Monday, December 18, 2017
អភិបាលរាជធានីភ្នំពេញ ជូបពិភាក្សាការងារជាមួយ លេខាអចិន្ដ្រៃយ៍នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង (AIMF)
នៅថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Pierre BAILLET លេខាអចិន្ដ្រៃយ៍នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង (AIMF)។ ដោយមានគោលបំណងបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងផ្ទាល់រវាងការិយាល័យនៅក្នុងតំបន់អាស៊ាន និងការិយាល័យកណ្តាលនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង សមាគមអភិបាលក្រុងនិយាយភាសាបារាំង នឹងបង្កើតការិយាល័យប្រចាំតំបន់អាស៊ាននៅក្នុងទីក្រុងភ្នំពេញរបស់យើង។ អភិបាលរាជធានីភ្នំពេញបានស្វាគមន៍ និងផ្តល់នូវកិច្ចសហប្រតិបត្តិការក៏ដូចជាការបង្កលទ្ធភាពគ្រប់បែបយ៉ាងចំពោះសំណើខាងលើនេះ។
គួរបញ្ជាក់ថារាជធានីភ្នំពេញ គឺជាទីក្រុងអាស៊ីតែមួយគត់ដែលជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍របស់សមាគមអន្តរជាតិ នៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ហៅកាត់ថា AIMF តាំងពីឆ្នាំ១៩៩០៕

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញបញ្ចុះបឋមសិលាកសាងអគារមណ្ឌលសុខភាព១ខ្នង ស្ថិតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង
ស្វាយរៀង៖ នៅថ្ងៃច័ន្ទ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ គ.ស.២០១៧ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃកម្មវិធីបញ្ចុះបឋមសិលាកសាងអគារ មណ្ឌលសុខភាព០១ខ្នង ស្ថិតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ក៏បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល បានសម្តែងនូវការកោតសសើរចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្វាយរៀង រដ្ឋបាលស្រុករមាសហែក លោក លោកស្រី ដែលបានខិតខំរួមគ្នាជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ជាពិសេសក្រុមការងារប្រតិបត្តិការបោសសំអាត គ្រាប់បែកគីមី អាជ្ញាធរអាវុធគីមីបានរកឃើញនិងវាយតម្លៃយកគ្រាប់បែកគីមីចំនួនមួយគ្រាប់ក្នុងបរិវេណវត្តគគីរ ហើយបានជួយសម្រួលក្នុងការជម្លៀសពលរដ្ឋពីកន្លែងបោសសំអាតគ្រាប់បែកគីមី មកកាន់ទីកន្លែងមានសុវត្ថិភាព និងបានពិនិត្យ ព្យាបាលហើយសិក្សាស្រាវជ្រាវ និងវាយតម្លៃផលប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋ។ ចំណែកឯក្រសួងសុខាភិបាលវិញ ក៏បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាព ជូនបងប្អូន និងបានចុះសិក្សាស្រាវជ្រាវជាបន្តបន្ទាប់ បានរកឃើញអ្នកជំងឺរងផលប៉ះពាល់ ដោយសារធាតុគីមីនៅក្នុងឃុំគគីនេះ រោគសញ្ញាទាំងនោះមាន៖ រោគសញ្ញាមិនធម្មតាក្បាលធំ ស្វិតដៃ ស្វិតជើង ថប់ដង្ហើម អាឡាក់ស៊ីស្បែក និងរមាសជាដើម។
លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានបន្តទៀតថា ការកសាងមណ្ឌលសុខភាពនេះឡើង បើទោះបីជាចំនួនប្រជាពលរដ្ឋនៅឃុំគគីរពុំទាន់សមាមាត្រសមស្របនឹងការបង្កើតមណ្ឌលសុខភាពយ៉ាងណាក្តី ប៉ុន្តែដោយការគិតគូរខ្វល់ខ្វាយយ៉ាងខ្លាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះសុខភាពប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារគ្រាប់បែកគីមី របស់អាមេរិក ដែលបានទម្លាក់នៅចន្លោះឆ្នាំ១៩៧០-១៩៧៥ ដើម្បីពិនិត្យ ព្យាបាល និងថែទាំសុខភាពជូន ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ៕

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ប្រកាសលុបកាសែតជាង៣០០អង្គភាព ដែលហួសសុពលភាព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសលុបឈ្មោះកាសែតដែលហួសសុពលភាព ដែលមិនចេញផ្សាយចំនួន៣៣០អង្គភាព។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅក្នុងទំព័រ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃនេះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះ លុបកាសែតដែលហួសសុពលភាព ដែលមិនចេញផ្សាយចំនួន៣៣០អង្គភាព។ កាសែតដែលនៅបន្តសកម្មភាពមាន៣៨៨ ទស្សនាវដ្តី២០៧ និងព្រឹត្តបត្រ២៥» ៕

កម្ពុជាជំរុញកីឡាវាយកូនហ្គោលដើម្បីឆ្ពោះទៅការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ «សម្តេចតេជោនាយករដ្ឋមន្រ្តី» ដែលធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ការប្រកួតកីឡាវាយកូនគោលនេះគឺបានប្រព្រឹត្តទៅមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ដោយមានកីឡាករ កីឡាការិនីចូលរួមជាង ២០០នាក់ ដែលរួមមានជាឯកអគ្គរាជទូត រដ្ឋទូតរបស់ប្រទេសនានា ប្រចាំនៅកម្ពុជាចំនួន៧ ហើយការរៀបចំប្រកួតកីឡាវាយកូនហ្គោលនេះ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព ហើយក៏ជាការជំរុញវិស័យកីឡាវាយកូនហ្គោលប្រចាំនៅកម្ពុជាដើម្បីឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
ជាលទ្ធផលការប្រកួតដោយ ១ក្រុម មាន ៣នាក់ ចំពោះ លេខ១ បានទៅក្រុមលោក នាង ផាត លោក ហ៊ុយ ពិសិដ្ឋ និងលោក មាស សេង ដែលបានទទួលលទ្ធផល (-៩) ក្រុមលេខ២ លោក ប៊ិន ឈិន លោក ប៉ុល សារឿន និង លោក ទូច សៀងហៃ ដែលទទួលបានពិន្ទុ (-៨) ក្រុមលេខ ៣ បានទៅក្រុម លោក ទៀ វិញ លោក ខៀវ មុត និង លោក មាស សំអុល។ សម្រាប់ការប្រកួតឯកត្តជន គឺលេខ១ បានទៅលើលោកឧកញ្ញា លី ហុង ដែលទទួលបានពិន្ទុ (-3) លេខ២ បានទៅលោក Poh Ee Kiat ជនជាតិស៊ីងហ្គាពួ លេខ៣ បានទៅលោក សេក វ៉ាន់សីហា បានពិន្ទុ (+១) និង ការប្រកួតឯកត្តជនដែរ តែសម្រាប់ Net Score គឺលេខ១ បានទៅលើលោក ព្រំ សួនប្រសិទ្ធ លេខ២ បានទៅលោក នូ អ៊ីដែន លេខ៣ បានទៅលើលោក លី គា ។ ចំពោះក្រុមដែលប្រកួតតាមរយៈការគណនាបន្ទាន់ គឺលទ្ធផលលេខ១ បានទៅលោក Tomoyuki Yamashita ជនជាតិជប៉ុន លេខ២ បានទៅលោក Veat Tha ហើយផ្នែកនារី Gross Score បានទៅលើ កញ្ញា ស្រី ស្រីនី លេខ២ បានទៅកញ្ញា ឈន វិច្ឆិកា។
នៅក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់កីឡា ករ កីឡាការិនីជ័យលាភី «សម្តេចតេជោនាយករដ្ឋមន្រ្តី» លើកទី២ Samdech Techo Prime Minister Cup 2017 និងបន្ទាប់មកបានអញ្ជើញថតរូបអនុស្សាវរីយ៍ និងពិសារអាហារពេលល្ងាចនៅក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង៕

ខេត្តស្វាយរៀង រៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ
ស្វាយរៀង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ នៅវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំ អំពីបញ្ហាគ្រឿងញៀន ដល់យុវជន និងជនងាយរងគ្រោះ ក្រោមអធិបតីភាព លោក ហែម សារិទ្ធ អភិបាលរងស្រុកស្វាយជ្រំ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រីនាយិការងវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ និងសម្របសម្រួលធ្វើបទបង្ហាញដោយក្រុមការងារ ស.ស.យ.ក ខេត្តស្វាយរៀង ដែលមានប្អូនៗសិស្សានុសិស្សចូលរួមប្រមាណ១០០នាក់។
មានមតិទៅកាន់ប្អូនៗសិស្សានុសិស្ស លោកអភិបាលរងស្រុក បានផ្តាំផ្ញើទៅដល់ប្អូនៗ ត្រូវយកខ្លឹមសារដែលបានផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀននេះ ទៅប្រាប់ទៅដល់មិត្តភ័ក្តិ បងប្អូន អោយបានជ្រួតជ្រាប ពីឥទ្ធិពលអាក្រក់នៃការប្រើប្រាស់គ្រឿងញៀន និងត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ដែលធ្វើឲ្យខូចសុខភាព ខាតបង់ថវិកា ត្រូវគេបញ្ឈប់ពីការងារ ប្រឈមមុខចំពោះច្បាប់ និងអាចគ្រោះថ្នាក់ដល់ជីវិត។
ជាចុងបញ្ចប់នៃកម្មវិធីនេះ ក៏មានការឆ្លើយសំនួរធ្វើតេសសមត្ថភាព យករង្វាន់ពីកម្មវិធីយុទ្ធនាការផ្សព្វផ្សាយគ្រឿងញៀនដល់ប្អូនៗសិស្សានុស្សផងដែរ៕

មណ្ឌលសុខភាពសម្រាប់ព្យាបាលជនរងគ្រោះ ដោយសារគ្រាប់បែកគីមីខេត្តស្វាយរៀងបញ្ចុះបឋមសីលាសាងសង់នៅព្រឹកនេះ
ស្វាយរៀង៖ មណ្ឌលសុខភាពសម្រាប់ព្យាបាលជនរងគ្រោះ ដោយសារគ្រាប់បែកគីមីរបស់អាមេរិក នៅឃុំគគីរ ស្រុករមាសហែក ត្រូវបានបញ្ចុះបឋមសីលាសាងសង់ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច។
នៅក្នុងពិធីនេះមានការចូលរួមពី នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការគីមីសាស្ត្រ, នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី តាំ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករផងដែរ។
បើតាមលោក កែរ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា អាគារមណ្ឌលសុខភាពនេះ មានប្រវែងបណ្តោយ ១២.៣ម៉ែត្រ ទទឹង ៩.៥ម៉ែត្រ ដែលជាការកសាងឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល សូមសម្តែងនូវការកោតសសើរចំពោះអស់លោក លោកស្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្វាយរៀង រដ្ឋបាលស្រុករមាសហែក ដែលបានខិតខំរួមគ្នាជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ជាពិសេសក្រុមការងារប្រតិបត្តិការបោសសំអាត គ្រាប់បែកគីមី អាជ្ញាធរអាវុធគីមីបានរកឃើញ និងវាយតម្លៃយកគ្រាប់បែកគីមីចំនួនមួយគ្រាប់ក្នុងបរិវេណវត្តគគី ហើយបានជួយសម្រួលក្នុងការជម្លៀសពលរដ្ឋពីកន្លែងបោសសំអាតគ្រាប់បែកគីមី មកកាន់ទីកន្លែងមានសុវត្ថិភាព និងបានពិនិត្យ ព្យាបាលហើយសិក្សាស្រាវជ្រាវ និងវាយតម្លៃផលប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋ។
ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាព ជូនបងប្អូន និងបានចុះសិក្សាស្រាវជ្រាវជាបន្តបន្ទាប់ បានរកឃើញអ្នកជំងឺរងផលប៉ះពាល់ ដោយសារធាតុគីមីនៅក្នុងឃុំគគីនេះ រោគសញ្ញាទាំងនោះមាន៖ រោគសញ្ញាមិនធម្មតាក្បាលធំ ស្វិតដៃ ស្វិតជើង ថប់ដង្ហើម អាឡាក់ស៊ីស្បែក និងរមាសជាដើម។ល។
ដោយពិនិត្យឃើញភាពចាំបាច់ពាក់ព័ន្ធសុខភាពប្រជាពលរដ្ឋ នៅឃុំគគីនេះ ទើបលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានណែនាំមកក្រសួងសុខាភិបាល ឱ្យគិតគូជាបន្ទាន់កសាងមណ្ឌលសុខភាពគគីនេះ ដើម្បីថែរក្សាសុខភាព និងពិនិត្យព្យាបាលជំងឺ ដែលកើតចេញពីផល ប៉ះពាល់គ្រាប់បែកគីមីរបស់អាមេរិកនេះជូន បងប្អូន ប្រជាពលរដ្ឋ។
តាមរបាយការណ៍ស៊ីម៉ាក់ បានរកឃើញទីតាំងគ្រាប់បែកគីមីដែលទម្លាក់ ដោយអាមេរិកបានកើនឡើងដល់ ២២ទីតាំង នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង និងចំការគ្រាប់បែកចង្កោមមួយចំនួនទៀតផងដែរ ៕

ខ្លីៗចុងសប្តាហ៍៖ «សេដ្ឋកិច្ច» ផ្ទុយពី «នយោបាយទុច្ចរិត»
១- «កម្លាំងសេដ្ឋកិច្ច»៖ សសរស្តមសេដ្ឋកិច្ចកម្ពុជា មានច្រើនវិស័យគឺ៖ កសិកម្ម សំណង់ ទេសចរណ៍ កាត់ដេរ ធនាគារ សេវ៉ា និងឧស្សាហកម្មខ្នាតតូច និងមធ្យម SME។ ពិតណាស់ វិស័យកាត់ដេរ និងវិស័យឯទៀត យើងត្រូវការ តែមិនមែនការថយចុះវិស័យតែ ១ អាចបំផ្លាញកម្ពុជាបាននោះទេ។ កម្ពុជា នៅតែមានអំណោយ ផលខ្លាំងលើវិស័យ កសិកម្ម សំណង់ ទេសចរណ៍ និងសេវ៉ា ឲ្យតែប្រទេសនេះការពារសន្តិភាពបាន។
២៖ «កូតាពាណិជ្ជកម្ម»៖ បិទកូតា និងបិទការនាំចូល គឺមានន័យខុសគ្នា។ ការផ្តល់ កូតា មានន័យថា ការផ្តល់អនុគ្រោះពន្ធ។ ក្នុងទីផ្សារសេរី បើគេទាមទារឲ្យបង់ពន្ធវិញ ក៏បង់ទៅ។ គ្រាន់ថា ការបង់ពន្ធ អ្នករកស៊ីមិនសូវបានចំណេញច្រើន តែនៅតែអាចចំណេញក្នុងកម្រិតមួយ។ អញ្ចឹងរដ្ឋសាម៉ីចេញវិធានការ អន្តរាគមន៍ អ្នករកស៊ី គឺធូរស្រាលហើយ។
៣៖ «នីតិវិធីបង្កកលុយ»៖ ឧទាហរណ៍ថា មានលុយខ្លះទៅចុះ។ ប៉ុន្តែ នីតិវិធីនៃការបង្កកលុយ ក៏ទាល់តែមានសាលក្រមតុលាការដែរ។ បើមិនអញ្ចឹងទេ ធនាគារនោះ នឹងរងការប្តឹងឲ្យសងលុយ ខូចឈ្មោះ បាត់ជំនឿនិងការទុកចិត្ត។ ការផ្តាច់កិច្ចសន្យា មិនមែនធ្វើឡើងតាមចិត្តនោះទេ។ បើរំលោភកិច្ចសន្យា គឺត្រូវសងលុយ និងសងប្រាក់ពិន័យជំងឺចិត្តថែមទៀត។
បើអ្នកសេដ្ឋកិច្ចពិតប្រាកដ គួរយល់បាន។ តែបើ វ៉ល់ៗ របៀបអ្នកនយោបាយ ឡើងត្នោតថតរូប ពាក់ក្រវ៉ាត់-ក បាចស្រូវឲ្យមាន់ស៊ី និងជើងមិនជាប់ដីនោះទេ ក៏តាមដំណើរចុះ។ សូមរកមើលដែរថា រាល់ក្រដាសថ្លែង ការណ៍របស់បរទេស គឺគ្មានឈ្មោះ អ្នកសេដ្ឋកិច្ចឡេឡឺនោះទេ។ កម្ពុជា ឆ្នាំ២០១៧ និងតទៅមុខ មានកម្លាំងសេដ្ឋកិច្ចដោយខ្លួនឯងធំណាស់៕

ការពង្រឹងសមត្ថភាពមន្ត្រីរាជការជាគន្លឹះដ៏ចាំបាច់ក្នុងការអនុវត្តន៍កំណែទម្រង់ថវិកាសាធារណៈឱ្យទទួលជោគជ័យ
លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការពង្រឹងសមត្ថភាព មន្ត្រី រាជការ គឺជា គន្លឹះដ៏ចាំបាច់ និងសំខាន់បំផុតសម្រាប់អនុវត្តន៍ការ ធ្វើកំណែទម្រង់ថវិកាសាធារណៈឱ្យទទួល បានជោគជ័យ។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចបាននឹងកំពុងបើកការ បណ្តុះបណ្តាល យ៉ាងច្រើនជូនដល់មន្រ្តីរាជការមកពីក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពលើការគ្រប់គ្រងថវិកាសាធារណៈ។
លោក ហ៊ាន សាហ៊ីប បានថ្លែងដូច្នេះក្នុងពេលអញ្ជើញបើកវគ្គសិក្ខាសាលាស្ដីពី «នីតិវិធីអនុវត្តថវិកាកម្មវិធី, ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ប្រកាសដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាពត៌មាន» ជូនមន្ត្រីនគរបាលជាតិ ៣៨៧នាក់ មកពីអង្គភាពជំនាញថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន ផ្នែកសន្តិសុខ សាធារណៈនៃក្រសួងមហាផ្ទៃ។ ពិធីបើកវគ្គសិក្ខាសាលានេះ ប្រព្រឹត្តទៅព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅសណ្ឋាគារភ្នំពេញ។
សិក្ខាសាលានេះ រៀបចំក្រោមកិច្ចសហការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ មានរយៈ ពេល ៣ថ្ងៃ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការ យល់ដឹងរបស់មន្រ្តីនគរ បាលជាតិ អំពីនីតិវិធីអនុវត្តថវិកាកម្មវិធី និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខណ្ឌការ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៣ សំដៅផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់លើការ បណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាពលើជំនាញការងារ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់គ្រប់ ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព ការទទួលខុសត្រូវ ប្រសិទ្ធភាព ផលិតភាពការងារ និងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការ សម្រាប់អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៣ឲ្យសម្រេច បានជោគជ័យ ។
លោក ហ៊ាន សាហ៊ីប ក៏បានរំលឹកដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ ដំណាក់កាលទី៣ និង ត្រូវអនុវត្តចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០ សំដៅផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធថវិកា ផ្អែកលើធាតុចូល និងមជ្ឈការឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើលទ្ធផលនិងវិមជ្ឈការ ក្នុងគោលដៅបង្កើននូវ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ តាមរយៈនេះថវិកា គឺជា ឧបករណ៍គោលនយោបាយដ៏សំខាន់ ដើម្បីធានាការវិភាជថវិកាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។ ការរៀបចំថវិកាចាំបាច់ត្រូវការផ្សារភ្ជាប់ទៅនឹងគោលនយោបាយអាទិភាពរបស់ក្រសួង-ស្ថាប័ននីមួយៗ ដើម្បីឈានទៅសម្រេចបានគោលដៅនៃកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងមូល។
ថ្លែងក្នុងឱកាសនោះលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា នីតិវិធីអនុវត្តន៍ថវិកា កម្មវិធី និងអង្គភាពថវិកា និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មហាផ្ទៃ ក៏ដូចជាសម្រាប់ក្រសួង-ស្ថាប័ននីមួយៗ។ រាជរដ្ឋាភិបាលជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិរដ្ឋ ដែលមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ ហើយការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ គឺស្ថិតនៅក្រោមការកាន់កាប់របស់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង ឃុំ-សង្កាត់ និងនីតិបុគ្គលសាធារណៈ៕

លោក សុខ ឥសាន៖ ពន្លឺយុត្តិធម៌មានដល់រាជរដ្ឋាភិបាលកម្ពុជាបណ្តើរៗហើយ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឱ្យដឹងថា នៅពេលថ្មីៗនេះ តុលាការសហរដ្ឋអាមេរិកបានផ្អាកការចាប់បញ្ជូនពលរដ្ឋអាមេរិក ដើមកំណើតខ្មែរទៅកម្ពុជា។ ការសម្រេចប្រកបដោយឆន្ទានុសិទ្ធិឯករាជ្យរបស់តុលាការនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ពិចារណាឡើងវិញ នូវការសម្រេចដ៏តឹងរឹងពីមុននោះ។ បញ្ហានេះក៏ឆ្លុះបញ្ចាំងឲ្យឃើញថាសំណើររបស់កម្ពុជា ទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក គឺជាការត្រឹមត្រូវ និងស្របតាមនិយាមសិទ្ធិមនុស្ស មនុស្សធម៌ និងសីលធម៌ ។ បញ្ហានេះគួរសហរដ្ឋអាមេរិកយកទៅពិចារណាផងដែរ ពីព្រោះសាម៉ីជនទាំងនោះបានកើតនៅជំរុំជនភៀសខ្លួនក្នុងទឹកដីថៃ មិនចេះភាសាខ្មែរ មិនដឹងពីទំនៀមទម្លាប់ខ្មែរ និងគ្មានសាច់ញាតិនៅស្រុកខ្មែរ។ ប្រជាពលរដ្ឋខ្មែរទាំងអស់នោះ មានប្រពន្ធកូននៅសហរដ្ឋអាមេរិក បើចាប់បង្ខំឲ្យទៅរស់នៅកម្ពុជាបែកប្រពន្ធកូនហាក់ដូចជាដាក់ទោសម្តងទៀត ។
លោកបានឱ្យដឹងទៀតថា បញ្ហារុករកអដ្ឋិធាតុទាហានអាមេរិក គឺជាការងាយទេមិនមានអ្វីស្មុគ្រស្មាញទេ ឲ្យតែសហរដ្ឋអាមេរិកលុបចោលការរឹតបន្តឹងការផ្តល់ទិដ្ឋាកាដល់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាទៅ នោះការរុករកអដ្ឋិធាតុទាហានអាមេរិក នឹងដំណើរការឡើងវិញដោយស្វ័យប្រវត្តិហើយ ។
លោក សុខ ឥសាន បានបន្តបន្ថែមទៀតថា ចំពោះបញ្ហាផ្សេងៗទៀតពាក់ព័ន្ធរវាងកម្ពុជា និងសហរដ្ឋអាមេរិក គួររដ្ឋាភិបាល សហរដ្ឋអាមេរិកមេត្តាពិចារណាឡើងវិញពីទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពីព្រោះតាំងពីមុនរហូតដល់បច្ចុប្បន្ន និងទៅអនាគត សហរដ្ឋអាមេរិក បានភ្ជាប់ទំនាក់ទំនងការទូតជាមួយរាជរដ្ឋាភិបាលកម្ពុជា មិនមែនដាក់ទូតជាមួយបក្សប្រឆាំងទេ។
លោក សុខ ឥសាន បានបន្ថែមថា ក្នុងនាមជាសមាជិកនៃអង្គកាសហប្រជាជាតិដូចគ្នា គួរគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីផងគ្នា មិនលូកដៃចូលកិច្ចការផ្ទៃក្នុងផងគ្នា មានបញ្ហាអ្វីគួរពិភាក្សាគ្នាដោយសន្តិវិធី។ បើផ្អែកលើគោលការណ៍នេះ នោះនឹងមិនមានបញ្ហាជាមួយគ្នាឡើយ៕

គម្រោងសាងសង់ខុនដូរ ខ្ពស់ជាងគេបំផុត នៅខេត្តព្រះសហីនុ ចាប់ផ្តើមប្រកាសបើកលក់ជាផ្លូវការហើយ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំដែងការកោតសសើរជាខ្លាំង ទៅលើក្រុមហ៊ុន Khcn Investment & Development Co., Ltd របស់ចិន ដែលបានវិនិយោគទឹកប្រាក់ជាច្រើន ដើម្បីសាងសង់ខុនដូ ដែលមានផ្ទៃក្រឡាជាង១សែន ម៉ែត្រក្រឡានៅខេត្តជាប់មាត់សមុទ្រ របស់កម្ពុជា។
ការថ្លែងកោតសសើររបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង នេះបានធ្វើឡើងនាឱកាស ដែលលោកអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីបើកសម្ពោធលក់ជាផ្លូវការ របស់អាគារខុនដូ The Seagate Suite នាយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។ អាគារខុនដូ The Seagate Suite ជាអាគារខ្ពស់បំផុត នៅក្នុងក្រុងព្រះសីហនុ ដែលត្រូវបានរចនាអគារឡើងដោយការផ្ចិតផ្ចង់ និងមានភាពល្អឥតខ្ចោះ ដែលមានកម្ពស់រហូតទៅដល់១៤៦ម៉ែត្រ ស្មើរនឹង៤៣ជាន់ នៃផ្ទៃសំណង់សរុបជាងមួយសែនម៉ែត្រក្រឡា។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានថ្លែងឱ្យដឹងថា នេះក៏ជាជម្រើសថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់អ្នកដែលរស់ នៅកម្ពុជាស្របច្បាប់»។
លោកបានថ្លែងបញ្ជាក់ទៀតថា «ខ្ញុំពិតជាសប្បាយរីករាយ ចំពោះសមិទ្ធផលថ្មីនេះ ពិតមែនហើយនេះជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមួយ ឬច្រើនដែលបានសហការរួមគ្នា…តែនេះជាសមិទ្ធិផលថ្មីដែលបានបង្កើតឡើងនៅប្រទេសកម្ពុជា និងនៅក្នុងទីក្រុងព្រះសីហនុ ទោះបីជាយ៉ាងណាសមិទ្ធផលទាំងនេះ ជារបស់កម្ពុជា។ ខ្ញុំក៏សូមលើកទឹកចិត្ត ឲ្យអាជ្ញាធរគ្រប់ទីកន្លែងគោរព និងបំរើតាមតួនាទីរបស់ខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនានា ក្នុងការបំពេញលិខិតស្នាមក្នុងការរស់នៅស្របច្បាប់ នៅក្នុងខុនដូ នេះដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ»។
លោក អ៊ុក សុចិត្រ ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងជាតំណាងម្ចាស់ខុនដូ The Sea Gate Suite នៃក្រុមហ៊ុន Khcn Investment & Development Co., LTD បានថ្លែងឱ្យដឹងថា ឆ្លងតាមចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជា ចំណងមិត្តភាពកម្ពុជា-ចិន តាមរយៈការវិនិយោគ គឺកំពុងមានសន្ទុះគួរឱ្យកត់សំគាល់ តួយ៉ាងការអភិវឌ្ឍន៍វិស័យលំនៅដ្ឋាននៅកម្ពុជាជាដើម។ ក្នុងនោះដែរគេឃើញថា ខេត្តព្រះសីហនុជាតំបន់អេកូរទេសចរណ៍ដ៏មានសក្ដានុពលមួយ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឱ្យមកកំសាន្ដជាហូរហែរ ស្រប់ពេលដែលរាជរដ្ឋាភិបាលលកម្ពុជា បានបង្កើតឱ្យមានគម្រោងអភិវឌ្ឍន ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។
សូមបញ្ជាក់ថាអគារខុនដូថ្មីនេះ មានកម្ពស់៤៣ជាន់ ខុនដូដល់ស្រស់ស្អាតនេះបានបំពាក់នូវឧបករណ៍ទំនើបៗដូចជា៖ មានអាងហែលទឹកដល់ធំប្រវែង៧០ម៉ែត្រ រីឯនៅលើលំហជាន់ទី៨វិញ មានក្លឹបហាត់ប្រាណ ភោគជនីយដ្ឋាន ផ្សារទំនើប សណ្ឋាគារផ្កាយ៥ កន្លែងកំសាន្ដ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងសម្រាប់ចត់ឧទ្ធម្ភាចក្រ នៅលើដំបូលអាគារថែមទៀតផង ៕

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឱ្យក្រសួងអប់រំចុះធ្វើអធិការកិច្ច លើការវាយតម្លៃការសិក្សាកម្រិតឧត្តម ឱ្យមានភាពសុក្រឹត និងកាន់តែទូលំទូលាយ ដើម្បីពង្រឹងគុណភាពអប់រំ
ក្នុងកិច្ចប្រជុំនៅវិមានសន្តិភាព រវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សានៅព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ពាក់ព័ន្ធការវាយតម្លៃទៅលើកម្រិតសិក្សា លោកស្នើឱ្យមានការចុះធ្វើអធិការកិច្ចពីក្រសួង ធ្វើយ៉ាងណាឱ្យការវាយតម្លៃនោះ មានភាពសុក្រឹត និងកាន់តែទូលំទូលាយ។ ដោយឡែកពាក់ព័ន្ធការវាយតម្លៃជំនាញវិញ លោកនាយករដ្ឋមន្រ្ដី បានណែនាំឱ្យមានកិច្ចប្រជុំ និងវាយតម្លៃដោយក្រសួងជំនាញ ហើយនៅក្នុងការវាយតម្លៃការសិក្សា ចំណេះដឹងទូទៅ សូមឱ្យក្រសួងដឹកនាំ និងពិនិត្យធ្វើយ៉ាងណាឱ្យមានការវាយតម្លៃជារួមមួយ។
លោក អ៊ាង សុផល្លែត ជំនួយកាផ្ទាល់របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងកិច្ចប្រជុំជាច្រើនម៉ោងនោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំល្បីៗនៅកម្ពុជា បានជជែកយ៉ាងច្រើនទៅលើបញ្ហាអប់រំនៅកម្ពុជាទាំងបញ្ហាប្រឈម និងការពង្រឹងគុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។
បើតាមលោក អ៊ាង សុផល្លែត ក្នុងកិច្ចប្រជុំនាព្រឹកមិញ ក៏មានការពិភាក្សាលើការបណ្តុះបណ្តាលគ្រូបង្រៀនផងដែរ។ ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា ការបណ្តុះបណ្តាលគ្រូបង្រៀន គឺជាបញ្ហារបស់ក្រសួងអប់រំ គឺពាក់ព័ន្ធនឹងសេវាសាធារណៈ និងសេវាអធិបតេយ្យ។ លោកបានស្នើឱ្យក្រសួងអប់រំទទួលខុសត្រូវលើការបណ្តុះបណ្តាលនេះ។
លោក អ៊ាង សុផល្លែត បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏បានស្នើសុំលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អនុញ្ញាតឱ្យអ្នកសិក្សាផ្នែកសុខាភិបាលបញ្ចប់ការសិក្សាជាមុនសិនចាំបញ្ជូនទៅឱ្យក្រសួងសុខាភិបាលជាអ្នកគ្រប់គ្រង។ ការស្នើសុំនេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅឆ្នាំ២០១៦កន្លងទៅ បានសម្រេចឱ្យនិស្សិតសិក្សាផ្នែកសុខាភិបាលត្រូវស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល។ ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្ត្រី បានសម្រេចថា និស្សិតដែលរៀនផ្នែកសុខាភិបាលមុនការសម្រេចផ្ទេររបស់លោក គឺអនុញ្ញាតឱ្យរៀនដល់ចប់ទើបបញ្ជូនទៅស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល ពីព្រោះពួកគេបានចូលសិក្សាក្រោមការត្រួតពិនិត្យរបស់ក្រសួងអប់រំ។ ដោយឡែកនិស្សិតថ្មី គឺត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលតែម្តង។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានឯកភាពឱ្យមានការបង្កើតគណៈកម្មការមួយរវាងសមាគមគ្រឹះស្ថានឧត្តមសិក្សា និងក្រសួងសុខាភិបាល ដើម្បីពិភាក្សាគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយពាក់ព័ន្ធការបណ្តុះបណ្តាលលើជំនាញសុខាភិបាលផងដែរ ៕

អភិបាលស្រុកសំរោង ជួបសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្ត៨រូប ដែលត្រូវបានជ្រើសរើសអោយចូលបំរើក្នុងវិស័យកងទ័ព
តាកែវ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ លោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមនិងលោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការយោធាផ្នែកសឹករងស្រុក លោកមេបញ្ជាការកងអាវុធហត្ថស្រុក បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្អូនៗយុវជនស្ម័គ្រចិត្តចំនួន ៨រូប ដែលត្រូវបានជ្រើសរើសអោយចូលបំរើក្នុងវិស័យកងទ័ព ទៅបន្ទាយហ្វឹកហ្វឺន។
នៅក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបានផ្តាំផ្ញើប្អូនៗអោយខិតខំប្រឹងប្រែងហ្វឹកហាត់រៀនសូត្រ អោយក្លាយខ្លួនជាកងទ័ពល្អ ដើម្បីការពារជាតិមាតុភូមិ ការពារប្រជាពលរដ្ឋ និងការពាររាជរដ្ឋាភិបាល។ បន្ទាប់មកលោកអភិបាលស្រុក ក្នុងនាមគណៈអភិបាលស្រុក បានឧបត្ថមជូនប្អូនៗក្នុងម្នាក់ៗនូវថវិការ ៥០,០០០រៀល សរុប ៤០០,០០០រៀល និងមី៤កេសផងដែរ៕

ខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាបូកសរុបលទ្ធផល ស្តីពីវឌ្ឍនភាពការងារនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ
មណ្ឌលគិរី៖ នៅព្រឹកថ្ងៃច័ន្ទ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផល ស្តីពីវឌ្ឍនភាពការងារនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈមួយអាណត្តិ (២០១៣-២០១៧) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅសណ្ឋាគារ Emario ខេត្តមណ្ឌលគិរី។
សិក្ខាសាលានេះមានសមាសភាពចូលរួមពី លោក លោកស្រី សមាជិក សមាជិកានៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, លោក លោកស្រី អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងមុខងារសាធារណៈ, លោក លោកស្រី ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធ សរុបចំនួនប្រមាណ ១០០នាក់ (ស្រ្តី១៨នាក់) ។
សិក្ខាសាលានេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផល ស្តីពីវឌ្ឍនភាពការងារនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈមួយអាណត្តិ(២០១៣-២០១៧) ៕

ខេត្តស្វាយរៀង រៀបចំប្រជុំផ្សព្វផ្សាយ ស្តីពីការលុបចោល និងដកហូតឯកសារមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់
ស្វាយរៀង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រជុំផ្សព្វផ្សាយ ការចុះអនុវត្តអនុក្រឹត្យ លេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងដកហូតឯកសារមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅខេត្តស្វាយរៀង។
ពិធីនោះធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ូ វតន: អភិបាលរងខេត្តតំណាងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាខេត្តស្វាយរៀង ប្រធានសាលាដំបូងខេត្តស្វាយរៀង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តន៍ អនុប្រធាននាយយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងគណ:ប្រតិភូអមដំណើរ ព្រមទាំងមានការអញ្ជើញចូលរួមពី អភិបាល ទាំង៨ ក្រុង/ស្រុក ស្នងការរង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំងពីរ លោក លោកស្រី នាយ នាយរងការិយាល័យចំណុះស្នងការដ្ឋាននគរបាលខេត្ត នាយ នាយរងផ្នែក និងមន្ត្រីចំណុះផែនអន្តោប្រសេន៍ អធិការ អធិការរង នាយ នាយរងផ្នែកទទួលការងារអន្តោប្រវេសន៍ទាំង៨ ក្រុង ស្រុក លោក លោកស្រីមេឃុំ/ចៅសង្កាត់ ទាំង ៨០ និងលោក លោកស្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨០ សរុបវត្តមាន ២៣៩ នាក់៕

Subscribe to:
Posts (Atom)