លោក ត្រាំ អ៊ីវតឹក ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែងបានថ្លែងថា៖ ថ្ងៃនេះជាថ្ងៃមួយដ៏វិសេសវិសាល អធិកអធមដោយអនុវត្តតាមផែនការណ៏ររបស់លោកប្រធាន ក្រុមការងារ ថ្នាក់កណ្តាល និងសេចក្តីណែនាំរបស់ប្រធានគណ:កម្មាធិការនៃគណបក្សប្រជាជនកម្ពុជា ដែលមានលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានគណគណបក្ស បានធ្វើឲ្យមានសន្តិភាព និងការអភិវឌ្បនៅទូទាំង ប្រទេស ។
លោក ត្រាំ អ៊ីវតឹក ក៏បានផ្តាំផ្ញើដល់សមាជិកថ្មីទាំង ១៦រូប ឲ្យមានការចូលរួមសាមគ្គីភាពល្អ ទាំងការបម្រើ រាស្រ្ត ទាំងការបម្រើបក្ស គោរពលក្ខន្តិក:បក្ស ដែលជាគោលការណ៍គ្រឹះដ៏រឹងមាំរបស់គណបក្សប្រជាជន កម្ពុជា ដើម្បីឈានយកជ័យជំនះក្នុងការបោះឆ្នោតនៅឆ្នាំ ២០១៨ខាងមុខនេះ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ត្រាំ អ៊ីវតឹក និងប្រតិភូអមដំណើរបានចុះទៅពិនិត្យមើលផ្លវវាលគោកទន្សាយ ស្ថិតនៅជាប់ឃុំត្រងិល ឃុំកំពង់ហៅ និងចូលសួរសុខទុក្ខអ្នកស្រី មុត សុម៉ាលី អតីតប្រធានការិយាល័យ ផែនការ ស្រុកបច្ចុប្បន្នសមាជិក ក្រុមប្រឹក្សាស្រុកកំពង់លែងបាននឹងកំពុង សម្រាកព្យាបាលរោគ ដោយមាន ជម្ងឺជាទម្ងន់។ នាឱកាសសួរសុខទុក្ខ ក្នុងនោះមានថវិការបស់លោក ត្រាំ អ៊ីវតឹក ចំនួន: 100$ ដុល្លារ លោក ផែង វិជ្ជានោ 100$ ដុល្លា និង លោក ម៉ៅ ឡាំង ចំនួន ១០ ម៉ឺនរៀលផងដែរ ៕

No comments:
Post a Comment