នៅទីបំផុតប្រាក់៤ពាន់ដុល្លារត្ រូវបានបដិសេធពីកាកបាទក្រហមកម្ពុជា មិនទទួលយកលុយ ដែលកើតចេញពីការជម្រិតយកលុយលើទុក្ខលំបាកអ្នកក្រពីសំណាក់លោកជំទាវម្នាក់ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងដែលជាភរិយារបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
សូមជម្រាបជូនពីសាវតារេឿងដែលពាក់ព័ន្ធនឹងទឹកប្រាក់សំណង៤ពាន់ដុល្លារ ដែលកើតចេញពីសប្បុរសជនអ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមថ្មី ដើម្បីជួយសង្រ្គោះទុក្ខលំបាករបស់អ្នករត់តាក់ស៊ីម្នាក់ដែលត្រូវបានក្រុមលោកជំទាវអ្នកមានអំណាចជិះជាន់ កេងប្រវ័ញ្ច ច្របាច់ក ជំរិតយកលុយ យ៉ាងព្រៃផ្សៃបំផុត!
-សំណងថវិកាចំនួន ៤០០០ពាន់ដុល្លារ ត្រូវបានយកទៅប្រគល់ជូនលោកជំទាវ សម មុន្នីកា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងមិត្តភក្តិរបស់ខ្លួន ៣នាក់ផ្សេងទៀត ពីបុរសរត់តាក់ស៊ី នៅខេត្តរតនៈគិរី ដោយគ្មានការយោគយល់បន្តិចណាឡើយ ទោះបីបុរសជាអ្នករត់តាក់ស៊ី ធ្លាប់បានសរសេរលិខិតសុំទោស និងសុំក្តីមេត្តាសណ្តោសពីលោកជំទាវទាំង ៤នាក់យ៉ាងណាក្តី។
ទឹកប្រាក់ទាំងអស់មិនមែន ជាទឹកប្រាក់របស់បុរសរត់តាក់ស៊ីនោះទេ ពោលលុយទាំងនេះបានមកពីការរ៉ៃអង្គាស របស់សប្បុរសជន ដែលជាមន្រ្តីធំៗក្នុងជួររដ្ឋាភិបាល មានទឹកចិត្ត ពោរពេញក្តីសប្បុរស ក្នុងនោះមាន រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញ៉ារីទ្ធ ៥០០ដុល្លារ, លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន និង លោក នឹម ច័ន្ទតារា ឧបត្ថម្ភ ៣០០ដុល្លារ, លោកស្រី LaLa Dalin ១លានរៀល, លោកស្រី នឹម វណ្ណ: ១០០ដុល្លារ, កញ្ញា Sou Chhi ២០០ដុល្លារ, លោក ជុំ កុសល ១០០ដុល្លារ, លោក គឹម សន្តិភាព ១០០ដុល្លារ, លោក ផែង វណ្ណៈ ២០ម៉ឺនរៀល...រួមនិងសប្បុរសជនជាច្រើននាក់ផ្សេងទៀត ក្នុងនោះ ក៏មានការជួយឧបត្ថម្ភពីក្រុមចលនាយុវជន១៥៧ផងដែរ។
លោក ផែង វណ្ណៈ អ្នកផ្តើមគំនិតរៃអង្គាសប្រាក់ពីសប្បុរសជន ជាមួយលោក ព្រំ សាន មន្រ្តីក្រសួងព័ត៌មាន បានថ្លែងប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ថា ទឹកប្រាក់ទាំង ៤ពាន់ដុល្លារ ត្រូវបានរូបលោក និងភរិយារបស់បុរសរត់រថយន្តឈ្នួល ព្រមទាំងលោក ព្រំ សាន យកទៅប្រគល់ជូនលោកជំទាវ សម មុន្នីកា រួចរាល់ហើយ ។ រីឯរថយន្តត្រូវបានសមត្ថកិច្ច ប្រគល់ជូនម្ចាស់វិញហើយ ក្រោយបានផ្តល់សំណងរួចរាល់។
លោក ខឹម មករា អ្នករត់តាក់ស៊ីបានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា វេលាម៉ោងជិត ៨ព្រឹក រថយន្តតាក់ស៊ីប្រភេទទេសចរ ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AA-8934 បើកបរដោយបុរស ឈ្មោះ ខឹម មករា ចេញដំណើរពីចំណតរថយន្តមុខស្ថានីយរថភ្លើង ភ្នំពេញឆ្ពោះទៅខេត្តរតនគីរី ដោយដឹកអ្នកដំណើរ ១៥នាក់។ លុះដល់វេលាម៉ោងប្រហែល ៤៖៣០នាទី រសៀលថ្ងៃទី១៩ ខែតុលា ខណ:ពេលកំពុងបើកបររថយន្តបានខូចដាច់រ៉ូទីល ធ្លាក់ចេញពីផ្លូវចម្ងាយប្រហែល ៤,៥ម៉ែត្រ នៅចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី ។ ក្នុងការខូចរថយន្តធ្លាក់ផ្លូវនេះ មិនបង្កឲ្យអ្នកដំណើរមានរងរបួសគ្រោះថ្នាក់អ្វីទេ ប៉ុន្តែបានបង្កការភ័យខ្លាចដល់អ្នកដំណើរ។
ក្រោយកើតហេតុខូចរថយន្ត អ្នកដំណើរចំនួន ១០នាក់ បាននាំគ្នាជិះរថយន្តផ្សេងបន្តដំណើរទៅមុខទៀត លើកលែងតែលោកជំទាវ សម មុន្នីកា និងមិត្តិភក្តិ ៣នាក់ផ្សេងទៀត កើតទុក្ខមិនសុខចិត្ត និងប្ដឹងឲ្យនគរបាលឃាត់រថយន្តតាក់ស៊ីនោះ ដោយទាមទារសំណងសម្រាប់ការភ័យខ្លាចរបស់ពួកគាត់ម្នាក់ៗ ១.០០០ដុល្លារ ៤នាក់ស្មើនឹង ៤.០០០ដុល្លារ។ ដោយម្ចាស់រថយន្តគ្មានលុយឲ្យ រថយន្តត្រូវបាននគរបាលឃាត់ទុក រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា នៅតែមិនដោះស្រាយ។
ក្រោយពីមានការប្ដឹងពីអ្នកដំណើរ ម្ចាស់រថយន្តតាក់ស៊ី លោក ខឹម មករា បានសរសេរលិខិតសុំទោសចំនួន ២លើករួចហើយ ផ្ញើជូនទៅលោកជំទាវដើមបណ្ដឹង។ នៅក្នុងលិខិតសុំទោស ម្ចាស់រថយន្តបានសារភាពថា គាត់ពិតជាមានការខ្វះខាតត្រួតពិនិត្យ លក្ខណៈបច្ចេកទេសរថយន្តមែន។ ប៉ុន្តែលោកជំទាវដើមបណ្ដឹងមិនព្រមអនុគ្រោះនោះឡើយ ដោយនៅតែទទូចចង់ទាមទារសំណង ៤.០០០ដុល្លារដដែល។
ទន្ទឹមនឹងការដោះស្រាយមិនទាន់ចប់ ម្ចាស់រថយន្តបានស្នើសុំរថយន្តទៅជួសជុសប្រើប្រាស់ ដើម្បីប្រកបរបរចិញ្ចឹមជីវិត តែគ្មានសមត្ថកិច្ចណាហ៊ានអនុញ្ញាតទេ ដោយសមត្ថកិច្ចលួចបង្ហើបប្រាប់ថា មានអ្នកមានអំណាចបញ្ជាមក មិនឲ្យដោះលែងរថយន្តនោះទេ ។
ដោយក្តីអាណិតអាសូរ និងមើលឃើញថា បុរសរត់រថយន្តទួរីសមានជីវភាពខ្វះខាត មិនមានលទ្ធភាពសង លោក ផែង វណ្ណៈ រួមអ្នកលេងបណ្តាញសង្គម Facebook បានអំពាវនាវស្វែង រកការជួយ ឧត្ថម្ភពីអ្នកមានទឹកចិត្តសប្បុរស រ៉ៃអង្គាសលុយគ្នាតាមទឹកចិត្តសទ្ធា រកលុយបានរហូតគ្រប់ ៤០០០ដុល្លារ ប្រគល់ជូនលោកជំទាវទាំង ៤នាក់ ដើម្បីបញ្ចប់សំណុំរឿងយករថយន្ត ប្រគល់ជូនទៅម្ចាស់ប្រកបរបរ ចិញ្ចឹមជីវិតបន្ត។
សំណុំរឿងប្តឹងផ្តល់ទារសំណង ព្រោះតែការភិតភ័យកើតចេញពីការ ជិះរថយន្តឈ្នួលនេះ បានធ្វើឲ្យក្រុមលោកជំទាវ នៅក្នុងក្រសួងទេសចរណ៍ ដែលគេដឹងថា មានស្វាមីជាមន្រ្តីជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃនោះ រងនូវការរិះគន់យ៉ាងចាស់ដៃពីក្រុមអ្នកនិយមលេង Facebook និងមជ្ឈដ្ឋានទូទៅ។ ពួកគេបានហៅការលើកដៃយកលុយ ៤ពាន់ដុល្លារកើតចេញពីការរ៉ៃអង្គាសគ្នា ដែលមានទាំងមន្រ្តីតូចតាចក្នុងក្រសួងទេសចរណ៍ផងនោះថា គឺជាការស្រឡាញ់ទឹកប្រាក់លើសលប់គ្មានទឹកចិត្ត សណ្តោសប្រណីជាសណ្តានថ្លៃថ្នូរជាមនុស្សនោះឡើយ។
ក្រុមអ្នកលេងបណ្តាញសង្គម Facebook បានលើកឡើងបន្តថា ប្រសិនបើបុរសអ្នករត់រថយន្តឈ្នួល ពិតជាបានបើកបរដោយមិនមានការប្រុងប្រយ័ត្ន ជាហេតុបង្កការតក់ស្លុត ដល់លោកជំទាវនោះ យ៉ាងហោចណាស់ពិន័យត្រឹមការសុំទោស ឬការអប់រំដល់ពួកគាត់ ព្រោះអ្នករត់រថយន្តឈ្នួលទឹកប្រាក់ ៤.០០០ដុល្លារ ជាចំនួន មួយដ៏លើសលប់ ជិតស្មើនឹងតម្លៃរថយន្តទៅហើយ ពួកគាត់ប្រាកដជាគ្មានលទ្ធភាពរកសងនោះឡើយ។ តែសោកស្តាយលោក ជំទាវទាំង ៤រូប គ្មានការយោគយល់ នៅតែចិញ្ចឹមចិត្តទារសំណង ៤ពាន់ដុល្លាររហូតបានសម្រេច។
ការទទួលយកលុយដ៏ច្រើន ដែលប្រៀបបាននឹងការអារកខ្យងយកឈាមនេះ គឺត្រូវបានមជ្ឈដ្ឋានអ្នកលេងហ្វេសប៊ុក រិះគន់យ៉ាងខ្លាំងពីការខ្វះចិត្តមនុស្សធម៍របស់លោកជំទាវមុខលុយ ហើយកាន់ដំណែងធំក្នុងជួររាជរដ្ឋាភិបាលទៀតនោះ គួរតែត្រូវបានប្រមុខរាជរដ្ឋាភិបាលពិចារណា ថា តើត្រូវទុកមន្ត្រីជាន់ខ្ពស់របៀបហ្នឹងឲ្យស្អុយដល់អ្នកដៃទៃ ឬក៏ត្រូវតែផ្លាស់ប្តូរ ដកហូតដំណែង។
បន្ទាប់ពីមុខក្រាស់ទទួលយកលុយ៤ពាន់ដុល្លារហើយនោះ ជំទាវមុខលុយ សម មុន្នីកា ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV បានប៉ុនប៉ងយកលុយនោះទៅផ្តល់ជូនកាកបាទក្រហមកម្ពុជា ។ ប៉ុន្តែ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានចេញសេចក្តីជូនព័ត៍មាន ដោយបដិសេធមិនទទួលយកប្រាក់៤ពាន់ដុល្លារនោះជាដាច់ខាត។
សូមអានសេចក្តីជូនព័ត៍មានរបស់កាកបាទក្រហមកម្ពុជា!