងទំហំដីអោយបាន ច្បាស់ឡើងវិញ ដូចជាដីលំនៅដ្ឋាន ដីកសិកម្ម សាលារៀន វត្តអារាម ដើម្បីរៀបចំជា ទិន្នន័យ ច្បាស់លាស់ និងធ្វើការប្រជុំពិភាក្សាជាមួយក្រសួងបរិស្ថាន និងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដើម្បីស្នើសុំកាត់ដីមួយចំនួនរបស់ប្រជាពលរដ្ឋចេញពីតំបន់អភិរក្សសត្វខ្សឹបនេះ។
៤- បន្តពន្លឿននីតិវិធី និងបែបបទនៃការកាត់ដីជូនប្រជាពលរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌ របស់ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត។
៥- បន្តពិភាក្សាជាមួយអាជ្ញាធរជាតិសំបូរព្រៃគុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បី ពិនិត្យ លើសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ រណបនៃតំបន់ អភិរក្ស ប្រាសាទសំបូរព្រៃគុក សំដៅធានាបានឲ្យការអភិរក្ស និងអភិវឌ្ឍតំបន់បេតិកភ័ណ្ឌ ពិភពលោកមួយនេះ ប្រកបដោយនិរន្តរភាព។
៦- បង្កើនការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដែលកំពុង កើត មានបទល្មើសជាច្រើន និងបង្កើនការបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសសត្វ ព្រៃតាម តំបន់អភិរក្ស ពិសេសតំបន់ព្រៃឡង់ និងព្រៃអង់តែន។
៧- ជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរដើម្បីសម្រួលឲ្យ ប្រជា ពលរដ្ឋមានអត្តសញ្ញាណបណ្ណ ក្នុងការធ្វើបែបបទឯកសារគតិយុត្តផ្សេងៗ និងប្រើប្រាស់ ដល់ការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ។
៨- យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ ត្រូវខិតខំចុះផ្ទាល់ ដល់គ្រួសារប្រជាពលរដ្ឋ និងខិតខំដោះស្រាយសេវាសំណូមពរអោយបានល្អ ស្របតាម អភិក្រម ធ្វើអោយបាន ធ្វើអោយលឿន និងធ្វើអោយមានប្រសិទ្ធភាព ៕

លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ជួបពិភាក្សាការងារ និងទទួលស្វាគមន៏អាហារល្ងាចលោកបណ្ឌិត ហ៊ុន ម៉ាណែត
នៅវេលាម៉ោង ៦:៣០ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានរៀបចំអាហារពេលល្ងាចដើម្បីពិភាក្សាការងារ និងស្វាគមន៏ដំណើរមកដល់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត យ៉ាងរាក់ទាក់ស្និតស្នាល។ ក្នុងឱកាសនោះ លោកអនុរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមន្សរីករាយស្វាគមន៏នូវដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតនៅប្រទេសជប៉ុនពេលនេះ និងចង់ឃើញនូវចំណងសាមគ្គីភាពកាន់តែជិតស្និតរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតបលោកបណ្ឌិតក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានអញ្ជើញរូបលោក ដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចពេលនេះ ហើយបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ លើសពីនេះលោកបណ្ឌិតក៏សំដែងនូវក្តីសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត ស្របពេលនឹងខួបអនុស្សាវរីយ៏លើកទី៦៥ នៃចំណងការទូតកម្ពុជា-ជប៉ុន៕

លោក ហេង សំរិន ទទួលស្វាគមន៍ទស្សនកិច្ចជាផ្លូវការរបស់អនុប្រធានរដ្ឋសភាវៀតណាម
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លោក ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោកស្រី តុង ធីហ្វុង អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងធ្វើសវនាការនៅវិមានរដ្ឋសភា។
ទស្សនកិច្ចជាផ្លូវការរបស់លោកស្រី អនុប្រធានរដ្ឋសភាវៀតណាម ក៏បានភ្ជាប់មកជាមួយ នូវការផ្តល់កិត្តិយសដល់រដ្ឋសភាកម្ពុជា តាមរយៈការផ្ទេរអាណត្តិជាប្រធានដឹកនាំសភាអាស៊ី-ប៉ាស៊ីហ្វិក (អេភីភីអែហ្វ-APPF) បន្តពីរដ្ឋសភាវៀតណាម ដែលត្រូវចប់អាណត្តិ មកអោយរដ្ឋសភាកម្ពុជាទទួលធ្វើជាប្រធានដឹកនាំសភាអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់កិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលនឹងប្រារព្ធធ្វើនៅខេត្តសៀមរាប ក្នុងខែមករា ឆ្នាំ២០១៩។
លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ជាមួយនឹងមោទកភាពនៃទំនុកចិត្ត ពីសភាប្រទេសជាសមាជិក អេ-ភី-ភី-អែហ្វ រដ្ឋសភាព្រះរាជាណាចក្រកម្ពុជា រីករាយទទួលយកនូវ តួនាទីដ៏មានសារៈសំខាន់នេះ ហើយសន្យាថានឹងខិតខំបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាព អេ-ភី-ភី-អែហ្វ ឲ្យកាន់តែមានភាពប្រសើរឡើង និងកិត្យានុភាពថែមទៀត នៅលើឆាកអន្តរជាតិ ដើម្បីរួមចំណែកដល់ការកសាង ថែរក្សាសុខសន្តិភាព និងស្ថិរភាព ដែលជាបុរេលក្ខខណ្ឌចាំបាច់ក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
លោកប្រធានរដ្ឋសភា បានចាត់ទុកវត្តមានរបស់លោកស្រី តុង ធីហ្វុង និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នៅពេលនេះ បានបន្តរួមចំណែកដ៏ធំធេងដល់កិច្ចខិត ខំប្រឹងប្រែងរួមគ្នា សំដៅលើកកម្ពស់ទំនាក់ទំនង ចំណង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា នៃប្រទេសយើងទំាងពីរ កម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមំាខ្លាំងក្លាឡើងថែមទៀត៕

ទស្សនៈពលរដ្ឋ៖ សម្តីសជាតិមារយាទសត្រកូល!
ថ្ងៃនេះ ខ្ញុំចង់សាកល្បងស្វែងយល់អំពីទស្សនៈរបស់សុភាសិតបូរាណខ្មែរយើង ដែលយើងគ្រប់គ្នាចេះចាំរត់មាត់គ្រប់គ្នាគឺពាក្យថា «សម្តីសជាតិ មាយាទសត្រកូល» ដោយឆ្លុះបញ្ចាំងពីចរិតរបស់អ្នកនយោបាយ ដែលកំពុងដើរតួសម្តែងបោកប្រាស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ថ្មីៗនេះ លោក សម រង្ស៊ី ដែលអស់សង្ឃឹមថានឹងបានចូលរួមការបោះឆ្នោត បាននិយាយដ៏គួរឲ្យអស់សំណើចតាមវិទ្យុអាស៊ីសេរីថា គាត់នឹងធ្វើយុទ្ធនាការឲ្យអង្គការសហប្រជាជាតិដកកៅអីពីរាជរដ្ឋាភិបាលក្រោយការបោះឆ្នោតខែកក្កដា ខាងមុខ។
វាមិនចម្លែកទេដែលអ្នកនយោបាយរូបនេះ ប្រើសម្តីបន្ទាបបន្ថោកកិត្យានុភាពជាតិរបស់ខ្លួន និងជាសម្តីឥតគ្រាប់ មាត់ឥតគម្រប ចេះតែបង្ហូរវាចារខ្វះការទទួលខុសត្រូវ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋមួយចំនួនឲ្យលង់ជឿ។ គ្រាន់តែលឺពាក្យនេះ រូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរជាច្រើនចង់សើចផង និងហួសចិត្តផងថា មិនគួរ លោក សម រង្ស៊ី ចេះនិយាយបែបនេះចេញមកកើត? ជាបឋម សំណួរមួយបានផុសឡើងជាស្វ័យប្រវត្តិថា តើចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ពេលដែលរបបខ្មែរក្រហមសម្លាប់ខ្មែរស្ទើរដាច់ពូជទៅហើយនោះ ម្តេចគេមិនបានឃើញ និងមិនបានលឺលោក សម រង្ស៊ី ចេញមុខស្នើអង្គការសហប្រជាជាតិឲ្យដកកៅអីកម្ពុជាពីពួកខ្មែរក្រហម? ម្តេចលោក សម រង្ស៊ី មិនចេញមុខទាមទាររកប្រជាធិបតេយ្យ និងការគោរព សិទ្ធិមនុស្សផង?
បើគាត់បានធ្វើពេលនោះវិញមិនដឹងប្រជាពលរដ្ឋត្រេកអរយ៉ាងណានោះទេ? តែស្ងាត់ឈឹង ស្ងាត់ដូចចោរលួចសេះ។ ម្យ៉ាងទៀត ចេះតែឆ្ងល់ថា តើលោក សម រង្ស៊ី និយាយពាក្យបែបនេះទៅកើតយ៉ាងដូចម្តេច? អង្គការសហប្រជាជាតិណាគេទៅទទួលស្គាល់ចលនាឧទ្ទាមក្រៅច្បាប់ ហើយផាត់ចោលរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនោះ? រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតខែកក្កដា ខាងមុខនេះ គឺជារាជរដ្ឋាភិបាលដែលកើត ចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរអ្នកបោះឆ្នោតគាំទ្រ។ ការបោះឆ្នោតទៀតសោត រៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែល បង្កើតឡើងដោយច្បាប់កម្ពុជា និងដែលទទួលស្គាល់ដោយ សហគមន៍អន្តរជាតិ មានដូចជាប្រទេសជប៉ុន រុស្ស៊ី ចិន និងប្រទេសជាច្រើនទៀតជួយជ្រោមជ្រែង។ រីឯការបោះឆ្នោតនេះក៏មានគណបក្សជាច្រើនចូល ប្រកួតប្រជែងគ្នាតាមបែបប្រជាធិបតេយ្យ។ តើអ្នកណាគេយកលទ្ធិប្រជាធិបតេយ្យ នៃប្រទេសមួយទាំងមូលទៅចងភ្ជាប់ជាមួយគណបក្សនយោបាយមួយនោះ? ខ្ញុំពិតជាមិនដែលបានលឺទាល់តែសោះហើយ ទើបតែលឺលោក សម រង្ស៊ី ម្នាក់នេះគត់ដែលហាក់ដូចជាចេះតែនិយាយឲ្យតែរួចពីមាត់។ លោកសម រង្ស៊ី ប្រហែលនៅចាំបាន សូម្បីជំនាន់ខ្មែរក្រហមប្រល័យពូជសាសន៍ឯងយ៉ាងរង្គាលគង់អង្គការសហប្រជាជាតិ ទទួលស្គាល់។ នោះទើបជារឿងគួរឲ្យឆ្ងល់។ ចុះទម្រាំបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងស្គាល់ការអភិវឌ្ឍយ៉ាងសម្បើម មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ថែមទៀត តើលោក សម រង្ស៊ី ដេកស្រមៃយ៉ាងម៉េចទើបនិយាយពាក្យបែបនេះចេញ?
ប្រហែលជាលោក សម រង្ស៊ី មិនល្ងង់ដល់ម្លឹងទេ ប៉ុន្តែ សារជាតិជាអ្នកនយោបាយដែលមិនដែលសប្បាយនឹងឃើញ ការរីកចម្រើនរបស់ប្រទេសដែលមិនមែនខ្លួនជាអ្នកដឹកនាំ ក៏ចេះតែពោលពាក្យឥតប្រយោជន៍ ដើម្បីតែគោលដៅនយោបាយ តែភ្លេចគិតពីភាពសមរម្យអស់រលីង។ កាលពីពេលថ្មីៗនេះ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធមិនចចារជាមួយដោយសារតែលោក សម រង្ស៊ី បានវាយប្រហារ និងប្រមាថ ធ្ងន់ធ្ងរបុគ្គលទៅលើគ្រួសារ លោកនាយករដ្ឋមន្ត្រី ហើយលោក សម រង្ស៊ី បែរជានិយាយថា អ្នកនយោបាយដែលយក រឿងបុគ្គលជាធំជាអ្នកនយោបាយគំនិតរាក់។ ពាក្យនេះធ្លាក់ទៅលើលោក សម រង្ស៊ី ខ្លួនឯងទាំងស្រុង ពីព្រោះ គឺលោក សម រង្ស៊ី នេះហើយដែលមួយជីវិត នយោបាយរបស់ខ្លួនយកតែរឿងបុគ្គលមកធ្វើជាបន្ទាត់នយោបាយរបស់ខ្លួន។ លោក សម រង្ស៊ី វាយប្រហារ និងប្រមាថតែទៅលើបុគ្គលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកនាយក រដ្ឋមន្ត្រីជារៀងរហូតមក។
ក្នុងមួយជីវិតនយោបាយរបស់ សម រង្ស៊ី ដែលដឹកនាំបក្សប្រឆាំងចាប់ពីគណបក្សជាតិខ្មែរ គណបក្សដែលមានឈ្មោះខ្លួនឯង និងរហូតដល់គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនដែលអង្គុយគិតពីគោលនយោបាយ ដើម្បីយកមកប្រកួតជាមួយគណបក្សកាន់អំណាចឡើយ គឺគិតតែពីការវាយប្រហារបុគ្គលតែប៉ុណ្ណោះ។ រហូតដល់ថ្ងៃដែលគណបក្សសង្គ្រោះជាតិរលាយ ក៏គណបក្សនេះនៅតែមិនទាន់មានគោលនយោបាយច្បាស់លាស់នៅឡើយ។ ទើបតែចុងក្រោយនេះ មានពួកបរទេសជួយជ្រោមជ្រែងពីក្រោយទើបបានជជែកពីគោលនយោបាយតែក៏មិនទាន់បានចេញជារូបរាង ពិតប្រាកដផងក៏ត្រូវតុលាការរំលាយចោលបាត់។ នេះសបញ្ជាក់ថា លោក សម រង្ស៊ី ជាអ្នកនយោបាយគំនិតរាក់កំផែលដូចគាត់និយាយមែន។ ដោយសារគំនិតរាក់កំផែល នេះហើយបានជាបោះឆ្នោតមិនដែលឈ្នះគណបក្សកាន់អំណាច ហើយទីបំផុតងាក ទៅរកវិធីផ្តួលរំលំរាជរដ្ឋាភិបាលតាមបែបបដិវត្តន៍ពណ៌វិញនោះ។
ប៉ុន្តែ ដោយសារតែគំនិតរាក់កំផែលនេះដដែល ទើបធ្វើឲ្យផែនការបដិវត្តន៍ពណ៌ត្រូវបរាជ័យ ហើយទីបំផុត គណបក្សក៏រលាយថែមទៀត។ ទោះជារលាយហើយក៏ដោយ ក៏សារជាតិអ្នកនយោបាយដែលពោរពេញដោយគំនិតឈ្នានិស នៅតែបន្តឃោសនាប្រជាភិថុតិបោកប្រាស់ពលរដ្ឋខ្លួនឯង និងបោកប្រាស់សហគមន៍អន្តរជាតិ មិនព្រមឈប់ឡើយ។ តែពាក្យចាស់បូរាណពោលថា «ភូតច្រើនចាញ់អាត្មា» មានន័យថា ភូតញឹកពេកគ្មានអ្នកជឿ ហើយទីបំផុតក៏កុនខ្លួនឯង។ ជាក់ស្តែង ពីដំបូងឡើយ សម រង្ស៊ី និងបក្ខពួក ខំអួតក្តែងៗថា បើហ៊ានរំលាយបក្សសង្គ្រោះជាតិ ពលរដ្ឋកន្លះនគរនឹងងើបបះបោរ តែពេលគណបក្សនេះត្រូវបានរំលាយដោយតុលាការកំពូល គ្មានពលរដ្ឋណាម្នាក់តវ៉ាសោះមានន័យថា ពួកគេមិនខ្វល់ពីការរំលាយបក្សនយោបាយមួយនេះទេ។ សម រង្ស៊ី បន្តភូតទៀតថា គាត់ នឹងធ្វើចលនាឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើរាជរដ្ឋាភិបាលក្រុងភ្នំពេញ ដល់ពេលគាត់ធ្វើចលនាអស់ចិត្ត សហគមន៍អន្តរជាតិក៏នៅស្ងៀមឈឹងគ្មានអ្នកណាធ្វើតាមសំណើរបស់គាត់ឡើយ។ សម រង្ស៊ី អស់ក្រឡាក៏ស្រាប់តែងាកមអង្វររកការចរចាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញដោយនិយាយថា មានតែខ្មែរ និងខ្មែរ ទេទើបអាចនិយាយគ្នាបាន។ សំណើរនេះក៏ត្រូវបានទាត់ចោលដោយបក្សកាន់អំណាចទៀត។ សម រង្ស៊ី កាន់តែអស់ក្រឡា ទ័លច្រកមែនទែន ក៏បែរមកនិយាយភូតទៀតថា គាត់នឹងធ្វើយុទ្ធនាការឲ្យអង្គការសហប្រជាជាតិ ដកកៅអីកម្ពុជាពីរាជរដ្ឋាភិបាលក្រោយការបោះឆ្នោតខែកក្កដា ខាងមុខ។ មិនដឹងថា បោះឆ្នោតហើយ ពេលដែលគ្មានអ្នកណាជួយគាត់សោះ អ្នកនយោបាយត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាត្ររូបនេះមានក្បាច់អីមកភូតទៀតទេ។
ប៉ុន្តែ អ្វីដែលពលរដ្ឋខ្មែរ ស្គាល់ក្រយៅគាត់ច្បាស់គឺ ផែនការបដិវត្តន៍ពណ៌ដែលមាន បរទេសនៅពីក្រោយខ្នង និងមានបណ្តាញជាអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ មួយចំនួន និងបណ្តាញផ្សាយព័ត៌មានបរទេសដូចជា វិទ្យុអាស៊ីសេរីជាដើមនោះ ដែលជាផែនការ ចុងក្រោយត្រូវបរាជ័យទាំងស្រុងនៅកម្ពុជា។ អ្វីដែលគេស្គាល់កាន់តែច្បាស់ទៀតនៅពេលនេះគឺ សម្តីរបស់ សម រង្ស៊ី ជាសម្តីបំផ្លាញជាតិ បំផ្លាញកិត្តិយសប្រទេសខ្លួនឯង ដើម្បីតែចង់បានអំណាច។ ចំណែកមារយាទរបស់ សម រង្ស៊ី គឺបញ្ជាក់ពីនយោបាយក្បត់ជាតិតពូជរបស់គ្រួសារត្រកូលគាត់យ៉ាងពិតប្រាកដ សម ដូចជាសុភាសិតបូរាណខ្មែរថា «សម្តីសជាតិ មារយាទសត្រកូល»។ ជនក្បត់ជាតិដែលប្រឆាំងនឹងផលប្រយោជន៍ពលរដ្ឋខ្លួនឯង មិនដែលទទួលបានជោគជ័យឡើយ។ សូម លោក សម រង្ស៊ី ឬអ្នកនយោបាយដទៃទៀត ចាំទុកចុះ៕
ដោយ កូនខ្មែរ

ពិធីបិទការប្រកួតកីឡាមហាជន ជម្រើនជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨ នៅទីលានបាល់ទាត់សួង
ត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោរភ័ណ អភបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាមហាជន ជម្រើនជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីលានបាល់ទាត់សួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
នាឱកាសសំណេះសំណាលជាក្រុមកីឡាករ/កីឡាការិនីនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោរភ័ណ អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ «ការប្រកួតកីឡានេះ ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ របស់យុវជនយើង»។ ម្យ៉ាងទៀត បច្ចុប្បន្នគ្រប់វិស័យកីឡា ក្នុងខេត្តរបស់យើងត្រូវបានពង្រឹង និងពងី្រក គឺយើងមានកីឡាករ/កីឡាការិនី ពោរពេញទៅដោយចិត្តអង់អាចក្លាហាន ស្វាហាប់សក្តិសមជាពលរដ្ឋដ៏ឆ្នើម នៃមាតុភូមិ ឃុំ ស្រុក មានទីលានសម្រាប់ហ្វឹកហាត់ និងលេងកីឡាផងដែរ។ ក្នុងនោះកីឡាដើម្បីសុខភាព កីឡាប្រពៃណី ក៏មានសកម្មភាពផុសផុលស្ទើគ្រប់ទីកន្លែង ទាំងនេះជាសក្ខីភាពដែលបញ្ជាក់ថា វិស័យកីឡាមានការរីកចម្រើន ទោះបីជាលទ្ធផល និងសកម្មភាពបទពិសោធន៍ បច្ចេកទេស ពេលប្រគួត និងទីលានហ្វឹកហាត់ពុំទាន់សមស្រប តាមគោលបំណង នៃការកំណត់របស់យើងក៏ដោយ។
លោកបណ្ឌិតបានបន្តថា ការឈ្នះរបស់យើងត្រូវតែផ្អែកលើកត្តាមួយចំនួនដូចជា បទពិសោធន៍ សមត្ថភាព បច្ចេកទេស កម្លាំង និងប្រាជ្ញាស្មារតី នៅពេលប្រកួតហើយត្រូវគោរពបទបញ្ញត្តិ និងវិន័យពេលប្រកួត សីលធម៌ពេលប្រកួត។ ហើយការប្រកួតនាពេលនេះ មិនមែនព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ គឺដើម្បីជួយឲ្យកីឡាករ/កីឡាការិនីម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែករាងកាយចិត្តវិទ្យា សង្គមវិទ្យា តាមបច្ចេកទេសជំនាញ និងសមត្ថភាព ទទួលបាននូវពេលធ្វើការហ្វឹកហាត់។ ពោលគឺត្រូវគិតពីសុវត្តិភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌ ការគោរពគ្នានៅពេលប្រកួត ដូច្នេះគួរតែកីឡាករ/កីឡាការិនីម្នាក់ៗអនុវត្តឲ្យបាននៅពេលប្រកួត។
លោកបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យនាំគ្នាលេងកីឡាដែលអាចឲ្យសិស្សទទួលបាននូវសុខភាពល្អ មានទំនាក់ទំនងល្អ មានមេត្រីភាព និងមានសាមគ្គីភាព ព្រមទាំងដើម្បីជៀសឲ្យផុតពីគ្រឿងញៀន។ គ្រឿងញៀនគឺនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ឬប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំង ធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង៕

Wednesday, April 25, 2018
ខេត្តស្វាយរៀងបើកកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំព្រះរាជពិធីច្រត់ព្រះន័ង្គល និងការតាំងពិព័រណ៍
ស្វាយរៀង៖ លោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងាររបស់គណៈកម្មការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដើម្បីរៀបចំស្តង់ពិព័រណ៌ប្រចាំស្រុកស្វាយជ្រំ នៅទីតាំងប្រារព្ធពិធី។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោក លោកស្រី អភិបាលរងស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យចំណុះសាលាស្រុក លោក លោកស្រីមេឃុំ ទាំង១៦ឃុំនៃស្រុកស្វាយជ្រំ។
សូមជម្រាបជូនផងដែរថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ខេត្តស្វាយរៀង នឹងរៀបចំ ពិធីច្រត់ព្រះនង្គ័លដែលនឹងប្រព្រឹត្តិទៅនៅបរិវេណវិទ្យាល័យស្វាយរៀង ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះហាក្សត្រនៃកម្ពុជា ៕

ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសាកែវ ប្រទេសថៃ បានអន្តរាគមន៍ជួយពលករខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តប្រាជីនបុរី
បន្ទាប់ពីមានករណីពលករខ្មែរខុសច្បាប់ចំនួន ២១នាក់ បានរងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តបា្រជីនបុរី ប្រទេសថៃ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានទៅពិនិត្យស្ថានភាពរបស់ពលករនៅមន្ទីរពេទ្យ និងសហការជាមួយអាជ្ញាអរជាតិប៉ោយប៉ែត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។ អ្នករងរបួសធ្ងន់ និងអ្នកថែទាំ អ្នករបួស នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជានៅបន្ទាប់ពីអាការៈធូរស្រាល។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅក្នុងឃុំឌុងឡេក ស្រុកមឿងបា្រជីនបុរី ដោយរថយន្ត Pick-up មួយគ្រឿងដែលដឹកពលករខ្មែរខុសច្បាប់ ចំនួន ២១នាក់ (ស្រី ៥នាក់) ចេញពីច្រកព្រំដែនបឹងត្រកួន-ណងចាន់ (ខេត្តបន្ទាយមានជ័យ-ខេត្តសាកែវ) ឆ្ពោះទៅខេត្តឈុនបុរី បានរេចង្កូតបុករថយន្តដឹកទឹកកកពីក្រោយ បណ្ដាលឲ្យពលករខ្មែរទាំងនោះរងរបូសធ្ងន់ និងស្រាល ហើយត្រូវ អាជ្ញាធរថៃបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ៕
ខាងក្រោមនេះជាបញ្ជីឈ្មោះពលករដែលរងគ្រោះថ្នាក់ និងសេចក្ដីប្រកាស ៖

ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះមហាក្សត្រ
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ នូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន ១.០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក) ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែមេសា ឆ្នាំ២០១៨នេះ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារលិខិត ៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វត្តមានរបស់ ហ៊ុន សែន វត្តមានរបស់គណបក្សប្រជាជននៅក្នុងការគ្រប់គ្រងប្រទេសនាពេលខាងមុខ គឺជាវត្តមាននៃការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះ
ក្នុងឱកាសឆ្នាំថ្មី ឆ្នាំចរ ខិតជិតមកដល់ភ្លាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានសមិទ្ធផលថ្មីៗ សម្ពោធដាក់ជូនប្រជាពលរដ្ឋខ្មែរប្រើប្រាស់ភ្លាមៗផងដែរ ដោយនៅថ្ងៃនេះលោកបានសម្ពោធដាក់ឱ្យប្រើប្រាស់សាកលវិទ្យាល័យថ្មីមួយនៅក្នុងខេត្តក្រចេះ ហើយកាលពីថ្ងៃទី២៣ ប៉ុន្មានថ្ងៃមុននេះលោកបានសម្ពោធសណ្ឋាគាររលំដាប់ថ្នាក់ពិភពលោកនៅលើកោះរ៉ុងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ថែមពីលើនេះលោកបានប្រកាសនៅចំពោះមុខប្រជាពលរដ្ឋរស់នៅខេត្តក្រចេះថា លោកនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គជូនប្រជាពលរដ្ឋនៅខេត្តក្រចេះមួយទៀតដើម្បីបង្ករភាពងាយស្រួលដល់ការធ្វើដំណើរ ដោយលោកបានមានប្រសាសន៍បញ្ជាក់ថា «ខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជូនបងប្អូន បញ្ជាក់ជូនបងប្អូនទាំងនៅខេត្តក្រចេះ ហើយក៏បញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតប្រចាំសាធារណរដ្ឋចិនផងដែរ ដែលខ្ញុំនិយាយថាស្ពានវាមិនទាន់គ្រប់ ត្រូវបង្កើតស្ពានមួយនៅនឹងទីរួមខេត្តក្រចេះនេះ ស្ពានឆ្លងទន្លេមេគង្គនៅក្រចេះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថាការសាងសង់ស្ពាននេះ ដើម្បីបង្កើតភាពងាយស្រួលដល់ដល់ទំនាក់ទំនងរវាងអ្នកខេត្តក្រចេះឆ្លងកាត់ទៅខេត្តកំពង់ធំ ខេត្តសៀមរាប ឱ្យបានលឿន ដោយលោកបានបញ្ជាក់ថា «បើទៅកាត់ហ្នឹង ទៅកំពង់ធំតែ ១២៩គីឡូម៉ែត្រទេ អ៊ីចឹង វត្តមានរបស់ ហ៊ុន សែន វត្តមានរបស់គណបក្សប្រជាជន នៅក្នុងការគ្រប់គ្រងប្រទេសនាពេលខាងមុខ គឺជាវត្តមានដើម្បីឈានទៅបញ្ចាប់នូវការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះ អ៊ីចឹងសង្ឃឹមថាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តក្រចេះ នឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនបន្តទៀត ដើម្បីឱ្យខ្ញុំបន្តដឹកនាំធ្វើស្ពាននៅខេត្តក្រចេះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះនេះ ចូលទៅក្នុងគម្រោងឆ្នាំ២០១៩ ហើយលោកប្រកាសថានឹងសម្ពោធបើកការដ្ឋានការសាងសង់ស្ពាននេះនៅក្នុងឆ្នាំ២០១៨៕

សមត្ថកិច្ចចម្រុះចុះទប់ស្កាត់ការទន្ទ្រានព្រៃឈើក្នុងឧទ្យានអង្គរ
ក្រុមការងារចម្រុះ រួមមានមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ប៉ូលិសបេតិកភណ្ឌ អាជ្ញាធរមូលដ្ឋានជាច្រើនរូប បានចុះពិនិត្យមើលការកាប់ទន្ទ្រានព្រៃនៅក្នុងឧទ្យានអង្គរ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ខាងកើតកន្លែងត្រួតពិនិត្យសំបុត្រចំណុចអក្សរតេផ្លូវ៦០ម៉ែត្រ។
លោក បេង ប៊ន មន្ត្រីទទួលបន្ទុកព្រៃឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថា សកម្មភាពលួចកាប់ទន្ទ្រានព្រៃឈើ នៅខាងកើតប៉ុស្តិ៍ត្រួតពិនិត្យសំបុត្រ៦០ម៉ែត្រ បានចាប់ផ្តើម តាំងពីឆ្នាំ២០១៧មកម្ល៉េះ តែក្រោយការទប់ស្កាត់ឃើញថាសកម្មភាពទាំងនោះបានបញ្ឈប់ហើយ។ ដោយឡែក ក្នុងកំឡុងពេលបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ សកម្មភាពកាប់ទន្រ្ទានដុតព្រៃបានកើតឡើង ម្តងទៀត។ ជនដែលសកម្មក្នុងការកាប់ព្រៃនេះ មានឈ្មោះ ថៃ ធឿង ដែលមានទំហំប្រមាណជាកន្លះ ហិចតានៅខាង ក្រោយផ្ទះរបស់ខ្លួន រួមនឹងកន្លែងផ្សេងៗទៀតជាច្រើនកន្លែង។ មួយចំណុចទៀតនៅឆៀងមុខផ្ទះ ថៃ ធឿង មានទំហំប្រមាណ៣០ម៉x៤០ម៉ ដែលបង្កដោយជនមិនស្គាល់ឈ្មោះ។
លោក បេង ប៊ន បញ្ជាក់ទៀតថា ការលួចកាប់នេះ ធ្វើឡើងពេលក្រុមការងារព្រៃឈើរបស់ អាជ្ញាធរជាតិអប្សរា អវត្តមាន ដូចជាពេលបុណ្យចូលឆ្នាំ ថ្ងៃសម្រាកបុណ្យជាតិ ថ្ងៃសៅរ៍-អាទិត្យ និងចន្លោះមុននិង ក្រោយពេល ចូលនិងចេញធ្វើការរបស់ក្រុមការងារ។ ពួកគេតែងលួចកាប់បន្តិចម្តងៗជារៀងរាល់ថ្ងៃ លុះពេលហាមឃាត់ ហើយសួរនាំ ក៏ឆ្លើយថា គ្រាន់តែដើរកាប់ដើម្បីហាត់ប្រាណឬក៏ប្រើពាក្យជេរប្រទេចតបមកក្រុមការងារ ហើយអះអាងថាព្រៃទាំងអស់នេះ ជាកម្មសិទ្ធិរបស់ខ្លួន ទាំងដែលខ្លួនត្រឹមជាអ្នកចំណូលស្រុកប៉ុណ្ណោះ ហើយអ្នកខ្លះទៀតត្រូវចៅសង្កាត់អះអាងថាមិនមានឈ្មោះជាប្រជាជនស្ថិតក្នុងភូមិស្រុករបស់ខ្លួនឡើយ។
ដោយមូលហេតុអាជ្ញាធរជាតិអប្សរា មិនមានសមត្ថកិច្ចក្នុងការដាក់ទោសទណ្ឌចំពោះជនបង្កបទល្មើស ក៏តែងតែសហការជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធផ្សេងៗដើម្បីទប់ស្កាត់។ ជាក់ស្តែង លោក ង៉ា ចុង ចៅសង្កាត់នគរធំ ក៏បានរំឭកថា ច្រើនដងណាស់ដែលលោកហៅ ថៃ ធឿង ទៅជួបដើម្បីនិយាយគ្នា តែជននេះ មិនសូវទៅ ហើយក៏ធ្លាប់ធ្វើកិច្ចសន្យានឹងបុគ្គលនេះច្រើនដងដែរកន្លងមក តែធ្វើរួច ជននោះនៅតែមិនបញ្ឈប់ សកម្មភាពរបស់ខ្លួន។ លោកក៏បានលើកឡើងថា ដើម្បីទប់ស្កាត់ឱ្យបាន ក្រុមការងារទាំងអស់ ពិសេសមន្ត្រី ប៉ូលិសបេតិកភណ្ឌត្រូវដាក់កម្លាំងតាមគ្រប់ជំហាននិងបង្ក្រាបលើបទល្មើសជាក់ស្តែង ហើយដាក់ទោស ឱ្យសមនឹងកម្រិតទោស ទើបរាងចាល ដោយមិនអាចយោគយល់បានឡើយ ព្រោះកន្លងមកការយោគយល់ គឺគ្មានប្រសិទ្ធិភាពចំពោះជននេះ។
ដោយឡែក សម្រាប់មន្ត្រីប៉ូលិសបេតិកភណ្ឌ បានអះអាងថា ចំពោះករណីដុតព្រៃនិងកាប់ព្រៃទន្រ្ទានយកដីនេះ គឺមិនបានដឹងព័ត៌មានឡើយ តែពីពេលនេះទៅ ក្រុមការងារនឹងចុះល្បាត ហើយសហការយ៉ាង ជិតស្និទ្ធិជាមួយ ក្រុមការងារអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ដោយការចុះល្បាតឱ្យបានញឹកញាប់ ពិសេសបន្ថែមលើម៉ោង ការងារដែលក្រុមអាជ្ញាធរជាតិអប្សរាផុតម៉ោងធ្វើការ។
គួរបញ្ជាក់ជូនថា សម្រាប់ការចុះពិនិត្យនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារចម្រុះមិនបានឃើញមាន អ្នកបង្កហេតុឡើយ ព្រោះពួកគេបានគេចខ្លួនអស់ ហើយនឹងសម្ងំក្នុងផ្ទះ។ លើសពីនោះ ក៏បានឃើញការកាប់ បន្ថែមទៀត ដែលតាមការស្មានគឺធ្វើឡើងមួយថ្ងៃពីរថ្ងៃមុននេះ ពេលក្រុមការងារផុតម៉ោងការងារ ៕

Subscribe to:
Posts (Atom)